Home Blog Page 1280

អឺរ៉ុបនឹងបង្កើតកុំព្យូទ័រលឿនបំផុតលើពិភពលោកនៅដើមឆ្នាំនេះ

0

បរទេស៖ កុំព្យូទ័រទំនើប JUPITER ដែលមានទីតាំងនៅប្រទេសអាឡឺម៉ង់ មានសក្ដានុពលក្នុងការក្លាយជា Supercomputer លឿនបំផុតរបស់ពិភពលោកសម្រាប់កម្មវិធី AI ។

យោងតាមគេហទំព័រអន្តរជាតិ New Scientist ដែលបានចុះផ្សាយនៅថ្ងៃទី១ ខែមករាថា បច្ចុប្បន្នអឺរ៉ុបកំពុងរៀបចំបង្កើតកុំព្យូទ័រ supercomputer exascale ដំបូងគេហៅថា JUPITER ដែលអាចក្លាយជាម៉ាស៊ីនលឿន និងខ្លាំងបំផុតក្នុងពិភពលោក។ JUPITER នឹងត្រួសត្រាយផ្លូវសម្រាប់ការរកឃើញវិទ្យាសាស្រ្ត និងការបង្កើតអ្វីដែលថ្មីមិនធ្លាប់មានពីមុនមកក្នុងវិស័យពីការប្រែប្រួលអាកាសធាតុរហូតដល់រូបវិទ្យាកង់ទិច ដោយអនុវត្តការគណនាដែលកុំព្យូទ័រតិចតួចបំផុតនៅអាមេរិក និងចិនសព្វថ្ងៃនេះអាចធ្វើបាន។The Jülich Supercomputing Centre in Germany where the exascale supercomputer JUPITER will be hosted

កុំព្យូទ័រទំនើបនេះក៏មានគោលបំណងសម្រេចបាននូវរបកគំហើញនៅក្នុងទ្វីបអឺរ៉ុបដោយធ្វើប្រតិបត្តិការនព្វន្ធមួយពាន់ពាន់លានរៀងរាល់វិនាទី។ កម្រិតពិសេសនៃថាមពលកុំព្យូទ័រនេះនឹងផ្តល់នូវទិសដៅថ្មីសម្រាប់ការក្លែងធ្វើបែបវិទ្យាសាស្ត្រ និងជំរុញឱ្យមានសមិទ្ធិផលបដិវត្តន៍នៅក្នុងវិស័យបញ្ញាសិប្បនិមិត្ត។ ដូច្នេះ JUPITER នឹងត្រូវបានសាងសង់នៅមជ្ឈមណ្ឌល Jülich Supercomputing ក្នុងប្រទេសអាឡឺម៉ង់ដោយ European High Performance Computing Joint Venture (EuroHPC JU) ដែលជាគម្រោងសហការរវាងសហភាពអឺរ៉ុប និងក្រុមហ៊ុនឯកជន។L'Europa si prepara a realizzare JUPITER. Il supercomputer exascale più  potente del mondo

លោក Philippe Notton នាយកប្រតិបត្តិនៃ SiPearl បាននិយាយថា ម៉ាស៊ីននេះមានសក្ដានុពលក្នុងការឈានមុខគេក្នុងបញ្ជីនៃកុំព្យូទ័រទំនើបចំនួន ៥០០ ប្រសិនបើមិនមានដៃគូប្រកួតប្រជែងលឿនជាងនេះ។ យោងតាម Notton បានឱ្យដឹងទៀតថា ចំណាត់ថ្នាក់ចុងក្រោយរបស់ JUPITER នឹងអាស្រ័យលើដំណើរការរបស់វិទ្យាស្ថានដែលដំណើរការម៉ាស៊ីន និងពិន្ទុវាយតម្លៃផ្នែករឹង។

ទោះជាយ៉ាងណាក៏ដោយ លោកក៏បានគូសបញ្ជាក់ផងដែរថា ការកាត់ផ្តាច់ការប្រើប្រាស់ថាមពលគឺជារឿងសំខាន់ ព្រោះការចំណាយលើការដំណើរការ JUPITER រយៈពេល ៣ ឆ្នាំគឺប្រហែល ៥៥៣ លានដុល្លារអាមេរិក រួមទាំងតម្លៃអគ្គិសនីប្រចាំឆ្នាំប្រមាណ ១១០ លានដុល្លារផងដែរ៕

មេដឹកនាំចិន-អាមេរិកផ្ញើសារអបអរសាទរខួបលើកទី៤៥ឆ្នាំ នៃទំនាក់ទំនងការទូត

0

កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា លោកប្រធានាធិបតីចិន ស៊ី ជិនពីង និងលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានផ្ញើសារអបអរសាទរខួបលើកទី៤៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។ ខាងក្រោមនេះ គឺជាខ្លឹមសារសំខាន់ៗនៅក្នុងសាររបស់មេដឹកនាំទាំងពីររូប ដែលសារព័ត៌មានបានដកស្រង់យកមកចុះផ្សាយ ។Xi, Biden exchange congratulations on 45th year of diplomatic ties

ក្នុងសាររបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង សរសេរថា ប្រទេសចិនបានបង្កើតទំនាក់ទំនងការទូតជាមួយអាមេរិក គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងប្រវត្តិសាស្ត្រនៃទំនាក់ទំនងអន្តរជាតិនៅលើពិភពលោក ។ ក្នុងរយៈពេល៤៥ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងចិន និងអាមេរិកបានឆ្លងកាត់ព្យុះភ្លៀងជាច្រើន និងបានបោះជំហានទៅមុខ ។ វាមិនគ្រាន់តែបង្កើតនូវសេចក្តីសុខដល់ពលរដ្ឋប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានលើកកម្ពស់សន្តិភាព ស្ថិរភាព និងការរីកចម្រើននៅលើពិភពលោកផងដែរ ។

