Home Blog Page 1269

សៀមរាប ក្លាយជាខេត្តទី៥ ដែលមានក្រុង២

0

នាថ្មីៗនេះ រាជរដ្ឋាភិបាលសម្រេចបង្កើត “ក្រុងរុនតាឯកតេជោសែន” នៃខេត្តសៀមរាប ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង។May be an image of crater and lake

ការបង្កើតក្រុងរុនតាឯកតេជោសែន នេះ​បានធ្វើឱ្យខេត្តសៀមរាប ក្លាយជាខេត្តទី៥នៃព្រះរាជណាចក្រកម្ពុជា ដែលមានក្រុងដល់ទៅ២ ដោយ៤ខេត្តទៀតរួមមាន៖

  • ខេត្តបន្ទាយមានជ័យ មានក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត
  • ខេត្តស្វាយរៀង មានក្រុងស្វាយរៀង និងក្រុងបាវិត
  • ខេត្តកំពត មានក្រុងកំពត និងក្រុងបូកគោ
  • ខេត្តព្រះសីហនុ មានក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង

ដោយក្នុងនោះ កណ្តាលជាខេត្តដំបូងគេដែលមានក្រុងដល់ទៅ៣រួមមាន៖

  • ក្រុងតាខ្មៅ
  • ក្រុងអរិយក្សត្រ
    •   ក្រុងសំពៅពូនMay be an image of textMay be an image of ticket stub and text

ឈ្វេងយល់! បទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ ជាប់ពន្ធនាគារឬអត់?

0

តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ពលរដ្ឋខ្មែរគ្រប់រូបមានសេរីភាពនៃការបញ្ចេញមតិនៃគំនិតរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ភផ្សាយ សេរីភាពខាងការប្រជុំ។

ទោះបីការបញ្ចេញមតិ គឺជាសិទ្ធិដែលបុគ្គលគ្រប់រូបមាន និងត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលក៏ដោយ ប៉ុន្តែបុគ្គលគ្រប់រូបមិនត្រូវប្រើប្រាស់ការបញ្ចេញមតិ របស់ខ្លួនឱ្យប៉ះពាល់ ឬ បំពានដល់សិទ្ធិរបស់អ្នកដទៃឡើយ ពីព្រោះថា ការបបញ្ចេញមតិដែលប៉ះពាល់ដល់សិទ្ធិ ត្រូវចាត់ទុកថាជាបទល្មើស “បទបរិហារកេរ្តិ៍ជាសាធារណៈ”។

យោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៣០៥ បានចែងថា សកម្មភាព ដែលត្រូវបានចាត់ទុកថាជា”បទបរិហារកេរ្តិ៍ជាសាធារណៈ” មាន៣រួមមាន៖

  •  តាមរយៈសំដី ទោះជាប្រភេទណាក៏ដោយ ការប្រើប្រាស់សម្តីនៅតាមទីសាធារណៈ ឬនៅក្នុងសាលប្រជុំសាធារណៈ
  • សកម្មភាពតាមរយៈលិខិត ឬគំនូរ ទោះជាប្រភេទណាក៏ដោយដែលផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជន ឬដាក់តាំងឲ្យសាធារណជនមើល
  •  តាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់សាធារណជន

ដោយឡែកចំពោះការដាក់ទោសវិញ បទបរិហារកេរ្តិ៍ជាសាធារណៈមិនតម្រូវឱ្យមានការជាប់ពន្ធនាគារនោះទេ ដោយត្រូវទទួលការផាកពិន័យជាប្រាក់ និងផ្តល់ជាសំណងរដ្ឋប្បវេណីតែប៉ុណ្ណោះ។ ការផ្តន្ទាទោសក្នុងបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ ត្រូវពិន័យជាប្រាក់ពី ១០០,០០០ រៀល ទៅ ១០,០០០,០០០ លានរៀល៕

 

មេដឹកនាំកូរ៉េខាងជើងប្រកាសផ្តាច់ទំនាក់ទំនងជាមួយកូរ៉េខាងត្បូង

0

ប្រទេសកូរ៉េខាងជើង ៖ មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គឹម ជុងអ៊ុន បានប្រកាសផ្តាច់ទំនាក់ទំនងជាមួយប្រទេសកូរ៉េខាងត្បូង ហើយលោកបញ្ជាក់ថា ការបង្រួបបង្រួមជាតិរវាងប្រទេសកូរ៉េទាំងពីរមិនអាចទៅរួចទេ ។ លើសពីនេះ លោកនឹងបិទស្ថាប័នចំនួន៣កន្លែង ដែលធ្វើការពាក់ព័ន្ធនឹងការបង្រួបបង្រួមជាតិកូរ៉េ ហើយលោកនឹងលុបចោលការធ្វើដំណើរទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ ។North Korea's Kim calls for meeting to review state affairs – KXAN Austin

