ខេត្តឌីយ៉ាបាគីរ៖ ទីក្រុងឌីយ៉ាបាគីរ (Diyarbakir) ដែលស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសទួរគី កំពុងមានការចាប់អារម្មណ៍ខ្លាំងលើអាជីវកម្មប្លែកថ្មីមួយគឺ «ផ្ទះបញ្ចេញកំហឹង» (Rage House) ដែលអនុញ្ញាតឱ្យមនុស្សចូលទៅវាយកម្ទេចរបស់របរដើម្បីរំសាយកំហឹងតាមចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXGt9s_fu4m1SxTdADY80EwInHpOTieg-TSP6EkF4qmK-IC8c8I6xxk8azox5O8gzSSL4pL3G9T9AlAKM7dycLb8aqZZWKg2oM-UVCADZI_uIQp9l4V_IY0U86TtFEhJMkZndb2nu4VtWjOFR4fNR9iu6ybaZgVBNwR_nannoIsL0jh-j0w-wjAmuQXD3V/s670/image_2026-01-15_16-32-33.png

លោក Hamza Durmaz ជាម្ចាស់ហាងដែលទើបបើកដំណើរការបាន ២ សប្តាហ៍ បានបង្ហើបថា លោកធ្លាប់ជាមនុស្សដែលមានបញ្ហាក្នុងការគ្រប់គ្រងកំហឹងយូរមកហើយ។ បន្ទាប់ពីបានឃើញវីដេអូពីសហរដ្ឋអាមេរិក លោកក៏សម្រេចចិត្តបើកទីកន្លែងនេះឡើង ក្នុងបំណងជួយឱ្យមនុស្សមានកន្លែងបញ្ចេញសម្ពាធផ្លូវចិត្តតាមរបៀបដែលមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnLJKii9EXsgiUTfTZsAGnLZBgR5g-b3FxiTz0M0YkXgEORqcbvVubXMM287RNZKSAK9FCWeQsIqyOMfmRXaz8Qh-3GBNIpqrUUzWDmB6AmvNAOJCsnI4e3Q6bJ17JtCmU8kzztKbUH5B4az_A2uVhEOdgPryG_cMngm46QlDORNxsFU-MwBU8aTckEyEi/s900/image_2026-01-15_16-32-32%20(2).png

លោក Durmaz បាននិយាយថា «ជំនួសឱ្យការចំណាយពេលពេញមួយជីវិតនៅក្នុងពន្ធនាគារ កំហឹងទាំងអស់ត្រូវបានបញ្ចេញនៅទីនេះក្នុងរយៈពេលត្រឹមតែមួយម៉ោង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPiGohQ6L6GwhL5XlpxYHQnDCOzLT0Eap1zllX9rDiFkXuW03phY_tTsg1dlokFnZtsKFZklrHhfZ4Q1JkUSmJiCJ85pVa1rFchlhDudgIke0FT1s1oO1SKUtcf0z2Dl4stcHFmUAc6zIBSJKYOnHOMsXQ-UtGpj_sSbpLaOkhpFNl2ZFWbEvCAbHYUo-_/s960/image_2026-01-15_16-32-32.png

ចំណែកអតិថិជនម្នាក់គឺលោក Omur Yoldas បានរៀបរាប់ថា សម្ពាធពីការងារ សាលារៀន និងគ្រួសារ បានធ្វើឱ្យលោកតានតឹងជាខ្លាំង ប៉ុន្តែបន្ទាប់ពីបានសាកល្បងវាយកម្ទេចរបស់របរប្រើប្រាស់ដែលខូចៗនៅក្នុងផ្ទះបញ្ចេញកំហឹងនេះ លោកមានអារម្មណ៍ធូរស្រាលជាងមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3O_XjRBjJtTy-Rb9NJmU2rlpcIjwtd6PSGZknhtTXvQ03XvIMdMgG6-O0NJG_BjBx-tKvJ9gp_jD6zESuDkDd1SKWn8KwveDHGcSmgMNw7wEs4t02YDruZcPvF9I-3LxKrMwElTfIgtDqyT4tjx-R6-wf6GxKVr1H0W2LKgG8D0u2Pc4HqA4Qx1jthtgh/s2016/image_2026-01-15_16-32-33%20(3).png
យ៉ាងណាមិញ ទោះបីជាវាផ្តល់ភាពសប្បាយរីករាយក្នុងរយៈពេលខ្លីក៏ដោយ អ្នកស្រី Hayriye Mujde Ercetin អ្នកប្រឹក្សាផ្នែកចិត្តវិទ្យា បានសម្តែងក្តីបារម្ភចំពោះផលប៉ះពាល់រយៈពេលវែង ដោយសាកំហឹងរបស់អ្នកស្រុកឌីយ៉ាបាគីរ កើតចេញពីបញ្ហាសេដ្ឋកិច្ច សង្គម នយោបាយ និងរចនាសម្ព័ន្ធគ្រួសារដែលតឹងរ៉ឹង។ ម៉្យាងទៀតការបំបាត់កំហឹងតាមរយៈការវាយកម្ទេច អាចធ្វើឱ្យមនុស្សយល់ថា អំពើហិង្សាគឺជាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយបញ្ហា។ បន្ថែមពីនេះ ការប្រើប្រាស់ការវាយដំជាការកម្សាន្ត អាចនឹងក្លាយជាទម្លាប់ដែលឈានទៅរកការប្រើប្រាស់អំពើហិង្សាពិតប្រាកដក្នុងជីវិតរស់នៅ។ ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaXFE6JL2hsfnzztXZOsKVbF_CrTP7O8eBIbxe_GW9i8H4mXKpcC6UhgcjT8s9jZ9Kdleh6leDoVM3EY6RA_eMAX6HUQbCnbAaQW7Sql_cPqav4nBF8r9kntwMNOcsWKVEu5dUZeC5jDe-mfRHbTTJYx-UpcXm4uOYnEe41oeNm9nCh9DVNRaWmEjZersI/s878/image_2026-01-15_16-32-33%20(2).png