ពេជ្រ វត្តីសារ៉ាវឌ្ឍី ថាជនជាតិថៃនៅក្រៅមិនឈ្លោះជាមួយខ្មែររឿងវប្បធម៌ដូចលើបណ្តាញសង្គមទេ
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយនៅក្នុង Live របស់ខ្លួនជាមួយអ្នកគាំទ្រដោយបានលើកឡើងពីជនជាតិថៃ ពេលនាងស្លៀកពាក់បែបវប្បធម៌ខ្មែរមិនមានជនជាតិថៃប្រើក្រសែភ្នែកបែបឈ្លោះគ្នារឿងវប្បធម៌ឬមានអ្នកមកថាឱ្យខ្លួនឡើយ។ បវរកញ្ញារូបនេះលើកឡើងទៀតថា អ្នកខ្លះបានបង្កើតគណនីបណ្តាញសង្គមក្លែងក្លាយយកមកខម្មិនផ្សេងៗដើម្បីឱ្យខ្មែរនិងថៃឈ្លោះគ្នាប៉ុន្តែធាតុពិតនៅខាងក្រៅជនជាតិគេឱ្យតម្លៃខ្មែរណាស់។
នៅក្នុងវីដេអូមួយបានចែកចាយលើបណ្តាញសង្គមទិកតុក ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយថានៅប្រទេសថៃខ្លួនស្និទ្ធជាមួយគេច្រើនព្រោះតែខ្លួននៅទីណាគេចុះគេដែរ។ បវរកញ្ញារូបនេះបានបញ្ជាក់ថាពីមុនរឿងវប្បធម៌យើងអាចមានបញ្ហាជាមួយគ្នា ប៉ុន្តែនៅពេលនាងបានជាប់លំដាប់រងទី៥ Miss Grand International ខ្លួនក៏មានអ្នកគាំទ្រនៅប្រទេសថៃ ខណៈដែលនាងស្លៀកសំលៀកបំពាក់ខ្មែរយើង ដូចជាអប្សរា និងសំលៀកបំពាក់ផ្សេងទៀតមិនដែលមានអ្នកណាមកថាឱ្យនាងនោះទេ ឬប្រើខ្សែភ្នែកបែបឈ្លោះគ្នារឿងវប្បធម៌ឡើយ។
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ថា អ្នកខ្លះបានបង្កើតគណនីក្លែងក្លាយយកមកខម្មិនផ្សេងៗដើម្បីឱ្យខ្មែរនិងថៃឈ្លោះគ្នាប៉ុន្តែធាតុពិតនៅក្រៅជនជាតិថៃឱ្យតម្លៃខ្មែរណាស់។ ជាក់ស្តែង ពេលនាងស្លៀកសំលៀកបំពាក់ខ្មែរ ជនជាតិថៃក៏សួរដែរប៉ុន្តែមិនចេញមកអះអាងថាជារបស់គេនោះទេដូចដែលយើងធ្លាប់គិត។ នាងបន្តថា នៅប្រទេសដែលមានវប្បធម៌ចូលមកស្រដៀងគ្នាចឹងធ្វើឱ្យយើងមានការយល់ច្រលំគេពីមុនមិនសូវបានស្គាល់ប្រទេសយើង គេមិនបានឮប្រទេសយើងជាដើម ប៉ុន្តែពេលនាងបានជាប់នៅលើឆាកអន្តរជាតិមានគេស្គាល់ខ្មែរច្រើន យើងក៏បានទៅរួមការងារនៅប្រទេសថៃគេបើកចិត្តច្រើនណាស់និងបានចែករំលែកគ្នាទៅវិញទៅមកមួយណាជារបស់ខ្មែរ មួយណាជារបស់ថៃជាដើម។
គួរបញ្ជាក់ថា ដ្បិតតែតំណែងលំដាប់រងទី៥របស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបញ្ចប់ហើយក្តីប៉ុន្តែការងាររបស់នាងនៅប្រទេសថៃនៅតែមានដដែលជាក់ស្តែងកាលពីពេលថ្មីៗនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ទទួលបានការអញ្ជើញចូលរួមកម្មវិធីមួយផងដែរ៕