សារព័ត៌មាន KCNA របស់ប្រទេសកូរ៉េខាងជើងរាយការណ៍ថា នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៤ នេះ លោក គឹម ជុងអ៊ុន បានស្នើឱ្យមានការកែប្រែរដ្ឋធម្មនុញ្ញ និងផ្លាស់ប្តូរឋានៈប្រទេសកូរ៉េខាងត្បូងឱ្យក្លាយជារដ្ឋនៅដាច់ដោយឡែកពីកូរ៉េខាងជើង ។ មេដឹកនាំកូរ៉េខាងជើងលើកឡើងថា បើទោះជាកូរ៉េខាងជើងមិនស្វែងរកសង្គ្រាម ប៉ុន្តែកូរ៉េខាងជើងមិនបានតាំងចិត្តចៀសវាងទេ ។Kim Jong Un: Missile launch a 'warning; to U.S., South Korea - UPI.com

ការប្រកាសបែបនេះរបស់មេដឹកនាំកូរ៉េខាងជើង កើតឡើងក្នុងអំឡុងពេលទំនាក់ទំនងរវាងប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូងកាន់តែធ្លាក់ចុះ ហើយកូរ៉េខាងជើងបានសាកល្បងបាញ់មីស៊ីលជាច្រើនលើកច្រើនសារ ។ មេដឹកនាំកូរ៉េខាងជើងបានអំពាវនាវទៀតថា នឹងកំណត់ឱ្យកូរ៉េខាងត្បូងក្លាយជាសត្រូវលំដាប់ទី១ និងជាសត្រូវគ្មានថ្ងៃផ្លាស់ប្តូរក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងកំណត់ឱ្យទឹកដីកូរ៉េខាងជើងនៅដាច់ដោយឡែកពីកូរ៉េខាងត្បូង ។ លោក គឹម ជុងអ៊ុន លើកឡើងថា សង្គ្រាមនឹងបំផ្លាញកូរ៉េខាងជើង និងធ្វើឱ្យកូរ៉េខាងជើងចាញ់អាមេរិក ។Kim Jong Un vows nuclear buildup to take on U.S. and South Korea - The  Japan Times

ចំណែកអតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបាននិយាយទៅកាន់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរថា ស្ថានការណ៍រវាងប្រទេសកូរ៉េទាំងពីរនៅពេលនេះកាន់តែធ្ងន់ធ្ងរជាងមុន និងធ្ងន់ធ្ងរជាងកាលពីមិថុនា ឆ្នាំ១៩៥០ ទៅទៀត ។ គេមិនដឹងថា តើមេដឹកនាំប្រទេសកូរ៉េខាងជើងកំណត់ផែនការ និងសម្រេចចិត្តបែបណាទេ ៕

តោះ! មកស្គាល់កំពូលមហាសេដ្ឋីជាស្រ្តីដែលមានទ្រព្យសម្បត្តិច្រើនបំផុត តែកម្រមានអ្នកស្គាល់

0

អ្នកស្រី Alice Walton បានជាប់លេខ២ ជា«មនុស្សស្រី»ដែលមានទ្រព្យសម្បត្តិច្រើនបំផុតលើលោក និងជាប់លេខរៀងទី១៧ជាសេដ្ឋីនៅទូទាំងពិភពលោកប្រចាំឆ្នាំ២០២៣។

យោងតាមការចុះផ្សាយរបស់ទស្សនាវត្តី Bloomberg គឺបានកត់ត្រាសេដ្ឋីជាច្រើននៅជុំវិញពិភពលោកប្រចាំឆ្នាំ២០២៣ ហើយក៏បានរកសេដ្ឋីនីដែលមានទ្រព្យសម្បត្តិច្រើនលំដាប់កំពូលមួយរូបដែរគឺ អ្នកស្រី Alice Walton ដែលជាអ្នកស្នងមរតករបស់ក្រុមហ៊ុនយក្ស «Walmart»។Fort Worth billionaire is 3rd richest woman on the planet in 2023, says  Forbes - CultureMap Fort Worth

លោកស្រី Alice Walton វ័យ ៧៤ ឆ្នាំ ជនជាតិអាមេរិក គឺជាកូនស្រីតែម្នាក់គត់របស់ស្ថាបនិក Walmart គឺលោក Sam Walton ។ ក្នុងអាជីពការងាររបស់នាង គឺនាងបានផ្តោតយ៉ាងសំខាន់ទៅលើការថែរក្សាសិល្បៈ លើកកម្ពស់ការអប់រំ និងបង្កើតឱកាសជំរុញសេដ្ឋកិច្ចសម្រាប់មនុស្សទាំងអស់គ្នា ជាជាងធ្វើការនៅក្រុមហ៊ុនយក្សWalmart។ ជាងនេះទៅទៀត នាងតែងតែលេចវត្តមាននៅក្នុងសប្បុរធម៌ធំៗជាច្រើនទៀតផងដែរ។Alice Walton to receive medal for contributions to arts, humanities | The  Arkansas Democrat-Gazette - Arkansas' Best News Source

