Home Blog Page 1235

បឹងលើភ្នំបូកគោ កន្លែងបោះតង់ដ៏ស្រស់ស្អាតមួយ តែភ្ញៀវទេសចរច្រើនមើលរំលង

0

ឋានសួគ៌បូកគោ ឬក៏គេច្រើនហៅថា ឧទ្យានជាតិព្រះមុនីវង្សបូកគោ ជាឋានសួគ៌នៃក្រុងធម្មជាតិ មានទីតាំងស្ថិតនៅក្នុងខេត្តកំពត គឺជារមណីយដ្ឋានដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវជាតិ និង អន្ដរជាតិ តាមរយៈនៅលើភ្នំនេះមានដូចជា វាលស្រែមួយរយ ទឹកធ្លាក់ និងអាចមើលទេសភាពមកខាងក្រោមយ៉ាងស្រស់ស្អាត និងអាចចាប់ពពកបានផងដែរ។

ក្រៅពីកន្លែងទេសចរទាំងនេះ ភ្ញៀវទេសចរណ៍ក៏អាចទៅកម្សាន្តនៅមាត់បឹង នៅលើភ្នំបូកគោ ដែលអនុញ្ញាតឱ្យភ្ញៀវទរសចរ សម្រាកបោះតង់ ស្ទួចត្រី និងជិះទូកកម្សាន្តបានយ៉ាងរីករាយ។https://scontent.fpnh1-1.fna.fbcdn.net/v/t39.30808-6/336887355_1901218843555724_2119504257470369782_n.jpg?_nc_cat=105&ccb=1-7&_nc_sid=5f2048&_nc_ohc=xrTZhB0_V5MAX85yenH&_nc_ht=scontent.fpnh1-1.fna&oh=00_AfCcix9wx8ZmFoMogMKUWckCLjmEqaexGO4sl0D0Nr40QQ&oe=65F96FB6

យូរៗម្តង គេសង្កេតឃើញមានអ័ព្ទចុះមកប៉ប្រះនឹងផ្ទៃបឹងបង្កើតបានជាផ្ទាំងទស្សនីយភាពដ៏គួរឱ្យទាក់ទាញ។ អាស្រ័យហេតុនេះហើយទើបធ្វើអោយទីនោះមានអាកាសធាតុត្រជាក់ និងមានបរិយាកាសស្រស់ស្រាយខុសប្លែកពីបឹងដទៃទៀត។
https://www.oknha.news/wp-content/uploads/2023/03/328989947_852859012476559_1429765636437666150_n-1024x767.jpg
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺនៅទីនោះក៏មានត្រីចិញ្ចឹមជាច្រើនក្បាល ដែលានពណ៌យ៉ាងស្រស់ស្អាត ហែលបង្អួតសម្រស់អោយភ្ញៀវទេសចរអាចគយគន់យ៉ាងរីករាយថែមទៀត៕

 https://scontent.fpnh1-2.fna.fbcdn.net/v/t31.18172-8/28827141_1252142588251850_8646243027996875893_o.jpg?_nc_cat=110&ccb=1-7&_nc_sid=5f2048&_nc_ohc=GdgAaMskmFEAX_S4ntM&_nc_ht=scontent.fpnh1-2.fna&oh=00_AfDQd_Nk05zNo1ihQPNfMbFYZE1_idyaW0_I63p08RgrMQ&oe=661C67EA

និយ័តករអាជីវកម្មអចលនវត្ថុ ស្នើឱ្យពលរដ្ឋប្រុងប្រយ័ត្ន ប្រសិនបើចង់ទិញ ក្រុមហ៊ុនឬគម្រោងអភិវឌ្ឍដីឡូតិ៍ទាំង១២នេះ

0

កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤កន្លងទៅ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ(ន.អ.ប.) បានចេញសេចក្តីជូនដំណឹងថាឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងការទិញ ក្រុមហ៊ុនឬគម្រោងអភិវឌ្ឍដីឡូតិ៍ចំនួន ៨ដែលបានធ្វើអាជីវកម្មអភិវឌ្ឍដីឡូតិ៍ ដោយគ្មានអាជ្ញាបណ្ណ។

០១.ក្រុមហ៊ុន ដែនដី អង្គរ អិមផាយអី ឯ.ក គម្រោង “ដែនដី អាណាចក្រអង្គរ” មានទីតាំងភូមិព្រៃគុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត
០២. ក្រុមហ៊ុន ខេភី រៀល អ៊ីស្ទេត ឯ.ក មានទីតាំង ភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ
០៣. គម្រោង “ដីឡូត៍ មិន ដានី មានទីតាំង ភូមិច្បារអំពៅ ឃុំព្រៃខ្នង ស្រុកទឹកឈូ ខេត្តកំពត
០៤. ក្រុមហ៊ុន កំពត អេមផាយ ផាក ឌីវេឡុបម៉ិន ឯ.ក មានទីតាំង ភូមិអន្លង់គតិ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត
០៥. ក្រុមហ៊ុន កំពត ហ្គ្រីនលែន ប្រជីធី ឯក គម្រោង “ចំការលំហែកាយ” មានទីតាំងភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត
០៦.ក្រុមហ៊ុន ដង្ខៅ អ៊ិនវេសម៉ិន ឯក គម្រោង “ដង្ខៅអចលនទ្រព្យ ក្រុងកំពង់ឆ្នាំង” មានទីតាំងភូមិប្រស្តីប ឃុំប្រស្លីប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
០៧.ក្រុមហ៊ុន ដាប់បិល ណាញ ឯក គម្រោង “មរតកទំព័រមាស” មានទីតាំងភូមិហោងទ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
០៨.ក្រុមហ៊ុន វិចិត្រ ដារ៉ា អេនធើប្រាយ ឯក គម្រោង “បុរី រីសិត មណ្ឌលគិរី មានទីតាំងភូមិពូក្រែង ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគីរី
០៩.ក្រុមហ៊ុន ស្តាយ ហ្គាឡាក់ស៊ី អ៊ិនវេសម៉ិន នវេសម៉ិន ភូមិ ឯ.ក គម្រោង “ដីឡូត៍ ស្តាយ ហ្គាឡាក់ស៊ី” ទីតាំង ភូមិព្រៃខ្លា២ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
១០ គម្រោង “ដីឡូត៍ ទីក្រុងមាស” មានទីតាំង ភូមិទានភ្លើង ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង
១១. ក្រុមហ៊ុន ធីនី អចលនទ្រព្យ សៀមរាប អង្គរ ឯ.ក គម្រោង “ដីឡូត៍ថ្មី ក្រុងតាខ្មៅ” មានទីតាំងភូមិឆ្មារព្ធន ឃុំជើងកែប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
១២.គម្រោង “ដីឡូត៍ សំបូរមាស” មានទីតាំងឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល

May be an image of textMay be an image of ticket stub and textMay be an illustration of ticket stub and text

ឃើញគេរិះគ.ន់ខ្លាំងទៅកាន់ភរិយាឧកញ៉ា ព្រាប សុវត្ថិ យុវតី ល្អហួស ចេញមកបញ្ជាក់និងសំណូមពរចំណុចមួយនេះ

