តើដឹងឬទេថា នៅពេលយើងទិញរថយន្តថ្មី ហេតុអ្វីត្រូវបើករថយន្តនោះកិនក្រូចឆ្មារជាមុនសិន? ពិធីមួយក្នុងចំណោមពិធីផ្សេងៗដែលមនុស្សភាគច្រើនបានធ្វើនៅពេលទិញរថយន្តថ្មី ដែលធ្វើឱ្យកើតការងឿងឆ្ងល់យ៉ាងខ្លាំង គឺក្រោយពីការទិញរថយន្តថ្មី ត្រូវតែកិនក្រូចឆ្មារមុនគេ ។

បើតាមការតំណាលបន្តគ្នាមកថា ដើម្បីឱ្យការធ្វើដំណើរមានសុវត្ថិភាព និងបង្កើនសិរីមង្គល ចាំបាច់ត្រូវបើករថយន្តកិនក្រូចឆ្មារ ។ ហេតុអ្វីត្រូវធ្វើបែបនោះ? ហើយធ្វើដើម្បីអ្វី? បើតាមជំនឿរបស់ជនជាតិថៃ គឺនៅថ្ងៃដែលយើងទិញរថយន្តចេញពីហាងលក់រថយន្ត យើងត្រូវតែបើកកិនក្រូចឆ្មារសិន ព្រោះជឿថា វានឹងជួយឱ្យកង់រថយន្តជាប់ជាមួយផ្លូវថ្នល់បានល្អ, មិនរអិល និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។พิธีออกรถใหม่ ทำไมต้องเหยียบมะนาว?

ជនជាតិថៃជឿថា ជាពិសេសបំផុត ករណីយើងទិញរថយន្តជជុះមកប្រើប្រាស់ ការបើករថយន្តកិនផ្លែក្រូចឆ្មារ វានឹងជួយទាក់ទាញយកទ្រព្យសម្បត្តិ និងលាងសម្អាតភាពកខ្វក់ ឬរឿងរ៉ាវមិនល្អចេញពីរថយន្តបាន ។

គួរអនុវត្តវិធីខាងក្រោមនេះ នៅពេលយើងទិញរថយន្តថ្មីមកប្រើប្រាស់ ៖
១-តម្រៀបក្រូចឆ្មារនៅបរិវេណជុំវិញកង់រថយន្តទាំង៤ បន្ទាប់មក ចូរបើករថយន្តកិនក្រូចឆ្មារឱ្យបែក
២-ពុះក្រូចឆ្មារជា២កំណាត់ ហើយកុំឱ្យដាច់ពីគ្នា បន្ទាប់មក ចូរយកវាមកដាក់នៅក្រោមកង់រថយន្ត និងបើករថយន្តកិនក្រូចឆ្មារ
៣-ពុះក្រូចឆ្មារ និងច្របាច់វាដាក់លើសម្បកកង់រថយន្ត ។ออกรถใหม่ทําไมต้องเหยียบมะนาว หนึ่งในวิธีแก้เคล็ดออกรถใหม่

គេមានជំនឿថា ក្រូចឆ្មារអាចជួយឱ្យយើងជួបនឹងរឿងរ៉ាវល្អៗ និងបណ្តេញអ្វីមិនល្អចេញពីជីវិតបាន ។ បើតាមតម្រាប្រទេសថៃសរសេរថា ដើមក្រូចឆ្មារ គឺជាដើមមង្គលមួយប្រភេទ ដែលគួរដាំវានៅទិសពាយ័ព្យនៃផ្ទះរបស់យើង ដើម្បីឱ្យអ្នករស់នៅក្នុងផ្ទះមានសេចក្តីសុខ និងមានលាភចូល ។

រីឯតម្រាថៃខ្លះទៀតសរសេរថា វាជាជំនឿរបស់អ្នករស់នៅតំបន់ព្រៃភ្នំកាលពីសម័យមុន គឺមុនពេលធ្វើដំណើរឆ្លងកាត់តំបន់ព្រៃភ្នំ ពួកគេបានដាក់ផ្លែក្រូចឆ្មារ ឬផ្លែក្រូចសើចតាមខ្លួន ដើម្បីទុកលាបច្រមុះគោ-ក្របី សម្រាប់បំបាត់ក្លិនសត្វខ្លា ពីព្រោះសត្វគោ-ក្របី ពេលវាធុំក្លិនខ្លាហើយ វានឹងមិនព្រមដើរទៅមុខទេ ។ออกรถใหม่ ทำไมต้องเหยียบมะนาว แก้เคล็ดอะไร

ចំណែកអ្នកស្រុករស់នៅភាគខាងកើតខ្លះមានជំនឿថា ក្រូចឆ្មារអាចកម្ចាត់ថាមពលងងឹត និងនាំមកនូវសំណាងល្អឱ្យយើង ។ ហេតុនេះ ពួកគេបានយកផ្លែ ឬមែកក្រូចឆ្មារ មកប្រើប្រាស់ដើម្បីលាងសម្អាតអាថ័នផ្សេងៗ ដូចជា ៖ ការពារពស់វែក, លាងអាថ័នផ្ទះ ឬការពារអាថ៌កំបាំងផ្សេងៗក្នុងពិធីបុណ្យសព កុំឱ្យចូលមកយាយី ។

នេះជាជំនឿរបស់បុគ្គលម្នាក់ៗ ហើយបើធ្វើអ្វីមួយដើម្បីឱ្យសប្បាយចិត្ត និងមិនប៉ះពាល់ដល់អ្នកដទៃ គឺយើងអាចអនុវត្តបាន ។ ទោះយ៉ាងណា យើងគួរតែបើកបររថយន្តប្រកបដោយភាពទទួលខុសត្រូវគ្រប់ពេលវេលា ដើម្បីមិនបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស និងទ្រព្យសម្បត្តិរបស់យើង ក៏ដូចជារបស់អ្នកដទៃ ៕