Home Blog Page 1274

លោកជំទាវ ហ៊ុន ស៊ីណាត ដឹកដៃពិធីមង្គលការ លី ម៉ារីណា មុនចូលនិវត្តន៍

0

ពិធីមង្គលការរបស់តារាសម្តែងជើងចាស់ដ៏ល្បីឈ្មោះអ្នកនាង លី ម៉ារីណា និងកូនកំលោះវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញគឺជារោងការចុងក្រោយរបស់លោកជំទាវហ៊ុន ស៊ីណាត ធ្វើជាអ្នកដឹកដៃមុនលោកជំទាវចូលនិវត្តន៍។ កន្លងមកនេះលោកជំទាវ ធ្លាប់បានបញ្ជាក់រួចមកហើយថាលោកជំទាវមិនមែនជាអ្នកស៊ីឈ្នួលដឹកដៃកូនកំលោះ កូនក្រមុំទេ ប៉ុន្តែជាការផ្តល់កិត្តិយសនិងតបតាមការអញ្ជើញតាមម្ចាស់ដើមការ បន្ទាប់ពីមានអ្នកផ្លែផ្កាឱ្យលោកជំទាវធ្វើជាអ្នកដឹកដៃមួយរោងបានខ្ទង់ម៉ឺនដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj51CcNoeKCOPLs2hhI9SoisiBHE-oCaJHKCoRGN6PIFU0PAQkj8cku7BGotV3m12YXU0jAI2nEzCiP-Kkc_xwCcus0ueeUWDduNu0MfY2zpziC0ZMp70UMeFsk2Nh6VC__N19LBzQkqOeg156-TzgIZUDPb5InZN513xMXTWjBzeXCJENvNOYfLySj6pE/s2048/418593710_3626074927604881_1880272733210511206_n.jpg

នៅថ្ងៃទី១២ ខែមករា នេះពិធីមង្គលការតារាសម្តែងជើងចាស់ដ៏ស្រស់សោភា លី ម៉ារីណា បានប្រព្រឹត្តយ៉ាងអធិកអធមដោយមានកូនកំដរសុទ្ធតែជាតារាលំដាប់ក្នុងប្រទេសដូចជាជំទាវ ចន ច័ន្ទលក្ខណា ប្រធានសមាគមសិល្បករខ្មែរ, តារាសម្តែង កែវ ពេជ្រពិសី និង តារាសម្តែង សារ៉ាយ សក្កណា។ នេះគឺជាការរៀបការលើកទី២របស់តារាសម្តែងកំពូលរាជនីសម្រស់ លី ម៉ារីណា បន្ទាប់ពីផ្តាច់ទំនាក់ទំនងជាមួយអតីតស្វាមីលោក សាត ចាន់ថន ដោយផ្តើមចេញពីការរស់នៅមិនចុះសម្រុងជាមួយគ្នាដោយបន្សល់នូវចំណងដៃកូនប្រុសម្នាក់។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgyxXXAZMdOtuU9zs3p2cD7DTzqNeNPh3gUjTytGXDLEZQwpNmYH00SgWU3bWZ76LOUkjZynWznfoom3ZlMyXrwKODG4aaLNFotFZO7F1roDw2RKVuNjqGjGfXoMxDe5e2J0kdI_GkznrCkVJCj7J43feXgUN3Qg4ohSvaDFhzniDQdoMOYl5tNWUWAwk/s2048/418734100_3626075294271511_1576832959183302869_n.jpg

បន្ទាប់ពីមានរឿងមិនល្អកើតឡើងចំពោះខ្លួនពេលនេះអ្នកនាង ម៉ារីណា បានទទួលភាពកក់ក្តៅជាមួយគូជីវិតជាមួយលោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញដោយអ្នកទាំងពីរដឹកដៃគ្នាចូលរោងការតាមប្រពៃណីខ្មែរព្រមទាំងទទួលបានកិត្តិយសជាពិសេសមានលោកជំទាវ ហ៊ុន ស៊ីណាត ធ្វើជាអ្នកដឹកដៃថែមទាំងទៀតផង។ រឹតតែពិសេសនោះពិធីមង្គលការរបស់ លី ម៉ារីណា គឺជារោងការចុងក្រោយរបស់លោកជំទាវដែលធ្វើជាអ្នកដឹកដៃមុនលោកចូលនិវត្តន៍។

លោកជំទាវ មានប្រសាសន៍នៅលើបណ្តាញសង្គមថា «នេះគូបង្ហើយចូលនិវត្តន៍មែនទែនហើយមិត្តរួមហ្វេសប៊ុកអើយ ក្នុងកម្មវិធីសិរីមង្គលអាពាហ៍ពិពាហ៍ ក្មួយប្រុស ទៀង ច័ន្ទសារ និងក្មួយស្រី លី ម៉ារីណា សូមជូនពរដល់ក្មួយទាំងពីរឱ្យជីវិគូនេះស្រឡាញ់គ្នាដល់ចាស់ព្រេងចាស់ព្រឹទ្ធ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu7NNsOXc21fq8g28qjfvKMwtVu7w_TQqCD94q2unG5iBfOmwyAXSn7hs1Nodg0p67G2Nng_HKw8QXFU9-_hnpTgzKOWXm3g7uCLRVcrmfV-iKWF0hUWg7cdGDaHNLzHXomIJybBinuCwwMJvnbtuGdYd9ZPVGhyEkgrnbPvtPt_6qbstg888ucNF5Bnw/s2048/418728668_805767944688789_7148574629153833463_n.jpg

