កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានប្រារព្វកម្មវិធីអបអរសាទរយ៉ាងឱឡារឹកដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ការប្រែក្លាយពីវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ទៅជាសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ក្នុងឱកាសបើកបវេសនកាលនៃឆ្នាំសិក្សាថ្មីដោយមានការចូលរួមពីគណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិតកំពុងសិក្សាជាច្រើនអ្នកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc8RTVZFXOd8HJbRbe5sOsHiE4noMtl3h1oS1b0SlNPMWwDzthZGdd4vAQoq0__j_PSuzfitGYmTctIWu1iFeIWrWunBgv168wdMQyBTl9W-rUvaHuDnZKpvKFT5StWYRwHxYup6E2AEdP9qFHXsDh7cPwr8Zwh-QsDlmQuFhUXROQ17dQRFvef4vHSvBq/s3456/2024-02-19%2018.13.14.jpg

       លោកបណ្ឌិត ផុន ណារិន ជានាយកសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា បានបញ្ជាក់បន្ថែមថា៖ សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា គឺជាជាថ្នាលអប់រំធុរៈកិច្ច ប្រកបដោយគុណភាពឈានមុខ ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងភាពជោគជ័យ ក្នុងអាជីពប្រចាំតំបន់។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGGPJRpCncuVG63J1UKsIF40JZ1x6lCCqLbWWXUh3e3l3fDIEklf6Z0YFHCyUg3DHUKaeHXmFd9AL_SbQ38RzD-QJq741RyMkBrdqT2eQ-l73qYqtR1EFMqH2fI9EWrTEZUHpCIAyy6KBUmlyhqEdKcF2zCPWzYVb1sDr7zsCZi3NvU9adWFkVJfxdWPnq/s4032/2024-02-19%2018.14.08.jpgជាមួយគ្នានេះផងដែរ បេសកកម្មក្នុងការផ្ដល់នូវសេវាកម្មអប់រំ និងបណ្តុះបណ្ដាលកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ របស់សកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ត្រូវបានទទួលស្គាល់តាមរយៈអនុក្រិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លេខ ២៧អនក្រ.បក  ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលប្រកបដោយកិត្តិយស និងមោទនភាពបំផុត សម្រាប់យើងខ្ញុំទាំងអស់គ្នាជាគណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងនិស្សិត នៃអតីតវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib9k1sayfvnFRXSbW2CH4Sf618_1zhQbF_Gy2SMyRlCR37YDxyn5YyVASgPWL0sQofmryBb_C8eSvzbNsIyV2YS_BnsIMFBHcbeumMAjm4vTI0y8IHbrmxBDPa_e2RO8HXfYdu1ct6_rJ9V797i3SqXSM1pVSxwtdo47r2VPQf3ItcZKWY-bv_giMNQsCK/s4032/2024-02-19%2018.15.08.jpg

សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា មានអក្សកាត់ថា (ស ព អ) និងមានអក្សកាត់ជាភាសាអង់គ្លេស (AUB) ដែលក្នុងនោះមានមហាវិទ្យាល័យចំនួន៥ ក្នុងមហាវិទ្យាល័យនីមួយៗមានដេប៉ាតឺម៉ងចំនួន០៣ និងថ្នាក់ក្រោយបរិញ្ញាបត្រ មាន៣មុខជំនាញផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcwTZw92npQtNjG1nTveALxIJc63K61QaXUDmZ1Iur2zA-YsFBDMYBkExfdyDLCo8ymEjtkMb8vRFKWI8CAQzF_Oq7QdZ409wztafYy86A_-Mdihs6Z7XDVo9O02ZHmykDzFWO3PjgeArIdoy5syNT5msgSvS-Il7QPJvep3_yjsO5XgkKjg_YTyycJm0J/s3456/2024-02-19%2018.12.47.jpg       លោក រដ្ឋ រតនៈ សាកលវិទ្យាធិការរងនិងជាប្រធានសិក្សាធិការ បានប្រាប់អោយដឹងថា៖ ការសិក្សានៅទីនេះ សង្កត់ធ្ងន់លើ ការអនុវត្តការងារជាក់ស្តែង បំណិនសតវត្សទី២១ ជាពិសេសជំនាញទន់ដែលបានបញ្ចូលទៅក្នុងគ្រប់មុខវិជ្ជាទាំងអស់មានដូចជា៖ ការគិតប្រកបដោយការពិចារណា ការសម្របខ្លួន ការធ្វើកិច្ចការជាក្រុម ការច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហា។ល។ ដើម្បីសម្រេចបាននូវលទ្ធផលសិក្សារំពឹងទុកទាំងនេះ សកលវិទ្យាល័យយើងបានដាក់បញ្ចូលនូវវិធីសាស្រ្តបង្រៀនបែប Student Center approach ដែលមានដូចជា៖ Active learning, Inquiry-based, Project-based, Case-based, Flipped classroom, Technology-based, និង កម្មវិធីហាត់ការ និងកម្មសិក្សាដល់និស្សិត។ ប៉ុន្តែការអភិវឌ្ឍន៍កម្មវិធីសិក្សាគឺជាដំណើរគ្មានទីបញ្ចប់ ដែលយើងត្រូវតែបន្តអភិវឌ្ឍ និងកែលម្អជាប្រចាំ ឲ្យបានល្អបំផុតពីមួយឆ្នាំ ទៅមួយឆ្នាំ។

