Home Blog Page 1260

ក្រុមហ៊ុន Toyota គ្រោងនឹងផលិតរថយន្តជាង ១០លានគ្រឿងក្នុងឆ្នាំ២០២៤

0

បរទេស៖ ក្រុមហ៊ុន Toyota Motor គ្រោងនឹងផលិតរថយន្តប្រហែល ១០.៣ លានគ្រឿងនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២៤ ដែលជាការដំឡើងផលិតកម្មប្រចាំឆ្នាំរបស់ខ្លួនរយៈពេលពីរឆ្នាំជាប់ៗគ្នា។ នេះបើយោងតាមសារព័ត៌មាន Nikkei ដែលបានរាយការណ៍កាលពីទី១៥ ខែមករា ឆ្នាំ២០២៤។Toyota production up 9% in January, chip pain still lingers | Reutersក្រុមហ៊ុន Toyota កំពុងរៀបចំបង្កើនផលិតកម្ម ដោយសារការលក់រថយន្ត Hybrid ដាច់ខ្លាំង ក៏ដូចជាកង្វះខាតនៃ semiconductors យានយន្ត និងសមាសធាតុផ្សេងទៀតក៏កំពុងធូរស្រាលផងដែរ។

របាយការណ៍នេះបាននិយាយថា សម្រាប់ផែនការរយៈពេលមួយឆ្នាំដែលបញ្ចប់នៅដំណាច់ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោកមានគោលបំណងផលិតរថយន្តចំនួន ៣.៤ លានគ្រឿងនៅក្នុងប្រទេសជប៉ុន និង ៦.៩ លានគ្រឿងនៅក្រៅប្រទេស ដែលតួលេខនេះក៏មានម៉ាក Lexus ប្រណីតរបស់ខ្លួនផងដែរ។Toyota's Upcoming Assembly Plant Boosts Cambodia's Automotive Landscape -  The Better Cambodia

យោងតាម Nikkei បានឱ្យដឹងទៀតថា Toyota នឹងកំណត់គោលដៅទិន្នផលប្រចាំឆ្នាំជាង ១០.៥ លានគ្រឿង។ ដោយក្រុមហ៊ុនក៏បានកំណត់កម្រិតផលិតកម្មរថយន្តអគ្គិសនីនៅប្រហែល ២៥០,០០០ គ្រឿងក្នុងឆ្នាំ ២០២៤ និង ៦០០,០០០ គ្រឿងក្នុងឆ្នាំ ២០២៥។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុនតូយ៉ូតាបានផលិតរថយន្តចំនួន ៩.២ លានគ្រឿងក្នុងអំឡុងពេល ១១ ខែដំបូងនៃឆ្នាំ ២០២៣ និងប្រហែលមួយភាគបីនៃរថយន្តដែលលក់នៅទូទាំងពិភពលោក ដោយរថយន្ត hybrid (សាំង-អគ្គិសនី) គឺលក់ដាច់បំផុតកាលពីឆ្នាំមុន៕Toyota announces big changes to its Texas plant lineup - Dallas Business  Journal

ចេះធ្វើទៅរួច សូម្បីតែមេជ្រូកក្នុងទ្រុងក៏មិនលើកលែងដែរ

0

ប្រទេសថៃ ៖ ពលរដ្ឋរស់នៅស្រុកឆាឡឺមព្រះកៀត ខេត្តបុរីរាំ ប្រទេសថៃ នាំគ្នាហួសចិត្តពីទង្វើរបស់បុរសម្នាក់ មិនលើកលែងសូម្បីតែមេជ្រូកផើមក្នុងទ្រុង ខណៈម្ចាស់ជ្រូកបានមកដាក់ពាក្យបណ្តឹងនៅស្ថានីយប៉ូលិស ករណីបុរសរូបនេះចូលមកធ្វើបាបមេជ្រូកផើមរបស់ខ្លួនដែលជិតដល់ថ្ងៃកើតកូនទៅហើយ រួចហើយក៏គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ។ผวาชายจิตวิปริต บุกข่มขืนหมูท้องแก่ ใกล้คลอดกลางดึก เจ้าของเห็นตะโกนไล่  วิ่งหนีสภาพเปลือยล่อนจ้อน - สยามรัฐ

ស្ត្រីឈ្មោះ កុង អាយុ៤០ឆ្នាំ ជាម្ចាស់ជ្រូក និយាយថា គាត់បានឃើញបុរសម្នាក់កំពុងតែដេកជាមួយមេជ្រូកក្នុងទ្រុងពីចម្ងាយ ហើយគាត់មិនហ៊ានទៅក្បែរទ្រុងជ្រូកទេ ។ ហេតុនេះ គាត់ក៏ស្រែកខ្លាំងៗឱ្យបុរសនេះឮ ប៉ុន្តែគាត់ និងអ្នកភូមិផ្សេងទៀតបារម្ភថា បុរសនេះអាចនឹងធ្វើបាបស្រីៗក្នុងភូមិនៅថ្ងៃក្រោយ ។

ម្ចាស់ជ្រូកបន្តថា ទ្រុងជ្រូកនេះនៅឆ្ងាយពីផ្ទះរបស់គាត់ប្រមាណ២០ម៉ែត្រ ហើយក្នុងទ្រុងមានជ្រូកចំនួន៣ក្បាល ។ រីឯជ្រូកដែលបុរសខាងលើចូលមកធ្វើបាបនោះ គឺជា ជ្រូកញី មានអាយុប្រមាណ៩ខែ ហើយវាផើមជិតដល់ថ្ងៃកើតកូនហើយ ។ผวาชายจิตวิปริต บุกข่มขืนหมูท้องแก่ ใกล้คลอดกลางดึก เจ้าของเห็นตะโกนไล่  วิ่งหนีสภาพเปลือยล่อนจ้อน - สยามรัฐ