គេចាំបានថាលោកជំទាវ ហ៊ុន ស៊ីណាត ធ្លាប់ចេញមកប្រតិកម្ម និងបានបញ្ជាក់ថាលោកជំទាវមិនមែនជាអ្នកស៊ីឈ្នួលដឹកដៃកូនកំលោះក្រមុំក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍នោះទេ ប៉ុន្តែការដែលលោកជំទាវធ្វើជាអ្នកដឹកដៃនេះគឺដើម្បីផ្តល់កិត្តិយសទៅម្ចាស់កម្មវិធីដែលបានអញ្ជើញប៉ុណ្ណោះ។ ការដែលលោកជំទាវ ហ៊ុន ស៊ីណាត ចេញមកបញ្ជាក់នេះបន្ទាប់ពីមានអ្នកលើកឡើងថាលោកជំទាវ ដឹកដៃកូនកំលោះ កូនក្រមុំម្តងបានចំនួន៤ទៅ៥ម៉ឺនដុល្លារ។

កន្លងមកនេះលោកជំទាវ ធ្លាប់បានដឹកដៃកូនកំលោះ កូនក្រមុំជាច្រើនគូហើយសុទ្ធសឹងតែជាបុគ្គលមានមុខមាត់ក្នុងសង្គម ដោយរយៈពេលចុងក្រោយនេះមានដូចជាពិធីមង្គលការលោកស្រី ទ្រី ដាណា លោក ឌួង ឆាយ តារាចម្រៀង ឃុន វុត្ថា និងតារាសម្តែង លី ម៉ារីណា ដែលជារោងការចុងក្រោយរបស់លោកជំទាវនេះឯង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq9GHtBtrV5-1QHjZIgjKZYrd9oGUQ7RNlOS3tDO690zw8UkQ3oYUt3M6WMaZ0pDv_QdgsrGSyYw1NPoepZTHKm0qlpENKUhDejkYju_q3gWyBbSRzjQ4LI41z8qFW61h8xH2YctE7tVHJfflP0I58CBbV6e7Wj6t4v-x0Jbyz6Gnka7_sLneeHSLEM0c/s2048/418727415_3626074937604880_628516828491523327_n.jpg

ក្តៅៗ! អភិបាលក្រុងកែប ត្រូវបានបញ្ចប់មុខតំណែង ក្រោយប្រើប្រាស់អំណាចប៉ះពាល់ប្រយោជន៍ជាតិ

0

លោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែប ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត​បញ្ចប់មុខតំណែងភ្លាមៗ ក្រោយពីការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។

អភិបាលក្រុងកែបនេះ រងការចោទប្រកាន់ ដោយបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ការឃាត់ខ្លួនលោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែបម្នាក់ទៀត ដោយអង្គភាពប្រឆាំងអំពើពុករលួយសូមបញ្ជាក់ថា ការពីដើមឆ្នាំកន្លងទៅពោលគឺនៅថ្ងៃទី២ ខែមករាឆ្នាំ ២០២៤ វេលាម៉ោងប្រមាណ ១១ព្រឹក លោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនរួចម្តងមកហើយ ក៏ប៉ុន្តែត្រូវបានដោះលែងវិញនៅថ្ងៃដដែល៕May be an image of textMay be an image of text

ជឿជាក់លើសុបិនឃើញមាសពេជ្រក្រោមផ្ទះ ទីបំផុតជួបលទ្ធផលបែបនេះ

0

ប្រទេសប្រេស៊ីល ៖ សារព័ត៌មានបរទេសរាយការណ៍ថា មានបុរសជនជាតិប្រេស៊ីលម្នាក់ឈ្មោះ Joao Pimenta da Silva អាយុ៧១ឆ្នាំ បានស្លា.ប់ក្នុងរណ្តៅដីនៅផ្ទះរបស់ខ្លួន ។ បើទោះជាមានការដាស់តឿន និងហាមឃាត់ពីអ្នកជិតខាងកុំឱ្យគាត់ជីករណ្តៅក្តី ប៉ុន្តែគាត់មិនស្តាប់ទេ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងអ៊ិប៉ាទិនហ្គា រដ្ឋមិណាសេរ៉ៃ ប្រទេសប្រេស៊ីល ។

អ្នកជិតខាងនិយាយប្រាប់សារព័ត៌មានថា ៖ «លោក Joao Pimenta បានប្រាប់អ្នកជិតខាងថា គាត់បានសុបិនឃើញមានមាសពេជ្រយ៉ាងច្រើននៅក្រោមផ្ទះបាយរបស់គាត់ ហើយអ្នកជិតខាងបានព្យាយាមដាស់តឿនគាត់ពីគ្រោះថ្នាក់ដោយសារការជីករណ្តៅដី ប៉ុន្តែគាត់នៅតែមិនស្តាប់ ។ ចុងក្រោយ គាត់ជួបលទ្ធផលបែបនេះ ហើយគ្មានអ្នកណាជួយគាត់ទាន់ទេ» ។ฝันเห็นทองฝังใต้ครัว ชายขุดหลุมลึกเท่าบ้าน 12 ชั้น ค้นหาสมบัติ  สุดท้ายกลายเป็นศพอนาถ

គេរាយការណ៍ថា បុរសម្នាក់នេះជឿតាមការសុបិនរបស់ខ្លួនថា មានមាសពេជ្រយ៉ាងច្រើនកប់នៅក្រោមផ្ទះរបស់គាត់ ។ ហេតុនេះ គាត់ក៏បានជីករណ្តៅដីជារៀងរាល់ថ្ងៃដើម្បីស្វែងរកកំណប់មាសពេជ្រ ។ គាត់បានចំណាយពេលវេលារហូតដល់ជាង១ឆ្នាំក្នុងការជីករណ្តៅ និងបានជួលកម្មករជាច្រើននាក់មកជួយជីករណ្តៅផងដែរ ។

នៅពេលរណ្តៅនេះមានជម្រៅរាក់ គាត់បានជួលកម្មករឱ្យជីកក្នុងតម្លៃប្រមាណ១៤ដុល្លារអាមេរិកក្នុង១ថ្ងៃ ប៉ុន្តែនៅពេលរណ្តៅកាន់តែជ្រៅ ការចំណាយប្រាក់ជួលកម្មករក៏កាន់តែខ្ពស់តាមដែរ ។ ដូច្នេះ គាត់ត្រូវចំណាយប្រាក់រហូតដល់៩៧ដុល្លារអាមេរិកក្នុង១ថ្ងៃ សម្រាប់កម្មករចុះក្នុងរណ្តៅជាមួយគាត់ ។s.isanook.com/ns/0/ui/1834/9174530/gal-9174530-202...

