ប្រសិនបើអ្នកមិនមានពេលគ្រប់គ្រាន់ យើងសូមណែនាំគន្លឹះក្នុងការស្ប៉ាដោយខ្លួនឯង ៤ វិធីនេះដើម្បីទទួលបានស្បែកស្អាត សក់រលោង មុខសម៉ត់ និងធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ស្រាយជាងមុន។ លើសពីនេះវាក៏ជួយបញ្ចូលថាមពល ក៏ដូចជាជួយសន្សំសំចៃ ដោយមិនចាំបាច់ខ្ជះខ្ជាយលុយ និងពេលវេលាច្រើនសម្រាប់ការស្ប៉ានៅខាងក្រៅផ្ទះនោះទេ។

១.ស្ប៉ាក្នុងទឹកក្តៅឧណ្ណៗ៖ ការស្ប៉ារាងកាយគឺល្អបំផុត នៅពេលអ្នកត្រាំក្នុងទឹកក្តៅ មានសីតុណ្ហភាពប្រហែល ៣៧-៣៨ ដឺក្រេប៉ុណ្ណោះដែលត្រូវបានគេចាត់ទុកថាជាសីតុណ្ហភាពទឹកដែលមិនធ្វើឱ្យស្បែកបាត់បង់ជាតិសំណើម ហើយវាក៏ជួយជំរុញឱ្យឈាមរត់បានល្អ ក៏ដូចជាជួយបង្កើនភាពធូរស្រាលនៃស្បែក និងធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ថ្លាជាងមុនផងដែរ។Hot and Cold Water Spa Therapy for Everyday Athletes - Hot Spring Spas

២.ជ្រើសរើសទៀនក្រអូប៖ ដើម្បីធ្វើឱ្យអារម្មណ៍ធូរស្រាលជាងមុន និងចិត្តស្ងប់បន្ទាប់ពីត្រាំក្នុងទឹកក្តៅគឺត្រូវជ្រើសរើសទៀនក្រអូប ដែលប្រើពិសេសក្នុងការស្ប៉ា ដោយវានឹងបង្កើតបរិយាកាសតាមរយៈក្លិនក្រអូបដែលអ្នកចូលចិត្ត ហើយវានឹងផ្តល់អត្ថប្រយោជន៍ទាំងពីរសម្រាប់ការបន្ធូរអារម្មណ៍ និងធ្វើឱ្យក្លិនក្រអូបសាយភាយពេញបន្ទប់ទឹក ដូច្នេះធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលក្នុងរយៈពេលយូរ។

៣.រៀបចំប្រេងបំប៉នធម្មជាតិ៖ ប្រេងបំប៉នធម្មជាតិ ដែលអាចប្រើបានទាំងសក់ និងរាងកាយ វានឹងក្លាយជាជំនួយការដ៏អស្ចារ្យមួយដែលធ្វើឱ្យស្បែករលោង ទន់ មានសំណើម គ្មានភាពរដុប និងធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ។ ដូច្នេះអ្នកគួរជ្រើសរើសប្រើប្រេងធម្មជាតិសុទ្ធ ដូចជាប្រេងអាល់ម៉ុន និងប្រេងដូង ដែលជាប្រេងសំខាន់ៗមានក្លិនក្រអូបស្រស់។ វានឹងជួយទាំងការម៉ាស្សា និងការចិញ្ចឹម ក៏ដូចជាកាត់បន្ថយស្បែកដែលស្រអាប់ ដោយមិនបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមាន ឬទុកសារធាតុណាមួយនៅលើស្បែកនោះទេ។Facial oils: Are they good or bad for skin? – Minimalist

៤.ការស្ប៉ាមុខ៖ ស្ប៉ាមុខ គឺជាជំហានមួយដែលទាមទារការប្រុងប្រយ័ត្ន ដោយសារតែស្បែកមុខគឺស្តើងជាងស្បែកដងខ្លួន។ ដូច្នេះអ្នកគួរចាប់ផ្តើមដោយការលាងមុខរបស់អ្នកជាធម្មតា បន្ទាប់មកបិទម៉ាសមុខ ឬប្រើស្ក្រាប់ស្បែក។ នៅពេលសម្អាតរួចរាល់ ជូតមុខរបស់អ្នកថ្នមៗដោយក្រណាត់ទន់ បន្ទាប់មកលាបម៉ាសមុខម្តងទៀត ដូចនេះវានឹងជួយស្តារមុខរបស់អ្នកឱ្យសស្អាតម៉ត់ខៃ ធ្វើឱ្យស្បែករបស់អ្នកមានផាសុកភាពជាងមុន៕