      https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwAozxsOiucq6rEew6LsxMNAc_Tp8eS89AR5cmq8cz18c24lrxrxHjB4MIoMYINwvYOL18j1yYspDuXfpvRLA9fkD2zDW8nhATPthAQHnGMIR4CZOcJHv3toukUx_gJt4WlYq61jNQfCZ_EkNIydu794DQzC2ir2RvKnhlRJC9i6FH1mT0_4DTdE3TZhMw/s3456/2024-02-19%2018.12.07.jpg បើយោងតាមរបាយការណ៍ ប្រធានការិយាល័យសិក្សា និង កិច្ចការនិស្សិត លោកស្រី ប៊ុនតៃ សុវណ្ណនី បានបញ្ជាក់ថា នៅក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ សកលវិទ្យាល័យបានទទួលនិស្សិតចុះឈ្មោះសិក្សាបានចំនួន៨ជំនាន់ដែលមាននិស្សិតសរុបចំនួន ៧,៥១៨នាក់ ក្នុងនោះមាននិស្សិតស្រីចំនួន ៥,៨១៨នាក់ គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe02EmzL8n2d9a2eJ1a2t7bWsnHorErKegqKwmJoxWwhB58udHRWAhQikyJLNjHiLOPtALmJwhFhzErc_UvEZU4VzilWzgrJFImGfVPGpr57Tfi73PRVsgtoMWfmLextS3iebsIdjsQbPkYk1E645uvm2NzBhf3KB_4FZf3GQkuFVw5812vS0H1FhfTotL/s4032/2024-02-19%2018.14.43.jpg
មិនតែប៉ុណ្ណោះ លោក ណុប សុវិចារ ជា ប្រធានមជ្ឈមណ្ឌលការងារនៃ (ស ព អ) ក៏បានបញ្ជាក់ថា តាមរយៈមជ្ឈមណ្ឌលការងាររបស់សាកលវិទ្យាល័យអេស៊ីលីដា មាននិស្សិតចំនួន២៥%នៃចំនួននិស្សិតកំពុងសិក្សាមានការងារធ្វើផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8uLFRJC9H-RmajxfhFt4d4oFUNXlHllTe8AsE1Do285XPDLQ05yaez-ML8V3Qfd9etpLnwrBEelW1nMP3DzKFCN_3hfPbQztunUVUlkWSrRbSlAXHT1HnHRBdB8lRi_bDLGhzg6YoYyvB1cdbTcFaY_HzkGgulaeMAsZ4wdrSvnR1HMxMfnFPLSvujaRS/s4032/2024-02-19%2018.14.21.jpgសូមរំលឹកផងដែរថា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ជាថ្នាលអប់រំ ធុរកិច្ចប្រកបដោយគុណភាពឈានមុខដើម្បីរួមចំណែកក្នុងការ អភិវឌ្ឍ សេដ្ឋកិច្ច កម្ពុជា និងថ្នាក់តំបន់។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyh7LGA0W_v900kfsyUj8Eaq1XBT9LrCT2Zk4RsBj4gLgmOiPfnTt2Y2ccRU-UWSY4ZCAx-qN19PiOGYy7CKs6T16nHkC8ts8uFyPMBcayP7AfM-WcwR-aLmJ5o0cgoLLWE4Kzlv_7GFZXpU6N2BG-eNk08P02wOJeI9sZ2i3rS4dum1BBl9x90Ya5e29l/s4032/2024-02-19%2018.14.34.jpgតាមរយៈបទពិសោធន៍ជាង ៣០ឆ្នាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងបទពិសោធន៍នៃការធ្វើធុរកិច្ច ប្រកបដោយគុណភាពឈានមុខ ក្នុងយុគសម័យឌីជីថល របស់ធនាគារ អេស៊ីលីដា នឹងត្រូវចែករំលែកទៅដល់សិស្ស-និស្សិត ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឱ្យទទួលបាននូវចំណេះដឹង ជំនាញ និងបង្កើតបណ្តាញទំនាក់ទំនងអាជីវកម្មសមស្របតាមតម្រូវការទីផ្សារការងារ ដើម្បីមានសក្ដានុពលការងារខ្ពស់ក្នុងអាជីពការងាររបស់សិស្ស-និស្សិត បន្ទាប់ពីបញ្ចប់ការសិក្សា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5eKsq82HH8TgGq46e9JvNv_hXQSQTFgCEURWjvpD1vr8JFSODOEcmkOTffT2o9Gi5U5Hi9ijV2QiRjL5vbwAdUUh361tTwm528GheBHyaOcXLDFso0ryptqxn7QT_uPz_P5HefX5wd0jE-ArsrAFK2p5z1a369Q8bM4X_yIvIkvaH9kb-ZTNPDgiole9k/s4032/2024-02-19%2018.13.39.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEYGmlGrz1Tea2Dr5FomFPwbN7JdDWBEdcEID5V63aJ5zZfT7RuZTvIxWbJwiY3WfC8JyA8uFtZjou3WIdkQYrF7XMgy9RHdTjVqW4VyDVAkfGczQT4Myq7D2p76cnDQep6A9D-RO6mDik_J9vDcLWAG_yj4Xp3FOJ_ZquWvAY37BeaAdUg5wamnscZakS/s3456/2024-02-19%2018.12.57.jpg