យោងតាមទស្សនាវដ្តី Bloomberg បានឲ្យដឹងទៀតថា ទ្រព្យសម្បត្តិសុទ្ធរបស់ លោកស្រី Alice Walton គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៣ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៧១ពាន់លានដុល្លារ។ ម៉្យាងវិញទៀត នាងបានជាប់ក្នុងតារាងជាស្ត្រីដែលមានបំផុតរបស់ពិភពលោកតាំងពីឆ្នាំ២០១៥មកម្លេះ។Fort Worth's Alice Walton reclaims crown as America's richest woman, Forbes  says - CultureMap Fort Worth

ក្នុងឆ្នាំ ២០១១ នាងបានបើកសារមន្ទីរសិល្បៈ Crystal Bridges នៅស្រុកកំណើតរបស់នាងនៅ Bentonville រដ្ឋ Arkansas សហរដ្ឋអាមេរិក។ សារមន្ទីរនេះផងដែរផងដែរគឺបង្កើតឡើងនៅក្នុងគោលបំណងលើកកម្ពស់ការបណ្តុះបណ្តាល ការប្រមូលផ្តុំសិល្បៈចម្រុះ ទាំងការពិព័ណ ការបង្រៀន ការសម្តែង និងគ្រប់គ្នាអាចចូលរួមបានដោយឥតគិតថ្លៃ។Alice Walton, one of the top-3 richest women in the world according to  Forbes, and friend of Dan Friedkin's wife, might join Roma as a minority  shareholder : r/ASRoma

នៅឆ្នាំ ២០២២ ក៏បានបង្កើតវិទ្យាស្ថានសុខភាពសាធារណៈដ៏ធំមួយ ហើយបានប្តូរឈ្មោះទៅជាសាលាវេជ្ជសាស្ត្រ Alice L. Walton ។ សាលានេះផងដែរគឺបង្កើតឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់សុខមាលភាព និងសុខភាពរបស់មនុស្សគ្រប់រូបៗដោយឥតគិតថ្លៃ ដែលទៅទទួលសេវានៅទីនោះផងដែរ៕

ក្តៅៗ! ម្តាយម្ចាស់រថយន្ត Jeep ដែលបុកគេស្លាប់ ដាក់ពាក្យប្តឹងទៅគ្រួសារជនរងគ្រោះ

0

កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្ត Jeep ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2CB-9963 បើកបរដោយយុវជន ព្រហ្ម វិចិត្រសុសក្ដា អាយុ២៣ឆ្នាំ បានបុកយុវជនម្នាក់បណ្តាលឱ្យបាត់បង់ជីវិត នៅខណ្ឌទួលគោក ដោយជនល្មើសក៏បានចូលខ្លួនមកសារភាពនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣កនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ ក្រោយពីស្ថានប័នអយ្យការចេញដីកាកោះហៅ។

ថ្វីបើរឿងនេះ ហាក់ស្ងាត់បន្តិចហើយនោះ ថ្មីៗនេះ ក្រុមគ្រួសារ ដែលត្រូវជាម្តាយ ជនល្មើសដែលបានបើកបុកគេស្លាប់នោះ ស្រាប់តែទៅដាក់ពាក្យបណ្តឹងប្ដឹង​ ប្រពន្ធ​ជនរងគ្រោះ​ និង​សាច់​ញាតិ​ជនរងគ្រោះ​មួយ​ចំនួន​ទៀត ពីបទ​បរិហារកេរ្តិ៍​តាមសារព័ត៌មាន​ និង​បទ​ជេរប្រមាថ​ជាសាធារណៈ​ ដែលបានបង្កការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក។

ជុំវិញករណីនេះ មិនទាន់ឃើញមានស្ថាប័នពាក់ព័ន្ធណាមួយចេញមុខ ដោះស្រាយនៅឡើយនោះទេ ខណៈក្រុមគ្រួសារជនរងគ្រោះមិនទាន់នឹងបានធ្វើបុណ្យ១០០ថ្ងៃផងនោះ ថែមទាំងត្រូវប្រឈមមុខជាមួយនឹងពាក្យបណ្តឹងថែមទៀត៕

 