អ្នកជិតខាងបន្តថា អ្នកខ្លះបានប្រាប់គាត់ឱ្យស្វែងរកគ្រាប់បែក ដើម្បីបំផ្ទុះថ្មធំៗដែលជាឧបសគ្គក្នុងការជីករណ្តៅនេះ ។ ក្រោយមក គាត់បានរអិលជើងធ្លាក់ទៅក្នុងរណ្តៅដ៏ជម្រៅ ហើយស្លាប់ក្នុងនោះ ។ ភ្នាក់ងារជួយសង្គ្រោះបានមកដល់ផ្ទះរបស់គាត់ និងយកសពគាត់ចេញពីក្នុងរណ្តៅដែលមានជម្រៅ៤០ម៉ែត្រ ។ តាមរយៈការពិនិត្យសាកសពបង្ហាញថា គាត់រងរបួសក្បាល, បាក់ជើង ហើយបាក់ឆ្អឹងជាច្រើនកន្លែងទៀត ៕

ឈ្វេងយល់! តាមច្បាប់ ក្មេងអាយុប៉ុន្មានទើបអាចមានសិទ្ធបើកបរម៉ូតូ?

0

ក្នុងសង្គមយើងបច្ចុប្បន្ន សិក្សានុសិស្សមួយចំនួនធំមិនថារៀនកម្រិតបឋមសិក្សា ឬក៏វិទ្យាល័យនោះទេ ភាគច្រើនឪពុកម្តាយតែងតែឱ្យកូនធ្វើដំណើរដោយខ្លួនឯងតាមរយៈការជិះម៉ូតូ ឬជិះកង់ជាដើម។

នៅក្នុងការធ្វើដំណើរដោយខ្លួនឯង ដោយម៉ូតូ គឺជាការខុសច្បាប់យ៉ាងធ្ងន់ធ្ងរចំពោះសិក្សានុសិស្សដែលកំពុងសិក្សាថ្នាក់កម្រិតបឋមសិក្សា ព្រោះតាមច្បាប់អ្នកបើកបរម៉ូតូត្រូវមានអាយុយ៉ាងតិច១៥ឡើងទៅ។

យោងច្បាប់ក្នុងប្រទេសកម្ពុជាយើង បានចែងយ៉ាងច្បាស់ថាគ្រប់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ចាំបាច់ត្រូវមានបណ្ណបើកបរចំពោះអ្នកបើកបរ រថយន្តគ្រប់ប្រភេទ ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក និងត្រីចក្រយានយន្ត យានយន្តដែលមានទំហំស៊ីឡាំងលើសពី១២៥ (មួយរយម្ភៃប្រាំ)សង់ទីម៉ែត្រគូប ឡើងទៅ ឬមានថាមពលអគ្គិសនីលើសពី១១ (ដប់មួយ)គីឡូវ៉ាត់។

ដោយឡែក ចំពោះយានយន្ត ដែលមានទំហំស៊ីឡាំងចាប់ពី១២៥ (មួយរយម្ភៃប្រាំ) សង់ទីម៉ែត្រគូបចុះក្រោម ឬមានថាមពលអគ្គិសនីចាប់ពី១១ (ដប់មួយ)គីឡូវ៉ាត់ចុះក្រោម អ្នកបើក បរមិនតម្រូវឱ្យមានបណ្ណបើកបរឡើយ។

ថ្វីបើមិនតម្រូវឱ្យមានបណ្ណបើកបរ ក៏ប៉ុន្តែចាំបាច់អ្នកបើកបរត្រូវមានអាយុយ៉ាងតិច១៥ (ដប់ប្រាំ)ឆ្នាំ ឡើងទៅ ដោយមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណណាមួយទើបអាចមានសិទ្ធបើកបរនៅក្នុងប្រទេសកម្ពុជា៕

May be an image of text

 

តើសាររបស់ សៃហ្វុន ចង់ដាស់តឿនការបង្ហោះរបស់ ព្រះកាយច័ន្ទ ដែរឬទេ?

0

បន្ទាប់ពីបេក្ខនារី ព្រះកាយច័ន្ទ បានបង្ហោះសារអះអាងថានឹងមិនទៅប្រកួតកម្មវិធីផ្សេងឡើយក្រៅពីឆាក Miss Grand International ដែលនាំឱ្យមានមតិវែកញែកយ៉ាងច្រើនខណៈអ្នកខ្លះថាចាំប្រកួតថ្នាក់រាជធានី/ខេត្ត ជាប់សិនទៅចាំនិយាយ។ ស្របពេលកំពុងផ្ទុះកក្រើកសំណេររបស់ ព្រះកាយច័ន្ទ ស្រាប់តែ សៃហ្វុន លំដាប់រងទី១បវរកញ្ញាចក្រវាលកម្ពុជា២០២៣ ចេញមកបង្ហោះសារដាស់តឿន បេក្ខភាពកំពុងប្រកួត និងអ្នកមានបំណងប្រកួតបវរកញ្ញាកុំបង្ហោះសារអ្វីផ្តេសផ្តាសជៀសវាងមានបញ្ហាដល់ការប្រកួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbUMaKNtiVaHH6-Ltp4z-QYNE_VMz_lYs_OzzWV0NRxgaJ7x_HbuCFkNaHAVPdp1XTS4huLfzKZjFCRY5MGAyG3uBkhZp05p0Z0pmsBVygpK3v23X1IOQQs2zZh6bGU1G6fvSs8OwCjUoGBMngZgXxNi0SA2K-JI1fVgjD6X8HXXY0hYBeZDaFkBZT7OQ/s1776/395595659_621273900205794_8461132282887020824_n.jpg

