Home Blog Page 1262

ប្រធានសមាគម ស្វាគមន៍លោក គួច ខេវិន ឈរឈ្មោះបោះឆ្នោតនិងសង្ឃឹមថាលោកកែប្រែទម្លាប់ចាស់«ទង្វើមនុស្សប្រុសជេ.រស្រី»

0

រយៈពេលចុងក្រោយនេះនៅក្នុងសង្គមសិល្បៈមានសន្ទុះខ្លាំងក្លាទាំងរឿងជម្លោះនិងការជ្រើសជ្រើសប្រធានសមាគមសិល្បករថ្មី។ ជាមួយគ្នានេះលោក គួច ខេវិន អ្នកផលិតកម្មវិធីដ៏ល្បីដែលបានរយាលពីសង្គមសិល្បៈបានរៀបរាប់យ៉ាងវែងអន្លាយពីរឿងរ៉ាវថ្មីៗនេះរួមជាមួយមតិយោបល់ជាច្រើន។ ការលើកឡើងរបស់លោកត្រូវបាន ជំទាវ ចន ច័ន្ទលក្ខណាប្រធានសមាគមសិល្បករខ្មែរអរគុណចំពោះមតិយោបល់ និង ការណែនាំបែបសុជីវធម៌របស់លោក ព្រមទាំងស្វាគមន៍លោកឈរឈ្មោះបោះឆ្នោតដោយសង្ឃឹមថាលោកកែប្រែទម្លាប់ជេរបញ្ចោរអ្នកសិល្បៈមិនសំចៃនាពេលកន្លងមកដូចគ្នាជាពិសេស «ទង្វើមនុស្សប្រុសជេរស្រី»។May be an image of 1 personលោក គួច ខេវិន បានសរសេរនៅលើបណ្តញសង្គមរបស់ខ្លួនចេញពីប្រទេសថៃនៅថ្ងៃទី១៧ កុម្ភៈនេះថា «ប៉ុន្មានឆ្នាំមកនេះខ្ញុំហាក់បានឃ្លាតឆ្ងាយពីការងាសិល្បៈដោយផ្ទាល់ងាកទៅប្រកបកិច្ចការរកស៊ីដីធ្លី ស្រែចំការបន្តិចបន្តួចហើយឃើញថាកាក់កបគ្រាន់បើ ក៏ប៉ុន្តែខ្ញុំនៅតែស្ថិតនៅក្បែរ និងឃ្លាំមើលវិស័យសិល្បៈរបស់ស្រុកទេសយើងជានិច្ចដែរ ទោះជាពេលខ្លះខ្ញុំត្រូវទៅអាម៉េរិកក្តី។ ការដកឃ្លាតឆ្ងាយបន្តិចពីសង្គមសិល្បៈ ក៏ដោយសារតែបរិយាកាសក្នុងពិភពសិល្បៈហាក់ច្របូកច្របល់ហើយមានស្ថានភាពទីផ្សារការងារមិនសូវល្អប្រសើរ ស្របពេលដែលមិត្តភក្តិមួយចំនួនក៏ដកឃ្លាដែរ»។√ លោក គួច ខេវិន ថាសមាគមសិល្បៈសព្វថ្ងៃជាប់ត្រគាកស្តូក កម្រមានសកម្មភាពជួយសង្គមសិល្បៈនិងប្រកាសពីបេឡានិងគណនេយ្យភាពច្បាស់លាស់...

អ្នកផលិតកម្មវិធីរូបនេះបន្តទៀតថា «ចំពោះការជ្រើសរើសអ្នកដឹកនាំសមាគមសិល្បករខ្មែរខ្ញុំគិតថាមានអ្នកមានទេព្យកោសល្យ មានស្នាដៃល្អៗច្រើនដែលធ្លាប់បានចូលរួមលើកតម្កើងវិស័យសិល្បៈឱ្យរីកចម្រើនកន្លងទៅ ហើយចំពោះខ្ញុំផ្ទាល់បើឯកឧត្តម លោកជំទាវ លោកឧកញ៉ា បងប្អូនមិត្តសិល្បៈ បងប្អូន ពូមីង ជាសិល្បករ សិល្បការនីក្មេងចាស់យល់ឃើញថាខ្ញុំមានលទ្ធភាព មានសមត្ថភាព ទេពកោសល្យអាចធ្វើទៅបាន ខ្ញុំអាចឈរឈ្មោះឱ្យពួកគាត់ជ្រើសរើសសម្រាប់អណត្តិថ្មី»។

លោកបន្តទៀតថា «ចំពោះសំណួរថាតើគួរពង្រឹងអ្នកដឹកនាំសមាគមថ្មីយ៉ាងណានោះគឺវាមានលក្ខណៈដោយឡែកៗ ព្រោះថាសមាគមមិនមែនទើបតែបង្កើតម្សិលមិញនោះទេ គឺពីរ បីអណត្តិមកហើយ ហើយក៏មិនមែនគ្រប់សកម្មភាពកន្លងទៅសុទ្ធតែទន់ជ្រាយនោះឡើយ យើងនឹងពិនិត្យឡើងវិញអំពីលទ្ធផលការងារវិជ្ជមាន និងអវិជ្ជមានដែលទទួលបាន ហើយត្រូវកែលម្អ បំពេញបន្ថែមទៅតាមស្ថានភាពជាក់ស្តែងមិនថាតែគណនេយ្យភាព តម្លាភាពទាក់ទងនឹងថវិកានោះទេ គឺលើគ្រប់សកម្មភាពការងាររបស់សមាគមតែម្តង»។May be an image of 1 person

