បាងកក ៖ ការដួលរលំដងស្ទូចជាបន្តបន្ទាប់នៅក្នុងប្រទេសថៃក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នា និងសម្លា.ប់មនុស្សរាប់សិបនាក់ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីជុំវិញពិភពលោក។ ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយចំនួន បានចាប់ផ្ដើមចោ.ទសួរអំពីកម្រិតស្តង់ដារសុវត្ថិភាពសំណង់របស់ប្រទេសនេះ ដោយយល់ឃើញថាករណីទាំងនេះលែងជាគ្រោះថ្នាក់ចៃដន្យទៀតហើយ ប៉ុន្តែជាហានិភ័យនៃការធ្វេសប្រហែសជាប្រព័ន្ធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOOm_uwY3-3CvhA__aLXF6YSL-TYzQ195hjJShglPUS6iAOWSjSts6qXnxluDEZ1UlqhufDeftN1xwUUA8ebQt9PGPuTiDN20J_mD7DNrvtDYjmXc1Tzt4Dfi_AgGXX1TdioiuZAg4VSuO-orU1tGpb-oLVEyp_3qWDQBWsjL-x6Sx08fKn6h8mejf9ZCi/s1280/photo_2026-01-16_09-10-59%20(3).jpg
ហេតុការណ៍រន្ធ.ត់ចុងក្រោយបំផុត បានកើតឡើងនៅលើផ្លូវរាមាទី ២ ក្នុងទីក្រុងបាងកក នៅព្រឹកថ្ងៃទី ១៥ ខែមករា ដែលត្រឹមតែមួយថ្ងៃបន្ទាប់ពីដងស្ទូចសំណង់ដ៏ធំបានបា.ក់រលំសង្កត់ទៅលើរថភ្លើងដឹកអ្នកដំណើរមួយគ្រឿងនៅក្នុងខេត្តនគររាជសីមា ដែលបានសម្លា.ប់ ៣២នាក់ និងរបួសមនុស្សរាប់សិបនាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH0xq3l-8IKdRcIm8kJ2uj-XJBo1xoDnp4b1BjomrptxXlmNYSDYMqTtyn7vQYo7Co8TvEoYQZPWK7NxG_mwTHtpZgHOlqGTqjCpYPvnytu8mP2aRIaE6H5j4xSchQD3XXz75lGfgjlOS5m29MLqx5lGFp607bIzHgb9Q1JReR4U4U967_knmce6tZbYKp/s960/photo_2026-01-16_09-10-59.jpg

ជុំវិញព័ត៌មាននេះ BBC បានរាយការណ៍ថា ហេតុការណ៍ទាំងពីរខាងលើ ពាក់ព័ន្ធនឹងក្រុមហ៊ុនម៉ៅការតែមួយ ពោលគឺក្រុមហ៊ុន Italian-Thai Development Plc ដែលជាក្រុមហ៊ុនសំណង់ធំជាងគេមួយរបស់ប្រទេសថៃ។ ទីភ្នាក់ងារ BBC បាននិយាយថា គ្រោះថ្នាក់ទាំងនេះបានបង្ហាញពីរបៀបដែលឧប្បត្តិហេតុធ្ងន់ធ្ងរនៅការដ្ឋានសំណង់នៅតែកើតមានជាញឹកញាប់នៅក្នុងប្រទេសថៃ ដែលមួយផ្នែកធំ គឺដោយសារតែកម្សោយក្នុងការអនុវត្តបទប្បញ្ញត្តិសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYaC15VHA01yMFttBY7BrrR3Ci_3MAh51JDhM1iP9cvW0RH-J266Bq41pQ-c7Xgux3qA4EBmSUXRIZMPaPcSqqeF70TxJT8EuOZLgTNv3dD0Yi7he-8WJ0L1UtWhRIPaJGJZtAkbuG9jW6QfO7T57nGWXK6uLVdlg4nVH2de61Zsmlyqo_-rCjtkIc4el4/s862/photo_2026-01-16_09-10-59%20(2).jpg

ដោយឡែក បើតាមកាសែតចិន South China Morning Post និង AP របស់សហរដ្ឋអាមេរិក ក៏បានរាយការណ៍ផងដែរថា កំណត់ត្រាសុវត្ថិភាពសំណង់ដ៏អន់ខ្សោយរបស់ប្រទេសថៃ បានរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីហេតុការណ៍ស្រដៀងគ្នា បានកើតឡើងដល់ទៅ២ដង ក្នុងរយៈពេលត្រឹមតែ២ថ្ងៃ ដោយជំរុញឲ្យមានការស៊ើបអង្កេតលើ ក្រុមហ៊ុន Italian-Thai Development ឡើងវិញ ក្នុងនាមជាអ្នកម៉ៅការនៅការដ្ឋានទាំងពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVFeeH5BcYq4Fqjp07soHKQH4r0fpH6-OnBCNTrZbiN8-Hr4BWOELW8tSH3IM5G_OyXfUm9HacB_Y4UXCymY4irBJzf1osiXzkzk9ZG9_J5Hb38E-rHGRreW-EwSb7eNWklgJjEIxxo7DcC9Ri3lEoVVsnmdVNlfa0NiYM_BTXGODnU6bz8g3OB9eI4A1c/s1280/photo_2026-01-16_09-10-58%20(2).jpg
គួរជម្រាបថា ការបរាជ័យម្តងហើយម្តងទៀត និងកម្សោយក្នុងការត្រួតពិនិត្យលើប្រព័ន្ធសុវត្ថិភាពសំណង់របស់អាជ្ញាធរថៃ ជាពិសេសការកំណត់ស្តង់ដាចំពោះក្រុមហ៊ុនម៉ៅការសាងសង់ បានធ្វើសាធារណជនថៃមានការខកចិត្ត និងរិះគ.ន់យ៉ាងចាស់ដៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheZeId6eFY5Q3gze1XRRiE94vVwBEQ2u3gXJRhdi54oO-oHcubdTnZoEeRrWFrIDW6wDnMtNnfXQSVcaw2rbbM1ByijkKGiA703Sxph8y04T9mmhlDb7RcY-dnsNkJnxgu7tle55sB3m0RFSv69OW2BHMLQeaElf_zqoaVFZV-iL07_o5rQDCA_kSIj8jK/s1280/photo_2026-01-16_09-10-58.jpg

ជាមួយគ្នានេះ ឧបទ្ទវហេតុដដែលៗដែលបានកើតឡើងនាពេលថ្មីៗនេះបានធ្វើឲ្យគេកត់សម្គាល់ឃើញថា វាលែងទាក់ទងនឹងសំណាងអាក្រ.ក់ ឬភាពចៃដន្យទៀតហើយ ប៉ុន្តែជាហានិភ័យរចនាសម្ព័ន្ធដែលបន្តលេចចេញជារូបរាងនៅក្នុងវិស័យសំណង់របស់ថៃ៕