ម្ចាស់ជ្រូកបន្ថែមថា យប់នោះ គាត់បានសម្រាកក្នុងផ្ទះ និងមើលវីដេអូពីវិធីបង្កើតកូនជ្រូកដោយខ្លួនឯង ដើម្បីត្រៀមខ្លួនទុកជាមុន ។ ពេលគាត់កំពុងតែមើលវីដេអូ គាត់ក៏បានឮសូរមេជ្រូកស្រែកខុសពីធម្មតា ទើបបើកបង្អួចផ្ទះមើល ស្រាប់តែឃើញបុរសម្នាក់កំពុងដេកជាមួយជ្រូក ប៉ុន្តែគាត់មិនហ៊ានទៅក្បែរទេ ដោយសារគាត់ជាស្ត្រី ទើបស្រែកខ្លាំងៗឱ្យបុរសនោះឮ និងរត់គេច ។

ម្ចាស់ជ្រូកនិយាយថា ៖ «ខ្ញុំកំពុងស្វែងរកវិធីបង្កើតកូនជ្រូកដោយខ្លួនឯង ពីព្រោះខ្ញុំមិនអាចឱ្យគេជួយបង្កើតកូនជ្រូកបានទេ បើវាឈឺពោះកើតកូនពេលយប់ ។ ក្រោយមក ខ្ញុំក៏បានឮសំឡេងជ្រូកស្រែក ខ្ញុំគិតថា ជ្រូកឈឺពោះកើតកូន ហើយខ្ញុំបានងាកមើលទៅទ្រុងជ្រូក និងឃើញបុរសរោគចិត្តម្នាក់កំពុងដេកជាមួយជ្រូក ដោយគ្មានសម្លៀកបំពាក់» ។ผวาชายจิตวิปริต บุกข่มขืนหมูท้องแก่ ใกล้คลอดกลางดึก เจ้าของเห็นตะโกนไล่  วิ่งหนีสภาพเปลือยล่อนจ้อน - สยามรัฐ

គេសន្និដ្ឋានថា បុរសនេះអាចយកបាយមកឱ្យជ្រូកស៊ី មុននឹងធ្វើសកម្មភាព ដោយសារមានគ្រាប់បាយជ្រុះនៅក្បែរនោះ ។ ក្រោយកើតហេតុបែបនេះ ធ្វើឱ្យអ្នកភូមិ ជាពិសេស នារីៗមានការភ័យខ្លាច ដោយសារគេពុំដឹងថា បុរសនេះមកពីកន្លែងណាទេ ។ ចុងក្រោយ អ្នកភូមិបានសំណូមពរឱ្យសមត្ថកិច្ចចាប់ខ្លួនបុរសធ្វើបាបជ្រូកមកដាក់ទោស ៕บุรีรัมย์ ผวาชายจิตวิปริตบุกข่มขืนหมูท้องแก่ในคลอดกลางดึกเจ้าของเห็นตะโกนไล่วิ่งหนีสภาพเปลือยล่อนจ้อน  - เสียงภูพาน

ពិតជាកំពូលតារាគំរូមែន! គេល្បីផ្ទុះកក្រើកអស់ឋានទាំង៣ ឧកញ៉ា ព្រាប សុវត្ថិ ធ្វើខ្លួនធម្មតាមិនច្រលោ.តខឹង

0

ទន្ទឹមនឹងអ្នកសិល្បៈជាច្រើនរូបលូកមាត់ជុំវិញបញ្ហាសង្គ្រា.មពាក្យសម្តីទាំងសាមីខ្លួនឧកញ៉ា ខេមរៈ សិរីមន្ត និង ខ្មែរមួយជីវិត រួមទាំងហ្វេនៗផង តែងាកទៅកាន់ឧកញ៉ា ព្រាប សុវត្ថិ វិញទោះបីជាគេមានរឿងផ្ទុះកក្រើកយ៉ាងណា លើកចំឈ្មោះខ្លួនឯងប៉ុណ្ណា តែតារាចម្រៀងមានងារជាឧកញ៉ារូបនេះធ្វើខ្លួនធម្មតាមិនច្រលោតខឹងនោះទេស័ក្តិសមជាកំពូលតារាចម្រៀងប្រចាំស្រុកខ្មែរនិងជារៀមច្បងគំរូ។No photo description available.

ទស្សនិកជនជ្រាបមកហើយថាការផ្លោងពាក្យសម្តីដាក់គ្នាទៅវិញទៅមករវាងតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និង ខ្មែរមួយជីវិត បង្កើតទៅជាប្រធានបទក្តៅគគុកវែកញែកពេញបណ្តាញសង្គម។ ជុំវិញបញ្ហានេះមានអ្នកក្នុងចង្កោមសិល្បៈជាច្រើនរូបចេញមុខលើកទស្សនៈផ្ទាល់ខ្លួនរវាងបញ្ហាដែលសិល្បករទាំងពីររូបមានទំនាស់ពាក្យសម្តីជាមួយគ្នា។ ជាការពិត នៅក្នុងកម្មវិធី ផតខាស ដែល ខ្មែរមួយជីវិត ចូលរួមផ្តល់កិច្ចសម្ភាសនាំឱ្យឧកញ៉ា ខេមរៈ សិរីមន្ត ច្រលោតខឹង ក្នុងនោះម្ចាស់បទ «ឆក់ព្រលឹង» ក៏បានលើកឈ្មោះរៀមច្បងឧកញ៉ា ព្រាប សុវត្ថិ ដូចគ្នាប៉ុន្តែកំពូលតារាចម្រៀងរូបនេះធ្វើខ្លួនធម្មតាមិនបង្ហាញការខឹងសម្បារឡើយ។No photo description available.

ចាប់តាំងពីថ្ងៃផ្ទុះកក្រើកមកទល់នឹងថ្ងៃទី១៦ មករា វាមានរយៈពេលច្រើនថ្ងៃមកហើយដែលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ មិនមាត់កអ្វីទាំងអស់ដោយបង្ហោះនៅលើបណ្តាញសង្គមតែសកម្មភាពការងាររបស់ខ្លួនប៉ុណ្ណោះ ខណៈឧកញ៉ា ខេមរៈ សិរីមន្ត បង្ហាញការខឹងសម្បាររបស់ខ្លួនទៅកាន់ ខ្មែរមួយជីវិត កាលពីថ្ងៃទី១២ មករា ដោយកម្មវិធីបានចាក់ផ្សាយនៅថ្ងៃទី៩ មករា។No photo description available.
ស្របពេលរឿងផ្ទុះកក្រើកបាចសាញនៅលើប្រព័ន្ធអ៊ីនធឺណែត តែឧកញ៉ា ព្រាប សុវត្ថិ បង្ហាញការស្ងៀមស្ងាត់របស់ខ្លួនវាបានក្លាយទៅជារឿងមួយផ្សេងទៀតដែលមហាជនលើកសរសើរតារាចម្រៀងជើងចាស់រូបនេះ ដែលចាត់ទុកលោកគឺជាកំពូលតារាចម្រៀងប្រចាំស្រុកខ្មែរ ជារៀមច្បងគំរូក្នុងសិល្បៈមិនច្រលោតខឹងតាមតែខ្យល់ តាមតែរឿងមិនល្អនៅលើបណ្តាញសង្គមនោះទេ។No photo description available.

