Home Blog Page 1275

ពិតជាមិនគួរឱ្យជឿសោះ ! រថភ្លើងឥណ្ឌារត់លើផ្លូវប្រមាណ៧០គីឡូម៉ែត្រដោយគ្មានអ្នកបើកបរ

0

ប្រទេសឥណ្ឌា ៖ សារព័ត៌មានបរទេសបានចុះផ្សាយ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ភ្នាក់ងាររថភ្លើងប្រទេសឥណ្ឌាបានបញ្ជាឱ្យស៊ើបអង្កេតរកមូលហេតុជាបន្ទាន់ ក្រោយពីរថភ្លើងដឹកទំនិញមួយខ្សែបានរត់នៅលើផ្លូវដែកដោយគ្មានអ្នកបើកបរ ក្នុងចម្ងាយផ្លូវរហូតដល់៧០គីឡូម៉ែត្រ ។ បើតាមវីដេអូមួយដែលគេបានចែកចាយនៅប្រទេសឥណ្ឌាបង្ហាញថា រថភ្លើងនេះបានបើកបរឆ្លងកាត់ស្ថានីយផ្សេងៗក្នុងល្បឿនលឿន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgByR9_Ue6M_mXpqkTH0YkFgxHW70TNkx4s6I7qr0WxN_vspcUqCiW7bcm7fcO8qN1uwDbX4DNxfzdXbmu39OLkWSgahDQmkFsTchRLLfJTvCW072Ziq78OKUnwUzZ2hP5lcTBri-61YF08jPyR_etd0HVik5LxvhMEYx7sVdm14UtfzM8Sen3M4ORQICk/s300/images.jpg

ចំណែកសារព័ត៌មានឥណ្ឌារាយការណ៍ថា រថភ្លើងមួយខ្សែនេះបានរត់នៅលើផ្លូវដែកដោយគ្មានអ្នកបើកបរ គឺចាប់ពីទីក្រុង Jammu ទៅកាន់តំបន់ Hoshiarpur ស្ថិតក្នុងរដ្ឋ Punjab កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ចំណែកភ្នាក់ងាររថភ្លើងប្រទេសឥណ្ឌាបញ្ជាក់ថា នៅទីបំផុត រថភ្លើងនេះបានឈប់ដំណើរការដោយខ្លួនឯង ហើយគ្មានអ្នកណាម្នាក់រងរបួសទេ ។

សារព័ត៌មាន Press Trust of India (PTI) រាយការណ៍ថា បើតាមទិន្នន័យរបស់ភ្នាក់ងាររថភ្លើងបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងចាប់ពីម៉ោង៧និង២៥នាទីព្រឹក រហូតដល់ម៉ោង៩ព្រឹក (ម៉ោងនៅប្រទេសឥណ្ឌា) ហើយរថភ្លើងនេះបានដឹកទំនិញចំនួន៥៣ទូរ ។ រថភ្លើងបានធ្វើដំណើរចាកចេញពីទីក្រុង Jammu ទៅកាន់រដ្ឋ Punjab ហើយរថភ្លើងបានមកឈប់នៅទីក្រុង Cathua ដើម្បីផ្លាស់ប្តូរបុគ្គលិកត្រួតពិនិត្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2xOSa2NSZue33qLuSWfqWNeT96JfZsbeq8QmyJ4b0cr5aOOMdsb_v32LRl5GOa6S7gwhTAMRGfy_5xntoCPHWOnDtcU7m6CBYktrgIl4ba9uUbTgRFmd5R2XOyvlBTkB3DuiNMiUFpIInR6D9bbVOHQ5GKUD39nABJX8jEyp0-KYP0wKWwPnqBHhiT-Q/s900/1708846478_new-project-32.jpg

ក្នុងអំឡុងពេលរថភ្លើងឈប់នៅទីក្រុង Cathua ស្រាប់តែនៅសុខៗ វាក៏រត់នៅតាមផ្លូវដែកដែលមានលក្ខណៈជម្រាលដោយខ្លួនឯង ក្រោយពីអ្នកបើកបររថភ្លើង និងបុគ្គលិកជំនួយការចុះពីលើរថភ្លើងរួចរាល់ ។ បន្ទាប់មក រថភ្លើងនេះបានរត់ក្នុងល្បឿនលឿនក្នុងចម្ងាយផ្លូវជិត១០០គីឡូម៉ែត្រ និងឆ្លងកាត់ស្ថានីយផ្សេងៗប្រមាណ៥ស្ថានីយ មុននឹងវាឈប់ដំណើរការ ។

ក្រោយពីទទួលដំណឹងថា មានហេតុការណ៍រថភ្លើងរត់នៅលើផ្លូវដែកដោយខ្លួនឯងនេះ អាជ្ញាធរក៏បានបញ្ជាឱ្យបិទចំណុចឆ្លងកាត់ផ្លូវដែកគ្រប់កន្លែង ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗ ។ ក្រោយមក អាជ្ញាធរក៏បានយកមែកឈើទៅដាក់បាំងនៅលើផ្លូវដែកដើម្បីកាត់បន្ថយល្បឿនរថភ្លើង រហូតដល់អាចបញ្ឈប់វាបាន ។

មន្ត្រីរថភ្លើងឥណ្ឌាបញ្ជាក់ថា ពួកគេបានព្យាយាមស៊ើបអង្កេតរកមូលហេតុឱ្យច្បាស់ថា ហេតុអ្វីបានជារថភ្លើងអាចបើកបរដោយខ្លួនឯងបាន ក្រោយពីអ្នកបើកបរបានចតរថភ្លើងនៅទីក្រុង Cathua ហើយអាជ្ញាធរនឹងការពារមិនឱ្យមានហេតុការណ៍បែបនេះកើតឡើងម្តងទៀតទេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ7FGECSoT52Q4odD7OYwPft6KN5zSZvfWfs7OiScd8_rxK9jrrkjCc6p7Xpvv1S0tv1ZG0llSRCoe5Irmi0gnJzDN6DviJBamelDfTu2cKI_uDwJAvLFWrB9ZV6Twz-R71EwOwH_pJHloTGxbePnfY8tSglpP2D0838bX4KUexTseW1ov0HYSIBkNFKU/s640/2024_2$largeimg_913410592.jpg

ប្រទេសថៃរំពឹងថានឹងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៣៥ លាននាក់នៅឆ្នាំនេះ