0

បន្ទាប់ពីជំទាវ ឡុង ស្រីមុំ ឧត្តមភរិយាឧកញ៉ា ព្រាប សុវត្ថិ ត្រូវរងនូវមតិរិះគន់ចាស់ដៃពីសំណាក់អ្នកលេងបណ្តាញសង្គមរឿងហួងហែងកូនប្រុសជ្រុលរហូតដាក់នាមឱ្យថា «យាយផាន់២០២៤» ពេលនេះយុវតី ល្អហួស ចេញមកបញ្ជាក់ទំនាក់ទំនងជាមួយ សុវត្ថិ មុន្នីវណ្ណ។ លើសពីនេះ ល្អហួស ថាករណីមានការចុះផ្សាយភរិយាឧកញ៉ា ព្រាប សុវត្ថិ ហួងហែងកូនប្រុសសម្តែងស្និទ្ធស្នាលជាមួយខ្លួនគឺជាព័ត៌មានប្រឌិតគ្មានប្រភពច្បាស់លាស់។ ជាមួយគ្នានេះ ល្អហួស បានសំណូមពរកុំសរសេរធ្វើឱ្យប៉ះពាល់ដល់រូបខ្លួន ព្រោះនាងជិតតំណាងកកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZBVC4zeAvMXYgyJkGBG5tSEPYq-TzphK7PDpg0Bd8EUWqGd5fCilchkNlL6ONYoiNOjH64AwPueIraAqACFzJBLrVHTmONZO9TtcZvwlHPRugnH7pVfTgsiCKVsSUsrJnakC6Fww-ZI_TJiYr0Mr6fDSqQAjviUO0b_r4ZXP60UmCukaX052a6oBXqu8/s2048/image_2024-03-15_10-53-57.png

នៅរសៀលថ្ងៃទី១៥ មីនា នេះ ល្អហួស បានសរសេរនៅលើបណ្តាញសង្គមថា «
នាងខ្ញុំសូមបញ្ជាក់ជូនពុកម៉ែបងប្អូនឱ្យបានជ្រាបការសម្តែងជាមួយលោក សុវត្ថិ មុនីវណ្ណ ក្នុង MV បទ នាងអើយ គ្រាន់តែជាការសម្តែងចម្រៀងប៉ុណ្ណោះ នាងខ្ញុំគ្មានទំនាក់ទំនងអ្វីជិតស្និទ្ធជាមួយគាត់នោះទេ(បងប្រុសមុនីវណ្ណ)។ ករណីព័ត៌មានផ្សាយថាអ្នកមីងភរិយាលោកពូព្រាប សុវត្ថិ ហួងហែងកូនប្រុសសម្តែងសិ្នទ្ធស្នាលជាមួយខ្ញុំគឺជាព័ត៌មានប្រឌិតគ្មានប្រភពច្បាស់លាស់នឹងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរគ្រួសារលោកពូព្រាបសុវត្ថិនិងនាងខ្ញុំផ្ទាល់។ សូមពុកម៉ែបងប្អូនជ្រាបជាព័ត៌មាន និងទទួលនូវការគោរពស្រឡាញ់ពីនាងខ្ញុំ ល្អហួស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9pZ4fgu3vfSqHKrrhNROra0AN-XEASiduVRBzNKTZYQgQIVzjVnMEgM3OdFFyCK98-_42j_w4sUPndu4RsNaHBcrBISPKVhQPLVa4JzIbPzZJ2NZetuV0bsGGOnpuilmnloFILUU05mNCWa2ui_zZ6vM4rWt_nmwZ8P3RyPqS9NFlsoTwvJd1_qpmFD4/s2048/image_2024-03-15_10-53-59%20(2).png

ទន្ទឹមនឹងការបញ្ជាក់នេះ Miss Preteen Cambodia 2023 រូបនេះបានបង្ហោះសំណេរមួយទៀតថា «នាងខ្ញុំនឹងតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិសូមមេត្តាបងៗសារព័ត៌មានជួយសម្រួលអត្តបទនៅក្នុងការសរសេរ ដើម្បីកុំឱ្យប៉ះពាល់ដល់រូបនាងខ្ញុំ សូមអរគុណដោយក្តីគោរពពីនាងខ្ញុំ ល្អហួស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw-LJeT3nbdTkWHV7HUCaty34TGVXlcucSwSZ3SGoQPGjpxAPmmsaDwsTy7GQ5Rpvj7IMzrZUOCzj09dsQokoQYNpm9dn9xXKdGXaGgQKDZBzVlbWQtuc7Ulhdb88qm-2W0OsiSOu73oj7eggdQUC3j_E2bOiRMrRKXMRFjJIETNve4ZBKNBY7vkVK-ck/s2048/image_2024-03-15_10-53-58.png

គួរបញ្ជាក់ផងដែរថា ភរិយាឧកញ៉ា ព្រាប សុវត្ថិ ត្រូវរងនូវមតិរិះគន់ដោយសារតែចេញមុខបង្ហាញការមិនពេញចិត្តនិងបដិសេធទំនាក់ទំនង ល្អហួស និង សុវត្ថិ មុន្នីវណ្ណ បន្ទាប់ពីមានហ្វេនៗមួយចំនួនបានផ្គូផ្គងអ្នកទាំងពីរចង់ឱ្យក្លាយជាគូស្នេហ៍ ខណៈកាលពីមុន ភរិយាឧកញ៉ា ព្រាប សុវត្ថិ បានចេញមុខបដិសេធម្តងរវាងកូនប្រុសទីពីរ សុវត្ថិ មុន្នីនាគ ជាមួយ រ៉េត ស៊ូហ្សាណា ទើបធ្វើឱ្យរឿងនេះកាន់តែវែងឆ្ងាយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvVDKk3gac4gjAT-O6Z_pnF_g1k8cBuyBufsZwLd_pER2GL4pEmnueKMudzjtHrUp0dWqv7UYe3Gj6QEDwQ7dbbzBT_7D4rT0dxS9DUX5VZUlhqGJSZ-4DtDUesVOyxefAVNaPUEyBgUawgd0ewYAJpYShrN33MoEyfYR5l2xANisXto7T_ybheywjabU/s2048/image_2024-03-15_10-54-01.png

 

សាយ ទម្លាយរឿងឈឺចាប់១៤ឆ្នាំមុនប្រទេសជិតខាងផ្លែ.ផ្កាថា «មានវប្បធម៌ផូរផង់សិល្បករខ្មែរចេះតែងចម្រៀងឬនៅ»?

