បរទេស៖ ក្រុមហ៊ុនធំៗមួយចំនួនដូចជា Apple, OPPO និង Vivo បានសម្រេចចិត្តដកខ្លួនចេញពីទីផ្សារទូរស័ព្ទដែលអាចបត់បាន ដោយសារតែជួបបញ្ហាលំបាកខ្លាំងពេកក្នុងការផលិត និងរចនា។Next-Generation Folding Smartphone Concepts : Apple iPhone Fold conceptកាលពីពេលថ្មីៗនេះយោងតាម Digital Chat Station (DCS) ដែលជាវេទិការព័ត៌មានបច្ចេកវិទ្យាល្បីឈ្មោះមួយរបស់ពិភពលោក បានឱ្យដឹងថា ទីផ្សារទូរស័ព្ទអេក្រង់បត់ ដែលធ្លាប់បានសាទរថាជារបកគំហើញបន្ទាប់នៅក្នុងឧស្សាហកម្មស្មាតហ្វូន កំពុងប្រឈមមុខនឹងបញ្ហាដែលមិននឹកស្មានដល់ ខណៈដែលក្រុមហ៊ុនធំៗចំនួនបីបានផ្អាក ឬពន្យារពេលក្នុងការផលិតទូរស័ព្ទអេក្រង់បត់។

លើសពីនេះ ក្រុមហ៊ុនពីរផ្សេងទៀតក៏បានផ្អាកគម្រោងផលិតទូរស័ព្ទអេក្រង់ដែលអាចបត់បានរបស់ពួកគេផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ហេតុផលសម្រាប់ការផ្អាកគម្រោងទាំងនេះ មិនទាន់ត្រូវបានបង្ហាញឱ្យដឹងច្បាស់នៅឡើយទេ។ ប៉ុន្តែបើយោងតាមរបាយការណ៍ថ្មីៗនេះបាននិយាយថា ទាំង OPPO និង Vivo បានសម្រេចចិត្តដកខ្លួនចេញពីទីផ្សារទូរស័ព្ទដែលអាចបត់បាន។ មូលហេតុត្រូវបានគេនិយាយថាដោយសារតែចំណែកទីផ្សាររបស់ពួកគេនៅក្នុងផ្នែកនេះធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំមុន។Vivo X Fold 2, Vivo X Flip, Vivo Pad 2 announced: All Details

ខណៈដែលគម្រោងអេក្រង់បត់របស់ Apple ក៏ត្រូវបានគេនិយាយដែរថាកំពុងប្រឈមមុខនឹងបញ្ហាដោយសារតែភាពផុយស្រួយនៃអេក្រង់។ ទោះបីជាទូរស័ព្ទដែលអាចបត់បានផ្តល់នូវការរចនា និងសមត្ថភាពពិសេសក៏ដោយ ប៉ុន្តែពួកគេនៅតែមានតម្លៃថ្លៃ និងមានភាពផុយស្រួយ ហើយកម្មវិធីពិតជាមិនត្រូវបានធ្វើឱ្យប្រសើរនោះទេ។ ដូច្នេះហើយ បច្ចុប្បន្នទីផ្សារទូរស័ព្ទដែលអាចបត់បានគឺមានតែក្រុមហ៊ុន Samsung ប៉ុណ្ណោះ ដែលជាក្រុមហ៊ុនផលិតប្រព័ន្ធប្រតិបត្តិការ Android។Samsung Galaxy Z Fold5 Folding Phone | Samsung US

ដោយពួកគេបានកាន់កាប់ចំណែកទីផ្សារស្មាតហ្វូនដែលអាចបត់បានធំបំផុត ហើយត្រូវបានគេនិយាយថាកំពុងអភិវឌ្ឍទូរស័ព្ទអេក្រង់ជំនាន់ក្រោយដែលអាចបត់បានរហូតដល់ទៅ ៣ តង់ទៀតផង។ ខណៈដែលក្រុមហ៊ុន Huawei ក៏ត្រូវបានគេនិយាយដែរថានឹងកំពុងអភិវឌ្ឍទូរស័ព្ទដែលមានអេក្រង់អាចបត់បាន ៣ តង់ដូចទៅនឹង Samsung ផងដែរ៕