Jisoo បានឈ្នះពានរង្វាន់ “Best Selling Solo Kpop Single”, ពានរង្វាន់ “Best Selling Kpop Single” និងពានរង្វាន់ “Best Selling International Single” និងសូម្បីតែពានរង្វាន់ប្រភេទធំមួយក្នុងចំណោមបួនប្រភេទគឺ “Best Selling Single” ក៏នាងឈ្នះផងដែរ។ជាមួយនឹងសមិទ្ធិផលទាំងនេះ Jisoo គឺជាតារា K-Pop ដែលទទួលបានពានរង្វាន់ច្រើនជាងគេទី ២ នៅកម្មវិធីប្រគល់ពានរង្វាន់ China Year End Awards ឆ្នាំ ២០២៣ បន្ទាប់ពី Latto និង SEVENTEEN ខណៈដែលក្រុម BLACKPINK ទទួលបានពានច្រើនជាងគេទី៤។ ទន្ទឹមនឹងនោះ Jungkook ទទួលបានពានរង្វាន់ច្រើនជាងគេបំផុតនៅឯពិធីប្រគល់ពានរង្វាន់របស់ប្រទេសចិននេះផងដែរ៕

:max_bytes(150000):strip_icc()/tofu_tacos-59395c225f9b58d58a521c2a.jpg)




• ជីផាត ជាកន្លែងដែលភ្ញៀវទេសចរណ៍ភាគច្រើនជាជនបរទេស ដែលគេចូលចិត្តដើរកម្សាន្តក្នុងព្រៃធម្មជាតិ សត្វ ព្រៃ ទឹកជ្រោះ ជ្រលងភ្នំ រុក្ខជាតិប្លែកៗ និងកម្រមាននៅតំបន់ផ្សេងៗ ដូចជាដើមក្រវាញ ដើមទេពទារូ ដើមឈើប្រណីតធំ ជាពិសេសជំរំស្នាក់នៅរបស់សត្វដំរី ដែលគេរកឃើញថា មានជាង ៤០០ក្បាលកំពុងរស់នៅទីនោះ
• បទុមសាគរ ជាឧទ្យានជាតិ និង ជាដែនជម្រកសត្វព្រៃ និង មច្ឆជាតិគ្រប់ប្រភេទ។ ក្រៅពីជាកន្លែងសម្បូរដំណាំហូបផ្លែច្រើនមុខឧទ្យានជាតិជាប់សមុទ្រមានឆ្នេរខ្សាច់ម៉ដ្ឋលាតសន្ធឹងធំល្វឹងល្វើយសម្បូរទៅ ដោយព្រៃកោងកាងយ៉ាងក្រាស់ក្រែល
• ស្ទឹងពពក ជាកន្លែងកំសាន្តដ៏កម្រមានមួយមានទីតាំងស្ថិតនៅ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានលំហូរអព្ទ័ និងពពក តាមច្រលងជួរភ្នំក្រវាញខាងត្បូង ហេីយអាចមេីលឃេីញត្រេីយម្ខាងទៀតរបស់ជួរភ្នំក្រវាញខាងត្បូង
• អូរទឹកវេទ ជាទឹកធ្លាក់ដ៏ស្រស់ស្អាតមានរាងជាចំណិតព្រះច័ន្ទ ស្ថិតក្នុតំបន់អេកូទេសចរណ៍ជីផាត។ នៅទីនេះភ្ញៀទេសចរអាចជិះទូកចាក់បង្កង មើលសត្វអំពិលអំពែក មើលផ្នូរបុរាណដែលមានអាយុកាលជាង ៥០០ឆ្នាំ និងរូងប្រជៀវ៕
































