សហរដ្ឋអាមេរិក ៖ កម្មវិធី Grok បង្កើតឡើងដោយមហាសេដ្ឋីអាមេរិក លោក Elon Musk បានប្រកាសអនុវត្តវិធានការតឹងរ៉ឹង ដើម្បីទប់ស្កាត់មិនឱ្យអ្នកប្រើប្រាស់បំលែងរូបភាពធម្មតាទៅជាឈុតប៊ីគីនី ឬរូបភាពគ្មានសម្លៀកបំពាក់បិទបាំងត្រឹមត្រូវគ្មានការយល់ព្រមពីម្ចាស់រូប ក្រោយពីប្រទេសនានាលើពិភពលោកប្រឆាំងនឹងការបំលែងរូបភាពដែលបៀតបៀនផ្លូវភេ.ទ ប៉ះពាល់កិត្តិយសស្ត្រី និងកុ.មារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoY4bphrdUPQHNCcz9bHFXvcOUQJK0jR45ndckzwQnSw8mkXmCzgHy-lTaY8KtKSnt9HbcFw4IMCR8l2h0FJaIPP7BUJpaR_X8l7soY8tR6lzIODKbT0sRtbqqZ_QudiKjRR3yIApes67UMM85RyyBFKjei50Dk5y21R8iCO0iJdX-Ne3P_ywkSe9Yy7u8/s1534/image_2026-01-16_09-36-42.png
បន្ទាប់ពីតុលាការកំពូលរដ្ឋកាលីហ្វ័រញ៉ាចាប់ផ្តើមបើកការស៊ើបអង្កេតក្រុមហ៊ុន xAI របស់មហាសេដ្ឋី Elon Musk ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បំលែងរូបភាពធម្មតាទៅជាឈុតប៊ីគីនីតាមរយៈកម្មវិធី Grok នោះ ក្រុមហ៊ុនក៏ប្រកាសកែសម្រួល Grok ឡើងវិញ ស្របពេលប្រទេសនានាបិទកម្មវិធីនេះ ឬស៊ើបអង្កេត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia6zCeM1n7EykbJtanZ7fdyiLp2PNuAllAXLd7ZsS_rGrdl41sITg0S1VaT1kGP_H_sY3L6e8NznBAO7dguBtJjRTZpGZbKoFwPDgxMzcVcgznGT7CYH9jgros6NrqLjv69-vKF8wg0eZxIVzHQDUXfv4ekWGV0qbgIvJ0LDJONk8I7_RubPL1T0SDKjTw/s1920/image_2026-01-16_09-36-39.png
ក្រុមហ៊ុន xAI បញ្ជាក់ថា នឹងរារាំងអ្នកប្រើប្រាស់ទាំងអស់មិនឱ្យប្រើប្រាស់កម្មវិធី Grok ដើម្បីបំលែងរូបភាពធម្មតាទៅជាឈុតប៊ីគីនី និងឈុតប្រហាក់ប្រហែលគ្នានេះ ដែលចាត់ទុកជាទង្វើខុសច្បាប់ ។ ក្រៅពីនេះ សេចក្តីប្រកាសរបស់ភ្នាក់ងារសុវត្ថិភាពក្រុមហ៊ុនថា បានកំណត់វិធានការបច្ចេកវិទ្យាការពារកម្មវិធី Grok ដើម្បីទប់ស្កាត់មិនឱ្យអ្នកប្រើប្រាស់បំលែងរូបភាពធម្មតាទៅជារូបភាពមិនសមរម្យ រួមទាំងទប់ស្កាត់អ្នកប្រើប្រាស់ដែលបង់ថ្លៃសេវាផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi47sIKnP6DCVItMCr1Ih8Z4ytuW3g3oMKj0iH419lWm5IxStgegiS-d46wOy_9ZqxFPpQwg3HttCZmsQ5mLVTngj7KdPMm7hqrr50Tvk6_GTJIQ285x6SwNYYy6fkglFuthNGRSRwPtsPtjSoHAGNH6pTSnPNBu42QJkLG8ExDNKGSBWzm0vbG1zy-qoZG/s800/image_2026-01-16_09-36-41%20(2).png

