ចិននឹងរក្សាតំណែងជាប្រទេសនាំមុខផ្នែកពាណិជ្ជកម្មលើពិភពលោក
ប្រទេសចិន ៖ លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលើកឡើងថា ចិននឹងព្យាយាមឱ្យបានខ្លាំងដើម្បីរក្សាតំណែងជាប្រទេសនាំមុខផ្នែកពាណិជ្ជកម្មនៅលើពិភពលោក ព្រមទាំងក្លាយជាពាណិជ្ជករមានគុណភាពផងដែរ ។ វាជាផ្នែកមួយនៃការព្យាយាមសម្រេចបាននូវគោលដៅកំណែទម្រង់សេដ្ឋកិច្ចចិនឱ្យទាន់សម័យ ។
ទន្ទឹមនឹងនេះ ពាណិជ្ជកម្មក្រៅប្រទេសរបស់ចិនបានប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ចធ្លាក់ចុះ ហើយសេដ្ឋកិច្ចចិនបានងើបឡើងវិញគួរឱ្យកត់សម្គាល់តាំងពីឆ្នាំ២០២៣ មកម៉្លេះ ដោយបរិមាណការនាំចូល និងនាំចេញមានស្ថិរភាព, មានចំណែកក្នុងទីផ្សារអន្តរជាតិ, រចនាសម្ព័ន្ធពាណិជ្ជកម្មសមស្រប ហើយប្រទេសចិនមានដៃគូពាណិជ្ជកម្មជាច្រើន ។
លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបន្តថា ពាណិជ្ជកម្មក្រៅប្រទេសរបស់ចិនបានបោះជំហានទៅមុខគួរឱ្យកត់សម្គាល់ ដែលអាចរក្សាតំណែងជាប្រទេសនាំមុខផ្នែកពាណិជ្ជកម្មលើពិភពលោក ។ លើសពីនេះ វាបានឈានទៅកាន់គោលដៅក្លាយជាមហាអំណាចផ្នែកពាណិជ្ជកម្មផងដែរ ។
ទោះយ៉ាងណា គេត្រូវទទួលស្គាល់ថា មានហានិភ័យ និងបញ្ហាប្រឈមមួយចំនួន ដូចជា ៖ តម្រូវការខាងក្រៅធ្លាក់ចុះ ប៉ុន្តែចំណុចសំខាន់ដែលគួរឈ្វេងយល់ គឺមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចដើម្បីទ្រទ្រង់កំណើនរយៈពេលវែង ពុំទាន់ផ្លាស់ប្តូរនៅឡើយ ។
ប្រទេសចិនមានសមត្ថភាពខ្ពស់ផ្នែកផលិតទំនិញ, មានការច្នៃប្រឌិត, មានទំហំទីផ្សារធំ និងហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍យ៉ាងល្អ បានធ្វើឱ្យប្រទេសចិនមានប្រៀបច្រើន ។ ហេតុនេះ វាមានចំណែកជួយយ៉ាងខ្លាំងដល់ការអភិវឌ្ឍពាណិជ្ជកម្មក្រៅប្រទេស ហើយចិននៅតែមានទំនុកចិត្ត, ការត្រៀមខ្លួនយ៉ាងល្អ និងលើកកម្ពស់ពាណិជ្ជកម្មប្រកបដោយគុណភាពខ្ពស់ ។
ប្រទេសចិននឹងបង្កើនការធ្វើពាណិជ្ជកម្មជាមួយក្រៅប្រទេស និងពង្រឹងកិច្ចសហការផ្នែកសេដ្ឋកិច្ចអន្តរជាតិឱ្យកាន់តែខ្លាំងក្លាថែមទៀត ។ ក្រៅពីនេះ នឹងមានការអនុវត្តការងារផ្សេងៗដើម្បីជំរុញដំណើរការផលិតទំនិញ, ពាណិជ្ជកម្មលើសេវាកម្ម, ពាណិជ្ជកម្មតាមរយៈបណ្តាញឌីជីថល និង E-commerce ឆ្លងកាត់ព្រំដែន ៕


)
_20230705094032_reuters_0.jpg&w=1920&q=75)








.png)
















នៅក្នុងករណីនេះ សមត្ថកិច្ច បង្ក្រាបបានគ្រឿងញៀនចំនួន ២៥ធុង ស្មើនឹង១,០៨២.៥គីឡូក្រាម ក្នុងនោះគ្រឿងញៀនសុទ្ធចំនួន១,០២១.២គីឡូក្រាម និងសម្ភារមួយចំនួនទៀត។
ខណៈនៅបន្តិចទៀតនេះសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន នឹងធ្វើសន្និសីទកាសែតបង្ហាញពីលទ្ធផលករណីបង្រ្កាបគ្រឿងញៀនបានជាង១តោននេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ក៏មានករណីជួយដូរគ្រឿងញៀនប្រភេទម៉ាទឹកកកប្រមាណជា១០២០ដុំ ទម្ងន់ប្រមាណជា១០២០គីឡូក្រាម(១តោន២០គីឡូក្រាម) ត្រូវបានរឹបអូសដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ខណៈឧក្រិដ្ធជនដឹកតាមរថយន្តប្រភេទម៉ាស្តាមួយគ្រឿងនាំចេញពីប្រទេសឡាវឆ្លងកាត់ខេត្តព្រះវិហារ៕











