ប្រព័ន្ធផ្សព្វផ្សាយបរទេស រិះគ.ន់ និងលើកឡើងពីស្ដង់ដាគុណភាពសំណង់នៅថៃ ក្រោយកើតមានឧបទ្ទវហេតុផ្ទួនៗ
បាងកក ៖ ការដួលរលំដងស្ទូចជាបន្តបន្ទាប់នៅក្នុងប្រទេសថៃក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នា និងសម្លា.ប់មនុស្សរាប់សិបនាក់ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីជុំវិញពិភពលោក។ ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយចំនួន បានចាប់ផ្ដើមចោ.ទសួរអំពីកម្រិតស្តង់ដារសុវត្ថិភាពសំណង់របស់ប្រទេសនេះ ដោយយល់ឃើញថាករណីទាំងនេះលែងជាគ្រោះថ្នាក់ចៃដន្យទៀតហើយ ប៉ុន្តែជាហានិភ័យនៃការធ្វេសប្រហែសជាប្រព័ន្ធ។
.jpg)
ហេតុការណ៍រន្ធ.ត់ចុងក្រោយបំផុត បានកើតឡើងនៅលើផ្លូវរាមាទី ២ ក្នុងទីក្រុងបាងកក នៅព្រឹកថ្ងៃទី ១៥ ខែមករា ដែលត្រឹមតែមួយថ្ងៃបន្ទាប់ពីដងស្ទូចសំណង់ដ៏ធំបានបា.ក់រលំសង្កត់ទៅលើរថភ្លើងដឹកអ្នកដំណើរមួយគ្រឿងនៅក្នុងខេត្តនគររាជសីមា ដែលបានសម្លា.ប់ ៣២នាក់ និងរបួសមនុស្សរាប់សិបនាក់។
ជុំវិញព័ត៌មាននេះ BBC បានរាយការណ៍ថា ហេតុការណ៍ទាំងពីរខាងលើ ពាក់ព័ន្ធនឹងក្រុមហ៊ុនម៉ៅការតែមួយ ពោលគឺក្រុមហ៊ុន Italian-Thai Development Plc ដែលជាក្រុមហ៊ុនសំណង់ធំជាងគេមួយរបស់ប្រទេសថៃ។ ទីភ្នាក់ងារ BBC បាននិយាយថា គ្រោះថ្នាក់ទាំងនេះបានបង្ហាញពីរបៀបដែលឧប្បត្តិហេតុធ្ងន់ធ្ងរនៅការដ្ឋានសំណង់នៅតែកើតមានជាញឹកញាប់នៅក្នុងប្រទេសថៃ ដែលមួយផ្នែកធំ គឺដោយសារតែកម្សោយក្នុងការអនុវត្តបទប្បញ្ញត្តិសុវត្ថិភាព ។.jpg)
ដោយឡែក បើតាមកាសែតចិន South China Morning Post និង AP របស់សហរដ្ឋអាមេរិក ក៏បានរាយការណ៍ផងដែរថា កំណត់ត្រាសុវត្ថិភាពសំណង់ដ៏អន់ខ្សោយរបស់ប្រទេសថៃ បានរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីហេតុការណ៍ស្រដៀងគ្នា បានកើតឡើងដល់ទៅ២ដង ក្នុងរយៈពេលត្រឹមតែ២ថ្ងៃ ដោយជំរុញឲ្យមានការស៊ើបអង្កេតលើ ក្រុមហ៊ុន Italian-Thai Development ឡើងវិញ ក្នុងនាមជាអ្នកម៉ៅការនៅការដ្ឋានទាំងពីរ។
.jpg)
គួរជម្រាបថា ការបរាជ័យម្តងហើយម្តងទៀត និងកម្សោយក្នុងការត្រួតពិនិត្យលើប្រព័ន្ធសុវត្ថិភាពសំណង់របស់អាជ្ញាធរថៃ ជាពិសេសការកំណត់ស្តង់ដាចំពោះក្រុមហ៊ុនម៉ៅការសាងសង់ បានធ្វើសាធារណជនថៃមានការខកចិត្ត និងរិះគ.ន់យ៉ាងចាស់ដៃ។
ជាមួយគ្នានេះ ឧបទ្ទវហេតុដដែលៗដែលបានកើតឡើងនាពេលថ្មីៗនេះបានធ្វើឲ្យគេកត់សម្គាល់ឃើញថា វាលែងទាក់ទងនឹងសំណាងអាក្រ.ក់ ឬភាពចៃដន្យទៀតហើយ ប៉ុន្តែជាហានិភ័យរចនាសម្ព័ន្ធដែលបន្តលេចចេញជារូបរាងនៅក្នុងវិស័យសំណង់របស់ថៃ៕


.png)




.jpg)

.jpg)


.png)







.png)
.png)

.png)

.png)


.png)

.jpg)
.jpg)
ដើមហេតុនៃការត្រូវរង្វាន់ គឺបងស្រី ឃឿម បានទៅទិញប៊ូសស្រ្តងត្រជាក់ៗញុំា 1កំប៉ុងប៉ូវកម្លាំង ក្រោយពីធ្វើការងារផ្ទះ រៀបចំបាយទឹកជូនម្ដាយពិសារ ក៏មានសំណាងធំគាស់ប៊ូសស្រ្តងផាច់ ក្លាយជាសេដ្ឋីក្មេង130លានរៀលភ្លាមៗ ធ្វើឱ្យគាត់រំភើបស្ទើរហោះ ព្រោះរង្វាន់នេះអាចផ្លាស់ប្ដូរជីវភាពរបស់គាត់ឱ្យកាន់តែល្អប្រសើរខ្លាំង។.jpg)



.png)


.png)

.png)
.png)

.jpg)

.jpg)
.jpg)
.jpg)


