តើអ្នកដឹងទេថា នៅពេលដែលយើងគេងនឹងមានរឿងអ្វីខ្លះកើតឡើងនៅក្នុងខ្លួនរបស់យើង? ពិតណាស់នៅពេលដែលយើងគេង យើងមិនដឹងទេថាតើរាងកាយរបស់យើងនឹងទៅជាយ៉ាងណា ហើយអ្នកប្រាកដជាចង់ដឹងហើយថារាងកាយក្នុងខ្លួនរបស់យើងនឹងដំណើរការយ៉ាងដូចម្តេចនៅពេលដែលយើងគេង។ ដូច្នេះបើយោងតាមលោក Bright Side បានស្រាវជ្រាវយ៉ាងហ្មត់ចត់នូវប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍នេះ ដោយគាត់បានបង្ហាញសកម្មភាពអាថ៌កំបាំងចំនួន ៧ ដែលកើតឡើងចំពោះរាងកាយរបស់យើងនៅពេលគេង៖

១.សាច់ដុំនឹងខ្វិន៖ នៅពេលដែលអ្នកធ្លាក់ចូលទៅក្នុងស្ថានភាព REM ដែលជាស្ថានភាពនៃការគេងលង់លក់បំផុត សាច់ដុំនៃអវយវៈនឹងត្រូវខ្វិនទាំងស្រុង និងមិនអាចធ្វើចលនាបានជាបណ្តោះអាសន្ន។What happens in your brain while you sleep? | Live Science

២.ភ្នែកផ្លាស់ទីក្នុងល្បឿនអតិបរមា៖ គ្រប់ដំណាក់កាលនៃការគេងមានតួនាទីរក្សាខួរក្បាលរបស់អ្នកឱ្យមានសុខភាពល្អ និងមានផាសុកភាព។ សរុបមក ការគេងមាន៥ដំណាក់កាល ហើយដំណាក់កាលនីមួយៗនឹងជ្រៅជាងដំណាក់កាលមុនៗ។ នៅពេលដែលយើងឆ្លងកាត់ដល់ដំណាក់កាលទី ៥ ភ្នែករបស់អ្នកនឹងផ្លាស់ទីជាបន្តបន្ទាប់ក្នុងល្បឿនអតិបរមា ប៉ុន្តែអ្នកនឹងមិនដឹងទេ ពីព្រោះអ្នកកំពុងជាប់ក្នុងសុបិន្ត។

៣.អ័រម៉ូនលូតលាស់ត្រូវបានបញ្ចេញ៖ អ័រម៉ូន HGH ដែលជាអរម៉ូនលូតលាស់របស់មនុស្ស ទទួលខុសត្រូវក្នុងការលើកកម្ពស់ការបង្កើតឡើងវិញនូវឆ្អឹង សាច់ដុំ និងជាលិកា។ នៅពេលអ្នកគេង ការផលិតអរម៉ូននេះត្រូវបានធ្វើឱ្យសកម្មពេញរាងកាយរបស់អ្នក ដែលវារួមចំណែកដល់ការព្យាបាលមុខរបួស និងការបង្កើតឡើងវិញនូវកោសិកាថ្មី។The Importance of Sleep and Improving Sleep Quality

៤.ការកិនធ្មេញ៖ បាតុភូតនេះមិនកើតឡើងចំពោះមនុស្សគ្រប់គ្នាទេ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនក្រោកពីដំណេកនៅពេលព្រឹកដោយឈឺថ្គាម ដោយសារតែពួកគេកិនធ្មេញយ៉ាងខ្លាំងពេលកំពុងគេង។ ការកិនធ្មេញអាចជាលទ្ធផលនៃការខូចឆ្អឹងថ្គាម វាក៏អាចជាលទ្ធផលនៃឥទ្ធិពលផ្លូវចិត្ត ដែលជាវិធីមួយដើម្បីបញ្ចេញការរារាំងផ្លូវអារម្មណ៍ និងភាពតានតឹងដែលប្រមូលផ្តុំក្នុងរយៈពេលជាច្រើនថ្ងៃ។

៥.ការសុបិន្ត៖ វិទ្យាសាស្រ្តនៅតែមិនអាចពន្យល់ពីរបៀបដែលយើងបង្កើតសុបិន្តបានទេ ប៉ុន្តែតាមការស្រាវជ្រាវយើងអាចដឹងថាខួរក្បាលរបស់យើងនឹងបង្កើតក្តីសុបិន្តពីអ្វីដែលមាននៅក្នុងជីវិតប្រចាំថ្ងៃ និងការចងចាំដែលជ្រៅនៅក្នុងចិត្ត។Why You Don't Sleep as Well on Vacation—Plus, What to Do About It

៦.អាចឮការផ្ទុះភ្លាមៗ៖ ធ្លាប់ទេ គេងសុខៗស្រាប់តែមានអារម្មណ៍ថាមានការផ្ទុះដ៏ធំមួយដែលនឹងធ្វើឱ្យអ្នកភ្ញាក់ពីដំណេកនិងភ័យខ្លាចជាខ្លាំង ប៉ុន្តែតាមពិតទៅមិនមានអ្វីកើតឡើងទាល់តែសោះ។ អ្នកដែលមានរោគសញ្ញានេះមានអារម្មណ៍ដូចជាក្បាលរបស់ពួកគេកំពុងផ្ទុះ ឬពួកគេអាចឮសំឡេងខ្លាំងដូចគ្រាប់កាំភ្លើង។ រោគសញ្ញានេះមិនបង្កឱ្យមានការឈឺចាប់ខាងរាងកាយទេ ប៉ុន្តែវាអាចមានផលប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរ ។

៧.ខួរក្បាលបន្សាបជាតិពុល និងព្យាបាលខ្លួនឯង៖ បន្ទាប់ពីការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Rochester ជឿថា នៅពេលអ្នកគេង ខួរក្បាលរបស់អ្នកនឹងកម្ចាត់កាកសំណល់ដែលកកកុញនៅពេលថ្ងៃ។ យន្តការនេះត្រូវបានធ្វើឱ្យសកម្មនៅពេលយើងគេងហើយត្រូវបានគេហៅថាប្រព័ន្ធ Glymphatic។ វាមានតួនាទីលុបចោល ព័ត៌មានដែលគ្មានប្រយោជន៍ខ្លះៗ លើសពីនេះខួរក្បាលក៏នឹងចងចាំព័ត៌មានសំខាន់ៗ ក៏ដូចជាភ្ជាប់ទំនាក់ទំនងឡើងវិញផងដែរ៕What happens to our bodies when we are sleeping? | body+soul