តូក្យូ៖ ទីភ្នាក់ងារអវកាសជប៉ុន បាននិយាយកាលពីថ្ងៃទី២៩ ខែមករានេះថា យានអវកាស SLIM របស់ខ្លួនបានទទួលថាមពលឡើងវិញហើយ ដោយកាលពីថ្ងៃទី១៩ ខែមករា វាបានចុះចតដ៏ជោគជ័យក្នុងគន្លងជាក់លាក់មួយ ប៉ុន្តែវាក៏ត្រូវបានដាច់ចរន្តអគ្គិសនី ដោយសារតែបន្ទះស្រូបពន្លឺព្រះអាទិត្យរបស់វាស្ថិតនៅខុសមុំ។

ទីភ្នាក់ងារអវកាស JAXA បាននិយាយ យានខ្លួនអាចបង្កើតថាមពលថ្មឡើងវិញបានហើយដោយសារបានផ្លាស់ប្តូរទិសដៅ បែរមុខទៅរកពន្លឺព្រះអាទិត្យ។ ដូច្នេះហើយពន្លឺពីព្រះអាទិត្យបានបង្កើតថ្មបំពេញតម្រូវការយានខ្លួន ដើម្បីបន្តបេសកម្មរបស់ពួកគេ។Japan may have fluffed spacecraft moon landing - but mission was far from a failure | Science & Tech News | Sky News

ឥឡូវនេះ ភ្នាក់ងារអវកាសជប៉ុនអាចបន្តប្រតិបត្តិការរបស់ខ្លួននៅលើឋានព្រះចន្ទឡើងវិញបានហើយ។ ប្រតិបត្តិការរុករកនេះគឺនូវក្នុងគោលបំណងដើម្បីវិភាគសមាសភាពនៃថ្មអូលីវីននៅលើផ្ទៃព្រះច័ន្ទ ជាមួយនឹងកាមេរ៉ាពហុក្រុម ដើម្បីស្វែងរកតម្រុយអំពីប្រភពដើមនៃព្រះច័ន្ទ។ ជាពិសេសគឺផ្តោតទៅលើការរកប្រភពនៃឥន្ធនៈ ទឹក និងអុកស៊ីសែន ថាអាចនឹងមាននៅទីនោះ ដើម្បីអាចនឹងយកមនុស្សទៅរស់នៅលើភពព្រះចន្ទជំនួសឲ្យភពផែនដីនាខាងមុខ។Japanese land on the moon while the US Peregrine lander fails - NotebookCheck.net News

ទោះជាយ៉ាងណា ភ្នាក់ងារអវកាសជប៉ុនមិនទាន់ដឹងនៅឡើយនោះទេថា បេសកម្មខ្លួននៅលើឋានព្រះចន្ទលើកនេះនឹងបញ្ចប់នៅពេលណាទេ ដោយយានរបស់ខ្លួនបានទៅដល់ឋានព្រះច័ន្ទកាលពីថ្ងៃទី ១៩ ខែមករាកន្លងទៅ ក្នុងរយៈចម្ងាយ ៥៥ ម៉ែត្រប៉ុណ្ណោះពីគោលដៅដែលខ្លួនបានកំណត់លើផ្ទៃព្រះចន្ទ និងជាក់លាក់ជាងយានអវកាសមុនៗ។
គួរបញ្ជាក់ផងដែរថា ជប៉ុនបានក្លាយជាប្រទេសទី៥ ដែលអាចចុះចតយានអវកាសខ្លួននៅលើឋានព្រះច័ន្ទ បន្ទាប់ពីសហរដ្ឋអាមេរិក រុស្ស៊ី ចិន និងឥណ្ឌា៕