Home Blog Page 1285

ឈប់យល់ច្រឡំ! ករណីអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនអភិបាលក្រុងកែប ជាការភាន់ច្រឡំប៉ុណ្ណោះ

0

អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានច្រានព័ត៌មានដែលចុះផ្សាយថា អភិបាលក្រុងកែបលោក ខេង យ័ន និងនាយករដ្ឋបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ធ្វើការឃាត់ខ្លួននៅព្រឹកថ្ងៃទី២ មករានេះ។ លោក សោម ពិសិដ្ឋ ចាត់ទុកការចុះផ្សាយនេះគឺជារឿងមិនពិតនោះទេ។

ការចេញមុខច្រានចោលព័ត៌មានខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយចំនួណ បានធ្វើការចុះផ្សាយដោយដកស្រង់ប្រភពពីស្នងការខេត្តកែបថា លោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួន នៅវេលាម៉ោងប្រមាណ ១១ព្រឹក នាថ្ងៃទី២ ខែមករាឆ្នាំ ២០២៤នេះ។ សម្រាប់មូលហេតុ ដែលនាំឲ្យមានការឃាត់ខ្លួនមន្រ្តីទាំង ២រូបនេះ មិនទាន់ដឹងលម្អិត និងផ្តើមចេញពីរឿងរ៉ាវអ្វីនោះឡើយ៕No photo description available.

រថភ្លើងអាកាសពណ៌លឿងរបស់ថៃរបូតកង់ធ្លាក់សង្កត់រថយន្តតាក់ស៊ី

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា រថភ្លើងអាកាសពណ៌លឿងបានរបូតកង់ធ្លាក់សង្កត់លើរថយន្តតាក់ស៊ី១គ្រឿង ដែលចតនៅខាងក្រោម និងបណ្តាលឱ្យខូចខាតផ្នែកខាងមុខរបស់រថយន្ត ។ បន្ទាប់មក សមត្ថកិច្ចប្រចាំតំបន់បានមកកាន់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យការខូចខាត និងរកមូលហេតុដែលបណ្តាលឱ្យរថភ្លើងអាកាសរបូតកង់ ។ ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវថេផារ៉ាក់ ជិតស្ថានីយរថភ្លើងស្រ៊ីថេផា ក្នុងខេត្តសមុទ្រប្រាកាន ។ช็อก! “น้องเก๊กฮวย” รถไฟฟ้าสายสีเหลือง ล้อหลุด ตกจากรางหล่นใส่รถแท็กซี่กลางถนน! | tvpoolonline.com | LINE TODAY

នៅកន្លែងកើតហេតុ គេបានឃើញកង់របស់រថភ្លើងអាកាសពណ៌លឿងបានធ្លាក់ចុះមកក្រោមត្រង់បរិវេណផ្លូវថ្មើរជើង ហើយបណ្តាលឱ្យរថយន្តតាក់ស៊ី១គ្រឿងខូចខាតផ្នែកខាងមុខ ខណៈម្ចាស់រថយន្តតាក់ស៊ីឈររង់ចាំឱ្យនាយកស្ថានីយរថភ្លើងមកដោះស្រាយនៅកន្លែងកើតហេតុ ។ រីឯរថភ្លើងដែលរបូតកង់នោះបានធ្វើដំណើរទៅកាន់ស្ថានីយឡាតប្រាវ ទីក្រុងបាងកក ។ซ้ำซาก? ล้อรถไฟฟ้าสายสีเหลือง หลุดร่วงตกใส่แท็กซี่ ไฟหน้าแตก-กระโปรงบุบ |  เดลินิวส์

បើតាមការសាកសួរអ្នកបើកបររថយន្តតាក់ស៊ីឱ្យដឹងថា លោកបានបើករថយន្តចេញពីស្រុកសាំរ៉ូង ជាមួយអ្នកដំណើរម្នាក់ទៀត ហើយពេលមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញកង់រថភ្លើងអាកាសពណ៌លឿងធ្លាក់មកលើផ្នែកខាងមុខនៃរថយន្តរបស់លោក បណ្តាលឱ្យរថយន្តញ័រយ៉ាងខ្លាំង ។ ចំណែករូបលោក និងអ្នកដំណើរមិនរងរបួសអ្វីទេ ប៉ុន្តែអ្នកដំណើរបានសុំលោកចុះពីរថយន្ត ។รวมรูปภาพของ น้องเก๊กฮวยรับไม้ต่อ ล้อรถไฟฟ้าสายสีเหลืองตกจากราง  หล่นใส่รถแท็กซี่กลางถนน รูปที่ 5 จาก 14

រីឯក្រុមហ៊ុន Stern Bangkok Monorail ជាក្រុមហ៊ុនដំណើរការគម្រោងរថភ្លើងអាកាសពណ៌លឿង ដែលចេញដំណើរពីឡាតប្រាវ ទៅកាន់ស្រុកសាំរ៉ូង ឱ្យដឹងថា ក្រុមហ៊ុនបានទទួលរបាយការណ៍ថា រថភ្លើងអាកាសពណ៌លឿងរបូតកង់ធ្លាក់សង្កត់លើរថយន្តតាក់ស៊ីនៅត្រង់ផ្លូវថេផារ៉ាក់ ។ ចំណុចនេះស្ថិតនៅចន្លោះស្ថានីយ YL22 និងស្ថានីយ YL21 ប៉ុន្តែគ្មានអ្នករងរបួសក្នុងហេតុការណ៍នេះទេ ។น้องเก๊กฮวยรับไม้ต่อ ล้อรถไฟฟ้าสายสีเหลืองตกจากราง หล่นใส่รถแท็กซี่กลางถนน