សាររបស់លោក ស៊ី ជិនពីង បញ្ជាក់ថា ប្រវត្តិសាស្ត្របានពិសោធន៍ឱ្យឃើញពីស្ថានការណ៍កន្លងមក និងស្ថានការណ៍នាថ្ងៃអនាគតថា ការប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក, ការរស់នៅរួមគ្នាយ៉ាងមានសន្តិសុខ និងកិច្ចសហការឈ្នះ-ឈ្នះរួមគ្នា គឺជាវិធីមួយត្រឹមត្រូវសម្រាប់ប្រទេសចិន និងអាមេរិក ក្នុងការរស់នៅរួមគ្នាក្នុងឋានៈជាប្រទេសធំលើពិភពលោក ហើយប្រទេសទាំងពីរគួរតែកំណត់គោលដៅរួមគ្នាក្នុងសម័យថ្មីនេះ ។China's Xi, US President Biden exchange congratulations on 45th year of diplomatic  ties | Arab News

ចំណែកលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានថ្លែងក្នុងសារថា ៖ «ចាប់តាំងពីអាមេរិកបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន កាលពីឆ្នាំ១៩៧៩ រហូតមកដល់ពេលបច្ចុប្បន្ន ទំនាក់ទំនងរវាងអាមេរិក និងចិន បានលើកកម្ពស់ភាពរុងរឿង និងផ្តល់ឱកាសដល់អាមេរិក, ចិន និងបណ្តាប្រទេសនានានៅលើពិភពលោក ។ ខ្ញុំ (ចូ បៃដិន) ប្តេជ្ញាគ្រប់គ្រងទំនាក់ទំនងដ៏សំខាន់នេះប្រកបដោយភាពទទួលខុសត្រូវ ហើយខ្ញុំសង្ឃឹមថា វានឹងបង្កើនការបោះជំហានទៅមុខដែលសម្រេចបានដោយអ្នកដឹកនាំប្រទេសជំនាន់មុន រហូតដល់លទ្ធផលជោគជ័យក្នុងកិច្ចប្រជុំ ។ ការពិភាក្សាគ្នាអំពីប្រធានបទផ្សេងៗរបស់ពួកយើង គឺជាការអភិវឌ្ឍទំនាក់ទំនងរវាងអាមេរិក និងចិន ទៅថ្ងៃអនាគត» ៕

មូលហេតុនៃការឆេះយន្តហោះនៅអកាសយានដ្ឋានជប៉ុន ដែលបណ្តាលឱ្យមនុស្ស៥នាក់បាត់បង់ជីវិត

0

នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ មានករណីឆេះយន្តហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airline ខណៈយន្តហោះ បានចុះចតនៅលើផ្លូវរត់នៅឯអាកាសយានដ្ឋានហាណេដាក់ (Haneda) ក្នុងរដ្ឋធានីតូក្យូ។Five dead in Japan plane collision at Tokyo airportជុំវិញករណីនេះ អាជ្ញាធរជប៉ុនបានអះអាងថា យន្តហោះខាងលើនេះ ទំនងជាបានប៉ះទង្គិចគ្នាជាមួយនឹងយន្តហោះមួយគ្រឿងផ្សេងទៀតដែលគេសង្ស័យថាជាយន្តហោះរបស់ក្រុមមន្ត្រីឆ្មាំសមុទ្រ អំឡុងចុះចតនៅឯអាកាសយានដ្ឋានហាណេដាក់ (Haneda) ទើបបណ្តាលឱ្យមានការឆាបឆេះបាននេះ។

គួរបញ្ជាក់ថា នៅលើយន្តហោះនេះ មានមនុស្សសរុបចំនួន ៣៧៩នាក់ ដោយមានមនុស្ស៥នាក់បានបាត់បង់ជីវិនៅក្នុងហេតុការណ៍នេះ៕

Five dead after JAL airliner crashes into quake aid plane at Tokyo airport  | ReutersInside the Japan Airlines flight after Tokyo crash that killed 5Five dead after Japan Airlines jet collides with coast guard plane at  Haneda Airport - The Japan Times

ប្រភព៖ BBC

លោកជំទាវ ហ៊ុន ស៊ីណាត ស្នើឱ្យផ្លូវច្បាប់មានវិធានការលើនារីម្នាក់ព្រោះតែហេតុផលនេះ

0

កាលពីខែធ្នូ ឆ្នាំ២០២៣ នារីម្នាក់រងនូវការរិះគន់យ៉ាងខ្លាំងបន្ទាប់ពីប្រពន្ធដើមតាមទាន់ឃើញនាងលួចមានទំនាក់ទំនងជាមួយប្តីគេ ខណៈនារីរូបនោះថែមទាំងបានប្តឹងអ្នករាយការណ៍ព័ត៌មានម្នាក់ថែមទៀតដែលប៉ះពាល់សិទ្ធិបុគ្គលរបស់នាង។ ទោះយ៉ាងណានារីរូបនោះត្រូវបានសាធារណជនមិនពេញចិត្តនិងរិះគន់យ៉ាងខ្លាំង ខណៈដែលនាងថែមទាំងចេញមុខបកស្រាយជាបន្តបន្ទាប់ រហូតនាងបាននិយាយថាខ្លួននាងមិនមានទំនាក់ទំនងស៊ីជម្រៅជាមួយប្តីអ្នកដទៃឡើយ ការបង្ហាញរូបភាពស្និទ្ធស្នាលជាប្តីអ្នកដទៃគ្រាន់តែជាការសម្តែងដើម្បីកុំឱ្យសង្សារចាស់របស់នាងមករញ៉េរញៃនិងបំផ្លាញជីវិតនាងប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzfNeR0dmqXTW4Ma9zYFDvZJb1cBg1IHRIf2Tm_neT-MjuoXWmOU0ZWZfroqbHuK6A1IA0y74JjK3fS2lj62ieeyDG7ZNV-r3m1U3uEpEGs7wQl4rh8Wc_ceMPmXn6zqYE6Vspb00S__k1TQpSdBY3qm5Sppg3K6y9F1YZZzK4K2TE-mI4aTXAQn-BwgU/s1619/400035395_1087385652259209_3200487327280190363_n%20(2).jpg

