Home Blog Page 1291

មហាជនផ្ទុះកំហឹងជាថ្មី ក្រុមចែអំបិលម្ទេស ផលិតវីដេអូយកសត្វសុនកមកសម្ញែង

0

មិនមែនជាលើកទី១ហើយក៏មិនមែនជាលើកទី១០ ប៉ុន្តែគឺជាលើកទីរាប់ភ្លេចរបស់ក្រុមផលិតវីដេអូមិនសមភ្នែកទាល់តែសោះរបស់ក្រុម ចែអំបិលម្ទេស ដែលនៅតែបន្តផលិតមាតិការមិនគម្បីម្តងហើយម្តងទៀត ខណៈមកទល់ពេលនេះសមត្ថកិច្ចពាក់ព័ន្ធនៅតែមិនមានចំណាត់ការអ្វីទៅលើក្រុមនេះបាន រហូតមហាជនកើតក្តីខឹងសម្បារនិងចោទអាជ្ញាធរអសមត្ថភាព។

នាពេលថ្មីៗនេះតាមរយៈគណនី good.food.2024 ដែលបានបង្ហោះវីដេអូពីស្រ្តីពីរនាក់ដែលកំពុងហូបអាហារ ប៉ុន្តែបែរជាយកសត្វសុនកទាំងមូលមកសម្ញែងដើម្បីទាក់ទាញចំណាប់អារម្មណ៍ទោះបីដឹងថារូបភាពនេះមិនសមរម្យហើយត្រូវគេជេរក៏ដោយ ប៉ុន្តែនៅតែប្រព្រឹត្តដើម្បីតែម៉្យាងគឺ «លុយ»។ ស្រ្តីពីរនាក់នេះត្រូវបានមហាជនលើកឡើងថាគឺជាគ្នីគ្នារបស់ ចែអំបិលម្ទេស ព្រោះក្នុងវីដេអូភាគច្រើននៅលើអាខោននេះជាវីដេអូរបស់ ចែអំបិលម្ទេស ហើយគ្មានក្រុមផលិតវីដេអូក្នុងស្រុកណាហ៊ានផលិតវីដេអូបែបអសីលធម៌ក្រៅពីក្រុមនេះឡើយ។

ការយកសត្វសុនកមកសម្ញែងនេះត្រូវបានមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមផ្ទុះកំហឹងជាថ្មីព្រោះរូបភាពនេះពិតជាមិនសមភ្នែកទាល់តែសោះ ហើយទង្វើបែបនេះវាមិនត្រឹមតែប៉ះពាល់តែបុគ្គលនិងក្រុមប៉ុណ្ណោះទេ ប៉ុន្តែការផលិតមាតិកាប្រភេទនេះវាក៏ជះឥទ្ធិពលមកលើជនជាតិខ្មែរ និងប្រទេសជាតិទាំងមូលដូចគ្នា។
រហ្ស័សនាមជាចែអំបិលម្ទេស បុគ្គលនេះត្រូវបានមហាជនសម្លឹងឃើញថាជាញឹកញាប់តែងតែផលិតមាតិកាបែបញញើត គួរឱ្យខ្លាច និងគួរឱ្យស្អប់ខ្ពើម ទោះបីរបស់នោះរស់គួរឱ្យខ្ពើមរអើមយ៉ាងណានៅតែយកមកផលិតហូបជាមួយអំបិលម្ទេសដូចជា ជីងចក់ កូនកណ្តុរ និងរបស់ជាច្រើនទៀត។ ទន្ទឹមនឹងភាពគួរឱ្យខ្លាចរអារការផលិតវីដេអូរបស់ក្រុមនេះដែលយកសត្វសុនកមកថតនាថ្មីៗនេះទៀតសោតក៏ត្រូវបានមហាជននាំគ្នាសម្រុក Report ដូចគ្នានិងកើតចិត្តខឹងសម្បារជាថ្មីគ្មានអ្វីអាចធ្វើបានក្រៅពីនាំគ្នាជួយ Report ។

ការបន្តផលិតមាតិការបស់ក្រុមចែអំបិលម្ទេស ក្នុងរូបភាពមិនសមភ្នែកប្រជាពលរដ្ឋនៅមិនឃើញសមត្ថកិច្ចមានចំណាត់ការលើបុគ្គលនេះបាននៅឡើយ រហូតប្រជាពលរដ្ឋស្នើដល់អាជ្ញាធរជួយពិនិត្យលើរឿងនេះផង និងបានលើកឡើងជាចម្ងល់ដែរថាហេតុអ្វីបានជាបុគ្គលនេះនៅតែគន្លើនយ៉ាងនេះឬមួយអាជ្ញាធរអសមត្ថភាពមិនអាចធ្វើអ្វីបានទៅលើក្រុមចែអំបិលម្ទេស៕

 

សម្តេចតេជោ ហ៊ុន សែន ច្រានចោលព័ត៌មានលេចឮដែលថាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កំពុងព្យាបាលនៅស្រុកក្រៅ

0

នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារបញ្ជាក់ពីស្ថានភាពសុខភាពជំងឺរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖”នៅពេលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនមានសុខភាពប្រសើរឡើងវិញហើយ តែក្រុមគ្រូពេទ្យមិនទាន់អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យនៅឡើយទេ។”

