ទាយចរិតលក្ខណៈតាមរយៈការផឹកភេសជ្ជៈ
ភេសជ្ជៈគឺមានច្រើនប្រភេទណាស់ ប្រសិនបើអ្នកចង់ដឹងថាមិត្តរបស់អ្នក ឬគូរស្នេហ៍របស់អ្នកមានចរិតលក្ខណៈបែបណានោះ អ្នកអាចមើលតាមចំណង់ចំណូលចិត្តរបស់ពួកគេតាមរយៈការផឹកភេសជ្ជៈបាន។ ទោះជាយ៉ាងណា ការទស្សន៍ទាយខាងក្រោមនេះមិនប្រាកដថាត្រូវ ១០០ ភាគរយនោះ ប៉ុន្តែអ្នកអាចប៉ាន់ស្មាន ឬសង្កេតដោយខ្លួនឯងបានថាវាត្រូវប៉ុន្មានភាគរយ។
១.ចូលចិត្តផឹកកាហ្វេ៖ មនុស្សដែលចូលចិត្តកាហ្វេ គឺមានរបៀបរៀបរយបំផុត ជាមនុស្សត្រង់ទៅត្រង់មក ចូលចិត្តធ្វើអ្វីមួយយ៉ាងម៉ត់ចត់ ម្ល៉ោះហើយរាល់ភារៈកិច្ចដែលទទួលបាន ពួកគេនឹងធ្វើវាយ៉ាងម៉ត់ចត់ និងផ្ចិតផ្ចង់បំផុត ។
២.ចូលចិត្តស្រាបៀរ៖ អ្នកជាមនុស្សរស់រវើកចូលចិត្តស្វែងរកការកំសាន្តសម្រាប់ជីវិត មិនចូលចិត្តយករឿងតូចតាច មកនាំឱ្យមានអារម្មណ៍តានតឹង មានភាពឯករាជ្យ និងចូលចិត្តការផ្សងព្រេង ក៏ជាមនុស្សដែលមិនសូវជាចេះអត់ធ្មត់ រង់ចាំ ចង់ធ្វើអ្វីគឺធ្វើភ្លាម ។
៣.ចូលចិត្តផឹកតែ៖ អ្នកចូលចិត្តផឹកតែ ជាមនុស្សម្នាក់ដែលមានស្មារតីស្រស់ស្អាត និងទន់ភ្លន់ រីករាយនឹងជីវិត ជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិតផ្សេង ធ្វើឱ្យមនុស្សគ្រប់គ្នាចង់នៅក្បែរ និងមិនចូលចិត្តការឈ្លោះប្រកែកគ្នា ។
៤.ចូលចិត្តភេសជ្ជៈមានជាតិហ្គាស៖ ភេសជ្ជៈមានជាតិហ្គាសដូចជា កូការ ស្ទីង និងសូដាជាដើម គឺជាមនុស្សដែលរាងអាត្មានិយមបន្តិច មិនសូវជាចាប់អារម្មណ៍នឹងពាក្យសម្តីរបស់អ្នកដទៃទេ មិនថានរណាម្នាក់គិតយ៉ាងណា ពួកគេនឹងមិនដែលប្រមូលមកគិតឡើយ ពួកគេជាមនុស្សឯករាជ្យ ហើយក៏មិនចូលចិត្តនៅក្រោមការគ្រប់គ្រង់របស់នរណាឡើយ គឺជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ស្វែងរកចំណេះដឹងសម្រាប់ខ្លួនឯង ។
៥.ចូលចិត្តភេសជ្ជៈមានជាតិផ្អែម៖ ភេសជ្ជៈមានជាតិផ្អែមរួមមាន ទឹកក្រឡុក តែទឹកដោះគោគុជ គឺជាមនុស្សដែលស្រឡាញ់សន្តិភាព មិនចូលចិត្តការឈ្លោះប្រកែកគ្នាជាមួយអ្នកដទៃឡើយ ។ ពួកគេក៏ជាមនុស្សដែលចូលចិត្តធ្វើការងារដែលមានស្ថិរភាព មិនចូលចិត្តហានិភ័យ មិនធុញទ្រាន់នឹងធ្វើរឿងដដែលៗ ម្តងហើយម្តងទៀត ហើយក៏មិនចូលចិត្តរញ៉េរញ៉ៃជាមួយអ្នកដទៃដែរ ។
៦.ចូលចិត្តគ្រប់ភេសជ្ជៈទាំងអស់៖ អ្នកជាមនុស្សម្នាក់ដែលមានភាពទន់ភ្លន់ យល់ចិត្តអ្នកដទៃ ជាមនុស្សដែលមានឆន្ទៈចង់ជួយមិត្តភក្តិ ដោយគ្មានភាពស្ទាក់ស្ទើរ ដូច្នេះទើបមិនចម្លែកទេ ដែលពួកគេមានតែមនុស្សដែលស្រលាញ់ និងចង់នៅក្បែរ ហើយគាត់ក៏ជាមនុស្សដែលចូលចិត្តសំងំខ្លួននៅតែផ្ទះផងដែរ៕