កាលពីពេលថ្មីៗនេះនារីម្នាក់ដែលរងរឿងអាស្រូវបាចសាចពេញបណ្តាញសង្គមជាប់ជាថាដណ្តើមប្តីគេបាន Live បកស្រាយជុំវិញទំនាក់ទំនងរបស់ខ្លួនជាមួយរបស់បុរសម្នាក់ដែលត្រូវបានប្រពន្ធតាមទាន់ថាមានស្រីឃើញអ្នកទាំងពីរនៅលើរថយន្តជាមួយគ្នានាំឱ្យផ្អើលអស់មហាជន។ បន្ទាប់ពីរឿងនេះបែកធ្លាយនារីរូបនោះបានក្លាយផ្ទាំងស៊ីបត្រូវមហាជនរិះគន់យ៉ាងដំណំ ខណៈនារីដែលត្រូវបានចោទប្រកាន់ថាដណ្តើមប្តីគេ បានប្រើនិតីវិធីតាមច្បាប់ទៅលើអ្នករាយការណ៍ព័ត៌មានម្នាក់ទៀតផង សូម្បីលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានឡុតមាត់ឱ្យនារីរូបនោះប្តឹងលោកជំទាវផងព្រោះលោកជំទាវក៏បានស៊ែររឿងនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD8tbOY_vrsbNxhUNH5pw9VsAReMZ4e6fm03Y02_sHqXjaNPJjVXvIgI9j3AMBbKltVrofOMo3lwNYAWbKfSbgf5I8RgXj0gQMo77qnw-oagdaqZavXeFIkaoZYjQnCevgmF4L71t_IFZhwmGGBomPNugyOFs9T4kOmDh-OtQUxPeAtpsBUxYEhlXcDDg/s1264/356417033_948864329901322_2436486462535265335_n%20(2).jpg

យ៉ាងណាមិញ នារីស្រស់សោភារូបនោះបាន Live បកស្រាយកាលពីពេលថ្មីៗនេះជុំវិញទំនាក់ទំនងរបស់ខ្លួននិងស្វាមីរបស់អ្នកដទៃដោយអះអាងថានាងគ្មានសម័្ពន្ធភាពស៊ីជម្រៅអ្វីជាមួយគ្នាឡើយ ខណៈក៏បានលើកឡើងទៀតថា បុរសរូបនោះជាស្វាមី ជាឪពុកល្អមិនបានក្បត់ចិត្តភរិយានោះទេ។ នារីរូបនោះថាគូសបញ្ជាក់ថានាងនិងបុរសនោះគ្រាន់តែជាមនុស្សស្គាល់គ្នាក្នុងរយៈពេល២ខែ ហើយការដែលពួកគេធ្វើខ្លួនជាមនុស្សស្និទ្ធស្នាលនឹងគ្នាគ្រាន់តែជាសម្តែងដើម្បីកុំឱ្យសង្សារចាស់របស់នាងមកឆាឆៅជីវិតនាងប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZjSaRE7B17RFDikT2kPqKXY5KXLatHw2a9i5ZGmPp4CS7eGgz0tvs19lFrqo1YT7TqSu4tnSsxeeIkB5i21MWAvlDRcdRgWWeYvih378vDo72dWEAJJ-yWJr0F55A1tZvGxGe5HAKo7eDfuTqIqKHJqhZm0eDwMSRRCYYsFWIOQFoxLJQceu0-o7KH9U/s2048/114.jpg
ទោះយ៉ាងណាក៏បញ្ជាក់របស់នារីដែលរងនូវរឿងអាស្រូវនេះបានធ្វើឱ្យលោកជំទាវ ហ៊ុន ស៊ីណាត ចេញមកស្នើអ្នកផ្លូវច្បាប់ឱ្យចាត់វិធានការលើនារីនេះដែលយកអ្នកច្បាប់មកសម្ដែងក្នុងរឿងឯកពន្ធភាព។ លោកជំទាវ បានលើកឡើងថា «អុញ! នាងហ៊ានចេញមកបកស្រាយថាជារឿងសម្ដែងអញ្ចឹងសូមឲ្យប្រព័ន្ធច្បាប់មេត្តាចាក់ការស្រីម្នាក់នេះផងមើលថាតើនៅសុខៗយកអ្នកច្បាប់មកសម្ដែងក្នុងរឿងឯកពន្ធភាពទៅវិញ? សួរថានាងខ្លាចប្រុសនេះធ្លាក់បុណ្យមែនទេ ? បានជាចេញមុខមកបកស្រាយបែបឆ្កួតៗនោះក្នុងលោកនេះគ្មានប្រពន្ធដើមឯណាមករត់តាមឡានអាប្ដីកំហូចហើយឈរយំស្រែកតាមផ្លូវនោះទេសូមបងប្អូនធីមប្រពន្ធដើមឲ្យយោបល់ម្នាក់ៗមួយម៉ាត់ផងមើល»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL8b75Xd6PjOBZcTzqJFZb9eOAYBABIsTZbRKIaQKgXu5q1Z2JJwPD6HVuFxkUKPbfwKQ3N-rcrJSDXK0ZWysloNyuLqXPd-NEHTYFcy_2D3g8XRgM1nPqNEAReJJNE_gZXASCpFpnrfjhAz2Qtya7g82298ue81DtbGjg_DJ23-3yFhisFTG2AFVcAuw/s2048/13.jpg

