Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុនរថយន្តអគ្គិសនីវៀតណាម Vinfast ប្រកាសខាតទុន

ក្រុមហ៊ុនរថយន្តអគ្គិសនីវៀតណាម Vinfast ប្រកាសខាតទុន

137
0

ប្រទេសវៀតណាម ៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម Vinfast បានប្រកាសពីការខាតទុនរបស់ខ្លួន ស្មើនឹងទឹកប្រាក់ជិត២.៤០០លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ បើទោះជាក្រុមហ៊ុននេះទទួលបានប្រាក់ចំណូលកើនឡើងលើសឆ្នាំ២០២២ រហូតដល់៩០% ក៏ដោយ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFnmYpwHx1ARNyFegtLFk9tOZSUoi68GB-DzfUJYwFzLvlkxKNOagS8WzJMj63lpQb7hX6fKVNGqaq-maU9n2ruD-EkDeT7c34p_Loz9AXKQOC5wMbBs1hpQKY0Csepquy2l2tK2n7XK4cK0k8v1Fn0lLxiydDtNnR5KXxlugnMiDBBPYkSVy5Ba2w2A8/s1000/showroom-vinfast-binh-phuoc.jpg

ក្រុមហ៊ុន Vinfast សង្ឃឹមថា នឹងអាចបង្កើនសក្តានុពលប្រកួតប្រជែងរបស់ខ្លួនជាមួយម៉ាករថយន្តអគ្គិសនីលំដាប់ពិភពលោក ដូចជា Tesla ប៉ុន្តែទីបំផុត ក្រុមហ៊ុននេះមិនអាចលក់រថយន្តតាមគោលដៅទេ បើទោះជាប្រាក់ចំណូលនៅឆ្នាំ២០២៣ ស្មើនឹង១.១៩០លានដុល្លារអាមេរិក ហើយប្រាក់ចំណូលបានកើនឡើងរហូតដល់៩១% បើធៀបនឹងឆ្នាំ២០២២ ក្តី ។ ប៉ុន្តែក្រុមហ៊ុននេះនៅតែខាតទុន ស្មើនឹងទឹកប្រាក់២.៣៩០លានដុល្លារអាមេរិក ហើយចំនួននេះច្រើនជាងឆ្នាំ២០២២ ប្រមាណ១៤,៧% ។

ក្រុមហ៊ុន Vinfast អាចលក់រថយន្តអគ្គិសនីបានត្រឹមតែចំនួន៣៤.៨៥៥គ្រឿងប៉ុណ្ណោះ កាលពីឆ្នាំ២០២៣ ហើយចំនួននេះស្ថិតនៅក្រោមគោលដៅដែលក្រុមហ៊ុនកំណត់ថា នឹងលក់រថយន្តអគ្គិសនីឱ្យបានចំនួន៥ម៉ឺនគ្រឿង ។ ទោះយ៉ាងណា ក្រុមហ៊ុនមានគម្រោងថា នឹងលក់រថយន្តអគ្គិសនីឱ្យបានដល់១សែនគ្រឿង នៅឆ្នាំ២០២៤ ហើយក្រុមហ៊ុននឹងវាយលុកចូលទីផ្សារផ្សេងៗ ក្រៅពីសហរដ្ឋអាមេរិក, កាណាដា និងអឺរ៉ុប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHvLTmbfPK1k8T6kurUgxxPXMA5d6Ty6mCjkM2k7XF1k2e3e4SMyeY59OjG5yRnlRxeSrjpIECtItMhM3LcPzpAO4G8yMpVDRArRKiSzJtie9THQpZeMaOcX9lOMJs2QNBR7renf35rXOJCzdywQmi4nZvLj_HCD_DILeSG34cyKfrb6zw8S_g6aSxZjQ/s1400/VinFast-stores.webp

កាលពីសប្តាហ៍ទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុន Vinfast បានប្រកាសពីគម្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា ដែលបានចាប់ផ្តើម នៅថ្ងៃទី២៥ ខែកុម្ភៈ កន្លងមក ហើយក្រុមហ៊ុនប្រកាសថា រោងចក្រនេះនឹងអាចផលិតរថយន្តបានប្រមាណ១៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ ។