0

ប្រទេសថៃ៖ ប្រទេសថៃបានវិនិយោគយ៉ាងខ្លាំងលើការផ្សព្វផ្សាយ ការលើកលែងទិដ្ឋាការ និងការបង្កើនផលិតផលសម្រាប់ស្ត្រី និងមនុស្សចាស់ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន ៣៥ លាននាក់នៅឆ្នាំនេះ រួមទាំងសង្ឃឹមថានឹងទាក់ទាញអតិថិជនពីទីផ្សារចំនួនពីរពាន់លានដុល្លារអាមេរិកពីប្រទេសចិន និងឥណ្ឌា។
នៅពេលដែលប្រទេសថៃត្រូវបានគេរំពឹងថានឹងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៣៥ លាននាក់នៅឆ្នាំនេះ ប្រទេសចិន និងឥណ្ឌា ដែលជា “យក្ស” ពីរនៅក្នុងទីផ្សារបញ្ជូនភ្ញៀវទេសចរត្រូវបានគេរំពឹងថានឹងដើរតួយ៉ាងសំខាន់ក្នុងការបំពេញគោលដៅ។ ក្នុងអំឡុងពេលពីរខែដំបូងនៃឆ្នាំនេះ ទីផ្សារទេសចរចិនមានការចាប់ផ្តើមដ៏ល្អដោយមានអ្នកចូលទស្សនាជាងមួយលាននាក់ក្នុងប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOooJXK_OpDYKSZmJxws9peIFi-7z97X-2rPy59vUJWr24RPsbh9qMTFtfJV0zEq1FbWba7C1g8E-pb42kcauIBIXPp3IhjpNWBj5yol6nR7AYGlaRXKebq-JvpNPW7In_WGEfuy3erNquRYBJ9IoyTTKZCOAgrfmFJrF0hHN9VAJhH0hR_mKXOyOee5k/s2000/-1x-1.jpg

លោក Thapanee Kiatphaibool ប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) បាននិយាយថា “នេះជាលើកដំបូងបន្ទាប់ពីការរាតត្បាតដែលយើងបានស្វាគមន៍ភ្ញៀវទេសចរចិនជាងមួយលាននាក់ក្នុងរយៈពេលជិតពីរខែ” ។ កត្តាដូចជាបុណ្យចូលឆ្នាំថ្មី ការលើកលែងទិដ្ឋាការ ការផ្សព្វផ្សាយ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនជាមួយភ្នាក់ងារទេសចរណ៍ បានជួយប្រទេសថៃសម្រេចបានសមិទ្ធផលខាងលើ។ TAT រំពឹងថាប្រទេសចិននឹងក្លាយជាទីផ្សារប្រភពលេខមួយនៅឆ្នាំនេះដែលមានអ្នកទស្សនា ៨ លាននាក់។Chinese tourism boost: TAT aims for 5 million visitors despite real estate  woes | Thaiger

រីឯប្រទេសឥណ្ឌាក៏ជាទីផ្សារដ៏ធំបំផុតដែល TAT រំពឹងទុកនៅឆ្នាំនេះផងដែរ ដោយរំពឹងថានឹងទទួលភ្ញៀវជាង ២ លាននាក់។ លោក Thapanee Kiatphaibool បាននិយាយថា “ប្រទេសឥណ្ឌាគឺជាទីផ្សារដែលមានគុណភាពខ្ពស់ និងចំណាយខ្ពស់” ។ នោះហើយជាមូលហេតុដែលយើងលើកលែងទិដ្ឋាការជាបណ្តោះអាសន្នសម្រាប់ទីផ្សារនេះ។ លើសពីនេះប្រទេសថៃក៏កំពុងពិចារណាលើគោលនយោបាយបន្ធូរបន្ថយបន្ថែមទៀត ដូចជាការលើកលែងទិដ្ឋាការអចិន្ត្រៃយ៍សម្រាប់ភ្ញៀវទេសចរឥណ្ឌា។Thailand Exceeds 15% Foreign Tourists Target on Year-End Rush - Bloomberg

គួរបញ្ជាក់ដែរថា នៅខែកញ្ញា ឆ្នាំ២០២៣ ប្រទេសថៃបានប្រកាសកម្មវិធីលើកលែងទិដ្ឋាការឯកតោភាគីរយៈពេល ៥ ខែសម្រាប់ភ្ញៀវទេសចរចិន ហើយបន្ទាប់មកក៏មានការលើកលែងទិដ្ឋាការអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១ ខែមីនាសម្រាប់ភ្ញៀវទេសចរចិនផងដែរ។ នៅឆ្នាំ២០២៣ ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងទីផ្សារកំពូលទាំង ៥ ដែលបញ្ជូនអ្នកទេសចរច្រើនជាងគេទៅកាន់ប្រទេសថៃដែលមានចំនួន ៣.៥ លាននាក់។ រីឯប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់លេខ ៤ ដែលមានអ្នកទស្សនាចំនួន ១.៦ លាននាក់។ ចំពោះចំណាត់ថ្នាក់លេខ ១ វិញគឺប្រទេសអាមេរិកដែលមានអ្នកចូលទស្សនា ៤.៦ លាននាក់។ ដូច្នេះចំនួនភ្ញៀវទេសចរសរុបទៅប្រទេសថៃកាលពីឆ្នាំមុនមានចំនួន ២៨ លាននាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhclxz-J7E1xlvflw734zQ2H0jmleaZjdGDL0G_t6mmy_iuUGUOU8keG0f-NkuBp-LtJuSMLDrrd2ZMg1nMHf-l6dV5J8pdhEKDPRc5KuJcECLyxBLm8c363NeCEvWDC-PxMsG1AwEcLZ0QqF5pnIICl87KK8N0tcPJP3MS-wTbvW5AzLgvtQQlW15Y2xk/s640/loie-walking-street-tourists.jpg

អាមេរិកបង្ហាញពីចំនួនជនភៀសខ្លួនចិនខុសច្បា..ប់កើនឡើងខ្ពស់

0

សហរដ្ឋអាមេរិក ៖ ភ្នាក់ងារយាមល្បាតនៅតាមព្រំដែនសហរដ្ឋអាមេរិកឱ្យដឹងថា នៅឆ្នាំ២០២៤នេះ មានជនភៀសខ្លួនចិនស្មើជាង២ម៉ឺននាក់ បានចូលមកកាន់ទឹកដីអាមេរិកដោយ ..ខុ..ស..ច្បា..ប់.. តាមរយៈទីក្រុងសាន់ទីអាហ្គោ រដ្ឋកាលីហ្វ័រញ៉ា ។ គេចាត់ទុកថា ចំនួនជនភៀសខ្លួនចិនបានកើនឡើងរហូតដល់៥០០% បើធៀបនឹងឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTek9uvEfMpeEBUTxXgr6IufFVHtZK8r2rTKkN9UB3Dt5pq-LCMqJg9-MUeP9iX9bkkfB2taxtdVnsbKG5Ah9cbM4e59AiGQySPr0lek7deNIcGSp51xBFjbVj_wsPl6Adxbj4lbusMm3R20_vYDw5ekt2yRKYDfRajvCCADtQwHXCP0-88xiD35QcgKY/s760/231030-chinese-migrants-mexico-al-1138-179d9c.webp