ទន្ទឹមគ្នានេះសម្តេច ក៏បានច្រានចោលនូវព័ត៌មានមិនពិតមួយចំនួន ដែលថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត កំពុងបញ្ជូនទៅព្យាបាលនៅបរទេស”។
May be an image of 3 peopleយោងតាមសំណេរដែលបានបង្ហោះនៅលើបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖”២ថ្ងៃចុងក្រោយនេះ មានការផ្សព្វផ្សាយនូវព័ត៌មាន ដែលនិយាយពីភរិយាខ្ញុំមានជម្ងឺ។ នេះវាជារឿងពិតហើយ ក្រុមគ្រួសារខ្ញុំក៏គ្មានការលាក់បាំង និងក៏គ្មានការចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីដែរ។ កាលពី៤ថ្ងៃមុនភរិយាខ្ញុំដួលក្នុងបន្ទប់ សម្រាកធ្វើឱ្យប៉ះដល់ក្បាលដែលចាំបាច់ ត្រូវយកទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត។ បន្ទាប់ពីការពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ ពីគ្រូពេទ្យសុខភាពគាត់ល្អប្រសើរតែមិនទាន់ចាកចេញពីមន្ទីរពេទ្យនៅឡើយ ព្រោះត្រូវរង់ចាំការថតក្បាលជាលើកទី៣ ដើម្បីមើលសរសៃដែលរងនូវការប៉ះទង្គិចនោះ។ ការបង្កើតនូវព័ត៌មានថា ភរិយាខ្ញុំកំពុងបញ្ជូនទៅព្យាបាលនៅបរទេស គឺជារឿងមិនពិត។
ទូលព្រះបង្គំ សូមអរព្រះគុណថ្វាយហ្លួងម៉ែ ដែលបានយាងទៅសួរសុខទុក្ខភរិយាទូលព្រះបង្គំ ដែលជាបុត្រីធម៌ របស់ព្រះអង្គដល់មន្ទីរពេទ្យ។ សូមអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បងប្អូនជនរួមជាតិដែលចូលរួមកង្វល់ពីសុខភាពភរិយាខ្ញុំ។ ឆ្លៀតឱកាសនេះក៏សូមជូនសារ ទៅពួកអាក្រក់សូមបញ្ឈប់នូវការបំពុលព័ត៌មាន និងសូមយកចិត្តទុកដាក់ការពារសុខភាពខ្លួនឯងល្អជាងមកគិតពីក្រុមគ្រួសាររបស់ខ្ញុំ”៕

 

 

ប្លែកបន្តិច តែបានទទួលផលទាន់ចិត្ត! ដាំដើមចេកលើផ្លូវខូច ក្រើនរំលឹកដល់អជ្ញាធរ

0

បរទេស៖ បុរសម្នាក់នៅរដ្ឋ Sabah ប្រទេសម៉ាឡេស៊ី បានដាំដើមចេកក្នុងរណ្តៅមួយនៅផ្លូវក្បែរភូមិរបស់គាត់ ហើយបានបង្ហោះវាតាមអ៊ីនធឺណិត ដើម្បីក្រើនរំឭកដល់អាជ្ញាធរមូលដ្ឋានឱ្យចាត់វិធានការជួសជុលផ្លូវ។

លោក Mahathir Aripin បានបង្ហោះរូបភាពនៅលើទំព័រ Facebook របស់គាត់កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ អំពីដើមចេកឈរត្រង់ក្នុងប្រហោងផ្លូវដែលខូចៗ ដោយគាត់បានសរសេរថា “ខ្ញុំអាណិតអ្នកប្រើប្រាស់ផ្លូវ ទើបខ្ញុំដាំដើមចេកដើម្បីបាំងរន្ធផ្លូវ កុំឱ្យឃើញក្រលុក”។Malaysia man's viral stunt of planting banana tree in pothole gets road  repaired within hours | The Independent

បន្ទាប់មកមិនយូរប៉ុន្មាន នាយកដ្ឋានសាធារណការរដ្ឋ Sabah បានបញ្ជាក់ថា ខ្លួនបានបញ្ជូនកម្មករទៅដោះស្រាយបញ្ហាប្រហោងផ្លូវដែលខូចៗនោះហើយ។ ទោះជាយ៉ាងណា ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនមិនអាចជួសជុលផ្លូវឱ្យបានឆាប់ៗនោះទេ ព្រោះដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងតំបន់។

លោក Mahathir បានទទួលការកោតសរសើរ និងមានការគាំទ្រយ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនសម្រាប់សកម្មភាពដ៏ល្អរបស់គាត់។ គណនី Leon Chan បានអត្ថាធិប្បាយថាស្ថានភាពផ្លូវនៅរដ្ឋ Sabah គឺជាផ្លូវ “អាក្រក់បំផុតនៅក្នុងប្រទេសម៉ាឡេស៊ី” អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ អ្នកខ្លះទៀតក៏បាននិយាយលេងសើចថា លោក Mahathir គួរតែដាំទុរេនជំនួសចេកទើបជាការល្អ។Malaysia man's viral stunt of planting banana tree in pothole gets road  repaired within hours | The Independent

គួរបញ្ជាក់ដែរថា ផ្លូវដែលខូចដោយប្រឡាយជាច្រើនដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាធ្ងន់ធ្ងរនៅក្នុងប្រទេសម៉ាឡេស៊ី ។ ប្រធានសម្ព័ន្ធដើម្បីសុវត្ថិភាពសហគមន៍ លោក Tan Sri Lee Lam Thye បាននិយាយថា រដ្ឋាភិបាលក្នុងរយៈពេលជាច្រើនទស្សវត្សកន្លងមកនេះ មិនបានរកឃើញវិធីដើម្បីដោះស្រាយស្ថានភាពនេះទាំងស្រុងនោះទេ។

លោកបានបន្តទៀតថា “អាជ្ញាធរមូលដ្ឋានគួរតែមានក្រុមល្បាតចល័ត ដើម្បីត្រួតពិនិត្យផ្លូវជាបន្តបន្ទាប់ និងប្រកាសអំពីឧបទ្ទវហេតុនានាដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា”៕