ក្រៅពីនេះ ក្រុមហ៊ុនក៏មានគម្រោងវិនិយោគទុនស្មើនឹងទឹកប្រាក់យ៉ាងហោចណាស់ ១.២០០លានដុល្លារអាមេរិកផ្សេងទៀត ដើម្បីសាងសង់រោងចក្រថ្មីផលិតរថយន្តអគ្គិសនីនៅប្រទេសឥណ្ឌូណេស៊ី ។ លើសពីនេះ ក្រុមហ៊ុនចាប់អារម្មណ៍ពង្រីកការវិនិយោគទុនផ្នែករថយន្តនៅប្រទេសហ្វីលីពីនទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidDSDwk-xE-79K6V0NxOTqARo4BuX843BBLTS91uYD51EgD7_UT0A65KYv6LIaOhAqHIzFpZv5hqmsnJH2resy6RV_j-naAADHmYXv_Qjpxxmku-f46-Aga_sYsJ1EEMhwtb4ImTkjsosDO7ATrx7U03CKI2PktwEV_e8PYFynn7nS-kn2x4f61I0w05s/s2100/vinfast-vf6-and-vf7-1668724181.jpg

Anh Nguyen ជាប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Vinfast លើកឡើងថា ៖ «យើងបានឃើញពីលទ្ធផលប្រតិបត្តិការគួរឱ្យពេញចិត្តនៅត្រីមាសទី៤ ឆ្នាំ២០២៣ ដោយក្រុមហ៊ុនមានប្រាក់ចំណូលកើនឡើង ហើយប្រាក់ចំណេញសុទ្ធ ក៏បានកើនឡើងផងដែរ» ។

Vinfast គឺជាក្រុមហ៊ុនរថយន្តអគ្គិសនីស្ថិតនៅក្រោមក្រុមហ៊ុន Vingroup ដែលបានបង្កើតឡើងកាលពីឆ្នាំ២០១៧ ហើយមានទីតាំងផលិតរថយន្តដ៏ធំនៅទីក្រុង Hai Phong ដែលជាទីក្រុងធំលំដាប់ទី៣ របស់ប្រទេសវៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVm13h1lqq1L7IDPcCdc0z4eSzmN-mdubm6R0B7mtp3Om-D0zfKh51i57yC3Nz1X86UImrOGv3DvXn43odR7A8OnKn_a4FOk4Bht0Bz7dEg4-8GNeJXThPw2bfZ7cxJJDeCvRroRfOfAsk8KxlS8hfpdCIol128ec97ebglF-_M-XIOBvjjzOQh70WRwc/s1024/thiet-ke-showroom-o-to-vinfast-07.jpg

ក្រុមហ៊ុននេះបានចាប់ផ្តើមលក់រថយន្តអគ្គិសនីឱ្យអតិថិជននៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ចាប់តាំងពីខែមីនា ឆ្នាំ២០២៣ មកម៉្លេះ ហើយរហូតមកដល់ត្រីមាសទី៣ ឆ្នាំ២០២៣ ក្រុមហ៊ុនអាចលក់រថយន្តបានប្រមាណ២១.២០០គ្រឿង ។ នាយកគ្រប់គ្រងក្រុមហ៊ុន Vinfast បានកំណត់គោលដៅថា ការលក់រថយន្តរបស់ក្រុមហ៊ុននឹងឈានដល់ចំណុចកំពូល នៅឆ្នាំ២០២៥ ។

នៅដើមឆ្នាំ២០២៤នេះ ក្រុមហ៊ុន Vinfast បានបង្ហាញនូវគំនិតផលិតរថយន្តភីកអាប់អគ្គិសនី និងដំណើរការរោងចក្រផលិតរថយន្តនៅរដ្ឋ North Carolina សហរដ្ឋអាមេរិក ដើម្បីលក់រថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក ៕