ញ៉ាំទឹកអំពៅផ្តល់ផលប្រយោជន៍មហាសាលសម្រាប់សុខភាព

0

ទឹកអំពៅ គឺជាភេសជ្ជៈជួយកាត់បន្ថយកំដៅក្នុងខ្លួនដែលមនុស្សជាច្រើនចូលចិត្ត ។ វាមានរសជាតិផ្អែម និងធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយនៅពេលផឹករួច ។ ក្រៅពីទឹកអំពៅមានរសជាតិផ្អែមឆ្ងាញ់ហើយ វាក៏ផ្តល់ប្រយោជន៍ដល់សុខភាពរាងកាយផងដែរ ហើយខាងក្រោមនេះ គឺជាការដកស្រង់នូវប្រយោជន៍មួយចំនួនដោយសារការផឹកទឹកអំពៅ ។11 Sugarcane Juice Benefits For Women

១-កាត់បន្ថយការរលាក និងធ្វើឱ្យសើមបំពង់ក ៖
ជាតិផ្អែមពីស្ករក្នុងអំពៅ គឺជាជាតិផ្អែមពីធម្មជាតិ និងសម្បូរទៅដោយសារធាតុចិញ្ចឹម ដូចជា ៖ កាល់ស្យូម និងប៉ូតាស្យូម ព្រមទាំងសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដូចជា ប៉ូលីហ្វេណុល ។ ហេតុនេះ វាផ្តល់នូវសារធាតុជួយប្រឆាំងនឹងការរលាកបានយ៉ាងល្អ, កាត់បន្ថយការរលាកក្នុងបំពង់ក និងធ្វើឱ្យសើមបំពង់ក ។ លើសពីនេះ វាអាចជួយកាត់បន្ថយអាការៈក្អក និងកាត់ស្លេសទៀតផង ។

២-បំពេញកម្លាំងដល់រាងកាយ ៖
ទឹកអំពៅអាចជួយបំពេញកម្លាំងដល់រាងកាយរបស់យើងបានយ៉ាងល្អ ។ បើបានផឹកទឹកអំពៅត្រជាក់ៗ ១កែវ យើងនឹងមានអារម្មណ៍ថា រាងកាយរបស់យើងមានកម្លាំងជាងមុន, ខួរក្បាលភ្លឺស្វាង និងមានចិត្តគំនិតស្រស់ថ្លា ។ ដូច្នេះ ចូរកុំមើលរំលងការផឹកទឹកអំពៅ ។Zanzibari Pressed Sugarcane Drink | Saveur

៣-បញ្ចុះទឹកនោម ៖
ទឹកអំពៅមានគុណសម្បត្តិក្នុងការជួយបញ្ចុះទឹកនោម និងអាចការពារការឆ្លងជំងឺផ្សេងៗនៅក្នុងប្លោកនោមទៀតផង ។ ហេតុនេះ អ្នកដែលមានបញ្ហានោមញឹកញាប់ ត្រូវផឹកទឹកអំពៅដើម្បីសុខភាព ។

៤-ជួយដល់បេះដូង និងរាងកាយ ៖
បើតាមរូបមន្តឱសថបុរាណ គេតែងប្រើប្រាស់អំពៅធ្វើជាថ្នាំព្យាបាលដើម្បីជួយឱ្យបេះដូងដំណើរការបានល្អ ពីព្រោះអំពៅមានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនសម្រាប់រាងកាយ ។ ហេតុនេះ វានឹងជួយធ្វើឱ្យបេះដូង និងរាងកាយរឹងមាំ ។DYK sugarcane juice can be used for flawless skin and shiny hair? Here's how – India TV

៥-កាត់បន្ថយការចាញ់កូន ៖
ស្ត្រីមានផ្ទៃពោះទាំងឡាយអាចផឹកទឹកអំពៅដើម្បីកាត់បន្ថយអាការៈចាញ់កូន ដោយសារទឹកអំពៅអាចជួយកាត់បន្ថយការក្អួតចង្អោរ និងកាត់បន្ថយការឈឺក្បាលបានយ៉ាងល្អ ។ រីឯស្ត្រីចាញ់កូនខ្លាំង រហូតដល់បរិភោគអ្វីមិនកើត អាចសាកល្បងផឹកទឹកអំពៅបាន ។

៦-ជួយបង្កើនចំណង់អាហារ ៖
ការផឹកទឹកអំពៅអាចជួយឱ្យយើងចង់បរិភោគអាហារ ដោយសារវាមានសារធាតុចិញ្ចឹមជាច្រើនសម្រាប់រាងកាយ ជាពិសេស សារធាតុជួយគ្រប់គ្រងកម្រិតប៊ីលីរុយប៊ីន ។ ហេតុនេះ វាបណ្តាលមកពីការបំបែកកោសិកាឈាមក្រហមដើម្បីឱ្យមានតុល្យភាព និងគ្មានគ្រោះថ្នាក់ដល់រាងកាយ ។Vietnamese sugarcane juice: Refresh yourself with this drink