ប្រការនេះហើយប្រឡូកសិល្បៈជាង៣០ឆ្នាំ ឧកញ៉ា ព្រាប សុវត្ថិ នៅតែអាចឈរជើងយ៉ាងរឹងមាំនៅក្នុងវិស័យសិល្បៈដែលពុំអាចមានតារាចម្រៀងណាមកជំនួសកន្លែងលោកបានទេ។ កត្តាជំរុញឱ្យតារាចម្រៀងមានងារជាឧកញ៉ារូបនេះនៅតែលេចធ្លោលើកេរ្តិ៍ឈ្មោះ កិត្តិនាមល្អប្រចាំស្រុកខ្មែរដោយសារតែលោកមិនមានរឿងអាស្រូវក្នុងសិល្បៈច្រើន មានទំនាក់ទំនងល្អក្នុងអាជីពរបស់ខ្លួនទាំងសីលធម៌ និងសុជីវធម៌អ្នកជំនាន់ក្រោយសុទ្ធតែគោរពលោកជារៀមច្បង៕

 

 

តើការបើកកង្ហារពេលគេង អាចល្អចំពោះសុខភាពដែរឬទេ?

0

តើលោកអ្នកមានទម្លាប់គេងបែបណា? គេងដាក់ម៉ាស៊ីនត្រជាក់ ឬក៏ដាក់កង្ហារធម្មតា? ការគេងជាមួយកង្ហារមានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ ដោយគុណសម្បត្តិរបស់វាអាចជួយឱ្យអ្នកត្រជាក់ ក៏ដូចជាជួយឱ្យអ្នកគេងលក់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការបើកកង្ហារពេលគេងមានគុណវិបត្តិជាច្រើនដែលវាអាចប៉ះពាល់ទៅដល់សុខភាពរបស់អ្នកដូចជា៖

១.ធ្វើឱ្យរាងកាយរបស់អ្នកទ្រុឌទ្រោម៖ ខ្យល់បក់បោកពីកង្ហារអាចបណ្តាលឱ្យស្ងួតមាត់ ច្រមុះ និងបំពង់ក ដែលជំរុញឱ្យរាងកាយផលិតទឹករំអិលច្រើន នេះបណ្តាលឱ្យឈឺក្បាល តឹងច្រមុះ ឈឺបំពង់ក និងគេងស្រមុក។Turns out, some people really shouldn't sleep with a fan on...

២.ធ្វើឱ្យសុខភាពចុះខ្សោយ៖ ខ្យល់ដែលចរាចរអាចផ្ទុកភាគល្អិតដែលបង្កគ្រោះថ្នាក់ដូចជា “ធូលី” និង “លំអង” អណ្តែតលើអាកាស ហើយកង្ហារក៏ជាប្រភពអាក្រក់មួយនៃការប្រមូលធូលី។ ដូច្នេះប្រសិនបើអ្នកស្រូបភាគល្អិតគ្រោះថ្នាក់ទាំងនេះ អ្នកអាចនឹងមានអារម្មណ៍ក្រហាយច្រមុះ កណ្តាស់ ហៀរសំបោរ ភ្នែកក្រហម ហើម ឬពិបាកដកដង្ហើមជាដើម។Will sleeping with a fan on kill you? | HowStuffWorks

៣.ប្រឈមនឹងការឈឺសាច់ដុំ៖ ការបើកកង្ហារខ្លាំងកម្រិតលេខ ៣ អាចបណ្តាលឱ្យឈឺសាច់ដុំ ដោយសារខ្យល់ត្រជាក់ដែលបក់ដោយផ្ទាល់លើរាងកាយក្នុងរយៈពេលយូរ វាអាចធ្វើឱ្យសាច់ដុំតឹង រហូតដល់អ្នកក្រោកពីដំណេកនៅពេលព្រឹកមានការឈឺចាប់។ លើសពីនេះខ្យល់កង្ហារត្រជាក់ពេកក៏អាចបណ្តាលឱ្យស្បែកស្ងួត និងស្ងួតភ្នែកផងដែរ។Experts warn you shouldn't sleep with a fan on all night during a heatwave  - Irish Mirror Online

ទោះជាយ៉ាងណាក៏ដោយ សម្រាប់លោកអ្នកដែលមិនអាចគេងខ្វះកង្ហារបានយើងសូមណែនាំឱ្យលោកអ្នកនូវវិធីការពារមួយចំនួនរួមមាន៖
– ឧស្សាហ៍សម្អាតកង្ហារ និងស្លាបរបស់វាជាប្រចាំ
– កុំបើកកង្ហារដាក់ជិតខ្លួនពេក
– ត្រូវសម្អាតបន្ទប់ឱ្យស្អាតជានិច្ច
– កុំបើកង្ហារឱ្យចំមុខពេក
– រក្សាជាតិសំណើម ដោយដាក់ទឹកនៅជិតកង្ហារ៕

សូមឈប់ប្រើបន្ទាន់! អេប៉ុងលាងចានកាន់តែចាស់ កាន់តែផ្ទុកមេរោគ

0

អេប៉ុងលាងចានភាគច្រើនត្រូវបានគេដាក់វាក្នុងឡាបូលាងចានជាប្រចាំនៅផ្ទះបាយ និងសើមគ្រប់ពេលវេលា ។ ហេតុនេះ វាបានក្លាយជាកន្លែងប្រមូលផ្តុំនូវបាក់តេរីជាច្រើនប្រភេទ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ។ តើជឿឬទេថា អេប៉ុងលាងចានមានសំណើមនៅលាយឡំជាមួយកាកសំណល់អាហារ វាមានភាពកខ្វក់លើសពីលាមករបស់យើង ។Your kitchen sponge harbors zillions of microbes. Cleaning it could make  things worse | Science | AAAS