0

តារាចម្រៀង សាយ បានទម្លាយរឿងឈឺចាប់របស់ខ្លួនកាលពី១៤ឆ្នាំមុននៅក្នុងបទសម្ភាសមួយអំឡុងពេលបានទៅចូលរួមក្នុងកម្មវិធី Exchange មួយក្នុងន័យការទូតកាលពីឆ្នាំ២០១០ហើយត្រូវបានប្រទេសជិតខាងសួរបែបឌឺដងថា «ខ្មែរមានវប្បធម៌ផូរផង់ តើសិល្បករចេះតែងចម្រៀងឬនៅ?»។ អំឡុងពេលនោះលោកឈឺចាប់ណាស់ប៉ុន្តែមិនអាចឈ្លោះទាស់ទែងជាមួយគេបាននោះទេព្រោះត្រូវរក្សាឥរិយាបថទំនាក់ទំនង។

នៅក្នុងកម្មវិធីមួយដែលមានការចាក់ផ្សាយក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ លោក អ៊ួន បឋម ហៅ សាយ បានទម្លាយពីរឿងរ៉ាវផ្សេងៗហើយក្នុងនោះលោកក៏បានទម្លាយពីភាពឈឺចាប់កាលពី១៤ឆ្នាំមុនត្រូវប្រទេសជិតខាងផ្លែផ្កាសិល្បករខ្មែរមិនចេះតែងចម្រៀង Copy បទតែរបស់គេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht6yDOYVkHjXSAbf2p0zbvXKwz8eLUf1ygc_PHKF1aKaHu1YhSvnc11tvJFAt6vUi1-US_mlYYZngo4Zu2uWV_0UvS2HnBdqwkm6uIfLFQa-9CkEj10TZWNtdEY38YmLHDM0BXFN1olMSIVhwYcBnKakGbLNwIzaK1bOT1otz2J5HfyU9M13QtjaHq6jc/s1440/image_2024-03-15_15-17-49%20(2).png

សាយ បាននិយាយថា ក្នុងឆ្នាំ២០១០ប្រទេសជិតខាងបានសួរលោកថា «ឃើញវប្បធម៌របស់អ្នកឯងផូរផង់ណាស់តើឥឡូវហ្នឹងសិល្បករអ្នកឯងចេះតែងចម្រៀងឬនៅ?» ។ សាយរៀបរាប់ប្រាប់ក្នុងកិច្ចសម្ភាសថា ចៃដន្យពេលនោះលោកក៏មានចម្រៀងក្នុងដៃពីបងៗដែលឱ្យលោក ហើយលោកបានឆ្លើយតបវិញថា យើងចាប់ផ្តើមចេះហើយ និងមានបទហើយ។ អ្នកជិតខាងដែលសួរនោះបាននិយាយថាគេមិនដែលឮនោះទេ។ ពេលនោះលោកខឹងមែនទែន លោកបានទៅក្នុងកម្មវិធី Exchange ក្នុងន័យការទូតយើងមិនអាចទៅឈ្លោះជាមួយគេបានទេ ដោយរក្សាឥរិយាបថទំនាក់ទំនង លោកក៏សុំអនុញ្ញាតិពេលមានការសម្តែងលោកបានឡើងច្រៀងលេងហ្គីតាលេងបទរបស់យើង ដែលចង់បង្ហាញថាយើងអាចតែងបទចម្រៀងបានហើយប៉ុន្តែគ្រាន់តែពេលនោះមិនមែនជាការសម្តែងលក្ខណៈបែបផ្លូវការ។ សាយ ថាពេលមានឱកាសលោកលេងភ្លេងបទចម្រៀងរបស់ខ្លួនដើម្បីឱ្យគេដឹងថាលោកម្នាក់ក៏អាចតែងភ្លេងនិងច្រៀងបានដូច្នេះចង់បញ្ជាក់ថាប្រទេសលោកក៏អាចនិពន្ធចម្រៀងបានដូចគ្នា។ ប៉ុន្តែពេលនោះលោកមិនអាចប្រកែកជាមួយគេបានដោយសារតែបទល្បីៗពេលហ្នឹងចេញពីស្រុកខ្មែរទៅដល់ស្រុកគេសុទ្ធតែCopy ពីគេ។
https://scontent.fpnh1-1.fna.fbcdn.net/v/t39.30808-6/285817973_1000971717453958_7477888995974190708_n.jpg?_nc_cat=105&ccb=1-7&_nc_sid=5f2048&_nc_ohc=k7Xma5oqr30AX9EQvr2&_nc_ht=scontent.fpnh1-1.fna&oh=00_AfBA40y23h_SQs9g-e6wAKXvloK8CnPNGGusaAhcUKy-Ig&oe=65F9AA28
គេចាំបានថា កាលពីខែមេសា ឆ្នាំ២០២៣ សាយ ក៏បានបង្ហាញអារម្មណ៍ហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីលោកស្លៀកឈុតបុរាណខ្មែរផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរសង្ក្រាន្ត “កម្មវិធី រត់ និងជិះកង់” ស្វែងរកថវិកាបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរត្រូវបានអ្នកជិតខាងកម្ពុជាចូលមកវាយប្រហារលោកចោទថាលួចចម្លងសំលៀកបំពាក់គេ។

សាយ គឺជាសិល្បករម្នាក់ត្រូវបានទស្សនិកជនកោតសរសើរ និងលើកជាតារាគំរូមួយរូបដែលបានលះបង់ច្រើនដើម្បីកុមារកម្ពុជាដោយបង្កើតយុទ្ធាការរត់រៃអង្គាសប្រាក់ជួយទៅដល់មន្ទីរពេទ្យបានយ៉ាងច្រើនសន្ធឹកសន្ធាប់៕

 

 

គ្រូពេទ្យចិនអាយុជាង១០០ឆ្នាំ ប្រាប់ពីការបរិភោគអាហារ២មុខជួយឱ្យអាយុវែង

0

ប្រទេសចិន ៖ លោកគ្រូពេទ្យចិនម្នាក់ឈ្មោះ Lu Zhizheng អាយុ១០៤ឆ្នាំ (កើតនៅឆ្នាំ១៩២០) ត្រូវបានមហាជនស្គាល់ថា លោកជាគ្រូពេទ្យបុរាណចិន ។ លោកបានរៀបរាប់ពីអាហារចំនួន២មុខ ដែលជួយឱ្យលោកមានសុខភាពរឹងមាំល្អ និងអាយុវែង ហើយលោកអាចធ្វើការងារយ៉ាងមានប្រសិទ្ធភាពថែមទៀត ដូចជា ៖ ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលអ្នកជំងឺមួយចំនួនធំ រហូតដល់លោកមានអាយុជាង៨០ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcLM5psrEyfIMmMumkAVIUoM81G_VD3px_o2IizcXfQfX8wdGN0CiAhl79a9kjChEuS1B41807q5FAjwx1bPSEHLIbY7e1hfqmDMCcq80RpZ4JzaBEt88zddPhCruWFheAX0oEwfJ-3TPT-JU97Lr_XJQ8PikJLouAewVlogUd8q8nyqM86CNiyfHdl_I/s660/gal-9272446-20240308043945-5ee3c2c.jpeg

តើលោក Lu Zhizheng បានបរិភោគអាហារអ្វីខ្លះ ទើបលោកមានអាយុវែងបែបនេះ?