ភ្នាក់ងារយាមល្បាតនៅតាមព្រំដែនសហរដ្ឋអាមេរិកលើកឡើងថា ជនជាតិចិនបានចូលមកអាមេរិកដោយខុសច្បាប់តាមតំបន់ភាគខាងត្បូងមានចំនួនកើនឡើងខ្លាំង គឺជនភៀសខ្លួនមួយចំនួនអាចធ្វើការជាភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់គណបក្សកុម្មុយនិស្តចិន ។ ក្រៅពីជនជាតិចិនហើយ ក៏មានជនជាតិអាហ្វហ្គានីស្ថាន, រុស្ស៊ី, អាហ្វ្រិក និងជនជាតិផ្សេងទៀតបានភៀសខ្លួនចូលមកអាមេរិក ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxzZ0I7XGCJRdbXOv-ZjUjOlLAj6Z_a3d8kD0IkrYFke4KGeidT5lmGcpqsn5DihgI8orgXOxChQObqY3p2YmTaevF-TDK8TUxfn_meh6Vj-Zk78NnMQSR0E0j5UWT_nmOm2yBYik1VvpRjIeChSbTHZBKjzLqyjlaY8vX8a5vMAUAjD-bBi6c5o4lJxU/s2000/download.jpg

អាមេរិកប៉ាន់ស្មានថា នៅឆ្នាំ២០២៤ នឹងមានជនជាតិចិនភៀសខ្លួនដោយខុសច្បាប់ចូលមកកាន់ទឹកដីទឹកដីអាមេរិកបន្ថែមទៀត រហូតដល់ចំនួន១សែន៤ម៉ឺននាក់ ។ ហេតុនេះ វានឹងធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រងថវិការបស់អាជ្ញាធរក្នុងតំបន់យ៉ាងខ្លាំង ។ បើតាមទិន្នន័យរបស់រដ្ឋាភិបាលអាមេរិកបង្ហាញថា ជនភៀសខ្លួនជាច្រើននាក់មិនចូលមកអាមេរិកតាមរដ្ឋតិចសាស់ទេ ប៉ុន្តែពួកគេបានចូលមកអាមេរិកតាមភាគខាងលិចជំនួសវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUlOiup_BDRrMZuHyoioJ-5r8MuoWj0AtxF9dp_z1NnP9TT3cyD7nuQjlfnXpQs0-XopisU1Qx7_yhPd2bUKL8f-Xtu3V7FW60fnd1_JyY10AZrYizkwnazbZhFoj6FR0YiAwKu-wi6nSm6lx9YN3No2cz1bYEDxxQVxJHdK9qF7ZOOBtV9sor2afzwJM/s900/GettyImages-1779054047.webp

ចំណែកជនភៀសខ្លួនជនជាតិចិនភាគច្រើននិយាយថា មូលហេតុដែលពួកគេរត់មកកាន់ទឹកដីអាមេរិកនេះ ដោយសារពួកគេខ្វះខាតឱកាសផ្នែកសេដ្ឋកិច្ច និងបរិយាកាសនយោបាយនៅប្រទេសចិនកាន់តែយ៉ាប់យ៉ឺន ហើយពួកគេចង់មានសេរីភាពខាងគោរពសាសនា និងវប្បធម៌ឱ្យបានច្រើនជាងនេះ ។ រីឯជនភៀសខ្លួនចិនមួយចំនួនទៀតប្រាប់ថា ពួកគេរត់គេចពីការគំរាមកំហែងរបស់រដ្ឋាភិបាលចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6aRz3T-oIRSJe2Lq-wSEowuD2Sf6HrbrEY7FyIUEhaEjtrSfhnFL2b7vLvdEzUj-sTBTXMunbfg8CeQ4BPGJQp9V1QmiFTWkv2HmKysG5Rwcnw-3jjfziCsHpVX1CXi2vcTStcTvx2ZmrVjtp5uTFNCf3yM1ViXJdkanGQqhmLRC6vLLV946hyGNKPFc/s1024/migrants-turned-u-s-customs-76798577.webp

បើតាមការត្រួតពិនិត្យនៅក្នុងបណ្តាញសង្គម TikTok របស់ប្រទេសចិនឃើញថា មានអ្នកប្រើប្រាស់ TikTok ជាច្រើននាក់បានសុំការណែនាំអំពីការទំនាក់ទំនងជាមួយអ្នកលួចដឹកទំនិញខុសច្បាប់ ។ រីឯអ្នកប្រើប្រាស់ TikTok មួយចំនួនទៀតបានស្វែងរកការណែនាំអំពីការឆ្លងកាត់ព្រំដែននៅទីក្រុងសាន់ទីអាហ្គោ រដ្ឋកាលីហ្វ័រញ៉ា ដើម្បីលួចចូលទឹកដីអាមេរិកដោយខុសច្បាប់ ៕

សហគមន៍អេកូទេសចរណ៍«កោះព្រះ»ខេត្តស្ទឹងត្រែង កំពុងអង្រួនបេះដូងភ្ញៀវទេសចរណ៍!

0

សហគមន៍អេកូទេសចរណ៍ «កោះព្រះ» ដែលមានទីតាំងស្ថិតនៅក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ជាកូនកោះដ៏ស្រស់ស្អាតមួយស្ថិតនៅចំកណ្តាលទន្លេមេគង្គ ដែលមានចម្ងាយប្រមាណ ៣៥គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZq1r86y3T28jXX4D_uQuJHDR_s54QwsGglu-LUvo4JsbCRSpIYG9jAfrge4BXaYIShcJ8mNevVcQlsmtX0RLAUBF8civTI7jBmGKSao_HaN1tcAGneX7SreunSHhGJmvh22CMRNhpd_EKk6KmqO9QUZt7c1h1JTOU36ih2CcMtx3oR3KgRkNv9ywbpW0/s1350/11D9CE04-C8A0-49A2-91F3-1B4CC38.jpeg

