Home Blog Page 1261

ថ្មីប្លែក! ចងអង្រឹងដេកលើលំហរអាកាសកំពុងផ្ទុះកក្រើកនៅចិន

0

កាលពីពេលថ្មីៗនេះ មនុស្សម្នាជាច្រើនគឺកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការបោះជំរុំបែបថ្មីប្លែក ចម្លែកអារម្មណ៍មួយ គឺការបោះតង់លើលំហរអាកាស ដែលបានចាត់ទុកថាវាជាការបោះតង់មួយស្រដៀងទៅនឹងការបោះតង់បែបប្រពៃណីនៅតាមជើងភ្នំដែរ។

យោងទៅតាមការបង្ហោះមួយ ដែលមានប្រភពមកពីប្រទេសចិនបានបង្ហាញឲ្យឃើញពីទិដ្ឋភាពនៃការបោះជំរុំ សម្រាកលំហែរកាយយ៉ាងសប្បាយរីករាយនៅតាមលំហរអាកាស ពោលគឺនៅលើមេឃ។ ភ្នំមួយនៅក្នុងទីក្រុងសៀងហៃនៃប្រទេសចិន គឺជាកន្លែងសម្រាប់អ្នកដែលចង់បោះតង់ មើលឃើញនូវជ្រលងភ្នំខ្ពស់ៗ ភាពចុះអភ៌ត្រជាក់ និងទទួលបានអារម្មណ៍ធម្មជាតិពិតៗគឺអាចមកសាកល្បងនៅទីនោះបាន។Vacay Holiday Deals on X: "Would you dare...!? Sky Camping in the mountains  of Shanghai, China..... #explorechina???????? #mountainhiking #adrenalinejunkie  #skycamping #trippingwithvacay https://t.co/b8J8hexJ0z" / X

ការបោះជំរុំនៅលើអាកាស គឺស្រដៀងគ្នាទៅនឹងការបោះតង់តាមជ្រលងភ្នំដែលយើងចំណាំតែប្រទះឃើញជាទូទៅដែរ។ ដោយហេតុថាការបោះតង់ធម្មតាតាមដងភ្នំ គឺគេសង់តង់ឡើងនៅលើដី និងចងភ្ជាប់ជាមួយដើមឈើឬមានអ្វីកល់ដើម្បីទប់លំនឹងតង់ជាដើម។ ប៉ុន្តែ ការបោះតង់លើអាកាសនេះវិញ គឺគេធ្វើឡើងដោយចងភ្ជាប់អង្រឹងជាមួយនឹងខ្សែររូតឬខ្សែរព្យួរនៅលើអាកាស ដែលគេបានរៀបចំឲ្យរួចជាស្រេច។

ការបោះតង់លំហរអាកាសនេះទៀតសោតគឺតម្រូវឲ្យអ្នកមានស្មារតីនឹងនរ ការប្រុងប្រយ័ត្នខ្ពស់ រាងកាយមាំមួន ក៏ដូចជាមានបទពិសោធន៍នូវក្នុងការឡើងភ្នំ ជំនាញក្នុងការប្រើប្រាស់ខ្សែររូត និងមានឧបករណ៍សុវត្ថិភាពត្រឹមត្រូវផងដែរ។lopata zahlteniu nedeľa sky camping shanghai hlučný zlodej kopanie

យ៉ាងណាមិញ ការបោះជំរុំលើលំហរអាកាសនេះ មិនមែនសម្រាប់មនុស្សគ្រប់គ្នាសុទ្ធអាចសាកល្បងបាននោះទេ ព្រោះថាវាប្រឈមនឹងហានិភ័យខ្ពស់ ប្រសិនបើអ្នកគ្មានបទពិសោធន៍និងវិធានការសុវត្ថិភាពត្រឹមត្រូវ។ ប៉ុន្តែសម្រាប់អ្នកដែលមានជំនាញនិងហ៊ានវិញ រឿងទាំងនេះគឺពិតជាប្លែកនិងគួរឲ្យចង់សាកល្បងបំផុតក្នុងមួយឆាកជីវិតរបស់ពួកគេ៕

អ្នកដំណើររត់មកវាយអ្នកបើកយន្តហោះដោយសារមូលហេតុហួសចិត្តមួយ

0

ប្រទេសឥណ្ឌា ៖ សារព័ត៌មានបរទេសរាយការណ៍ថា បុរសអ្នកដំណើរម្នាក់បានរត់មកវាយអ្នកបើកយន្តហោះ ខណៈអ្នកបើកយន្តហោះកំពុងឈរប្រកាសពីមូលហេតុដែលយន្តហោះត្រូវពន្យារពេលហោះហើររយៈពេល១០ម៉ោង ។ ក្រោយកើតហេតុការណ៍នេះធ្វើឱ្យយន្តហោះត្រូវពន្យារពេលការហោះហើរ៣ម៉ោងបន្ថែមទៀត ហើយត្រូវផ្លាស់ប្តូរអ្នកបើកយន្តហោះផងដែរ ។Indigo passenger punches pilot making delay announcement; detained - The  Statesman

ហេតុការណ៍ច្របូកច្របល់នេះបានកើតឡើងចំពោះក្រុមហ៊ុនអាកាសចរណ៍ IndiGo ជើងហោះហើរ 6E-2175 ដែលធ្វើដំណើរចាកចេញពីទីក្រុងញូវដែលី ទៅកាន់រដ្ឋ Goa ប្រទេសឥណ្ឌា ដោយយន្តហោះត្រូវពន្យារពេលហោះហើរជាច្រើនម៉ោង ព្រោះអាកាសធាតុមិនអំណោយផល ។ ហេតុនេះ ធ្វើឱ្យអ្នកដំណើរម្នាក់មិនពេញចិត្តដោយសារការរង់ចាំយូរ ទើបរូបគេរត់ទៅដាល់អ្នកបើកយន្តហោះមួយទំហឹង បន្ទាប់មក ក៏មានការឈ្លោះប្រកែកគ្នាជាមួយបុគ្គលិកធ្វើការលើយន្តហោះទៀតផង ។ វាបានធ្វើឱ្យអ្នកដំណើរនៅលើយន្តហោះភ្ញាក់ផ្អើលយ៉ាងខ្លាំង ។Passenger Who Slapped IndiGo Pilot After 13-Hour Delay Arrested, Gets Bail