១-បរិភោគខ្ញី ៖ លោក Lu Zhizheng ប្រាប់ថា លោកតែងតែហាន់ខ្ញី និងយកវាទៅត្រាំក្នុងទឹកខ្មេះ ។ បន្ទាប់មក លោកបរិភោគវាចាប់ពី២ដុំ ទៅ៣ដុំ ជារៀងរាល់ព្រឹក ហើយលោកមានទម្លាប់បរិភោគបែបនេះ អស់រយៈពេលជាង៤០ឆ្នាំ ។

បើតាមការស្រាវជ្រាវ និងតាមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រលើពិភពលោក បញ្ជាក់ថា ខ្ញី គឺជាអាហារសុខភាពដែលមានសារធាតុ Gingerol អាចប្រឆាំងនឹងការរលាកយ៉ាងមានប្រសិទ្ធភាព ព្រមទាំងប្រឆាំងជាមួយអុកស៊ីតកម្មយ៉ាងខ្លាំង ។ ហេតុនេះ ការបរិភោគខ្ញី អាចជួយការពារការឆ្លងជំងឺបានយ៉ាងមានប្រសិទ្ធភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUqrGNAHiRiJsHv52VNbJdjqRVAlMrM_ciuccYXq-dKKi2dxlwlgXnB3Hk2yEPn-R49RMQ4g9X8FtY6SSWjPS-M8vKDawFYX6JUx55Lbv2jRIOw6XReiLppx4V_0tC5Q-hSSqeM80bA_EYrIEgxqnvCAkxCoPonnPBAaVlDIbKCMfN5uTIyWPDnn6yYzo/s1254/iStock-1139085255.jpg

ការស្រាវជ្រាវអំពីខ្ញីបង្ហាញទៀតថា ការបរិភោគខ្ញី ចាប់ពី១ក្រាម ទៅ៣ក្រាម ជារៀងរាល់ថ្ងៃ ក្នុងរយៈពេល១២សប្តាហ៍ វានឹងជួយកាត់បន្ថយកម្រិត C-reactive (CRP) ក្នុងរាងកាយ ដែលជាសញ្ញានៃជំងឺបេះដូង និងសរសៃឈាម ។ លើសពីនេះ វាអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ ដោយកាត់បន្ថយការរលាករ៉ាំរ៉ៃ, បន្ថយសម្ពាធឈាម, បន្ថយកូលេស្តេរ៉ុល, ការពារការកកឈាម និងធ្វើឱ្យចរន្តឈាមរត់បានល្អ ។

ក្រៅពីនេះ ការបន្ថែមខ្ញីទៅក្នុងម្ហូបអាហារ វានឹងជួយគ្រប់គ្រងជាតិស្ករក្នុងឈាមសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម ប្រភេទទី២ និងអ្នកជំងឺធាត់ផងដែរ ។ បើតាមការស្រាវជ្រាវមួយទៀតបង្ហាញថា ខ្ញីអាចជួយគ្រប់គ្រងការឡើងទម្ងន់បាន ដោយសារខ្ញីបានបង្កើននូវកំដៅក្នុងរាងកាយ, ជួយកម្ចាត់ខ្លាញ់ និងជួយកាត់បន្ថយការស្រេកឃ្លាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGCOxpohYo0qXJhcC4x8bOiljMnw5SbkqR0zs6c-6KEaZkmpLu2MBX_sG2K8NrH0J1Zck3QtcTeXu48hxzkjuVcDfW5OCESLYQUN053m57UDIYeLHbEsuTipQRWW0iknUucqY5dJP6gOfPzLCSAqqqr1LXK324eiVuL2wMo3ymhk_cjNqXeHGKDPYlsNU/s1254/iStock-1455841889.jpg

២-ចូលចិត្តផឹកទឹកតែ ៖ លោក Lu Zhizheng ធ្លាប់ប្រាប់ថា លោកមានទម្លាប់ផឹកទឹកតែ ចំនួន៣កែវក្នុង១ថ្ងៃ គឺលោកផឹកតែបៃតង ពេលព្រឹក, ផឹកតែអ៊ូឡុង ពេលរសៀល និងផឹកតែភូអ័រ ពេលល្ងាច ។ ទោះយ៉ាងណា លោកប្រាប់ថា ពុំគួរឆុងតែឱ្យខាប់ពេកទេ ដោយសារទឹកតែខាប់មានផ្ទុកអាស៊ីតតានីកច្រើន ហើយមនុស្សចាស់ពុំគួរផឹកតែខាប់ទេ ។

ទឹកតែ ផ្ទុកទៅដោយសារធាតុប៉ូលីហ្វេណុល, កាហ្វេអ៊ីន, ធានីន និងសារធាតុផ្សេងទៀត ដែលផ្តល់ប្រយោជន៍ដល់សុខភាពរាងកាយ ដូចជា ៖ កាត់បន្ថយការរលាក និងជួយប្រឆាំងជំងឺមហារីក ជាពិសេស តែបៃតង មានសារធាតុកាតេឈីន ដែលប្រឆាំងនឹងអុកស៊ីតកម្មតាមធម្មជាតិ និងការពារការខូចខាតកោសិកា ។ ហេតុនេះ វាអាចការពារជំងឺរ៉ាំរ៉ៃ និងធ្វើឱ្យយើងកាន់តែមានអាយុវែង ៕

មិននឹកស្មានថាបុរស២នាក់ហ៊ានធ្វើដល់ថ្នាក់នេះ ក្រោយមិត្តស្រីសុំបែក

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា សមត្ថកិច្ចបានចាប់ខ្លួនបុរស២នាក់ នៅរដ្ឋ Georgia សហរដ្ឋអាមេរិក ក្នុងនោះម្នាក់ឈ្មោះ Stephen Glosser អាយុ៣៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ Caleb Kinsey អាយុ៣៤ឆ្នាំ ពីករណីដាក់ គ្រា.ប់.បែ.ក ផ្ទុះ និងព្រលែងសត្វពស់ក្នុងផ្ទះមិត្តស្រី ដើម្បីសងសឹកក្រោយពីនាងសុំបែកគ្នា ។https://people.com/thmb/dc09Cja0UiBYzjWtVtUu5e8DyzY=/1500x0/filters:no_upscale():max_bytes(150000):strip_icc():focal(748x317:750x319)/georgia-home-explosion-arrests-tout-030824-ad09b9d4404c4d0c8d94d792d66e4791.jpg

សមត្ថកិច្ចនិយាយថា លោក Stephen Glosser បានជួបមិត្តស្រីរបស់ខ្លួនជាលើកដំបូងតាមរយៈវែបសាយស្វែងរកគូស្រករ ប៉ុន្តែក្រោយមក ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរបានផ្លាស់ប្តូរ និងចែកផ្លូវគ្នាដើរ ហើយខាងស្រីក៏បានផ្តាច់រាល់ការទំនាក់ទំនងទាំងអស់ ។ ហេតុនេះ ធ្វើឱ្យលោក Stephen Glosser មានគំនុំចង់សងសឹក ហើយលោកក៏រៀបគម្រោងដាក់គ្រាប់បែកនៅផ្ទះមិត្តស្រីតែម្តង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZV_ZP8j0dt8qgWmWFcTJqjNKBgHnML0GpizbsFHVeAmMYYpZ63kzlTo2SpvZd6IO4KcBnjNPk_mbnxFIoiCsLoJ0AUT2BgyzvIWGXBLL8dVPkC7q7BQZpZKFV5D9hwyStVjJiYdKv33yqnSGb4dnFaCRw4ACNjDEsluqicIKSGqLik2X00-qklNS4J0Y/s416/1iisy7_0roW8QGp00.jpg