៧-ព្យាបាលការទល់លាមក ៖
អ្នកមានបញ្ហាទល់លាមក គឺអាចផឹកទឹកអំពៅដើម្បីដោះស្រាយបញ្ហានេះបាន ដោយគ្រាន់តែផឹកទឹកអំពៅ១កែវ មុនពេលបរិភោគអាហារពេលព្រឹក ។ វាអាចជួយដោះស្រាយការទល់លាមកបានយ៉ាងល្អ ថែមទាំងជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារអាចដំណើរការបានល្អទៀតផង ។

នៅពេលយើងបានជ្រាបពីផលប្រយោជន៍របស់ទឹកអំពៅហើយ កុំភ្លេចរកទឹកអំពៅមកផឹកឱ្យបានញឹកញាប់ដើម្បីសុខភាពល្អ ។ វិធីល្អ យើងគួរតែកិនអំពៅដោយខ្លួនឯងដើម្បីទទួលបានទឹកអំពៅស្រស់ៗ ។ រីឯអ្នកមិនចូលចិត្តផឹកទឹកអំពៅ ពួកគេអាចបរិភោគអំពៅស្រស់ជំនួសក៏បាន ៕

តិចនិចងាយៗ ដើម្បីពិនិត្យមើលទឹកឃ្មុំសុទ្ធ ឬមិនសុទ្ធ

0

ដូចយើងដឹងស្រាប់ហើយថា ទឹកឃ្មុំគឺមានតម្លៃថ្លៃណាស់ ព្រោះវាពិបាករក ជាពិសេសគឺទឹកឃ្មុំសុទ្ធតែម្តង ព្រោះត្រូវចំណាយពេលចូលក្នុងព្រៃ ហើយត្រូវប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗទៀតផង។ ទោះបីជាពិបាករកបន្តិចមែន តែទឹកឃ្មុំគឺពិតជាល្អ និងមានប្រយោជន៍ច្រើនយ៉ាងណាស់សម្រាប់សុខភាព។ ប៉ុន្តែទោះជាយ៉ាងណា សព្វថ្ងៃនេះមានទឹកឃ្មុំក្លែងក្លាយច្រើន ដែលដាក់លក់នៅលើទីផ្សារ បើទិញមិនប្រយ័ត្នអាចខាងបង់ទាំងលុយកាក់ និង សុខភាពទៀតផង។ ដូច្នេះហើយ តើយើងគួរធ្វើដូម្តេចដើម្បីដឹងថាទឹកឃ្មុំដែលយើងបានទិញនោះសុទ្ធ ឬមិនសុទ្ធ? តោះមកដឹងតិចនិចងាយៗដូចខាងក្រោម៖Raw honey vs. regular honey: Benefits, risks, and uses

១.តេស្តដោយប្រើក្រដាស៖ ប្រើក្រដាស់មួយសន្លឹក យកក្រដាសមិនជ្រាបទឹក ហើយទម្លាក់ទឹកឃ្មុំមួយដំណក់លើក្រដាស បន្ទាប់មកទុកក្រដាសជាមួយទឹកឃ្មុំនៅកន្លែងដែលមានស្រមោចដើម្បីមើលប្រតិកម្ម។ បើស្រមោចមក នោះជាទឹកឃ្មុំក្លែងក្លាយ បើស្រមោចមិនហ៊ានចូល នោះគឺជាទឹកឃ្មុំពិត។

២.តេស្តដោយប្រើទឹកត្រជាក់៖ យកទឹកត្រជាក់មួយកែវ រួចបន្តក់ទឹកឃ្មុំមួយដំណក់ចូលក្នុងទឹក ប្រសិនបើវារលាយចូលទឹកគឺជាទឹកឃ្មុំក្លែងក្លាយដែលផលិតចេញពីស្ករ ប៉ុន្តែបើទឹកឃ្មុំពិតវានឹងមិនរលាយក្នុងទឹកទេ។What Is Raw Honey, Exactly?

៣.តេស្តដោយប្រើដៃ៖ បន្តក់ទឹកឃ្មុំលើម្រាមដៃ ប្រសិនជាវាស្អិតជាប់ មានន័យថាវាជារបស់ពិត តែបើវាជារបស់ក្លែងក្លាយ វានឹងហូរធ្លាក់ចុះទៅក្រោមអស់មិនខាន។

៤.តេស្តដោយប្រើភ្លើង៖ ទឹកឃ្មុំសុទ្ធ ងាយឆេះណាស់ ជាពិសេសនៅពេលវាស្អិត ហើយស្ងួត តែបើវាក្លែងក្លែង នោះវាមិនងាយឆេះទេ ព្រោះវាមានជាតិទឹកច្រើន។

