Home Blog Page 1291

ឯកឧត្តម ស សុខា សម្តែងការហួសចិត្ត ក្រោយមានករណីបុកមនុស្សស្លាប់មួយទាំងមូល តែប្រធានការិយាល័យចរាចរណ៍នៅភ្នំពេញ អត់ដឹងរឿង

0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្តែងការងឿងឆ្ងល់ជាខ្លាំង ជុំវិញការបំពេញភារកិច្ចរបស់ ប្រធានការិយាល័យចរាចរណ៍នៅភ្នំពេញ ដោយហេតុថាមានករណីបុកមនុស្សស្លាប់នៅពេលយប់ម៉ោង៣ទាបភ្លឺ លុះដល់ម៉ោង១១ថ្ងៃត្រង់ស្អែកឡើង លោកប្រធានការិយាល័យចរាចរណ៍អត់ដឹងថាមានករណីនេះកើតឡើងសោះ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា បានមានប្រសាសន៍ថា៖” រាងចម្លែកដែរ ប្រធានការិយាល័យភ្នំពេញ មានមនុស្សបុកតាំងម៉ោង៣ជិត៤ ដល់ម៉ោង១០ សួរទៅឯកឧត្តមស្នងការរាជធានី លោកប្រធានទទួលផ្នែកចរាចរណ៍ បែរជាអត់ដឹងថាមានករណីគេបុកគ្នាស្លាប់ផង”។

ឯកឧត្តម ស សុខា បានសង្កត់ធ្ងន់ថា៖”ខ្ញុំសូមឱ្យមន្ត្រី ឬអង្គភាពពាក់ព័ន្ធ ដែលផ្នែកផ្តល់សេវាកម្ម ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ត្រូវតែក្តាប់ឱ្យបានព័ត៌មានករណីបុករត់នេះ ព្រោះការបុករត់នេះវាមានច្រើន ប្រសិនបើបុកពេលយប់ជារឿងមួយ តែបើបុកនៅក្នុងទីប្រជុំជន ហើយមានកម្លាំងរបស់យើងទៅហើយគេនៅតែរត់បានទៀតមិនធម្មតាទេ”៕

 

វិធីរក្សាម្ទេសឱ្យបានកន្លះឆ្នាំដោយមិនខូច

0

ប្រសិនបើអ្នកទិញម្ទេសច្រើនហើយហូបមិនអស់ រួចដាក់ក្នុងទូទឹកកកច្រើនតែក្រៀម ឬចំហុយបណ្តាលឱ្យរលួយ។ ដូច្នេះដើម្បីរក្សាម្ទេសឱ្យស្រស់បានយូរ ដំណាក់កាលដំបូងអ្នកគួរជ្រើសរើសម្ទេសដែលមានពណ៌ភ្លឺ រលោង ដើមពណ៌បៃតងក្រាស់ និងផ្លែរឹង ដែលនេះជាម្ទេសស្រស់អាចរក្សាទុកបានយូរ ក៏ដូចជាមានរសជាតិឆ្ងាញ់បំផុត។How to preserve chilli pepper | Bottega di Calabria

បន្ទាប់ពីទិញម្ទេសមកត្រូវលាងសម្អាតឱ្យស្អាត រួចសម្ងួតឱ្យស្ងួត ដើម្បីកុំឱ្យឆាប់រលួយ។ បន្ទាប់មកយកផ្លែដែលខូច ឬលែងស្រស់ចេញ ទុកតែម្ទេសណាដែលស្រស់ល្អបានហើយ រួចយកកន្ត្រៃកាត់ដើមវែងចេញ ទុកតែមួយដុំតូចជិតក្បាល។ ការធ្វើបែបនេះនឹងមិនធ្វើឱ្យខូចម្ទេសនោះទេ ហើយវាក៏ងាយស្រួលសម្រាប់ដាក់ក្នុងដបទឹកផងដែរ។

រីឯដបទឹកដែលប្រើសម្រាប់រក្សាទុកម្ទេសត្រូវលាងសម្អាត និងសម្ងួតឱ្យស្ងួត ហើយដាក់ម្ទេសចូលក្នុងឆ្នាំងតូចមួយចាក់ប្រេងឆាពីរបីស្លាបព្រាបាយចូលច្របល់គ្នាឱ្យសព្វដើម្បីឱ្យខាងក្រៅម្ទេសមានស្រទាប់ប្រេងស្តើង ។ ជំហានបន្ទាប់គឺដាក់ម្ទេសចូលទៅក្នុងដបប្លាស្ទិក ប៉ុន្តែកុំដាក់វាឱ្យតឹងពេក ដាក់ឱ្យពេញល្មមៗទៅបានហើយ។HOT CHILLI PEPPERS ???? Preserved in OLIVE OIL Italian recipe - how to do at  home @uomodicasa - YouTube

ចំណែកឯជំហានចុងក្រោយវិញគឺត្រូវរឹតបន្តឹងគម្របឱ្យជិត រួចដាក់ដបម្ទេសចូលក្នុងទូរទឹកកក ដែលអាចរក្សាភាពស្រស់បានរហូតដល់កន្លះឆ្នាំ។ ដូច្នេះហើយ វិធីរក្សាទុកម្ទេសឱ្យស្រស់ដូចខាងលើនេះគឺសាមញ្ញណាស់ និងងាយស្រួលបំផុត ដោយអ្នកអាចសាកល្បងបានគ្រប់ពេល ដើម្បីមានម្ទេសសម្រាប់ប្រើប្រាស់ជារៀងរាល់ថ្ងៃ និងមិនបាច់ហត់ក្នុងការទិញម្ទេសជារៀងរាល់ថ្ងៃផងដែរ៕