តាមការសិក្សាមួយបង្ហាញថា បាក់តេរីដែលប្រមូលផ្តុំក្នុងអេប៉ុងលាងចាន មិនមែនជាបាក់តេរីដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដូចបាក់តេរី Salmonella, EColi, និង Campylobacter ដែលធ្វើឱ្យយើងមិនស្រួលខ្លួន, ឈឺពោះ, ឈឺក្បាល និងក្អួតចង្អោរនោះទេ ។ ប៉ុន្តែទោះយ៉ាងណា យើងកុំប្រមាថឱ្យសោះ ប៉ុន្តែត្រូវសម្អាតអេប៉ុងលាងចានជាប្រចាំ ។Old and dirty dish sponge | Dirty dishes, Dishes, Sponge

ជាធម្មតា គេបានផលិតអេប៉ុងលាងចានបែងចែកជា២ផ្នែក គឺផ្នែកសម្រាប់លាងចាន និងផ្នែកសម្រាប់ដុសខាត់ ។ ផ្នែកសម្រាប់លាងចាន តែងតែប្រមូលផ្តុំនូវកាកសំណល់អាហារជាប់ក្នុងនោះ ហើយផ្នែកនេះនឹងរក្សាសំណើមជានិច្ច បន្ទាប់ពីប្រើប្រាស់រួចរាល់ ។ ហេតុនេះ នៅពេលសំណើមនៅលាយឡំជាមួយកាកសំណល់អាហារ វានឹងបង្កើតជាបាក់តេរីផ្សេងៗកាន់តែច្រើន រហូតដល់វាមានភាពកខ្វក់លើសពីលាមករបស់យើងទៅទៀត ។Microwaving Your Dirty Sponge Might Just Make It Dirtier | Epicurious

ចំណុចសំខាន់ បើពុំបានសម្អាតវា ឬហាលថ្ងៃឱ្យងា.ប់មេរោគទេ យើងនឹងងាយឆ្លងមេរោគផ្សេងៗ រហូតដល់កើតជំងឺរលាកខួរក្បាល ។ លើសពីនេះ បើយើងលាងចានក្នុងចានដែក ឬធុងទឹក វានឹងធ្វើឱ្យកើតបាក់តេរីកាន់តែច្រើន ។ បាក់តេរីនៅក្នុងទឹកលាងចានដែលយើងពុំបានចាក់ចោល វានឹងនៅជាប់ជាមួយចាន ឬឆ្នាំងរហូតដល់២៤ម៉ោងឯណោះ ហើយបើទោះជាយើងបានជូតចាន ឬហាលចានឱ្យស្ងួតក្តី ក៏នៅតែពុំអាចកម្ចា.ត់បាក់តេរីបាន ហើយចុងក្រោយ បាក់តេរីទាំងនេះនឹងឆ្លងមកម្ហូបអាហារ ។How to Make Your Kitchen Smell Good, From the Trash Can to the Sink -  Molekule

ខាងក្រោមនេះ គឺជាវិធីកម្ចាត់បាក់តេរីនៅក្នុងអេប៉ុងលាងចាន ៖
១-ពេលប្រើប្រាស់អេប៉ុងលាងចានរួចរាល់ ត្រូវលាងវាឱ្យស្អាត បន្ទាប់មក ហាលថ្ងៃឱ្យស្ងួត
២-បែងចែកអេប៉ុងលាងចាន និងអេប៉ុងលាងកែវទឹក ឱ្យនៅដាច់ដោយឡែកពីគ្នា
៣-យកអេប៉ុងលាងចានទៅសម្លា.ប់មេរោគក្នុងមីក្រូវ៉េវ ចាប់ពី១នាទី ទៅ២នាទី ដើម្បីជួយកាត់បន្ថយបរិមាណបាក់តេរីឱ្យបាន៩០%
៤-ពេលអេប៉ុងលាងចានខូចទ្រង់ទ្រាយ គួរតែផ្លាស់ប្តូរអេប៉ុងថ្មី ៕

សរសើរពិតជាគំរូល្អមែន! បើទោះជាគាត់លំបាកក្រីក្រតែស្មោះត្រង់ សន្តិសុខម្នាក់រើសលុយបានជាង១លានបាតប្រគល់ឱ្យម្ចាស់វិញ

0

ប្រទេសថៃ ៖ មហាជនថៃបានសរសើរពីទឹកចិត្តរបស់សន្តិសុខម្នាក់ថា បើទោះជាគាត់មានជីវភាពលំបាកក្តី តែគាត់ជាមនុស្សស្មោះត្រង់ និងប្រគល់ប្រាក់ដែលគាត់រើសបានជាង១លានបាតទៅឱ្យម្ចាស់វិញ ។ សន្តិសុខបានរកឃើញប្រាក់នេះនៅអគារមួយកន្លែងស្ថិតនៅតាមផ្លូវតាកស៊ិន ទីក្រុងបាងកក បន្ទាប់មក គាត់ក៏បានទំនាក់ទំនងទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ស្វែងរកម្ចាស់ប្រាក់ ។

លោក ឆាវណាហ៊ី អាយុ៥៦ឆ្នាំ ជាសន្តិសុខរើសបានប្រាក់និយាយថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ គាត់បានដើរត្រួតពិនិត្យនៅតាមបរិវេណផ្សេងៗក្នុងអគារ ស្រាប់តែប្រទះឃើញឡាំងក្រដាសមួយនៅក្បែរធុងសំរាមរបស់អគារជាន់ទី២ ។ នៅពេលបើកមើលឡាំងក្រដាសនោះ គាត់បានឃើញប្រាក់ចំនួន១លាន២សែនបាត ។ ដូច្នេះ គាត់ក៏បានជូនដំណឹងទៅកាន់ប្រធានសន្តិសុខ២រូបទៀតឱ្យមកជួយត្រួតពិនិត្យមើលប្រាក់ទាំងអស់ និងប្តឹងទៅសមត្ថកិច្ចដើម្បីស្វែងរកម្ចាស់ប្រាក់ ។ชื่นชม รปภ. เก็บเงิน1.2ล้านคืนเจ้าของ สาวทำหล่นหาย จำไม่