លោក Stephen Glosser និងលោក Caleb Kinsey ត្រូវប្រឈមមុខនឹងការចោទប្រកាន់ផ្សេងៗ ដូចជា ៖ ការដើរតាមឃ្លាំមើលមិត្តស្រី, ការឃុបឃិតគ្នាដាក់គ្រាប់បែកដើម្បីប្រព្រឹត្តបទល្មើស, ការប្រើប្រាស់គ្រឿងផ្ទុះដើម្បីប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ និងការកាន់កាប់ឧបករណ៍មិនបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ។

សមត្ថកិច្ចលើកឡើងថា បុរសទាំង២នាក់នេះត្រូវប្រឈមនឹងការចោទប្រកាន់បន្ថែមទៀត ដោយសារពួកគេបានយកខ្មោចកណ្តុរ និងលាមកឆ្កែទៅដាក់នៅផ្ទះមិត្តស្រី ។ ចំណែកបទល្មើសធ្ងន់ធ្ងរជាងនេះ គឺពួកគេមានគម្រោងព្រលែងពស់ថ្លាន់ដ៏ធំក្នុងផ្ទះមិត្តស្រី ដើម្បីឱ្យពស់លេបកូនស្រីរបស់នាងទាំងរស់ ។ សមត្ថកិច្ចបន្តថា សំណាងល្អ គ្មានអ្នកណាម្នាក់រងរបួសដោយសារគ្រាប់បែកផ្ទុះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguJZHqRR1QJ7LPhRRrfcD593DBhqX8W09o6CfzF9OsaeSyqxcLI36puwl3PoO_eGYdMNZTwCJTK2gy2LoHfirT7Y5dlJAeq97ukQmr9AA0NEWYTVI3nwREI2_bf4fcvfgeS35zBk1g-R42aSFZZsf_UR_4m3MaFDD5ukYvTC1W8-SSfgAXiOXrk_ol3hQ/s1200/cover_image_800_65f060ad686e7.jpg

តុលាការបញ្ជាក់ថា បុរសទាំង២នាក់បានតាមឃ្លាំមើលនារីរងគ្រោះ ចាប់ពីខែធ្នូ ឆ្នាំ២០២២ រហូតដល់ខែមករា ឆ្នាំ២០២៣ ក្នុងគោលបំណងសម្លាប់, ធ្វើបាប និងគំរាមកំហែង ។ ហេតុនេះ ការឃុបឃិតគ្នាប្រព្រឹត្តបទល្មើសរបស់ពួកគេ នឹងជាប់ពន្ធនាគារមិនលើសពី២០ឆ្នាំ និងបន្ថែមរយៈពេលជាប់ពន្ធនាគារ១០ឆ្នាំទៀត សម្រាប់ការប្រព្រឹត្តបទល្មើសប្រើគ្រាប់បែកផ្ទុះ ។

ចំណែកនារីជនរងគ្រោះឈ្មោះ Larissa Apperson និយាយថា នាង និងកូនស្រី បានមករស់នៅផ្ទះថ្មីមិនបាន១២ម៉ោងផង ស្រាប់តែកើតហេតុការណ៍ផ្ទុះគ្រាប់បែក ។ នាងថា ៖ «ផ្ទះនៅមាត់បឹង Demeries នេះ គឺជាផ្ទះក្នុងក្តីសុបិនរបស់ខ្ញុំ ។ ខ្ញុំសោកស្តាយយ៉ាងខ្លាំងជាមួយរឿងរ៉ាវដែលកើតឡើងនេះ ហើយខ្ញុំមិនចង់ជឿទេ» ។ ចុងក្រោយ នាងប្រាប់ថា នាងគ្រោងសាងសង់ឡើងវិញសម្រាប់ផ្នែកខ្លះនៃផ្ទះដែលបានបំផ្លាញ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfuNGoAZuZ-awJmOXAa1l3jPTwZPSsWrWtOw1GJePVH34LGuCyhfmbvHE3XSsoqapamdEAwdKE7m0t_SBGY-eAaiic5SfGfdRUGlMI2YlwYN7COGp3_7gMnDq_h2kfEuK1O9Ll5MzWIbfHWg2OauWr6FxVCvqqYsYffLLiy1k41hZKU_HtpvPlWC6ZJWc/s640/f7ee74c549e44777c3c47c9d4f62f0eb.jpg

អាថ៌កំបាំងសាមញ្ញចំនួន ៤ ដើម្បីធ្វើឱ្យសក់របស់អ្នកមានក្លិនក្រអូបបានយូរ

0

សក់គឺជាមន្តស្នេហ៍ម្យ៉ាងរបស់មនុស្សគ្រប់ភេទ មិនថាសក់ត្រង់ឬក៏រួញ វែងឬក៏ខ្លីមិនមែនជារឿងសំខាន់នោះទេតែចំណុចសំខាន់គឺស្ថិតនៅត្រង់ក្លិន។ តើអ្នកធ្លាប់ឬទេនៅពេលមាននរណាម្នាក់ដើរកាត់យើងហើយអ្នកទទួលបានក្លិនក្រអូបពីសក់របស់គេយើងក៏ចង់ងាកតាមហិតដែរមែនអត់? ជឿថាអ្នកណាក៏ចង់បានសក់ដែលមានក្លិនក្រអូបបែបនេះដែរ រហូតមានអ្នកខ្លះយកទឹកអប់មកបាញ់សក់ទៀតផង តែវិធីនេះមិនបានជួយឱ្យសក់របស់អ្នកក្រអូបជាប់បានយូរនោះទេ។ ដូច្នេះដើម្បីធ្វើឱ្យសក់របស់អ្នកមានក្លិនក្រអូបបានយូរ ចូរអ្នកអនុវត្តគន្លឹះសាមញ្ញដូចខាងក្រោម៖

១.ការពារសក់នៅពេលចូលផ្ទះបាយ៖ ជាការពិតណាស់ស្ត្រីគ្រប់រូបជៀសមិនផុតទេពីការចូលផ្ទះបាយដើម្បីចម្អិនអាហារ ឬអ្នកខ្លះទៀតធ្វើការនៅក្នុងបរិយាកាសអាហារ គឺជាសកម្មភាពដែលធ្វើឱ្យសក់របស់អ្នកមានក្លិនមិនល្អ ដែលជាប់ក្នុងរយៈពេលយូរ។ ដូច្នេះនៅពេលនេះ អ្នកគួរតែចងសក់របស់អ្នកឡើង ឬពាក់មួក ដើម្បីឱ្យសក់របស់អ្នកមានក្លិនក្រអូបបានយូរ។https://img.freepik.com/free-photo/woman-chef-cooking-vegetables-pan_1303-22287.jpg

