ប្រឡូកអាជីពសម្តែង១១ឆ្នាំ ស៊ីន យូប៊ីន មិនដែលពេញចិត្តស្នាដៃសម្តែងខ្លួនឯងសោះ
តារាសម្តែងជួរមុខប្រចាំប្រទេសកម្ពុជាកញ្ញា ស៊ីន យូប៊ីន បាននិយាយនៅក្នុងកម្មវិធីមួយថាក្នុងអាជីពសម្តែង១១ឆ្នាំមកនេះរូបនាងមិនដែលពេញចិត្តការសម្តែងរបស់ខ្លួនម្តងណាឡើយនៅពេលទស្សនាការសម្តែងរបស់ខ្លួនឡើងវិញ។ យូប៊ីន ថាការសម្តែងរបស់នាងគួរតែបានល្អជាងនេះទោះបីជាអ្នកដឹកនាំ ហ្វេនៗសរសើរថាល្អក្តី ហើយមកទល់ពេលនេះនាងនៅរៀនសម្តែងនៅឡើយទេ។
ក្នុងកម្មវិធី «តាម Trend » ស៊ីន យូប៊ីន បានចូលរួមផ្តល់បទសម្ភាសដោយទទួលសំណួរជាច្រើនពីពិធីករ ដេវីដ ទៅលើអាជីពរបស់នាង។ ទន្ទឹមនឹងការជជែករឿងរ៉ាវជាច្រើន នៅពេលពិធីករបានសួរថាភាពយន្តរបស់ ស៊ីន យូប៊ីន មួយណាដែលពេញចិត្តជាងគេ ខណៈនាងឆ្លើយតបថារាល់ស្នាដៃនាងសម្តែង នាងមិនដែលពេញចិត្តនោះទេ។ តារាស្រី ស៊ីន យូប៊ីន បាននិយាយថា «មិនដឹងអ្នកផ្សេងដូចជានាងឬអត់ទេនាងគឺជាតារាសម្តែងមិនដែលពេញចិត្តស្នាដៃខ្លួនឯងទាល់តែសោះ។ គួរតែបានលើសហ្នឹង ហេតុអ្វីធ្វើបានតែប៉ុណ្ណឹងនាងមានអារម្មណ៍បែបនេះរហូតទោះបីជាអ្នកដឹកនាំរឿង ក្រុមផលិត ឬក៏ហ្វេនសរសើរនាងថាល្អ ពូកែសម្តែង សម្តែងបានល្អធម្មជាតិ ប៉ុន្តែរាល់ពេលនាងអង្គុយមើលឡើងវិញអត់ដែលពេញចិត្តសមិទ្ធផលរបស់ខ្លួនឡើយ»។
ស៊ីន យូប៊ីន ថា ការមិនពេញចិត្តនេះមិនមែនដោយសារសាច់រឿងទេ សាច់រឿងគឺល្អ។ នាងបន្តថា ប្រឡូកវិស័យសម្តែងនេះអស់រយៈពេល១១ឆ្នាំមកហើយនាងនៅតែរៀនសូត្រពីការសម្តែង មនុស្សត្រូវការរៀនរហូតរៀនហើយរៀនទៀតទោះបីជាអាជីពយើងគិតថាធ្វើបានហើយប៉ុន្តែនាងគិតថានៅមានអ្វីថ្មីៗជាច្រើនទៀតត្រូវរៀន។
តារាសម្តែងក្រសោបពានជាច្រើនរូបនេះ បន្តថា «ក្នុងនាមជាតារាសម្តែងអ្វីដែលសំខាន់ជាងគេគឺការគោរពវិន័យ យើងមានវិន័យចំពោះខ្លួនឯង។ តារាសម្តែងដែលស្រលាញ់វិស័យនេះដោយបេះដូងគឺគាត់គោរពតួនាទីរបស់គាត់មិនមែនមកដល់ហើយចូល scene ថត Cut ហើយមកវិញនោះទេ។ មុននឹងចូលសិនតួសម្តែងគួរតែមើលពីចរិតតួត្រូវសម្តែងមានចរិតបែបមិច បានស្គ្រីបមកត្រូវសិក្សាពីវា។ តារាសម្តែងដែលពូកែមិនចាំបាច់ហូរទឹកភ្នែកទេ ប៉ុន្តែអាចធ្វើឱ្យទស្សនិកជនទស្សនាហូរទឹកភ្នែកបាន»។
ជាមួយការចែករលែកនេះ ស៊ីន យូប៊ីន ក៏បានសំណូមពរទស្សនិកជនកុំដៀលភាពយន្តខ្មែរប្រសិនជាភាពយន្តដែលខ្លួនមិនពេញចិត្តដៀលតែភាពយន្តនោះទៅបានហើយ។ ស៊ីន យូប៊ីន ថា ភាពយន្តខ្មែរមិនអន់នោះទេ សមត្ថភាពក៏មានតែអ្វីដែលខ្វះនោះគឺការគាំទ្រ និងថវិកាក្នុងការផលិត៕