នៅរសៀលថ្ងៃទី១១ មករា សៃហ្វុន លំដាប់រងទី១ Miss universe Cambodia 2023 បានចេញមកបង្ហោះសារដាស់តឿនស្មារតីបេក្ខភាពបវរកញ្ញាឱ្យមានការប្រុងប្រយ័ត្នកុំបង្ហោះសារផ្តេសផ្តាសព្រោះអាចនាំមានបញ្ហាដល់ការប្រកួត។ សំណេររបស់ សៃហ្វុន បានលើកឡើងថា «បងៗអូនៗដែលមានបំណងចង់ចូលប្រកួតនៅក្នុងវិស័យបវរកញ្ញាឬក៏បេក្ខភាពស្ថិតនៅក្នុងការប្រកួតក្តី ចូរកុំផុសអ្វីផ្ដេសផ្ដាសជៀសវាងមានបញ្ហាដល់ការប្រកួតបំណងល្អពីនាងខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6rwyLeRD-SiN9xzqbuUH2LJzQveNylZenIiJX7OpgLnYkjXklC3XBFEyxRoOq1P1cIKYp4wPFbIMCHHWcfn7VaWFg-rGVfx6mRNmXVtjvhUmgDHaGtAwnI9HHq9H6Ei3xjfIjFJ7CaerJ86NsIbNUmbzaNQspEkSl_GC7oljUiD0EvlOjxcKc6JvtuBc/s1440/404529871_846915664109985_1103613838929291546_n%20(2).jpg

ការបង្ហោះសារនេះដែរទោះបីជាមិនសម្តៅចំឈ្មោះ ប៉ុន្តែជាសារដាស់តឿនដោយបំណងល្អពី សៃហ្វុន ទៅលើអ្នកជំនាន់ក្រោយលើវិស័យបវរកញ្ញាស្របពេលនាងគឺបានដើរផ្លូវនេះមុនទាំងធ្លាប់តំណាងប្រទេសកម្ពុជាចូលប្រកួតលើឆាកអន្តរជាតិ Miss International Queen 2022។ ការបង្ហោះរបស់ សៃហ្វុន ស្របពេល ព្រះកាយច័ន្ទ បានបង្ហោះសំណេររបស់ខ្លួនមួយនៅលើបណ្តាញសង្គមដែលអះអាងថាមិនចូលប្រកួតកម្មវិធីណាផ្សេងក្រៅពីឆាក Miss Grand International។ «នាងខ្ញុំដាក់ពាក្យប្រកួត Miss Grand Cambodia ចឹងបើនាងខ្ញុំមិនបានជាប់ទៅប្រកួតនៅ Miss Grand International ទេ នាងខ្ញុំសុំមិនទៅប្រកួតក្នុងកម្មវិធីផ្សេងនោះទេ។ អរគុណដែលបងប្អូនគាំទ្រ ខ្ញុំនឹងមិនធ្វើឱ្យបងប្អូនអស់សង្ឃឹមឡើយ ខ្ញុំនឹងព្យាយាមបន្ថែមដើម្បីកម្ពុជា »។ នេះជាសំណេររបស់ ព្រះកាយច័ន្ទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhTiHNWFQsJDScyq5VsBzBkhx7qRBaA8bfl7x1Z3hPDtTxfN264Uadk6WEfjJTdjdkGTrVp7NTqWF-ir3V7ZpdU6cwBdAzdNkhqlXUxd6g5aEMNYl7D_sgepf8CtWfaivlYvYOuOrmy3LMEuzh85hLK-DpSieg4qCQVPh3742tfLJz6bhqp9WrGy0GRzU/s2048/406228935_637455285254322_1952561881249795564_n.jpg

គួរបញ្ជាក់ថា នាថ្មីៗនេះផងដែរតាមរយៈផេកអ្នកគាំទ្របវរកញ្ញាបានបង្ហើបដំណឹងថាកម្មវិធី Miss Grand Cambodia 2024 ដែលមានលោកស្រី អ៊ឹម សុគន្ធា ដឹកនាំក្នុងឆ្នាំទី២ គ្រោងនឹងបញ្ជូនលំដាប់រងទៅប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធីបវរកញ្ញាផ្សេងទៀតក្រៅពីជ័យលាភីឯកប្រកួតលើឆាក Miss Grand International មិនទុកតំណែងរងចោលដូចឆ្នាំ២០២៣ឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_Zm-cGI890jy5_wny03XBi0iBNMdvblNfJqEMyoocVqk6DhorzH_nfyXKb5L_skyadYryu9P5Qk_EpjV_jSgRH89d-ceCLLwm6x9zxNST9ETrNLuxfPqunMiCPtNgz7Ijzv93uXN8S_xs-eU9SpZWaHfFUn1DHW8kvVwkVk4rqLQqgYB0EdEaWO1Na0c/s1800/412634380_18317174221137812_7275932445138450693_n%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKPc7mQyLPTzEbK8loXwctZXoycj8vVgB8KFs2ZhqE7iO-rf7WPeeAA81krxcj-s47Lj1llywqF33qHWlSRQdfMzVipOGrfu-AmiDaiCjvFkXp7IVcVaZSKaFgd5KKEq7gcbcxNH71W9ii2Xvm9DbpQu717lnFpPaZDHt2kOBb-uNqvSSBJkg4QqWeMpU/s753/1.PNG

តម្លៃចំណតនៅព្រលានសៀមរាបអង្គរចុះថ្លៃពាក់កណ្តាល ក្រោយមានការសម្របសម្រួលពីសម្តេចហ៊ុន ម៉ាណែត