២.សម្អាតវត្ថុដែលប៉ះនឹងសក់ជាប្រចាំ៖ វត្ថុដែលអាចប៉ះសក់រួមមាន មួក ស្រោមខ្នើយ ក្រាស់សិតសក់ និងបូរចង់សក់ជាដើម… បន្ទាប់ពីប្រើបានមួយរយៈ វានឹងចាប់ផ្តើមកកកុញញើស និងប្រេងលើស។ ផលិតផលទាំងនេះត្រូវលាងសម្អាតជាប្រចាំ ដើម្បីកម្ចាត់ក្លិនមិនល្អ និងមេរោគចេញពីស្បែកក្បាល។ ជាងនេះទៅទៀត នៅពេលដែលសក់របស់អ្នកប៉ះនឹងវត្ថុដែលស្អាត និងមានក្លិនក្រអូប វាក៏ជួយរក្សាក្លិនសក់របស់អ្នកបានមួយផ្នែកផងដែរ។https://media-cldnry.s-nbcnews.com/image/upload/t_fit-760w,f_auto,q_auto:best/newscms/2018_15/1325953/how-often-should-you-wash-your-hair-today-main-180320.jpg

៣.ប្រើសាប៊ូកក់សក់ និងក្រែមបន្ទន់ឱ្យបានត្រឹមត្រូវ៖ ដើម្បីបានសក់ស្អាត និងក្រអូបបានយូរ ដំបូងយើងត្រូវយកម៉ាស់អប់សក់ ឬប្រេងដូងមកលាបឱ្យសព្វសរសៃសក់ រួចទុកចោល១០ ទៅ ១៥នាទី។ បន្ទាប់មកត្រូវប្រើទឹកស្អាតលាងសក់ចេញឱ្យអស់ជាតិម៉ាស់ ក្រោយមកកក់សក់ជាមួយសាប៊ូចំនួនពីរដង ដោយកក់លើកទីមួយជាការលាងសំអាតជាតិកង្វក់ចេញពីសរសៃសក់ និងស្បែកក្បាល។ ហើយលើកទីពីរ ធ្វើឱ្យសក់របស់អ្នកទទួលបានការថែបំប៉ន និងក្លិនក្រអូបពីសាប៊ូ រួចប្រើក្រែមបន្ទន់សក់ប្រសិនបើចង់បានសក់ដែលមានសុខភាពល្អរឹងមាំ និងមានក្លិនក្រអូបបានយូរ ដោយអប់ទុកត្រឹម២ ទៅ ៣ នាទី ហើយលាងទឹកចេញឱ្យអស់ជាតិក្រែមបន្ទន់សក់ជាការស្រេច។
https://health.wordpress.clevelandclinic.org/wp-content/uploads/sites/3/2018/08/HowOftenToWashHair-1213680761-770x533-1.jpg
៤.ប្រើសេរ៉ូម៖ បន្ទាប់ពីកក់សក់រួចគួរប្រើសេរ៉ូមដើម្បីការពារសក់ពីកម្ដៅ ដូចជាកម្ដៅថ្ងៃ និងកម្ដៅពីការផ្លុំសក់ជាដើម។ សេរ៉ូមនិងជួយឱ្យសក់របស់អ្នកមានសុខភាពល្អមិនផុយស្រួយ នៅពេលសក់របស់អ្នកមានសុខភាពល្អការចាប់ក្លិនក្រអូបក៏ជាប់បានយូរដូចគ្នាផងដែរ៕

ប្រជាជនរុស្ស៊ីជិត ៩០% នៅតែបន្តគាំទ្រពូទីនធ្វើជាប្រធានាធីបតី

0

បរទេស៖ បើទោះបីជាមានឧបសគ្គជាច្រើនដែលរុស្ស៊ីកំពុងប្រឈមមុខទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចក៏ដោយ ក៏ប្រជាជនរុស្ស៊ីជិត ៩០% នៅតែជឿជាក់ និងគាំទ្រលោកពូទីនធ្វើជាប្រធានាធិបតីបន្តនាពេលខាងមុខ។

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ យោងតាម CNN បានឱ្យដឹងថា លោក វ្ល៉ាឌីមៀ ពូទីន ទំនងនឹងឈ្នះការបោះឆ្នោតសម្រាប់អាណត្តិទីប្រាំរបស់គាត់នៅក្នុងវិមានក្រឹមឡាំង និងគ្រប់គ្រងប្រទេសរុស្ស៊ីច្រើនជាងពេលណាទាំងអស់ក្នុងរយៈពេល ២៤ ឆ្នាំកន្លងមក។ នេះបើតាមការស្ទង់មតិចុងក្រោយបង្អស់ដែលធ្វើឡើងដោយមជ្ឈមណ្ឌល Levada នៅទីក្រុងមូស្គូ បង្ហាញថា ៨៦% នៃប្រជាជនរុស្ស៊ីគាំទ្រប្រធានាធិបតីពូទីន នៅមុនការបោះឆ្នោតនៅសប្តាហ៍នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSz0r0jIF_KANVXQIJbsmOFMpjKvT9Jek9HlMbSg2338jMTQv6HClG3E6XOVHE8hrjOTtMvPsKGLK5GXLKVroMLDuJRBFy4ojyasZfq2O6UztT4EGg0_QWJ9KRdSLiTjdJlU368roKGHYn4W-Q7XZ43cg9ozgm9H6FUYueT7U-oBd1aiNNOrHkdKLKfZo/s2000/-1x-1.jpg

យោងតាមរបាយការណ៍ ៧៥% នៃអ្នកឆ្លើយសំណួរគិតថាប្រទេសនេះកំពុងដើរក្នុងទិសដៅត្រឹមត្រូវ ក៏ដូចជាគាំទ្រសកម្មភាពរបស់រដ្ឋាភិបាលរុស្ស៊ី និង ២១% ទៀតមិនយល់ស្រប។ លោក Dmitry ភ្នាក់ងារអចលនទ្រព្យអាយុ ៤១ ឆ្នាំមកពីសាធារណរដ្ឋកូមីនៅភាគខាងជើងឆ្ងាយរបស់រុស្ស៊ីបាននិយាយថា “យើងនឹងបោះឆ្នោតឱ្យប្រធានាធិបតីវ្ល៉ាឌីមៀពូទីនបន្តទៀត ដោយសារគាត់បានធ្វើឱ្យប្រទេសរុស្ស៊ីក្លាយជាប្រទេសកាន់តែប្រសើរឡើង” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDjlPvF7Xa0QR2kdQXnS4m77Y8jrKIJ1Cewtire7_dK9ZPB8bPaybaE8798n004ZOuOvfA2kOqjkioAcVJR18BJBXNXArCxHjDf5zGVzyfES1MuVaD_hyKA2L-N607hMUUpvYRJKKDNO_E2NJ6N74JR9pztDJVwbAOeLpx-3XitZAiafk5jutzU_bZ6Wg/s929/107035203-1648040676018-gettyimages-1239295205-AFP_326F63H.jpeg