 

ដួង ម៉ានិច និងគូស្នេហ៍ បញ្ចេញរូបថត Pre Wedding ខណៈ ថៃ អតិជាតិបុត្រ បង្ហោះសារខូចចិត្ត

0

តារាសម្តែង ដួង ម៉ានិច និងគូស្នេហ៍វ័យក្មេង Lyderzz Zy ហៅ ហ៊ាឆាត ជាអ្នកបង្កើតមាតិកា មួយរូបខណៈអ្នកទាំងពីរបានពួតដៃគ្នារកស៊ីទៅលើផលិតផលថែរក្សាសម្រស់បានបង្ហោះរូបភាព Pre Wedding យ៉ាងផ្អែមល្ហែមជាមួយគ្នាជិតឈានដល់ពិធីមង្គលការហើយ។ ទោះយ៉ាងណា ទន្ទឹមនឹងដំណឹងកញ្ញា ដួង ម៉ានិច ជិតចូលរោងការស្រាប់តែ ថៃ អតិជាតិបុត្រ ដែលជាដៃគូចាស់របស់ ដួង ម៉ានិច បង្ហោះសារសេដៗដូចមនុស្សខូចចិត្តថែមទាំងពោលពាក្យថា «បានត្រឹមនឹក គ្មានសិទ្ធិថែដូចមុន»។មានរឿងអ្វី! សុខៗ ថៃ អតិជាតិបុត្រ ទម្លាយរឿងគ្រួសារបែបនេះទៅវិញ? - LEE News

ដូចអ្នកតាមដានមួយចំនួនជ្រាបមកហើយថាតារាវ័យក្មេង ថៃ អតិជាតិបុត្រ ម្ចាស់បទ គ្រាស្នេហ៍ គឺជាដៃគូចាស់របស់កញ្ញា ដួង ម៉ានិច ដែលអ្នកទាំងពីរមានភាពស្និទ្ធស្នាលជាមួយគ្នាខ្លាំងរហូត ប៉ុន្តែបែរជារក្សាគម្លាតជាមួយគ្នា ខណៈដែល ដួង ម៉ានិច បានចាប់ផ្តើមសាងសម្ព័ន្ធភាពជាមួយ Lyderzz Zy វិញព្រមទាំងពង្រីកមុខរបររកស៊ីជាមួយគ្នា។ បន្ទាប់ពីឃ្លាតឆ្ងាយពីគ្នាមក ថៃ អតិជាតិបុត្រ បានបាត់មុខពីវិស័យសិល្បៈមួយរយៈធំ តែលោកធ្លាប់បានប្រាប់អ្នកគាំទ្រថាការបាត់មុខរបស់លោកដោយសារតែមានបញ្ហាគ្រួសារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJUdIWJJCRDGYXdEc0Hehouw_5iZLcX9omk6gCRQf8c6GS-W3oEy1e0HgxotGfQN3wMu6h5FuVwFnXz2QYiV00ybTM0wRcazqxjSSvDmipSygeKsiR8tcU1TOQCfIio5R2SFLdcxeU7XvEcYbIiQQ-s3JYjZEiVDGrVhWh36nz-0zuB7R2ml2dkzxF8CY/s2048/414910402_919631606199081_1893728770507976237_n.jpg

យ៉ាងណាមិញនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ថៃ អតិជាតិបុត្រ បានបង្ហោះសារសោកសៅ ពីរឿងស្នេហា ដោយលោកបានរៀបរាប់ថា «គ្រាន់តែសង្ឃឹមថាថ្ងៃណាមួយ យើងអាចស្រលាញ់គ្នាម្តងទៀត..» ខណៈលោកក៏បានបន្ថែមក្នុងខម្មិនថា «បើបានជាស្រលាញ់គ្នាហើយត្រូវចេះថែរក្សា កុំចាំដល់ពេលបាត់បង់ទើបស្តាយក្រោយ និងមានប្រយោគមួយទៀតថា បានត្រឹមនឹក គ្មានសិទ្ធថែដូចមុន»។ លើសពីនេះ តារាប្រុសរូបនេះក៏បានបង្ហោះសារនឹករលឹកពីសង្សារចាស់ដូចគ្នា។
ការបង្ហោះពីអតីតកាលនឹកសង្សារចាស់ និងប្រយោគនឹកគេតែមិនអាចថែបានដូចមុនរបស់ ថៃ អតិជាតិបុត្រ នេះអ្នកគាំទ្របានលើកឡើងថា ទំនងជាតារាប្រុសរូបនេះចង់សម្តៅទៅដៃគូចាស់ កញ្ញា ដួង ម៉ានិច ដែលជិតចូលរោងការចោលលោក ខណៈអ្នកគាំទ្របានត្រឹមសោកស្តាយពីទំនាក់ទំនងរបស់លោក និង ដួង ម៉ានិច ដែលមិនអាចមានជីវិតគូរួមគ្នាបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAouiRaDhmSBCyTOPwq9qQKl2HSUQ_i3EJmznHoe3p9wgXPJHH_Uw-23ZeSRJ_90L252JLMZG4rjwaF6-AOAIj3VkJY6lf0xU4TKGOZBeIORBaZ4yZZs4jlX2n0U-xnT9cz_D7mqxx0e4ooVaPI8MKmJ1S3E8oIiluppYEUscvZTKkXvMJ-FAZXbX2ZAM/s2048/414964115_919631729532402_8460315492409592331_n.jpg