បើតាមការត្រួតពិនិត្យរកមូលហេតុដំបូងបង្ហាញថា រថភ្លើងអាកាសពណ៌លឿងដែលរបូតកង់នេះ គឺជារថភ្លើងថ្មីទើបដំណើរការ ហើយក្រុមហ៊ុនបានត្រួតពិនិត្យ និងថែទាំវាយ៉ាងទៀងទាត់ ។ ក្រៅពីនេះ ក្រុមហ៊ុនរថភ្លើងអាកាសពណ៌លឿងបានសូមទោសអ្នករងផលប៉ះពាល់ដោយសារហេតុការណ៍នេះ ហើយសន្យាថា ក្រុមហ៊ុននឹងចាត់វិធានការទប់ស្កាត់គ្រោះថ្នាក់ និងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធដើម្បីរកមូលហេតុ និងវិធីការពារមិនឱ្យហេតុការណ៍បែបនេះកើតឡើងទៀត ៕

អ៊ីតាលីហាមប្រាមការប្រើប្រាស់ឧបករណ៍ដែលមានសម្លេងរំខាននៅតំបន់ទេសចរ

0

បរទេស៖ មន្ត្រីនៃទីក្រុង Venice របស់ប្រទេសអ៊ីតាលី បានកំណត់ក្រុមអ្នកទស្សនាដែលចូលមកលេងតំបន់នេះមិនលើសពី ២៥ នាក់ ដោយហាមប្រាមការប្រើប្រាស់ឧបករណ៍បំពងសំឡេង និងហាមអ្នកទស្សនាមិនឱ្យឈប់នៅលើផ្លូវតូចចង្អៀត និងនៅលើស្ពាន ក្នុងគោលបំណងលើកកម្ពស់ទេសចរណ៍ប្រកបដោយនិរន្តរភាព និងធានាសុវត្ថិភាព ក៏ដូចជាការពារទីក្រុងពីសំឡេងរំខាននានា។Venice to ban large tourist groups and loudspeakers

យោងតាមប្រភពព័ត៌មាន dw.com ដែលបានចុះផ្សាយនៅថ្ងៃទី២ ខែមករាថា ទីក្រុង Venice បានប្រកាសបទប្បញ្ញត្តិថ្មីដែលនឹងចូលជាធរមានចាប់ពីខែមិថុនាឆ្នាំ ២០២៤ ដើម្បីកំណត់សកម្មភាពទេសចរណ៍បន្ថែមទៀតនៅក្នុងទីក្រុងដែលមានមនុស្សច្រើនលើសលប់នេះ។ ដូច្នេះទីតាំងដែលបទប្បញ្ញត្តិថ្មីអនុវត្តគឺកណ្តាលទីក្រុង កោះ Murano, Burano និង Torcello ។Venice to Ban Large Tourist Groups and Loudspeakers - Open Jaw

នៅក្នុងសេចក្តីថ្លែងការណ៍បាននិយាយថា ក្រុមភ្ញៀវទេសចរដែលមកទស្សនាទីក្រុង Venice មិនត្រូវលើសពី ២៥ នាក់ឡើយ ដោយសារមន្ទីរ Venice បានកំណត់ក្រុមអ្នកទស្សនាតិចជាង ២៥ នាក់ក្នុងពេលតែមួយ។ ច្បាប់នេះក៏បានហាមឃាត់ឧបករណ៍បំពងសំឡេងដែលអាច “បង្កើតភាពច្របូកច្របល់ និងការរំខាន” នៅក្នុងដំណើរទេសចរណ៍ផងដែរ។ លើសពីនេះក្រុមអ្នកទេសចរក៏មិនត្រូវបានអនុញ្ញាតឱ្យឈប់នៅលើផ្លូវតូចចង្អៀត លើស្ពាន ឬនៅលើផ្លូវដើរដែរ។Venice to ban loudspeakers, large tourist groups to address overtourism

លោក Simone Venturini ទីប្រឹក្សានៃក្រុមប្រឹក្សាទេសចរណ៍បាននិយាយថា បច្ចុប្បន្នការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃក្របខណ្ឌកិច្ចអន្តរាគមន៍ដ៏ទូលំទូលាយដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងទេសចរណ៍នៅទីក្រុង Venice ដោយបង្កើតតុល្យភាពកាន់តែប្រសើរឡើងរវាងតម្រូវការរបស់អ្នករស់នៅនិងអ្នកធ្វើដំណើរ។Italy: Venice bans large tourist groups and loudspeakers