«ចំពោះសំណួរថា តើអ្នកដឹកនាំល្អត្រូវរៀបចំផែនការយ៉ាងណាដើម្បីជួយដោះស្រាយបញ្ហាទំនាស់របស់អ្នកសិល្បៈនោះ? គឺវាអាស្រ័យទៅលើទិដ្ឋភាពទំនាស់ បើវាជារឿងបុគ្គលហើយជះឥទ្ធិពលមកលើសង្គមសិល្បៈទាំងមូលដែលធ្វើឱ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរនៃវប្បធម៌ ប្រពៃណីជាតិនោះគឺអាស្រ័យលើច្បាប់ តែបើជារឿងបុគ្គលនិងបុគ្គល គឺអាស្រ័យលើការសម្របសម្រួល តាមហេតុ បច្ច័យនិងផល ។ ខ្ញុំយល់ថាវិបត្តិទំនាស់ផ្សេងគ្នាវិធីដោះស្រាយក៏ផ្សេងគ្នាដែរ ប៉ុន្តែអ្វីដែលត្រូវយកមកគិតគូរធ្វើឱ្យល្អប្រសើរជាមុនគឺសិលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់សិល្បករ សិល្បការនី នៅក្នុងសង្គមសិល្បៈខ្មែរយើងទាំងមូល»។ នេះជាការរៀបរាប់របស់លោក គួច ខេវិន បន្ទាប់ពីមានអ្នកសារព័ត៌មានជីកសួរលោកជាបន្តបន្ទាប់។លោកគួច ខេវិន ប្រតិកម្មចំពោះលោក ឡៅ បញ្ញា Mister Supranational 2022 ដើរគ្រវីទង់ជាតិមិនលើកដៃ”សំពះ” បែរជាលើកដៃ”Number One” - Khmerpress | Khmerpress

តាមការលើកឡើងរបស់លោក គួច ខេវិន នេះដែរជំទាវ ចន ច័ន្ទលក្ខណា ក៏បានចែករំលែកនូវសំណេររបស់លោកភ្ជាប់ជាមួយសម្តីថា «ជាដំបូងខ្ញុំសូមអរគុណចំពោះមតិយោបល់ និង ការណែនាំបែបសុជីវធម៌របស់បង នៅក្នុងកំឡុងពេលនេះប្អូនមិនទាន់ផ្ទេរតួនាទី ប្អូននិងយកយោបល់របស់បងទៅកែប្រែ និង បំពេញចំណុចខ្វះខាតរបស់ខ្ញុំកន្លងមក ។ ខ្ញុំសូមស្វាគមន៍ចំពោះវត្តមានរបស់បងក្នុងការដាក់ពាក្យឈរឈ្មោះជាបេក្ខភាពបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បក្នុងអាណ្ណតិថ្មី»។

ប្រធានសមាគមសិល្បកររូបនេះបន្តថា «ក្នុងនាមប្អូនធ្លាប់ធ្វើការជាមួយបងកន្លងមក ខ្ញុំសង្ឃឹមថាបងក៏កែប្រែទម្លាប់ជេរបញ្ចោរសិល្បការនី និង សិល្បករ មិនសំចៃមាត់របស់បងកន្លងមកដូចគ្នា ព្រោះទង្វើរបស់បងកន្លងមកក៏ជាគំរូអាក្រក់ចំពោះអ្នកជំនាន់ថ្មីដែរ ជាពិសេស ទង្វើមនុស្សប្រុសជេរស្រី»៕

 

 

រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ បានមកដល់ទីផ្សារកម្ពុជាហើយ!

0

រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤​ គឺជារថយន្តប្រភេទដឹកអ្នកដំណើរដ៏ពេញនិយមនៅទីផ្សារប្រទេសកម្ពុជា ដែលបានផ្តល់នូវភាពធន់ រឹងមាំ ផាសុកភាព ទំនើប និងសុវត្ថិភាពដល់អតិថិជនដែលទទួលបានគាំទ្រពីអតិថិជន មកពីសំណាកវិស័យទេសចរណ៍ វិស័យដឹកជញ្ជូនអ្នកដំណើរ និងវិស័យបដិសណ្ឋារកិច្ច កន្លងមក។ សម្រាប់រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ គឺនៅតែបន្តផ្តល់នូវទំនុកចិត្តដល់អតិថិជនដោយបានបំពាក់នូវបច្ចេកវិទ្យាប្រព័ន្ធសុវត្ថិភាពចុងក្រោយដែលផ្តល់ផាសុកភាព សុវត្ថិភាពជូនដល់អ្នកបើកបរ និងអ្នករួមដំណើរផងដែរ។https://blogger.googleusercontent.com/img/a/AVvXsEhUeiuFHGuslIpd8NXDNaSoy0dwljjtOzU249zrhHjoR0jHXri0Zm0vNLQP-Ug6YQ47NucMDIyZoPjSrj7xyKwYp4wWG26E6kq0XU6AgDMqaVnNGocsPNyDh-D5OTjt_eK28aWXQ39wcJ1KeIlkh9D77QTxslRZx5nyKdHyuwn0CN5r3tZy2GG9RGpqYXbqhttps://blogger.googleusercontent.com/img/a/AVvXsEicG2JwO5HsMvwfbZnWbZUwwzFfgWyiHQN-PCGwGY_NhlI0pJHzLEgdtWFqLkX6-zmSoB73k94w_epbSCXZ4-IGVyUIWzfcopcjB9TGH70F7REUdIlGtJTLCqGF3JBLbhcCy2ZE51kBsgSGH7G4Oc-_be1nWN-XT_CDVF8vMntvG1KUtfgjjpS5qynnDKDr

រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ ត្រូវបានរចនាឡើងដែលមានលក្ខណៈធំទូលាយ និងដំបូលខ្ពស់ស្រឡះភ្ជាប់មកជាមួយប្រព័ន្ធម៉ាស៊ីនត្រជាក់គ្រប់ជួរ ដែលផ្តល់នូវផាសុកភាព និងភាពស្រស់ស្រាយដល់អ្នកធ្វើដំណើរ មិនថាការធ្វើដំណើរកម្សាន្តទីជិត ឬទីឆ្ងាយ។https://blogger.googleusercontent.com/img/a/AVvXsEgyr2Zdqm7DymOKzAVLM6Drr4RvFWi22yPGim2Nsw4nWE6BkB9jSYIuBjQPM_Yc1RLU-9ApsSNifgRkF2h1N_-H2_EVmLeL34_WKydJxVDE3XQPEdSTaQ1dZ2KONGV_I-8Ek_gIImnDauqt1k310xjBgacpGKjHrZ4chYt4MwZcHPCG6bvSLggMdXF8MZmOជាពិសេស រថយន្តFord Transit ក៏បានបំពាក់បន្ថែមនូវឈ្នាន់ជាន់អេឡិចត្រូនិច និងដែកបង្កាន់ដៃដ៏រឹងមាំដែលផ្តល់ភាពងាយស្រួលសម្រាប់អ្នកដំណើរក្នុងការឡើងចុះ និងចេញចូលរថយន្ត។ សម្រាប់អ្នកបើកបរផ្នែកខាងមុខ ត្រូវបានរចនាឡើងដោយផ្តល់នូវផ្ទៃធំទូលាយងាយស្រួលក្នុងការមើលឃើញឧបសគ្គខាងមុខ មិនថាពេលថ្ងៃ ឬពេលយប់ បូករួមកញ្ចក់មើលក្រោយពីចំហៀងធំ រួមទាំងភ្លើងស៊ីញ៉ូរផ្តល់នូវសុវត្ថិភាព និងភាពងាយស្រួលដល់អ្នកបើកបរ។https://blogger.googleusercontent.com/img/a/AVvXsEiiFiLG08DF73wAkk7-2w-Ye6HAZpiDXADI1PICdj9OB_ET5gi-jZc0FoCEtSQDvFGiyQijWu9x4KGNXcJrYDYrYL9yqtl4ec-LwOl4DKuVt3oINP7zp6U1WpJZH4hnpVHkM_57AFlrX402HmkO0gPPdm_qw8-8jRLOP90rZ_ZJH54hY925OIhyjrJrlJlM

មិនតែប៉ុណ្ណោះ រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ គឺមានបំពាក់នូវប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀតជាច្រើនដូចជា ប្រព័ន្ធការពារសុវត្ថិភាពពីចោរកម្ម ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ABS ប្រព័ន្ធបែងចែកកម្លាំងហ្វ្រាំងដោយស្វ័យប្រវត្ត EBD ប្រព័ន្ធជំនួយក្នុងការឡើងចំណោត ប្រព័ន្ធទប់លំនឹងនិងស្ថេរភាពនៃរថយន្តសម្រាប់ផ្លូវកោង ឬផ្លូវរអិល ប្រព័ន្ធទប់លំនឹងរថយន្តក្នុងការបើកបរ និងប្រព័ន្ធសេនស័រជំនួយក្នុងការចូលចតចំនួន ៨គ្រាប់ រួមទាំងប្រព័ន្ធកាមេរ៉ាមើលក្រោយចំនួន ១ ផងដែរ។https://blogger.googleusercontent.com/img/a/AVvXsEhmRKcLdrJfRL-pGZMXYgTNygR8bjWUHDdA_rV2VxeR0YnxZVv87ZdFITzze1Ti89_4IKSH57OZvf_GGqdrWf2KNpPG2mRWtPtxwZQYK9KfdUYXM5Q5PfsizC2pWJz8KFeafU5G5AIBn4NxzASHJbtikO-Fa_L8NmybfxQ6_kyBkwwLSLB8GGpCAqgqAr7I

https://blogger.googleusercontent.com/img/a/AVvXsEgqrsnvbbo2d57zg-H42sUf5wGi_W8kwXljyNEgjS7uHvQ9dDQNatzIV3C1QsvVMPWHI-QNhMNnH7CfdNrhgJ6H0_MDEuCAkmoDcKS3hBs48s5VkTknTc0E2zEh_5VO525WrRL9hnoH-YxWepsK-2jWCUdBCGlCQZo2vkAPBJHMZUDB0ekjvcCeRtubYJxU

សម្រាប់ការទំនាក់ទំនងផ្នែកលក់ និង ទទួលព័ត៌មានផ្សេងៗអំពីរថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ088 6777 200 | 078 777 200https://blogger.googleusercontent.com/img/a/AVvXsEgwI0-uDCzu2Wl1NvKjVC0alGK4A8dxZ3Ohf3uWqE7OnI2AIrFD20gFFhPSE_RyBcxgFPNGiQqigOfthmbvNkobri1XbTSwsWsUAVk6RiwD0nYCOad2Tq99d5pYVANo-ohY4S-NFtvZMS00T8XRdW3sM1qcQ_FJCvS-r8voo2neYz9lSkNf2SpThBhAzy-Z

https://blogger.googleusercontent.com/img/a/AVvXsEgROIAv0W2bofeVL-1DBrbTIDUm-x9O10ZQBsgyJnQfkyjk4InIPsJbsZZArvsXoxoy9RuvW9fdlvxKVH5rg9aKOKnXsUxut_ll_DJ1gHEA6bOJo5zOhYdSrKmaCLPLspE5Lhvxei1soYwUc5oDsS1uRZJVyWF3nIR1D2zkml3gRWDvglLUgUHabDIj_FfH