ក្រុមហ៊ុន Toyota បាននិយាយថា ប្រាក់នេះនឹងគាំទ្រដល់ការផលិតរថយន្តអគ្គិសនីនាពេលអនាគត រួមទាំងខ្សែសង្វាក់ដំឡើងថ្មសម្រាប់ម៉ូដែលរថយន្តអគ្គិសនីផ្សេងទៀត ដោយរថយន្តនេះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមផលិតនៅចន្លោះចុងឆ្នាំ ២០២៥ ដល់ដើមឆ្នាំ ២០២៦។


ហេតុផលដែលនាំឱ្យទស្សនិកជនខឹងសម្បារចំពោះ Messi នោះនៅពេលដែលពួកគេបានទទួលដំណឹងថាកីឡាកររូបនេះមកទស្សនាការប្រកួតមិត្តភាពមុនរដូវកាលឆ្នាំ២០២៤ ទស្សនិកជនហុងកុងបានទិញសំបុត្រទាំងអស់ក្នុងរយៈពេលត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ សំបុត្រសម្រាប់ការប្រកួតនេះមានតម្លៃចាប់ពី ១១៣ ដុល្លារ ដល់ ៦២៤ ដុល្លារ ។ ក្នុងអំឡុងពេលហ្វឹកហាត់នៅមួយថ្ងៃមុនការប្រកួត អ្នកទស្សនាចំនួន ៤ម៉ឺននាក់ក៏បានសម្រុកទៅកាន់ទីលានដោយបន្តស្រែកថា Messi ។ Messi និងសហប្រធាន David Beckham ក៏បានប្រាស្រ័យទាក់ទងជាមួយកីឡាករវ័យក្មេងក្នុងស្រុកផងដែរ។ មុនការប្រកួត គ្រូបង្វឹកបាននិយាយថាលោកនឹងព្យាយាមឱ្យ Messi លេងឱ្យបានច្រើននាទីតាមដែលអាចធ្វើទៅបាន។ ក្រោយចប់ការប្រកួត លោកបាននិយាយថា ប្រសិនបើកីឡាករទាំងពីរមកលើទីលានរបួសអាចកាន់តែធ្ងន់ធ្ងរ ដូច្នេះលោកមិនអាចប្រថុយបានឡើយ។ Martino ជាគ្រូបង្វឹកក៏បានសូមទោសទស្សនិកជនហុងកុងចំពោះរឿងនោះដែរ។







នៅលើនាវាមានភ្ញៀវទេសចរចំនួន ៥៦០នាក់ ស្រី២៨៥នាក់ មាន២៨សញ្ជាតិ និងមាននាវិកចំនួន៤២៥នាក់ ស្រី១០២នាក់ មាន៤៧សញ្ជាតិ។





លុះដល់ថ្ងៃមួយមានបុរសម្នាក់ពាក់ឈុតចម្លែក ដើរចូលក្នុងភូមិ ដោយសុំស្នាក់អាស្រ័យផ្ទះអ្នកភូមិមួយយប់ ដោយគាត់សន្យាថានឹងបណ្តេញសត្វបិសាចចេញពីភូមិនោះ។