ទីក្រុង Venice គឺជាទិសដៅដ៏ល្បីល្បាញមួយក្នុងប្រទេសអ៊ីតាលី នឹងជារាជធានីនៃតំបន់ Veneto។ បន្ថែមពីលើព្រែកជីកដ៏ល្បីល្បាញ ទីក្រុង Venice ក៏ទាក់ទាញអ្នកទេសចរជាមួយនឹងព្រះវិហារបុរាណរាប់រយ ប៉មជួង និងវិមានផងដែរ។ មុនពេលមានការរាតត្បាត ជារៀងរាល់ឆ្នាំទីក្រុងនេះបានស្វាគមន៍ភ្ញៀវទេសចរជាង ២៥ លាននាក់ ហើយតែងតែផ្ទុកលើសទម្ងន់ផងដែរ៕

អបអរសាទរ! កម្ពុជាបានចេញផលិតផលទៅលក់នៅទីផ្សារឥណ្ឌូនេស៊ី កើនឡើងជាង ១០០% ហួសការរំពឹងទុក

0

ភ្នំពេញ៖ ទំនាក់ទំនងអាជីវកម្ម ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសឥណ្ឌូណេស៊ី ក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ២០២៣ បានកើនឡើងទ្វេដង ដែលទំហំតម្លៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឈានដល់ជិត ១ពាន់លានដុល្លារអាមេរិក។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) បានឱ្យដឹងថា បច្ចុប្បន្នប្រទេសឥណ្ឌូនេស៊ី គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៦ របស់កម្ពុជា។ ជាមួយគ្នានេះ ស្ថិតិពាណិជ្ជកម្មទំនិញអន្តរជាតិរបស់នាយកដ្ឋានបង្ហាញថា ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរក្នុងអំឡុងពេលនេះឈានដល់ ៩៦៥.២៤ លានដុល្លារអាមេរិក គឺកើនឡើង ១៦.៣% បើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២កន្លងមក ដែលទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរគឺមានត្រឹមតែ ៨៣០.២៤ លានដុល្លារ។Exports to Indonesia up over 100% | Phnom Penh Post

នៅចន្លោះខែមករាដល់ខែវិច្ឆិកាឆ្នាំ ២០២៣ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសឥណ្ឌូនេស៊ីមានចំនួន ៧០.៥៦ លានដុល្លារ កើនឡើង ១១១.៧% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ គឺបានត្រឹមតែ ៣៣.៣៣ លានដុល្លារប៉ុណ្ណោះ។ រីឯការនាំចូលរបស់កម្ពុជាពីប្រទេសឥណ្ឌូនេស៊ីវិញមានចំនួន ៨៩៤.៦៨ លានដុល្លារ ដែលបានកើនឡើង ១២.៣% ពី ៧៩៦.៩១ លានដុល្លារ កាលពីឆ្នាំមុន ។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបាននិយាយកាលពីថ្ងៃទី៣១ ខែធ្នូថា ការកើនឡើងជាលំដាប់នៃបរិមាណនៃការនាំចេញ និងនាំចូលរវាងប្រទេសទាំងពីរយើងនេះ គឺបណ្តាលមកពីទំនាក់ទំនងទ្វេភាគីរឹងមាំ និងការចូលរួមពីវិស័យឯកជន។Cambodia's exports to Indonesia jump 112 percent - Khmer Times

លោកបានបន្ថែមថា “ដោយសារប្រទេសឥណ្ឌូណេស៊ីជាប្រទេសដែលមានប្រជាជនច្រើន តម្រូវការអាហារដូចជាអង្ករ និងផលិតផលកសិកម្មអាចមានកម្រិតខ្ពស់ ដែលបង្ហាញពីឱកាសរបស់កម្ពុជាក្នុងការជំរុញផលិតកម្មក្នុងស្រុកសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងប្រទេសឥណ្ឌូនេស៊ី”។

លើសពីនេះ ប្រទេសឥណ្ឌូនេស៊ីក៏បានប្រកាសគាំទ្រហេដ្ឋារចនាសម្ព័ន្ធសន្តិសុខស្បៀងរបស់កម្ពុជា តាមរយៈការផ្តល់ជី និងការបណ្តុះបណ្តាលដល់ប្រជាកសិករ ដើម្បីឲ្យកម្ពុជារីកចម្រើនលើវិស័យកសិកម្មកាន់តែខ្លាំងផងដែរ៕Cambodia exports milled rice to Indonesia for 1st time - Khmer Times

ប្រទះឃើញសត្វស្លាបរាប់ម៉ឺនក្បាលហើរលើមេឃ មុនកើតគ្រោះរញ្ជួយដីនៅជប៉ុន

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ប្រទេសជប៉ុនបានជួបហេតុការណ៍គ្រោះរញ្ជួយដី ចាប់ពីកម្រិត៧.៤វិកទ័រ ទៅ៧.៦វិកទ័រ នៅតំបន់ Notojo ខេត្ត Ishikawa ស្ថិតនៅភាគកណ្តាលប្រទេស ដែលបណ្តាលឱ្យមនុស្សស្លា.ប់យ៉ាងហោចណាស់ ៤៨នាក់ ព្រមទាំងខូចខាតអគារ និងផ្ទះសម្បែងអស់ជាច្រើនខ្នង ។ ក្រោយហេតុការណ៍គ្រោះរញ្ជួយដីនេះ អ្នកលេងបណ្តាញសង្គមនៅជប៉ុនបានចាប់អារម្មណ៍នឹងវីដេអូមួយ ដែលគេថតបានសត្វស្លាបរាប់ម៉ឺនក្បាលហើរពេញមេឃក្នុងតំបន់មួយចំនួន ។

កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ឬរយៈពេល២ថ្ងៃ មុនកើតហេតុការណ៍គ្រោះរញ្ជួយដីនៅប្រទេសជប៉ុន មានជនជាតិជប៉ុនម្នាក់បានថតវីដេអូមួយបង្ហោះក្នុងបណ្តាញសង្គម ដោយក្នុងវីដេអូបង្ហាញថា នៅសុខៗ ស្រាប់តែមានហ្វូងសត្វស្លាបរាប់ម៉ឺនក្បាលហើរប្រសាចនៅលើមេឃក្នុងតំបន់ជាច្រើនរបស់ជប៉ុន ។ ប៉ុន្តែគេពុំដឹងថា តើពួកវាហើរមកពីកន្លែងណាទេ ។ฮือฮา นกหลายหมื่นตัวบินเหนือฟ้า ผวาลางบอกเหตุ 2วันก่อน

បើតាមវីដេអូដែលគេចែកចាយក្នុងបណ្តាញសង្គមបង្ហាញថា សត្វស្លាបទាំងនេះបានហើរមកប្រមូលផ្តុំគ្នានៅលើមេឃ ហើយពួកវាមិនព្រមហើរទៅកន្លែងផ្សេងសោះ ។ លើសពីនេះ ពួកវាស្រែកមិនឈប់ ក្រោយមក ផ្ទៃមេឃប្រែជាងងឹត និងគ្របដណ្តប់ទៅដោយពពកខ្មៅ ។ ចំណែករូបភាពសត្វស្លាបដែលគេបានឃើញនោះ គឺនៅស្ថានីយ Fukuoka និង Nagano ។

រីឯអ្នកវិទ្យាសាស្ត្រពុំទាន់រកឃើញពីភាពខុសប្រក្រតីរបស់សត្វស្លាបពាក់ព័ន្ធជាមួយគ្រោះរញ្ជួយដីទេ ដោយពួកគេនិយាយថា គ្រោះរញ្ជួយដីបានធ្វើឱ្យប៉ះពាល់ដល់ស្រទាប់បរិយាកាស ហើយវាបានប៉ះពាល់ដល់ដែនម៉ាញ៉េទិចរបស់ផែនដីផងដែរ ។ ហេតុនេះ មុនពេលកើតគ្រោះរញ្ជួយដី សត្វមានជីវិតជាច្រើនក្បាលនៅលើពិភពលោកនេះអាចបង្ហាញទម្លាប់ខុសធម្មតា ។Japan earthquake: 'Battle against time' to find survivors as tsunami  warnings lifted, death toll rises | CNN

ការិយាល័យឧតុនិយមជប៉ុនឱ្យដឹងថា គ្រោះរញ្ជួយដីកើតឡើងនៅប្រទេសជប៉ុនលើកនេះ គឺជាគ្រោះរញ្ជួយដីខ្លាំងក្លាបំផុតនៅឧបទ្វីបណូតូ បើគិតចាប់ពីឆ្នាំ១៨៨៥ មក ។ ក្រៅពីនេះ ប្រទេសជប៉ុនបានជួបហេតុការណ៍រំញ័រជាង១៤០លើក កាលពីពេលកន្លងមក ៕

យន្តហោះ២គ្រឿងបុកគ្នាឆេះសន្ធោសន្ធៅក្នុងអាកាសយានដ្ឋានជប៉ុន

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ សារព័ត៌មាន AFP រាយការណ៍ថា មានហេតុការណ៍យន្តហោះ២គ្រឿងបានបុកគ្នាត្រង់ចំណុច Runway C នៅអាកាសយានដ្ឋានអន្តរជាតិ Haneda ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលបណ្តាលឱ្យភ្លើងឆេះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines ។ រីឯយន្តហោះ១គ្រឿងទៀតជារបស់ឆ្មាំសមុទ្រជប៉ុន កំពុងត្រៀមហោះហើរទៅជួយពលរដ្ឋរងគ្រោះដោយសារគ្រោះរញ្ជួយដី ។5 Dead as Japan Airlines Jet Collides With Coast Guard Plane at Tokyo  Airport

សារព័ត៌មានជប៉ុនរាយការណ៍ថា ជើងហោះហើរលេខ 516 បានហោះចេញពីអាកាសយានដ្ឋាន New Chitose ដែលជាអាកាសយានដ្ឋានអន្តរជាតិនៅកោះហុកកៃដូ មកកាន់អាកាសយានដ្ឋានអន្តរជាតិ Haneda ក្នុងទីក្រុងតូក្យូ ។ រីឯក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានប្រកាសព័ត៌មានបឋមថា យន្តហោះរបស់ខ្លួនបានបុកគ្នាជាមួយយន្តហោះ១គ្រឿងទៀតជារបស់ឆ្មាំសមុទ្រជប៉ុន ក្រោយពីយន្តហោះរបស់ក្រុមហ៊ុន Japan Airlines បានចុះចតនៅអាកាសយានដ្ឋាន ។Japan Airlines, Haneda Airport: I Was On It: Flier Rescued From Burning  Japan Plane Shares What Happened