កន្លងមក មាននារីម្នាក់បានដាក់ពាក្យបណ្តឹងនៅស្ថានីយប៉ូលិស អំពីករណីបាត់ប្រាក់ចំនួន១លាន២សែនបាត ក្នុងអំឡុងពេលនាងជញ្ជូនសម្ភារៈ និងកាបូបជាច្រើននៅអគារ «បូដ-វង្សវៀនយ៉ៃ» ស្ថិតនៅតាមផ្លូវតាកស៊ិន ទីក្រុងបាងកក ។ ក្រោយពីទទួលដំណឹងថា សន្តិសុខយកប្រាក់នេះមកប្រគល់ឱ្យសមត្ថកិច្ច ម្ចាស់ប្រាក់ក៏បានប្រមូលភស្តុតាងការបើកប្រាក់ពីធនាគារ និងទាក់ទងមកសមត្ថកិច្ចដើម្បីទទួលប្រាក់ ។เงินหล่น 1.2 ล้าน รปภ.เก็บได้ ส่งตร.คืนเจ้าของ

អ្នកនាង និផាផាន់ ឆ័យសេន ជាម្ចាស់ប្រាក់ប្រាប់ថា នាងសប្បាយចិត្តណាស់ដែលបានទទួលប្រាក់នេះវិញ ហើយនាងក៏បានប្រគល់ប្រាក់ខ្លះទៅឱ្យសន្តិសុខដែលរើសបានប្រាក់របស់នាង ដើម្បីបង្ហាញពីការដឹងគុណចំពោះគាត់ ។ชื่นชม รปภ. เก็บเงิน1.2ล้านคืนเจ้าของ สาวทำหล่นหาย จำไม่

រឿងនេះបានធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ និងសរសើរពីទឹកចិត្តរបស់សន្តិសុខថា គាត់មានភាពស្មោះត្រង់, មិនចេះចង់បានទ្រព្យសម្បត្តិអ្នកដទៃ ក្រៅពីកម្លាំងញឺសឈាមខ្លួនឯង ។ អ្នកលេងបណ្តាញសង្គមម្នាក់និយាយថា ៖ «គាត់គួរតែទទួលបានការកោតសរសើរ ពីព្រោះគាត់ជាមនុស្សគំរូនៅក្នុងសង្គម» ។ អ្នកខ្លះទៀតថា ៖ «គាត់ល្អខ្លាំងណាស់ ហើយមនុស្សបែបនេះ រកមិនបានទេ» ។

អ្នកផ្សេងទៀតថា ៖ «ម្ចាស់ប្រាក់គួរតែឱ្យប្រាក់គាត់ឱ្យសមរម្យ មិនមែនដូចករណីមុន មានក្មេងម្នាក់រើសប្រាក់បានចំនួន៥ម៉ឺនបាត តែម្ចាស់ប្រាក់ឱ្យតែ២០បាតប៉ុណ្ណោះ» ។ អ្នកខ្លះទៀតនិយាយថា ៖ «បើទោះគាត់ធ្វើសន្តិសុខ តែគាត់ជាមនុស្សស្មោះត្រង់ មិនដូចមនុស្សមួយចំនួនរើសបានប្រាក់របស់គេហើយ មិនព្រមប្រគល់ឱ្យម្ចាស់ដើមវិញ បើទោះជាម្ចាស់មានភស្តុតាងបង្ហាញក្តី» ៕

Messi បានឈ្នះពានរង្វាន់ FIFA The Best 2023

0

បរទេស៖ Lionel Messi បានឈ្នះពានរង្វាន់កីឡាករបុរសល្អបំផុតប្រចាំឆ្នាំ ២០២៣ ក្នុងកម្មវិធី FIFA’s The Best Awards សម្រាប់ឆ្នាំទីពីរជាប់ៗគ្នា ដោយបានផ្តួល Kylian Mbappe និង Erling Haaland ដើម្បីឈ្នះពានរង្វាន់កំពូល។

កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ ៣៦ ឆ្នាំរូបនេះបានជាប់ជាកីឡាករបុរសល្អបំផុតរបស់ពិភពលោកសម្រាប់ឆ្នាំ២០២៣ ក្នុងពិធីប្រគល់ពានរង្វាន់នៅទីក្រុងឡុងដ៍ដោយបានយកឈ្នះតារាឆ្នើមពីរនាក់ទៀតក្នុងដំណើរការ។Lionel Messi wins The Best FIFA Men's Player award for 3rd time - Futbol on  FanNation

ទោះជាយ៉ាងណាក៏ដោយ យោងតាមលទ្ធផលដែលបានប្រកាសនៅក្នុងពិធីប្រគល់ពានរង្វាន់នៅទីក្រុងឡុងដ៍ Messi និង Haaland ទទួលបានពិន្ទុសរុបដូចគ្នាគឺ ៤៨។ ប៉ុន្តែ Messi បានឈ្នះដោយសារមានការបោះឆ្នោតច្រើនពីប្រធានក្រុមបុរស ខណៈដែល Mbappe បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ដោយមាន ៣៥ ពិន្ទុ។Who voted for Messi, Mbappe, Putellas in Best FIFA Awards? - ESPN

ដូច្នេះហើយ គិតមកទល់នឹងពេលនេះ ខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំរូបនេះបានឈ្នះពានរង្វាន់ The Best សរុបចំនួន ៨ ដង ដែលច្រើនជាងកីឡាករផ្សេងទៀត ដោយត្រូវបានទទួលស្គាល់នៅឆ្នាំ ២០១៩, ២០២២ និង ២០២៣។ បន្ទាប់ពីបានឈ្នះ Ballon d’Or លើកទីប្រាំបីរបស់គាត់នៅឆ្នាំ ២០២៣ និង FIFA World Cup ឆ្នាំ ២០២២ កីឡាករអាហ្សង់ទីនរូបនេះក៏បានជាប់ជាកីឡាករល្អបំផុតនៅលើពិភពលោកដោយ FIFA ផងដែរ។