0

ដោយមានការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកង្វល់របស់បងប្អូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់ផ្លូវចូល-ចេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត សម្តេចធិបតីនាយករដ្ឋមន្ត្រី បាន ណែនាំឱ្យបង្កើតគណៈកម្មការចំពោះកិច្ចជាបន្ទាន់មួយ ដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីចុះទៅពិនិត្យ និងដោះស្រាយបញ្ហានេះជាបន្ទាន់ជូនបង ប្អូនប្រជាពលរដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdTHAST2_p3BAcCnf982NN2FB4j-G4EwSkL8egqiFHX_uAQPzwbcRDk6Rmz3n9dEuuytoOT5eGA7tgd1Qw_zVMVQT2d6yfV2CsuvA7IV1kHhko-ggA8nBDyxofGGrHVQF9TvfP5SbSXMZhl8ucc1HjP-rWA_VaDoNmYTzduoVYnS7tic6-J7fj1KxcSFA/s1280/photo_2024-01-11_16-47-38.jpg

បន្ទាប់ពីបានចុះទៅពិនិត្យស្ថានភាពនៅទីតាំងជាក់ស្តែង និងប្រជុំជាមួយក្រុមហ៊ុនវិនិយោគដែលបាន បណ្តាក់ទុនវិនិយោគជាប្រភេទ BOT ទាំងអាកាសយានដ្ឋាន និងផ្លូវ ក្រុមការងារចំពោះកិច្ចបានធ្វើការពិភាក្សា ចរចាបន្ថែម កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ លើអ្វីដែលបានឯកភាពកាលពីពេលមុន ហើយទទួលបាន លទ្ធផល ដូចខាងក្រោម៖

១. ក្រុមហ៊ុនបានឯកភាពមិនយកថ្លៃចំណតសម្រាប់ ការចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាតិ អង្គរ ក្រោមរយៈពេល ១៥នាទី សម្រាប់រថយន្តធុនតូចមិនលើសពកៅអី និង៣០នាទី សម្រាប់ប្រភេទរថយន្តផ្សេងៗទៀត។

២. ក្រុមហ៊ុនបានយល់ព្រមបញ្ចុះតម្លៃបន្ថែមទៀត ក្នុងការប្រើប្រាស់ផ្លូវសម្រាប់គ្រប់ប្រភេទយានយន្ត ដែលមានព័ត៌មានលម្អិតដូចមានគោរពជូនភ្ជាប់ក្នុងតារាងខាងក្រោមនេះ សម្រាប់រយៈពេលពីរឆ្នាំ (ឆ្នាំ២០២៤ និងឆ្នាំ២០២៥)។ ចំពោះតម្លៃថ្មីនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៥ មករា ២០២៤ តទៅ។

តារាងតម្លៃថ្មីសម្រាប់សេវាប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត៖

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcqqYuNK9YmgVtzY3chNj-4834XXDE6olSYQB8tAhuIRRVm59pqeBIUReMawm08Uqe4V_KihnWqeE5u_hv03VXtj_LPRFQcLw31xpzrre4Ac8PkSeIJgipYbqseLusHcp1YYBB6-wHG-0gkiDVm7upmhSinfuUz_z8GY8wn-qNbFErYo3pAUsespcvctk/s1280/photo_2024-01-11_16-47-38%20(2).jpg

ឥទ្ធិពលសមាជិក BLACKPINK ធ្វើឱ្យភាគហ៊ុន YG បន្តដាំក្បាលចុះជាបន្តទៀត

0

នៅថ្ងៃទី១០ ខែមករា ផលិតកម្ម YG Entertainment បានបិទក្នុងតម្លៃដូចគ្នានឹងថ្ងៃជួញដូរមុននៅតម្លៃ៤៤,៨០០វ៉ុន(ប្រមាណ៣៣.៩៤ដុល្លារ) នៅលើទីផ្សារ។ ទោះជាយ៉ាងណាក៏ដោយ ភាគហ៊ុនបានវាយលុកក្នុងអំឡុងពេលជួញដូរពាក់កណ្តាលថ្ងៃ ដោយបានធ្លាក់ចុះដល់ ៤៤,០៥០វ៉ុន (ប្រមាណ៣៣.៣៧ដុល្លារ)ដែលជាការថយចុះ ១.៦៧% ពីការបើកកាលពីថ្ងៃមុនជាតួលេខទាបបំផុតក្នុងរយៈពេល៥២សប្តាហ៍ចុងក្រោយនេះ។ ការខកខានក្នុងការទទួលបានកិច្ចសន្យាបន្ថែមសម្រាប់សកម្មភាពទោលរបស់ BLACKPINK ហាក់ដូចជាមានឥទ្ធិពលអវិជ្ជមានលើភាគហ៊ុន។BREAKING] All members of BLACKPINK renew contract with YG Entertainment | allkpop

នៅក្នុងរបាយការណ៍ថ្មីៗនេះ អ្នកវិភាគ Lim Soo Jin មកពីក្រុមហ៊ុនមួយបានកត់សម្គាល់ថា «បន្ទាប់ពីការប្រកាសលុបចោលកិច្ចសន្យាសកម្មភាពបុគ្គលរបស់ BLACKPINK ផែនការចេញផ្សាយសម្រាប់អាល់ប៊ុមរបស់ BABYMONSTER ដែលគ្រោងសម្រាប់ត្រីមាសទីពីរនៃឆ្នាំនេះ ត្រូវបានពន្យារពេលជាងការរំពឹងទុករបស់ទីផ្សារ។ រួមចំណែកដល់ការធ្លាក់ចុះជាបន្តបន្ទាប់នៃតម្លៃភាគហ៊ុន»។ អ្នកវិភាគបានបន្ថែមថា «ជាមួយនឹងការកែតម្រូវនូវទស្សនវិស័យប្រចាំឆ្នាំសម្រាប់សកម្មភាពរបស់ BLACKPINK និង BABYMONSTER នៅឆ្នាំនេះ ការកែប្រែការប៉ាន់ប្រមាណចំណូលធ្លាក់ចុះគឺជៀសមិនរួច»។Is Blackpink Disbanding? Where Their Contract Renewals Stand | POPSUGAR  Entertainment