ភ្នាក់ងារសង្គ្រោះបានជម្លៀសអ្នកដំណើរសរុបចំនួន៣៦៧នាក់ ព្រមទាំងបុគ្គលិកបម្រើការនៅលើយន្តហោះ១២រូបទៀតចេញពីយន្តហោះយ៉ាងមានសុវត្ថិភាព ខណៈភ្នាក់ងារសង្គ្រោះផ្សេងទៀតប្រញាប់ជួយគ្នាពន្លត់ភ្លើង ។ ប៉ុន្តែយន្តហោះរបស់ឆ្មាំសមុទ្រជប៉ុន ដែលបុកគ្នាជាមួយយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines គឺមានមនុស្សជិះក្នុងនោះចំនួន៦នាក់ ហើយមនុស្ស៥នាក់ជាភ្នាក់ងារជួយសង្គ្រោះអ្នករងគ្រោះដោយសារគ្រោះរញ្ជួយដី ។Five dead on coastguard plane after collision with jet on Haneda Airport  runway - BBC News

សារព័ត៌មានជប៉ុនរាយការណ៍ទៀតថា មានអ្នកដំណើរជិះនៅលើយន្តហោះបានថតវីដេអូបង្ហោះក្នុងបណ្តាញសង្គម ដែលបង្ហាញពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines ត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅក្នុងអាកាសយានដ្ឋាន Haneda ។ ហេតុការណ៍នេះបានបណ្តាលឱ្យអ្នកដំណើរជិះលើយន្តហោះភ័យខ្លាចយ៉ាងខ្លាំង ។5 dead in Japan after passenger plane collides with coast guard aircraft  carrying earthquake relief

ចំណែកប្រព័ន្ធផ្សព្វផ្សាយ NHK រាយការណ៍ថា មុនហេតុការណ៍នេះកើតឡើង គឺយន្តហោះរបស់ឆ្មាំសមុទ្រជប៉ុនកំពុងត្រៀមហោះហើរទៅកាន់ខេត្ត Niigata ដើម្បីជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសាររញ្ជួយដី ប៉ុន្តែសំណាងអាក្រក់ ក៏ជួបហេតុការណ៍យន្តហោះបុកគ្នា ។ ខាងយន្តហោះឆ្មាំសមុទ្រជប៉ុនបញ្ជាក់ថា មានមនុស្ស៥នាក់នៅលើយន្តហោះបានស្លា.ប់ គឺពួកគេជាភ្នាក់ងារជួយសង្គ្រោះពលរដ្ឋដោយសារគ្រោះរញ្ជួយដី រីឯអ្នកបើកបរយន្តហោះរងរបួសធ្ងន់ធ្ងរ ៕

ណាហ្គាវើលដ៍ បើកទំព័រឆ្នាំថ្មី២០២៤ ជាមួយការប្រគំតន្ត្រីដ៏អស្ចារ្យ

0

តន្ត្រីឆ្លងឆ្នាំដ៏ធំប្រចាំឆ្នាំរបស់ណាហ្គាវើលដ៍ ទទួលបានជោគជ័យយ៉ាងខ្លាំងដែលមានទស្សនិកជនចូលរួមរាប់ម៉ឺននាក់នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍។ នៅពាក់កណ្តាលអធ្រាត្រ អ្នកចូលរួមទទួលបានភាពសប្បាយរីករាយ និងរំភើបយ៉ាងខ្លាំងជាមួយការបាញ់កាំជ្រួចដ៏ភ្លឺចែងចាំងនៅពេញផ្ទៃអាកាសនៅមុខណាហ្គាវើលដ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAR4Db9slBglZuTCz3qb3REOZkuUK-7-lQ8g4b6IYi09BMJo-WPdbZTGl2JSk32WjnGotYxATN0tep9TtuIUTe5aq6PCZB2v66lnSduvWkOlSsfKGfIsbnUGY_pIh1ATTjd5ukS2ZRwpOk_sSL54csfPe_njX2ilxRtUOSga-YacXHeTL1I95wbke44gE/s1101/%E1%9F%A0%E1%9F%A1%20(2).jpg

ក្នុងឆ្នាំនេះ តន្ត្រីឆ្លងឆ្នាំរបស់ណាហ្គាវើលដ៍ចូលរួមសហការឧបត្ថម្ភដោយក្រុមហ៊ុនស្រាបៀរថៃហ្គឺរ និងផ្សារទំនិញរួចពន្ធ China Duty Free ដែលមានពិធីការិនីកញ្ញាឯកចក្រវាឡឆ្នាំ២០១៩ សំណាង អាលីណា និងពិធីករលោក Je Dy ។ តារាចម្រៀងល្បីឈ្មោះជាច្រើនទៀតដែលចូលរួមសម្តែង រួមមាន សុវត្ថិ មុនីវណ្ណ បេក្ខជន Cambodian Idol រដូវកាលទី៤ ស៊ីម ច័ន្ទពន្លឺ នាង ដាវីន កញ្ញា Mina និងក្រុម OMG ដែលធ្វើឱ្យបរិយាកាសនៅរាត្រីឆ្លងឆ្នាំមានភាពអធិកអធមយ៉ាងខ្លាំង។ អ្វីដែលថ្មីនៅក្នុងតន្ត្រីឆ្លងឆ្នាំនោះ គឺការបាញ់ព្រិល ៣ ដងរយៈពេល ១០ នាទីដែលផ្តល់បទពិសោធន៍ប្លែកថ្មីសម្រាប់អ្នកចូលរួម។