សារព័ត៌មានរាយការណ៍ថា យន្តហោះនេះបានពន្យារពេលការហោះហើររហូតដល់ជាង១០ម៉ោង ហើយអ្នកបើកយន្តហោះបានប្រកាសទៅកាន់អ្នកដំណើរទាំងអស់ឱ្យជ្រាបពីមូលហេតុនៃការយឺតយ៉ាវ ។ ប៉ុន្តែនៅសុខៗ ស្រាប់តែអ្នកដំណើរម្នាក់បានរត់មកវាយអ្នកបើកយន្តហោះដែលកំពុងតែឈរប្រកាសពុំទាន់ចប់នៅឡើយ ។

តារាសម្តែងម្នាក់ជនជាតិរុស្ស៊ីកាត់ឥណ្ឌា ដែលនាងបានជិះយន្តហោះនេះដែរ បានបង្ហោះវីដេអូចូលក្នុងបណ្តាញសង្គម និងសរសេរថា ៖ «ក្រុមរបស់ខ្ញុំបានរង់ចាំជិះយន្តហោះរហូតដល់១០ម៉ោង តែមានបុរសម្នាក់ខឹងស្រឡោត ក៏ទៅដាល់អ្នកបើកយន្តហោះ ទើបខ្ញុំត្រូវរង់ចាំយូរជាងនេះទៀត ។ សមត្ថកិច្ចបាននាំបុរសម្នាក់នេះទៅ ហើយគេត្រូវផ្លាស់ប្តូរអ្នកបើកយន្តហោះ» ។IndiGo Passenger Slaps Pilot After Flight Gets Delayed For 13 Hours;  Included In 'No-Fly' List By The Airline - Culture

ហេតុការណ៍នេះធ្វើឱ្យមានមតិរិះគន់យ៉ាងច្រើនក្នុងបណ្តាញសង្គមនៅប្រទេសឥណ្ឌា ហើយពួកគេបានថ្កោលទោសចំពោះទង្វើរបស់អ្នកដំណើរខាងលើថា គាត់មិនចេះយោគយល់ពីការពន្យារពេលហោះហើរ ខណៈខាងយន្តហោះប្រកាសថា ការពន្យារពេលហោះហើរកើតឡើងដោយសារអាកាសធាតុអាក្រក់ខ្លាំង ។ ដូច្នេះ ពួកគេពុំអាចទទួលយកនូវទង្វើនេះបានទេ ៕

ឈ្វេងយល់! កង់បីឥណ្ឌា ឬ PassApp តាមច្បាប់ តម្រូវឱ្យបើកគន្លងណា?

0

កង់បីឥណ្ឌា ឬជាទូទៅគេស្គាល់ថា PassApp បានមានវត្តមានចូលមកកាន់កម្ពុជាប្រមាណជា៧ឆ្នាំហើយ ពោលចាប់តាំងពីឆ្នាំ២០១៧មក។

វត្តមានរបស់កង់បីឥណ្ឌានេះ បានធ្វើឱ្យចំនួនរ៉ឺម៉កកង់បីខ្មែរចេះតែហោចទៅៗ ដោយអ្នកខ្លះបានសម្រេចប្តូរទៅរត់រ៉ឺម៉កកង់បីឥណ្ឌានេះវិញព្រោះរកចំណូលគួរសម និងចំណាយធូរថ្លៃទៅលើការចាក់ហ្គាស់។

ដោយចំនួនវត្តមានកង់បីឥណ្ឌា កាន់តែកើនឡើង ការធ្វើចរាចរណ៍៍តាមដងវិថី ក៏ហាក់មានភាពស្ទះខ្លាំង ដោយសារនៅកម្ពុជាមិនទាន់មានការបែងចែកគន្លងច្បាស់នៅឡើយសម្រាប់កង់បីឥណ្ឌា ឬកង់បីខ្មែរ។
ហេតុដូច្នេះ ពេលដែលអ្នកបើកបរកង់បីឥណ្ឌា គាត់ធ្វើចរាចរតាមផ្លូវ ហាក់មានភាពរញ៉េរញៃ ដោយពួកគាត់គ្មានគន្លងអាទិភាព ដូចម៉ូតូ និងរថយន្តនោះទេ។ការប្រើប្រាស់គន្លងផ្លូវសម្រាប់អ្នកបើកបរម៉ូតូ ឡានតូច និងឡានធំ – ខ្មែរប៉ុស្ដិ៍

មនុស្សជាច្រើនដែលធ្វើដំណើរនៅគន្លងម៉ូតូ ច្រើនយល់ឃើញថាកង់បីឥណ្ឌា មានមុខធំ ហេតុដូច្នេះគួរតែបើកលើគន្លងរថយន្ត តែដោយឡែកសម្រាប់អ្នកធ្វើដំណើរនៅគន្លងរថយន្ត យល់ឃើញថាកង់បីឥណ្ឌា មានល្បឿនយឿតគួរណាស់តែបើកលើគន្លងម៉ូតូ។

ជុំវិញករណីនេះ ជាចំណុចមួយសម្រាប់ការពិចារណា ដោយតម្រូវឱ្យមានការចេញច្បាប់ បញ្ជាក់ច្បាស់ថានៅគន្លងម៉ូតូ ឬរថយន្ត ដើម្បីឱ្យអ្នកបើកបរកង់បីឥណ្ឌា ឬ PassApp យល់ដឹងបានច្បាស់ និងប្រើប្រាស់គន្លងបានត្រឹមត្រូវ៕

No photo description available.

 

ហ្វេនៗសរសើរការរ៉េបរបស់ លីម តិចម៉េង ទៅលើ Version ថ្មីបទរបស់រៀមច្បង ណុប បាយ៉ារិទ្ធ

0

អ្វីដែលអ្នកគាំទ្រទន្ទឹងរង់ចាំចង់ឃើញការរ៉េបរបស់តារាចម្រៀង លីម តិចម៉េង ជាផ្លូវការមិនមែនជាការ Cover ពេលនេះបានក្លាយជាការពិតហើយដោយផលិតកម្មរស្មីហង្សមាសបានទម្លាក់ Version ថ្មីបទ «បំណងល្អពីសង្សារអូន»ជាបទដ៏ល្បីរបស់ លោក ណុប បាយ៉ារិទ្ធ ដោយថែមការរ៉េបរបស់ តិចម៉េង។ Version ថ្មីនេះអ្នកគាំទ្រពោលសរសើរការរ៉េបរបស់ម្ចាស់ពានពិភពលោកនេះមិនដាច់ពីមាត់ដោយលើកឡើងថា តិចម៉េង រ៉េបបានច្បាស់ៗយ៉ាងពីរោះហើយបទនេះប្រាកដជាផ្ទុះកក្រើកមិនខាន។No photo description available.

