ពិភពលោកភ្ញាក់ផ្អើលនឹងការបង្ហាញខ្លួនរបស់ពស់យក្សពូជថ្មីនៅតំបន់អាម៉ាហ្សូន
គេហទំព័រ The Independent រាយការណ៍ថា ក្រុមអ្នកវិទ្យាសាស្ត្របានប្រទះឃើញពស់យក្សពូជថ្មីនៅតំបន់អាម៉ាហ្សូន ដែលគេធ្លាប់បានកត់ត្រាក្នុងឯកសារកាលពីមុន ។ អ្នកវិទ្យាសាស្ត្របញ្ជាក់ថា ពស់យក្សនេះអាចធំលូតលាស់បានប្រវែង៧,៥ម៉ែត្រ និងមានទម្ងន់រហូតដល់ជិត៥០០គីឡូក្រាម ។ ហេតុនេះ ធ្វើឱ្យវាក្លាយជាពស់យក្សដ៏ធំបំផុត និងធ្ងន់បំផុតនៅលើពិភពលោក ។
បច្ចុប្បន្ន មនុស្សលើពិភពលោក បានស្គាល់ពស់យក្សចំនួន៤ពូជ ហើយពូជពស់ដែលធំបំផុត គឺពស់យក្សពណ៌បៃតង ។ ពស់ប្រភេទនេះបានរស់នៅតំបន់ត្រូពិករបស់អាមេរិកខាងត្បូង ដូចជា ៖ អាងនៃទន្លេអាម៉ាហ្សូន Orinoco និងទន្លេ Ezequibo រួមទាំងរស់នៅតំបន់ប្រភពទឹកតូចៗមួយចំនួនទៀត ។
គេបានប្រទះឃើញពស់យក្សទាំងនេះនៅក្នុងទន្លេ និងតំបន់ដីសើមនៅអាមេរិកខាងត្បូង ។ គេដឹងច្បាស់ថា ពស់យក្សអាចបន្លាស់ទីក្នុងល្បឿនលឿន និងចាប់ចំណីបានលឿន ហើយវាបានចាប់រឹតសត្វផ្សេងៗដើម្បីឱ្យសត្វទាំងនេះដកដង្ហើមលែងបាន ។ បន្ទាប់មក ពស់យក្សក៏ចាប់ផ្តើមលេបចំណីចូលក្នុងពោះបន្តិចម្តងៗរហូតដល់អស់ ។
បើតាមការស្រាវជ្រាវមួយដែលបានធ្វើឡើងអស់រយៈពេលជាច្រើនឆ្នាំ និងបោះពុម្ភផ្សាយជាសាធារណៈបង្ហាញថា ពស់យក្សពណ៌បៃតងបានបន្តពូជខុសគ្នាពីពស់យក្សផ្សេងទៀត ។ រីឯអ្នកស្រាវជ្រាវបានសហការជាមួយជនជាតិដើមភាគតិច Waorani ដើម្បីសិក្សាពីគំរូពស់យក្សបៃតងនៅតំបន់ភាគខាងជើង ដែលពួកគេទើបតែដាក់ឈ្មោះថ្មីឱ្យពស់ជាច្រើនក្បាលនៅតំបន់អាម៉ាហ្សូន ។
គេបានប្រទះឃើញពស់យក្សថ្មីនេះ ក្នុងអំឡុងពេលការថតភាពយន្តឯកសាររបស់ National Geographic ដែលផ្សាយនៅលើ Disney ។ វាជាការរៀបចំឡើងដោយ Will Smith ជាអ្នកទទួលបានពានរង្វាន់អូស្កា ។ ក្នុងអំឡុងពេលក្រុមអ្នកវិទ្យាសាស្ត្រអុំទូកនៅតាមដងទន្លេអាម៉ាហ្សូន ពួកគេក៏បានថតរូបភាពពស់យក្សជាច្រើនក្បាលសុទ្ធតែជាពូជថ្មីៗ ខណៈពួកវាលាក់ខ្លួននៅក្នុងទឹករាក់ៗដើម្បីសម្ងំចាប់ចំណី ។
សាស្ត្រាចារ្យម្នាក់ឈ្មោះ Brian Fry មកពីសាកលវិទ្យាល័យ Queensland ដែលបានចូលរួមស្រាវជ្រាវសត្វព្រៃ និយាយថា ទំហំពស់យក្សទាំងនេះ គួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ គឺពស់យក្សញី១ក្បាលដែលពួកយើងបានឃើញនេះ វាមានប្រវែងរហូតដល់៦,៣ម៉ែត្រ ។ លើសពីនេះ មានរបាយការណ៍ពីជនជាតិដើមភាគតិចថា ពស់យក្សផ្សេងទៀតមានប្រវែងរហូតដល់៧,៥ម៉ែត្រឯណោះ និងមានទម្ងន់ប្រមាណ៥០០គីឡូក្រាម ។
ពស់យក្សពូជថ្មីនេះ ត្រូវបានគេពន្យល់នៅក្នុងទស្សនាវដ្តី Diversity ថា វាបានបំបែកខ្លួនចេញពីពស់យក្សបៃតងដែលរស់នៅតំបន់ភាគខាងត្បូង កាលពីប្រមាណ១០លានឆ្នាំមុន ហើយវាមានភាពខុសប្លែកគ្នាផ្នែកបន្តពូជ រហូតដល់៥,៥% ។ អ្នកស្រាវជ្រាវបញ្ជាក់ថា ការប្រទះឃើញពស់យក្សដ៏ធំនេះ គឺជាជំហានសំខាន់ដើម្បីអភិរក្សពូជពស់យក្ស និងមានសារៈសំខាន់សម្រាប់ការរក្សាតុល្យភាពក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ពួកវា ។
ចំណែកសាស្ត្រាចារ្យម្នាក់ទៀតឈ្មោះ Freak Wonk ជាមនុស្សម្នាក់ក្នុងចំណោមអ្នកប្រទះឃើញពស់យក្ស បានផ្សព្វផ្សាយវីដេអូមួយក្នុងអំឡុងពេលគាត់ហែលទឹកទន្ទឹមគ្នាជាមួយពស់យក្សដ៏គួរឱ្យខ្លាច ។ គាត់និយាយថា វាជាពស់យក្សធំបំផុតក្នុងចំណោមពស់យក្សផ្សេងទៀតដែលគាត់ធ្លាប់បានឃើញ គឺពស់១ក្បាលនេះមានប្រវែងរហូតដល់៨ម៉ែត្រ និងទម្ងន់២០០គីឡូក្រាម ៕