តុលាការម៉ាឡេស៊ីកាត់.ទោ.សម្តាយ.ឱ្យជាប់គុ.ក.៣.ឆ្នាំពីបទជះទឹកក្តៅដាក់កូន

0

បរទេស៖ តុលាការនៅប្រទេសម៉ាឡេស៊ី បានកាត់ទោសម្តាយអាយុ ៣៨ឆ្នាំ ឱ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ពីបទជះទឹកក្តៅដាក់កូន ដោយសារខឹងកូនមើលរឿងអាស.អា.ភា.សកណ្តាលយប់។

កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ យោងតាមគេហទំព័រ FMT បានឱ្យដឹងថា តុលាការម៉ាឡេស៊ីបានកាត់ទោសស្ត្រីឈ្មោះ Sinar Harian អាយុ ៣៨ ឆ្នាំ ឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ បន្ទាប់ពីនាងបានជះទឹកក្តៅដាក់កូនប្រុសអាយុ ១៣ ឆ្នាំ ដែលជាកូនទីពីរ ក្នុងចំណោមកូនប្រាំនាក់របស់នាង បន្ទាប់ពីដឹងថាកូនរបស់នាងលួចលាក់ប្រើទូរស័ព្ទដៃ និងប្រើអ៊ីនធឺណិតមើលរឿងអាស.អា.ភាស។38yo M'sian Woman Pours Hot Water On Son Who Watched Porn On Her Phone |  WeirdKaya

នាងត្រូវបានចោទប្រកាន់ពីបទបង្ករបួសស្នាមដោយចេតនាលើកូនប្រុសអាយុ ១៣ ឆ្នាំរបស់នាងដោយការចាក់ទឹកដាំពុះនៅផ្ទះក្នុងតំបន់ស្នាក់នៅសង្កាត់ Sungai Udang ក្រុង Melaka វេលាម៉ោង ២ និង ៥៦ នាទីកណ្ដាលអាធ្រាតថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២ មកម្លេះ។ ប៉ុន្តែថ្មីៗនេះម្តាយមិត្តភ័ក្តិរបស់កុមារដែលរងរបួសនោះបានឃើញស្នាមរបួសលើកូនក្មេងម្នាក់នោះ ហើយទីបំផុតបានរាយការណ៍ពីហេតុការណ៍នេះទៅកាន់ប៉ូលីសតែម្តង។

ទោះជាយ៉ាងណា ម្តាយបានធ្វើការសុំទោសយ៉ាងទន់ភ្លន់ ដោយនាងបានបញ្ជាក់ថា នាងនៅមានកូនច្រើនទៀតត្រូវមើលថែក្នុងនោះកូនអាយុ ៦ ឆ្នាំជាកូនពិការ រួមទាំងមានកូនអាយុ ៤ឆ្នាំ និងកូនអាយុ ៦ខែទៀត។ ឧប្បត្តិហេតុនេះបានធ្វើឱ្យនាងប្រឈមមុខនឹងភាពតានតឹងយ៉ាងខ្លាំងក្នុងនាមជាអ្នកជំងឺវិកលចរិក ហើយត្រូវបង្កើនកម្រិតថ្នាំរបស់នាង ដោយមានការអនុញ្ញាតពីវេជ្ជបណ្ឌិតរបស់នាងពី ៥០mg ទៅ ១០០mg ជារៀងរាល់ថ្ងៃ។

យ៉ាងណាក៏ដោយ ព្រះរាជអាជ្ញារងសាធារណៈជន Nazrin Ali Rahim បានស្នើសុំឱ្យមានការកាត់ទោសសមល្មម ដើម្បីទុកជាមេរៀនដល់នាង និងសង្គម។ គួរបញ្ជាក់ដែរថា ស្ត្រីរូបនេះត្រូវបានចោទប្រកាន់តាមមាត្រា ៣២៦ នៃក្រមព្រហ្មទណ្ឌ ដែលចែងដាក់ពន្ធនាគាររហូតដល់ ២០ ឆ្នាំឯណោះ ប៉ុន្តែត្រូវកាត់បន្ថយមក ៣ ឆ្នាំវិញ និងពិន័យជាប្រាក់ផងដែរ៕

ពលរដ្ឋវៀតណាមដាក់ពាក្យទៅធ្វើការនៅកូរ៉េខាងត្បូងគេចពីភាពក្រីក្រ

0

ប្រទេសវៀតណាម ៖ ពលរដ្ឋវៀតណាមជាង១ម៉ឺននាក់មកពីខេត្ត Nghe An និងខេត្ត Ha Tinh ដែលស្ថិតនៅភាគខាងជើងប្រទេសវៀតណាម បាននាំគ្នាមកឈរតម្រង់ជួរយ៉ាងវែង ដើម្បីចុះឈ្មោះទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ដោយពួកគេសង្ឃឹមថា នឹងទទួលបានប្រាក់ខែខ្ពស់នៅទីនោះ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ។

នារីម្នាក់ឈ្មោះ Nguyen Thi Xuan អាយុ៣៦ឆ្នាំ និយាយថា នាងបានមករង់ចាំលេខរៀងតាំងពីព្រឹកព្រលឹម ទើបនាងមានឱកាសបំពេញឯកសារ និងបង់ថ្លៃសេវាចំនួន២៨ដុល្លារអាមេរិកក្នុងការចុះឈ្មោះទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ។Vietnam to send 15,400 workers to South Korea - VnExpress International