យោងតាមរូបភាពដែលបានដាក់បង្ហោះដោយរដ្ឋបាលឃុំកោះព្រះ គឺបានណែនាំគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅក្នុងខេត្តស្ទឹងត្រែង ដែលគេហៅថា «កោះព្រះ» ដែលកោះនេះគឺជាសហគមន៍អេកូទេសចរណ៍ធម្មជាតិ មានទាំងជីវចម្រុះ និងព្រៃប្រឹក្សាដ៏ស្រស់ត្រកាលបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEbQ3y5J0bfarVxBQoTUclxqt6gARC1VcuW05XPiogkY8-W7NJVzeYNOS6l7jIvOa7-PbpsWcWVOjAQREtKC_3qe5lJ3y216MWYWmie9JvI-3coDZu_7yaoLAXEFXTq8OBL-LHG79MZeOzYfFW5z8_uNHdGFgYav5fkIZsFQlMYCClN7WCQa30FNpbl4E/s1350/481C0DD5-75D8-45AD-9B6F-442DB6C.jpeg

«កោះព្រះ» ហ៊ុមព័ទ្ធដោយខ្សាច់ពណ៌សក្បុស ទឹកត្រជាក់ថ្លាឆ្វង់ ធម្មជាតិដ៏ខៀវស្រងាត់ពាសពេញលើផ្ទៃកោះ អមជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ល្អ។ ទីនេះគឺពិតជាសាកសមណាស់សម្រាប់អ្នកដែលស្រលាញ់ដំណើរកម្សាន្តបែបអេកូធម្មជាតិ ព្រោះថានឹងទទួលបានអារម្មណ៍បែបជនបទស្រស់ស្រាយបំផុត។ ភ្ញៀវទេសចរក៏អាចរីករាយជាមួយដំណើរកម្សាន្តនិងសកម្មភាពសប្បាយៗជាច្រើនទៀតនៅលើកោះដ៏កក់ក្តៅមួយនេះ ដូចជាការបោះតង់សម្រាកកាត់ព្រៃប្រឹក្សា មើលថ្ងៃរៀបលិចពេលល្ងាច ក៏ដូចជាមានសេវាកម្មផ្ទះស្នាក់ ម្ហូបអាហារ មគ្គុទ្ទេសក៍ទេសចរណ៍ សេវាដឹកជញ្ជូន ជិះទូក ជិះកង់ និងស្ទីមបែបធម្មជាតិជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3p9iU7WOg9O5Q3Ud6BCqMJHuRnLH6PufGbBqrN1sl7GDyoO4BtMNrG7AxnRwgyGiUCElkTkw1flaoud1k-VbGq06MM1a8tEn_xhM4LvFPYsvoNU6gHc4d9f0Ql16zKBPjQFc1wxc5jvxUcCp7wcVU9zvEr-WaFqfP9CJhoykoFtFn2jT8pbzgfgsBP88/s1350/B9524071-17D8-48CB-B988-739AC56.jpeg

កាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត សហគមន៍អេកូទេសចរណ៍កោះព្រះ គឺស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ ព្រមទាំងជាតំបន់ដែលមានផ្សោតជាច្រើនក្បាលរស់នៅនិងបណ្តែតខ្លួនលើផ្ទៃទឹក។ ដូច្នេះហើយ ភ្ញៀវទេសចរទាំងអស់គឺអាចជិះទូកទស្សនា ក៏ដូចជាបានសិក្សាស្វែងយល់បន្ថែមអំពីផ្សោតទន្លេមេគង្គ ដែលជាថនិកសត្វដ៏កម្រនៅលើពិភពលោក។ ជាមួយគ្នានេះ អ្នកទាំងអស់គ្នាក៏អាចមកសិក្សាស្វែងយល់បន្ថែមអំពីជីវភាពរស់នៅរបស់អ្នកភូមិសហគមន៍ទីនោះ ទាំងការរប្រកបរបរចិញ្ចឹមជីវិត រួមមានការដាំដំណាំកសិកម្ម ការចិញ្ចឹមសត្វ និងការនេសាទផ្សេងៗ។No photo description available.

គួរបញ្ជាក់ថា យោងតាមរដ្ឋបាលឃុំកោះព្រះបានឲ្យដឹងថា «កោះព្រះ»នេះគឺមានផ្ទៃដីទំហំ បណ្តោយ ១២គ.ម ទទឹង ៤គ.ម និងប្រជាជនដែលរស់នៅទីនោះមានចំនួន ១.៥៩៣នាក់ ដែលស្មើនឹង ១៤៩គ្រួសារផងដែរ៕No photo description available.No photo description available.

ក្រុមហ៊ុន Apple គ្រោងដាក់កាមេរ៉ានៅលើកាស AirPods

0

បរទេស៖ ក្រុមហ៊ុន Apple ត្រូវបានគេនិយាយថាកំពុងពិចារណាគំនិតថ្មីដូចជាការដាក់កាមេរ៉ានៅលើកាស AirPods បង្កើតវ៉ែនតាឆ្លាតវៃដែលរចនាដូចវ៉ែនតាការពារពន្លឺថ្ងៃ ឬការអភិវឌ្ឍចិញ្ចៀនឆ្លាតវៃជាដើម ក្នុងគោលបំណងដើម្បីពង្រីកអាជីវកម្មដែលអាចពាក់បានរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHryMGzkfLBvRQoT0fVxNHqChYX5e1QcN70oqmJDulvZ8z1Z92iQGaad7k7R5cas5dtKXiwX6X0Q6V2UNa-psdAjBvfxu3Oq3wH838NuVZdyzxaPPd3vsG88YQo1Nvln-mZ9FN4XLpEOxm4BMt-JN7P33VMeS7TB1Ugbub2exFf_ExsI_SugATycso-SQ/s3840/airpods-pro-apple-2170361.webp
កាលពីពេលថ្មីៗនេះ យោងតាម The Verge បានឱ្យដឹងថា ក្រុមហ៊ុន Apple កំពុងធ្វើតេស្តបំពាក់នូវកាមេរ៉ាដែលមានគុណភាពបង្ហាញទាបសម្រាប់កាសស្តាប់ត្រចៀក។ គម្រោងនេះមានកូដ B798 ប៉ុន្តែប្រភពមិនបានពណ៌នាលម្អិតក្រៅពីនិយាយថាឧបករណ៍នេះ “អាចរួមបញ្ចូលគ្នានូវវីដេអូពីកាមេរ៉ា និង AI ដើម្បីជួយអ្នកប្រើប្រាស់តាមដានសកម្មភាព និងបង្កើនប្រសិទ្ធភាពទម្លាប់ប្រចាំថ្ងៃ” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6OlV6lNaTG3q0LNkrl_dYheLG_PHHaBt3zZUK8MAbbr-S2DZvvgw2gi3vkNzUlzHsY4YokLsjy7T8CyY-W3vA6qji1Mh3rTGWdzEzh53Eg0TfOJgxSnPhyphenhyphencdilpXINDgBah5okw-rEcyYCTtLm5_xfbnU2rfN5AFH5nY3qX_v5H-ZQLVuNXi2rcJIhRk/s768/Apple-analyst-claims-we-could-see-new-wearables-including-AirPods-with-cameras-768x432.jpg