ប្រទេសថៃសហការជាមួយកម្ពុជាដោះស្រាយបញ្ហាធូលីឆ្លងព្រំដែន

0

ប្រទេសថៃ ៖ ប្រទេសថៃនៅតែជួបវិបត្តិបន្តទៀតពាក់ព័ន្ធនឹងបញ្ហាធូលីពុល ហើយបច្ចុប្បន្ន តំបន់ជាច្រើននៅប្រទេសថៃស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។ ជាក់ស្តែង នៅទីក្រុងបាងកក និងខេត្តឈៀងម៉ៃ មានគុណភាពខ្យល់ជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសមានការបំពុលខ្លាំងបំផុតលើពិភពលោក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃឈ្មោះ Nation កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។เรื่องจริง! ไทยจับมือกัมพูชา ตั้ง Hotline แก้ปัญหาฝุ่น-PM2.5 ข้ามพรมแดน

លើសពីនេះ ស្ថានការណ៍នេះកាន់តែគួរឱ្យបារម្ភខ្លាំងឡើង នៅពេលមជ្ឈមណ្ឌលទំនាក់ទំនងការដោះស្រាយបញ្ហាបំពុលបរិយាកាស និងនាយកដ្ឋានគ្រប់គ្រងការបំពុលបរិយាកាសលើកឡើងថា ចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅគ្រប់តំបន់របស់ប្រទេសថៃ លើកលែងតែខេត្តភាគខាងត្បូង នឹងមានធូលីពុលកើនឡើង ។

ចំណែកមូលហេតុបណ្តាលឱ្យកើតធូលីនៅលើបរិយាកាសនោះ ក្រៅពីអាកាសធាតុតាមរដូវកាល គឺវាកើតឡើងដោយសារការដុតតាមធម្មជាតិ ជាពិសេស ការដុតភ្លើងរបស់មនុស្ស ។ បើតាមការត្រួតពិនិត្យក្នុងផ្កាយរណបបង្ហាញថា តំបន់របស់ប្រទេសថៃ និងប្រទេសជិតខាង មានចំណុចក្តៅកើតឡើងជាច្រើនកន្លែង ។ កត្តាទាំងនេះបានធ្វើឱ្យប្រទេសថៃមានបញ្ហាធូលីយ៉ាងខ្លាំង រហូតធ្វើឱ្យមតិនានាសួរថា តើពេលណាទើបប្រទេសថៃ និងប្រទេសជិតខាងសហការគ្នាដោះស្រាយបញ្ហាធូលី និងផ្សែងឆ្លងព្រំដែន?กกล.บูรพา จับมือทหารกัมพูชา ร่วมแก้ไขปัญหาฝุ่น PM2.5 พื้นที่แนวชายแดน |  MATICHON ONLINE | LINE TODAY

ថ្មីៗនេះ មជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយប្រទេសថៃលើកឡើងថា យោងតាមទិន្នន័យពីក្រសួងការបរទេសថៃឱ្យដឹងថា ក្រសួងការបរទេសថៃ និងកម្ពុជា នឹងសហការគ្នាបង្កើត Hotline ដើម្បីដោះស្រាយបញ្ហាធូលី និងផ្សែងឆ្លងព្រំដែន ។

លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាគ្នាអំពីការដោះស្រាយបញ្ហាធូលី និងផ្សែង ក្នុងអំឡុងពេលនាយករដ្ឋមន្ត្រីកម្ពុជាធ្វើដំណើរទស្សនកិច្ចមកប្រទេសថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ភាគីទាំងពីរបានយល់ព្រមសហការគ្នាដោះស្រាយបញ្ហាធូលី PM2.5 ព្រមទាំងផ្តល់ភាពសំខាន់ដល់បរិស្ថាន និងខ្យល់អាកាសបរិសុទ្ធប្រកបដោយនិរន្តរភាព ។Bangkok air pollution at dangerous levels, children asked to stay indoors -  National | Globalnews.ca

លើសពីនេះ ប្រទេសថៃ និងកម្ពុជា នឹងសហការគ្នាបង្កើត Hotline និងក្រុមការងារចម្រុះរវាងក្រសួងធនធានធម្មជាតិ និងបរិស្ថានរបស់ថៃ ជាមួយក្រសួងបរិស្ថានរបស់កម្ពុជា ដើម្បីដោះស្រាយបញ្ហាបរិស្ថានដែលប៉ះពាល់ដល់សុខភាពពលរដ្ឋ តាមការស្នើឡើងរបស់ភាគីថៃ ។

ក្រៅពីនេះ ក្រសួងការបរទេសនឹងជំរុញកិច្ចសហការផ្សេងៗ ដូចជា ៖ ការផ្លាស់ប្តូរព័ត៌មានតំបន់ក្តៅ និងការអភិវឌ្ឍសក្តានុពលឧបករណ៍, ការពន្លត់ភ្លើង និងការគ្រប់គ្រងផ្នែកកសិកម្ម រួមទាំងការផ្លាស់ប្តូរចំណេះដឹង និងព័ត៌មាន Hotspot ផ្សេងៗ បន្ទាប់ពីការសន្ទនាពីចម្ងាយ ។ រីឯភាគីកម្ពុជាបានឯកភាពលើសារៈសំខាន់នៃការផ្លាស់ប្តូរព័ត៌មាន ព្រមទាំងត្រៀមខ្លួនចែករំលែកព័ត៌មានប្រចាំថ្ងៃ និងតែងតាំងមន្ត្រីសម្របសម្រួលបញ្ហានេះ ។Chinese New Year 2019 “pollution” could worsen Bangkok air

កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាសបានបង្ហាញទិន្នន័យទទួលបានពីផ្កាយរណប (Suomi NPP) និងទិន្នន័យបានពីផ្កាយរណបជាច្រើនទៀតកាលពីថ្ងៃទី១៥ ខែកុម្ភៈ បង្ហាញថា ប្រទេសថៃមានតំបន់ក្តៅ រហូតដល់១.៨៧០តំបន់ ។

