ថ្ងៃនេះគឺជាប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលបានផលិតចេញនូវផលថ្មីមួយទៀត ដែលជួយថែរក្សា​ការពារដល់ទាំងអ្នកប្រើប្រាស់ និងបន្ថែមលើសពីនោះ គឺជួយការពារបរិស្ថានក្រោយពីបានប្រើប្រាស់រួចផងដែរ។

កម្មវិធីដ៏វិសេសនេះត្រូវបានរៀបចំឡើងក្នុងបរិវេនផ្សាទំនើប អ៊ីអនសែនសុខ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ដោយមានការចូលរួមយ៉ាងច្រើនកុះករពីមហាជនជាអាជីវករ ម្ចាស់អាជីវកម្ម ហាងកាហ្វេ និងមានការចូលរួមពីបណ្តាអ្នកសារព័ត៌មានល្បីៗមកពីគ្រប់ស្ថាប័ន មានទាំងកាសែត និង​ទូរទស្សន៍ និងសារព័ត៌មានអនឡាញល្បីជាច្រើនទៀតផងដែរ។

តំណាងនាយកដ្ឋានផ្នែកលក់ និងទីផ្សារ បានមានប្រសាសន៍ថា ក្នុងនាមនាយកដ្ឋានផ្នែកលក់ និងទីផ្សារ ក៏ដូចជាក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ទាំងមូលសូមសម្តែងការអរគុណដល់អតិថិជនទាំងអស់ ដែលជាតំណាងចែកចាយ និងប្រជាជនខ្មែរទាំងអស់ដែលបានបន្តការគាំទ្ររាល់ផលិតផលរបស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក តាំងពីបើកការផលិតលើកដំបូង និងបន្តគាំទ្ររហូតមកដល់បច្ចុប្បន្ន។

សូមរំលឹកផងដែរថា៖ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ត្រូវបាន រាជរដ្ឋាភិបាល​ផ្តល់អាជ្ញាប័ណ្ណ អោយដំណើរសាងសង់រោងចក្រផលិតផលទឹកដោះគោ នាខែវិច្ឆិកា ឆ្នាំ២០១៣ លើផ្ទៃដី​៣ ហិចតា​ ហើយក៏ជារោងចក្រ ផលិតផលទឹកដោះគោដ៏ធំជាងគេតែមួយគត់ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ មកដល់ពេលនេះ រោងចក្របានបង្កើនទុនវិនិយោគប្រមាណជា ៤១​លាន ដុល្លារសហរដ្ឋអាមេរិក ហើយផ្ទៃដីផលិតរបស់រោងចក្រ កើនឡើនដល់ ៦ ហិចតា ​គឺស្មើនឹងពីរដង​ ដោយផលិតទឹកដោះគោ ដែលមានម៉ាកយីហោ “អង្គរមីល”​​ ហើយបាននិងកំពុង ​ផ្តល់ការងារជូនកម្មករនិយោជិត ​សរុប ៦១៣ នាក់  និងបានចូលរួមចំណែក បង់ពន្ធចូលថវិកាជាតិ ប្រមាណ ៨-១១លាន ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ​។

រោងចក្រផលិត​ទឹកដោះគោ “អង្គរមីល” មានទីតាំង​ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ។

គោលបំណងរបស់ក្រុមហ៊ុនគឺផ្តល់អាហាររូបត្ថម្ភ ដល់ប្រជាជនកម្ពុជា ពិសេសដល់កុមារតូចៗ ទាំងប្រាជ្ញា និងស្មារតី។​ គ្រប់សង្វាក់ផលិតកម្ម ដែលផលិត “​ទឹកដោះគោម៉ាកអង្គរមីល ត្រូវបាន​ត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និងយកចិត្តទុកដាក់ជាទីបំផុត គឺចាប់តាំងពីវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច។ ​

រោងចក្រក៏បានបំពាក់ដោយបចេ្ចកវិទ្យាផលិតចុងក្រោយ​ និងស្វ័យប្រវត្តិ​ ប្រកបដោយ​​អនាម័យ និងសុវត្ថិភាពខ្ពស់ ព្រមទាំង គោរពតាមស្តង់ដាគុណភាពជាតិ គុណភាពអន្តរជាតិ និង “មិនប្រើប្រាស់សារធាតុរក្សាទុកអោយបានយូរ“។

រោងចក្រទទួលបានសញ្ញាប័ត្រហាទ្បាល សញ្ញាប័ត្របញ្ជាក់ពីគុណភាពស្តង់ដាអន្តរជាតិ ISO 9001: 2015  និង  សញ្ញាប័ត្រសុវត្ថិភាពចំណីអាហារ FSSC 22000។​​ មិនតែប៉ុណ្ណោះ រោងចក្របានបំពាក់នូវប្រព័ន្ធពន្លឺព្រះអាទិត្យ សម្រាប់ផ្គត់ផ្គង់ចរន្តដល់ការផលិត​ ផលិតផលអង្គរមីល ដើម្បីចូលរួមចំណែកក្នុងការការពារបំរែបំរួលអាកាសធាតុ។​