ជាមួយគ្នានេះផងដែរ បេសកកម្មក្នុងការផ្ដល់នូវសេវាកម្មអប់រំ និងបណ្តុះបណ្ដាលកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ របស់សកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ត្រូវបានទទួលស្គាល់តាមរយៈអនុក្រិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លេខ ២៧អនក្រ.បក ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលប្រកបដោយកិត្តិយស និងមោទនភាពបំផុត សម្រាប់យើងខ្ញុំទាំងអស់គ្នាជាគណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងនិស្សិត នៃអតីតវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ។
លោក រដ្ឋ រតនៈ សាកលវិទ្យាធិការរងនិងជាប្រធានសិក្សាធិការ បានប្រាប់អោយដឹងថា៖ ការសិក្សានៅទីនេះ សង្កត់ធ្ងន់លើ ការអនុវត្តការងារជាក់ស្តែង បំណិនសតវត្សទី២១ ជាពិសេសជំនាញទន់ដែលបានបញ្ចូលទៅក្នុងគ្រប់មុខវិជ្ជាទាំងអស់មានដូចជា៖ ការគិតប្រកបដោយការពិចារណា ការសម្របខ្លួន ការធ្វើកិច្ចការជាក្រុម ការច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហា។ល។ ដើម្បីសម្រេចបាននូវលទ្ធផលសិក្សារំពឹងទុកទាំងនេះ សកលវិទ្យាល័យយើងបានដាក់បញ្ចូលនូវវិធីសាស្រ្តបង្រៀនបែប Student Center approach ដែលមានដូចជា៖ Active learning, Inquiry-based, Project-based, Case-based, Flipped classroom, Technology-based, និង កម្មវិធីហាត់ការ និងកម្មសិក្សាដល់និស្សិត។ ប៉ុន្តែការអភិវឌ្ឍន៍កម្មវិធីសិក្សាគឺជាដំណើរគ្មានទីបញ្ចប់ ដែលយើងត្រូវតែបន្តអភិវឌ្ឍ និងកែលម្អជាប្រចាំ ឲ្យបានល្អបំផុតពីមួយឆ្នាំ ទៅមួយឆ្នាំ។
បើយោងតាមរបាយការណ៍ ប្រធានការិយាល័យសិក្សា និង កិច្ចការនិស្សិត លោកស្រី ប៊ុនតៃ សុវណ្ណនី បានបញ្ជាក់ថា នៅក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ សកលវិទ្យាល័យបានទទួលនិស្សិតចុះឈ្មោះសិក្សាបានចំនួន៨ជំនាន់ដែលមាននិស្សិតសរុបចំនួន ៧,៥១៨នាក់ ក្នុងនោះមាននិស្សិតស្រីចំនួន ៥,៨១៨នាក់ គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។
សូមរំលឹកផងដែរថា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ជាថ្នាលអប់រំ ធុរកិច្ចប្រកបដោយគុណភាពឈានមុខដើម្បីរួមចំណែកក្នុងការ អភិវឌ្ឍ សេដ្ឋកិច្ច កម្ពុជា និងថ្នាក់តំបន់។
តាមរយៈបទពិសោធន៍ជាង ៣០ឆ្នាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងបទពិសោធន៍នៃការធ្វើធុរកិច្ច ប្រកបដោយគុណភាពឈានមុខ ក្នុងយុគសម័យឌីជីថល របស់ធនាគារ អេស៊ីលីដា នឹងត្រូវចែករំលែកទៅដល់សិស្ស-និស្សិត ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឱ្យទទួលបាននូវចំណេះដឹង ជំនាញ និងបង្កើតបណ្តាញទំនាក់ទំនងអាជីវកម្មសមស្របតាមតម្រូវការទីផ្សារការងារ ដើម្បីមានសក្ដានុពលការងារខ្ពស់ក្នុងអាជីពការងាររបស់សិស្ស-និស្សិត បន្ទាប់ពីបញ្ចប់ការសិក្សា៕


:max_bytes(150000):strip_icc()/homemade-facial-mask-from-banana--plain-yogurt-and-honey-1223552740-ae87e33560c24bf7bafdbdf8221e96d7.jpg)






