គួរបញ្ជាក់ដែរថា លោកពូទីនត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៊ីលើកដំបូងក្នុងឆ្នាំ ២០០០ ហើយបន្ទាប់មកបានជាប់ឆ្នោតបីដងទៀតគឺនៅឆ្នាំ ២០០៤, ២០១២ និង ២០១៨។ ប្រសិនបើគាត់ឈ្នះការបោះឆ្នោតនាពេលខាងមុខតាមការព្យាករណ៍ចុងក្រោយ លោកពូទីនអាយុ ៧១ ឆ្នាំនឹងបន្តដឹកនាំប្រទេសរុស្ស៊ីសម្រាប់អាណត្តិទី ៥ ដែលលើកនេះមានរយៈពេល ៦ ឆ្នាំគឺឆ្នាំ ២០២៤ ដល់ ២០៣០។https://www.aljazeera.com/wp-content/uploads/2023/07/2023-06-28T204647Z_1369120255_RC2KS1AYS6O3_RTRMADP_3_RUSSIA-PUTIN-1688910189.jpg?resize=1800%2C1800

នេះបើយោងតាមវិសោធនកម្មរដ្ឋធម្មនុញ្ញដែលបានអនុម័តដោយប្រទេសក្នុងឆ្នាំ ២០២០។ ការកំណត់អាណត្តិមានន័យថា លោកពូទីនក៏អាចឈរឈ្មោះជាអ្នកដឹកនាំវិមានក្រឹមឡាំងម្តងទៀតនៅឆ្នាំ ២០៣០ ផងដែរហើយប្រសិនបើជាប់ឆ្នោតម្តងទៀត លោកនឹងគ្រប់គ្រងរហូតដល់ឆ្នាំ ២០៣៦ ក្នុងអាយុ ៨៣ ឆ្នាំ៕

ចិននាំចេញរថយន្តជាង៨២ម៉ឺនគ្រឿងក្នុងរយៈពេល២ខែដំបូង

0

ប្រទេសចិន ៖ សមាគមក្រុមហ៊ុនផលិតរថយន្តចិនបញ្ជាក់ថា ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៤ នេះ ចំនួនការនាំចេញរថយន្តរបស់ប្រទេសចិន ស្មើនឹង៨២ម៉ឺន២ពាន់គ្រឿង កើនឡើង៣០,៥% បើធៀបនឹងឆ្នាំ២០២៣ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ។

ការនាំចេញរថយន្តថាមពលថ្មីបានកើនឡើង៧,៥% បើធៀបនឹងឆ្នាំ២០២៣ ដែលស្មើត្រឹមតែ១៨ម៉ឺន២ពាន់គ្រឿងប៉ុណ្ណោះ ។ រីឯការនាំចេញរថយន្តប្រើប្រាស់ប្រេងឥន្ធនៈ កើនឡើង៣៩% ស្មើនឹង៦៤ម៉ឺនគ្រឿង ។https://www.thedrive.com/uploads/2023/01/27/GettyImages-1457912631-scaled.jpg?auto=webp

អ្នកជំនាញមកពីសមាគមក្រុមហ៊ុនផលិតរថយន្តចិនលើកឡើងថា ឧស្សាហកម្មយានយន្តរបស់ចិនមានសមត្ថភាពប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សារពិភពលោក តាមរយៈការច្នៃប្រឌិត, បច្ចេកវិទ្យា, ការគ្រប់គ្រងដើមទុន និងខ្សែសង្វាក់ឧស្សាហកម្មកើនឡើង ។https://c.files.bbci.co.uk/ECF1/production/_129775606_gettyimages-1477582042.jpg

Xu Haidong ជានាយករងក្រុមវិស្វកររបស់សមាគមក្រុមហ៊ុនផលិតរថយន្តចិននិយាយថា សមត្ថភាពនៃការប្រកួតប្រជែងរបស់រថយន្តចិនបានល្អប្រសើរឡើងជាបន្តបន្ទាប់ ខណៈតម្រូវការនៅទីផ្សារក្រៅប្រទេសកើនឡើងមិនឈប់ឈរ ។ ហេតុនេះ សមាគមសង្ឃឹមថា នៅឆ្នាំ២០២៤ ការនាំចេញរថយន្តរបស់ចិនទៅក្រៅប្រទេស នឹងកើនឡើងប្រមាណ២០% ។https://eastasiaforum.org/wp-content/uploads/2023/07/2023-07-06T000000Z_1592695012_MT1NURPHO000BN5Q7L_RTRMADP_3_ECONOMY-CHINA-scaled.jpg

ក្រៅពីនេះ សមាគមក្រុមហ៊ុនផលិតរថយន្តចិនបានបញ្ជាក់ផងដែរថា ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៤ ចំនួនការលក់រថយន្តរបស់ចិនបានកើនឡើង១១,១% បើធៀបនឹងឆ្នាំ២០២៣ ស្មើជាង៤លានគ្រឿង ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ចំនួនការនាំចេញរថយន្តរបស់ចិនបានកើនឡើង៥៧,៩% បើធៀបនឹងឆ្នាំ២០២២ ។ វាជាចំនួនខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រ ដែលចំនួនការនាំចេញរថយន្តស្មើជិត៥លានគ្រឿង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC8-_V793FkYk-xjKZ11-b7VAIgyJDlMSDc2Hu3HxIwMJX4B49itzxg3kdqcCiSfW0lm_tqtWHQmxfgzGDC7hXx4yMzMgHjjECttn3VevDMDTUSkAhPgyccx7AikyT6foGajoCFcW5K7-t-U4Roi_aW3LsVXDHx0r-bEUQxKEn_iLn0gN_w2ssU93DSHA/s2000/230515103249-china-car-exports-file-051023.jpg

សាមសុងកម្ពុជា រៀបចំកម្មវិធីប្រគល់អំណោយសប្បុរសធម៌ ជូនដល់សិស្សានុសិស្សនៅបឋមសិក្សា ជើងឯក ក្រោមកម្មវិធី “Samsung Love&Care”

0

(ភ្នំពេញ) ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤៖ ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុន សាមសុងកម្ពុជា តែងតែយកចិត្តទុកដាក់ និងបន្តចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិយ៉ាងសកម្ម ជាពិសេសការជំរុញលើកចិត្តដល់សិស្សានុសិស្សជាមួយនឹងទស្សនវិស័យដ៏សំខាន់បំផុតរបស់ខ្លួន គឺអនាគតកុមារនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj33xmiN2vlXfOmxI60aEODctCZRh9Xv-W-CCBJ8Rkx_2YwTWIcbQQXZTIl0JtuF6OBK46iTyru3OYBDCjz9CZsEvB38GxyOeU7FQkXJYWF8jEqx8-L045HDmF05anPxaKMsZe5VxPhxuMDM5aO8uXif0qmwTpNXraREewSVAwL0gH-OysB87AenmTjx6U/s6000/DSC04331.JPGក្រោមយុទ្ធនាការសប្បុរសធម៌ចែករំលែកនូវក្ដីស្រលាញ់របស់ខ្លួន ក្រុមហ៊ុន សាមសុងកម្ពុជា នៅថ្ងៃទី15 ខែមីនា ឆ្នាំ 2024 បានចែកសម្ភារៈសិក្សាប្រមាណ 370 ឈុត ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា ជើងឯក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhAMiJR98bLDY_CrnQNNRAQ7IGxaPlBHyt6dNUrCNmT_u09vy7aPCNUDTk30ySwwypDHgax26Rs-ovUSWR3gb-qQzsOP5JDEgHGpwEDsEy7ybCBZTK20Y8W2u0rh7MPm2OcbVzu28Wc_DHH9AaiH_LuTnyERrHdyEfDqtxIvNymYBz1JW2_1_55T0oDmk/s6000/DSC01574.JPG