គេចាំបានថា កាលពីកន្លងមកនេះតារាចម្រៀង លីម តិចម៉េង ដុះចេញពីម្ចាស់ពាន Cambodian Idol រដូវកាលទី៤ ទទួលបានការសរសើរយ៉ាងខ្លាំងបន្ទាប់ពីបកស្រាយបទចម្រៀងរបស់ វណ្ណដា មានចំណងជើងថា «Solo Again »។ មិនត្រឹមតែផ្ទុះការសរសើរក្រោយពីច្រៀងបទរបស់ វណ្ណដា ប៉ុណ្ណោះទេ ប៉ុន្តែកន្លងមកនេះ ជារឿយៗ តិចម៉េង បានជ្រើសបទរបស់រៀមច្បងដទៃទៀតយកមកស្រាយ។ ទន្ទឹមនឹងការកោតសរសើរថាលោកអាចបន់បែនបានសឹងតែគ្រប់ទម្រង់ប៉ុន្តែកន្លងមកនេះអ្នកលេងបណ្តាញសង្គមមួយចំនួនក៏ចង់ឱ្យ តិចម៉េង ផលិតបទថ្មី ព្រោះតែឃើញឧស្សាហ៍យកបទរបស់គេមកច្រៀងច្រើនពេក។No photo description available.

អាចថានេះជាការបោះជំហានថ្មីមួយទៀតរបស់កំលោះតូច លីម តិចម៉េង បន្ទាប់ពីផលិតកម្មដែលលោកជ្រកកោនបានទម្លាក់ Version ថ្មីនៃបទរបស់លោក ណុប បាយ៉ារិទ្ធ មានចំណងជើងថា «បំណងល្អពីសង្សារអូន» ដែលបានចេញជាង១០ឆ្នាំមកហើយដោយបានកែប្រែថែមទំនុករ៉េប មានរសជាតិថ្មីមួយទៀតស្របពេលបច្ចុប្បន្នបទចម្រៀងរ៉េបមានភាពពេញនិយម។ ទំនុកច្រៀង«បំណងល្អពីសង្សារអូន»របស់លោក ណុប បាយ៉ារិទ្ធ គឺជាស្នាដៃរបស់លោក សុខ ជំនោរ អ្នកនិពន្ធដ៏ល្បីល្បាញ ចំណែកឯស្នាដៃនិពន្ធទំនុក Rap គឺជាអ្នកនិពន្ធ សួង ភក្តិនី ។May be an image of 1 person

ក្រោយពេលទស្សនិកជនស្តាប់ Version ថ្មីហើយបានពោលសរសើរថា « Wow new version អេមញាក់ហ្មងអាយដលទាំងពីរ បើម៉េងៗវិញរ៉េបឡូយខ្លាំងៗ, ម៉េងអើយម៉េងរ៉េបឡូយម៉េសពៅ, រ៉េប លើកដាក់សំឡេងត្រូវតាមចង្វាក់ភ្លេងល្អហើយច្បាស់ពាក្យពេចន៍ ស្ដាប់ហើយទៅគឺពីរោះទាំងពីរនាក់តែម្ដង, រ៉េបឡើងច្បាស់ហើយពីរោះទៀតតិចម៉េង, ឡូយណាស់បទនេះដឹងតែល្បីហើយ»៕

 

ហេតុអ្វីអ្នកនាង អេនថង មិនបបួលអ្នកនាង បែលឡា មកសម្តែងរឿង?

0

ប្រទេសថៃ ៖ ទស្សនិកជនជាច្រើននាក់មានចម្ងល់ថា ហេតុអ្វីអ្នកនាង អេនថង ប្រាស៊ុម មិនបបួលអ្នកនាង រ៉ានី ខេមផេន ឬឈ្មោះហៅក្រៅថា «បែលឡា» មកសម្តែងរឿង ឬពួកគេមិនចុះសម្រុងជាមួយគ្នា? ប៉ុន្តែអ្នកនាង អេនថង ប្រាស៊ុម បែរជាជ្រើសយកតួឯកស្រីផ្សេងទៀតមកសម្តែងរឿងឱ្យនាងទៅវិញ ។

ទស្សនិកជនមានចម្ងល់ថា តើពួកនាងទាំងពីរមានអាថ៌កំបាំងអ្វីជាមួយគ្នា? វាបានក្លាយជាប្រធានបទមួយដែលធ្វើឱ្យមានការជជែកវែកញែកក្នុងបណ្តាញសង្គមប្រទេសថៃ ។ មតិខ្លះលើកឡើងថា ហេតុអ្វីមិនឃើញអ្នកនាង បែលឡា ដែលជាតារាសម្តែងល្បីល្បាញលំដាប់កំពូលទៅសម្តែងឱ្យអ្នកនាង អេនថង ប្រាស៊ុម? ខណៈអ្នកនាង បែលឡា មានសមត្ថភាពសម្តែងខ្ពស់ ។แอน ทองประสม พาเปิด Anne's Place ดินแดนของเจ้าหญิงแห่งวงการบันเทิง

អ្នកលេងបណ្តាញសង្គមម្នាក់សរសេរថា ហេតុអ្វីអ្នកនាង អេនថង ប្រាស៊ុម មិនធ្លាប់បបួលអ្នកនាង បែលឡា មកសម្តែងរឿង? អ្នកនាង បែលឡា មានឈ្មោះល្បីល្បាញ និងជាតារាសម្តែងលំដាប់កំពូលក្នុងវិស័យសិល្បៈ ហើយនាងក៏ទទួលការងារផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងច្រើនផងដែរ ។ បន្ទាប់មក អ្នកគាំទ្រតារាសម្តែងទាំងពីររូបបានចូលមកបញ្ចេញមតិជាច្រើន ហើយពួកគេបានលើកឡើងពីមូលហេតុមួយចំនួន ។

ពួកគេនិយាយថា មែនហើយ គឺមិនធ្លាប់ឃើញអ្នកនាង បែលឡា សម្តែងរឿងឱ្យអ្នកនាង អេនថង ប្រាស៊ុម ឡើយ ។ រីឯមូលហេតុដែលអ្នកលេងបណ្តាញសង្គមលើកឡើងនោះគឺ ៖ អាចមកពីតិចនិកនៃការជ្រើសរើសតួសម្តែងថា តើត្រូវយកតួមានលក្ខណៈបែបណា ហើយត្រូវយកតារារូបណាមកសម្តែងឱ្យសាកសមជាមួយសាច់រឿង ។ ជាក់ស្តែង ដូចជារឿង «លួចស្នេហ៍លោកស្វាមី» ដែលជារឿងរ៉ូមែនទិក បើទោះជាអ្នកនាង បែលឡា ល្បីល្បាញខ្លាំងប៉ុនណាក៏ដោយ ក៏អ្នកនាង អេនថង ប្រាស៊ុម មិនជ្រើសរើសមកសម្តែងដែរ ។เปิดประวัติ 'เบลล่า ราณี' นางเอกตัวท็อปแห่งวงการ สวยเริ่ด | Jelly