AirPods បច្ចុប្បន្នគឺជាឧបករណ៍ពាក់ក្នុងត្រចៀកដ៏ពេញនិយមបំផុតមួយរបស់ Apple ។ ក្រុមហ៊ុនបានដាក់ចេញនូវកាស AirPods ចំនួន ៣ រួមមាន AirPods ធម្មតា AirPods Pro និងកាស AirPods Max ។ បើយោងតាម Business Insider បានវាយតម្លៃថា ប្រសិនបើព័ត៌មានខាងលើជាការពិត ការបញ្ចូលកាមេរ៉ាទៅក្នុងកាស គឺជាដំណោះស្រាយដែលអាចធ្វើទៅបាន ដើម្បីជួយបង្កើនប្រសិទ្ធភាពបទពិសោធន៍អ្នកប្រើប្រាស់។ លើសពីនេះ Apple ក៏ត្រូវបានគេនិយាយដែរថាកំពុងស្រាវជ្រាវវ៉ែនតាឆ្លាតវៃដែលត្រូវបានរចនាឡើងជាវ៉ែនតាស្រដៀងនឹង Meta Ray-Ban ដោយគំនិតថ្មីនេះគឺស្ថិតនៅក្នុង “ដំណាក់កាលរុករក” ហើយត្រូវបានគេរំពឹងថាជាជម្រើសជំនួស AirPods ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCd9ZxFYnJ0nXR8uo7v9E2Ww8lTop6IVDMknTQMV_7fenTZxRtsvQU6y0LJPDYmo07fRWuZmP2bsMyFeSP7k8r5PlpvBCGW5jVwhMztJv7_kkjuuPv0HlOdx1ds4FZOwc4uj4L1dO5YpULbzmAD_c3JavUsK8xdK6tna_l6AQ1bXj9ZkXP3P_RuldRPx4/s1440/elago_snapshot_airpods_pro_case_layout.jpg

បើយោងតាមប្រភពដដែល បានឱ្យដឹងទៀតថា ការអភិវឌ្ឍន៍វ៉ែនតាអាចជួយអ្នកប្រើប្រាស់ឱ្យទទួលបានបទពិសោធន៍កាន់តែប្រសើរ និងអាចបត់បែនបាន ជាពិសេសលក្ខណៈពិសេសរបស់វាគឺទាក់ទងនឹង AR augmented reality។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Apple ក៏កំពុងបង្កើតចិញ្ចៀនឆ្លាតវៃផងដែរ ដោយក្រុមហ៊ុនបានទទួលប៉ាតង់ពាក់ព័ន្ធមួយចំនួន ប៉ុន្តែមិនទាន់មានទីផ្សារផលិតផលណាមួយនៅឡើយទេ។ នៅក្នុងឯកសារចុះឈ្មោះ ចិញ្ចៀនឆ្លាតវៃដែលពិពណ៌នាដោយ Apple មានអេក្រង់ប៉ះ ការតភ្ជាប់ឥតខ្សែ និងឧបករណ៍ចាប់សញ្ញាដែលវាស់សូចនាករសុខភាពរាងកាយ។ ទោះជាយ៉ាងណា ក្រុមហ៊ុននេះមិនទាន់ធ្វើការអត្ថាធិប្បាយច្បាស់លាស់នៅឡើយទេ៕

ក្រុមហ៊ុនជប៉ុនបោះទន់វិនិយោគ៦៥០លានដុល្លារ បង្កើតរោងចក្រនៅខេត្តពោធិ៍សាត់

0

ក្រុមហ៊ុនមីនេបៀរ (Minebea)របស់ជប៉ុន បាននឹងកំពុងទិញដីចំនួន ៥០ហិកតា នៅខេត្តពោធិ៍សាត់ ដើម្បីពង្រីកការវិនិយោគបង្កើតរោងចក្រទីពីររបស់ខ្លួននៅកម្ពុជា ខណៈរោចក្រទី១ គឺស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ ទទួលបានការជោគជ័យជាខ្លាំងក្នុងការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាង ១ទសវត្សន៍កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0cDZVqK7fVN-grOSKeMmfQG6bGFcoRToT7kr_JkmzE9lrm5Vnz8aWqbuu7ILoj7eV9J2zwDmQPUb3iUH6ldDfEWk6O0Gpeq614mPJ8su0Z2cANCeOyZ2WqIMgQy5N-QSbtzdgA71H1-ZSEmEW_LuTeO97eOq2pw5X5QZgyvz3zR-gZgtMuJSjBzKTrc4/s990/_mg_8589.jpg

ក្រុមហ៊ុនដ៏ធំរបស់ជប៉ុននេះ នឹងបោះទុនចំនួន ៦៥០លានដុល្លារអាមេរិក ក្នុងដំណើរអាជីវកម្មរោងចក្រទីពីររបស់ខ្លួន ចាប់ពីពេលនេះ រហូតដល់ឆ្នាំ ២០៣០ និងអាចបង្កើតការងារបានប្រមាណ ៨.០០០កន្លែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbyL7r5uRP8ZLjmTFv6nrTTnWrGChzQ6ElwpYSNIcjzciemiHkDzoIAJ5FhW46rwyZ9EtepU19DwQqfnkhoL5QOr8WVcylN1zqYa1xwoidd3DbWQFEHC1vO7JVtVIc1rvcodM7KuumlkE6682LKZAU-_rS2pBXldAyNHGPkt0Ql6mnlcbrpWzZLeOjd2o/s2048/Investjp2-superJumbo.jpg

ការសម្រេចជ្រើសរើសទីតាំងពង្រីកខ្លួនមកកាន់ខេត្តពោធិ៍សាត់នេះ ដោយសារខេត្តនេះ មានប្រភពថាមពលអគ្គិសនីស្អាត ដូចជាថាមពលដើរដោយពន្លឺព្រះអាទិត្យ និងវារីអគ្គិសនី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixKKfGdmYqnh53xjs_6SQ-wP9oV378gdh8x5iZVwAwqSXBvmsOYDXBMYMoZ3blP_cZaKp4DH2AlNLVJRwc7lJ4J9kqUA2obxOlt8TcZ2woNlr_fdibHeUcNrPzYjh2TOLxsD0X3HNRkujji7rkGFKFrAnwai1IskE0VMrI8mM7yo3hxGwnEYlWxiQKyhs/s3968/Pursat_Skyline.jpg