តម្លៃភាគហ៊ុន YG បាត់បង់ ៦៤ លានដុល្លារបន្ទាប់ពី G-Dragon ដើរចេញពីផលិតកម្ម

0

កាលពីថ្ងៃទី ២២ ខែធ្នូ តម្លៃភាគហ៊ុនរបស់ YG Entertainment បានបញ្ចប់នៅចំនួន ៥២,០០០ វ៉ុន (ប្រហែល ៤០ដុល្លារ)ដែលជាការបង្ហាញពីនិន្នាការធ្លាក់ចុះសម្រាប់ថ្ងៃជួញដូរជាប់គ្នារយៈពេលបួនថ្ងៃ។ ការថយចុះនេះគឺស្មើនឹងការធ្លាក់ចុះ ៥.១១% ត្រូវបានគេសន្មតថាភាគច្រើនដោយសារព័ត៌មានថ្មីៗជុំវិញ G-Dragon បានចាកចេញពីផលិតកម្មដែលជះឥទ្ធិពលដល់ដំណើរការភាគហ៊ុនរបស់ក្រុមហ៊ុន។G-Dragon: Net worth, career and expensive things he owns

ក្នុងរយៈពេល៤ ថ្ងៃ ភាគហ៊ុនរបស់ YG Entertainment បានធ្លាក់ចុះយ៉ាងខ្លាំង ដោយបានធ្លាក់ចុះ ២,៨០០ វ៉ុន (ប្រហែល ២.១៦ដុល្លារ) ពី ៥៤,៨០០ វ៉ុន (ប្រហែល៤២.១៩ ដុល្លារ) មក ៥២,០០០ វ៉ុន ប្រមាណ៤០ដុល្លារ ដែលជាការថយចុះ ៥.១១% ។ ការធ្លាក់ចុះនេះបានធ្វើឱ្យបាត់បង់ប្រហែល ៨៣.៥ ពាន់លានវ៉ុន (ប្រហែល ៦៤លានដុល្លារ) ពីមូលធននីយកម្មទីផ្សាររបស់ក្រុមហ៊ុនដែលពេលនេះមានចំនួន ៩៦៣.៩ ពាន់លានវ៉ុន (៧៤២.៦ លានដុល្លារ) ។K-pop star G-Dragon insists no drug use, tests negative: 'Justice will  prevail' | The Star

នេះមិនមែនជាលើកទីមួយទេដែល G-Dragon ប៉ះពាល់ដល់ភាគហ៊ុនរបស់ YG Entertainment ដូចកាលពីខែមិថុនាឆ្នាំនេះ YG Entertainment បានបាត់បង់តម្លៃទីផ្សារចំនួន ១៣០លានដុល្លារ បន្ទាប់ពីមានព័ត៌មានថា G-Dragon មិនបន្តកុងត្រា។G-Dragon Sweetly Stares into Ha Eum's Eyes | Soompi

G-Dragon គឺជាតារាចម្រៀងK-Pop ដ៏ល្បីប្រចាំប្រទេសកូរ៉េខាងត្បូង។ លោកបានបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ ២០០៦ ក្នុងនាមជាមេក្រុម Big Bang ក្រោមការគ្រប់គ្រងរបស់ផលិតកម្ម YG ។ ជាមួយភាពជោគជ័យលើវិស័យតន្រ្តីនិងម៉ូត G-Dragon ក៏រងនូវរឿងអាស្រូវគ្រឿងញៀនដូចគ្នា។ កាលពីខែឧសភា ឆ្នាំ ២០១១ G-Dragon ត្រូវបានគេរកឃើញប្រើកញ្ឆានៅប្រទេសជប៉ុន ហើយបានធ្វើតេស្តវិជ្ជមានក្នុងខែកក្កដាឆ្នាំដដែល បន្ទាប់មកទទួលបានការព្យួរទោស ខណៈសមាជិករួមក្រុមបីនាក់ទៀតក៏មានរឿងអាស្រូវនេះដូចគ្នា។G-Dragon in Paris, Another Appearance on Chanel's Front Row - The New York  Times

ដោយឡែកកាលពីពីចុងខែតុលា ឆ្នាំ២០២៣ G-Dragon ក៏មានរឿងអាស្រូវជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ប្រើប្រាស់គ្រឿងញៀនដូចគ្នា ប៉ុន្តែយ៉ាងណាមិញបន្ទាប់ពីប៉ូលិសរកមិនឃើញភស្តុតាងនិងការធ្វើតេស្តសារធាតុញៀនចេញលទ្ធផលអវិជ្ជមាន៣ដង ទីបំផុតរូបគេក៏រួចផុតពីការចោទប្រកាន់ទាំងស្រុងពីប៉ូលិសកាលពីថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២៣៕G-DRAGON | G dragon, G dragon fashion, Bigbang g dragon

ខ្សែដែកនៅក្រោមរថភ្លើងអាកាសថៃ ធ្លាក់សង្កត់លើរថយន្តជាច្រើនគ្រឿង

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មាន Thairath រាយការណ៍ថា ខ្សែដែកនៅក្រោមរថភ្លើងអាកាសពណ៌ផ្កាឈូក បានធ្លាក់សង្កត់លើរថយន្តជាច្រើនគ្រឿងដែលចតនៅបរិវេណខាងក្រោមស្ពានអាកាស ព្រមទាំងបណ្តាលឱ្យរលំបង្គោលភ្លើងផងដែរ ប៉ុន្តែគ្មានអ្នករងរបួសទេ ។ ហេតុការណ៍នេះបានកើតឡើងនៅស្រុកប៉ាក្រេត ខេត្តនុនថាក់បុរី ប្រទេសថៃ ។

