តើបេះដូង Nebula កើតឡើងដោយសារអ្វី? តោះមកស្គាល់ទាំងអស់គ្នា!
បេះដូង Nebula ដែលត្រូវបានគេស្គាល់ថាជាវត្ថុតារាសាស្ត្រដ៏អស្ចារ្យមួយដែលបានទាក់ទាញអ្នកមើលមេឃជាច្រើនជំនាន់។ វាគឺតែងតែបំភាយឧស្ម័នអ៊ីដ្រូសែនពណ៌ក្រហមភ្លឺ និងពពកធូលី ដែលបានបញ្ចេញរូបរាងនិងពណ៌ ដែលស្រដៀងគ្នាទៅនឹងបេះដូងមនុស្សស្ថិតនៅលើមេឃ។
Nebula គឺជាដុំពពកឬឧស្ម័នបំភាយដ៏ធំ ដែលស្ថិតនៅចម្ងាយប្រហែល ៧ ៥០០ ឆ្នាំពន្លឺពីផែនដី។ នេះមានន័យថា ពន្លឺដែលយើងឃើញពី nebula សព្វថ្ងៃនេះបានចាប់ផ្តើមដំណើររបស់វាមកកាន់ផែនដីកាលពី ៧.៥០០ ឆ្នាំមុនមកម្លេះ។ បើទោះបីជា វាស្ថិតនៅលើមេឃជាដរាបមកហើយក៏ដោយ ក៏យើងមិនអាចមើលវាឃើញរហូតពេញមួយឆ្នាំនោះទេ ដែលពេលវេលាល្អនឹងអាចមើលវាឃើញនោះគឺនៅពាក់កណ្តាល់អធ្រាត្រនៃពាក់កណ្តាលខែធ្នូ។
ក្នុងឆ្នាំ ១៧៨៧ បេះដូង Nebula ត្រូវបានរកឃើញដោយតារាវិទូជនជាតិអាល្លឺម៉ង់ម្នាក់ដែលមានឈ្មោះថា William Herschel ។ បេះដូង Nebula ត្រូវបានដាក់ឈ្មោះបែបនេះគឺព្រោះតែរូបរាងប្លែករបស់វា ដែលស្រដៀងនឹងបេះដូងមនុស្ស។ ចាប់តាំងពីការរកឃើញរបស់វា បេះដូង Nebula ត្រូវបានសិក្សាយ៉ាងទូលំទូលាយដោយតារាវិទូជុំវិញពិភពលោក។ វាគឺជាគោលដៅដ៏ពេញនិយមមួយសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ ដោយសារតែរូបរាងដ៏ពិសេសរបស់វា និងផ្កាយវ័យក្មេងដែលត្រូវបានបង្កប់នៅក្នុង nebula ។
បេះដូង Nebula ជួនកាលត្រូវបានគេហៅថា “Love Heart Nebula” ដោយសារតែវាស្រដៀងទៅនឹងបេះដូងនៃក្តីស្រឡាញ់។ បេះដូង Nebula ត្រូវបានផ្សំឡើងជាចម្បងដោយឧស្ម័នអ៊ីដ្រូសែន ដែលត្រូវបានអ៊ីយ៉ូដដោយវិទ្យុសកម្មខ្លាំងពីផ្កាយនៅក្បែរនោះ។ អ៊ីយ៉ូដនេះធ្វើឲ្យឧស្ម័នបញ្ចេញពន្លឺតាមរយៈរលកពន្លឺជាក់លាក់ ដែលផ្តល់ឲ្យ nebula មានពណ៌ក្រហម ។ ណេប៊ូឡាគឺជាជម្រកនៃផ្កាយធំៗជាច្រើន រួមទាំងផ្កាយមួយដែលត្រូវបានគេប៉ាន់ស្មានថាមានម៉ាស់ ៥០ ដងនៃព្រះអាទិត្យ។
គួរបញ្ជាក់ផងដែរថា បេះដូង Nebula គឺជាគោលដៅដ៏ពេញនិយមសម្រាប់អ្នកថតរូបតារាសាស្ត្រ ដោយសារតែរូបរាងប្លែក និងពណ៌រស់រវើករបស់វា។ ដើម្បីចាប់យករូបភាពដ៏អស្ចារ្យនៃ nebula អ្នកនឹងត្រូវការកាមេរ៉ា និងកែវយឺត ឬកែវ telephoto ផងដែរ៕