បរិយាកាសតន្ត្រីឆ្លងឆ្នាំ បានឈានដល់កម្រិតកំពូលនៅពេលរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មី២០២៤ នៅពាក់កណ្តាលអធ្រាត្រជាមួយនឹងតារាចម្រៀង ក្រុមរាំ និងពិធីករ-ពិធីការិនីទាំងអស់នៅលើឆាក និងរូបភាពវីដេអូនៅលើផ្ទាំងអិលអ៊ីឌីដ៏ធំរបស់ណាហ្គាវើលដ៍ដែលអាចចាត់ទុកថាជាព្រឹតិ្តការណ៍តន្ត្រីឆ្លងឆ្នាំដ៏ធំបំផុតមួយក្នុងរាជធានីភ្នំពេញ។ ការបាញ់កាំជ្រួច បានបើកទំព័រឆ្នាំថ្មី២០២៤ ជាមួយនឹងពន្លឺដ៏ភ្លឺចែងចាំងនៅក្នុងអាកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQoAbdYSVRrlUBL71wgT5aENFmpHFzgZ4WJCdSZiby4D0KmmKyGUQ88swvLGcJtgRJsc8SEtmMMfbOnEGSNWCIkrDbcsnWPTGdNNjOl5ApCeNbFMa4FJAw2vK0gpKn1OHzzE60I-1IuONCdLR-3Pl2yz0UZJlp2bY3crDFxi8OGiEy1HVH3EfzCsui9II/s1090/%E1%9F%A0%E1%9F%A3%20(2).jpg

រីឯនៅក្នុងណាហ្គាវើលដ៍មុនពេលតន្ត្រីឆ្លងឆ្នាំចាប់ផ្តើម មានអតិថិជនជាច្រើនបានអញ្ជើញទៅពិសាអាហារ និងភេសជ្ជៈថ្ងៃឆ្លងឆ្នាំពិសេសនៅតាមភោជនីយដ្ឋានផ្សេងៗរបស់ណាហ្គាវើលដ៍ ដូចជានៅភោជនីយដ្ឋានប៊ុហ្វេ 2Pangea និងភោជនីយដ្ឋានចិន Hall of Golden Chimes ដែលមានម្ហូបឈុតបែបចិនកាតាំង ៧ មុខ ខណៈអតិថិជនក៏អាចមើលឃើញតន្ត្រីឆ្លងឆ្នាំពីភោជនីយដ្ឋានផងដែរ។
មានអ្នកចូលរួមជាច្រើន បានបន្តទៅកម្សាន្តនៅក្លឹប Darlin Darlin រហូតដល់ទៀបភ្លឺដែលមានការប្រគំតន្ត្រីផ្ទាល់ដោយក្រុម The Orient ផងដែរ។ ចំណែកអ្នកខ្លះបានទៅកម្សាន្តនៅបានីយដ្ឋាន និងអាងហែលទឹក Amret Palace នៅជាន់ដំបូលអគារណាហ្គាវើលដ៍ទី១ ដែលអាចមើលឃើញទេសភាពដ៏ស្រស់ត្រកាលនៃរាជធានីភ្នំពេញនៅពេលរាត្រី និងកម្សាន្តជាមួយបទភ្លេងកន្ត្រាក់អារម្មណ៍ mix ដោយ DJ Liz ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTFM3yuR-3R2Abpf6cVVqiVbLy2KUVDBc7e40kUQL1VN2xJtFLcJjUI8fpCxHfhG0GBmJC6K7_GLAvXqRIUWTynD2JhdLc7m1JRKdicSiFaf21OyOfyasvH_staQd9b6AhUeQ139I9pswG4FU6R2LB4H4APY_XZhAlMnzR8Y860vSS9xk66uvHU_iKNZ8/s967/%E1%9F%A0%E1%9F%A5.jpg

គួរបញ្ជាក់ផងដែរថា ណាហ្គាវើលដ៍ នឹងប្រារព្ធខួបលើកទី២៩ របស់ខ្លួនសម្រាប់ឧត្តមភាពសេវាកម្ម និងការកម្សាន្តលំដាប់ពិភពលោករបស់ខ្លួន និងផ្តល់ជូនការបញ្ចុះតម្លៃដ៏ច្រើនដល់ភ្ញៀវជាតិ និងអន្តរជាតិនៅពេលខាងមុខឆាប់ៗនេះ។ ប្រូម៉ូសិនពិសេស និងព្រឹត្តិការណ៍ជាច្រើនទៀត នឹងត្រូវផ្តល់ជូនរួមទាំងប្រូម៉ូសិនក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខដែលណាហ្គាវើលដ៍នឹងស្វាគមន៍ឆ្នាំរោង ជាឆ្នាំដែលនាំលាភសំណាងផងដែរ។ សូមចូលទៅកាន់គេហទំព័រ www.nagaworld.com ឬបណ្តាញសង្គមរបស់ណាហ្គាវើលដ៍សម្រាប់ព័ត៌មានបន្ថែម។ ណាហ្គាវើលដ៍ សូមជូនពរពុកម៉ែបងប្អូនទាំងអស់មានសុខភាពល្អ សំណាងល្អ និងសុភមង្គលគ្រប់ក្រុមគ្រួសារក្នុងឱកាសឆ្នាំថ្មី!

