ជាអ្នកមានទ្រព្យសម្បត្តិច្រើនប៉ុន្តែធ្វើខ្លួនយ៉ាងសាមញ្ញៗសេដ្ឋីនីចិត្តធម៌ Sophea Böttcher និងស្វាមី បានជួបហេតុការណ៍នឹកស្មានមិនដល់មួយនៅភោជនីដ្ឋានកោះបាលីប្រទេសឥណ្ឌូនេស៊ី។ ជាមួយនឹងការរៀបរាប់ពីរឿងដែលខ្លួនបានជួបប្រទះលោកស្រីបានលើកឡើង ថាមិនគួរវិនិច្ឆ័យមនុស្សតាមរូបរាង ឬសម្លៀកបំពាក់ខាងក្រៅឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiScU8BuggrWRSrWUnk8t-PgoWRWMYNof9p2B7z7m6Wc-o0bDmMcpzbUAuDdrLvKFidJvPa1QpJqL50xisu3YCCWc8bR2srCUU8hyphenhyphenYoXSRtaPrYxVwjvhHmoSgcdKsEzehOEdTYISCBZL4dQ7PUoB8wnCp8TkdWgm7ZJe-cGO1nGKhNGb4-ogRl4calJ6x/s960/image_2026-01-15_16-06-08%20(2).png
ប្រិយមិត្តជាច្រើនបានស្គាល់លោកស្រី Sophea Böttcher តាមរយៈសកម្មភាពសប្បុរសធម៌រហូតបានហៅលោកស្រីថាជាសេដ្ឋីនីចិត្តធម៌ទៀតផង។ បន្ទាប់ពីមកដល់ទឹកដីកម្ពុជាកាលពីប៉ុន្មានថ្ងៃមុនចូលរួមសកម្មភាពសប្បុរសធម៌ជាមួយនឹងសា្វមីជាជនជាតិអាល្លឺម៉ង់ និងបានជួបជាមួយនឹងស្រ្តីទី១នៃកម្ពុជាថ្មីៗនេះលោកស្រី Sophea Böttcher និងស្វាមី ក៏បានឆ្លៀតដំណើរកម្សាន្តនៅប្រទេសឥណ្ឌូនេស៊ីផងដែរ។ ទោះជាយ៉ាងណា លោកស្រី Sophea Böttcherស្រាប់តែជួបរឿងនឹកស្មានមិនដល់នៅឯភោជនីដ្ឋានមួយកន្លែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9ywSygFQ3ENxzIbMolCnLKnSoO9uEp0ydCVbVK2FXivd03S_nATSJW2zWrkKuUdPu11aML74z6uabcpoO9Gd1keC0bWUhbMkA86l5N07m_05weJl0hS2h3EJByFKBphOmN3PZSGjaJ50UndVpBw2KHVLLDJMuzbOoA69fre8rvaW-1SRkvRUy2iPwwRk9/s960/image_2026-01-15_16-06-08.png

តាមរយៈវីដេអូនិងសាររៀបរាប់របស់លោកស្រី Sophea Böttcher កាលពីថ្ងៃទី១៤ មករា លោកស្រីនិងស្វាមីបានទៅញ៉ាំអាហារពេលល្ងាចនៅភោជនីយដ្ឋានមួយនៅកោះបាលី ប៉ុន្តែដំបូងអ្នកលក់មិនសូវចង់លក់ឱ្យនោះទេព្រោះស្វាមីលោកស្រីស្លៀកខោអាវធម្មតា អាវយឺតចាស់ ខោចាស់ ដោយគិតថាប្រហែលជាអ្នកទាំងពីរមានលុយមិនគ្រប់គ្រាន់។លោកស្រី Sophea Böttcher បានឱ្យដឹងទៀតថាទម្រាំខាងភោជនីដ្ឋានគេយល់ព្រមគេសួរដល់បីដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcU-FjyTiGvqROK1t6G7NXyIxPNlEePyFOxMdArscHSRP1NF2TMJ02yLWEXoxo56M7KRtO6WC4z_sPU2krydCJVGdX_nU2Nsn8vfxUPkshEl3GN17OZ5lk41jUjvYnJ4czyHaDwMvgP4bgf58S2l_84Fx4w43sGuCtP6AcU0rgYG158F3XsdMbG4cx6e5I/s2048/image_2026-01-08_08-44-57.png

បទពិសោធន៍នេះ លោកស្រី បានបង្ហាញថាមិនគួរវិនិច្ឆ័យមនុស្សតាមរូបរាង ឬសម្លៀកបំពាក់ខាងក្រៅឡើយ។ បន្ទាប់ពីញ៉ាំអាហាររួច លោកស្រីនិងស្វាមីបានគិតលុយ ហើយថែមទាំងឱ្យធីបយ៉ាងច្រើនផងដែររហូតអ្នករត់តុមានអារម្មណ៍រំភើបខ្លាំងដល់ស្រក់ទឹកភ្នែក ព្រោះមិនដែលមានភ្ញៀវណាឱ្យធីបច្រើនដូចលើកនេះឡើយ។ ពេលឃើញអ្នករត់តុយំដោយក្តីរីករាយស្វាមីលោកស្រីក៏រំភើបរហូតទឹកភ្នែករលីងរលោងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1IBC95P4EMT3rzcEYwsXFFgGoB81hjMSuhf_N9NalESg1dEfTXBmHsWrb6ew1k9ubSfFtM1WKz5fZAaVgeEUJQFakRhBUjk_XiGWDzsCOIjXDkLdpzbC-a4UPXvj24uVbNDXWSAdSKoJj3HmHTI2tw11cCYuf3FcjUKosaNi0a8sA-sWomIuXuTr_FI-c/s960/image_2026-01-08_08-45-02.png

លោកស្រី Sophea Böttcher គូសបញ្ជាក់ថា «ពេលវេលាតូចមួយនេះ បានបង្រៀនយើងថា ទឹកចិត្ត និងសេចក្តីមេត្តា មានតម្លៃលើសពីរូបរាងខាងក្រៅ ហើយការធ្វើល្អពីបេះដូង អាចបង្កើតភាពរំភើប និងអនុស្សាវរីយ៍ដ៏ស្រស់ស្អាត ដែលមិនអាចភ្លេចបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1s0gfi7KEhgeJxAgIMDuXohyphenhyphenx7r1dePrmcRxbi2RQHGe_hUy6dE9mQJiQgsSJZ6tQc-SxRY4qqdawrOqIJSM2Pm7Fi5f1AN6UV_5oQkDmGFx4qHY_D8v5m1X3XEHqOmJFiRSTCVIkMd70gJszTtZScuELlSTxM55Nk6hU6b5TG7qZA2w8CJe4Q3EXgVGK/s2048/image_2026-01-08_08-55-15.png

គួរបញ្ជាក់ផងដែរថាក្នុងអំឡុងពេលថៃឈ្លានពានអ្នកទាំងពីរបានចូលរួមបរិច្ចាគថវិកាអស់ជាង៤លានដុល្លារហើយព្រមទាំងមានគម្រោងធ្វើរឿងជាច្រើនទៀតនាថ្ងៃខាងមុខដើម្បីជួយប្រជាជនកម្ពុជា៕