ទិន្នន័យពីផ្កាយរណបបញ្ជាក់ទៀតថា ចំណែកប្រទេសជិតខាង គឺប្រទេសកម្ពុជាមានតំបន់ក្តៅច្រើនជាងគេ ស្មើនឹង២.៣៤៨តំបន់, មីយ៉ាន់ម៉ា ១.៣៩៥តំបន់, ឡាវ ១.០៦៤តំបន់ និងវៀតណាម ៥៧៥តំបន់ ៕

កូរ៉េខាងជើងគ្រោងអញ្ជើញនាយករដ្ឋមន្ត្រីជប៉ុនមកទស្សនកិច្ច

0

ប្រទេសកូរ៉េខាងជើង ៖ អ្នកនាង គីម យ៉ូជុង គឺជាប្អូនស្រីរបស់លោក គីម ជុងអ៊ុន មេដឹកនាំប្រទេសកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈទីភ្នាក់ងារព័ត៌មានកណ្តាលរបស់រដ្ឋាភិបាលកូរ៉េខាងជើង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថា កូរ៉េខាងជើងនឹងបើកចំហក្នុងការពង្រឹងទំនាក់ទំនងជាមួយជប៉ុន ព្រមទាំងអញ្ជើញនាយករដ្ឋមន្ត្រីជប៉ុនមកទស្សនកិច្ចនៅកូរ៉េខាងជើងផងដែរ ។Kim Yo Jong Fast Facts | CNN

អ្នកនាង គីម យ៉ូជុង ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា គ្មានហេតុផលណាមួយដែលធ្វើឱ្យប្រទេសកូរ៉េខាងជើង និងជប៉ុន មិនអាចបង្កើតទំនាក់ទំនងជាមួយគ្នាបានទេ ដរាបណា ជប៉ុនមិនលើកឡើងពីបញ្ហាឧបសគ្គក្នុងការទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ ជាក់ស្តែង បញ្ហាចោទប្រកាន់កូរ៉េខាងជើង រឿងការចាប់ខ្លួនជនជាតិជប៉ុន ។Kim Jong Un's sister warns of 'quick action' against the US, S. Korea | WCHS

ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងសង្ឃឹមថា នៅថ្ងៃណាមួយ មេដឹកនាំប្រទេសជប៉ុននឹងធ្វើដំណើរមកទស្សនកិច្ចនៅកូរ៉េខាងជើង ប៉ុន្តែបច្ចុប្បន្ននេះ កូរ៉េខាងជើងពុំទាន់មានគម្រោងនៅឡើយទេ ក្នុងការពង្រឹងទំនាក់ទំនងជាមួយជប៉ុន ។ ហេតុនេះ កូរ៉េខាងជើងនឹងរង់ចាំមើលការតាំងចិត្តពិតប្រាកដរបស់លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ជាមុនសិន ។Who Is Fumio Kishida, Japan's New Prime Minister?

កាយវិការដ៏កម្ររបស់កូរ៉េខាងជើង ដែលចង់ចងសម្ព័ន្ធភាពជាមួយជប៉ុនលើកនេះ បានកើតឡើងក្រោយពីជប៉ុនបង្ហាញនូវចំណុចសំខាន់ៗចំនួន២ គឺចំណុចទី១ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ទើបតែបានលើកឡើងកាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤ ថា លោកមានអារម្មណ៍ថា វាមានភាពចាំបាច់យ៉ាងខ្លាំងដែលត្រូវផ្លាស់ប្តូរទំនាក់ទំនងរវាងជប៉ុន និងកូរ៉េខាងជើង នាពេលបច្ចុប្បន្ន ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីជប៉ុនបានចាប់ផ្តើមធ្វើសកម្មភាពមួយចំនួនដែលពាក់ព័ន្ធនឹងគំនិតនេះផងដែរ ។Who is Fumio Kishida, Japan's new prime minister?

ចំណែកចំណុចទី២ សារព័ត៌មានជប៉ុនបានរាយការណ៍នៅខែកុម្ភៈ ឆ្នាំ២០២៤ ថា លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន គ្រោងធ្វើដំណើរទស្សនកិច្ចទៅប្រទេសកូរ៉េខាងត្បូង នៅចុងខែមីនា ឆ្នាំ២០២៤ ហើយលោកនឹងចូលរួមកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ។ វាជាការធ្វើដំណើរមកកាន់ប្រទេសកូរ៉េខាងត្បូង លើកទី២ របស់លោក Fumio Kishida ៕

ក្រិកក្លាយជាប្រទេសគ្រិស្តដំបូងដែលអនុញ្ញាតឱ្យរៀបការភេទដូចគ្នាស្របច្បាប់

0

បរទេស៖ ក្រិកគឺជាប្រទេសដែលមានប្រជាជនភាគច្រើនកាន់សាសនាគ្រិស្ត ជាទូទៅយោងតាមព្រះគម្ពីររបស់សាសនាគ្រិស្តបានប្រកាសថា សកម្មភាពនៃការស្រឡាញ់ភេទដូចគ្នាគឺជាអំពើបាប។ ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះសភាក្រិកបានអនុម័តច្បាប់អនុញ្ញាតឱ្យរៀបការភេទដូចគ្នាដោយស្របច្បាប់ ដែលនេះនឹងធ្វើឱ្យប្រទេសក្រិចក្លាយទៅជាប្រទេសគ្រិស្តអូស្សូដក់(សាខានៃសាសនាគ្រិស្ត)ដំបូងបង្អស់របស់ពិភពលោក។Greece becomes first Orthodox Christian country to legalise same-sex  marriage - ABC Newsសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយសមាជិកសភាចំនួន ១៧៦រូប បានបោះឆ្នោតគាំទ្រ ៧៦សំឡេង ខណៈ ២រូបមិនបានបោះឆ្នោត និងមិនបោះឆ្នោតគាំទ្រ ៤៦សំឡេង។ ដូច្នេះច្បាប់នេះនឹងក្លាយជាច្បាប់បន្ទាប់ពីត្រូវបានចុះផ្សាយក្នុងសារាចរផ្លូវការ។ នេះជាលទ្ធផលនៃការធ្វើយុទ្ធនាការរាប់ទសវត្សរ៍សម្រាប់សិទ្ធិអាពាហ៍ពិពាហ៍ភេទដូចគ្នានៃសហគមន៍ LGBT ក្នុងប្រទេសក្រិក។Greece Legalizes Same-Sex Marriage, a First for an Orthodox Christian  Country