នាងនិយាយថា ៖ «ខ្ញុំធ្លាប់ទៅធ្វើការនៅតៃវ៉ាន់ និងទទួលបានប្រាក់ប្រមាណ៨១៩ដុល្លារអាមេរិក ហើយខ្ញុំបានត្រឡប់មកវៀតណាមវិញនៅឆ្នាំ២០២៣ ។ ខ្ញុំមានកូនក្នុងបន្ទុកចំនួន៣នាក់ ហើយខ្ញុំត្រូវចិញ្ចឹមពួកគេ ខណៈខ្ញុំ និងប្តី គ្មានការងារធ្វើជាប់លាប់ទេ ។ ហេតុនេះ ទើបខ្ញុំមកចុះឈ្មោះទៅធ្វើការនៅកូរ៉េខាងត្បូង ព្រោះសង្ឃឹមថា នឹងបានទៅធ្វើការផ្នែកកសិកម្មដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ» ។

អ្នកមកចុះឈ្មោះទៅធ្វើការនៅក្រៅប្រទេសលើកនេះ ភាគច្រើនពួកគេបានធ្វើដំណើរមកពីបណ្តាខេត្តឆ្ងាយៗ និងជិះរថយន្តក្រុងពី១០០គីឡូម៉ែត្រ ទៅ២៥០គីឡូម៉ែត្រ បន្ទាប់មក ពួកគេនាំគ្នាមកតម្រង់ជួរពេញ១ថ្ងៃ ។ លើសពីនេះ ពួកគេត្រូវស្វែងរកបន្ទប់ជួលផងដែរដើម្បីរង់ចាំចុះឈ្មោះធ្វើការ ហើយពេលចុះឈ្មោះរួចរាល់ ពួកគេបានជិះរថយន្តត្រឡប់ទៅផ្ទះវិញនៅព្រឹកបន្ទាប់ ។South Korea says no to Vietnamese workers from 10 provinces - VnExpress  International

នាយកមជ្ឈមណ្ឌលស្វែងរកការងារធ្វើប្រចាំខេត្ត Nghe An លើកឡើងថា នៅឆ្នាំ២០២៤ ខាងមជ្ឈមណ្ឌលបានទទួលពាក្យចុះឈ្មោះពលករទៅធ្វើការនៅក្រៅប្រទេស ស្មើជិត៦.០០០នាក់ ហើយចំនួននេះច្រើនជាងកាលពីឆ្នាំ២០២៣ ដែលស្មើប្រមាណ៣.៧០០នាក់ប៉ុណ្ណោះ ។ ហេតុនេះ នៅពេលមានអ្នកមកសុំចុះឈ្មោះច្រើន ធ្វើឱ្យបុគ្គលិកមជ្ឈមណ្ឌលត្រូវបំពេញការងារលើសម៉ោងជាច្រើនថ្ងៃ ។

លោក Van Van Long អាយុ៣០ឆ្នាំ និយាយថា លោកបានជិះរថយន្តក្រុងមកពីទីក្រុងមួយទៀតជាមួយអាកាសធាតុត្រជាក់ខ្លាំង ដើម្បីមកចុះឈ្មោះក្នុងគម្រោងធ្វើការ ។ កន្លងមក លោកធ្លាប់ទៅធ្វើការនៅប្រទេសឡាវ ប៉ុន្តែទទួលបានប្រាក់ខែមិនទៀងទាត់ ទើបលោកក៏សម្រេចចិត្តរៀនភាសាកូរ៉េ ។ លោកសង្ឃឹមថា នឹងបានទៅធ្វើការនៅទីនោះផ្នែកផលិត និងអាចសន្សំប្រាក់ទុកការប្រពន្ធនាថ្ងៃអនាគត ។ លោកថា ៖ «បើសំណាងល្អ ខ្ញុំអាចឆ្លងកាត់ការជ្រើសរើស និងទទួលបានការងារនៅកូរ៉េខាងត្បូង ខ្ញុំនឹងអាចរកប្រាក់បានជាង៤០លានដុងក្នុង១ខែ» ។Vietnamese second largest group in South Korea's foreign workforce -  VnExpress International

នៅឆ្នាំ២០២៤ គេរំពឹងថា នឹងមានការជ្រើសរើសពលករជាង១៥.៤០០នាក់ចូលក្នុងគម្រោងការងារ ក្នុងនោះផ្នែកផលិត នឹងទទួលពលករជាង១១.២០០នាក់, ផ្នែកសំណង់ ២០០នាក់, ផ្នែកកសិកម្ម ៩០០នាក់ និងនេសាទ ៣.០០០នាក់ ។ ផ្នែកកសិកម្ម និងនេសាទ គេនឹងជ្រើសរើសក្រុមជនជាតិភាគតិច និងអ្នករស់នៅតំបន់មួយចំនួនដែលមានជីវភាពខ្វះខាត ។

ហេតុនេះ អ្នកមកដាក់ពាក្យទៅធ្វើការទាំងអស់ត្រូវឆ្លងកាត់ការធ្វើតេស្តចំនួន២លើក ហើយគ្មានការធានាថា តើពួកគេនឹងត្រូវជ្រើសរើសឬក៏អត់ ។ ហេតុនេះ បុគ្គលិកមជ្ឈមណ្ឌលបានណែនាំឱ្យពួកគេធ្វើការបន្តសិន ក្នុងអំឡុងពេលរង់ចាំលទ្ធផល ។ កន្លងមក មានពលករវៀតណាមរាប់ម៉ឺននាក់ចេញទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ប៉ុន្តែមានពលករមួយចំនួនបានសម្រេចចិត្តរស់នៅទីនោះដោយខុសច្បាប់ និងធ្វើការបន្ថែមទៀត ទើបធ្វើឱ្យតំបន់មួយចំនួនលុបចោលគម្រោងនេះ ៕