បើតាមវីដេអូថតដោយកាមេរ៉ារបស់រថយន្ត១គ្រឿង គេបានឃើញខ្សែដែកនៅក្រោមរថភ្លើងអាកាសពណ៌ផ្កាឈូក បានធ្លាក់សង្កត់លើរថយន្តជាច្រើនគ្រឿងចតនៅបរិវេណខាងក្រោម ដែលស្ថិតនៅខាងមុខផ្សារមួយកន្លែង លើផ្លូវទីវ៉ានុន ស្រុកប៉ាក្រេត ខេត្តនុនថាក់បុរី ។ ខ្សែដែកនៅក្រោមរថភ្លើងអាកាស ដែលធ្លាក់ចុះមកក្រោមនេះ បានប៉ះជាមួយខ្សែភ្លើងនៅលើបង្គោលភ្លើង ទើបបណ្តាលឱ្យឆេះចេញផ្កាភ្លើងឡើងមក ។

ហេតុការណ៍នេះបានធ្វើឱ្យអាជីវករលក់ដូរនៅក្នុងតំបន់ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងនាំគ្នារត់ចេញពីបរិវេណនេះ ដោយសារខ្លាចបង្គោលភ្លើងរលំសង្កត់ ។ ក្រោយមក សមត្ថកិច្ច និងភ្នាក់ងារពាក់ព័ន្ធបានចុះមកត្រួតពិនិត្យនៅចំណុចកើតហេតុ និងមានការបញ្ជាឱ្យកាត់ផ្តាច់ខ្សែភ្លើងចេញពីបង្គោលភ្លើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5Pw8_RRHWwQCNVQUVlkXuzz4ZOStJ8fOJTrvSmdLelH_f3L2TMnZEZmCXBsFA-oJhFN6ZahfqI4PIUnlhx0TPYYI0E6CN4wkBw_d5NLzk5B0FKYAiyapFSVrKq7cZL4q52PGbp_WlXUTCJROQ9X3DSfkkvkKAaGEvwZJb9Tg7AipZEM1170hT4anHN0I/s1280/photo_2023-12-25_14-57-08.jpg

អភិបាលខេត្តនុនថាក់បុរី បានបញ្ជាឱ្យស្ថាប័នទាំងអស់ឱ្យដោះស្រាយបញ្ហានេះ និងត្រួតពិនិត្យមើលការខូចខាតឱ្យបានឆាប់រហ័សបំផុត ។ លោក សុធី ថងញ៉ែម អភិបាលខេត្តនុនថាក់បុរី លើកឡើងថា ៖ «ខ្សែដែកនៅក្រោមរថភ្លើងអាកាស បានធ្លាក់ចុះមកក្រោមបណ្តាលឱ្យប៉ះជាមួយខ្សែភ្លើង និងបង្គោលភ្លើង ។ ហេតុនេះ យើងបានព្យាយាមដោះស្រាយបញ្ហានេះ ដើម្បីកុំឱ្យវាធ្លាក់ចុះមកម្តងទៀត» ។

អ្នកខូចខាតទ្រព្យសម្បត្តិដោយសារហេតុការណ៍នេះ បាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅស្ថានីយប៉ូលិស ។ លោក សុផុង អាយុ៥០ឆ្នាំ ជាម្ចាស់រថយន្តខូចខាតដោយសារខ្សែដែកនៅក្រោមរថភ្លើងអាកាសសង្កត់ ប្រាប់ថា ពេលកើតហេតុ លោកកំពុងដើរទិញរបស់របរក្នុងផ្សារ ហើយលោកបានឮសំឡេងស្រដៀងនឹងគ្រាប់បែ.កផ្ទុះជាច្រើនលើក ។ ដូច្នេះ លោកក៏ប្រញាប់មកមើល ស្រាប់តែឃើញរថយន្តរបស់លោក ដែលចតនៅក្រោមស្ពានអាកាស ខូចខាតជាច្រើនកន្លែង ដូចជា ៖ កញ្ចក់ និងដំបូលរថយន្ត ។ ប៉ុន្តែនៅពុំទាន់មានអ្នកតំណាងរថភ្លើងអាកាសពណ៌ផ្កាឈូកទំនាក់ទំនង ឬជជែកជាមួយលោកដើម្បីទទួលខុសត្រូវទេ ។

ចំណែកទំព័រហ្វេសប៊ុករបស់រថភ្លើងពណ៌ផ្កាឈូក លើកឡើងថា ហេតុការណ៍នេះបានកើតឡើងនៅបរិវេណស្ថានីយសាមគ្គី ។ ខ្សែដែកនៅក្រោមរថភ្លើងអាកាស បានធ្លាក់សង្កត់លើរថយន្តចំនួន៣គ្រឿង និងគ្មានអ្នករងរបួសទេ ។ ក្រោយកើតហេតុ បុគ្គលិកក្រុមហ៊ុន, ប៉ូលិស និងស្ថាប័នពាក់ព័ន្ធបានចុះត្រួតពិនិត្យរកមូលហេតុភ្លាមៗ ។ ក្រុមហ៊ុនរថភ្លើងបានសូមទោសចំពោះហេតុការណ៍នេះ បន្ទាប់មក ក្រុមហ៊ុនបានផ្អាកដំណើរការរថភ្លើងអាកាសជាបណ្តោះអាសន្នដើម្បីសុវត្ថិភាព ។