បន្ទាប់ពីការអនុម័តរបស់ខ្លួន ក្រុមអ្នកសង្កេតការណ៍សភាបានអបអរសាទរចំពោះការគាំទ្រច្បាប់នេះ ហើយមនុស្សរាប់សិបនាក់ក៏បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៃទីក្រុងអាថែន ដើម្បីអបអរសាទរផងដែរ។ នាយករដ្ឋមន្ត្រី Kyriakos Mitsotakis បាននិយាយថា “ក្រិកមានមោទនភាពក្នុងការក្លាយជាប្រទេស EU ទី ១៦ ក្នុងការធ្វើឱ្យស្របច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា។Greece becomes first Orthodox Christian country to legalize same-sex civil  marriage – Orange County Register

ច្បាប់នេះបានធ្វើឱ្យប្រទេសក្រិច ក្លាយជាប្រទេសគ្រិស្តអូស្សូដក់ដំបូងគេ (សាខានៃសាសនាគ្រិស្ត) ដើម្បីអនុញ្ញាតឱ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នា ប៉ុន្តែក៏ត្រូវបានជំទាស់យ៉ាងខ្លាំងដោយវិហារគ្រិស្តអូស្សូដក់ផងដែរ។ នេះបើយោងតាម Reuters បានឱ្យដឹងថា លទ្ធផលនៃការស្ទង់មតិថ្មីៗនេះបានបង្ហាញថាជនជាតិក្រិកកំពុងបែកបាក់គ្នាដោយសារបញ្ហានេះ។Greece becomes first Orthodox Christian country to legalise same-sex  marriage | World News | Sky News

គណបក្សស្តាំនិយម Spartans បាននិយាយថា ច្បាប់ថ្មីនេះគឺជា “អំពើបាប និងថោកទាបបំផុត”។ រីឯគណបក្សដំណោះស្រាយក្រិកក៏បាននិយាយដែរថាសេចក្តីព្រាងច្បាប់នេះគឺជាការ «ប្រឆាំងនឹងគ្រិស្តសាសនាទាំងស្រុង» និងបំផ្លាញផលប្រយោជន៍ជាតិ។ ទន្ទឹមនឹងនេះ មនុស្សជាច្រើនមកពីសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានិយាយថា សេចក្តីព្រាងច្បាប់នេះគឺ “មិនស៊ីជម្រៅគ្រប់គ្រាន់ទេ”។ ទោះជាយ៉ាងណា គូស្វាមីភរិយាស្រឡាញ់ភេទដូចគ្នា បច្ចុប្បន្នកំពុងប្រឈមមុខនឹងឧបសគ្គជាច្រើននៅពេលប្រើវិធីបន្តពូជជំនួយ ហើយមនុស្សទាំងនេះក៏មិនត្រូវអនុញ្ញាតឱ្យសុំពពោះជំនួសដែរ៕

ទូតរុស្សុី ឱ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្នពេលមកកម្សាន្តនៅក្រុងភ្នំពេញ

0

នាថ្មីៗនេះ ស្ថានទូតរុស្សុី ប្រចាំនៅកម្ពុជា បានបង្ហោះសារណែនាំដល់ពលរដ្ឋរុស្សុី ដែលកំពុងរស់នៅ និងចង់មកកម្សាន្តនៅទីក្រុងភ្នំពេញ គួរណាស់តែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជុំវិញការអសន្តិសុខពីការលួចឆក់។

យោងតាមគេហទំព័រផ្លូវការរបស់ស្ថានទូតរុស្សុី ប្រចាំនៅកម្ពុជា បានលើកឡើងថា៖”ប៉ុន្មានខែថ្មីៗនេះ នៅតាមទីក្រុងនានាក្នុងរាជធានីភ្នំពេញ (ជាពិសេសផ្លូវព្រះស៊ីសុវត្ថិ និងតំបន់ក្បែរៗ) និងក្រុងសីហនុ មានការកើនឡើងនៃចោរកម្មតាមដងផ្លូវ”។

ស្ថានទូតរុស្សុី បានធ្វើការ អំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ដោយពលរដ្ឋរុស្សុីហាមដាច់ខាត មិនត្រូវយកឯកសារដើម និងវត្ថុមានតម្លៃមកជាមួយ អំឡុងពេលកំពុងដើរលេង ជាពិសេសត្រូវទុកទូរស័ព្ទ និងកាបូបឱ្យបានត្រឹមត្រូវ។

ជុំវិញករណីនេះ ស្ថានទូតរុស្សុី បានណែនាំឱ្យពលរដ្ឋរុស្សុី ត្រូវទាក់ទងទៅកាន់នាយកដ្ឋាននគរបាលកម្ពុជា ក្នុងតំបន់ភ្លាមៗ ប្រសិនបើមានករណីចោរឆក់។