គួរបញ្ជាក់ផងដែរថា លោក Lyderzz Zy ហៅ ហ៊ាឆាត និង ដួង ម៉ានិច បានបញ្ចេញរូបភាព Pre Weeding យ៉ាងស្រស់ស្អាត ខណៈអ្នកទាំងពីរក៏បានបង្ហើបថាថ្ងៃមង្គលរបស់ពួកគេជិតមកដល់ហើយដោយសុំពាក្យជូនពរពីមហាជនផងដែរ៕

 

ភាពអស្ចារ្យនឹកស្មានមិនដល់ជាមួយនឹងបច្ចេកវិទ្យាថ្មី Galaxy AI របស់សាមសុង! នឹងមកដល់ឆាប់ៗនេះ…!

0

(ភ្នំពេញ) ថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៤៖ ឆ្នាំថ្មី សករាជថ្មីនៃទូរស័ព្ទបច្ចេកវិទ្យា AI បានមកដល់ហើយដែលមាននៅលើ Galaxy AI របស់សាមសុង ជាមួយព្រឹតិ្តការណ៍ Galaxy Unpacked 2024 ដ៏ធំប្រចាំឆ្នាំរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះ ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយទៀត បន្ទាប់ពីព្រឹត្តិការណ៍ធំៗជាច្រើនដែលបានកើតឡើងនៅចុងឆ្នាំ 2023 បានមកដល់ទៀតហើយ។

តើនឹងមានរឿងអ្វីអស្ចារ្យកើតឡើងនៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked 2024 ខាងមុខនេះ? តើព្រឹត្តិការណ៍ដ៏រំភើបមួយនេះ នាំយកនូវបច្ចេកវិទ្យាថ្មីដែលផ្ដល់កំពូលនូវបទពិសោធន៍ដល់ការប្រើប្រាស់អស្ចារ្យកម្រិតណា?

បើចង់ដឹងកាន់តែច្បាស់ សូមកុំភ្លេចរង់ចាំតាមដានទស្សនាព្រឹត្តិការណ៍ដ៏ធំបំផុត Galaxy Unpacked 2024 ដែលធ្វើឡើងនៅថ្ងៃទី 17 មករា ឆ្នាំ2024 វេលាម៉ោង 12:00 យប់…តាមរយៈអនឡាញ…លើគេហទំព័រផ្លូវការសាមសុង…ហ្វេសប៊ុកផេក និង YouTube channel ផ្លូវការរបស់សាមសុង …!

ដូចនេះដើម្បីកុំឱ្យខកខាននូវការទស្សនាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យប្រចាំឆ្នាំ 2024 នេះ…លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ (Link) ខាងក្រោម៖

http://Samsung.com
https://www.facebook.com/SamsungCambodia
https://www.youtube.com/Samsung

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផលសាមសុងទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!យនឹងបច្ចេកវិទ្យាថ្មី Galaxy AI របស់សាមសុង!
នឹងមកដល់ឆាប់ៗនេះ…!

 

វៀតណាមមានគោលបំណងទទួលភ្ញៀវអន្តរជាតិពី ១៧ ទៅ ១៨ លាននាក់នៅឆ្នាំ២០២៤

0

វៀតណាម៖ រដ្ឋបាលទេសចរណ៍ជាតិរបស់ប្រទេសវៀតណាមមានគោលបំណងស្វាគមន៍ភ្ញៀវអន្តរជាតិពី ១៧ ទៅ ១៨ លាននាក់ និងភ្ញៀវក្នុងស្រុកចំនួន ១១០ លាននាក់នៅឆ្នាំ ២០២៤ នេះ។

យោងតាមសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារឆ្នាំ ២០២៣ និងការអនុវត្តទិសដៅការងារឆ្នាំ ២០២៤ ដែលប្រកាសដោយរដ្ឋបាលជាតិទេសចរណ៍ នៅថ្ងៃទី១ ខែមករាថា វិស័យទេសចរណ៍វៀតណាមមានគោលបំណងស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ១៧-១៨ លាននាក់នៅឆ្នាំ ២០២៤ នេះ។ ដោយត្រូវបានគេរំពឹងថា ទេសចរណ៍វៀតណាមនឹងងើបឡើងវិញពី ៩៥-១០០% បើធៀបនឹងឆ្នាំ ២០១៩។Resumption of some international flights not expected to bring back many  tourists

កន្លងទៅនៅឆ្នាំ ២០២៣ វៀតណាមបានស្វាគមន៍ភ្ញៀវចំនួន ១២.៦ លាននាក់ លើសពីគោលដៅដែលបានកំណត់នៅដើមឆ្នាំ ៨ លាននាក់ និងស្មើ ៧០% បើធៀបក្នុងឆ្នាំ ២០១៩ មុនពេលការរីករាលដាលនៃ Covid-19 ។
ឧស្សាហកម្មនេះក៏ត្រូវបានគេរំពឹងថានឹងបម្រើភ្ញៀវក្នុងស្រុកចំនួន ១១០ លាននាក់ រួមទាំងភ្ញៀវស្នាក់នៅប្រហែល ៧២.៥ លាននាក់ផងដែរ។ ដូច្នេះប្រាក់ចំណូលសរុបពីទេសចរណ៍ក្នុងឆ្នាំ ២០២៤ ក៏ត្រូវបានគេប៉ាន់ប្រមាណថានឹងកើនឡើងដល់ ៨៤០ ពាន់ពាន់លានដុង (ប្រមាណជាង ៣៤.៦ ពាន់លានដុល្លារអាមេរិក) ពោលគឺ ១.២៥ ដងច្រើនជាងប្រាក់ចំណូលសរុបក្នុងឆ្នាំ ២០២៣ និង ១.២ ដងច្រើនជាងក្នុងឆ្នាំ ២០១៩ ។Vietnam welcomes first foreign tourists in 2023 - VnExpress International

ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់ មន្ទីរទេសចរណ៍របស់វៀតណាមក៏បានអនុវត្តកម្មវិធី និងគម្រោងសំខាន់ៗរបស់ឧស្សាហកម្ម ក៏ដូចជាលើកទឹកចិត្តដល់ការអភិវឌ្ឍន៍សកម្មភាពទេសចរណ៍បៃតងផងដែរ។ ឧស្សាហកម្មនេះក៏បង្កើតយុទ្ធនាការទីផ្សារទេសចរណ៍តាមប្រធានបទ បង្កើតប្រព័ន្ធទិន្នន័យទេសចរណ៍ជាតិ និងអនុវត្តការងារផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិទៀតផង។

លើសពីនេះរដ្ឋបាលទេសចរណ៍ជាតិក៏ជឿជាក់ដែរថា នៅឆ្នាំ ២០២៤ វិស័យទេសចរណ៍ពិភពលោកនឹងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស ដូចគ្នាទៅនឹងឆ្នាំ ២០១៩ ផងដែរ។ ដូច្នេះ តម្រូវការរបស់ភ្ញៀវទេសចរអន្តរជាតិកំពុងផ្លាស់ប្តូរឥតឈប់ឈរ ទាមទារឱ្យកាន់តែខ្ពស់ឡើងនូវគុណភាពផលិតផល បទពិសោធន៍ ភាពសម្បូរបែប និងលក្ខណៈពិសេស ហើយចំនួនភ្ញៀវទេសចរក្នុងស្រុកក៏នៅតែបន្តកើនឡើងផងដែរ៕Best Time to Visit Vietnam| Bookmundi

លីម តិចម៉េង និង លឹម សេរីហាន់នីកា ចាប់ដៃគូច្រៀងជាមួយគ្នាម្តងអ្នកគាំទ្រពោលបែបនេះ

0

លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ និង លឹម សេរីហាន់នីកា ម្ចាស់ពាន The Voice Cambodia រដូវកាលទី៣ បានធ្វើឱ្យអ្នកគាំទ្រពោលសរសើរថាសមគ្នាខ្លាំងបន្ទាប់ពីអ្នកទាំងពីរបានចាប់ដៃគូច្រៀងជាមួយគ្នាក្នុងកម្មវិធីប្រគំតន្រ្តីដើម្បីអបអរឆ្លងឆ្នាំសាកល២០២៤ នាពេលថ្មីៗនេះ។ ការចាប់ដៃគូជាមួយគ្នានេះអ្នកគាំទ្ររបស់ពួកគេរំពឹងថានាពេលខាងមុខម្ចាស់ពានទាំងពីររូបនេះអាចមានបទចម្រៀងផ្លូវការជាមួយគ្នាជូនអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh075pq5-ftAZ7CFqRtknc30eBJNx6Mw2_98VSzGRaMU4icHEMYDfpNpEbwUOR5nI5MbQHgljFnZGN9xkeWKHla2aa1HTRB7pcVeQmb_80eceIEOODcjNf9p3weS-7OAdCN0Q_Q3SXQ5umK4qip-R2HJ1GjggolGACfS0UczISgPiBzyDvrOMrjpoGVmu0/s1716/407711674_337811549000398_1540939645709355997_n.jpg

បទដ៏ល្បីល្បាញរបស់ ពេជ្រ សោភា និង ជី ដេវីត មានចំណងជើងថា «ស្រឡាញ់បងម៉ែឱ្យជិះឆ្កែ» និងបទ ស្រលាញ់អូន៣៦៦ថ្ងៃ ពីម្ចាស់សំនៀងដើម ពេជ្រ សោភា និង ឆន សុវណ្ណារាជ ត្រូវបានម្ចាស់ពានពីររូបគឺ លីម តិចម៉េង និង លឹម សេរីហាន់នីកា បានជ្រើសយកមកបកស្រាយរួមគ្នានៅក្នុងកម្មវិធីប្រគំតន្រ្តីកាលពីពេលថ្មីៗនេះដើម្បីត្រៀមស្វាគមន៍ឆ្នាំថ្មី ។ ការបកស្រាយបទចម្រៀងរបស់អ្នកទាំងពីរញុំាឱ្យអ្នកគាំទ្រកាន់តែសប្បាយរីករាយរាំលេងកម្សាន្តនិងច្រៀងទៅតាមចង្វាក់ភ្លេង ខណៈអ្នកគាំទ្រក៏ចង់ឃើញម្ចាស់ពានទាំងពីរដែលសុទ្ធតែជាកំពូលមនុស្សបានប៉ះគ្នាម្តងព្រោះ តិចម៉េង និង នីកា ពូកែកូដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaXKs-NW6DqLW9W5PVEv_PsEKVSJzCaeohwuRNhPEDA04bpIEIxG-eK9KVb7JCWGpwlKFw2pcCJI9H3v4aBnfEnzHmr0V16wYeVwtsqF0xzP1HhkU3T5QWN1Mjdwyg5BDsfqNGDjEBJ5P8V9pcH87SCsr7VbbizKJcMlRChnUGJzPdBd_j9iEuzkbERPk/s2048/416084708_670604291932689_3323297047536303110_n.jpg