អឺរ៉ុបនឹងបង្កើតកុំព្យូទ័រលឿនបំផុតលើពិភពលោកនៅដើមឆ្នាំនេះ

0

បរទេស៖ កុំព្យូទ័រទំនើប JUPITER ដែលមានទីតាំងនៅប្រទេសអាឡឺម៉ង់ មានសក្ដានុពលក្នុងការក្លាយជា Supercomputer លឿនបំផុតរបស់ពិភពលោកសម្រាប់កម្មវិធី AI ។

យោងតាមគេហទំព័រអន្តរជាតិ New Scientist ដែលបានចុះផ្សាយនៅថ្ងៃទី១ ខែមករាថា បច្ចុប្បន្នអឺរ៉ុបកំពុងរៀបចំបង្កើតកុំព្យូទ័រ supercomputer exascale ដំបូងគេហៅថា JUPITER ដែលអាចក្លាយជាម៉ាស៊ីនលឿន និងខ្លាំងបំផុតក្នុងពិភពលោក។ JUPITER នឹងត្រួសត្រាយផ្លូវសម្រាប់ការរកឃើញវិទ្យាសាស្រ្ត និងការបង្កើតអ្វីដែលថ្មីមិនធ្លាប់មានពីមុនមកក្នុងវិស័យពីការប្រែប្រួលអាកាសធាតុរហូតដល់រូបវិទ្យាកង់ទិច ដោយអនុវត្តការគណនាដែលកុំព្យូទ័រតិចតួចបំផុតនៅអាមេរិក និងចិនសព្វថ្ងៃនេះអាចធ្វើបាន។The Jülich Supercomputing Centre in Germany where the exascale supercomputer JUPITER will be hosted

កុំព្យូទ័រទំនើបនេះក៏មានគោលបំណងសម្រេចបាននូវរបកគំហើញនៅក្នុងទ្វីបអឺរ៉ុបដោយធ្វើប្រតិបត្តិការនព្វន្ធមួយពាន់ពាន់លានរៀងរាល់វិនាទី។ កម្រិតពិសេសនៃថាមពលកុំព្យូទ័រនេះនឹងផ្តល់នូវទិសដៅថ្មីសម្រាប់ការក្លែងធ្វើបែបវិទ្យាសាស្ត្រ និងជំរុញឱ្យមានសមិទ្ធិផលបដិវត្តន៍នៅក្នុងវិស័យបញ្ញាសិប្បនិមិត្ត។ ដូច្នេះ JUPITER នឹងត្រូវបានសាងសង់នៅមជ្ឈមណ្ឌល Jülich Supercomputing ក្នុងប្រទេសអាឡឺម៉ង់ដោយ European High Performance Computing Joint Venture (EuroHPC JU) ដែលជាគម្រោងសហការរវាងសហភាពអឺរ៉ុប និងក្រុមហ៊ុនឯកជន។L'Europa si prepara a realizzare JUPITER. Il supercomputer exascale più  potente del mondo

លោក Philippe Notton នាយកប្រតិបត្តិនៃ SiPearl បាននិយាយថា ម៉ាស៊ីននេះមានសក្ដានុពលក្នុងការឈានមុខគេក្នុងបញ្ជីនៃកុំព្យូទ័រទំនើបចំនួន ៥០០ ប្រសិនបើមិនមានដៃគូប្រកួតប្រជែងលឿនជាងនេះ។ យោងតាម Notton បានឱ្យដឹងទៀតថា ចំណាត់ថ្នាក់ចុងក្រោយរបស់ JUPITER នឹងអាស្រ័យលើដំណើរការរបស់វិទ្យាស្ថានដែលដំណើរការម៉ាស៊ីន និងពិន្ទុវាយតម្លៃផ្នែករឹង។

ទោះជាយ៉ាងណាក៏ដោយ លោកក៏បានគូសបញ្ជាក់ផងដែរថា ការកាត់ផ្តាច់ការប្រើប្រាស់ថាមពលគឺជារឿងសំខាន់ ព្រោះការចំណាយលើការដំណើរការ JUPITER រយៈពេល ៣ ឆ្នាំគឺប្រហែល ៥៥៣ លានដុល្លារអាមេរិក រួមទាំងតម្លៃអគ្គិសនីប្រចាំឆ្នាំប្រមាណ ១១០ លានដុល្លារផងដែរ៕

មេដឹកនាំចិន-អាមេរិកផ្ញើសារអបអរសាទរខួបលើកទី៤៥ឆ្នាំ នៃទំនាក់ទំនងការទូត

0

កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា លោកប្រធានាធិបតីចិន ស៊ី ជិនពីង និងលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានផ្ញើសារអបអរសាទរខួបលើកទី៤៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។ ខាងក្រោមនេះ គឺជាខ្លឹមសារសំខាន់ៗនៅក្នុងសាររបស់មេដឹកនាំទាំងពីររូប ដែលសារព័ត៌មានបានដកស្រង់យកមកចុះផ្សាយ ។Xi, Biden exchange congratulations on 45th year of diplomatic ties

