សហរដ្ឋអាមេរិក៖ មនុស្សជាង ៧,០០០ នាក់បានបរិច្ចាគប្រាក់នៅលើគេហទំព័រគាំទ្រអនឡាញ GoFundMe ដើម្បីជួយអតីតប្រធានាធិបតី Donald Trump ពីការបង់ប្រាក់ពិន័យ ៣៥៥ លានដុល្លារអាមេរិក ដែលតុលាការញ៉ូវយ៉កបានចោតប្រកាន់កាលពីប៉ុន្មានថ្ងៃមុន។Fact check: Trump falsely claims Nikki Haley supported Obama over  Republican opponent Romney | CNN Politics

លោកស្រី Elena Cardone ភរិយារបស់មហាសេដ្ឋីអាមេរិកដ៏ល្បីល្បាញ Grant Cardone បានចាប់ផ្តើមយុទ្ធនាការគាំទ្រលោកត្រាំ នៅលើគេហទំព័ររៃអង្គាសប្រាក់តាមអ៊ីនធឺណិត GoFundMe ដោយមានគោលដៅរៃអង្គាសប្រាក់ចំនួន ៣៥៥ លានដុល្លារអាមេរិកសម្រាប់ជួយលោក Trump ក្នុងការបង់ប្រាក់ពិន័យរបស់តុលាការ។ លោកស្រី Cardone បានសរសេរនៅលើ GoFundMe ថា “ខ្ញុំឈរយ៉ាងម៉ឺងម៉ាត់ជាមួយប្រធានាធិបតី Trump ក្នុងការប្រឈមមុខនឹងការប្រព្រឹត្តដោយអយុត្តិធម៌”។Judge says Trump's hush money trial will move forward, shoots down campaign  conflict arguments - ABC News

គួររំលឹកដែរថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ តុលាការក្រុងញូវយ៉កបានចោតប្រកាន់លោកត្រាំ ពីបទបំប៉ោងតម្លៃនៃទ្រព្យសម្បត្តិរបស់គាត់ដើម្បីទទួលបានប្រាក់កម្ចីអនុគ្រោះ ឬលក្ខខណ្ឌធានារ៉ាប់រង។ ដោយតុលាការបានសម្រេចផាកពិន័យទឹកប្រាក់ចំនួន ៣៥៥ លានដុល្លារ និងហាមឃាត់មិនឱ្យដំណើរការក្រុមហ៊ុននៅក្នុងរដ្ឋញូវយ៉ករយៈពេល ៣ ឆ្នាំទៀតផង។ រីឯ Eric ដែលជាកូនប្រុសរបស់អតីតប្រធានាធិបតីអាមេរិករូបនេះ ក៏ត្រូវបានទទួលខុសត្រូវតាមផ្លូវច្បាប់ក្នុងឧបទ្ទវហេតុនេះផងដែរ ដោយត្រូវបានបង្ខំឱ្យបង់ប្រាក់ពិន័យជាង ៤ លានដុល្លារអាមេរិក។Donald Trump | Today's latest from Al Jazeera

ហេតុនេះហើយ គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ យុទ្ធនាការរៃអង្គាសថវិកាគាំទ្រលោក Trump បានទទួលការគាំទ្រពីមនុស្សជាង ៧,២០០ នាក់ ជាមួយនឹងអំណោយសរុបជិត ៣៧០,០០០ ដុល្លារអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ចំនួនទឹកប្រាក់នេះគឺទាបជាងការផាកពិន័យរបស់តុលាការ។ នេះបើយោងតាមការិយាល័យមេធាវីនៅទីក្រុងញូវយ៉ក ប្រសិនបើការប្រាក់ត្រូវបានរាប់បញ្ចូល អតីតប្រធានាធិបតី Donald Trump និងអាជីវកម្មរបស់គាត់អាចនឹងត្រូវបង់ប្រាក់ពិន័យសរុបជាង ៤៥០ លានដុល្លារអាមេរិក ដែលនេះគឺជាចំនួនទឹកប្រាក់ដ៏ច្រើន ហើយ Trump ប្រហែលជាត្រូវលក់អចលនទ្រព្យ ការវិនិយោគ និងភាគហ៊ុនមួយចំនួនដើម្បីបង់ការផាកពិន័យនេះ។We've Defended Trump's First Amendment Rights, but his Latest Jan. 6  Indictment Claims are Nonsense | ACLU

គួរបញ្ជាក់ដែរថា លោក Trump ដែលស្ទើរតែនឹងក្លាយជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋនៅក្នុងខែវិច្ឆិកាខាងមុខនេះ កំពុងប្រឈមមុខនឹងការចោទប្រកាន់ចំនួន ៩១ ករណីនៅក្នុងសំណុំរឿងផ្សេងទៀត។ កាលពីខែមុន គាត់ក៏ត្រូវបានបង្គាប់ឱ្យបង់សំណង ៨៣,៣ លានដុល្លារសម្រាប់ការបរិហារកេរ្តិ៍អ្នកកាសែត E. Jean Carroll ផងដែរ៕