ប្រទេសវៀតណាម ៖ ពលរដ្ឋវៀតណាមជាង១ម៉ឺននាក់មកពីខេត្ត Nghe An និងខេត្ត Ha Tinh ដែលស្ថិតនៅភាគខាងជើងប្រទេសវៀតណាម បាននាំគ្នាមកឈរតម្រង់ជួរយ៉ាងវែង ដើម្បីចុះឈ្មោះទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ដោយពួកគេសង្ឃឹមថា នឹងទទួលបានប្រាក់ខែខ្ពស់នៅទីនោះ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ។

នារីម្នាក់ឈ្មោះ Nguyen Thi Xuan អាយុ៣៦ឆ្នាំ និយាយថា នាងបានមករង់ចាំលេខរៀងតាំងពីព្រឹកព្រលឹម ទើបនាងមានឱកាសបំពេញឯកសារ និងបង់ថ្លៃសេវាចំនួន២៨ដុល្លារអាមេរិកក្នុងការចុះឈ្មោះទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ។Vietnam to send 15,400 workers to South Korea - VnExpress International

នាងនិយាយថា ៖ «ខ្ញុំធ្លាប់ទៅធ្វើការនៅតៃវ៉ាន់ និងទទួលបានប្រាក់ប្រមាណ៨១៩ដុល្លារអាមេរិក ហើយខ្ញុំបានត្រឡប់មកវៀតណាមវិញនៅឆ្នាំ២០២៣ ។ ខ្ញុំមានកូនក្នុងបន្ទុកចំនួន៣នាក់ ហើយខ្ញុំត្រូវចិញ្ចឹមពួកគេ ខណៈខ្ញុំ និងប្តី គ្មានការងារធ្វើជាប់លាប់ទេ ។ ហេតុនេះ ទើបខ្ញុំមកចុះឈ្មោះទៅធ្វើការនៅកូរ៉េខាងត្បូង ព្រោះសង្ឃឹមថា នឹងបានទៅធ្វើការផ្នែកកសិកម្មដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ» ។

អ្នកមកចុះឈ្មោះទៅធ្វើការនៅក្រៅប្រទេសលើកនេះ ភាគច្រើនពួកគេបានធ្វើដំណើរមកពីបណ្តាខេត្តឆ្ងាយៗ និងជិះរថយន្តក្រុងពី១០០គីឡូម៉ែត្រ ទៅ២៥០គីឡូម៉ែត្រ បន្ទាប់មក ពួកគេនាំគ្នាមកតម្រង់ជួរពេញ១ថ្ងៃ ។ លើសពីនេះ ពួកគេត្រូវស្វែងរកបន្ទប់ជួលផងដែរដើម្បីរង់ចាំចុះឈ្មោះធ្វើការ ហើយពេលចុះឈ្មោះរួចរាល់ ពួកគេបានជិះរថយន្តត្រឡប់ទៅផ្ទះវិញនៅព្រឹកបន្ទាប់ ។South Korea says no to Vietnamese workers from 10 provinces - VnExpress  International

នាយកមជ្ឈមណ្ឌលស្វែងរកការងារធ្វើប្រចាំខេត្ត Nghe An លើកឡើងថា នៅឆ្នាំ២០២៤ ខាងមជ្ឈមណ្ឌលបានទទួលពាក្យចុះឈ្មោះពលករទៅធ្វើការនៅក្រៅប្រទេស ស្មើជិត៦.០០០នាក់ ហើយចំនួននេះច្រើនជាងកាលពីឆ្នាំ២០២៣ ដែលស្មើប្រមាណ៣.៧០០នាក់ប៉ុណ្ណោះ ។ ហេតុនេះ នៅពេលមានអ្នកមកសុំចុះឈ្មោះច្រើន ធ្វើឱ្យបុគ្គលិកមជ្ឈមណ្ឌលត្រូវបំពេញការងារលើសម៉ោងជាច្រើនថ្ងៃ ។

លោក Van Van Long អាយុ៣០ឆ្នាំ និយាយថា លោកបានជិះរថយន្តក្រុងមកពីទីក្រុងមួយទៀតជាមួយអាកាសធាតុត្រជាក់ខ្លាំង ដើម្បីមកចុះឈ្មោះក្នុងគម្រោងធ្វើការ ។ កន្លងមក លោកធ្លាប់ទៅធ្វើការនៅប្រទេសឡាវ ប៉ុន្តែទទួលបានប្រាក់ខែមិនទៀងទាត់ ទើបលោកក៏សម្រេចចិត្តរៀនភាសាកូរ៉េ ។ លោកសង្ឃឹមថា នឹងបានទៅធ្វើការនៅទីនោះផ្នែកផលិត និងអាចសន្សំប្រាក់ទុកការប្រពន្ធនាថ្ងៃអនាគត ។ លោកថា ៖ «បើសំណាងល្អ ខ្ញុំអាចឆ្លងកាត់ការជ្រើសរើស និងទទួលបានការងារនៅកូរ៉េខាងត្បូង ខ្ញុំនឹងអាចរកប្រាក់បានជាង៤០លានដុងក្នុង១ខែ» ។Vietnamese second largest group in South Korea's foreign workforce -  VnExpress International

នៅឆ្នាំ២០២៤ គេរំពឹងថា នឹងមានការជ្រើសរើសពលករជាង១៥.៤០០នាក់ចូលក្នុងគម្រោងការងារ ក្នុងនោះផ្នែកផលិត នឹងទទួលពលករជាង១១.២០០នាក់, ផ្នែកសំណង់ ២០០នាក់, ផ្នែកកសិកម្ម ៩០០នាក់ និងនេសាទ ៣.០០០នាក់ ។ ផ្នែកកសិកម្ម និងនេសាទ គេនឹងជ្រើសរើសក្រុមជនជាតិភាគតិច និងអ្នករស់នៅតំបន់មួយចំនួនដែលមានជីវភាពខ្វះខាត ។

ហេតុនេះ អ្នកមកដាក់ពាក្យទៅធ្វើការទាំងអស់ត្រូវឆ្លងកាត់ការធ្វើតេស្តចំនួន២លើក ហើយគ្មានការធានាថា តើពួកគេនឹងត្រូវជ្រើសរើសឬក៏អត់ ។ ហេតុនេះ បុគ្គលិកមជ្ឈមណ្ឌលបានណែនាំឱ្យពួកគេធ្វើការបន្តសិន ក្នុងអំឡុងពេលរង់ចាំលទ្ធផល ។ កន្លងមក មានពលករវៀតណាមរាប់ម៉ឺននាក់ចេញទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ប៉ុន្តែមានពលករមួយចំនួនបានសម្រេចចិត្តរស់នៅទីនោះដោយខុសច្បាប់ និងធ្វើការបន្ថែមទៀត ទើបធ្វើឱ្យតំបន់មួយចំនួនលុបចោលគម្រោងនេះ ៕