រដ្ឋមន្ត្រីក្រសួងគមនាគមន៍ លោក សុរីយៈ ជឹងរុងរឿងកិច លើកឡើងថា លោកបានបញ្ជាឱ្យផ្អាកដំណើរការរថភ្លើងផ្កាឈូកជាបណ្តោះអាសន្ន នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីត្រួតពិនិត្យរកមូលហេតុដែលបណ្តាលឱ្យខ្សែដែកនៅក្រោមរថភ្លើងអាកាស ធ្លាក់ចុះបែបនេះ ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv5tS5kXFTLxW5qzZbLZ53WWpt4wfLjD3lSaTRG68codh6aJnOdL46uqd-gu4-AeGTxnfKU5ISVh1xYjLhq16JlIf7w-cRoy6snl7uAIf3RoLSGXfZm3LcuwAKauJ-k7I9GlNnEltQQFuKUmvjlzZFGxTqJCmAtcPiCKfLk5-fZDFlzx65yBQ2PgsOeXA/s1109/photo_2023-12-25_14-57-12.jpgប្រភព ៖ Thairath TV

ក្រុមហ៊ុន Meta ត្រូវបានផាកពិន័យជាង ៦ លានដុល្លារអាមេរិកដោយសារ…

0

បរទេស៖ ក្រុមហ៊ុន Meta ត្រូវបានពិន័យជាប្រាក់ចំនួន ៦.៤ លានដុល្លារអាមេរិក ដោយសារការផ្សាយពាណិជ្ជកម្មល្បែងអនឡាញដែលបានលេចឡើងនៅលើ Facebook និង Instagram ។

យោងតាមគេហទំព័រអន្តរជាតិ The Economic Times ដែលបានចុះផ្សាយនៅថ្ងៃទី២៤ ខែធ្នូថា ក្រុមហ៊ុនរបស់លោក Mark Zuckerberg ត្រូវបានប្រទេសអ៊ីតាលីចោទប្រកាន់ថាមិនគោរពតាមការអនុវត្តច្បាប់ ដោយផ្សាយពាណិជ្ជកម្មប្រយោល រួមទាំងការផ្សាយពាណិជ្ជកម្មសម្រាប់ការភ្នាល់ ឬហ្គេមទាក់ទងនឹងលុយ ដែលនេះគឺជាការខុសច្បាប់របស់ប្រទេសអ៊ីតាលី។Facebook's Meta fined for breaches of Italian gambling ads ban | Reuters

ចាប់តាំងពីឆ្នាំ ២០១៨ មកប្រទេសអ៊ីតាលីបានហាមឃាត់ការផ្សាយពាណិជ្ជកម្មល្បែងស៊ីសងនៅលើប្រព័ន្ធផ្សព្វផ្សាយទាំងអស់ រួមទាំងបណ្តាញសង្គមផងដែរ។ ដូច្នេះហើយកន្លងទៅ YouTube របស់ Google និង Twitch របស់ Amazon ក៏ត្រូវបានពិន័យផងដែរចំពោះការរំលោភលើបម្រាមនេះ។ ដោយ YouTube ត្រូវបានពិន័យជាប្រាក់ ២.៤ លានដុលា្លរអាមេរិក និង Twitch ជិត ១ លានដុល្លារអាមេរិកឯណោះ។ ទោះជាយ៉ាងណាក៏ដោយ Meta មិនបានធ្វើអត្ថាធិប្បាយជុំវិញព័ត៌មានខាងលើនេះទេ ដោយវេទិកានេះជាទូទៅមិនបានហាមឃាត់ការផ្សាយពាណិជ្ជកម្មល្បែងស៊ីសងទេ។Italy Fines Meta Platforms IDR 9.9 Billion Related To Gambling Ads

នៅក្នុងគោលការណ៍របស់ក្រុមហ៊ុននេះមានបទប្បញ្ញត្តិដាច់ដោយឡែកពីគ្នាសម្រាប់ខ្លឹមសារខាងលើ ដោយមានតម្រូវការដូចជាអ្នកផ្សាយពាណិជ្ជកម្មត្រូវផ្តល់ភស្តុតាងដែលថាសកម្មភាពល្បែងស៊ីសងត្រូវបានអនុញ្ញាតដោយនិយតករសម្រាប់តំបន់ ក៏ដូចជាកំណត់គោលដៅផ្សាយពាណិជ្ជកម្ម ខណៈពេលដែលហាមប្រាមតែមនុស្សដែលមានអាយុក្រោម ១៨ ឆ្នាំប៉ុណ្ណោះ។ ហេតុនេះហើយ បច្ចុប្បន្នសកម្មភាពភ្នាល់ និងល្បែងតាមអ៊ីនធឺណិត គឺជាសេវាកម្ម និងផលិតផលដែលប្រើប្រាស់អ្វីៗដែលមានតម្លៃជារូបិយវត្ថុជាផ្នែកនៃរង្វាន់ និងវិធីសាស្រ្តនៃការចូលរួម៕Online gambling ads need to be regulated. The European Union is showing how  to do it

ប្រាក់យន់ជាប់ចំណាត់ថ្នាក់ទី៤ ជាប្រាក់ចាយវាយច្រើនបំផុតលើពិភពលោក

0

ប្រទេសចិន ៖ សារព័ត៌មានចិនបានរាយការណ៍ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ថា សមាគមទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារនៅលើពិភពលោក (SWIFT) បានបង្ហាញថា ប្រាក់យន់របស់ប្រទេសចិន បានជាប់ចំណាត់ថ្នាក់ទី៤ គឺជាប្រាក់ដែលគេបានចាយវាយច្រើនបំផុតនៅលើពិភពលោក កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ។ ប្រាក់យន់ចិនមានចំណែកក្នុងទីផ្សារ ស្មើនឹង៤,៦១% កើនឡើងពីអត្រា៣,៦០% បើធៀបនឹងខែតុលា ឆ្នាំ២០២៣ ។