នៅថ្ងៃទី២៩ ខែធ្នូ ២០២៣ YG បានប្រកាសទាក់ទងនឹង BLACKPINK ថា «ពួកយើងបានព្រមព្រៀងគ្នាទៅវិញទៅមកក្នុងការមិនបន្តកិច្ចសន្យាបន្ថែមដាច់ដោយឡែកពីគ្នាសម្រាប់សកម្មភាពបុគ្គល ដោយបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់ក្រុមហ៊ុនចំពោះសកម្មភាពក្រុមរបស់ BLACKPINK និងបង្ហាញពីការលើកទឹកចិត្តយ៉ាងកក់ក្តៅចំពោះការខិតខំប្រឹងប្រែងរៀងៗខ្លួនរបស់សមាជិក»។Tour K-Pop's All-New Headquarters—It's Stunning | Architectural Digest
BLACKPINK បានបង្ហាញខ្លួនដំបូងនៅថ្ងៃទី8 ខែសីហា ឆ្នាំ២០១៦ ដោយមានចំនួនពីរបទ គឺ “Whistle” និង “Boombayah”។ សមាជិក Jisoo, Jennie, Rosé និង Lisa សុទ្ធតែមានទាំងទេពកោសល្យ និងសម្រស់ បានបង្កើតនូវការភ្ញាក់ផ្អើលជាខ្លាំងក្នុងនាមជាក្រុមចម្រៀងស្រីថ្មីរបស់ YG កំឡុងពេលបង្ហាញខ្លួនដំបូងរបស់ពួកគេ។ ពួកគេបានឡើងលេចធ្លោក្នុងវិស័យ K-pop ជាមួយនឹងបទល្បីៗជាច្រើន។

នៅខែកញ្ញា ឆ្នាំ២០២២ ពួកគេបានបង្កើតប្រវត្តិសាស្ត្រជាក្រុមចម្រៀងនារី K-pop ដំបូងគេដែលឈរនៅលើតារាង Billboard 200 របស់សហរដ្ឋអាម៉េរិក និងតារាងអាល់ប៊ុមផ្លូវការរបស់ចក្រភពអង់គ្លេសជាមួយនឹងអាល់ប៊ុមទីពីររបស់ពួកគេដែលមានចំណងជើងថា ‘Born Pink’ ។ លើសពីនេះ ពួកគេបានបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោកដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្រុមចម្រៀងនារីដោយជោគជ័យចំនួន ១៤៨.៣ លានដុល្លារ ដោយទាក់ទាញអ្នកគាំទ្រចំនួន១.៨លាននាក់នៅទូទាំងពិភពលោកក្នុងដំណើរទេសចរណ៍ប្រគំតន្រ្តីរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAfqVpS8uuQJpWBO8REkwlM8uKIUZ_NlWB4d-sPq3Xj8PaIJXmarLl06XurHF4TLYByiAl47Rgo1_GMFvikHPERELCCAtLTkxXlUVUGXFocICKsMROirr6UPDl12luLww0CSAb7YQkPdTFaFB5dHr5O-0O5HgVfbVjCd5chye1Ug2H6S3qxEU7cuzq3Do/s640/image_2024-01-11_12-03-13.png

ទោះបីជាស្ថិតនៅក្រោមភ្នាក់ងារផ្សេងៗគ្នា ប៉ុន្តែ BLACKPINK ស្រដៀងទៅនឹងក្រុម K-pop រៀមច្បងដូចជា EXO ឬ Super Junior ធ្វើតាមវិធីសាស្រ្ត សកម្មភាពទោលដាច់ដោយឡែក ប៉ុន្តែនៅបន្តឈ្មោះក្រុមរួមគ្នាដែលអនុញ្ញាតឱ្យសមាជិកបន្តសកម្មភាពទាំងបុគ្គល និងក្រុម។ ក្រោមវិធីនេះ តារាចម្រៀងនឹងបន្តសកម្មភាពក្រុមជាមួយនឹងស្លាកសញ្ញាដំបូង ខណៈសមាជិកបណ្តាក់ទុនសម្រាប់សកម្មភាពទោលដោយខ្លួនឯង។ ខណៈថ្មីៗនេះ សមាជិក Jennie បានបង្កើតស្លាកយីហោផ្ទាល់ខ្លួនហៅកាត់ថា OA ដូចដែលបានប្រកាសនៅលើគណនីបណ្តាញសង្គមរបស់នាង៕

ក្មេងស្រីមួយក្រុមអាយុ ១៣ ឆ្នាំព្យាយាមធ្វើដំណើរចេញពីឥណ្ឌាទៅកូរ៉េដើម្បីជួប BTS តែមិនបានសម្រេច

0

អ្នកគាំទ្រ K-Pop ជាច្រើនបានធ្វើរឿងដ៏មិននឹកស្មានដល់ដើម្បីតែអាយដលរបស់ពួក។ ថ្មីៗនេះ ក្មេងស្រីសិស្សសាលាមួយក្រុមមានអាយុ១៣ឆ្នាំមានគម្រោងធ្វើដំណើរចេញពីទឹកដីកំណើតទៅកូរ៉េខាងត្បូងដោយសារតែ BTS ប៉ុន្តែមិនបានសម្រេចហើយនៅក្នុងខ្លួនរបស់អ្នកទាំងបីមានលុយត្រឹមតែ១៦៨ដុល្លារប៉ុណ្ណោះ។The story of 3 school girls from TN who embarked on a journey to S Korea to meet  BTS , Tamil Nadu school girls, BTS Band, South Korea, Korean pop band,  Karur district

