ប្រទេសថៃ៖ សោ.កនាដក.ម្មបា.ក់រលំដងស្ទូចសង្កត់លើរថភ្លើងដែលបានកើតឡើងនៅប្រទេសថៃ នាពេលថ្មីៗនេះ បានក្លាយជាប្រធានបទដ៏សំខាន់មួយ ដែលជំរុញឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងនៅប្រទេសថៃ និងនៅកម្ពុជានាំគ្នាចែករំលែកបន្ត និងនិយាយដល់យ៉ាងផុសផុល។ ទន្ទឹមនឹងនោះ កាសែត«ខាវស៊ត»របស់ថៃ បានទទូចឲ្យប្រជាជនកម្ពុជា បញ្ឈប់ការសើចចម្អកមកលើប្រទេសថៃចំពោះករណីនេះ ដោយរិះគ.ន់ថា ទង្វើបែបនេះបង្ហាញពីភាពអមនុស្សធម៌យ៉ាងខ្លាំងទៅកាន់ជនរងគ្រោះដែលបានបាត់បង់ជីវិត។.jpg)
តាមរយៈការបង្ហោះនៅលើទំព័រហ្វេសប៊ុកនាថ្ងៃព្រហស្បត្តិ៍ ទី១៥ មករា កាសែតថៃខាងលើនេះបានចុះផ្សាយថា «សោ.កនាដកម្មមិនមែនជាមូលហេតុនៃការអបអរសាទរនោះទេ» ដោយអះអាងថា មនុស្សស្លូតត្រង់ជាច្រើនបានបាត់បង់ជីវិត ហើយក្រុមគ្រួសារជាច្រើនបានបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ ដូច្នេះហើយ វាជារឿងគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំងដែល ខាវស៊ត បានទទួលមតិយោបល់មួយចំនួនធំពីតាមដាននៅកម្ពុជា ដែលបង្ហាញពីការពេញចិត្ត ឬរីករាយចំពោះព្រឹត្តិការណ៍ទាំងនេះ។
ខាវស៊ត បានគូសបញ្ជាក់ថា ជនរងគ្រោះទាំងនោះ មិនមែនជាភាគីនៃជម្លោះនយោបាយ ឬជាតិណាមួយឡើយ។ ពួកគេជាមនុស្សសាមញ្ញដែលមានគ្រួសារ និងសិទ្ធិរស់នៅក្នុងសន្តិភាព។ ដូច្នេះកាលដែលទៅបញ្ចេញអារម្មណ៍សារទរចំពោះការស្លា.ប់របស់គេបែបនេះ វាបង្ហាញពីភាពអមនុស្សធម៌ និងប្រមា.ថការឈឺចាប់របស់ក្រុមគ្រួសារគេជាខ្លាំង។.jpg)
មិនតែប៉ុណ្ណោះ ខាវស៊ត ថែមទាំងសង្កត់ធ្ងន់ថា សូម្បីតែក្នុងគ្រាមានភាពតានតឹងនៅតាមព្រំដែនជាមួយគ្នាក៏ដោយ ប៉ុន្តែការបង្ហាញក្តីមេត្តាករុណា ការអាណិតអាសូរ ភាពសមរម្យ និងការគោរពចំពោះជីវិតមនុស្សដូចគ្នា គឺជារឿងមិនគួរបោះបង់ចោលឡើយ។.jpg)
គួរបញ្ជាក់ថា ការលើកឡើងរបស់កាសែតថៃ ខាវស៊ត ដូចខាងលើនេះ គឺជារឿងសមហេតុផលម្ស៉ាង ប៉ុន្តែជាក់ស្ដែងវាហាក់ផ្ទុយស្រឡះពីទង្វើរបស់យោធា និងប្រជាជនថៃមកលើកម្ពុជា។ តួយ៉ាងពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកាលពីថ្មីៗនេះ យោធាថៃនិងប្រជាជនថៃ បានបង្ហាញពីភាពសប្បាយរីករាយរបស់ពួកគេទៅលើរូបភាពសា.កស.ពទាហានពលីរបស់កម្ពុជា និងមិនតែប៉ុណ្ណោះ ពួកគេថែមទាំងបានប្រព្រឹត្តទង្វើមិនសមរម្យជាច្រើនដាក់ទៅលើសា.កស.ព រួចថតបង្ហោះនៅបណ្ដាញសង្គមទៀតផង។.jpg)
ដូច្នេះតើនេះឬ ជាអ្វីដែលគេហៅថាភាពមានមនុស្សធម៌? តើការស្លា.ប់ និងភាពឈឺចាប់របស់គ្រួសារទាហានពលីកម្ពុជា និងប្រជាជនកម្ពុជាមិនមានតម្លៃគួរឲ្យថៃគោរពទេមែនទេ ឬមួយទាល់តែវាជាការបាត់បង់របស់ប្រទេសថៃ ទើបជារឿងដែលគួរឲ្យសោ.កស្ដាយ?










