មិនគួររំលងសោះ! ដំណើរកំសាន្តចំនួន ១០កន្លែងដែលទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរក្នុងឆ្នាំ ២០២៤
ជាការពិតណាស់ សម្រាប់ភ្ញៀវទេចរណាដែលចង់ទទួលបានបទពិសោធន៍ធ្វើដំណើរដ៏ល្អបំផុតដែលមិនអាចបំភ្លេចបាន ក៏ដូចជាមិនចង់ខ្ជះខ្ជាយពេលវេលាច្រើន រួមទាំងចង់ស្វែងយល់ពីពិភពលោកកាន់តែច្បាស់ អ្នកអាចទៅទស្សនាកម្សាន្ត និងបង្កើតអនុស្សាវរី នៅកន្លែងកំពូលទាំង ១០ ដូចខាងក្រោមនេះ។ នេះបើយោងតាម National Geographic ដែលបានប្រកាសពីបទពិសោធន៍ធ្វើដំណើរ “ល្អបំផុត” ចំនួន ១០ សម្រាប់ឆ្នាំ ២០២៤ ដែលស្ថិតនៅក្នុងបញ្ជី “គោលដៅដ៏ល្អបំផុតរបស់ពិភពលោក”។ បទពិសោធន៍ទាំងនេះមានចាប់ពីគោលដៅល្បីៗ រហូតដល់កន្លែងដែលមិនសូវស្គាល់។
១.ជិះសេះដើម្បីរុករកសាហ្វារីនៅប្រទេសកេនយ៉ា
២.ការរត់ម៉ារ៉ាតុងអូឡាំពិកនៅទីក្រុងប៉ារីសប្រទេសបារាំង
៣.ជិះស្គីនៅតំបន់បេតិកភណ្ឌ UNESCO ក្នុងរដ្ឋ Georgia
៤.មើលសត្វខ្លាឃ្មុំនៅឧទ្យានជាតិ Katmai រដ្ឋ Alaska សហរដ្ឋអាមេរិក
៥.ស្តាប់តន្ត្រីបន្តផ្ទាល់នៅទីក្រុង Kyoto ប្រទេសជប៉ុន
៦.ដំណើរកម្សាន្តតាមដងទន្លេ Magdalena ក្នុងប្រទេសកូឡុំប៊ី
៧.ជិះស្គីលើផ្លូវលេខ 66 ក្នុងរដ្ឋ New Mexico សហរដ្ឋអាមេរិក
៨.ទៅមើលផ្ទាំងគំនូរថ្មនៅប្រទេសអាល់ហ្សេរី
៩.មុជទឹកជាមួយត្រីឆ្លាមនៅឆ្នេរ Coral Coast ប្រទេសអូស្ត្រាលី
១០.ឡើងលើភ្នំភ្លើងនៅប៉ាណាម៉ា។
សម្រាប់បញ្ជីនៃបទពិសោធន៍ធ្វើដំណើរកំពូលទាំង ១០ ដែលត្រូវបានជ្រើសរើសដោយអ្នករុករក National Geographic អ្នកថតរូប និងអ្នកកែសម្រួល ដើម្បីចងក្រងចំណាត់ថ្នាក់នេះ អ្នកនិពន្ធបានប្រឹក្សាយោបល់ជាមួយអ្នកជំនាញសកលតាំងពីខែមេសាមកម្លេះ ដែលនេះធ្វើឱ្យបញ្ជីនេះកាន់តែមានលក្ខណៈពិសេស ហើយអ្នកទស្សនានឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរឱ្យឆាប់ដល់គោលដៅ។
នេះបើយោងតាមអ្នកតំណាងទស្សនាវដ្តីបាននិយាយថា “យើងមិនគ្រាន់តែនិយាយអំពីទីតាំងប៉ុណ្ណោះទេ ប៉ុន្តែផ្តោតលើបទពិសោធន៍ដែលអ្នកអាចធ្វើបាននៅទីនោះ ដោយបង្កើតអនុស្សាវរីល្អឥតខ្ចោះមិនអាចបំភ្លេចបាន”។ លើសពីនេះ បញ្ជីនេះក៏ត្រូវបានចាត់ថ្នាក់តាមលំដាប់លំដោយពីខ្ពស់ទៅទាបផងដែរ ដើម្បីជួយអ្នកអានបង្កើនប្រសិទ្ធភាពអាទិភាពរបស់ពួកគេសម្រាប់ការធ្វើដំណើរ៕










បន្ទាប់មក តុលាការក៏បានកោះហៅអ្នកស្គាល់គ្នា ហើយសហការីរបស់ប្តីនាងក៏បានមកផ្តល់សក្ខីកម្មនៅតុលាការ ដោយអ្នករាល់គ្នាបាននិយាយដូចគ្នាអំពីបញ្ហាខ្វះអនាម័យរបស់ស្វាមីនាង។ មិត្តរួមការងារម្នាក់របស់បុរសស្វាមីនោះបាននិយាយនៅក្នុងតុលាការថាក្លិនខ្លួនរបស់បុរសនេះគឺអាក្រក់ខ្លាំងណាស់ ហើយរាល់ពេលដែលយើងធ្វើការជាមួយគ្នា គាត់មានអារម្មណ៍ថាគាត់មិនអាចបន្តនៅក្បែរបុរសដែលជាស្វាមីនាងបានឡើយ។





តារាចម្រៀង អេង ស្រីអូន ត្រូវបានទស្សនិកស្គាល់ភាគច្រើនទៅលើបទចម្រៀង «អូនមិនមែនជាធនាគារ » និងបទ«ថែអូនផងទាន់អូនស្រលាញ់ខ្លាំង» រួមទាំងបទចម្រៀងមួយចំនួនទៀត។ នាពេលថ្មីៗនេះបទរបស់នាងមានចំណងជើងថា «លង់ស្នេហ៍កំលោះសុរិន» បានផ្ទុះខ្លាំងនៅលើបណ្តាញសង្គមឡើងវិញ បន្ទាប់ពីបទនេះបានចេញតាំងពីខែធ្នូ ឆ្នាំ២០២០។




គួរបញ្ជាក់ថា ការចេញមុខរបស់ម្ចាស់សម្អាងការ និង ដេគ័រផ្កានេះធ្វើឡើងបន្ទាប់ពីមានបុរសម្នាក់បានចេញមកបង្ហោះសារចំនួន២នៅលើបណ្តាញសង្គមនាំឱ្យផ្ទុះកក្រើកយ៉ាងខ្លាំងរួមទាំងវីដេអអូមួយចំនួនទៀតនៅលើបណ្តាញសង្គមទិកតុក។ បុរសដែលបង្ហោះនោះបាននិយាយថា អ្នកមានបានប្តីក្មេងគេចវេសមិនទាន់ទូទាត់ប្រាក់គ្រប់ចំនួននៅឡើយទៅលើថ្លៃភ្នួង និងផ្ការាប់ម៉ឺនដុល្លារ ជាហេតុធ្វើឱ្យមហាជនមួយចំនួនធំសម្តៅទៅលើលោកស្រី ទ្រី ដាណា ដែលបានរៀបការជាមួយស្វាមីវ័យកេ្មងកាលពីថ្ងៃទី៣ ធ្នូ ឆ្នាំ២០២៣៕