ម្យ៉ាងទៀត ស្ទាយផលិតរឿងរបស់អ្នកនាង អេនថង ប្រាស៊ុម ភាគច្រើនជារឿងបែបសម័យថ្មី ហើយតួសម្តែងជាមនុស្សសម័យថ្មី ឬជាអ្នកទីក្រុង ។ ដូច្នេះ តួឯកស្រីដែលនាងជ្រើសរើសមកសម្តែងជាកូនអ្នកមានទ្រព្យសម្បត្តិនោះ ត្រូវតែជាតួឯកគោលដៅរបស់នាងប៉ុណ្ណោះ ដូចជា ៖ អ្នកនាង យ៉ាយ៉ា និងអ្នកនាង គឹមបឺលី ជាដើម ។ រីឯអ្នកនាង បែលឡា អាចជាតួឯកស្រីខុសពីគោលដៅ ហើយផលិតកម្មផ្សេងទៀតពេញចិត្តលើរូបនាង ។ ហេតុនេះ នាងបានសម្តែងជាតួឯកឱ្យផលិតកម្មផ្សេងវិញ ដូចជា ៖ តួនាង ការ៉ាកេត ឬតួនាង កេតសូរ៉ា ក្នុងរឿងបុព្វេសន្និវាស ។ មូលហេតុនេះហើយ ទើបធ្វើឱ្យអ្នកនាង អេនថង ប្រាស៊ុម នឹកដល់តួឯកស្រីផ្សេង ខុសពីអ្នកនាង បែលឡា ។

ចំណែកមូលហេតុមួយទៀត គឺពេលវេលាការងារខុសគ្នា ហើយតួសម្តែងម្នាក់ៗមានការងារយ៉ាងច្រើនត្រូវបំពេញរៀងៗខ្លួន ។ រីឯអ្នកនាង បែលឡា ក៏ដូចគ្នាដែរ ដោយនាងបានទទួលការងារយ៉ាងច្រើន ថែមទាំងត្រូវសម្តែងរឿងភាគជាច្រើនទៀត ដែលខាងផលិតកម្មតម្រូវឱ្យនាងថត ។ประวัติ "แอน ทองประสม" เจ้าหญิงแห่งวงการที่หลายๆ คนอยากรู้จัก

បើតាមមនុស្សជិតស្និទ្ធជាមួយអ្នកនាង អេនថង ប្រាស៊ុម ប្រាប់ថា អ្នកនាង អេនថង ប្រាស៊ុម ធ្លាប់បានទំនាក់ទំនងទៅអ្នកនាង បែលឡា ឱ្យមកសម្តែងរឿងភាគចំនួន២រឿង ទៅ៣រឿងហើយ ប៉ុន្តែត្រូវនាងបដិសេធ ។ គេមិនដឹងថា មកពីមូលហេតុអ្វីទេ ទើបនាងមិនព្រមសម្តែងតាមការអញ្ជើញរបស់អ្នកនាង អេនថង ប្រាស៊ុម ។

នេះមិនមែនជាលើកទី១ ទេ ដែលអ្នកនាង អេនថង ប្រាស៊ុម ត្រូវបានគេបដិសេធមិនសម្តែង ពីព្រោះអ្នកនាង អេនថង ប្រាស៊ុម ធ្លាប់បាននិយាយទៅកាន់សារព័ត៌មានថា តារាល្បីមួយចំនួនទៀត ក៏ធ្លាប់បដិសេធជាមួយនាងដូចគ្នាដែរ ។ នាងនិយាយថា នេះជាកម្មផលរបស់នាង ដោយសារនាងធ្លាប់បានបដិសេធមិនសម្តែងរឿងនាពេលកន្លងមក ។

សរុបមក អ្នកនាង អេនថង ប្រាស៊ុម ធ្លាប់បានបបួលអ្នកនាង បែលឡា ឱ្យមកសម្តែងរឿងចំនួន២រឿង ទៅ៣រឿងហើយ ប៉ុន្តែគេមិនដឹងថា ហេតុអ្វីបានជាអ្នកនាង បែលឡា បដិសេធ ៕เบลล่า ราณี แคมเปน | ทรงผม, เซ็กซี่, นักแสดงหญิง

តើការញ៉ាំអយស្ទ័រឆៅ ឬឆ្អិនមួយណាល្អសម្រាប់សុខភាពជាង?

0

អយស្ទ័រសម្បូរទៅដោយវីតាមីន ស័ង្កសី អាស៊ីតខ្លាញ់អូមេហ្គា៣ និងកូលេស្តេរ៉ុល ដែលល្អបំផុតសម្រាប់មនុស្សពេញវ័យ កុមារ និងជាពិសេសគឺបុរស។ ស័ង្កសីនៅក្នុងអយស្ទ័រគឺមាន ៦-១០ ដងច្រើនជាងអាហារផ្សេងទៀតដែលមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងប្រព័ន្ធបន្តពូជរបស់បុរស។ លើសពីនេះ ស័ង្កសីក៏ជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលបន្សាបសារធាតុអុកស៊ីតកម្ម ជួយមេជីវិតឈ្មោលឱ្យមានតុល្យភាពល្អ និងធ្វើឱ្យប្រសើរឡើងនូវគុណភាព ក៏ដូចជាជួយបង្កើនការផលិត Testosterone ចំពោះបុរស ល្អសម្រាប់សរីរវិទ្យាផងដែរ។The Great Debate – How to Cook Oysters — Timoti's

ទោះជាយ៉ាងណាក៏ដោយ អយស្ទ័រគឺរស់នៅក្នុងបរិស្ថានសមុទ្រ ហើយងាយនឹងឆ្លងបាក់តេរីដោយសារការបំពុលបរិស្ថាន។ នេះជាប្រភេទសត្វដែលរស់នៅបាតសមុទ្រ ដូច្នេះវាងាយនឹងផ្ទុកមេរោគច្រើនជាងប្រភេទសត្វដទៃ ហើយគំនិតដែលថាការបរិភោគអយស្ទ័រឆៅស្រូបយកសារធាតុចិញ្ចឹមច្រើនជាងអយស្ទ័រឆ្អិនគឺមិនពិតនោះទេ ដូច្នេះការញ៉ាំអយស្ទ័រឆ្អិនគឺល្អសម្រាប់សុខភាពជាង។ ក្រៅពីអយស្ទ័រ អាហារសមុទ្រឆៅក៏បង្កឱ្យមានការពុល និងការឆ្លងបាក់តេរីផងដែរ ។How to Serve Raw Oysters at Home