ខ្លាំងមែន! បុកមនុស្សស្លាប់២នាក់ ស្នងការកោះហៅ មិនព្រមចូលខ្លួនដោះស្រាយ តែឱ្យមេធាវីមកជំនួស

0

នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានជូនដំណឹងជាសាធារណៈដល់ម្ចាស់រថយន្ដ Ford មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ “កម្ពុជា-MENGPECH” ដើម្បីចូលខ្លួន មកដោះស្រាយតាមផ្លូវច្បាប់ នៅក្នុងករណីបុកស្លាប់មនុស្ស២នាក់។

ក្រោយមកនៅថ្ងៃទី១ ខែកុម្ភៈលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រកាសថា៖”ម្ចាស់ឡាន Ford ដែលបុកអ្នកជិះម៉ូតូស្លាប់ នៅស្រុកដងទង់ ខេត្តកំពត កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បានឱ្យមេធាវីតំណាង ចូលមកដោះស្រាយជំនួស។ ក៏ប៉ុន្តែលោកស្នងការ បានផ្តាំមេធាវី តាមហ្វេសប៊ុក ឱ្យយកវត្ថុតាង ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ និងឱ្យម្ចាស់ឡាន Ford ចូលខ្លួនមកបំភ្លឺពីគ្រោះថ្នាក់នោះ”។

ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ដោយអ្នកបើកឡាន Ford ពណ៌ស បុកមនុស្សស្លាប់ ២នាក់ នៅស្រុកដងទង់ ខេត្តកំពត រួចក៏បានគេចខ្លួនចេញពីកន្លែងកើតហេតុ។

ជុំវិញករណីនេះ លោកស្នងការបានកំណត់ឱ្យម្ចាស់រថយន្ដបង្កនេះ ត្រូវចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ នៅស្នងការដ្ឋាននគរបាល ខេត្តកំពត ដោយមិនអនុញ្ញាតឱ្យមេធាវីមកតែម្នាក់ឯងដូច្នេះទេ។

យោងតាមឯកសារ ម្ចាស់ឡាន Ford នេះ មានឈ្មោះ ផល្លា ស៊ីម៉េង រស់នៅភូមិ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល៕

 

ជំនឿបុរាណដ៏ចម្លែកៗ! ដង្ហែកូនក្រមុំនៅម៉ោង ២ ទៀបភ្លឺ យកទៅរៀបការ!

0

ប្រទេសចិន៖ គូរស្នេហ៍ជនជាតិចិនរូបនេះ បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនមានការចាប់អារម្មណ៍ខ្លាំង ខណៈពួកគេរៀបចំពិធីមង្គលការនៅម៉ោង ២ កណ្តាលអាធ្រាត និងឱ្យកូនក្រមុំជិះលើគ្រែស្នែងហែរហមតាមដងផ្លូវ។

កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ យោងតាមគេហទំព័រអន្តរជាតិមួយបានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅខេត្ត Fujian ប្រទេសចិន នៅពេលដែលកូនក្រមុំបានតុបតែងមុខរួចរាល់ ហើយក្រុមគ្រួសារ និងសាច់ញាតិរបស់អ្នកទាំងពីរ បានជួបជុំគ្នានៅក្នុងផ្ទះកូនក្រមុំដើម្បីប្រារព្ធពិធីមង្គលការ។ បន្ទាប់មកនៅពេលរៀបមង្គលការរួច ក្រុមគ្រួសាររបស់កូនកំលោះក៏បានឱ្យកូនក្រមុំជិះគ្រែស្នែងដើម្បីដឹកទៅផ្ទះកូនកំលោះវិញ ដោយហែរហមកូនក្រមុំតាមដងផ្លូវនៅម៉ោង ២ ទៀបភ្លឺ ដែលមើលទៅដូចជារឿងភាគខ្លាំងណាស់ ប៉ុន្តែនេះជារឿងពិត ដោយសារគ្រួសារកូនកំលោះនូវតែប្រកាន់ភ្ជាប់ជំនឿបុរាណរបស់ប្រទេសចិន។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ នៅពេលចាកចេញពីផ្ទះកូនក្រមុំទៅផ្ទះកូនកំលោះ តាមដងផ្លូវគឺមានឧបស័គ្គជាច្រើនកើតឡើងដូចជា ធ្លាក់ភ្លៀង និងមានអាកាសធាតុត្រជាក់ ដែលធ្វើឱ្យគ្រួសារកូនកំលោះផ្លាស់ប្តូរសម្លៀកបំពាក់ ក៏ដូចជាបន្តដំណើរទៅមុខទៀត។ ដើមឡើយវាជាមង្គលការធម្មតានោះទេ ប៉ុន្តែនៅពេលគេថតរូបទៅទិដ្ឋភាពនៅក្នុងរូបថតមង្គលការនេះត្រូវបានហ៊ុព័ទ្ធដោយពពក និងអ័ព្ទ ហើយភ្ជាប់ជាមួយពន្លឺស្រអាប់ មើលទៅពិតជាគួរឱ្យខ្លាចខ្លាំងណាស់។