មន្ត្រីតុលាការកំពូលរដ្ឋកាលីហ្វ័រញ៉ា លោក Rob Bonta បាននិយាយកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ថា គួរឱ្យភ្ញាក់ផ្អើលណាស់ បន្ទាប់ពីមានសេចក្តីរាយការណ៍ជាច្រើនពាក់ព័ន្ធនឹងរូបភាពគ្មានសម្លៀកបំពាក់បិទបាំងបង្កើតឡើងដោយក្រុមហ៊ុន xAI និងផ្សព្វផ្សាយក្នុងអ៊ីនធើរណេតនាពេលថ្មីៗនេះ ដោយគ្មានការអនុញ្ញាតពីម្ចាស់រូប ។ ការស៊ើបអង្កេតរបស់តុលាការកំពូលរដ្ឋកាលីហ្វ័រញ៉ានឹងពិចារណាថា តើក្រុមហ៊ុនល្មើសច្បាប់ដែរឬទេ? ខណៈរូបភាពគ្មានសម្លៀកបំពាក់បិទជិតទាំងនេះត្រូវបានប្រើប្រាស់រំខានពេញអ៊ីនធើរណេត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-kle-zBmhGiSPoAmbKAOaPWSxDpGc9jjMK-fGfJPf7yK1F9kyv9To9eZG02bilBNGWqTA1upnqfFCcLfWFefpy0AHTK9iVLhtGUP4x2YtZfj26YFi9QTLPiD-fW_fVD2cKeDQ13qy4zaPzZQlvk-5DjXCLHUBnpDxSfEA4EOVrL1nlgf82Gf_XyeY3uut/s1920/image_2026-01-16_09-36-41%20(3).png
គួរបញ្ជាក់ថា xAI គឺជាក្រុមហ៊ុនអាមេរិកបង្កើតឡើងដោយលោក Elon Musk កាលពីឆ្នាំ២០២៣ ហើយក្រុមហ៊ុននេះបានបង្កើតកម្មវិធី Grok អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបំលែងរូបភាពធម្មតាទៅជាឈុតប៊ីគីនី ។ រូបភាពមិនសមរម្យជាច្រើនដែលគ្មានការយល់ព្រមពីម្ចាស់រូបត្រូវបានចែកចាយពេញបណ្តាញសង្គម ដែលធ្វើឱ្យប្រទេសនានាប្រឆាំងនឹងកម្មវិធីនេះ ពីព្រោះប៉ះពាល់ដល់កិត្តិយសស្ត្រី និងកុមារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzZBbV7k1GhCmE9qGvcjjB8mlFVE2c71Nvcii9DSzJEnj4gblK-Pu8A9P_25UIZpIu2tB0B7TVsezqSaoCZQoxIgv5sMz0VYO-yHYfMgmKJYVL54CoilS3PEmlFxHmCK8nDsXxYq82yb7c1SEgsFfJ6GCsTwTqSNUdCsgCVF4bX7DjFsa2NI_Srce8rNtx/s1536/image_2026-01-16_09-36-41.png
នៅខែមករា ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី បានក្លាយជាប្រទេសដំបូងគេដែលសម្រេចបិទកម្មវិធី Grok ជាបច្ចេកវិទ្យា AI បង្កើតឡើងដោយក្រុមហ៊ុន xAI របស់លោក Elon Musk ជុំវិញក្តីបារម្ភពីការបង្កើតរូបភាពគ្មានសម្លៀកបំពាក់ និងរូបភាពកាត់តគ្មានការអនុញ្ញាត ។ ការបិទកម្មវិធីបានឆ្លុះបញ្ចាំងពីការបារម្ភកាន់តែខ្លាំងនៅទូទាំងពិភពលោក ចំពោះផលប៉ះពាល់ដែលយកបច្ចេកវិទ្យា AI មកបង្កើតរូបភាពក្លែងក្លាយ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUHoFGWPSI9T-n8lGVV4Sw1PQ5nNL3QTMoccA-1wgK-hMUAqGg9U9U4mv7QmDnRD3SGOX5e1LvCyJ-CwDfE87DbvIBkPOaHwIplzGLmX0s9-lFpceeFnjZ3XbVzXWYHo0cBHRjWIdpfo45ligzDhEJKIkuqQao_jxzLOHUQhemtoKurV1qwmYxLORdk-I9/s1050/image_2026-01-16_09-36-42%20(2).png

ប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ចាត់ទុកការបង្កើតរូបភាពក្លែងក្លាយដោយគ្មានការយល់ព្រមពីម្ចាស់រូប ថាជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងគំរាមកំហែងសុវត្ថិភាពឌីជីថល ហើយប្រទេសទាំងពីរនៅតែបន្តបិទកម្មវិធី Grok រហូតដល់ក្រុមហ៊ុន xAI បង្ហាញវិធានការសុវត្ថិភាព និងប្រសិទ្ធភាព ៕