ចំណែកការទូទាត់ប្រាក់ឆ្លងប្រទេសវិញ លើកលែងតែការទូទាត់ប្រាក់អឺរ៉ូ គឺប្រាក់យន់របស់ប្រទេសចិនបានជាប់ចំណាត់ថ្នាក់ទី៥ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានចំណែកក្នុងទីផ្សារ ស្មើនឹង៣,១៥% ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ។Will the yuan circulate next to the dollar in Panama? | The Panama News

ប្រាក់ដែលគេបានចាយវាយច្រើនបំផុតនៅលើពិភពលោក រួមមាន ៖
១-ប្រាក់ដុល្លារអាមេរិក
២-ប្រាក់អឺរ៉ូ
៣-ប្រាក់ផោន
៤-ប្រាក់យន់ចិន និង
៥-ប្រាក់យេនជប៉ុនChina currency: Yuan | South China Morning Post

គួរបញ្ជាក់ថា ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២៣ (គឺចាប់ពីខែមករា រហូតដល់ខែតុលា) ការខ្ចីប្រាក់ឆ្លងប្រទេស គិតជាប្រាក់យន់ បានកើនឡើង២៨% ។ បច្ចុប្បន្ន ធនាគារប្រជាជនចិន (People’s Bank of China) បានចុះកិច្ចព្រមព្រៀងរូបិយប័ណ្ណទ្វេភាគីជាមួយធនាគារមកពីបណ្តាប្រទេសជាង៣០ រួមទាំងប្រទេសអារ៉ាប៊ី សាអូឌីត និងអាហ្សង់ទីនផងដែរ ៕ ប្រភព ៖ daily news

អ្នកគ្រូម្នាក់ត្អូញត្អែរ ក្រោយសាលាទទួលសិស្សច្រើន តែគ្មានកន្លែងឱ្យរៀន

0

យោងតាមគណនីហ្វេកប៊ុកឈ្មោះ Keo Chin Da ដែលបានបង្ហោះនិងអះអាងថាខ្លួនគ្រូបង្រៀនសាលាមួយបានបង្ហាញការត្អូញត្អែរជាខ្លាំង ខណៈសាលាទទួលសិស្សច្រើន តែគ្មានកន្លែងឱ្យអង្គុយរៀនបានត្រឹមត្រូវ។

គណនីហ្វេកប៊ុកឈ្មោះ Keo Chin Da បានបង្ហោះថា៖”ខ្ញុំបង្រៀននៅសាលាកំសត់១នេះជិត១៧ឆ្នាំហើយចំនួនសិស្សចេះតែកើនរាល់ឆ្នាំតែសាលារៀនមានតែ១អគារដដែល…។May be an image of 4 people, people studying and text• ដោយសារតែខ្វះថ្នាក់ទើបត្រូវប្តូរវេនគ្នាបង្រៀនព្រឹកល្ងាចក៏នៅតែខ្វះថ្នាក់រៀន
• សិស្សខ្លះត្រូវរៀននៅក្នុងបណ្ណាល័យត្រូវអង្គុយផ្ទាល់ដោយក្រាបសរសេរអក្សរ(អាចប៉ះពាល់ដល់ឆ្អឹងខ្នងសិស្សដែរ)
• សិស្សខ្លះត្រូវអង្គុយរៀននៅក្នុងទីចាត់ការបន្ទប់តែមួយតែអ្នកគ្រូបង្រៀនម្ខាងលោកនាយកគាត់ធ្វើការម្ខាង
• ចំណែកសិស្សខ្លះទៀតមានតុអង្គុយរៀនតែត្រូវអង្គុយរៀននៅក្រៅថ្នាក់ដោយសារសិស្សច្រើនពេក។ល។

គួរបញ្ជាក់ផងដែរថា សាលានេះ មានឈ្មោះថា សាលាបឋមសិក្សាជាន់លែង ភូមិថ្មី ស្ថិតនៅភូមិជាំផល ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ៕May be an image of 7 people and people studyingMay be an image of 4 people and people studyingMay be an image of one or more people, scooter, motorcycle, crowd and text that says '一'

May be an image of 7 people and people studying

 

គ្រឿងផ្សំធម្មជាតិទាំង ៥ ដែលមនុស្សសម័យបុរាណប្រើដើម្បីកក់សក់

0

តើអ្នកដឹងទេថា នៅពេលដែលគ្មានសាប៊ូកក់សក់ និងក្រែមបន្ទន់ដូចសម័យនេះ តើមនុស្សជំនាន់មុនកក់សក់ដោយរបៀបណា? សាប៊ូកក់សក់ គឺជាផលិតផលសម្រាប់កម្ចាត់អង្គែ ផ្សិត រមាស់រាំរៃ ឡើងប្រេង និងបញ្ហាសក់ជ្រុះ។ បច្ចុប្បន្នសាប៊ូកក់សក់គឺមានច្រើនប្រភេទណាស់នៅទូទាំងពិភពលោក ដូច្នេះហើយនៅពេលដែលគ្មានសាប៊ូកក់សក់ តើមនុស្សសម័យបុរាណប្រើអ្វីដើម្បីកក់សក់?

