បរទេស៖ បុរសម្នាក់នៅរដ្ឋ Sabah ប្រទេសម៉ាឡេស៊ី បានដាំដើមចេកក្នុងរណ្តៅមួយនៅផ្លូវក្បែរភូមិរបស់គាត់ ហើយបានបង្ហោះវាតាមអ៊ីនធឺណិត ដើម្បីក្រើនរំឭកដល់អាជ្ញាធរមូលដ្ឋានឱ្យចាត់វិធានការជួសជុលផ្លូវ។

លោក Mahathir Aripin បានបង្ហោះរូបភាពនៅលើទំព័រ Facebook របស់គាត់កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ អំពីដើមចេកឈរត្រង់ក្នុងប្រហោងផ្លូវដែលខូចៗ ដោយគាត់បានសរសេរថា “ខ្ញុំអាណិតអ្នកប្រើប្រាស់ផ្លូវ ទើបខ្ញុំដាំដើមចេកដើម្បីបាំងរន្ធផ្លូវ កុំឱ្យឃើញក្រលុក”។Malaysia man's viral stunt of planting banana tree in pothole gets road  repaired within hours | The Independent

បន្ទាប់មកមិនយូរប៉ុន្មាន នាយកដ្ឋានសាធារណការរដ្ឋ Sabah បានបញ្ជាក់ថា ខ្លួនបានបញ្ជូនកម្មករទៅដោះស្រាយបញ្ហាប្រហោងផ្លូវដែលខូចៗនោះហើយ។ ទោះជាយ៉ាងណា ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនមិនអាចជួសជុលផ្លូវឱ្យបានឆាប់ៗនោះទេ ព្រោះដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងតំបន់។

លោក Mahathir បានទទួលការកោតសរសើរ និងមានការគាំទ្រយ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនសម្រាប់សកម្មភាពដ៏ល្អរបស់គាត់។ គណនី Leon Chan បានអត្ថាធិប្បាយថាស្ថានភាពផ្លូវនៅរដ្ឋ Sabah គឺជាផ្លូវ “អាក្រក់បំផុតនៅក្នុងប្រទេសម៉ាឡេស៊ី” អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ អ្នកខ្លះទៀតក៏បាននិយាយលេងសើចថា លោក Mahathir គួរតែដាំទុរេនជំនួសចេកទើបជាការល្អ។Malaysia man's viral stunt of planting banana tree in pothole gets road  repaired within hours | The Independent

គួរបញ្ជាក់ដែរថា ផ្លូវដែលខូចដោយប្រឡាយជាច្រើនដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាធ្ងន់ធ្ងរនៅក្នុងប្រទេសម៉ាឡេស៊ី ។ ប្រធានសម្ព័ន្ធដើម្បីសុវត្ថិភាពសហគមន៍ លោក Tan Sri Lee Lam Thye បាននិយាយថា រដ្ឋាភិបាលក្នុងរយៈពេលជាច្រើនទស្សវត្សកន្លងមកនេះ មិនបានរកឃើញវិធីដើម្បីដោះស្រាយស្ថានភាពនេះទាំងស្រុងនោះទេ។

លោកបានបន្តទៀតថា “អាជ្ញាធរមូលដ្ឋានគួរតែមានក្រុមល្បាតចល័ត ដើម្បីត្រួតពិនិត្យផ្លូវជាបន្តបន្ទាប់ និងប្រកាសអំពីឧបទ្ទវហេតុនានាដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា”៕