ហេតុនេះហើយ អយស្ទ័រត្រូវតែត្រាំក្នុងទឹកស្អាត ឬទឹកប្រៃប្រហែលបីម៉ោង ដើម្បីកម្ចាត់ភាពកខ្វក់ និងភក់ជ្រៅក្នុងសំបក។ បន្ថែមពីលើអយស្ទ័រ អ្នកអាចបន្ថែមបន្លែដូចជា សណ្តែក ផ្សិត និងសាច់ ដោយអយស្ទ័រមានជីវជាតិ ប៉ុន្តែមិនគួរបរិភោគច្រើនក្នុងពេលតែមួយ ឬញឹកញាប់ពេកទេ ដើម្បីជៀសវាងជាតិស័ង្កសីលើសក្នុងរាងកាយ បណ្តាលឱ្យចង្អោរ ឈឺពោះ និងរាគ ជូរចត់ក្នុងមាត់ រោគសញ្ញាដូចផ្តាសាយ កង្វះទង់ដែង និងងាយឆ្លងមេរោគ។Easy Butter and Herb Baked Oysters Recipe

ការទទួលទានអយស្ទ័រច្រើនពេកក៏នឹងបង្កើនបរិមាណកូឡេស្តេរ៉ុលក្នុងឈាម ដែលនាំឱ្យមានហានិភ័យខ្ពស់នៃជំងឺគ្រោះថ្នាក់ដូចជាជំងឺបេះដូង សម្ពាធឈាម និងជំងឺដាច់សរសៃឈាមខួរក្បាល។ ដូច្នេះមនុស្សមួយចំនួនដែលមានអាឡែស៊ីអាហារសមុទ្រគួរតែប្រុងប្រយ័ត្នដើម្បីជៀសវាងការរមាស់ កន្ទួលក្រហម ឈឺពោះ ចង្អោរ និងរាគជាដើម៕

រឿងកំពុងល្បីតួឯកស្រី «Marry My Husband»មានរឿងអាស្រូវលុយកាក់ជាមួយអតីតមិត្តប្រុសមករំខាន

0

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ Dispatch បានរាយការណ៍បន្ថែមថា Park Min Young បានទទួលសាច់ប្រាក់ចំនួន ២៥០ លានវ៉ុន (ប្រហែល ១៩០,៣០០ ដុល្លារ) ខណៈដែលកំពុងណាត់ជួបជាមួយពាណិជ្ជករ Kang កាលនៅជាសង្សារ។ យោងតាមរបាយការណ៍ ពាណិជ្ជកររូបនេះបានដកប្រាក់ចំនួន ២៥០ លានវ៉ុនជាប្រាក់កម្ចី ហើយផ្ទេរវាទៅឱ្យ Park Min Young ក្រោមលេសនៃការចំណាយលើការរស់នៅ។ ឆ្លើយតបនឹងរបាយការណ៍នេះ Hook Entertainment បានចេញសេចក្តីថ្លែងការណ៍ផ្លូវការជុំវិញរឿងអាស្រូវរបស់ Park Min Young ដែលជាតួឯកស្រីរឿងកំពុងល្បីមានចំណងជើងថា «Marry My Husband»។Marry My Husband' review: deliciously melodramatic, immensely addictiveក្រុមហ៊ុនរបស់តារាស្រីខាងលើបានចេញសេចក្តីថ្លែងការណ៍ថា «ជំរាបសួរ នេះគឺជា Hook Entertainment ។ យើងចង់បង្ហាញពីជំហររបស់តារាសម្តែង Park Min Young ទាក់ទងនឹងព័ត៌មាន Dispatch ដែលត្រូវបានរាយការណ៍នៅថ្ងៃនេះ។

កាលពីខែកុម្ភៈ ឆ្នាំ២០២៣ តារាសម្ដែង Park Min Young បានចូលរួមក្នុងកិច្ចសម្ភាសន៍សាក្សីជាមួយតំណាងអយ្យការទាក់ទងនឹងការប្រើប្រាស់គណនីរបស់នាងជាគណនីធនាគារដែលមានឈ្មោះខ្ចី ហើយតាមរយៈនេះ វាបានបង្ហាញយ៉ាងច្បាស់ថា តារាសម្ដែង Park Min Young មិនមានជាប់ពាក់ព័ន្ធក្នុងសកម្មភាពខុសច្បាប់ណាមួយឡើយ។ នាងក៏មិនបានទទួលអត្ថប្រយោជន៍ខុសច្បាប់ណាមួយដែរ។ ទឹកប្រាក់ចំនួន ២៥០ លានវ៉ុនដែលបានលើកឡើងនៅក្នុងរបាយការណ៍គឺមានតែគណនីរបស់តារាសម្តែង Park Min Young ប៉ុណ្ណោះដែលត្រូវបានប្រើប្រាស់ដោយ Kang Jong Hyun ហើយ [ប្រាក់] មិនត្រូវបានប្រើប្រាស់សម្រាប់ការចំណាយលើការរស់នៅរបស់ Park Min Young នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO2IRSTvgA5idPOMpulRpiEzwtYpSohIIlKZcLFdxQk7mDuE29rlpkd993umFTgFmR2a9qh8RE_gr1nZ4ANI-TwVUo8GjJWzgZ9gpget4GdY99VCwKZLd7vEF2t7c8YNEPKULtqgliImN6LKDYLmLePLoOB83oq8hue_6HZcJWaFN7EEf2RJbozdbz7nI/s754/Park_Min-Young-1986-p1.jpg

តារាសម្តែង Park Min Young ត្រូវបានគេយល់ច្រឡំយ៉ាងខ្លាំងអស់រយៈពេលជាងមួយឆ្នាំដោយសារតែព័ត៌មានមិនពិត។ ទោះជាបែបនេះក្តី តារាស្រី Park Min Young បានទទួលយកការរិះគន់ពីមនុស្សជាច្រើន ហើយមានការសោកស្តាយយ៉ាងខ្លាំង និងឆ្លុះបញ្ចាំងពីទិដ្ឋភាពដែលនាងបានប្រព្រឹត្តិដោយប្រយ័ត្នប្រយែងជាងមុន។ នាងក៏ជឿជាក់ដែរថា វាជាការងាររបស់តារាសម្ដែងក្នុងការបង្ហាញការសម្ដែងបានល្អ តាមរយៈគម្រោងល្អៗ ដូច្នេះហើយនាងកំពុងផ្តោតលើការងារសំខាន់របស់នាងបន្ថែមទៀតគឺការសម្ដែង។ យើងសង្ឃឹមថា ការបរិហារកេរ្តិ៍របស់តារាសម្ដែងស្រី Park Min Young ដោយការបង្កើនការសង្ស័យដោយគ្មានមូលដ្ឋាន នឹងលែងកើតឡើងម្តងទៀតនៅពេលខាងមុខ»។

គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២២ សារព័ត៌មាន Dispatch បានរាយការណ៍ថាតារាសម្តែង Park Min Young មានទំនាក់ទំនងជាមួយអ្នកជំនួញម្នាក់ និងមានរឿងជាច្រើនប្រឆាំងនឹងតារាសម្តែងរូបនេះ។ ផលិតកម្ម Hook Entertainment ជាទ្រនំរបស់នាងបានចេញសេចក្តីថ្លែងការណ៍មួយនៅពេលនោះ ដើម្បីបញ្ជាក់ពីពាក្យចចាមអារ៉ាម និងបង្ហាញឱ្យដឹងថា តារាស្រីរូបនេះបានបែកបាក់ជាមួយមិត្តប្រុសរបស់នាងហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXCYmNr7yK5zScKcHUlV7tKDZ3ggDoW87lZOTS6G-c0M9-RXZlXtlq8cF7ibbE0rl-V1_NpQAKXE63XP2VcQN1yF0njbcCVtY6EydIsb9qXlo4InJgO1hYIiWQ30_Y9r5jUT2aElkcWuN1dcs_UnvfflmTIgnY82Bl-waKBGp54CxL5LnTnftuHQZlQoo/s1024/park-min-young-boyfriend-IMAGE-2-705x1024-1.jpg

អ្នកនិពន្ធនិងជាផលិតករឆ្នើមលោក ខាំ ភូរិ លើកសរសើរចំៗចំពោះ វណ្ណដា និងផ្តាំផ្ញើបែបនេះទៅ ខ្មែរមួយជីវិត

0

សង្គ្រា.មពាក្យសម្តីទៅលើសិល្បករឧកញ៉ា ខេមរៈ សិរីមន្ត និងអ្នកចម្រៀងរ៉េប ខ្មែរមួយជីវិត បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមឡើងកម្តៅមិនធម្មតាព្រមទាំងអ្នកក្នុងចង្កោមសិល្បៈចេញមកនិយាយជាហូរហែ។ តួយ៉ាង លោក ខាំ ភូរិ ដែលជាអ្នកនិពន្ធនិងជាផលិតករឆ្នើមមួយរូបបានលើកឡើងសរសើរចំៗទៅកាន់ វណ្ណដា ជាតារារ៉េបដែលបានផ្លាស់ប្តូររសនិយមលើវិស័យចម្រៀងនេះ ខណៈលោកបានផ្តាំផ្ញើទៅកាន់ ខ្មែរមួយជីវិត ថាហ៊ានលើកយកឈ្មោះគេមកនិយាយជាសាធារណៈ ប៉ះពាល់ដល់សិទ្ធិ និងអារម្មណ៍ជាលក្ខណ:បុគ្គល គួរហ៊ានសុំទោសមិនគួរតបតបន្ថែមដោយខ្វះការទទួលខុសត្រូវទេ។May be an image of 1 person and text

នៅលើបណ្តាញសង្គមរបស់ លោក ខាំ ភូរិ ដែលកំពុងស្វិតស្វាញផលិតខ្សែភាពយន្ត ក្រយាស្នេហ៍ ជារឿងបុរាណខ្មែរ បានបញ្ចេញមតិយោបល់សង្រ្គាមពាក្យសម្តីរបស់តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និង ខ្មែរមួយជីវិត ព្រមទាំងលើកឈ្មោះតារារ៉េប វណ្ណដា កាលពីថ្ងៃទី១៤ មករា ថា «និយាយតាមត្រង់ទៅ ពីមុនខ្ញុំមិនចេះស្តាប់បទចម្រៀងប្រភេទបែប រ៉េប ទេ ព្រោះខ្ញុំជាមនុស្សបុរាណនិយមបន្តិច។ ពេលខ្លះក៏បានឮបទចម្រៀងជេរគ្នាដូចពួកបាតសង្គម តែក៏បានដឹងដែរថានេះជាទម្រង់នៃបទប្រភេទនេះ ក៏បើកចិត្តទទួលយកបន្តិច។
សារភាពទៅខ្ញុំបានទទួលយក និងចាប់ផ្តើមស្តាប់បទបែបនេះ នៅពេលដែលមានវត្តមានបទចម្រៀង វណ្ណដា ច្រៀងបទ Jo+2 ហើយក៏បានលួចសរសើរពីស្នាដៃល្អឥតខ្ចោះនៃការតែងនិពន្ធ។ ខ្ញុំក៏បានទៅឆែកមើលបទផ្សេងៗទៀតដែលគាត់បានផលិតឡើង ក៏ចាប់ផ្តើមទទួលយករសជាតិមួយនេះរហូតមក»។No photo description available.

លោក ខាំ ភូរិ បន្តថា «វណ្ណដា បានផ្លាស់ប្តូររសនិយមនៃការស្តាប់ចម្រៀងក្នុងយុគសម័យនេះ ក្នុងប្រទេសកម្ពុជាទាំងមូល។ មិនថាវ័យប្រហែលខ្ញុំ ឬលើសខ្ញុំបន្តិចបានចាប់ផ្តើមទទួលយកចម្រៀងបែបរ៉េបនេះផងដែរ នេះជាអ្វីដែលយើងត្រូវហ៊ានទទួលស្គាល់ការពិតក្នុងយុគចម្រៀងសម័យទំនើប»។

ផលិតករឆ្នើមរូបនេះបន្ថែមថា «លូកចូលក្នុងសង្គ្រាមពាក្យសម្តីរវាងតារារ៉េបមួយរូប និងកំពូលតារាចម្រៀងប្រចាំប្រទេស ខ្ញុំសុំឈរកណ្តាល តែទាញចំណាប់អារម្មណ៍ប្អូនដែលបានទាញយកឈ្មោះ សិល្បកររៀមច្បង មកវាយតម្លៃថាបែបនេះឬបែបនោះ វាជារឿងគួរឱ្យសោកស្តាយ ហោចណាស់ក៏ត្រូវហ៊ានទទួលស្គាល់ពីសមត្ថភាពពួកគាត់ដែលបានឈរជើងជាងម្ភៃឆ្នាំលើវិស័យមួយនេះរួចទៅហើយ ហើយការវាយតម្លៃបែបណានោះទស្សនិកជន ក៏បានដាក់ពិន្ទុរួចហើយដែរ»។May be an image of 1 person and text that says 'KHMER1 JIVIT'