រោងចក្រ អង្គរ ឌែរី ប្រូដាក មានលទ្ធភាពផលិត

  1. ទឹកដោះគោ​(UHT) ចំនួន ៥៤លានលីត្រ ក្នុងមួយឆ្នាំ
  2. ផលិតយ៉ាអ៊ួរ ចំនួន ២២លានកែវ ក្នុងមួយឆ្នាំ​
  3. ទឹកដោះគោស្រស់១០០% រសជាតិសាប និងរសជាតិផ្អែម ចំណុះ ១លីត្រ
  4. ​ទឹកដោះគោជូរ​ (ប្រភេទប្រូបាយអូទិច) ម៉ាកប្រូប៊ី
  5. ផលិតទឹកដោះគោខាប់ ចំនួន ៦៥លានកំប៉ុង ក្នុងមួយឆ្នាំ​ ៕

 

ចំពោះទឹកដោះគោខាប់ សញ្ញាក្បាល​គោ (បេស៍ខៅ) ដែលបង្ហាញជូនថ្ងៃនេះ  ក៏ដូចគ្នា​ទៅនឹង ​ប្រអប់ក្រដាស  បរិស្ថាន ផលិតផល​​ម៉ាក Tetra Pak ពីប្រទេស​សីង្ហបុរី។ ខ្ញុំ​សូមបង្ហាញពីប្រអប់ក្រដាសបរិស្ថាននេះ ជាប្រភេទប្រអប់ អាស៊ិបទិក (Aseptic pack)​ ដែលមាន ៦​ស្រទាប់ ឆ្លាស់គ្នាការពារ​​ និងវិចខ្ចប់ផលិតផលទឹកដោះគោខាប់ បានយ៉ាងល្អ ជាទីបំផុត​៖

  1. ស្រទាប់ទី១ ទី២ ទី​៤ ទី​៦ ជាស្រទាប់​​ប៉ូលីធីឡែន (Polyethylene) ដែលជួយការពារផលិតផល ពីសំណើមបរិយាកាសខាងក្រៅ ហើយក៏មានតួនាទី បន្សីភ្ជាប់ស្រទាប់ដទៃៗទៀត ផងដែរ។​
  2. ស្រទាប់ទី៣ ​ ជាស្រទាប់អាលុយមីញ៉ូម ជួយការពារប្រឆាំងអ៊ុកស៊ីតកម្ម ការពារគុណភាពអាហារូបត្ថម្ភ និងរក្សារសជាតិដើម របស់ផលិតផលបានល្អប្រសើរបំផុត។​
  3. ស្រទាប់ទី៥ ជាស្រទាប់ក្រដាស ដែលជួយអោយប្រអប់ក្រដាសបរិស្ថាននេះ មានភាពរឹងមាំ និងធ្វើអោយ

ផ្ទៃប្រអប់រលោងស្មើបានល្អ ។​ ជារួម វាជាប្រភេទប្រអប់ក្រដាសបរិស្ថាន អាស៊ិបទិក (Aseptic pack) ដែល ជួយការពារផលិតផល​បាន​ល្អ ​ដោយមិនចាំបាច់ដាក់សារធាតុរក្សាទុកអោយយូរ ក្នុងផលិតផលនោះទេ​។

ដើម្បីផ្តល់សុខភាពល្អ ដល់អ្នកប្រើប្រាស់ទាំងអស់ ​ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជារោងចក្រផលិតផលទឹកដោះគោដ៏ធំបំផុតនៅកម្ពុជា នឹងបន្តវិនិយោគឥតឈប់ឈរ ទៅលើសង្វាក់ម៉ាស៊ីនផលិតកម្មបចេ្ចកវិទ្យា  ស្វ័យប្រវត្តិចុងក្រោយរបស់ពិភពលោក មកបំពាក់ផលិតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដូចដែលបាននិងកំពុង ធ្វើកន្លងមក​ ហើយនេះក៏ជាពាក្យស្លោករបស់យើងផងដែរ ៖ “អង្គរមីលល្អសម្រាប់សុខភាពអ្នក” ។

តាងនាមអោយក្រុមហ៊ុន ​អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ខ្ញុំបាទសូមប្រសិទ្ធិពរបវរសួស្តី មហាប្រសើរ ដល់ភ្ញៀវកិត្តិយសទាំងអស់ ជាពិសេសបងៗម្ចាស់អាជីវកម្ម ហាងកាហ្វេទាំងអស់ ដែលបានផ្តល់កិត្តិយស និងមានវត្តមាន ក្នុងកម្មវិធីផ្សព្វផ្សាយផលិតផលថ្មីទឹកដោះគោខាប់ បេស៍ខៅ វិចខ្ចប់ដោយប្រអប់ប្រដាសបរិស្ថាន ក្នុងថ្ងៃនេះ និងសូម ប្រសិទ្ធិពរដល់បងៗអ្នកសារព័ត៌មានទាំងអស់៖ អ្នកកាសែត ទូរទស្សន៍ គ្រប់ស្ថាប័នទាំងអស់​ នូវពុទ្ធិពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ  កុំបីឃ្លៀងឃ្លាតឡើយ៕

ប្រភពអត្ថបទពីក្រុមហ៊ុន

 

អង្គរមីល មានមោទនភាពដែលបានផលិតនៅប្រទេសកម្ពុជា!!!

អង្គរមីលល្អសម្រាប់សុខភាពអ្នក!!!!

 

សូមអរគុណ៕ ​