ក្រោយពីម្ចាស់ពានទាំងពីររូបប៉ះគ្នាហើយ បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំងព្រោះពួកគេទន្ទឹងរង់ចាំរូបភាពនេះជាយូរមកហើយ ខណៈ តិចម៉េង និង នីកា ជាម្ចាស់ពានទាំងវ័យក្មេងដូចគ្នាហើយការចាប់ដៃជាមួយគ្នានេះពិតជាស៊ីចង្វាក់គ្នាបានល្អណាស់។ អ្នកគាំទ្របានលើកឡើងទៀតថា ថ្ងៃមួយខាងផលិតកម្មនឹងមានបទចម្រៀងផ្ទាល់ខ្លួនឱ្យអ្នកទាំងពីរចេញបទជាមួយគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoyXPxlIA5XzG18NWc5k3LZh5WI1B9oEcY8vE9B3umSfnQqOl_QdRiKPSSe2OCklBcpMJS_H6qWQifCKljbyx0xxm3yqCSVaL0c9R03Sz1WbkTfBpjOi3731reV5CAgda0VeNiLEmOkuEFTPxBhYJD7QHaPOBqkKNN2MS7Ohls3UDg7VbLsbuCiulhVlg/s960/415290863_351914070923479_7065885043075961663_n.jpg

លីម តិចម៉េង បានក្លាយជាម្ចាស់ពាន Cambodian Idol រដូវកាលទី៤ ជាង១ឆ្នាំមកហើយ ខណៈលោកបានចេញបទជាមួយតារាចម្រៀងស្រី រ៉េត ស៊ូហ្សាណា បាន១បទ ក្រៅពីនោះលោកចេញបទចម្រៀងទោលនិងជាមួយក្រុមTOP4 ។ ចំណែក លឹម សេរីហាន់នីកា បានក្លាយជាម្ចាស់ពាន The Voice Cambodia រដូវកាលទី៣ ប្រមាណជា៣ខែដោយបានចេញជាបទចម្រៀងទោលចំនួន៤បទលើទីផ្សារ មិនទាន់មានដៃគូចម្រៀងប្រុសចេញបទរួមគ្នានៅឡើយទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUOj0PeE82Ab8GdQzN3NZtxbF__JGbjLu2x3P6CruwEi7dQ3JsLMIaLDf7sygx9uyO01yOSitCLGQ3IXdA83saCmpr2JLLpJawz1OmgHYAYPnO7yCzpV07H7AtkTwy0En6JmPmt3uPJ2K93zYgBZ6W5Eqw5CezX68WkErV2zz-Wum7AD4EUeLuTW3F2-0/s2048/415570078_670688725257579_7793455608368337013_n.jpg

មីយ៉ាន់ម៉ាពង្រីកផ្ទៃដីដាំដំណាំកាហ្វេនាំចេញទៅក្រៅប្រទេស

0

ប្រទេសមីយ៉ាន់ម៉ា ៖ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានរបស់មីយ៉ាន់ម៉ារាយការណ៍ថា នៅឆ្នាំ២០២៤នេះ ប្រទេសមីយ៉ាន់ម៉ាបានត្រៀមពង្រីកផ្ទៃដីដាំដំណាំកាហ្វេក្នុងតំបន់ជាច្រើន ដើម្បីនាំចេញទៅក្រៅប្រទេស ខណៈបច្ចុប្បន្ន មីយ៉ាន់ម៉ាបាននាំចេញគ្រាប់កាហ្វេទៅកាន់ជាង១០ប្រទេសនៅលើពិភពលោក ។Who is Myanmar junta chief Min Aung Hlaing? 5 things to know - Nikkei Asia

លោកឧត្តមសេនីយឯក Min Aung Hlaing ប្រធានក្រុមប្រឹក្សាគ្រប់គ្រងរដ្ឋប្រចាំមីយ៉ាន់ម៉ាបញ្ជាក់ថា លោកបានត្រៀមវិធានការផ្សេងៗដើម្បីពង្រីកផ្ទៃដីដាំដុះកាហ្វេ រហូតដល់២៧.៩០០ហិកតា នៅឆ្នាំ២០២៤ ។ លើសពីនេះ លោកក៏បានជំរុញការវិនិយោគលើផលិតកម្មកាហ្វេនៅប្រទេសមីយ៉ាន់ម៉ាផងដែរ ដោយលោកបញ្ជាក់ថា មីយ៉ាន់ម៉ាមានផ្ទៃដីគ្រប់គ្រាន់សម្រាប់ការដាំដំណាំកាហ្វេ ។

យោងតាមរបាយការណ៍បញ្ជាក់ថា ការពង្រីកផ្ទៃដីដាំដុះកាហ្វេលើកនេះ នឹងបង្កើនផ្ទៃដីដាំកាហ្វេសរុបនៅប្រទេសមីយ៉ាន់ម៉ា ស្មើរហូតដល់៣សែនហិកតា នៅឆ្នាំ២០២៤ ។ ហេតុនេះ គេសង្ឃឹមថា ប្រទេសមីយ៉ាន់ម៉ានឹងអាចប្រមូលប្រាក់ចំណូលពីដំណាំកាហ្វេ ចាប់ពីរយៈពេល៥ឆ្នាំ ទៅ៧ឆ្នាំ ខាងមុខ ។Why Myanmar Is Specialty Coffee's Newest Golden Child - Perfect Daily Grind

