នៅថ្ងៃទី៣១ ខែមករា Jisoo បានបង្ហោះរូបភាពចំនួនពីរនៅលើ Instagram របស់នាងដែលបង្ហាញថា Rosé បានផ្ញើឡានកាហ្វេទៅកន្លែងថតដើម្បីគាំទ្រខ្សែភាពយន្តថ្មីរបស់នាងដែលកំពុងថត។ មិនត្រឹមតែប៉ុណ្ណោះ អ្នកដឹកនាំរឿងក៏បានចែករំលែករូបភាពបន្ថែមនៃឡានកាហ្វេ ដោយបង្ហាញពីព័ត៌មានលម្អិតនៃសាររបស់ Rosé សម្រាប់ Jisoo ទៀតផង។ ទង្វើនេះបានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងអ្នកទាំងពីរបើទោះបីជាមមាញឹកយ៉ាងណាក៏មិនភ្លេចគាំទ្រគ្នាទៅវិញទៅមកបង្ហាញភាពកក់ក្តៅរវាងគ្នានិងគ្នា។Jisoo🐢🐰×Rosé⚘ [Livestream On Intagram 2AM 24122020]#BLACKPINK #JISOO#ROSÉ | Kurucular, Fotoğraf, Gerçekler

ខ្សែភាពយន្តដែលមានការទន្ទឹងរង់ចាំយ៉ាងខ្លាំងនាពេលខាងមុខនេះមានចំណងជើងថា «Omniscient Reader» ដែលសម្តែងដោយ Lee Min Ho, Nana, Ahn Hyo Seop, Jisoo សមាជិកក្រុម BLACKPINK និងតារាល្បីៗមួយចំនួនទៀតបានចាប់ផ្តើមថតហើយ។ ខ្សែភាពយន្តនេះទទួលបានការចាប់អារម្មណ៍ច្រើន ដោយសារវាត្រូវបានផ្អែកលើប្រលោមលោកតាមអ៊ីនធឺណិតដ៏ពេញនិយមមានចំណងជើងថា «Omniscient Reader’s Viewpoint» ។ជាមួយនឹងការទន្ទឹងរង់ចាំជាច្រើន ការអាប់ដេតប្រព័ន្ធផ្សព្វផ្សាយសង្គមចុងក្រោយពី Jisoo បានបង្ហាញថាការថតរឿងបានចាប់ផ្តើមហើយ។

ទន្ទឹមនឹងការចាប់ផ្តើមថតរឿងថ្មីរបស់ Jisoo មិនបង្អង់យូរឡើង Rosé បានផ្ញើឡានកាហ្វេទៅកាន់សមាជិកក្រុមមុនគេ ខណៈអ្នកដឹកនាំរឿងបានបង្ហាញថា Rosé បានផ្តាំផ្ញើឱ្យក្រុមការងារជូនមើលថែ Jisoonie របស់នាងផង និងជូនពរឱ្យក្រុមការងារ និងតារាសម្តែងទាំងអស់ សំណាងល្អដែលខិតខំប្រឹងប្រែងថតក្នុងអាកាសធាតុត្រជាក់ក្នុងការថតរឿងថ្មីនេះ។ចំណែកឯ Jisoo វិញបានបង្ហោះរូបភាពខ្លួនឯងធ្វើដៃរូបបេះដូងនៅពីមុខឡានកាហ្វេ ហើយបាន tag ឱ្យ Rosé ដោយសរសេរ អរគុណចំពោះក្តីស្រលាញ់របស់ Rosé មានមកកាន់ខ្លួននិងធ្វើឱ្យខ្លួនកាន់តែកក់ក្តៅមានសុវត្ថិភាពក្នុងការថតរឿងថ្មីនេះ។BLACKPINK Jisoo and Rosé Dazzle in Ceci Korea Magazine Cover

អ្នកនិយមលេងអ៊ីនធឺណិតកូរ៉េបានបញ្ចេញមតិថា Rosé ពិតជាមានភាពផ្អែមល្ហែមណាស់អ្នកផ្សេងទៀតថាសមាជិក BLACKPINK ស្រលាញ់គ្នាទៅវិញទៅមកខ្លាំងណាស់ និងបានសរសើរពីទឹកចិត្តរបស់ Rosé ដែលតែងតែផ្តល់ភាពកក់ក្តៅទៅកាន់មិត្តភក្តិនិងបានផ្ញើឡានកាហ្វេនៅពេលមានការថតរឿង ខណៈពេល Jisoo ថតបទទោល Rosé ក៏បានទៅគាំទ្រផ្ទាល់ផងដែរ៕