ថ្មីៗនេះមានគណនីហ្វេសប៊ុកមួយ ឈ្មោះ Pen Duong បានបង្ហោះខ្លឹមសារអមជាមួយរូបភាពប៉ុន្មានសន្លឹកដោយលើកឡើងថា៖ “ជួយ share ទាំងអស់គ្នាផង បឹងធម្មជាតិមួយកន្លែង (បឹងអន្លួសដូង) ស្ថិតនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង កំពុងត្រូវបានលុបដោយគ្មានដឹងហេតុផលច្បាស់លាស់”។
ក្រោយពីការបង្ហោះនេះ រដ្ឋបាលស្រុកមោងឫស្សី ក៏បានចេញលិខិតបំភ្លឺជាសាធារណ ដោយលើកឡើងថា៖”បឹងនេះជាអាងចាស់ចាប់ផ្តើមមានសភាពគោករាក់បន្តិចម្តងៗ ទើបក្រុមប្រឹក្សាឃុំរបស់មង្គលបានឯកភាពប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ឃុំ ដើម្បីស្តាឡើងវិញសម្រាប់តម្កល់ទឹកទុកប្រើប្រាស់នារដូវប្រាំងខាងមុខ”។
ជុំវិញការបង្ហោះ ធ្វើឱ្យខូចឈ្មោះរដ្ឋបាលស្រុក របស់គណនីហ្វេសប៊ុក Pen Duong រដ្ឋបាលស្រុកស្នើឱ្យម្ចាស់គណនីហ្វេសប៊ុកនោះ ធ្វើការកែតម្រូវខ្លឹមសារឡើងវិញ និងធ្វើការសូមទោសជាសាធារណៈផងដែរ។
សូមបញ្ជាក់ថា “បឹងអន្លូសដូង” ជាអាងស្តុកទឹកដ៏ធំ ១ សម្រាប់បម្រើដល់ប្រជាកសិករដែលប្រកបរបរកសិកម្ម ដែលបានបន្សល់ទុកពីសម័យ ប៉ុល ពត ស្ថិតនៅក្នុងភូមិព្រៃព្រំ ២ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលមានទំហំបណ្តោយ ១០៣ម៉ែត្រ ទទឹង៥៥ម៉ែត្រ៕