ម៉្យាងទៀត ខេត្តពោធិ៍សាត់ ក៏មានហេដ្ឋារចនាសម្ព័ន្ធស្អាតធំទូលាយ ពិសេសផ្លូវជាតិលេខ៥ ដែលងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញចូលជាមួយប្រទេសថៃបានលឿនរហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz_KXBPLWEguZx3f80hbcUj2-Xt0Mccpy5oxChPO4IpQl1vf7x3TcZv-S0LwABqJOKXoSrdkEWaAjfFfDJkMg62K_gpYLHbFvP1QQGJ2aQ5LIWS_ghNk4FiPZmmEmyfiRxaoGO4n8S8vDCpO1xYjn_T1w3P2mdoBiz1Rpf9BdYn3TE35g1gGGKi1YvxVI/s970/153302621650288.jpg

គួរបញ្ជាក់ថា ក្រុមហ៊ុនមីនេបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន បានវិនិយោគនៅកម្ពុជា កាលពីឆ្នាំ ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញ ទៅលក់នៅក្រៅប្រទេស៕

 

Taylor Swift បានធ្វើរឿងមួយនេះដើម្បីសម្រេចក្តីស្រមៃរបស់កុមារីអាយុ៩ឆ្នាំមានជំងឺមហារីក

0

នៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ពេលសម្តែងបទចម្រៀងមានចំណងជើងថា « 22» តារាចម្រៀង Taylor Swift បានទៅដល់ចុងឆាក ហើយដោះមួកទៅដាក់លើក្បាល Scarlett Oliver អាយុ៩ឆ្នាំ ជាអ្នកជំងឺមហារីកខួរក្បាល។ ទិដ្ឋភាពនេះបានធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំងព្រោះក្តីស្រមៃរបស់ក្មេងស្រីម្នាក់ដែលរឹតដោយជំងឺមហារីកបានសម្រេចបំណង។

Taylor Swift បានឱប និងថើបកុមារី Scarlett ដោយអរគុណក្មេងស្រីនេះដែលបានចំណាយពេលមកប្រគំតន្ត្រីនៅចំពោះមុខអារម្មណ៍របស់អ្នកគាំទ្រវ័យក្មេង។ ពេលនេះត្រូវបានគេចែករំលែកនៅលើបណ្ដាញសង្គមទាក់ទាញអ្នកចូលមើលរាប់លានដង។ ទស្សនិកជនជាច្រើនបាននិយាយថា ពួកគេសប្បាយចិត្តសម្រាប់ Scarlett នៅពេលដែលសុបិនរបស់នាងចង់ជួប idol របស់នាងបានក្លាយជាការពិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFOOwYup8U3F4joBfQfGfHpzpIaOalFNC-QJqwOaIvA0CvQaqE7ZOx501DKdiZSb634-T-WfOQ-eFTWnxACaxFCHC95oYbt7To-4KWRqVUkf6QbwYDWgtSzxiHJmrF9Jfj4arFLiHQB6mQ6DiAE8kgmVaFd4IjYymfDaYUi7qCYtHmt1xSSmP0PMBy-L0/s1000/taylor-swift-grants-wish-of-girl-with-cancer-at-sydney-eras-tour-001.webp

នៅខែតុលា ឆ្នាំ ២០២៣ ក្មេងស្រី Scarlett Oliver ត្រូវបានគេរកឃើញថាមានជំងឺ glioma កម្រិតខ្ពស់ ដែលជាទម្រង់នៃជំងឺមហារីកខួរក្បាលសាហាវ ដោយគ្មានការព្យាបាល និងការព្យាករណ៍ត្រឹមតែ ១២ ទៅ ១៨ខែដើម្បីរស់នៅចាប់ពីពេលធ្វើរោគវិនិច្ឆ័យ។ យោងតាម Natalie ម្តាយទី២របស់ Scarlett បំណងប្រាថ្នាមួយរបស់ក្មេងស្រីនេះគឺចង់ជួប Taylor Swift ។ អ្នកស្រីធ្លាប់បានទាក់ទងទៅ Make A Wish ដែលជាអង្គការមិនរកប្រាក់ចំណេញដែលមានឯកទេសក្នុងការជួយដល់កុមារដែលមានជំងឺធ្ងន់ធ្ងរ ដោយសុំឱ្យពួកគេជួយនាងបំពេញបំណងរបស់នាង ប៉ុន្តែមិនបានជោគជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6DxaR2dA4cThsaKxMj-jwoykOinGIZh3OIu75OUw6pmoYfGZ92NsyLF_MDkHZJbMoDe7dmqn1mtaTFGy9txWVvUzy_6H8JZAMwV9_zivzZefVK6eKD9EcV48shmxdVqGGe1RBZaQ9j7cC6OwElRUALmBVLvqDuVq6QhB5IgrH3devizpHgV6bNBLQwLw/s1500/taylor-swift-eras-tour-052223-1-b22d8551790f4877b22c4616646e4e71.jpg

ប៉ុន្មានថ្ងៃមុនពេលអ្នកទាំងពីរទៅទស្សនា The Eras Tour អ្នកស្រី Natalie បានបង្ហោះរូបថតរបស់ Scarlett កាន់ផ្លាកសញ្ញាជាមួយពាក្យថា «Taylor តើខ្ញុំអាចយកមួកនៅក្នុងបទចម្រៀង 22 បានទេ ?» នៅពេលដែលរូបថតនេះត្រូវបានចែករំលែកនៅក្នុងក្រុមអ្នកគាំទ្រ Taylor Swift ជាច្រើនក្រុមរបស់តារាចម្រៀងរូបនេះបានឮដំណឹងនេះហើយបានជ្រើសរើសនាងឱ្យក្លាយជាសមាជិកដែលមានសំណាងនៅក្នុងកម្មវិធីនេះ។ Natalie បាននិយាយថា «យើងពិតជាចង់លះបង់វាដល់កូនស្រីដ៏ស្រស់ស្អាត និងរឹងមាំរបស់យើង។ គ្មានអ្វីដែលមិនអាចទៅរួចនោះទេ»។
ការសម្តែងរបស់ Taylor Swift ផ្តល់មួកដល់ទស្សនិកជនគឺជាផ្នែកមួយដែលអ្នកគាំទ្រចូលចិត្តបំផុតនៃការប្រគំតន្រ្តី The Eras Tour ។ ជារៀងរាល់ការប្រគំតន្រ្តី តារាចម្រៀងរូបនេះនឹងចែកមួកពេលច្រៀងបទ «22» ដែលជាបទល្បីក្នុងអាល់ប៊ុម Red ដែលជាញឹកញាប់អ្នកគាំទ្រត្រូវបានជ្រើសរើសដោយចៃដន្យដោយឪពុក ឬម្តាយរបស់តារាចម្រៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE8qLJpOIH9VsQia5CQEr_R0aCT46lLaS3ImbmwPDSz1asJDzFhGvlKNPiCz09hDEtxCdUdBmS51t8NHf6DzfCjGCWZI1wcqiyppeAkffTPGARuteui5UMxYYc_lSQJWQdeEkd_93Ei9lKz-9Z19mfOUDSS18hXSO5ELm1xrEo91DG_VFl99LxgpDpils/s1200/taylor-swift.jpg