យោងតាមប្រភពព័ត៌មានក្នុងស្រុក ក្មេងស្រីសិស្សសាលាអាយុ១៣ ឆ្នាំ៣នាក់មកពីស្រុក Karur ប្រទេសឥណ្ឌា បានសម្រេចចិត្តកុហកគ្រួសាររបស់ពួកគេកាលពីថ្ងៃទី៤ ខែមករា ថាទៅសាលារៀន តែពួកគេគ្រោងនឹងជិះកប៉ាល់ទៅកាន់ប្រទេសកូរ៉េ។ ក្មេងស្រីទាំងនោះមានគម្រោងធ្វើដំណើររបស់ខ្លួនដោយការផ្លាស់ប្តូរសម្លៀកបំពាក់សិស្សសាលាចេញ ហើយធ្វើដំណើរទៅកាន់ស្ថានីយ៍កណ្តាល Chennai ថែមទាំងបានកក់បន្ទប់សណ្ឋាគារទៀតផង។ គោលដៅចុងក្រោយរបស់ពួកគេគឺទៅទីក្រុងសេអ៊ូល និងជួបសមាជិកក្រុម BTS។Three schoolgirls from rural Tamil Nadu ran away to Seoul to see BTS. They  were found and rescued in Vellore | Briefism

នៅទីបំផុតជាសំណាងល្អ អ្នកទាំងបីបានជួបបញ្ហា ខណៈកំពុងព្យាយាមឡើងលើកប៉ាល់ ប៉ុន្តែពួកគេមិនមានលិខិតឆ្លងដែន( passports )ឡើយខណៈអ្នកទាំងបី មានត្រឹមតែ ១៤ ០០០រូពី (ប្រហែល១៦៨ដុល្លារ) ប៉ុណ្ណោះ។ ឧបសគ្គនេះ ក្មេងស្រីបានសម្រេចចិត្តត្រឡប់ទៅផ្ទះវិញ ដោយជិះរថភ្លើងពី Chennai ទៅ Erode ក្នុងអំឡុងពេលដែលពួកគេខកខានរថភ្លើងរបស់ពួកគេចេញទៅកូរ៉េ។ ឪពុកម្តាយរបស់អ្នកទាំងបីបានដាក់របាយការណ៍ប៉ូលិសដំបូងនៅរសៀលថ្ងៃដែលពួកគេចាប់ផ្តើមធ្វើដំណើរ។

យោងតាមភ្នាក់ងារសុខុមាលភាពកុមារ BTS គឺជាការបំផុសគំនិតរបស់ពួកគេ។ រឿងនេះបានបញ្ចប់យ៉ាងល្អដោយក្រុមគ្រួសារ រួមទាំងក្មេងស្រីទាំង៣ បានទទួលការប្រឹក្សានិងការណែនាំជាដើមចំពោះទង្វើរបស់ខ្លួននិងបានត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕BTS - IMDb

ផ្កាស្រស់ទាក់ទាញចំណាប់អារម្មណ៍អតិថិជនមុនពិធីបុណ្យចូលឆ្នាំចិន

0

ប្រទេសចិន ៖ នៅខែមករា ឆ្នាំ២០២៤ មនុស្សម្នាជាច្រើននាក់បានស្វែងរកទិញផ្កាស្រស់ៗនៅតាមផ្សារលក់ផ្កានៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន ដើម្បីយកផ្កាទាំងនេះមកតុបតែងលម្អលំនៅឋាន និងកន្លែងស្នាក់នៅរបស់ពួកគេមុនពិធីបុណ្យចូលឆ្នាំចិន ។ ក្រៅពីការទិញផ្កាស្រស់នៅតាមផ្សារ ពួកគេក៏អាចដើររកទិញវាបាននៅតាមហាងលក់ផ្កាជាច្រើនទៀត ។Flower Workshops at Blooms & Blossoms

ទីក្រុងក្វាងចូវ ត្រូវបានគេដាក់ឈ្មោះថា «ទីក្រុងផ្កា» ពីព្រោះទីក្រុងនេះ គឺជាទីតាំងផលិតកូនរុក្ខជាតិ និងដាំដុះផ្កាយ៉ាងសំខាន់នៅប្រទេសចិន ។ គេរំពឹងថា ក្នុងឱកាសចូលឆ្នាំចិន ឆ្នាំ២០២៤នេះ ទីក្រុងក្វាងចូវ នឹងអាចលក់ផ្កាស្រស់បានរហូតដល់១៥លានផើង ។300,000 tulips greet Chinese New Year in China's Flower City - CGTN

អ្នករស់នៅទីក្រុងក្វាងចូវ បានហៅផ្កាស្រស់ដែលគេដាក់លក់ក្នុងពិធីបុណ្យចូលឆ្នាំចិនថា «ផ្កាចូលឆ្នាំចិន» ។ ផ្កាទាំងនេះភាគច្រើនមានពណ៌ស្វាយ និងពណ៌ក្រហម ដែលពលរដ្ឋចិនចាត់ទុកថា វាជាពណ៌នាំមកនូវសិរីសួស្តី សេចក្តីសុខក្នុងក្រុមគ្រួសារ និងស្រស់ស្អាតជាងពណ៌ផ្សេងទៀត ។ ពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៤ គឺចូលដល់ឆ្នាំនាគ ហើយធ្វើឱ្យផ្លែចេកលក់ដាច់ខ្លាំងជាងផ្លែឈើផ្សេងៗ ។ตลาดดอกไม้สดของกว่างโจวคึกคักช่วงใกล้ตรุษจีน

លោក ហ្វាង ជាម្ចាស់ហាងផ្កាមួយកន្លែងនិយាយថា លោកបានលក់ផ្កាស្រស់ជាច្រើនប្រភេទ និងបញ្ជូនទៅកាន់ខេត្តនានាក្នុងប្រទេសចិន ដូចជា ៖ ខេត្តហ៊ូបេ និងខេត្តស៊ីឈួន ជាដើម ។ ប៉ុន្តែលោកបានលក់ផ្កាដាច់ច្រើនបំផុត គឺនៅខេត្តក្វាងទុង, ហុងកុង និងម៉ាកាវ ។