៥.ដាក់ទឹកឃ្មុំក្នុងទូទឹកកក៖ អ្នកអាចដាក់ដបទឹកឃ្មុំចូលក្នុងទូរទឹកកកប្រហែល ២-៣ ម៉ោង បន្ទាប់មកយកទឹកឃ្មុំចេញ បើទឹកឃ្មុំកកដូចទឹកកក ឬកកបានតែពាក់កណ្តាល មានន័យថា ទឹកឃ្មុំត្រូវបានលាយជាមួយនឹងទឹកស្ករហើយ។ ប្រសិនបើទឹកឃ្មុំមិនរឹងដូចថ្ម នោះមានន័យថាគឺជាទឹកឃ្មុំពិត៕Greek Honey - 100% Organic, Raw & Pure Honey | Grecian Purveyor

អ្នកគាំទ្រភ្ញាក់ផ្អើល! ជាអ្នកបើកយន្តហោះតែ Madison Marsh បានឈ្នះមកុដ Miss America 2024

0

យោងតាមសារព័ត៌មាន People បានឱ្យដឹងថាអនុសេនីយ៍ទោ Madison Marsh អាយុ ២២ ឆ្នាំបានយកឈ្នះបេក្ខនារីចំនួន៥០ នាក់ ដើម្បីឈ្នះតំណែងកំពូលក្នុងការប្រលងបវរកញ្ញាអាម៉េរិក (Miss America 2024 )កាលពីថ្ងៃទី១៥ មករា ក្នុងរដ្ឋ Florida។ នៅក្នុងផ្នែកទេពកោសល្យ ដោយសារតែនាងមិនសូវពូកែខាងច្រៀង ឬរាំ នាងជ្រើសរើសសម្តែង ឈរឡើងដោយនិយាយអំពីការទទួលបានប័ណ្ណបើកបរយន្តហោះខ្នាតតូចរបស់នាងនៅអាយុ ១៦ ឆ្នាំ។Madison Marsh crowned as 2024 Miss America | CTV News

ក្នុងការធ្វើបទបង្ហាញ បេក្ខនារីរូបនេះបាននិយាយពីក្តីសុបិន និងគោលដៅរបស់ខ្លួនក្នុងនាមជាបវរកញ្ញាអាម៉េរិក។ Madison ទទួលបានពិន្ទុដោយនាំមុខពីរឿងរបស់ម្តាយរបស់នាងដែលមានជំងឺមហារីកលំពែង។ ឆ្លងកាត់ការប្រកួតសម្រស់ម្ចាស់ជ័យលាភីនេះបានផ្ញើសារថា៖ «អ្នកអាចសម្រេចបានអ្វីក៏ដោយ មេឃមិនមែនជាដែនកំណត់ ហើយមនុស្សតែម្នាក់គត់ដែលអាចបញ្ឈប់អ្នកបាន គឺខ្លួនឯង»។ មុនពេលចូលរួមប្រកួតបវរកញ្ញាអាម៉េរិក នាងបាននិយាយថា នាងចង់ទទួលបានបទពិសោធថ្មីទាំងក្នុងនិងក្រៅយោធា។U.S. Air Force Officer Madison Marsh Crowned as 2024 Miss America

Madison Marsh ចាប់អារម្មណ៍លើមុខវិជ្ជាវិទ្យាសាស្ត្រតាំងពីក្មេង ហើយចង់ក្លាយជាអ្នកបើកបរយន្តហោះ។ ឪពុកម្តាយរបស់នាងបានគាំទ្រកូនស្រីរបស់ខ្លួនដោយអនុញ្ញាតឱ្យនាងចូលរៀនវគ្គបណ្តុះបណ្តាលរយៈពេលខ្លីជាច្រើន។ នៅអាយុ ១៦ ឆ្នាំនាងមានអាជ្ញាប័ណ្ណបើកបរយន្តហោះខ្នាតតូច។ បវរកញ្ញារូបនេះ បច្ចុប្បន្នកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈនៅសាកលវិទ្យាល័យ Harvard តាមរយៈកម្មវិធីរួមគ្នាជាមួយសាកលវិទ្យាល័យអាកាសចរណ៍។Miss America field features Air Force officer who champions cancer research  | Stars and Stripesគួរបញ្ជាក់ថា បវរកញ្ញាអាម៉េរិក (Miss America) ត្រូវបានប្រារព្ធឡើងនៅសហរដ្ឋអាម៉េរិកតាំងពីឆ្នាំ ១៩២១ ជាមួយនឹងបេក្ខនារីតំណាងមកពីរដ្ឋនានាទូទាំងប្រទេស។ រង្វាន់សម្រាប់អ្នកឈ្នះគឺជាអាហារូបករណ៍ដ៏មានតម្លៃនៅសាកលវិទ្យាល័យណាមួយ។ ជាពិសេស បវរកញ្ញាសហរដ្ឋអាម៉េរិកមានថវិកាច្រើន ហើយអ្នកឈ្នះតែងតែត្រូវបានជ្រើសរើសឱ្យតំណាង សហរដ្ឋអាម៉េរិកក្នុងការប្រលងបវរកញ្ញាចក្រវាល (Miss Universe ) ៕Miss America field features Air Force officer who champions cancer research  | Stars and Stripes

ចម្លែកណាស់! មនុស្សដែលរស់នៅក្នុងភូមិនេះសុទ្ធតែជាមនុស្សតឿ តើមកពីមូលហេតុអ្វី?