គួរបញ្ជាក់ដែរថា Messi រួមជាមួយ Mbappe និង Haaland មិនបានចូលរួមក្នុងពិធីនេះទេ។ ដោយសារកីឡាករអាហ្សង់ទីនបានស្នាក់នៅក្នុងទីក្រុង Miami ដើម្បីហ្វឹកហាត់ជាមួយក្រុម Herons សម្រាប់ការប្រកួតដំបូងរបស់ពួកគេក្នុងយុទ្ធនាការឆ្នាំ ២០២៤៕

កូនខ្មែរត្រូវដឹង! អត្តន័យរបស់ព្រះសង្ហារ និមិត្តសញ្ញាត្រាជាតិកម្ពុជា

0

ព្រះសង្ហារ គឺជានិមិត្តសញ្ញាត្រាជាតិនៃ ព្រះរាជាណាចក្រកម្ពុជា  ដែលតំណាងឱ្យនិមិត្តសញ្ញាជាតិនៃកម្ពុជា និងតំណាងឱ្យ រាជានិយមកម្ពុជា។

កូនខ្មែរជាច្រើនតែងប្រទះឃើញព្រះសង្ហារនៅមុខព្រះបរមរាជវាំង ដែលមានពាក្យថា” ព្រះចៅក្រុងកម្ពុជា” ក៏ប៉ុន្តែ ប្រហែលជាមិនសូវមានមនុស្សភាគច្រើន បានដឹងថាមួយៗនៅក្នុងរូបនោះតំណាងឱ្យអ្វីនោះទេ។

• ពន្លឺឆពណ្ណរង្សី នៅពីលើតំណាងឱ្យបារមីរបស់ព្រះមហាក្សត្រ ដែលទ្រង់គ្រប់គ្រងប្រជានុ រាស្ត្រប្រកបដោយទសពិធរាជធម៌ និង តំណាងឱ្យអរិយធម៌ខ្មែរ ដ៏ត្រចះត្រចង់ រុងរឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCocygFd-qFVk6zK4gxzXSciJG1D10NSeAjo6EFjfWSnGGwvwTvbrGITejDKFANWWyUBZ_VbBWIGmCiUrlQGWsHVsNEyaboqz360tOdy35K0zSYTjVm8TIqtaexV6c6NyE2G8oHTAIQFiUt2efTgwM6rfZ-NwLUXF-QKu8qKopLLmKG2TVqBzvt5vXHA8/s1373/Untitled-10.png
• មកុដរាជ្យ តំណាងឱ្យ មន្រ្តីរាជការ និងប្រជារាស្រ្ត ទាំងអស់គាំទ្រ និងលើកស្ទួយព្រះ មហាក្សត្រ ឲ្យគ្រប់គ្រងព្រះរាជាណាចក្រកម្ពុជាhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5dwq6bbeQN6ArjFaH_GOmcXg-IqfzCATtOE4Nn76igEBxLUZUXm5E21S_PV4DKpJbWJjjfiw3eXrNufCYmlJmuENEh4ANNnn_-Iv-qcZyJsDFmiyvIC22STFundoNITFUn9GAybnK96WDdKkjzPJ1RZhKPa2D-59bHUnNj4g4gzEJkwJKGkS7Z65Iprw/s1373/Untitled-2.png
• ព្រះខ័នរាជ្យ នៅក្រោមមកុដរាជ្យតំណាង ឱ្យអំណាចនៃអាវុធដ៏ស័ក្តិសិទ្ធិបំផុតសម្រាប់ព្រះ មហាក្សត្រគ្រងរាជ្យ ក្នុងសន្តិភាព និង យុត្តិធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilmZEW1ggmyTbtg7qe5PFn3YZhKILrnSnQvKJDL0dzQC_0MVcyNg7FFv7bl3LhhTGDFKmJ5DNgputrZsDYhJMewcYrk-SqSrNL0Q_OQtO5Zde8BVJIZVeSXQGhcvqs2yq0tUa9TxDPi_ZxJyOyWh0SeHbtnRGISv4yzar-zBvd0UEQ1qTHOdclQvaZGE4/s1373/Untitled-3.png
• សញ្ញា នៅពីលើព្រះខ័នរាជ្យតំណាងឱ្យភាពនៃជោគជ័យ និងការអភិវឌ្ឍន៍រីកចម្រើនជានិច្ច និរន្តន៍សម្រាប់ ព្រះរាជាណាចក្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL5PGD95ILDqGWnvY_I2PUAhZgrfT3OH-XTXiNIyTob_VaChhld4gBOJ2WZoz_mCgPGjtF_Zi48pXe2VKZ1JJHT_8om-C0e9bRT7kOsl7H9vV7oOb0QAhJxggoE11Xz4DvKfjp6FwfaedBRYkczZnG0gdIN4nQxQvB1GHB4Qjhl3BbenB1PClmhFW_VMg/s1373/Untitled-4.png
• ជើងពានទ្រព្រះខ័នរាជ្យ តំណាងឱ្យបល្ល័ងរាជ្យ ដែលជាអាសនៈកិត្តិយសនិងដ៏ពិសិដ្ឋបំផុតសម្រាប់ព្រះមហាក្សត្រទ្រង់គង់នៅថ្ងៃដែលរៀបចំក្នុងពិធីអភិសេកឡើងគ្រងរាជ្យសម្បត្តិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK9ul_ebI1VnfXzPNXE-8MHi5a7WM_tnLvTtZDp39tO7HzllWM4UBDbhNfwKxR-uVUinCCHA7qyS_wsFFgaCR2JTEgD5YGX8BNwWCcp8ZFOlyNkDUbjcSYbd7emW4k7xS5EIbkAVIZlk5PiT_DJayBobhscF1G1FiXDIOeYG1H4KAR-n02gqejFhZmpAo/s1373/Untitled-5.png
• រាជបល្ល័ង តំណាងឱ្យព្រះមហាក្សត្រ ដែលជាទីសក្ការៈព្រមទាំងជាម្លប់ដ៏ត្រជាក់ត្រជុំដល់ ប្រជារាស្រ្តទាំងអស់នៅក្នុងព្រះនគរ ពីព្រោះព្រះមហាក្សត្រ ទ្រង់បានគ្រប់គ្រងប្រទេសប្រកប ដោយទសពិធរាជធម៌ដែលជាប្រភពផ្តល់នូវថាមពលខាងស្មារតី និងសម្ភារៈសម្រាប់ប្រទេសជាតិ ក្នុងការអភិវឌ្ឍន៍ និង និរន្តរភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcUwVdlTPAs83l1d3nCWr8Z47SHGY-fTghj6q2L75zhn1sQOI4NFf-VZDH_1v3kpjkzM0Utu_iyEJEF_FKeN3KlfylWasV6pD8LoeI5SkuJgOFiYxGbg7BtN2Xuv_-wB8q6Kr8502O6hHQAtH_9T8wjg7LumSpTI_TFbDZCcLj3fKZvc5W2-_U26zHd9M/s1373/Untitled-6.png
• ក្សេតឆ័ត្រទាំងពីរ(ឆ័ត្ររួត) ដែលបានបាំងគ្របជាកិត្តិយស ពីលើបល្ល័ងតំណាងឲ្យអំណាចព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី និងការគ្រប់គ្រង របស់ព្រះមហាក្សត្រក្នុងព្រះរាជវង្សនៃ មហានគរខ្មែរដែលព្រះអង្គជាអ្នកថែរក្សា ប្រជារាស្ត្រហើយក៏តំណាងឱ្យភពទេវៈទាំងប្រាំបួនដែល មានទេវតាប្រកបដោយបារមីនិងឫទ្ធិអំណាចនៅចាំគ្រប់គ្រងថែរក្សាព្រះមហាក្សត្រជាប្រចាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg44IY2GtH114LCuSS5TZrWih5a4p6a3yysSkoxBvue7AGS-7Z6A_ztEMrLBrsbFJ2EAaJmLQL56B5x0FYSIL3x7tGHKfcnV7Z2OPPmW1r55FGuXVWk8cg4eCtGS43ydoVwz6SJCtH657eKNdKEqaKEQJd-hg9whOjHQrBOY0jbUwTKrtrT7EmF-DWwvC0/s1373/Untitled-1.png
• រាជសីហ៍និងគុជសីហ៍ ឈរកាន់ក្សត្រឆ័ត្រទាំងពីរតំណាងឱ្យអំណាច និងមហិទ្ធឫទ្ធិនៅក្នុង របបរាជាធិបតេយ្យកម្ពុជា និងតំណាងឲ្យព្រះសុពណ៌បាទុកា(ទ្រនាប់ជើងមាស)ទាំងពីរក្នុងចំនែក មួយនៃកេតនភណ្ឌទាំងប្រាំយ៉ាង សម្រាប់រៀបចំពិធីអភិសេកព្រះរាជាទ្រង់ឡើងគ្រងរាជ្យ និងតំ ណាងឲ្យកម្លាំងរបស់ប្រជារាស្រ្តខ្មែរនៅជុំវិញព្រះរាជបល្ល័ង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1Nm1x-sKllOZKKjcgJqd4FIuwaEg4604rqw0nKeQRtdXKU9H8shru2WckFsswMU3oRttPH_cJUyfjhvhGC0Zfyvd8-r7OxgsQrRWdQw60ncP1miDgRy76CarXnAznjU9Yg6zTwxLE8h9qxzBs545s44DxD_KpDOKN0ngKfUKem-rx1IdFiodzhzjTqDc/s1373/Untitled-8.png
• ពាក្យ “ព្រះចៅក្រុងកម្ពុជា” តំណាងឱ្យអធិបតីភាពនៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaww-Dtw_o9pI7ZtpYljGULmT9VqAL9Qk0q-DTVL_z-FQs29SpGV7G99rKK8i4-bu5hHTjF3fRsLI2SD8viuCt6-T4Wb5qicy8DZ3bkfVeW9aCBDQpjHOqzVG4NCxyM6ssO452bMVDwKiPFOa_KsgchlnKbV0g_k3_qby7opKwTaMtT1a_NXElRhEUueQ/s1373/Untitled-1.png