ទោះជាយ៉ាងណាក៏ដោយ រូបថតទាំងនេះត្រូវបានចែកចាយពេញបណ្តាញសង្គមក្នុងប្រទេសចិន ដោយអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិយ៉ាងដូច្នេះថា រូបភាពនេះមើលទៅដូចជាអ្វីមួយចេញពីភាពយន្តភ័យរន្ធត់។ អ្នកខ្លះថាពិធីដង្ហែកូនក្រមុំគឺស្រដៀងនឹង “ការរៀបការជាមួយខ្មោច” ចម្លែកណាស់។
គួរបញ្ជាក់ដែរថា ពិធីដង្ហែមង្គលការនៅពេលយប់គឺជាប្រពៃណីដើម្បីស្វាគមន៍កូនក្រមុំដែលគេអនុវត្តយ៉ាងទូលំទូលាយនៅតំបន់ខ្លះនៃប្រទេសចិន។ វាមកពីជំនឿបុរាណ ទំនៀមទម្លាប់នេះអាចការពាររឿងអាក្រក់មិនឱ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់គូស្វាមីភរិយាថ្មីថ្មោង។ គេជឿថា ការរៀបការពេលយប់នឹងនាំសំណាងល្អដល់កូនក្រមុំ និងធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍មានភាពរលូនល្អសម្រាប់គូស្នេហ៍ថ្មីថ្មោង៕

ប្រទេសថៃនឹងបញ្ជូនគ្រូ Muay Thai ទៅបង្ហាត់នៅក្រៅប្រទេស

0

ប្រទេសថៃ ៖ លោក Pimon Srivikorn ទីប្រឹក្សានាយករដ្ឋមន្ត្រី និងជាប្រធានអនុគណៈកម្មការជំរុញវិស័យឧស្សាហកម្មកីឡាប្រទេសថៃ បានលើកឡើងអំពីការជំរុញ Muay Thai ឱ្យក្លាយជា Soft Power ថា បច្ចុប្បន្ន ប្រទេសថៃបានធ្វើការយ៉ាងល្អ និងអាចបង្កើតស្តង់ដារគ្រូ Muay Thai បន្ថែមទៀត តាមរយៈការបង្កើតវគ្គបណ្តុះបណ្តាល, ការសាកល្បង និងការបង្កើតស្តង់ដារអន្តរជាតិ ដើម្បីឱ្យគ្រូ Muay Thai មានសមត្ថភាពទៅបង្រៀនកីឡានៅក្រៅប្រទេស ។ ហេតុនេះ វាអាចបង្កើតការងារ និងប្រាក់ចំណូល ក៏ដូចជាបន្ថែមគុណតម្លៃឱ្យបុគ្គលិកប្រដាល់របស់ប្រទេសថៃខ្លាំងឡើង ។

នៅខែមីនា ឆ្នាំ២០២៤ អាជ្ញាធរកីឡាប្រទេសថៃនឹងបង្កើតមជ្ឈមណ្ឌលសាកល្បងប្រកបដោយលក្ខណៈស្តង់ដារខ្លាំងឡើង ដើម្បីអាចផ្តល់វិញ្ញាបនបត្រគុណភាពគ្រូបង្រៀន Muay Thai ក្នុងនាមរដ្ឋាភិបាល ដែលទទួលបានការបញ្ជាក់ពីគណៈកម្មការកីឡាប្រដាល់, ក្រសួងទេសចរណ៍ និងកីឡា, នាយកដ្ឋានអភិវឌ្ឍន៍ជំនាញ និងក្រសួងការងារ ។ ហេតុនេះ វានឹងក្លាយជាកន្លែងប្រឡងដែលអាចបណ្តុះបណ្តាលគ្រូឱ្យមានសក្តានុពល និងពង្រីកទៅកាន់តំបន់ចំនួន៥ ដូចជា ៖ ឈៀងម៉ៃ, សុងក្លា, នគររាជសីម៉ា, ឈុនបុរី និងទីក្រុងបាងកក ។7 Reasons why Muay Thai is the Most Powerful Martial Art – YOKKAO

ជាមួយគ្នានេះ យើងនឹងបង្កើតមជ្ឈមណ្ឌលកណ្តាលសម្រាប់ទំនាក់ទំនងគ្នា ដើម្បីឱ្យគ្រូ Muay Thai ដែលចង់ទៅធ្វើការនៅក្រៅប្រទេស និងជនបរទេសដែលចាប់អារម្មណ៍មករៀន Muay Thai រួមទាំងជនបរទេសដែលចង់ជួលគ្រូ Muay Thai ទៅបង្រៀន គឺអាចទំនាក់ទំនងរួមគ្នាបាន ។ ក្រៅពីនេះ ប្រទេសថៃបានជំរុញ Muay Thai ឱ្យក្លាយទៅជា Soft Power តាមរយៈការរៀបចំថ្នាក់បង្រៀន Muay Thai ផងដែរ ។

ដូច្នេះ ប្រទេសថៃត្រូវបញ្ជូនកីឡាករប្រដាល់ថៃល្បីឈ្មោះទៅបង្ហាញខ្លួន និងបង្រៀនអំពីបច្ចេកទេសផ្សេងៗក្នុងរយៈពេល១ថ្ងៃ សម្រាប់អ្នកចាប់អារម្មណ៍ចង់រៀននៅក្រៅប្រទេស ហើយយើងនឹងចាប់ផ្តើមអនុវត្តនៅតំបន់អឺរ៉ុប និងប្រទេសក្នុងមជ្ឈិមបូព៌ា ។Muay Thai - Gymbangarang

លោក Pimon Srivikorn ទីប្រឹក្សានាយករដ្ឋមន្ត្រីបញ្ជាក់ថា នៅខែមេសា ឆ្នាំ២០២៤ ប្រទេសថៃនឹងបញ្ជូនគ្រូ Muay Thai ចំនួន៨នាក់ ដែលទទួលបានវិញ្ញាបនបត្រពីរដ្ឋាភិបាល ទៅបង្រៀន Muay Thai ដល់កងទ័ពប្រទេសអារ៉ាប៊ីសាអូឌីត ព្រមទាំងបង្រៀនកីឡាករប្រដាល់ជម្រើសជាតិរបស់អារ៉ាប៊ីសាអូឌីតផងដែរ តាមការស្នើសុំមកស្ថានទូតថៃនៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត ។