លោក ខាំ ភូរិ សង្កត់ធ្ងន់ថា « ប្អូនហ៊ានលើកយកឈ្មោះគេមកនិយាយជាសាធារណៈ ប៉ះពាល់ដល់សិទ្ធិ និងអារម្មណ៍ជាលក្ខណ:បុគ្គលគេ គួរហ៊ានសុំទោស មិនគួរតបតបន្ថែមដោយខ្វះការទទួលខុសត្រូវទេ។ ដោយក្តីគោរព។»។

ទោះបីជាសំណេររបស់លោក ខាំ ភូរិ មិនសរសេរចំឈ្មោះក្តីប៉ុន្តែដូចមមហាជនដឹងស្រាប់ថាសំណេរនេះគឺសម្តៅទៅលោក ឡេង សុវណ្ណតារា ហៅ ខ្មែរមួយជីវិត និងឧកញ៉ា ខេមរៈ សិរីមន្ត ដែលផ្លោងពាក្យសម្តីដាក់គ្នាយ៉ាងក្តៅគគុក៕

 

តារាចម្រៀង ពេជ្រ សោភា ថាខ្លួនមិនបាននិយាយបែកពី ឆឹម សក្កដា ទេទស្សនិកជនជាអ្នកយល់ច្រលំខ្លួនឯង

0

ក្រោយពីមានរឿងអាស្រូវបែកបាក់គូដណ្តឹងដោយសារតែជនទី៣ តារាចម្រៀង ពេជ្រ សោភា និង លោក ឆឹម សក្កដា បានបណ្តើរគ្នាយ៉ាងផ្អែមល្ហែមចូលរួមកម្មវិធីមង្គលការ កែវ សុបញ្ញា នាំឱ្យទស្សនិកជនស្រឡាំងកាំងខ្លាំង។ រឿងនេះអ្នកនាង ពេជ្រ សោភា បានចេញមក Live ថាខ្លួននិងគូដណ្តឹងមិនបានឈ្លោះគ្នាហើយនាងមិនដែលប្រកាសថាបែកគ្នាម្តងណាទេទស្សនិកជននិងផេកមួយចំនួនជាអ្នកយល់ច្រលំដោយខ្លួនឯងប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx51Nr9LffxAirg-YuSPnZxkCwAicybbdqVH46cpolkK0wxtpncQF0IJnjL_Su3aSUjv3K2rn-RDgHxolqKgiq9nDGjDyZkKgfpdVqvl0hX2RKwwn_pbm2N9vN1OrYgK4W-8UNzs5bbo6W5b3n8TPdwe6G_YHB28Ndppde4xL-Qt7iw2nqQwIA_bT0k-I/s1440/image_2024-01-15_10-47-02%20(2).png

ពេលរឿងកាន់តែរីករាលដាលធ្វើឱ្យអ្នកគាំទ្រខ្លះមិនដឹងថាអ្វីជាការពិត អ្វីមិនពិតទេដោយកាលពីខែធ្នូ ឆ្នាំ២០២៣ អ្នកនាង ពេជ្រ សោភា បានចេញមក Live និងបានដាក់ចំណងជើងថា «ពួកយើងបែកគ្នាហើយ» រួមទាំងសារខូចចិត្តជាច្រើនទៀត នៅលើបណ្តាញសង្គមក្លាយទៅជាប្រធានជាច្រើន។ ទន្ទឹមនឹងផ្ទុះរឿងអាស្រូវបែកគ្នានេះមហាជនក៏សម្រុកចូលទៅជេរលោក ឆឹម សក្កដា ស្របពេលតារាចម្រៀង ពេជ្រ សោភា បន្តនៅតែបង្ហាញការដ្រាមារបស់ខ្លួនជាបន្តបន្ទាប់ដូចជារុញទូកបណ្តោយទឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFSW-WbY9oltQq7SMaaxg1ZvkIqlx9YILRkHKBBo5PG2DpZONIlBuGDvX3uwDFhUyHxVTB8M8iZ5FkE-26Wy8dy_ZZkmWHRCPXwG5pbUIpt_-x01Q-kDOxhpzbNgv0HuVvxzaaM_6omL6n_3Z2YPAlVaiGDNd0xQW_sb50JMNiOrN0ql-tPCnQ01b39EA/s1833/image_2024-01-15_10-47-04.png

យ៉ាងណាមិញជុំវិញស្នេហាអ្នកទាំងពីរអូសបន្លាយតាំងពីចុងខែធ្នូ ២០២៣ ដល់ពាក់កណ្តាលខែមករា ឆ្នាំ២០២៤ នេះគ្រប់យ៉ាងគឺជាការយល់ខុសទាំងស្រុងរបស់ទស្សនិកជនប៉ុណ្ណោះ បន្ទាប់ពីអ្នកនាង ពេជ្រ សោភា បណ្តើរលោក ឆឹម សក្កដា ទៅចូលរួមពិធីមង្គលការព្រមទាំងមានការ Live បកស្រាយថាអ្នកទាំងពីរមិនបានឈ្លោះគ្នាបែកគ្នាទេ ហើយមហាជនជាអ្នកយល់ច្រលំដោយខ្លួនឯងប៉ុណ្ណោះ។ ស្របពេលបកស្រាយថាមិនបានបែកគ្នា តារាចម្រៀង ពេជ្រ សោភា ថែមទាំងបង្ហោះរូបភាពផ្អែមល្ហែមនិងអត្ថន័យស៊ីជម្រៅទៀត។
តាមសម្តីរបស់អ្នកនាង ពេជ្រ សោភា នៅក្នុងការLive ថានាងជាអ្នកចម្រៀងមួយរូបក៏មានកិត្តិយសដែរ ខ្លួនមិនចង់បំពុលសង្គមជាដាច់ខាតព្រោះនៅលើហ្វ៊េកប៊ុកពុលស្រាប់ទៅហើយ នាងនិងគូដណ្តឹងមិនមែនជាអ្នកបំពុលសង្គមដោយសារតែរឿងស្នេហានោះទេ។ ហើយការដែលខ្លួននិយាយក្នុងការLive កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ គ្រាន់តែនិយាយ ឧទាហរណ៍ដោយលើកឈ្មោះ ឆឹម សក្កដា ប្រៀបធៀបទៅនឹងបទចម្រៀងប៉ុណ្ណោះហើយបណ្តាញសារព័ត៌មានចុះដោយខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGTDLJVbIUSSY_qC5uiv7zAv7N__WC6RoJt6-bj91lDCq5sab_fQxDT8IJn3HP1DErt6kYse3anaCfsvN3T0HUZZujSMdW2VhpM1WCjBXrL-BVmQwqo39R_le16KW7uId2HD2uSlU8VaAYzYI-EiVvOZsdxsUgKCYF8YTw3ghkzRZD53PsGlQMUofVsGo/s1200/image_2024-01-15_10-47-00.png