ទន្ទឹមនេះក្រុមហ៊ុន សាមសុងកម្ពុជា ក៏បានប្រគល់សាមសុងថេប្លេត ចំនួន 40 គ្រឿង ជូនអង្គការ ហ្គូដណេប៊ឺសកម្ពុជា ផងដែរក្នុងគោលបំណងជួយសម្រាល និងផ្ដល់នូវភាពងាយស្រួលដល់សិស្សានុសិស្សក្នុងការសិក្សាស្រាវជ្រាវស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាស្វែងរកទិន្នន័យបន្ថែមសម្រាប់ជំនួយដល់ការសិក្សារបស់ពួកគេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIiJS67SSqOBMM49mQTgf5uZ1N33i2Mjyl3smuN6Bm-WUhtWscBQCvjF93yyCBrFjBLWkCKcj3yi18sgJlM3kBAGce6dFcOKb1TQ85TPOdfVFQtvPf30pKKQYlOhbhlYbYurm5ziV6zBxHj9BdBvWUZX0s_bcae0Dtlw75GpbOjnq0hWVICnDE9DEp148/s4240/DSC03867.JPG

សកម្មភាពយុទ្ធនាការសប្បុរសធម៌នេះបានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រកបដោយភាពស្និទ្ធស្នាលពោរពេញដោយស្នាមញញឹម។ គោលបំណងដ៏សំខាន់នៃសកម្មភាពសប្បុរសធម៌នេះគឺដើម្បីជួយបំពេញនូវការខ្វះខាត និងជួយសម្រួលដល់ការសិក្សាដោយការផ្សារភ្ជាប់បច្ចេកវិទ្យាក្នុងការអប់រំដល់សិស្សានុសិស្សនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxGTge1FWF_tUb8in_UpIJaS7jp8AEWv_8kw3ixwegEBVUF36xxYmxG1Q8GdoSZbmOoSZsNP9Otm9ZpTDUTyE_vytnS78PYifByThyphenhyphenDvn9ib9BMZ9IYmVXbxzAfH0-NU8Omyf6WC75aVcuGLV3YJCxGmbsiiP_6poeXuapUx3uUqf8jS-ZTjCP94ssnQ8/s4240/DSC03919.JPG

លោក ឈី វណ្ណ: នាយកសាលាបឋមសិក្សា ជើងឯក បានថ្លែងចំណាប់អារម្មណ៍ដូច្នេះថា “តាងនាមលោកគ្រូ អ្នកគ្រូទាំងអស់ សូមថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះក្រុមហ៊ុន សាមសុងកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់អនាគតកុមារ និងលើកទឹកចិត្តពួកគាត់ ដោយការផ្ដល់នូវសម្ភារៈសិក្សាដល់សិស្សានុសិស្សដែលកំពុងតែជួបនូវការខ្វះខាត។ ហើយនេះក៏ជាក្តីរំភើបរីករាយមួយផងដែរ ដែលក្រុមហ៊ុន សាមសុង បានជ្រើសយកសាលាបឋមសិក្សា ជើងឯក សម្រាប់កម្មវិធីសប្បុរសធម៌របស់ខ្លួននាពេលនេះ”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgot61iEBCYfHTSOi9Nt7bE2Qc23vJMd9_TTL0b1sBp91QGe3njWVDcTbqhftaGcu4sz78ioq7fhU_bPqDVdlM572GVUELz2ICeJ_hICULQlAUs9FGmt2qWUVXwRxZ5XADkNo5AC0KHOisV0qmn_2-rxIQ5k06e3JhPZ9TYjP_eXQ7Iz5JA7n9RfciuzfI/s4240/DSC03923.JPG

លោក Hyung Geun Lee អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនសាមសុង ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “ទស្សនវិស័យរបស់សាមសុង គឺអនាគតកុមារកម្ពុជា ដូច្នេះហើយយើងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីឱ្យកុមារនៅកម្ពុជា ទទួលបាននូវសម្ភារៈសិក្សាក៏ដូចជាឧបករណ៍ស្រាវជ្រាវគ្រប់គ្រាន់សម្រាប់ជំនួយដល់ការសិក្សារបស់សិស្សានុសិស្ស ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគាត់ឱ្យកាន់តែរីកចម្រើននាពេលអនាគត ដោយផ្សារភ្ជាប់នូវបច្ចេកវិទ្យាក្នុងការគាំទ្រដល់ការអប់រំ និងការរីកលូតលាស់បញ្ញារបស់កុមារ។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhliR2m4Wd4MX4UT_aQzRNbKECoWMLzxa-lFVfrE0-h1C-aRkwmLBZtx_EZbC6DGEnumlYsPwnCCDMTyAU7fp7BT-gANz117sBeVWHMXw60N7FbBTYGJCIlE_nPk_Z5WrYgSHieHLlyxtRgFYBf-YWQ-Ld-0IA9Tbfn3JynOgQ5RTFtMFQ9zZNl_EASx5w/s4240/DSC03964.JPG

សូមបញ្ជាក់ដែរថា នេះមិនមែនជាលើកទី១ សម្រាប់ក្រុមហ៊ុន សាមសុងកម្ពុជា នោះទេដែលធ្វើយុទ្ធនាការសប្បុរសធម៌មួយនេះ ពោលគឺធ្វើឡើងជារៀងរាល់ឆ្នាំ ហើយក្រុមហ៊ុនបានប្ដេជ្ញាបន្តសកម្មភាពនេះដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍសង្គមជាតិទាំងមូល និងដើម្បីជួយឱ្យកុមារកម្ពុជា ទទួលបានចំណេះជំនាញច្បាស់លាស់ប្រកបដោយភាពវៃឆ្លាត ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ចូលប្រឡូកក្នុងទីផ្សារការងារប្រកបដោយទំនុកចិត្តនៅពេលអនាគត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnqedTw8ni69N5HZxMopGqZTCU2nsPD79P1GBbGQzEyz-jQrFf2LLrI7AHhA1wRDCHm_qnSoXO-pYTNmCYyAh98MwtP3J2uSQQFmms3HzCxWfrq5pVRK3UElOrpkCWTZWGX-evJQgbnctErNyo0UlAKgMUToyQ2goFbnuPFehIHWgvPcOc6ObLP_ne1Q0/s4240/DSC03972.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqX8AtGzkAQD_jG2WohOy22smG37GMap3JtoYnz3rsL7noE8nSSE8bCN-TrIPe2jdKk_PL2pHAKIk_LDOqkWofTfIo_hFqI0T92ScbSRabsO5R47kcXOd3P7JDShoatvhFBrQYVhbbIS7UaZTYkozgXEuiUepHXrB1DhTFk6j2nMJ68SUFvzBY3hZiED4/s4240/DSC04007.JPG