 

បន្ទុះភ្នំភ្លើងនៅអ៊ីស្លង់ កំពុងតែបំផ្លាញលំនៅដ្ឋាន

0

បរទេស៖ ការផ្ទុះភ្នំភ្លើងនៅអ៊ីស្លង់បានធ្វើឱ្យផ្ទះជាច្រើនខ្នងឆេះខ្ទិចខ្ទីនៅលើឧបទ្វីប Reykjanes នៃទីក្រុង Grindavik ខណៈដែលប្រជាជនរាប់ពាន់នាក់ក្នុងទីក្រុងនេះត្រូវបានជម្លៀសចេញ។

កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ការផ្ទុះលើកដំបូងបានកើតឡើងនៅម៉ោង ៨:០០ ព្រឹក នៅពេលដែលមានស្នាមប្រេះមួយបានលេចឡើងនៅក្នុងដីនៅជាប់នឹងទីក្រុង Grindavik នៅភាគនិរតីនៃប្រទេសអ៊ីស្លង់ ដោយកម្អែភ្នំភ្លើងបានហូរឆ្ពោះទៅទីក្រុង ធ្វើឱ្យអ្នកស្រុកនៅតំបន់នោះចាកចេញពីទីក្រុងនេសាទ Grindavik យ៉ាងលឿនបំផុត។Iceland volcano: Lava destroys homes in Grindavik

យោងតាមប្រធានាធិបតីអ៊ីស្លង់លោក Gudni Johannesson បាននិយាយថា បច្ចុប្បន្នប្រទេសនេះកំពុងប្រយុទ្ធជាមួយ “កម្លាំងធម្មជាតិដ៏គ្រោះថ្នាក់មួយ” បន្ទាប់ពីកម្អែររលាយចេញពីភ្នំភ្លើងនៅភាគនិរតីរបស់កោះនេះបានលេបត្របាក់ផ្ទះជាច្រើននៅក្នុងទីក្រុង Grindavik ដែលត្រូវបានជម្លៀសចេញ។ ប្រធានាធីតីរូបនេះបានបន្តទៀតថា អ្វីដែលយើងទាំងអស់គ្នាសង្ឃឹមថានឹងមិនកើតឡើងនោះទីបំផុតបានមកដល់ហើយ។ ភ្នំភ្លើង Lava កំពុងហូរចូលទៅក្នុងទីក្រុង Grindavik ដែលជាសហគមន៍ប្រកបដោយសុខដុមរមនា និងជាកន្លែងមនុស្សបានកសាងជីវិត ធ្វើការនេសាទ និងការងារផ្សេងទៀត។