១.ប្រើផេះ៖ មនុស្សជំនាន់មុនតែងតែយកផេះបន្ទាប់ពីដុតចំបើងរួច ទៅដាក់ចូលក្នុងទឹកកូរឱ្យសព្វដើម្បីយកទៅកក់សក់ បន្ទាប់មកលាងជម្រែះជាមួយទឹកស្អាត ដែលវិធីសាស្រ្តនេះអាចសម្រេចបាននូវប្រសិទ្ធភាពនៃការយកប្រេងចេញពីសក់ផងដែរ។Ash - Wikipedia

២.ប្រើផ្ការំយោល៖ មនុស្សសម័យបុរាណជ្រើសរើសផ្ការំយោលដើម្បីយកទៅកក់សក់ ដោយបេះផ្កា រួចលាងទឹកឱ្យស្អាត យកស្លឹកអាក្រក់ដែលមានសត្វល្អិតមកកាត់ចេញ បន្ទាប់មកកាត់ស្លឹកស្រស់ដែលនៅសល់ជាបំណែកតូចៗ រុំដោយក្រណាត់ជ្រក់ រួចដាក់ទឹកក្តៅឧណ្ហៗ ជូត និងច្របាច់ឱ្យខ្លាំង រួចយកទៅកក់សក់ ហើយលាងជម្រែះជាមួយទឹកស្អាតជាការស្រេច។ផ្ការំយោល អាចធ្វើ​ឲ្យ​រលូត​កូន​

៣.ប្រើទឹកអង្ករ៖ មនុស្សសម័យបុរាណចូលចិត្តយកទឹកអង្ករ លាយជាមួយស្លឹកឈូកមកលាងសម្អាតសក់ ដើម្បីជួយឱ្យសក់រលោង ខ្មៅ និងភ្លឺជាងមុន រួចលាងសក់របស់អ្នកជាមួយនឹងទឹកក្តៅឧណ្ណៗនៅជាការស្រេច។7 ways to use rice water for your health | HealthShots

៤.ប្រើម្សៅសណ្តែកសៀង៖ យកម្សៅសណ្តែកសៀងច្របាច់ចូលជាមួយម្សៅស្ងួត Bath bean និងរុក្ខជាតិឱសថមួយចំនួនទៀត ដោយវាមិនត្រឹមតែអាចលាងដៃ និងមុខប៉ុណ្ណោះទេ ថែមទាំងអាចកក់សក់ និងងូតទឹកបានផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែដំណើរការនៃការបង្កើតដុំសណ្តែកសៀងមានភាពស្មុគស្មាញ និងមានឱសថតម្លៃខ្ពស់ ទើបមនុស្សទូទៅមិនប្រើផលិតផលនេះទេ ប៉ុន្តែមានតែពួកអភិជនទេដែលធ្វើវិធីនេះ។What Are The Advantages Of Soya Flour? | Irwing Soya

៥.ប្រើសណ្តែកបារាំង៖ មនុស្សសម័យបុរាណបានប្រើសណ្តែកបារាំងដើម្បីលាងសក់របស់ពួកគេ ដែលអាចបំបាត់ស្នាមប្រឡាក់ប្រេង និងធ្វើឱ្យសក់ស្អាតភ្លឺរលោង។ ដូច្នេះជំហានដំបូងគឺលាងសណ្តែកបារាំងឱ្យស្អាត ទុកឱ្យស្ងួត ហើយត្រាំវាក្នុងទឹកពុះរហូតដល់ទន់ បន្ទាប់មកកិនសណ្តែកបារាំងដែលត្រាំនោះឱ្យម៉ត់ រួចដាក់ក្នុងទឹក បន្ថែមស្ករត្នោតបន្តិច ដាំឱ្យពុះរហូតដល់ឡើងក្រាស់ រួចបិទភ្លើងទុកឱ្យត្រជាក់ ហើយយកទៅកក់សក់ជាការស្រេច៕សណ្តែកបារាំងខ្ចី French Green Bean

Lisa Blackpink បង្កើតប្រវត្តិសាស្ត្រជាតារា K-pop និងជាសិល្បការិនីអាស៊ីដំបូងគេមាន Follower ១០០ លាននាក់

0

LISA សមាជិកក្រុម BLACKPINK បានក្លាយជាសិល្បការិនីអាស៊ីដំបូងគេដែលមានអ្នកតាមដានលើ Instagram ជាង ១០០ លាននាក់ ដែលជាសមិទ្ធផលលើកទី១ក្នុងប្រវត្តិសាស្ត្រនេះថែមទាំងក្លាយជាតារា K-pop ដំបូងគេដូចគ្នាដែលទទួលបានជោគជ័យនេះ។ ខណៈដែលអ្នកគាំទ្រទូទាំងពិភពលោកអបអរសមិទ្ធិផលដ៏អស្ចារ្យរបស់Lisa តារាចម្រៀងរូបនេះថែមទាំងទម្លាក់បទ Cover មានចំណងជើងថា «My Only Wish» នៅលើឆាណែលយូធូបផ្ទាល់ខ្លួនរបស់នាងផងដែរដើម្បីជាកាដូជូនដល់អ្នកគាំទ្ររបស់ខ្លួន។Blackpink's Lisa Makes History As She Scores A Second Hot 100 Hit In Canada

ភាពជោគជ័យក្នុង Instagram របស់ LISA មិនត្រឹមតែបង្ហាញពីភាពល្បីល្បាញរបស់នាងប៉ុណ្ណោះទេ ថែមទាំងឥទ្ធិពលជាសកលរបស់ BLACKPINK ផងដែរ។ ចុងឆ្នាំនេះរបស់ Lisa បន្តបំបែកឧបសគ្គ និងកំណត់ឡើងវិញនូវស្តង់ដារនៅក្នុងឧស្សាហកម្មតន្ត្រី ជាមួយនឹងមូលដ្ឋានអ្នកគាំទ្រដែលមិនធ្លាប់មានពីមុនមក។Lisa以《LALISA》Solo出道單曲9月10日推出| LiSA | Lalisa | BLACKPINK | 大紀元