0

វាជារឿងដ៏ចម្លែកមួយ ដែលអ្នកវិទ្យាសាស្ត្រមានការងឿងឆ្ងល់ជាច្រើនទសវត្សរ៍មកហើយ ដោយសារតែ ៤០% នៃប្រជាជនក្នុងភូមិនេះសុទ្ធតែជាមនុស្សតឿ ហើយមនុស្សក្នុងគ្រួសារនីមួយៗសុទ្ធតែមានដៃជើងខ្លីៗខុសធម្មតា តើវាមកពីមូលហេតុអ្វី? ដូច្នេះដើម្បីដឹងពីការពិតអំពីភូមិមនុស្សតឿដ៏អាថ៌កំបាំងនេះ KBN News នឹងប្រាប់ពីប្រវត្តិដ៏គួរឱ្យភ្ញាក់ផ្អើលខ្លះៗនៃភូមិមនុស្សតឿក្នុងប្រទេសចិន។China's 'dwarf empire' - Global Times

ភូមិ Yangsi ស្ថិតនៅភាគនិរតីនៃខេត្ត Sichuan ប្រទេសចិនដែលមានអ្នកស្រុកចំនួន ៣៦ នាក់ក្នុងចំណោម ៨០ នាក់នៃភូមិគឺជាមនុស្សតឿ ក្នុងនោះអ្នកដែលមានកំពស់ខ្ពស់បំផុតគឺមានកំពស់ប្រហែល ១១៧ សង់ទីម៉ែត្រ និងមនុស្សទាបបំផុតមានកំពស់ត្រឹមតែ ៦៤ សង់ទីម៉ែត្រប៉ុណ្ណោះ។ យោងទៅតាមអ្នកចាស់ទុំនៅក្នុងភូមិ បានឱ្យដឹងថា មនុស្សដែលរស់នៅក្នុងភូមិនេះគឺមានជីវិតធម្មតា និងសប្បាយរីករាយណាស់។The Kingdom of the Little People,Kunming,Yunnan Adventure Travel

ហើយមូលហេតុដែលធ្វើឱ្យប្រជាជនក្នុងភូមិនេះមានសភាពតឿ គឺដោយសារកាលពីឆ្នាំ ១៩៥១ មានជំងឺចម្លែកមួយបានរីករាលដាល និងជះឥទ្ធិពលជាចម្បងលើកុមារដែលមានអាយុចន្លោះពី ៥ ទៅ ៧ ឆ្នាំ ដែលបណ្តាលឱ្យពួកគេឈប់លូតលាស់ និងរក្សាកម្ពស់ដដែលពេញមួយជីវិតរបស់ពួកគេ។ ក្រៅពីមិនលូតកម្ពស់ អ្នកជំងឺខ្លះក៏មានពិការភាពផ្សេងៗផងដែរ។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញ រហូតមកដល់ពេលនេះនូវមិនទាន់រកឃើញមូលហេតុពិតប្រាកដនៃជំងឺចម្លែកនេះបានទេ ដោយសារធនធានទឹក ដី និងអាហារក្នុងតំបន់នេះគឺមានអនាម័យខ្ពស់ ដែលវាមិនអាចបង្កគ្រោះថ្នាក់ដល់មនុស្សបានឡើយ។China's History With Little People Now Dates to 5,000 Years | Ancient Origins

ពួកគេក៏បានពិនិត្យអ្នកជំងឺដែលរងផលប៉ះពាល់ដោយសង្ឃឹមថានឹងស្វែងរកដំណោះស្រាយចំពោះស្ថានភាពដ៏កម្រមួយនេះ។ ប៉ុន្តែនូវតែរកមិនឃើញ ដោយសារជំងឺឆ្លងនេះមិនដឹងកើតចេញពីណា ជាលទ្ធផលមូលហេតុនៃជំងឺនេះ នៅតែជាអាថ៌កំបាំងរហូតមកដល់សព្វថ្ងៃនេះ ដោយអ្នកខ្លះជឿថាវាអាចជាបណ្តាសារ រួមជាមួយនឹងពាក្យចចាមអារ៉ាមចម្លែកៗមួយចំនួនទៀតផង។Dwarf Empire: Chinese theme park where little people put on shows for tourists - Mirror Online

គួរបញ្ជាក់ដែរថា បច្ចុប្បន្នរដ្ឋាភិបាលចិនបានបិទតំបន់នេះមិនឱ្យភ្ញៀវបរទេសណាចូលទស្សនាបានឡើយ ហើយការស្រាវជ្រាវថ្មីៗចុងក្រោយនេះក៏បានបង្ហាញដែរថា មនុស្សជំនាន់ក្រោយហាក់ដូចជាមិនរងផលប៉ះពាល់ដោយជំងឺចម្លែកនោះទេ៕