ប្រទេសមីយ៉ាន់ម៉ាបានដាំដំណាំកាហ្វេនៅទីកន្លែងជាច្រើន ដូចជា ៖ ទីក្រុងយ៉ងហួយ, ទីក្រុងយាវ៉ាង៉ាន់ និងទីក្រុងភីនអូវីន រហូតដល់រដ្ឋឆាន និងតំបន់ផាក់ខូ ។ ការដាំដុះដំណាំកាហ្វេប្រមាណ៨០% នៅប្រទេសនេះ គឺជាកាហ្វេអារ៉ាប៊ីកា ។ រហូតមកដល់បច្ចុប្បន្ន ប្រទេសមីយ៉ាន់ម៉ាបានផលិតកាហ្វេស្មើនឹងជាង៩.០០០តោនក្នុង១ឆ្នាំ ក្នុងនោះមានកាហ្វេការ៉ាប៊ីកា ជាង៧.០០០តោន និងកាហ្វេរ៉ូបឺស្តារ ជាង២.០០០តោន ។

សមាគមកាហ្វេប្រចាំប្រទេសមីយ៉ាន់ម៉ាលើកឡើងថា កន្លងមក មីយ៉ាន់ម៉ាបាននាំចេញគ្រាប់កាហ្វេទៅកាន់ជាង១០ប្រទេស ដូចជា ៖ ប្រទេសអង់គ្លេស, អាមេរិក, ជប៉ុន, ចិន, ថៃ, អូស្ត្រាលី និងប្រទេសផ្សេងទៀត ៕Nine coffee plantations granted GAP certificates - Thura Swiss

គួរចោលវត្ថុចំនួន៥ ចេញពីលំនៅឋាន បើចង់ទទួលបានលាភសំណាងឆ្នាំថ្មី

0

នៅដើមឆ្នាំថ្មី គឺជាពេលវេលាដ៏ល្អមួយដើម្បីឱ្យយើងគ្រប់គ្នាចាប់ផ្តើមធ្វើអ្វីថ្មីៗដើម្បីដំឡើងរាសី ឬនាំមកនូវលាភសំណាងក្នុងជីវិតរបស់យើង ។ ការងារដំបូងដែលគួរធ្វើ គឺការបោសសម្អាតលំនៅឋានឱ្យបានស្អាតបាត និងទុកដាក់របស់របរទាំងឡាយឱ្យមានសណ្តាប់ធ្នាប់ ។

ចាស់ៗពីដើមជឿថា បើចង់ទទួលបានលាភសំណាងឆ្នាំថ្មី យើងគួរតែបោះចោលវត្ថុទាំង៥យ៉ាងនេះទៅក្នុងធុងសំរាម ហើយមិនចាំបាច់សោកស្តាយវាទេ ដើម្បីឱ្យយើងអាចចាប់ផ្តើមជីវិតល្អប្រសើរជាងមុន និងទទួលបានជោគជ័យថ្មីៗផងដែរ ។7 Tips for a More Eco-Friendly Move - Advice From Bob Vila

ការបោះចោលសម្ភារៈចាស់ៗ វានឹងធ្វើឱ្យលំនៅឋានមួយដែលធ្លាប់ជាសំបុកកណ្តុរ ក្លាយទៅជាលំនៅឋានមានរបៀបរបៀបរយ ស្អាត និងគួរឱ្យចង់រស់នៅ ។ តើវត្ថុទាំង៥យ៉ាងនេះមានអ្វីខ្លះ?

ខាងក្រោមនេះ គឺជាវត្ថុចំនួន៥យ៉ាងដែលយើងគួរបោះចោល រួមមាន ៖
១-គ្រឿងសង្ហារិមនៅក្នុងលំនៅឋាន ដែលយើងបានប្រើប្រាស់វាយូរឆ្នាំមកហើយ ឬសម្ភារៈបាក់បែក ខូចទ្រង់ទ្រាយElevate Your Living Space with Premium Modular Furniture
២-សម្លៀកបំពាក់ចាស់ៗដែលយើងទុកចោលយូរឆ្នាំក្នុងទូរ ហើយពុំបានស្លៀកពាក់Your old, unwanted clothes can be turned into building materials | New  Scientist៣-ស្បៀងជាច្រើនមុខដែលយើងបានដាក់ក្នុងផ្ទះបាយ និងទុកចោលក្នុងទូរទឹកកករាប់ខែSubtle Signs Your Food Has Expired៤-សម្ភារៈគ្មានប្រយោជន៍ក្នុងការប្រើប្រាស់
៥-ក្រដាស ឬឯកសារគ្រប់ប្រភេទដែលមិនសំខាន់ ។What is a Document Management System (DMS)? | Wrike

ចុងក្រោយ នៅពេលយើងបានរស់នៅក្នុងលំនៅឋាន ឬទីកន្លែងមានបរិយាកាសល្អ គឺវាមានសារៈសំខាន់ណាស់សម្រាប់ជីវិតរបស់យើង ដូចជា ៖ វាជួយផ្នែកសុខភាពផ្លូវកាយ និងចិត្ត ហើយវាធ្វើឱ្យយើងមានថាមពលល្អដើម្បីប្រឈមមុខនឹងបញ្ហាផ្សេងៗក្នុងជីវិតបាន ។ លើសពីនេះ វាក៏មានឥទ្ធិពលទៅលើការបំពេញការងារប្រចាំថ្ងៃ និងប្រាក់ចំណូលរបស់យើងទៀតផង ៕