ហេតុនេះ វាជាការផ្សព្វផ្សាយវប្បធម៌ថៃទៅកាន់ពិភពលោក និងជាលទ្ធផលនៃ Soft Power ដែលជួយបង្កើតការងារ និងប្រាក់ចំណូលដល់គ្រូ Muay Thai ។ គ្រូម្នាក់ៗដែលធ្វើដំណើរទៅក្រៅប្រទេស នឹងទទួលបានប្រាក់ខែចាប់ពី៨ម៉ឺនបាត រហូតដល់១២ម៉ឺនបាតក្នុង១ខែ ហើយអាស្រ័យលើបទពិសោធន៍ និងលទ្ធផលការងាររបស់គ្រូម្នាក់ៗ ៕

កក់ក្តៅណាស់! Rosé និង Jisoo បង្ហាញក្តីស្រលាញ់ចំពោះគ្នាទោះពេលនេះមមាញឹកការងាររៀងខ្លួន

0

នៅថ្ងៃទី៣១ ខែមករា Jisoo បានបង្ហោះរូបភាពចំនួនពីរនៅលើ Instagram របស់នាងដែលបង្ហាញថា Rosé បានផ្ញើឡានកាហ្វេទៅកន្លែងថតដើម្បីគាំទ្រខ្សែភាពយន្តថ្មីរបស់នាងដែលកំពុងថត។ មិនត្រឹមតែប៉ុណ្ណោះ អ្នកដឹកនាំរឿងក៏បានចែករំលែករូបភាពបន្ថែមនៃឡានកាហ្វេ ដោយបង្ហាញពីព័ត៌មានលម្អិតនៃសាររបស់ Rosé សម្រាប់ Jisoo ទៀតផង។ ទង្វើនេះបានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងអ្នកទាំងពីរបើទោះបីជាមមាញឹកយ៉ាងណាក៏មិនភ្លេចគាំទ្រគ្នាទៅវិញទៅមកបង្ហាញភាពកក់ក្តៅរវាងគ្នានិងគ្នា។Jisoo????????×Rosé⚘ [Livestream On Intagram 2AM 24122020]#BLACKPINK #JISOO#ROSÉ | Kurucular, Fotoğraf, Gerçekler

ខ្សែភាពយន្តដែលមានការទន្ទឹងរង់ចាំយ៉ាងខ្លាំងនាពេលខាងមុខនេះមានចំណងជើងថា «Omniscient Reader» ដែលសម្តែងដោយ Lee Min Ho, Nana, Ahn Hyo Seop, Jisoo សមាជិកក្រុម BLACKPINK និងតារាល្បីៗមួយចំនួនទៀតបានចាប់ផ្តើមថតហើយ។ ខ្សែភាពយន្តនេះទទួលបានការចាប់អារម្មណ៍ច្រើន ដោយសារវាត្រូវបានផ្អែកលើប្រលោមលោកតាមអ៊ីនធឺណិតដ៏ពេញនិយមមានចំណងជើងថា «Omniscient Reader’s Viewpoint» ។ជាមួយនឹងការទន្ទឹងរង់ចាំជាច្រើន ការអាប់ដេតប្រព័ន្ធផ្សព្វផ្សាយសង្គមចុងក្រោយពី Jisoo បានបង្ហាញថាការថតរឿងបានចាប់ផ្តើមហើយ។

ទន្ទឹមនឹងការចាប់ផ្តើមថតរឿងថ្មីរបស់ Jisoo មិនបង្អង់យូរឡើង Rosé បានផ្ញើឡានកាហ្វេទៅកាន់សមាជិកក្រុមមុនគេ ខណៈអ្នកដឹកនាំរឿងបានបង្ហាញថា Rosé បានផ្តាំផ្ញើឱ្យក្រុមការងារជូនមើលថែ Jisoonie របស់នាងផង និងជូនពរឱ្យក្រុមការងារ និងតារាសម្តែងទាំងអស់ សំណាងល្អដែលខិតខំប្រឹងប្រែងថតក្នុងអាកាសធាតុត្រជាក់ក្នុងការថតរឿងថ្មីនេះ។ចំណែកឯ Jisoo វិញបានបង្ហោះរូបភាពខ្លួនឯងធ្វើដៃរូបបេះដូងនៅពីមុខឡានកាហ្វេ ហើយបាន tag ឱ្យ Rosé ដោយសរសេរ អរគុណចំពោះក្តីស្រលាញ់របស់ Rosé មានមកកាន់ខ្លួននិងធ្វើឱ្យខ្លួនកាន់តែកក់ក្តៅមានសុវត្ថិភាពក្នុងការថតរឿងថ្មីនេះ។BLACKPINK Jisoo and Rosé Dazzle in Ceci Korea Magazine Cover

អ្នកនិយមលេងអ៊ីនធឺណិតកូរ៉េបានបញ្ចេញមតិថា Rosé ពិតជាមានភាពផ្អែមល្ហែមណាស់អ្នកផ្សេងទៀតថាសមាជិក BLACKPINK ស្រលាញ់គ្នាទៅវិញទៅមកខ្លាំងណាស់ និងបានសរសើរពីទឹកចិត្តរបស់ Rosé ដែលតែងតែផ្តល់ភាពកក់ក្តៅទៅកាន់មិត្តភក្តិនិងបានផ្ញើឡានកាហ្វេនៅពេលមានការថតរឿង ខណៈពេល Jisoo ថតបទទោល Rosé ក៏បានទៅគាំទ្រផ្ទាល់ផងដែរ៕

 

