ថ្មីៗនេះ ដោយមានករណីសមត្ថកិច្ចបាញ់ល្បឿនជាច្រើនករណី ដែលអ្នកបើកបរភាគច្រើន លោកមិនបានដឹង ឬក៏ប្រទះឃើញស្លាកសញ្ញាកំណត់ល្បឿននៅតាមបណ្តោយផ្លូវជាតិ ឆ្ពោះទៅកាន់ខេត្តកំពតនោះ ខណៈនេះស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការតម្លើងស្លាកកំណត់ល្បឿន៨០គីឡូម៉ែត្រ ៣ទីតាំង ពីភ្នំពេញមកកំពត។
នៅក្នុងរួមមាន៖
១. គោលដៅទី ០១ (ចន្លោះបង្គោលគីឡូម៉ែត្រលេខ 98-99) ស្ថិតក្នុងភូមិពស់ពង ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត ។
២. គោលដៅទី ០២ (ចន្លោះបង្គោលគីឡូម៉ែ្រតលេខ 116-117) ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ។
៣. គោលដៅទី ០៣ (ចន្លោះបង្គោលគីឡូម៉ែត្រលេខ 132-133) ស្ថិតក្នុង ភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។
ជុំវិញករណីនេះ ស្នងការខេត្តកំពតក៏បានបញ្ជាក់ថា៖”នៅពេលអនុវត្តគឺមិនអនុវត្តទាំងបីគោលដៅព្រមគ្នានោះទេបាទ គឺយើងខ្ញុំនិងបែងចែកវេនគ្នាដើម្បីចុះអនុវត្ត សូមបងប្អូនទាំងអស់ជ្រាបជាពត៏មាន”៕











