ម៉ែសេះ តួឯកស្រីក្នុងខ្សែភាពយន្តខ្នាតធំ «ភូមិគ្រឹះអាគម» បានបង្ហាញការខូចចិត្តនៅលើបណ្តាញសង្គម ដោយសារតែគេមិនស្រលាញ់ខ្លួន ទាំងខំជម្នះមិនព្រមស្តាប់អ្នកណាឡើយកាលពីមុនមក។ តាមរយៈសំឡេងឆាតដែល ម៉ែសេះ បង្ហាញហាក់ដូចជារឿងនេះកើតចេញពីការមិនបានផ្ញើកាដូក្នុងថ្ងៃខួបកំណើត។
កាលពីយប់ថ្ងៃទី១៤ ខែមករា ម៉ែសេះ បានបង្ហោះការខូចចិត្តរបស់ខ្លួននៅលើ Story ដោយបញ្ជាក់ថាមនុស្សដែលខ្លួនស្រលាញ់មិនបានស្រលាញ់រូបគេឡើយរឹងក្បាលមិនព្រមស្តាប់សម្តីអ្នកណាឡើយ។ ម៉ែសេះ ថាស្នេហាហេតុអ្វីក៏វេទនាម្ល៉េះ។ មនុស្សជំនិត ប៉ីប៉ី ឌី រូបនេះថែមទាំងបញ្ជាក់ថាមនុស្សដែលរូបគេស្រលាញ់មិនដែលបញ្ចេញមុខនោះទេនៅតែគេមិនស្រលាញ់ខ្លួនវិញទៀត។

ការខូចចិត្តរបស់ ម៉ែសេះ ត្រូវបាន ប៉ីប៉ី ឌី យកមកចែករំលែកនៅលើបណ្តាញសង្គមហ្វេកប៊ុកផងដែរដោយបង្ហោះពាក្យយ៉ាងខ្លីថា «បុរសម្នាក់ហ្នឹងជាអ្នកណា?»។ ការខូចចិត្តទាំងកណ្តាលយប់ និងមានការខ្វាយខ្វល់ពី ប៉ីប៉ី ឌី អ្នកគាំទ្ររបស់ពួកគេបង្ហាញការលើកទឹកចិត្តមកកាន់ ម៉ែសេះ ផងដែរ។.png)
ម៉ែសេះ បានធ្វើឱ្យទស្សនិកជនស្គាល់តាមរយៈវីដេអូកំប្លែងៗ។ មុននឹងមានប្រជាប្រិយភាពនៅលើបណ្តាញសង្គម ម៉ែសេះ ឆ្លងកាត់ការលំបាកជាច្រើនដូចជាធ្លាប់ធ្វើជាអ្នកអនាម័យជាដើម។
បន្ទាប់ពីរស់នៅជាមួយគ្នាក្រោមដំបូលតែមួយជាយូរនិងបានជួយការងាររកស៊ីជាផ្នែកមួយជួយឱ្យមុខជំនួញកាក់កប ម៉ែសេះ ទទួលបានកាដូដ៏ធំពី ប៉ីប៉ី ឌី ក្នុងថ្ងៃខួបកំណើតជាផ្ទះល្វែងកាលពីខែមេសា ឆ្នាំ២០២៥ ផងដែរ៕