Universal Music គំរាមដកបទ Taylor Swift និង BTS ចេញពី TikTok

0

បទចម្រៀងរបស់សិល្បករ Taylor Swift, BTS, Ariana Grande, The Weeknd, Lady Gaga, Nicki Minaj, Justin Bieber និងសិក្បករមួយចំនួនទៀតស្ថិតក្រោមការគ្រប់គ្រងរបស់ Universal Music Group (ហៅកាត់UMG)គ្រោងនឹងដកបទចម្រៀងទាំងអស់ ចេញពីវេទិកា TikTok នៅពេលកិច្ចសន្យាត្រូវបញ្ចប់។ កិច្ចសន្យារវាងក្រុមហ៊ុន និងបណ្តាញសង្គមនេះត្រូវបានចុះហត្ថលេខានៅឆ្នាំ២០២១ ដែលមានសុពលភាពដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

អ្នកតំណាង UMG ជឿជាក់ថា វាមិនអាចទៅរួចទេក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយ TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន Bytedance លើបញ្ហានៃតម្លៃរក្សាសិទ្ធិ។ ក្រុមហ៊ុនបានចោទបណ្តាញសង្គមនេះថារកលុយបានដោយផ្អែកលើការប្រឹងប្រែងរបស់សិល្បករ ប៉ុន្តែមិនបានបង់ថ្លៃសមរម្យ។ TikTok ទទួលបានប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម ២០ ពាន់លានដុល្លារនៅឆ្នាំនេះ ប៉ុន្តែបានស្នើសុំក្នុងអត្រាមួយដែលជាប្រភាគនៃអត្រាដែលស្រដៀងគ្នានឹងវេទិកាសង្គមសំខាន់ៗបង់។ UMG បាននិយាយថា TikTok មានត្រឹមតែ ១% នៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មរបស់ខ្លួនប៉ុណ្ណោះ ទោះបីជាសិល្បកររបស់ខ្លួនតំណាងឱ្យ ៨ ក្នុងចំណោមក្រុមចម្រៀង និងតារាចម្រៀងពេញនិយមបំផុតចំនួន ១០ នៅលើវេទិកាកាលពីឆ្នាំមុនក៏ដោយ។Taylor Swift, Drake, BTS and more may have their music taken off TikTok — here's why - OPBយោងតាមប្រភពពី Billboard នៅក្នុងលិខិតមួយទៅកាន់សិល្បករ និងតន្ត្រីករ UMG បាននិយាយថា TikTok ព្យាយាមបង្ខំក្រុមហ៊ុនឱ្យយល់ព្រមលើកិច្ចព្រមព្រៀងមិនយុត្តិធម៌ហើយវេទិកានេះគំរាមលុបចោលបទចម្រៀងពីសិល្បករថ្មី ដោយទុកតែចម្រៀងពីតារាធំៗ។ ក្រុមហ៊ុនក៏បានចោទប្រកាន់កម្មវិធីនេះថាបានព្យាយាមបង្កើតទីផ្សារតន្ត្រីដោយមិនមានតម្លៃសមរម្យសម្រាប់សិល្បករ។BTS Members: Everything to Know About the K-Pop Supergroup

ក្រៅពីបញ្ហាតម្លៃ UMG ក៏មានការព្រួយបារម្ភផងដែរថា TikTok រំលោភលើសិទ្ធិដោយអនុញ្ញាតឱ្យ AI បង្កើតផលិតផលតន្ត្រីជាច្រើនដោយផ្អែកលើទិន្នន័យដែលមាន។ ប្រតិបត្តិករមិនចាត់វិធានការសមហេតុផលដើម្បីការពារសិល្បករទេ ហើយថែមទាំងជួយសម្រួលដល់ការចែកចាយបទចម្រៀងដែលរំលោភសិទ្ធិអ្នកនិពន្ធទៀតផង។ ចម្រៀងដែលបង្កើតឡើងដោយ AI (បញ្ញាសិប្បនិមិត្ត) តែងតែមានការមើល និងការចែករំលែកច្រើននៅលើវេទិកានេះ។ បច្ចេកវិទ្យាអនុញ្ញាតឱ្យបញ្ញាសិប្បនិមិត្តធ្វើត្រាប់តាមសំឡេងរបស់តារាចម្រៀង កែតម្រូវសំឡេង និងសម្លេង និងទាញយកអត្ថប្រយោជន៍ពីទិន្នន័យដែលមានដើម្បីផលិតបទចម្រៀងថ្មីទាំងស្រុង។Universal Music Asks Spotify, Apple to Block AI Access To Songs – Billboard

នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ សហគមន៍អ្នកប្រើប្រាស់ TikTok បានចែករំលែកបទចម្រៀងដែលផលិតដោយ AI ដែលមានសំឡេងរបស់ Justin Bieber, Bad Bunny និង Daddy Yankee ។ ក្នុងនោះ Bad Bunny បាននិយាយថាលោកស្អប់បទចម្រៀងនោះ ហើយបានបញ្ចេញយោបល់ថាវាស្តាប់ទៅដូចជាបទចម្រៀងអេស្ប៉ាញដែលប្រមាថមើលងាយអ្នកគាំទ្ររបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ វីដេអូនេះបានទាក់ទាញអ្នកចូលចិត្តរាប់លាន មុនពេលត្រូវបានដកចេញពីវេទិកា។

ទោះយ៉ាងណា នៅក្នុងការឆ្លើយតបដ៏ខ្លាំងក្លាមួយ TikTok បានអះអាងថាក្រុមហ៊ុនតន្រ្តី UMG បានដាក់ «ការលោភលន់របស់ពួកគេលើសពីផលប្រយោជន៍របស់សិល្បករ និងអ្នកនិពន្ធបទចម្រៀង»៕