អ្នកគាំទ្រភ្ញាក់ផ្អើលក្រោយឃើញតារាសម្តែងជើងចាស់ លោក សនរ៉ាម

0

ប្រទេសថៃ ៖ វាបានធ្វើឱ្យអ្នកគាំទ្រនាំគ្នាបញ្ចេញមតិ និងព្រួយបារម្ភអំពីសុខភាពយ៉ាងខ្លាំង ក្រោយពីពួកគេឃើញវីដេអូរបស់តារាសម្តែងជើងចាស់ លោក សនរ៉ាម ទេពភិថាក់ ក្នុងពិធីសែនព្រេងរឿងថ្មីមួយរបស់ទូរទស្សន៍ថៃ ប៉ុស្តិ៍លេខ៨ ។ វីដេអូនេះបានល្បីល្បាញក្នុងបណ្តាញសង្គមប្រទេសថៃ និងមានអ្នកចូលមើលរហូតដល់៦លាននាក់ ។กำลังใจแน่น หนุ่ม ศรราม โพสต์คลิปลูก ขอบคุณทุกคนที่รัก 'หนูกับปาป๊า'

អ្នកប្រើប្រាស់ TikTok ម្នាក់ឈ្មោះ @captain_kup2520 បានបង្ហោះវីដេអូរបស់លោក សនរ៉ាម ទេពភិថាក់ ព្រមទាំងសរសេរថា ៖ «បង្ហោះបន្តិចមើល យូរៗ ជួបគ្នាម្តង» ។ វាជាវីដេអូខ្លីមួយដែលបង្ហាញឱ្យឃើញលោក សនរ៉ាម ស្លៀកឈុតបុរាណកំពុងអង្គុយសំពះក្នុងពិធីសែនព្រេនរឿងថ្មីរបស់ទូរទស្សន៍ថៃ ប៉ុស្តិ៍លេខ៨ ។แฟนคลับแห่เป็นห่วง หลังเห็นภาพล่าสุด หนุ่ม ศรราม กลายเป็นไวรัล 6 ล้านวิว |  สยามนิวส์ | LINE TODAY

ក្រោយពីអ្នកប្រើប្រាស់ TikTok បានបង្ហោះវីដេអូនេះរួចមក ធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើននាក់ចូលមកបញ្ចេញយោបល់ ក្នុងនោះអ្នកគាំទ្រម្នាក់និយាយថា ៖ «ខ្ញុំស្ទើរតែចាំមិនបានទេ លោក សនរ៉ាម ផ្លាស់ប្តូរច្រើនណាស់» ។ អ្នកខ្លះទៀតនិយាយថា ៖ «មើលទៅ ដូចជាឪពុករបស់លោកដែរ ឈ្មោះ ឈុមផន ទេពភិថាក់» ។หนุ่ม ศรราม' เล่าไตวายเฉียบพลัน หักดิบหันมาดูแลตัวเอง เปลี่ยนชีวิตใหม่เพื่อ  'น้องวีจิ'

ចំណែកអ្នកខ្លះទៀតនិយាយថា ៖ «លោក សនរ៉ាម សង្ហាតាមវ័យ ឬសង្ហាតាមអាយុរបស់លោក» ។ អ្នកខ្លះទៀតប្រាប់ថា ៖ «លោក សនរ៉ាម សង្ហាបែបធម្មជាតិ លោកមិនកែមុខមាត់ទេ ពីព្រោះលោកសន្សំប្រាក់ទុកឱ្យកូនស្រី» ។ រីឯអ្នកគាំទ្រម្នាក់និយាយថា ៖ «វាអាចបណ្តាលមកពីការតុបតែងមុខ ដើម្បីឱ្យមើលទៅដូចគ្នានឹងតួអង្គក្នុងសាច់រឿងដែលលោកសម្តែង» ។

ប៉ុន្តែមនុស្សខ្លះទៀតព្រួយបារម្ភពីសុខភាពរបស់លោក ពួកគេនិយាយថា បច្ចុប្បន្ននេះ តើលោកមានជំងឺឬក៏អត់? ពួកគេបានផ្តល់កម្លាំងចិត្តឱ្យលោក សនរ៉ាម ដោយសារដឹងថា លោកប្រឈមនឹងរឿងរ៉ាវរកាំរកូសក្នុងជីវិតគ្រួសារនាពេលកន្លងមក ។ ពួកគេក៏បានសរសើរអំពីការងារ និងការចិញ្ចឹមកូនរបស់លោកយ៉ាងល្អរហូតមក និងដាស់តឿនឱ្យលោកថែទាំសុខភាពខ្លួនឯង ៕