Home ព័ត៌មានអន្តរជាតិ ការ បំ.ផ្លា.ញ ខ្សែកាបនៅបាតសមុទ្រក្រហមប៉ះពាល់ដល់អ៊ីនធើរណេតពិភពលោក

ការ បំ.ផ្លា.ញ ខ្សែកាបនៅបាតសមុទ្រក្រហមប៉ះពាល់ដល់អ៊ីនធើរណេតពិភពលោក

98
0

សារព័ត៌មាន CNN រាយការណ៍ថា ខ្សែកាបសម្រាប់តភ្ជាប់អ៊ីនធើរណេត និងទូរគមនាគមន៍នៅបាតសមុទ្រក្រហមត្រូវបានគេ បំ.ផ្លា.ញ និងបណ្តាលឱ្យ ខូ.ចខា.ត ។ ក្រុមហ៊ុនទូរគមនាគមន៍ HGC Global Communications លើកឡើងថា ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធើរណេតបានផ្លាស់ប្តូរការបញ្ជូនទិន្នន័យ១ ក្នុងចំណោម៤ នៅតំបន់អាស៊ី, អឺរ៉ុប និងមជ្ឈិមបូព៌ា ដោយសារខ្សែកាបជាបណ្តាញទូរគមនាគមន៍ធំៗចំនួន៤ ត្រូវបានកាត់ផ្តាច់បណ្តាលឱ្យអ៊ីនធើរណេតមិនដំណើរការ ។

ក្រុមហ៊ុនទូរគមនាគមន៍ HGC Global Communications ប៉ាន់ស្មានថា ២៥% នៃការបញ្ជូនទិន្នន័យរវាងតំបន់អាស៊ី, អឺរ៉ុប និងមជ្ឈិមបូព៌ា បានទទួលរងផលប៉ះពាល់ ហើយក្រុមហ៊ុននេះក៏បានផ្លាស់ប្តូរការបញ្ជូនទិន្នន័យផងដែរ ដើម្បីជួយអន្តរាគមន៍ដល់អ្នកប្រើប្រាស់ដែលរងផលប៉ះពាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0uXAN1mnqWda7Ggli0s8xYNROXtlBEiCqz8wf4JkNPa8gnI0LRRHmOYNhSe87t_ZgIGvALb4f8tqpjU86ypIx8GpXgJ9JRnw1qmQnbAWYHzwgvF4jNyXHKztkrUgT783BXbuj1rHxTp9QCrcgIEZMFZJqc8208qzvMSgqMtRG_SDIdnV4s4Ud2RdywyU/s728/48904.jpg

ខ្សែកាបទូរគមនាគមន៍រងការខូចខាត រួមមាន ៖ ខ្សែកាបតភ្ជាប់រវាងតំបន់អឺរ៉ុប និងប្រទេសឥណ្ឌា ដែលមានប្រវែង១៥.០០០គីឡូម៉ែត្រ ដែលវាបានតភ្ជាប់បណ្តាញទៅតំបន់អឺរ៉ុប, មជ្ឈិមបូព៌ា និងប្រទេសឥណ្ឌា ។ ចំណែកខ្សែកាបទូរគមនាគមន៍ខូចខាតមួយទៀត គឺខ្សែកាបរវាងតំបន់អាស៊ី-អាហ្វ្រិក-អឺរ៉ុប ដែលមានប្រវែង២៥.០០០គីឡូម៉ែត្រ ដែលតភ្ជាប់រវាងតំបន់អាស៊ីអាគ្នេយ៍ជាមួយតំបន់អឺរ៉ុប តាមរយៈប្រទេសអេហ្ស៊ីប ។ ខ្សែកាបទាំងនេះបានផ្តល់សេវាកម្មតភ្ជាប់បណ្តាញអ៊ីនធើរណេត ស្មើជាង១០០ប្រទេស ។

ខ្សែកាបនៅបាតសមុទ្រទាំងអស់ទទួលបានប្រាក់ឧបត្ថម្ភយ៉ាងច្រើនពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា ៖ ក្រុមហ៊ុន Google, Microsoft, Amazon និង Meta ។ ការខូចខាតយ៉ាងធ្ងន់ធ្ងរនេះអាចបណ្តាលឱ្យកើតភាពវឹកវរ ដូចហេតុការណ៍ដែលធ្លាប់កើតឡើងនៅតៃវ៉ាន់ កាលពីឆ្នាំ២០០៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeR-zMXrWYqY8pXMiJ0s_FZmUXu2FixxwZM6gcpXrULHGmnSCmJzIeWoPQLEXMgOwKX7p5aHq1xB6ISHjdSyJPD5YPS7I7NK30qlmeRLxE0MPC0LwaKB7GHRve0HSEgCiiepo2DxdmE8zD8kJZZHiX1LTZEU6wXVW7OO5OBR9X2CfU3Skh60euhwJZkVE/s640/87af5a526bb3970a4d188a3bcdffbce3.jpg

មុននេះ ក្រុមឧទ្ទាម Houthi ដែលមានការគាំទ្រពីប្រទេសអ៊ីរ៉ង់បានប្រកាសថា ពួកគេនឹងបំផ្លាញខ្សែកាបនៅបាតសមុទ្រក្រហម ខណៈពេលកន្លងមក ពួកគេបានវាយប្រហារនាវាដឹកជញ្ជូនផលិតផលពាណិជ្ជកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងអាជីវកម្មពិភពលោក ។

គួរបញ្ជាក់ថា ប្រទេសចំនួន៦ ដែលមានព្រំដែនជាប់ជាមួយសមុទ្រក្រហម រួមមាន ៖ ប្រទេសអារ៉ាប៊ីសាអូឌីត, យេម៉ែន, អេហ្ស៊ីប, ស៊ូដង់, អេរីទ្រា និងប្រទេសជីប៊ូទី ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimAEb_kaG2yO_v0n_XNoXk5ybuTZmmIIgYd6cVCZmFBBF1cO2zO_W3sgKcmNDJ6la9rp13lFQObLOnoVtZmbTDF_0puoaeJEQPdPnEMIeL6hYPLEc1KdH-sQNw74EAJj0vYrncJ_FCSQ_oOq0-TudWtJ3QPZ1w2P-DgldJm2j-jetzNVl7c9N1q9XlLys/s750/65e31c9b8556e.image.jpg