ការប្រគំតន្រ្តី Eras Tour ចាប់ផ្តើមនៅខែមីនា ឆ្នាំ២០២៣ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤នេះ។ វានឹងប្រព្រឹត្តទៅនៅក្នុងប្រទេសជាច្រើននៅអឺរ៉ុប និងអាស៊ី ដោយមានការបង្ហាញសរុបចំនួន ១៥១ Shows។ ជាមធ្យម កម្មវិធីនីមួយៗទាក់ទាញអ្នកទស្សនាជាង ៧ម៉ឺននាក់ រកចំណូលបាន ១៧លានដុល្លារ ដោយសំបុត្រនីមួយៗមានតម្លៃប្រហែល ២៣៨ដុល្លារ៕

 

រដ្ឋាភិបាលប្រកាសកាន់ទុក្ខ និងហាមមិនឱ្យមានការផ្សាយកម្មវិធីកម្សាន្តសប្បាយលើទូរទស្សន៍

0

រដ្ឋាភិបាល បានកំណត់យកថ្ងៃទី២៧ ខែកុម្ភៈ ២០២៤ ជាថ្ងៃកាន់ទុក្ខ នៃព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។May be an image of 12 people and templeហេតុនេះរាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសណែនាំ ក្នុងការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដូចតទៅ៖

១-ប្រកាសថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ
២-គ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវ បង្ហូតទង់ជាតិត្រឹមពាក់កណ្តាលនៃដងទង់ជាតិ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤
៣-គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្តែង និងចាក់ ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។May be an image of 1 person
គួរបញ្ជាក់ថា សម្តេចយាងចូលទីវង្គត នៅវត្តឧណ្ណាលោម នាថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ជាសឹក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧:៤០នាទី ដោយព្រះជរាពាធ ក្នុងព្រះជន្ម៩៣ព្រះវស្សា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHEywfHM8V3Hcpa2Yoffk8pUpsAVOy1CNDBq4IwMeDlmsX6LKBFTqBkaS22W3fy7hIqf2XoN7lbtiuddCKTEJIBdvDPd5lmN6SuSwy21pOi0RZEL2IaFu7quabgqf9FLTGhSBDSuModZNpUIhdHstJSjYUM9nGyF_H6TswZd0cvTn7PO0flCCR51Q_2Gs/s1280/photo_2024-02-27_05-11-33.jpg

 

 

ក្តៅៗ! ព្រះកាយច័ន្ទ លាលែងពីតំណែង Miss Grand ភ្នំពេញទាំងតក់ក្រហល់ទាំងខ្នះខ្នែងសព្វមុខដើម្បីបំបុកយកមកុដ

0

អ្នកគាំទ្រវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីផេកផ្លូវការរបស់ Miss Grand Phnom Penh ប្រកាសថា ព្រះកាយច័ន្ទ បានលាលែងពីតំណែងម្ចាស់មកុដដោយបញ្ជាក់ថា ព្រះកាយច័ន្ទ មិនទាន់មានពេលវេលាគ្រប់គ្រាន់ព្រោះមានភារកិច្ចផ្ទាល់ខ្លួនត្រូវបំពេញចាំបាច់។ ការលាលែងតំណែងទាំងតក់ក្រហល់នេះបានធ្វើឱ្យមជ្ឈដ្ឋានអ្នកគាំទ្រភ្ញាក់ផ្អើលមិនតិចនោះទេព្រោះនាងបានត្រៀមខ្លួនសព្វមុខបែបយ៉ាងមានការជួយជ្រោមជ្រែងពី អ៊ិន លក្ខិណា និងពេជ្រ សោភា ផងរួមទាំងត្រៀមជាច្រើនទៀតបែរជាមកប្រកាសលាលែងតំណែងទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicpgJX29sVyrxnhP8L3BkWGxMiaUDK0dcrQCUH-FsTzhHBYLOyGiavep-ESSXhxvNqdZNbN6E-ftbdEEzfZHu0JBgoAX5OBOeR9-ig-3gfq21-vn9hhhE6zsHcQzfRRNPOeDzg0uGfiUn7nMFfaMze4850CNe-TVbvA_M-b_1i69lfMuBe5rKhVJRUszk/s1800/image_2024-02-24_14-38-56%20(2).png

នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ស្ថាប័ន Miss Grand Phnom Penh បានប្រកាសថា «សូមប្រកាសជាផ្លូវការកញ្ញា ព្រះកាយច័ន្ទ សូមលាលែងពីតំណែងពី ???????????????? ???????????????????? ???????????????????? ???????????????? ដោយហេតុខណៈពេលនេះកញ្ញាមិនទាន់មានពេលវេលាគ្រប់គ្រាន់ ព្រោះមានភារកិច្ចផ្ទាល់ខ្លួនត្រូវបំពេញចាំបាច់»។ ងាកទៅកាន់បណ្តាញសង្គមសាមីខ្លួនផ្ទាល់វិញបានត្រឹមនិយាយថា «សូមទោសបងប្អូនប្រជាជនខ្មែរ»។null