ទោះជាយ៉ាងណាក៏ដោយ គ្មានអ្នកស្រុកណាម្នាក់មានគ្រោះថ្នាក់ទេ ខណៈដែលទីក្រុងទាំងមូលត្រូវបានជម្លៀសចេញកាលពីមួយថ្ងៃមុន។ នេះគឺជាការផ្ទុះភ្នំភ្លើងលើកទីពីរនៅលើឧបទ្វីប Reykjanes ក្នុងរយៈពេលតិចជាងមួយខែ ដោយអ្នកជំនាញភូគព្ភសាស្ត្រ Magnus Tumi Gudmundsson បាននិយាយថា ការផ្ទុះភ្នំភ្លើងបាន “ថយចុះគួរឱ្យកត់សម្គាល់” ពេញមួយយប់ ប៉ុន្តែមិនអាចនិយាយបានថា តើវានឹងបញ្ចប់នៅពេលណានោះទេ។President says Iceland faces daunting period after lava from volcano destroys homes in fishing town | World | huntingdondailynews.com

គួរបញ្ជាក់ដែរថា អ៊ីស្លង់ គឺជាប្រទេសដែលស្ថិតនៅពីលើចំណុចក្តៅនៃភ្នំភ្លើងនៅអាត្លង់ទិកខាងជើង ជាមធ្យមមានការផ្ទុះមួយរៀងរាល់ ៤ ទៅ ៥ ឆ្នាំម្តង។ ការរំខានបំផុតក្នុងរយៈពេលថ្មីៗនេះគឺការផ្ទុះភ្នំភ្លើង Eyjafjallajokull ដែលបានបញ្ចេញពពកផេះចូលទៅក្នុងបរិយាកាស និងរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាសឆ្លងកាត់អាត្លង់ទិកអស់រយៈពេលជាច្រើនខែ៕Iceland homes in Grindavik destroyed by volcano lava | CTV News

ប្រទេសកាណាគ្រោងកាត់បន្ថយនិស្សិតអន្តរជាតិដើម្បីដោះស្រាយវិបត្តិលំនៅឋាន

0

បរទេស៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ រដ្ឋមន្ត្រីអន្តោប្រវេសន៍របស់ប្រទេសកាណាដាលោក Marc Miller បានប្រកាសថារដ្ឋាភិបាលកំពុងពិចារណាកំណត់ចំនួននិស្សិតអន្តរជាតិនៅក្នុងប្រទេស ដើម្បីជួយដោះស្រាយវិបត្តិកង្វះលំនៅដ្ឋាន ដែលធ្វើឱ្យតម្លៃផ្ទះកើនឡើងខ្លាំង និងភាពគ្មានការងារធ្វើ។

យោងតាមរដ្ឋមន្ត្រីបានឱ្យដឹងទៀតថា បច្ចុប្បន្នលំហូរចូលដ៏លើសលប់នៃនិស្សិតអន្តរជាតិ បានធ្វើឱ្យតម្លៃផ្ទះកាន់តែកើនឡើងខ្ពស់ ដែលធ្វើឱ្យនិស្សិតអន្តរជាតិខ្វះខាតហិរញ្ញវត្ថុ និងពិបាករកការងារធ្វើ ក៏ដូចជាប្រឈមនឹងបញ្ហាខ្វះខាតលំនៅឋានផងដែរ។Who Is Marc Miller, Canada's New Immigration Minister? - Canada Immigration  and Visa Information. Canadian Immigration Services and Free Online  Evaluation.

ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលកំពុងពិចារណាលើការកំណត់ចំនួននិស្សិតអន្តរជាតិនៅក្នុងត្រីមាសទី ១ និងទី ២ នៃឆ្នាំនេះ ដោយកំណត់ទស្សនៈរបស់ខ្លួនលើការវាយតម្លៃសមត្ថភាពហិរញ្ញវត្ថុរបស់សិស្ស និងភាពត្រឹមត្រូវនៃសំបុត្រផ្តល់ជូនរបស់ពួកគេ។ ជាងនេះទៅទៀត រដ្ឋាភិបាលមានចំណាប់អារម្មណ៍លើការស៊ើបអង្កេតពីផលប៉ះពាល់នៃបរិមាណនិស្សិតយ៉ាងច្រើន ទៅលើការខ្វះខាតលំនៅឋានដែលកំពុងរីករាលដាល។How Much Money Do I Need To Study In Canada As An International Student? -  Canada Immigration and Visa Information. Canadian Immigration Services and  Free Online Evaluation.

វិបត្តិលំនៅដ្ឋានត្រូវបានស្តីបន្ទោសលើការកើនឡើងនៃជនចំណាកស្រុក និងនិស្សិតអន្តរជាតិដែលបង្កើនតម្រូវការលំនៅដ្ឋាន ខណៈដែលអតិផរណាធ្វើឱ្យការសាងសង់ផ្ទះថ្មីមានភាពយឺតយ៉ាវ។ នេះបើយោងតាមទិន្នន័យពីសមាគមអចលនទ្រព្យកាណាដា (CREA) តម្លៃជាមធ្យមនៃផ្ទះធម្មតាគឺ ៧៣៥,៥០០ ដុល្លារកាណាដា ដោយអ្នកជំនាញប៉ាន់ប្រមាណថា តម្លៃផ្ទះក្នុងប្រទេសនេះអាចនឹងកើនឡើងទ្វេដងទៀត។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលនៅតែមានគោលបំណងនាំយកជនអន្តោប្រវេសន៍ ៤៨៥,០០០ នាក់នៅឆ្នាំនេះ ដោយមានគោលបំណងបង្កើនចំនួននេះដល់ ៥០០,០០០ នាក់នៅឆ្នាំ ២០២៥ និង ២០២៦ ដោយសារតែកម្លាំងចំនួនជនអន្តោប្រវេសន៍ និងនិស្សិតអន្តរជាតិត្រូវបានគេនិយាយថាបានរួមចំណែកច្រើនជាង ២២.៣ ពាន់លានដុល្លារអាមេរិកក្នុងម្នាក់ៗដល់សេដ្ឋកិច្ចកាណាដា៕First Year Students | Residence Services