ការធ្វើបែបនេះ ក៏ព្រោះថាស្ថានទូតមិនមានសិទ្ធិក្នុងការឆែកឆេរឯកសារ ទូរស័ព្ទ និងរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនផ្សេងទៀតដែលត្រូវគេលួច ឬជ្រៀតជ្រែកក្នុងគ្រប់រូបភាពនៃការងាររបស់ភ្នាក់ងារអនុវត្តច្បាប់កម្ពុជាឡើយ៕

 

 

ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប និងអាមេរិក ប្រជែងគ្នាកាត់បន្ថយតម្លៃ ដើម្បីប្រកួតជាមួយរថយន្តអគ្គិសនីចិន

0

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបកំពុងព្យាយាមកាត់បន្ថយតម្លៃរថយន្តអគ្គិសនីរបស់ខ្លួន ក្នុងគោលបំណងដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន។
កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាម US News បានឱ្យដឹងថា ក្រុមហ៊ុន Stellantis និង Renault របស់អឺរ៉ុបកំពុងព្យាយាមអភិវឌ្ឍរថយន្ត EV ឱ្យមានតម្លៃសមរម្យជាងមុន ខណៈដែលក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិក General Motors និង Ford ក៏កំពុងខិតខំកាត់បន្ថយថ្លៃដើមនៃរថយន្តអគ្គិសនីរបស់ខ្លួនផងដែរ។Stellantis Profitable in 2023, Downplays Merger Talk With Renault |  WardsAuto

Luca de Meo នាយកប្រតិបត្តិនៃក្រុមហ៊ុន Renault បាននិយាយថា មូលហេតុនៃការកាត់បន្ថយតម្លៃគឺដោយសារកំណើននៃការលក់រថយន្តអគ្គិសនីរបស់អឺរ៉ុប និងអាមេរិកធ្លាក់ចុះខ្លាំង។ Luca de Meo ក៏បានបន្តទៀតថា ការកាត់បន្ថយតម្លៃរថយន្តនឹងកាន់តែងាយស្រួលជាមួយរថយន្តតូចៗ ដោយសារតែក្រុមហ៊ុននានាអាចកាត់បន្ថយទំហំនៃកញ្ចប់ថ្ម ដែលមានសារៈសំខាន់ប្រហែល ៤០% នៃតម្លៃរថយន្តអគ្គិសនី។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Ford ក៏កំពុងវាយតម្លៃយុទ្ធសាស្ត្រថ្មរបស់វា និងរៀបចំការរចនារថយន្តអគ្គិសនីឱ្យមានតម្លៃទាប ដើម្បីអាចប្រកួតប្រជែងជាមួយ BYD។Stellantis says no merger plans after Renault report | Reuters

ទោះជាយ៉ាងណា ទាំងក្រុមហ៊ុនផលិតរថយន្តអាមេរិក និងអឺរ៉ុបបច្ចុប្បន្នកំពុងស្ថិតក្រោមសម្ពាធពីដៃគូប្រកួតប្រជែងរបស់ចិន។ ការលេចឡើងនៃរថយន្តអគ្គិសនីរបស់ចិនតម្លៃទាប បានជះឥទ្ធិពលដ៏ខ្លាំងក្លាលើកិច្ចខិតខំប្រឹងប្រែងរបស់ម៉ាកយីហោអឺរ៉ុបក្នុងការអភិវឌ្ឍន៍ផលិតផលដែលមានតម្លៃសមរម្យជាងមុន។ BYD កំពុងពន្លឿនការនាំចេញរថយន្តទៅកាន់អឺរ៉ុប និងតំបន់ផ្សេងទៀត ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តអាមេរិកមានការព្រួយបារម្ភថាក្រុមហ៊ុននេះនឹងបង្កើតរោងចក្រនៅក្នុងប្រទេសម៉ិកស៊ិក ដើម្បីនាំយករថយន្តអគ្គិសនីទៅកាន់ទីផ្សារអាមេរិក។Renault, Stellantis focus on compact and midsize launches in 2022 |  Automotive News Europe

គួរបញ្ជាក់ដែថា ក្រុមហ៊ុន Ford និង GM កំពុងប្រឈមមុខនឹងសម្ពាធពីអ្នកវិនិយោគនៅពេលចំណាយលើរថយន្តអគ្គិសនី។ ក្រុមហ៊ុន Ford ប៉ាន់ប្រមាណការខាតបង់ពី ៥ ទៅ ៥.៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះនៅលើខ្សែរថយន្ត។ ទន្ទឹមនឹងនេះ នៅក្នុងខែតុលា ឆ្នាំ ២០២៣ ម៉ាករង Citroen របស់ក្រុមហ៊ុនអឺរ៉ុប បានណែនាំរថយន្ត SUV អគ្គិសនីថ្មី e-C3 ដែលជាម៉ូដែលតម្លៃទាបចាប់ពី ២៥,១០០ ដុល្លារអាមេរិក ផ្តោតលើដៃគូប្រកួតប្រជែងរបស់ចិន ប៉ុន្តែទោះជាយ៉ាងណាម៉ូដែលរថយន្តតម្លៃទាបនេះ នៅតែមានតម្លៃខ្ពស់គួរសមបើធៀបនឹងរថយន្តចិន៕