ក្នុងសាររបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង សរសេរថា ប្រទេសចិនបានបង្កើតទំនាក់ទំនងការទូតជាមួយអាមេរិក គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងប្រវត្តិសាស្ត្រនៃទំនាក់ទំនងអន្តរជាតិនៅលើពិភពលោក ។ ក្នុងរយៈពេល៤៥ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងចិន និងអាមេរិកបានឆ្លងកាត់ព្យុះភ្លៀងជាច្រើន និងបានបោះជំហានទៅមុខ ។ វាមិនគ្រាន់តែបង្កើតនូវសេចក្តីសុខដល់ពលរដ្ឋប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានលើកកម្ពស់សន្តិភាព ស្ថិរភាព និងការរីកចម្រើននៅលើពិភពលោកផងដែរ ។

សាររបស់លោក ស៊ី ជិនពីង បញ្ជាក់ថា ប្រវត្តិសាស្ត្របានពិសោធន៍ឱ្យឃើញពីស្ថានការណ៍កន្លងមក និងស្ថានការណ៍នាថ្ងៃអនាគតថា ការប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក, ការរស់នៅរួមគ្នាយ៉ាងមានសន្តិសុខ និងកិច្ចសហការឈ្នះ-ឈ្នះរួមគ្នា គឺជាវិធីមួយត្រឹមត្រូវសម្រាប់ប្រទេសចិន និងអាមេរិក ក្នុងការរស់នៅរួមគ្នាក្នុងឋានៈជាប្រទេសធំលើពិភពលោក ហើយប្រទេសទាំងពីរគួរតែកំណត់គោលដៅរួមគ្នាក្នុងសម័យថ្មីនេះ ។China's Xi, US President Biden exchange congratulations on 45th year of diplomatic  ties | Arab News

ចំណែកលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានថ្លែងក្នុងសារថា ៖ «ចាប់តាំងពីអាមេរិកបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន កាលពីឆ្នាំ១៩៧៩ រហូតមកដល់ពេលបច្ចុប្បន្ន ទំនាក់ទំនងរវាងអាមេរិក និងចិន បានលើកកម្ពស់ភាពរុងរឿង និងផ្តល់ឱកាសដល់អាមេរិក, ចិន និងបណ្តាប្រទេសនានានៅលើពិភពលោក ។ ខ្ញុំ (ចូ បៃដិន) ប្តេជ្ញាគ្រប់គ្រងទំនាក់ទំនងដ៏សំខាន់នេះប្រកបដោយភាពទទួលខុសត្រូវ ហើយខ្ញុំសង្ឃឹមថា វានឹងបង្កើនការបោះជំហានទៅមុខដែលសម្រេចបានដោយអ្នកដឹកនាំប្រទេសជំនាន់មុន រហូតដល់លទ្ធផលជោគជ័យក្នុងកិច្ចប្រជុំ ។ ការពិភាក្សាគ្នាអំពីប្រធានបទផ្សេងៗរបស់ពួកយើង គឺជាការអភិវឌ្ឍទំនាក់ទំនងរវាងអាមេរិក និងចិន ទៅថ្ងៃអនាគត» ៕

មូលហេតុនៃការឆេះយន្តហោះនៅអកាសយានដ្ឋានជប៉ុន ដែលបណ្តាលឱ្យមនុស្ស៥នាក់បាត់បង់ជីវិត

0

នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ មានករណីឆេះយន្តហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airline ខណៈយន្តហោះ បានចុះចតនៅលើផ្លូវរត់នៅឯអាកាសយានដ្ឋានហាណេដាក់ (Haneda) ក្នុងរដ្ឋធានីតូក្យូ។Five dead in Japan plane collision at Tokyo airportជុំវិញករណីនេះ អាជ្ញាធរជប៉ុនបានអះអាងថា យន្តហោះខាងលើនេះ ទំនងជាបានប៉ះទង្គិចគ្នាជាមួយនឹងយន្តហោះមួយគ្រឿងផ្សេងទៀតដែលគេសង្ស័យថាជាយន្តហោះរបស់ក្រុមមន្ត្រីឆ្មាំសមុទ្រ អំឡុងចុះចតនៅឯអាកាសយានដ្ឋានហាណេដាក់ (Haneda) ទើបបណ្តាលឱ្យមានការឆាបឆេះបាននេះ។

គួរបញ្ជាក់ថា នៅលើយន្តហោះនេះ មានមនុស្សសរុបចំនួន ៣៧៩នាក់ ដោយមានមនុស្ស៥នាក់បានបាត់បង់ជីវិនៅក្នុងហេតុការណ៍នេះ៕

Five dead after JAL airliner crashes into quake aid plane at Tokyo airport  | ReutersInside the Japan Airlines flight after Tokyo crash that killed 5Five dead after Japan Airlines jet collides with coast guard plane at  Haneda Airport - The Japan Times

ប្រភព៖ BBC