នៅក្នុងសាលក្រម តុលាការបានផ្តន្ទាទោសជនសង្ស័យទាំង៤នាក់ដូចជា៖


















កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ប្រធានាធិបតីលោក ចូ បៃដិន បានស្នើឱ្យរដ្ឋតិចសាស់ ទទួលយកជនភាសខ្លួនពីម៉ិកស៊ិក ក៏ប៉ុន្តែរដ្ឋតិចសាស់ បានប្រកាសមិនទទួលយក ដោយថែមទាំងដាក់ពង្រាយបន្លាលួសនៅតាមរបងព្រំដែនមុិកសុិក ដែលធ្វើឱ្យរដ្ឋាភិបាលអាមេរិកមានការខឹងសម្បារជាខ្លាំង ព្រោះថាមុិកសុិកជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធមួយរបស់អាមេរិក។
លើសពីនេះទៅទៀត រដ្ឋតិចសាស់ ក៏បានបញ្ចេញកងទ័ពនៅក្នុងរដ្ឋរបស់ខ្លួន ទៅតាមព្រំដែនមុិកសុិក និងនៅជាប់ព្រំំដែនជាប់រដ្ឋដទៃទៀត ដើម្បីបញ្ចេញសាច់ដុំទៅកាន់រដ្ឋាភិបាលកាន់អំណាចលោកចូ បៃដិន។
ក្រៅពីរដ្ឋតិចសាស់ ក៏នៅមានរដ្ឋចំនួន២៦ទៀតផងដែរ ធ្វើការគាំទ្ររដ្ឋតិចសាស់ ដោយបានបញ្ជូនកងទ័ពរាប់ពាន់នាក់ ទៅបញ្ឈរជើងតាមខ្លួនក្នុងការធ្វើសង្គ្រាមជាមួយកងទ័ពជាតិអាមេរិក។
សូមបញ្ជាក់ផងដែរថា កាលដើមឡើយរដ្ឋតិចសាស់ ជាខេត្តមួយរបស់ប្រទេសម៉ិកស៊ិក តែក្រោយមកដោយមានការគាំទ្រពីអាមេរិកពួកគេក៏បានក្លាយខ្លួនជាប្រទេសមានរដ្ឋឯករាជ្យ ក៏ប៉ុន្តែដោយខ្លាចមុិកសុិកធ្វើការឈ្លានពានម្តងទៀត ពួកគេសម្រេចបោះឆ្នោតប្រជាមតិចូលជារដ្ឋមួយរបស់អាមេរិក នៅឆ្នាំ១៨៤៥៕





ខាងមន្ទីពេទ្យបានលើកឡើងថា៖” មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត សូមធ្វើការស្រាយបំភ្លឺ និងច្រានចោលទៅលើករណី Facebook មានឈ្មោះ SreyPich Thou (Laboon) និងសារព័ត៌មាន RFI ដែលបានចុះផ្សាយខ្លឹមសារព័ត៌មានមិន ពិតលើករណីអ្នកជំងឺដែលត្រូវបានក្រុមគ្រួសារបញ្ជូនមកផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀត នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២:៣៧ លែងអធ្រាត្រ ដោយអ្នកជំងឺមានសភាព ធ្ងន់ធ្ងរខ្លាំង។ ក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះអស់ពីលទ្ធភាព ក្រោយពីបានធ្វើការពិនិត្យ និងវិភាគ អមវេជ្ជសាស្ត្រទៅតាមលក្ខណៈបច្ចេកទេស ដើម្បីរកមូលហេតុអោយបានច្បាស់លាស់រួចមក លទ្ធផលបាន បង្ហាញថា អ្នកជំងឺមានដាច់សរសៃឈាមខួរក្បាលបណ្តាលឲ្យហូរឈាមក្នុងខួរក្បាលធ្ងន់ធ្ងរ។ ក្រុមគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ បានពិភាក្សាជាមួយក្រុមគ្រូពេទ្យផ្នែកឯកទេសវះកាត់ខួរក្បាល និងបានពន្យល់អំពីស្ថានភាពធ្ងន់ធ្ងររបស់អ្នកជំងឺ ដែលហួសពីលទ្ធភាពក្នុងការជួយសង្គ្រោះតាមមធ្យោបាយ វេជ្ជសាស្រ្តផ្សេងៗរួមទាំងការវះកាត់ខួរក្បាលផងដែរ។ ប៉ុន្តែក្រុមគ្រួសារអ្នកជំងឺបានសម្រេចចិត្តសុំយក អ្នកជំងឺទៅព្យាបាលបន្តនៅប្រទេសវៀតណាម។ បន្ទាប់មកក្រុមគ្រួសារអ្នកជំងឺបានទំនាក់ទំនងមកផ្នែក រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ ដើម្បីពិភាក្សាអំពីការបញ្ជូនអ្នកជំងឺបន្តទៅព្យាបាលនៅប្រទេស វៀតណាម ប៉ុន្តែក្រុមគ្រួសារអ្នកជំងឺបានសម្រេចចិត្តជ្រើសរើសយកសេវារថយន្តសង្គ្រោះបន្ទាន់ខាងក្រៅ ដោយខ្លួនឯង ហើយមន្ទីរពេទ្យបានសម្របសម្រួលអនុញ្ញាតអោយចេញទៅព្យាបាលបន្តនៅប្រទេស វៀតណាម”។