គេចសាលាមិនចូលរៀន ត្រូវសមត្ថកិច្ចចាប់កោរសក់ និងធ្វើកិច្ចសន្យា

0

សិស្សគេចសាលា ៤នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ ហៅមកអប់រំណែនាំ ធ្វើកិច្ចសន្យា និងអញ្ជើញអាណាព្យាបាលមកធានា ទើបអនុញ្ញាតឱ្យយកទៅអប់រំបន្តនៅផ្ទះវិញ។May be an image of 14 people and text that says 'LICE'ការអនុវត្តវិធានការប្រមូលសិស្សានុសិស្សគេចសាលាមិនចូលរៀននេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ខណៈកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ កំពុងល្បាត នៅក្នុងភូមិសាស្ត្រស្រុកពាមរក៍។May be an image of 9 people and textជុំវិញករណី ការចាត់វិធានការប្រមូលសិស្សគេចសាលានេះ ហាក់មានកំណើនច្រើន ដោយនៅតាមភូមិសាស្ត្ររាជធានីភ្នំពេញ ក៏ឃើញមានការឃាត់ខ្លួនសិស្សមួយចំនួន ដែលបានគេចសាលា ទៅអង្គុយហាងកាហ្វេ និងមានសិស្សខ្លះឈានដល់ការប្រើប្រាស់បារី ឬបារីអេឡិចត្រូនិចជាដើម៕May be an image of 2 people, grass and tree

 

ឈ្វេងយល់! ឧបនាយករដ្ឋមន្រ្តី មានតួនាទីសំខាន់អ្វីខ្លះ?

0

ឧបនាយករដ្ឋមន្ត្រី ជាសមាជិករាជរដ្ឋាភិបាល ដែលមានអាសនានុក្រមលើសសមាជិកដទៃទៀត។ ឧបនាយករដ្ឋមន្ត្រីជួយការងារនាយករដ្ឋមន្ត្រី តាមការប្រគល់សិទ្ធិចំពោះមុខពី នាយករដ្ឋមន្រ្តី។

កិច្ចការដែលទាក់ទងនឹងការដឹកនាំរួមរបស់រាជរដ្ឋាភិបាល បើគ្មានការយល់ព្រមពីនាយករដ្ឋមន្ត្រីទេ ឧបនាយករដ្ឋមន្ត្រីគ្មានសិទ្ធិសម្រេចឡើយ។

នៅក្នុងនីតិកាលទី៧នេះ ឧបនាយករដ្ឋមន្រ្តី មានចំនួន១០រូប ដោយសុទ្ធសឹងតែមានមុខតំណែង និងតួនាទីរៀងៗខ្លួន ក៏ប៉ុន្តែអ្នកទាំង១០នេះ ក៏មានតួនាទីរួមគ្នាមួយគឺជួយសម្រួលកិច្ចការនាយករដមន្ត្រី។

ក្នុងចំណោម១០នាក់ មានតែឧបនាយករដ្ឋមន្រ្តី ២រូប មានតួនាទីជានាយករដ្ឋមន្ត្រីស្តីទី ដែលមានសិទ្ធជំនួសការងារសម្តេចធិបតី ហ៊ុន ម៉ាណែត នៅពេលសម្តេចអវត្តមាន ឬជាប់បំពេញភារកិច្ចនៅក្រៅប្រទេស។

ឧបនាយករដ្ឋមន្រ្តី ទាំង២រូបនោះគឺ៖

  • ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រីអវត្ដមាន, ជួយនាយករដ្ឋមន្ត្រីលើវិស័យសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់ សាធារណៈ ក្នុងក្របខណ្ឌអន្តរក្រសួង។
  • ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជា នាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រី និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អវត្តមាន, ជួយនាយករដ្ឋមន្ត្រីលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាប្រធានគណៈកម្មការគោលនយោបាយ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ។

ដោយឡែក ឧបនាយករដ្ឋមន្រ្តី៨រូបទៀត នៅក្នុងនីតិកាលទី៧នេះ មានតួនាទីផ្សេងៗខុសគ្នា តាមមុខតំណែងនៃក្រសួងផ្សេងៗទៀត។

ថ្មីៗនេះ ឯកឧត្តមហ៊ុន ម៉ានី ក៏ត្រូវបានបោះឆ្នោត ជាឧបនាយករដ្ឋមន្រ្តីទិ១១ នៃនីតិកាលទី៧នេះ បន្ថែមពីលើមុខងារបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ៕

 

បុរសនិពន្ធរឿងម៉ូលីកា ត្រូវតុលាការចោទប្រកាន់២​ករណី

0

ជនត្រូវចោទ ដែលបានប្រឌិតរឿងស្ត្រីឈ្មោះ ម៉ូលីកា ត្រូវប៉ូលិសចរាចរណ៍ផាកពិន័យ និងបានឆាតទៅញ៉ែទៀតនោះ ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ហើយ ចំនួន០២បទល្មើស រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ។May be an image of 1 person and smilingកាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ជនត្រូវចោទមានឈ្មោះថា យឹម សុផាន់ណា ភេទប្រុស ត្រូវបានចោទប្រកាន់ពីបទ បរិហារបង្កាច់កេរ្តិ៍ និងបទក្លែងបន្លំ តាមមាត្រា៣១១, មាត្រា៣១២, មាត្រា៦២៦ និងមាត្រា៦២៧ នៃក្រមព្រហ្មទណ្ឌ និងត្រូវបានបញ្ចូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

ការប្តឹងបរិហារបង្កាច់កេរ្តិ៍ ត្រូវដាក់ទោសពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០ម៉ឺន ទៅ ២លានរៀល ខណៈ បទក្លែងបន្លំ ទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ៦លានរៀល បន្ថែមទៀត។

ជុំវិញករណីនេះ អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានអោយដឹងថា៖”ជនសង្ស័យរូបនេះ ស្ថិតក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀត ដែលកំពុងរត់គេចខ្លួន ខណៈសមត្ថកិច្ច កំពុងបន្តការស្រាវជ្រាវក្នុងការតាមចាប់ខ្លួនផងដែរ”៕May be an image of 1 personឯកឧត្តម ជួន ណារិន្ទ អំពាវនាវឱ្យស្ត្រីឈ្មោះ គង់ ម៉ូលីកា មកបំភ្លឺរឿងនគរបាលផាកពិន័យនៅស្តុបក្តាន់ពីរ - Troryorng Media