នៅលើផែនដី អាងមហាសមុទ្រត្រូវបានបែងចែកចេញជា ៥ ខណៈពួកវាមានសីតុណ្ហភាពខុសៗគ្នា ដោយមានខ្លះត្រជាក់ និងខ្លះទៀតក្តៅ។ ដូច្នេះហើយ តើអ្នកដឹងទេថា មហាសមុទ្រណាដែលក្តៅជាងគេ ហើយមួយណាដែលត្រជាក់ជាងគេ?

១.មហាសមុទ្រឥណ្ឌា (Indian Ocean)៖ មហាសមុទ្រឥណ្ឌា ត្រូវបានគេចាត់ទុកថាជាសមុទ្រដ៏ក្តៅបំផុតនៅលើផែនដី ដោយសារតែមួយផ្នែកធំរបស់វាស្ថិតនៅក្នុងតំបន់ត្រូពិច ដែលមានសីតុណ្ហភាពជាមធ្យមចន្លោះពី ២០ ទៅ ៣០ អង្សាសេ។Researchers Think They've Found a Mini Continent in the Indian Ocean |  Smart News| Smithsonian Magazine

២.មហាសមុទ្រប៉ាស៊ីហ្វិក (Pacific Ocean)៖ ប៉ាស៊ីហ្វិក ក៏ជាមហាសមុទ្រដែលត្រូវបានគេចាត់ទុកថាក្តៅបំផុតទីពីរនៅលើផែនដីផងដែរ ដោយសារតែវាស្ថិតនៅតំបន់ក្បែរខ្សែអេក្វាទ័រ ដែលមានកម្រិតសីតុណ្ហភាពឡើងដល់ជាង ៣០ អង្សាសេ។35 Gorgeously Wintry Views of The Pacific Ocean - LAmag - Culture, Food,  Fashion, News & Los Angeles

៣.មហាសមុទ្រអាត្លង់ទិច (Atlantic Ocean)៖ មហាសមុទ្រអាត្លង់តិច គ្របដណ្តប់លើផ្ទៃផែនដីជិត ២០ ភាគរយ។ មហាសមុទ្រនេះ មានកន្លែងខ្លះដែលស្ថិតក្រោមអាកាសធាតុត្រជាក់ខ្លាំង ដូចជានៅក្បែរតំបន់ប៉ូលជាដើម ខណៈនៅក្បែរខ្សែអេក្វាទ័រ គឺវាមានអាកាសធាតុបែបត្រូពិច។ ដូច្នេះសីតុណ្ហភាពជាមធ្យមរបស់មហាសមុទ្រអាត្លង់ទិច គឺចន្លោះ ២ ក្រោមសូន្យអង្សាសេ ទៅដល់ ៣០ អង្សាសេ។Nonlinear Effects of Wind on Atlantic Ocean Circulation - Eos

៤.មហាសមុទ្រខាងត្បូង (Southern Ocean)៖ នៅចំណាត់ថ្នាក់លេខ៤ នៃមហាសមុទ្រដែលត្រជាក់ជាងគេលើផែនដី គឺមហាសមុទ្រខាងត្បូង ដែលព័ទ្ធជុំវិញដោយទ្វីបទឹកកកអង់តាក់ទិច នៃប៉ូលខាងត្បូង។ មហាសមុទ្រនេះ មានសីតុណ្ហភាពជាមធ្យមចន្លោះ ២ក្រោមសូន្យអង្សាសេ ទៅដល់ ១០ អង្សាសេ។A Gateway to the Southern Ocean – Saildrone

៥.មហាសមុទ្រអាក់ទិច (Arctic Ocean)៖ មហាសមុទ្រអាក់ទិច ដែលស្ថិតនៅតំបន់ប៉ូលខាងជើង គឺជាមហាសមុទ្រត្រជាក់ជាងគេបង្អស់នៅលើពិភពលោក ហើយក៏ជាមហាសមុទ្រតូចបំផុតផងដែរ ជាមួយទំហំ ១៥,៥៥៨,០០០ គីឡូម៉ែត្រក្រឡា។ មហាសមុទ្រអាក់ទិច មានសីតុណ្ហភាពជាមធ្យមចន្លោះ ១ ទៅ ២ ក្រោមសូន្យអង្សាសេ ដែលនាំឱ្យវាទទួលបានរហស្សនាមថាជា មហាសមុទ្រទឹកកក៕Arctic Ocean: climate change is flooding the remote north with light – and  new species