ការសម្រេចចិត្តទម្លាក់បទដ៏ល្បីរបស់ Britney Spears បន្ថែមនូវភាពរំជើបរំជួលបន្ថែមសម្រាប់អ្នកគាំទ្រ ដោយបង្កើតឱ្យមានការចុះសម្រុងគ្នាដ៏ល្អឥតខ្ចោះនៃសិល្បករដ៏មានឥទ្ធិពលពីររូបមកពីផ្នែកផ្សេងៗនៃពិភពលោក។ ការបកស្រាយរបស់ LISA ត្រូវបានគេរំពឹងថានឹងនាំមកនូវទស្សនវិស័យថ្មី និងប្លែកចំពោះបទចម្រៀងដែលជាទីស្រឡាញ់ ដោយបង្ហាញពីភាពប៉ិនប្រសប់ និងសមត្ថភាពតន្ត្រីរបស់នាង។BLACKPINK's Lisa Officially Becomes Most-Followed K-Pop Idol On Instagram |  Soompi

អ្នកគាំទ្រទូទាំងពិភពលោកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានចូលរួមសរសេរសារអបអរសាទរ LISA ដែលទទួលបានសមិទ្ធផលដ៏អស្ចារ្យនេះនៅក្នុងរដូវកាលថ្ងៃឈប់សម្រាកគ្រិស្តម៉ាសដែលមិននឹកស្មានដល់។

ស្រពពេលដែល LISA បន្តបង្កើតប្រវត្តិសាស្ត្រដោយខ្លួនឯង អ្នកគាំទ្រក្រុម BLACKPINK រំភើបចិត្តដែលឃើញអនាគតរបស់សមាជិកម្នាក់ៗ និងក្រុមទាំងមូលនៅបន្តសកម្មភាពរួមក្រុមរបស់គេ និងមានអ្វីពិសេសជាបន្តទៀតចំពោះសកម្មភាពទោលរបស់សមាជិកទាំង៤ ខណៈដែលសមាជិក Jennie ក៏នឹងមានអ្វីដែលល្អជូនចំពោះអ្នកគាំទ្ររបស់ខ្លួនក្នុងផលិតកម្មផ្ទាល់ខ្លួនដែលទើបបង្កើតឡើងដោយខ្លួនឯងផងដែរ។Blackpink Lisa seen in France ahead of luxury retail heir's birthday -  VnExpress International

គួរបញ្ជាក់ថា ការផ្សាយពាណិជ្ជកម្មរបស់ Lisa លើ Instagram ត្រូវគេប៉ាន់ស្មានថាទទួលបានពី ៩១៨,០០០ ដុល្លារ ទៅ ១.២៥លានដុល្លារអាម៉េរិក ដោយការបង្ហោះ Story មួយអាចរកចំណូលបានពី ៤៥៩,០០០ដុល្លារ ទៅ ៦២១,០០០ដុល្លារ ខណៈ Post រូបភាពអាចទទួលបានពី ១.២ លានដុល្លារ ទៅ ១.៦២លានដុល្លារ៕231225 Blackpink Lisa Hits 100 Million Followers on Instagram : r/Lalisa

Goofy ដ្បិតមិនបានឈ្នះពាន The Rapper តែបានយកឈ្នះបេះដូងអ្នកគាំទ្រ

0

បេក្ខជនលេចធ្លោ Goofy ដែលគេបានដឹងថាជាមិត្តភក្តិរបស់ ទេព ពិសិដ្ឋ មានឈ្មោះនៅក្នុងបទចម្រៀង «20 Out Now» បានរងបរាជ័យនៃការប្រកួតកម្មវិធីចម្រៀងរ៉េប The Rapper Cambodia រដូវកាលទី១ ដែលធ្វើឱ្យអ្នកគាំទ្រមានការសោកស្តាយយ៉ាងខ្លាំងទៅដល់រូបគេ។ ទោះយ៉ាងណាដ្បិតតែ Goofy មិនបានទទួលជ័យជម្នះការប្រកួតនេះក្តីប៉ុន្តែបេក្ខជនរូបនេះនៅតែដក់ជាប់បេះដូងមហាជន សូម្បីតែតារាពហុជំនាញ ខាត់ សុឃីម ក៏បានបង្ហាញក្តីស្រលាញ់ចំពោះ Goofy ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiH04MmoV7i5w-TSClRt1YT7L1UE1eao5N5xTiFSr8MCwSaeDgTXqzgTl3m-p21j5wQS-TiilGjNIohfrJOuvoAUh4OzxGbZhFsncNqF8diHiphzFysiujzcEnZVa_pm61uT4Lu57qsxFMSOPrNPuXl_CUO4tJnBchdNWddjJmzGvt6b3NGBSbstTz8x0/s2048/397505169_122118128828050356_4135262120705014381_n.jpg

ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញអស់រយៈពេលជាច្រើនសប្តាហ៍ទីបំផុតកម្មវិធីប្រលងច្រៀងរ៉េបដ៏ធំដែលទើបមាននៅស្រុកខ្មែរ និងមានតារាចម្រៀងរ៉េប វណ្ណដា ធ្វើជា Producers បានរកឃើញម្ចាស់ពានរដូវកាលដំបូងជាមួយទឹកប្រាក់១ម៉ឺនដុល្លារហើយគឺបានទៅលើកូនក្រុមរបស់គ្រូបង្វឹក នរិទ្ធ គឺជាបេក្ខជន យូហៃ។ ជាមួយអបអរសាទរចំពោះម្ចាស់ពានរូបនេះ តែអ្នកគាំទ្រក៏បានលើកទឹកចិត្តនិងផ្តល់កម្លាំងចិត្តទៅដល់បេក្ខជនមួយរូបទៀតរបស់គ្រូបង្វឹក នរិទ្ធ គឺបេក្ខជន Goofy ដែលរូបគេរងបរាជ័យការប្រកួតនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMEJH8RiqmzALnWb183jGqaMy-j6rfgSecgE_0xq_x7Mg3JRg0_2s6S73_I9rkwxC9x-CFi1hy6DqFZcRZk6SkSOlTALdj6loBVVtPYeyq-s1DLz-DmlK-Szv4zdDu4uVwfvmXuMlRJJMrxbxjxXmUI0shKoVD8jVcb2ZfUL0vivrsdrvsz5713PAzo7E/s2048/397754077_122118990830050356_8629809482988500516_n.jpg

Goofy ជាបេក្ខជនលេចធ្លោនៅក្នុងកម្មវិធីប្រលងចម្រៀងរ៉េបនេះដោយបានបញ្ចេញសមត្ថភាពជាច្រើនដំណាក់កាល។ ក្នុងវគ្គ audition បេក្ខជនរូបនេះបានទម្លាយពីប្រវត្តិរបស់ខ្លួនបានចាកចេញពីផ្ទះរយៈពេល៤ឆ្នាំដោយសារតែមានបញ្ហារកាំរកូសជាមួយគ្រួសារ។ ក្រោយចាកចេញពីផ្ទះ បេក្ខជនរូបនេះបានធ្វើការងារជាច្រើនទាំងការងាររត់តុ ជាងកាត់សក់ អ្នកចាក់សាក់ រហូតក្លាយជាអ្នកធ្វើភ្លេង និងបានចូលរួមប្រកួតប្រជែងលើឆាក The Rapper Cambodia ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5rG0hsDD8rqmtfTEKJ5Stw1SVu_Noj75zbUB9BS0B6ZdnJXwMfz6_rf5ukU3ERIFKGcWhyphenhyphenRvvM4cU6lmyOorYpjtCoC5YIG-jQpGrw0WprGuv566Kdg2bm8WsjjqTwpQWMAXs_9TTBGsRAFgukN67ZPP_c21y5sA3x-h2I0Kw0WjbvRhTD-3ug8iPwsQ/s2048/403622817_307308528847367_4402225690263453813_n.jpg

នៅក្នុងថ្ងៃផ្តាច់ព្រ័ត្រសមត្ថភាពរបស់ Goofy បានធ្វើឱ្យអ្នកគាំទ្ររំពឹងថារូបគេអាចនឹងទទួលពានក្នុងនោះក៏មានលោក ម៉ៃ សុគន្ធ តារាពហុជំនាញ ខាត់ សុឃីម ក៏បានជូនពរឱ្យ Goofy ទទួលជ័យជម្នះការប្រកួតនេះដូចគ្នា។ យ៉ាងណាមិញ សមត្ថភាពរបស់បេក្ខជន ក្នុងវគ្គផ្តាច់ព្រ័ត្រសុទ្ធតែជើងខ្លាំងដូចគ្នាទើបជ័យជម្នះមិនបានធ្លាក់មកលើ Goofy ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2bKOU1iWj7VZNr4oa79mXCrbvpMCHS8IEzjiqWV19FSVAgQo4qB3ya6NrbVaS3D7lqRwwP3qgxtNUcA9gEB4xGz3QZVnKwy94jT8pmPGzLp01iJSagIyr0qEZvkKx5cdEs7CQaYpCtqFmtEDNkGhuvsKogFQQJ25D4fOqMQZ6E-H5zKTji_lgL2fN16w/s2048/413953961_122106332240153968_2243449186069340413_n.jpg

ដ្បិតតែបេក្ខជន Goofy មិនទទួលជ័យជម្នះនេះក្តីតែរូបគេបានដក់ជាប់ជាមួយបេះដូងទស្សនិកជនអ្នកស្នេហាវិស័យរ៉េបទៅហើយ ហើយរូបគេទទួលបានការលើកទឹកចិត្តយ៉ាងច្រើនពីអ្នកគាំទ្រ។

គួរបញ្ជាក់ថា ម្ចាស់ជ័យលាភីកម្មវិធី The Rapper Cambodia រដូវកាលទី១បានទៅលើ យូហៃ បេក្ខនារី Roxy បានឈ្នះពាន Fan Favorite បេក្ខជនមកពីខ្មែរកម្ពុជាក្រោម D.A.R.T បានរឈ្នះពានរង្វាន់ Best Solo Performance និងបេក្ខជន Emi Kan និង Vanno ពានរង្វាន់ Best Collaboration ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQNivTjo5zC7hxbER6vwzTlbHsjrbF7AklQvKD25dFQbu6Li04JEP0wPIJ_rSEXmgn2G6bcWFL42dm12g2K45zubE-_3GteYofuikAzbEAy4JX5FZBjOmQP1R7RTWOgkfmJGrVJ6M8uU4BWKBCITtBD9tcPPB6Jh0uhUT-Ltzx3Waoxd2gTkJ0iCruU48/s2048/379476217_122095458854050356_5284787506334598342_n.jpg