ដំណឹងនៃការលាលែងពីតំណែងរបស់ ព្រះកាយច័ន្ទ កំពុងក្លាយជាប្រធានបទក្តៅលើបណ្តាញសង្គមដោយការមិនអស់ចិត្តទោះបីការប្រកាសនោះបានបញ្ជាក់មូលហេតុក៏ដោយព្រោះមហាជនបានសម្លឹងឃើញថា ព្រះកាយច័ន្ទ ខ្នះខ្នែងយ៉ាងខ្លាំងលើជំហានវិស័យបវរកញ្ញានេះដើម្បីបំបុកយកមកុដចង់តំណាងស្រ្តីខ្មែរទាំងមូលប្រកួតលើឆាកអន្តរជាតិ។ ក្រោយពីទទួលបានមកុដប្រចាំរាជធានីភ្នំពេញ ព្រះកាយច័ន្ទ បានស្នើសុំបវរកញ្ញា អ៊ិន លក្ខិណា មកជួយបង្រៀនការដើរបន្ថែម និងសុំជំនួយពី ប្អូនស្រី រ៉េត សារីតា បង្រៀនភាសាថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ ព្រះកាយច័ន្ទ ក៏ត្រៀមចង់វះកាត់ខ្ទង់ច្រមុះថ្មីឱ្យកាត់តែស្រស់ស្អាត ខណៈនាងក៏ទទួលបានការឧបត្ថម្ភឈុតរាត្រីស្រមោលសពីតារាចម្រៀង ពេជ្រ សោភា ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGjQZTIBP1ltBO5CF74xOnbErnWoCAYNe4G432Z101lS5bk3uaoBVmo8uHo99GHLzVDvBs0NgEPLxCvJsiQ73GC7OWePRGgSiUMMxj33RSJwrRX-eW_DICzZQBkJiDwGur3Mj2DDF5fvZlYSNy0m8ZCHJ6TLZGST-22jyYwn84LYwE_K-iw5dJe4Jp1dk/s1440/image_2024-02-24_14-38-54%20(2).png

គួរបញ្ជាក់ថា ព្រះកាយច័ន្ទ បានគ្រងមកុដ Miss Grand Phnom Penh កាលពីយប់ថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២៤ ក្រោមការអបអរសាទរយ៉ាងច្រើនពីទស្សនិកជន ដោយលំដាប់រងទី១បានទៅលើ លឹម ច័ន្ទសេរីរ័ត្ន ៕

អត្ថប្រយោជន៍ដ៏អស្ចារ្យនៃការដាក់ក្រដាស់ជូតមាត់ក្នុងទូរទឹកកក

0

អ្នកនឹងភ្ញាក់ផ្អើលជាមួយអត្ថប្រយោជន៍ដែលយើងមិនធ្លាប់ដឹងពីមុនមក នៃការដាក់ក្រដាស់ជូតមាត់ក្នុងទូរទឹកកក។ ជាការពិតណាស់ ក្នុងអំឡុងពេលនៃការស្នាក់នៅផ្ទះរយៈពេលយូរ អាហារ ភេសជ្ជៈ បន្លែ ផ្លែឈើ របស់ស្រស់ៗ ទំនិញស្ងួត ឬអ្វីៗទាំងអស់ត្រូវបានរក្សាទុកក្នុងទូទឹកកក ដើម្បីរក្សាទុកឱ្យបានយូរ។ ទោះជាយ៉ាងណា ការដាក់របស់របរទាំងនេះក្នុងទូរទឹកកករួមគ្នា គឺវាពិតជាពិបាកក្នុងការជៀសវាងក្លិនផ្សេងៗដោយអចេតនា ហើយទឹកដែលយើងចង់ផឹកដើម្បីបង្កើនភាពស្រស់ស្រាយ ក៏មានក្លិនរំខានក្នុងពេលតែមួយផងដែរ។ ហេតុនេះដើម្បីបំបាត់ក្លិនក្នុងទូទឹកកក ចូលអ្នកដឹងពីបច្ចេកទេសដាក់ក្រដាស់ជូតមាត់ក្នុងទូរទឹកកកដូចខាងក្រោម៖

១.ក្រដាស់ជូតមាត់ជួយស្រូបយកក្លិនអាក្រក់ចេញពីទូទឹកកក៖ ព្យាយាមដាក់ក្រដាស់ជូតមាត់ក្នុងទូទឹកកក ប្រហែលមួយខែម្តង ក្រដាស់ជូតមាត់នឹងដំណើរការល្អក្នុងការស្រូបក្លិនរបស់ទូទឹកកក ហើយបន្ទាប់ពីដាក់បាន ១ ខែ អ្នកអាចយកក្រដាសជូតមាត់ចេញ ហើយប្រើវាសម្រាប់លាងសម្អាតដៃបានផងដែរ។Fridge Cleaning Wipes | Kitchen Cleaning | Household | Product Information  | SOFT99 Corporation

២.រក្សាភាពស្រស់នៃបន្លែ និងផ្លែឈើ៖ នៅពេលទិញបន្លែ និងផ្លែឈើពីផ្សារ ប្រសិនបើអ្នកចង់រក្សាភាពស្រស់នៃបន្លែ និងផ្លែឈើទាំងនោះ អ្នកគួររក្សាបន្លែផ្លែឈើរុំក្នុងក្រដាសជូតមាត់ រួចដាក់ក្នុងទូទឹកកក។ ដោយសារតែក្រដាស់ជូតមាត់នឹងជួយស្រូបយកចំហាយទឹក និងសំណើម ដែលធ្វើឱ្យបន្លែមិនងាយរលួយ វាក៏រក្សាផ្លែឈើ និងបន្លែទាំងនោះឱ្យនៅស្រស់ល្អជានិច្ច។How to Clean Your Fridge the Right Way | Epicurious

៣.រក្សានំប៉័ងរឱ្យនូវតែមានរសជាតិឆ្ងាញ់៖ បន្ទាប់ពីទិញនំប៉័ង មនុស្សមួយចំនួនប្រហែលជាមិនអាចញ៉ាំវាទាំងអស់ក្នុងពេលតែមួយបានទេ។ ដូច្នេះវាពេញនិយមក្នុងការរក្សាទុកនៅក្នុងទូទឹកកក ប៉ុន្តែនៅពេលដែលអ្នកដាក់ក្នុងទូទឹកកក នំប៉័ងបានស្រូបយកចំហាយទឹក ធ្វើឱ្យនំប៉័ងមានសំណើម។ ដូច្នេះសម្រាប់បច្ចេកទេសដើម្បីដោះស្រាយបញ្ហានេះគឺសាមញ្ញនោះទេ ដោយអ្នកគ្រាន់តែដាក់ក្រដាសក្រាស់មួយសន្លឹកលើវា នៅក្នុងថង់នំប៉័ង ឬអ្នកអាចរុំនំប៉័ងក្នុងក្រដាស់ រួចដាក់ក្នុងទូរទឹកកកជាការស្រេច ការធ្វើបែបនេះគឺដើម្បីស្រូបយកចំហាយទឹក និងសំណើមចេញពីនំប៉័ងដើម្បីរក្សាវាឱ្យនូវតែមានរសជាតិឆ្ងាញ់៕Why It's A Bad Idea To Refrigerate Bread