តារាចម្រៀងវ័យ៤០ឆ្នាំរូបនេះលើកឡើងថា ខ្លួននិងគូដណ្តឹងមិនចង់បកស្រាយច្រើននោះទេពេលមានការចុះផ្សាយពីការបែកគ្នា ដោយលោក ឆឹម សក្កដា ថាមិនបាច់បកស្រាយអ្វីនោះទេឱ្យគេថាអ្វីថាចុះ ស្របពេល ពេជ្រ សោភា ក៏ចេញបទថ្មីដែរ។ អ្នកនាងថា ខ្លួនមិនបានឈ្លោះគ្នា និងប្រកាសបែកគ្នាទេ គ្រាន់តែជាសិល្បៈនៃការដ្រាមាប៉ុណ្ណោះទៅលើបទចម្រៀងថ្មី។

ទន្ទឹមនឹងនេះ អ្នកនាង ពេជ្រ សោភា បានលើកឡើងថា លោក ឆឹម សក្កដា ដើរចូលមកក្នុងជីវិតនាងជាពេលដែលកំពុងឈឺចាប់បំផុតហើយស្ទើរតែសម្លាប់ខ្លួន។ ពេជ្រ សោភា ថាតារាសម្តែង ឆឹម សក្កដា មិនធ្វើឱ្យមនុស្សស្រីដទៃមើលងាយខ្លួន ដោយបង្ហាញភាពស្មោះ មិនចង់ឃើញនាងយំ មិនចង់ឃើញនាងគ្មានអារម្មណ៍ធ្វើការ តែងបារម្ភពីផ្លូវចិត្តនាងមិនចង់ឱ្យខ្លួនឈឺចាប់ជួបរឿងដូចមុនក្នុងអតីតកាល៕

 

Nestle វិនិយោគប្រាក់រាប់លានដុល្លារអាមេរិកលើផលិតកម្មកាហ្វេនៅវៀតណាម

0

ប្រទេសវៀតណាម ៖ ក្រុមហ៊ុន Nestle វៀតណាមគ្រោងវិនិយោគក្នុងទឹកប្រាក់ចំនួន១០០លានដុល្លារអាមេរិក ដើម្បីជំរុញផលិតកម្មកាហ្វេក្នុងរោងចក្រ Tri An ឱ្យមានសមត្ថភាពលើសមុនទ្វេដង ដែលរោងចក្រនេះមានទីតាំងនៅខេត្ត Dong Nai ប្រទេសវៀតណាម ។ ការបង្កើនទឹកប្រាក់វិនិយោគនេះ បានធ្វើឱ្យតម្លៃការវិនិយោគសរុបក្នុងរោងចក្រកើនឡើងរហូតដល់៥០០លានដុល្លារអាមេរិក ។Nestlé Vietnam invests $100 million in coffee factory to meet growing consumer demand | Nestlé Global

ក្រុមហ៊ុន Nestle ឱ្យដឹងថា ការវិនិយោគទុននេះនឹងជួយផ្គត់ផ្គង់តម្រូវការកាហ្វេក្នុងស្រុក ដែលបានកើនឡើងខ្ពស់ជាបន្តបន្ទាប់ ។ លើសពីនេះ វានឹងផ្លាស់ប្តូរវៀតណាមឱ្យក្លាយជាប្រទេសផលិតកាហ្វេមានតម្លៃខ្ពស់ និងអាចផ្គត់ផ្គង់កាហ្វេសម្រាប់ទីផ្សារពិភពលោក នាថ្ងៃអនាគតផងដែរ ។ បច្ចុប្បន្ន រោងចក្រផលិតកាហ្វេឈ្មោះ Tri An បាននាំចេញកាហ្វេម៉ាក Nescafe, Nespresso, Starbucks និង Blue Bottle ទៅកាន់ប្រទេសចំនួន២៩ នៅលើពិភពលោក ។

Jacob Binu នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Nestle វៀតណាមលើកឡើងថា គម្រោងនេះជាការបង្ហាញពីការប្តេជ្ញាចិត្តវិនិយោគរយៈពេលវែងរបស់ក្រុមហ៊ុន Nestle នៅវៀតណាម ។ លោកសង្ឃឹមថា នៅពេលចាប់ផ្តើមដំណើរការ សមត្ថភាពផលិតកាហ្វេរបស់រោងចក្រនឹងកើនឡើងទ្វេដង ហើយរោងចក្រនឹងអាចផលិតកាហ្វេផ្គត់ផ្គង់តម្រូវការអតិថិជនក្នុងស្រុក និងអាចទាញយកផលប្រយោជន៍ពីសក្តានុពលនាំចេញយ៉ាងមានប្រសិទ្ធភាព ។Nestlé To Invest Over $1 Billion In Sustainable Coffee, 45% OFF

នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Nestle វៀតណាមរូបនេះរំពឹងថា វានឹងអាចជំរុញឱ្យវៀតណាមក្លាយជាប្រទេសផ្គត់ផ្គង់កាហ្វេ និងនាំចេញកាហ្វេមានតម្លៃខ្ពស់ទៅកាន់ទីផ្សារពិភពលោក ។

នៅឆ្នាំ១៩៩៣ ក្រុមហ៊ុន Nestle បានចាប់ផ្តើមបើកការិយាល័យតំណាងការលក់កាហ្វេនៅប្រទេសវៀតណាម ក្នុងទីក្រុងហូជីមិញ ។ រោងចក្រ Nestle Tri An បានដំណើរការនៅឆ្នាំ២០១៣ និងចាប់ផ្តើមផលិតកាហ្វេ Nescafe Dolce Gusto នៅឆ្នាំ២០១៨ ។

ក្រុមហ៊ុន Nestle បានវិនិយោគទុនរកស៊ីនៅប្រទេសវៀតណាម ស្មើទឹកប្រាក់ជិត៨៣០លានដុល្លារអាមេរិក ដោយមានរោងចក្រផលិតកាហ្វេចំនួន៤កន្លែង ក្នុងនោះរោងចក្រ៣កន្លែងមានទីតាំងស្ថិតនៅខេត្ត Dong Nai ។ ក្រៅពីនេះ ក្រុមហ៊ុនក៏មានមជ្ឈមណ្ឌលចែកចាយទំនិញ២កន្លែងទៀត ៕NESCAFÉ® | Nestlé Professional