បរទេស៖ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ អាជ្ញាធររបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ពលរដ្ឋជាច្រើននៃប្រទេសកូរ៉េខាងជើងបានចាកចេញពីទឹកដីខ្លួន ចូលមកក្នុងទឹកដីរបស់កូរ៉េខាងត្បូង កើនឡើងជិតបីដងក្នុងឆ្នាំ ២០២៣ បើធៀបនឹងរយៈពេលពីរឆ្នាំមុន ដែលរួមមានទាំងយុវជន និងសមាជិកនៃឥស្សរជនកូរ៉េខាងជើងជាដើម។Number of North Korean defectors to South Korea triples in 2023, says Seoul  – ThePrint – ANIFeed

នេះបើយោងតាមក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានកត់ត្រាអ្នកធ្វើចំណាកស្រុកចំនួន ១៩៦ នាក់ដែលបានចូលប្រទេសកាលពីឆ្នាំមុន ដោយភាគច្រើនគឺមានអាយុ ២០ និង ៣០ ឆ្នាំ ហើយប្រហែល ៨៤% គឺជាស្ត្រី ឬក្មេងស្រី។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាល ក៏បានឱ្យដឹងដែរថា កាលពីឆ្នាំ២០២១ ពលរដ្ឋរបស់កូរ៉េខាងជើងដែលធ្វើចំណាកស្រុកមានចំនួន ៦៣នាក់ ខណៈដែលនៅឆ្នាំ ២០២២ មានចំនួន ៦៧នាក់។ ដូច្នេះចំនួន ពលរដ្ឋរបស់កូរ៉េខាងជើងដែលធ្វើចំណាកស្រុកចូលមកក្នុងប្រទេសកូរ៉េខាងត្បូងគឺកើនឡើងជិតបីដងក្នុងឆ្នាំ ២០២៣។

ទោះជាយ៉ាងណាក៏ដោយ កាលពីឆ្នាំ ២០១៩ មានអ្នកធ្វើចំណាកស្រុកចំនួន ១,០៤៧ នាក់ឯណោះ ប៉ុន្តែដោយសារការរាតត្បាតនៃជំងឺ Covid-19 ទើបតួរលេខនេះធ្លាក់ចុះវិញ។ មូលហេតុដែលប្រជាជនរបស់កូរ៉េខាងជើងធ្វើចំណាកស្រុក គឺដោយសារនៅទីនោះគឺមានច្បាប់វិន័យតឹងតែងពេក ហើយប្រជាជនមួយចំនួនតែងប្រឈមនឹងបញ្ហាផ្លូវចិត្ត ការគៀបសង្កត់គ្រប់បែបយ៉ាង និងគ្មានសិទ្ធសេរីភាពនោះទេ ទើបពួកគេសម្រេចចិត្តចាកចេញពីប្រទេសរបស់ខ្លួន។North Korea to allow its citizens abroad to return home, a sign of further  easing of pandemic curbs | AP News

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការរត់គេចខ្លួនត្រូវបានអាជ្ញាធរកូរ៉េខាងជើងចាប់បាន នោះពួកគេនឹងត្រូវប្រហាជីវិតទាំងគ្រួសារ ឬជាប់គុកអស់មួយជីវិតទៀតផង។ កូរ៉េខាងជើងបានថ្កោលទោសការបិទព្រំដែនដ៏តឹងរ៉ឹងរបស់ខ្លួនក្នុងឆ្នាំ ២០២០ ប៉ុន្តែប្រទេសនេះបានចាប់ផ្តើមបើកដំណើរការឡើងវិញនៅឆ្នាំ ២០២៣ ដោយអនុញ្ញាតឱ្យពលរដ្ឋដែលរស់នៅក្រៅប្រទេសត្រឡប់មកវិញ និងបន្តជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសមួយចំនួនរួមទាំងប្រទេសចិន និងរុស្ស៊ីផងដែរ។

យោងតាមក្រសួងបង្រួបបង្រួមជាតិបាននិយាយថា ជនជាតិកូរ៉េខាងជើងខ្លះដែលរស់នៅក្រៅប្រទេសបានជ្រើសរើសមិនវិលត្រឡប់មកវិញទេ ហើយបែរជាភៀសខ្លួនទៅកូរ៉េខាងត្បូងជារៀងរហូត។ យោងតាមក្រសួងបានឱ្យដឹងទៀតថា ប្រហែល ១០ នៃអ្វីដែលខ្លួនពិពណ៌នាថាជាឥស្សរជនកូរ៉េខាងជើងស្ថិតក្នុងចំណោមអ្នកដែលបានធ្វើចំណាកស្រុកកាលពីឆ្នាំមុន ដែលជាចំនួនខ្ពស់បំផុតនៃក្រុមនេះចាប់តាំងពីឆ្នាំ ២០១៧ មក៕South Korea says number of North Korean defectors nearly triples in 2023,  including 'elite' diplomats | CNN