ទំនោរធ្វើអ្វីមួយឱ្យងាយស្រួលសម្រាប់ខ្លួនឯងជាមុនសិន ដោយយកទុយោមកដាក់លើតួរថយន្ត។ នេះគឺជាវិធីសាស្រ្តដែលបណ្តាលឱ្យមានស្នាមប្រេះធ្ងន់ធ្ងរនៅលើដងខ្លួនរថយន្ត ដោយសារតែទុយោកៅស៊ូ។ ដូច្នេះយើងមិនណែនាំឱ្យធ្វើបែបនេះទេ យកល្អគួរតែដាក់ទុយោនៅក្រោមតួរថយន្តជំនួសវិញ ដើម្បីឱ្យវាមានចលនា និងងាយស្រួលត្រដុសលើរាងកាយ។

សម្ដេចបានបន្ថែមទៀតថា៖”ការរៀបចំក្របខណ្ឌបៀរវត្ស គឺត្រូវឱ្យស៊ីសង្វាក់គ្នា។ ឧទហរណ៍ ៖ នៅមណ្ឌលសុខភាព បើសិនជាយកមន្ត្រីកិច្ចសន្យា យើងត្រូវមើលថា បើគាត់ជំនាញជាគិលានុបដ្ឋាក ធ្វើការដូចគេដូចឯង ចឹងឱ្យប្រាក់ខែគាត់ អត្ថប្រយោជន៍ដូចគេទៅ កុំគិត ៧០ភាគរយអី ។ យកវិធីសាស្ត្រនេះ មានភាពបទបែន ហើយយើងអាចបើកច្រក មនុស្សច្រើន ព្រោះខ្ញុំចាំពេលកូវីដ យើងខ្វះពេទ្យ យើងរៀបចំនៅភ្នំពេញ សម្ដេចតេជោ បានអនុញាតិឱ្យរើសពេទ្យជាង ៣០០០នាក់ ហើយដល់ពេលយើងរៀបមណ្ឌលសុខភាពនៅតាមខេត្ត គឺនៅតែខ្វះ ដោយពេលនោះ យើងបើកឱ្យអ្នកស្ម័គចិត្តចូល ទើបយើងបានឃើញថា មានអ្នកដែលមានសញ្ញាបត្រ មានលទ្ធភាព ជាពេទ្យ គ្រាន់តែគាត់អត់ក្របខណ្ឌ ក៏គាត់អាចមកចូលធ្វើការបាន”។


:max_bytes(150000):strip_icc()/amazon-logo-56a8fc825f9b58b7d0f7019e.jpg)


ផ្ទុយទៅវិញ ការពន្យល់ពីការងារនៅក្នុងកសិដ្ឋានចិញ្ចឹមគោ ដើម្បីផលិតសាច់គោមានគុណភាពខ្ពស់តាមតម្រូវការរបស់លោក Mark Zuckerberg គឺជាអ្វីដែលងាយស្រួលយល់ ។ រីឯកូនស្រីរបស់លោក ក៏បានជួយដាំដើមឈើសម្រាប់ធ្វើជាចំណីគោ ហើយនាងបានថែទាំសត្វផ្សេងៗក្នុងកសិដ្ឋានផងដែរ ។ លោកប្រាប់ថា ៖ «ប្រសិនបើអ្នកជាកុមារ គឺវាជារឿងពិបាកខ្លាំងណាស់ដើម្បីយល់ថា តើក្រុមហ៊ុន Meta គឺជាអ្វី» ។



.png)

.png)










ឆ្នេរសមុទ្រហាឡុងគឺជាគោលដៅដ៏ល្បីល្បាញ ជាមួយនឹងធម្មជាតិដែលមានកោះថ្មកំបោររាប់ពាន់មានរាងខុសៗគ្នា មានល្អាងជាច្រើនដែលត្រូវរុករកដូចជា ល្អាងធៀនគុង គុហាស៊ុងសត និងល្អាងតាមគង់។ សកម្មភាពបទពិសោធន៍នៅឈូងសមុទ្រដែលស្នើដោយ Tripadvisor រួមមានការទិញដំណើរកម្សាន្តតាមទូក និងចំណាយពេលមួយយប់នៅឈូងសមុទ្រ ជិះទូកកាយ៉ាក់ ទស្សនារូងភ្នំដ៏ល្បីល្បាញ និងរីករាយជាមួយអាហារសមុទ្រដ៏ល្អប្រណិត។
.jpg)
លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសគឺផ្អែកលើតម្រូវការដូចជាគោលដៅដែលមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងអស្ចារ្យ អ្នកទេសចរអាចជ្រមុជខ្លួននៅក្នុងធម្មជាតិបានយ៉ាងងាយស្រួល និងនាំមកនូវអារម្មណ៍រីករាយ។