គេសង្កេតឃើញថា ហាងលក់ផ្កានានាបានដាក់តាំងផ្កាស្រស់ជាច្រើនប្រភេទសម្រាប់ឱ្យអតិថិជនជ្រើសរើស ហើយក្រៅពីនេះ គេក៏បានយកផ្កាមួយចំនួនទៀតមកចងជាបាច់ ឬដាក់ក្នុងផើងតូច-ធំផងដែរ ៕City Flowers | The World of Chinese

ហាងកាហ្វេចំនួន ៤ ដែលអ្នកគួរទៅទស្សនាពេលទៅដល់ទីក្រុងហូជីមិញ

0

ហាងកាហ្វេទាំង ៤ ខាងក្រោមដែលត្រូវបានណែនាំដោយមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ គឺជាហាងកាហ្វេដ៏គួរឱ្យចាប់អារម្មណ៍បំផុតក្នុងចំណោមហាងកាហ្វេចំនួន ១០០ នៅទីក្រុងហូជីមិញ ដែលភ្ញៀវទេសចរណ៍អាចទស្សនា ក៏ដូចជាថតរូប និងភ្លក់រសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់នៅពេលមកដល់ទីក្រុងនេះ។ ដូច្នេះហើយហាងកាហ្វេល្បីៗដែលអ្នកគួរទៅរួមមាន៖

១. Bonjour Café The Art៖ ហាងកាហ្វេនេះមានទីតាំងនៅកាច់ជ្រុងផ្លូវតូចមួយក្នុងសង្កាត់ Tay Thao Dien ដោយមានការរចនាដ៏អស្ចារ្យ មានពណ៌ដ៏រ៉ូមែនទិកដែលជារាជធានីនៃពន្លឺប៉ារីស និងមានពីរជាន់គ្របដណ្តប់ដោយកន្ត្រកផ្កាចម្រុះពណ៌។ ហាងនេះមានផ្ទៃដីល្មមប្រហែល ៧០ m2 ពោរពេញដោយពន្លឺភ្លឺព្រោះមានបង្អួចតូចៗជាច្រើន ហើយភេសជ្ជៈដែលធ្វើឱ្យហាងល្បីគឺទឹកដោះគោកាហ្វេចាហួយ។Cafe sáng Thảo Điền Q.2 | Bonjour cafe the art - YouTube

២. Lacàph Coffee Experiences Space៖ ហាងនេះបើកដំណើរការដំបូងនៅឆ្នាំ ២០២២ ជាមួយនឹងសម្ភារៈធ្វើពីឈើ ក្បឿងសេរ៉ាមិចពណ៌ខ្មៅ និងសបែបចាស់ ដោយបង្កើតអារម្មណ៍ស្និទ្ធស្នាលជាមួយបង្អួចធំដែលមើលឃើញទីក្រុងដ៏អ៊ូអរ។ ដូច្នេះការប្រមូលផ្តុំភេសជ្ជៈចម្រុះនៅទីនេះក៏ជាអ្វីដែលទាក់ទាញអ្នកចូលចិត្តកាហ្វេផងដែរ។ លើសពីនេះ ហាងកាហ្វេប្រពៃណីនេះត្រូវបានរៀបចំតាមបែបវិទ្យាសាស្ត្រដោយមានជ្រុងដាច់ដោយឡែកសម្រាប់អតិថិជនជជែកកំសាន្ត និងជ្រុងធ្វើការដ៏ស្ងប់ស្ងាត់។Lacàph | COFFEES FOR THE CURIOUS

៣. Do Phu Café៖ ហាងកាហ្វេ Do Phu ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧៥ គឺជា ហាងបុរាណប្រវត្តិសាស្ត្រដែលមានភាពលេចធ្លោជាមួយនឹងសញ្ញាសរសេរដោយដៃចាស់ នៅពីមុខច្រកចូលមានផ្លាកសញ្ញាសំរិទ្ធដែលមានពាក្យថា “កន្លែងប្រវត្តិសាស្ត្រ ប្រអប់សំបុត្រសម្ងាត់ និងលេណដ្ឋានអណ្តែតទឹករបស់ Saigon Rangers”។ នៅខាងក្នុងហាង មានវត្ថុមានតម្លៃជាច្រើនដូចជាចង្កៀងប្រេងកាត នាឡិកា ទូរស័ព្ទ និងប្រអប់ថតឈើ គឺជាសាក្សីដ៏រស់រវើកនៃពេលវេលាដ៏រុងរឿង។Hẻm Gems: Cà Phê Sữa and Cơm Tấm With a Side of Espionage History -  Saigoneer

៤. Mien Dong Thao Café៖ ហាងកាហ្វេ Mien Dong Thao មានទីតាំងនៅក្នុងសួនច្បារដែលមានទំហំរាប់ពាន់ម៉ែត្រការ៉េ។ ហាងនេះពោរពេញទៅដោយដើមឈើពណ៌បៃតងហ៊ុព័ទ្ធដោយសំឡេងទឹកហូរ។ នៅពេលល្ងាច ទីធ្លាសួនច្បារត្រូវបានបំភ្លឺដោយភ្លើងពណ៌លឿងវេទមន្ត បង្កើតជាទេសភាពរ៉ូមេទិក។ យ៉ាងណាមិញ ហាងកាហ្វេនៅសួនច្បារដែលមានដើមឈើច្រើនងាយនឹងមានមូស ដូច្នេះអ្នកទស្សនាអាចយកថ្នាំបាញ់សត្វល្អិតមកដើម្បីជៀសវាងមូសខាំ៕Bình luận | Miền Đồng Thảo Cafe ở TP. HCM | Nick Nguyễn | Foody.vn