Home ព័ត៌មានជាតិ ក្តៅៗ! ម្តាយម្ចាស់រថយន្ត Jeep ដែលបុកគេស្លាប់ ដាក់ពាក្យប្តឹងទៅគ្រួសារជនរងគ្រោះ

ក្តៅៗ! ម្តាយម្ចាស់រថយន្ត Jeep ដែលបុកគេស្លាប់ ដាក់ពាក្យប្តឹងទៅគ្រួសារជនរងគ្រោះ

1759
0

កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្ត Jeep ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2CB-9963 បើកបរដោយយុវជន ព្រហ្ម វិចិត្រសុសក្ដា អាយុ២៣ឆ្នាំ បានបុកយុវជនម្នាក់បណ្តាលឱ្យបាត់បង់ជីវិត នៅខណ្ឌទួលគោក ដោយជនល្មើសក៏បានចូលខ្លួនមកសារភាពនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣កនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ ក្រោយពីស្ថានប័នអយ្យការចេញដីកាកោះហៅ។

ថ្វីបើរឿងនេះ ហាក់ស្ងាត់បន្តិចហើយនោះ ថ្មីៗនេះ ក្រុមគ្រួសារ ដែលត្រូវជាម្តាយ ជនល្មើសដែលបានបើកបុកគេស្លាប់នោះ ស្រាប់តែទៅដាក់ពាក្យបណ្តឹងប្ដឹង​ ប្រពន្ធ​ជនរងគ្រោះ​ និង​សាច់​ញាតិ​ជនរងគ្រោះ​មួយ​ចំនួន​ទៀត ពីបទ​បរិហារកេរ្តិ៍​តាមសារព័ត៌មាន​ និង​បទ​ជេរប្រមាថ​ជាសាធារណៈ​ ដែលបានបង្កការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក។

ជុំវិញករណីនេះ មិនទាន់ឃើញមានស្ថាប័នពាក់ព័ន្ធណាមួយចេញមុខ ដោះស្រាយនៅឡើយនោះទេ ខណៈក្រុមគ្រួសារជនរងគ្រោះមិនទាន់នឹងបានធ្វើបុណ្យ១០០ថ្ងៃផងនោះ ថែមទាំងត្រូវប្រឈមមុខជាមួយនឹងពាក្យបណ្តឹងថែមទៀត៕