(ភ្នំពេញ) ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤៖ ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុន សាមសុងកម្ពុជា តែងតែយកចិត្តទុកដាក់ និងបន្តចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិយ៉ាងសកម្ម ជាពិសេសការជំរុញលើកចិត្តដល់សិស្សានុសិស្សជាមួយនឹងទស្សនវិស័យដ៏សំខាន់បំផុតរបស់ខ្លួន គឺអនាគតកុមារនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj33xmiN2vlXfOmxI60aEODctCZRh9Xv-W-CCBJ8Rkx_2YwTWIcbQQXZTIl0JtuF6OBK46iTyru3OYBDCjz9CZsEvB38GxyOeU7FQkXJYWF8jEqx8-L045HDmF05anPxaKMsZe5VxPhxuMDM5aO8uXif0qmwTpNXraREewSVAwL0gH-OysB87AenmTjx6U/s6000/DSC04331.JPGក្រោមយុទ្ធនាការសប្បុរសធម៌ចែករំលែកនូវក្ដីស្រលាញ់របស់ខ្លួន ក្រុមហ៊ុន សាមសុងកម្ពុជា នៅថ្ងៃទី15 ខែមីនា ឆ្នាំ 2024 បានចែកសម្ភារៈសិក្សាប្រមាណ 370 ឈុត ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា ជើងឯក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhAMiJR98bLDY_CrnQNNRAQ7IGxaPlBHyt6dNUrCNmT_u09vy7aPCNUDTk30ySwwypDHgax26Rs-ovUSWR3gb-qQzsOP5JDEgHGpwEDsEy7ybCBZTK20Y8W2u0rh7MPm2OcbVzu28Wc_DHH9AaiH_LuTnyERrHdyEfDqtxIvNymYBz1JW2_1_55T0oDmk/s6000/DSC01574.JPG

ទន្ទឹមនេះក្រុមហ៊ុន សាមសុងកម្ពុជា ក៏បានប្រគល់សាមសុងថេប្លេត ចំនួន 40 គ្រឿង ជូនអង្គការ ហ្គូដណេប៊ឺសកម្ពុជា ផងដែរក្នុងគោលបំណងជួយសម្រាល និងផ្ដល់នូវភាពងាយស្រួលដល់សិស្សានុសិស្សក្នុងការសិក្សាស្រាវជ្រាវស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាស្វែងរកទិន្នន័យបន្ថែមសម្រាប់ជំនួយដល់ការសិក្សារបស់ពួកគេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIiJS67SSqOBMM49mQTgf5uZ1N33i2Mjyl3smuN6Bm-WUhtWscBQCvjF93yyCBrFjBLWkCKcj3yi18sgJlM3kBAGce6dFcOKb1TQ85TPOdfVFQtvPf30pKKQYlOhbhlYbYurm5ziV6zBxHj9BdBvWUZX0s_bcae0Dtlw75GpbOjnq0hWVICnDE9DEp148/s4240/DSC03867.JPG

សកម្មភាពយុទ្ធនាការសប្បុរសធម៌នេះបានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រកបដោយភាពស្និទ្ធស្នាលពោរពេញដោយស្នាមញញឹម។ គោលបំណងដ៏សំខាន់នៃសកម្មភាពសប្បុរសធម៌នេះគឺដើម្បីជួយបំពេញនូវការខ្វះខាត និងជួយសម្រួលដល់ការសិក្សាដោយការផ្សារភ្ជាប់បច្ចេកវិទ្យាក្នុងការអប់រំដល់សិស្សានុសិស្សនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxGTge1FWF_tUb8in_UpIJaS7jp8AEWv_8kw3ixwegEBVUF36xxYmxG1Q8GdoSZbmOoSZsNP9Otm9ZpTDUTyE_vytnS78PYifByThyphenhyphenDvn9ib9BMZ9IYmVXbxzAfH0-NU8Omyf6WC75aVcuGLV3YJCxGmbsiiP_6poeXuapUx3uUqf8jS-ZTjCP94ssnQ8/s4240/DSC03919.JPG

លោក ឈី វណ្ណ: នាយកសាលាបឋមសិក្សា ជើងឯក បានថ្លែងចំណាប់អារម្មណ៍ដូច្នេះថា “តាងនាមលោកគ្រូ អ្នកគ្រូទាំងអស់ សូមថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះក្រុមហ៊ុន សាមសុងកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់អនាគតកុមារ និងលើកទឹកចិត្តពួកគាត់ ដោយការផ្ដល់នូវសម្ភារៈសិក្សាដល់សិស្សានុសិស្សដែលកំពុងតែជួបនូវការខ្វះខាត។ ហើយនេះក៏ជាក្តីរំភើបរីករាយមួយផងដែរ ដែលក្រុមហ៊ុន សាមសុង បានជ្រើសយកសាលាបឋមសិក្សា ជើងឯក សម្រាប់កម្មវិធីសប្បុរសធម៌របស់ខ្លួននាពេលនេះ”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgot61iEBCYfHTSOi9Nt7bE2Qc23vJMd9_TTL0b1sBp91QGe3njWVDcTbqhftaGcu4sz78ioq7fhU_bPqDVdlM572GVUELz2ICeJ_hICULQlAUs9FGmt2qWUVXwRxZ5XADkNo5AC0KHOisV0qmn_2-rxIQ5k06e3JhPZ9TYjP_eXQ7Iz5JA7n9RfciuzfI/s4240/DSC03923.JPG

លោក Hyung Geun Lee អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនសាមសុង ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “ទស្សនវិស័យរបស់សាមសុង គឺអនាគតកុមារកម្ពុជា ដូច្នេះហើយយើងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីឱ្យកុមារនៅកម្ពុជា ទទួលបាននូវសម្ភារៈសិក្សាក៏ដូចជាឧបករណ៍ស្រាវជ្រាវគ្រប់គ្រាន់សម្រាប់ជំនួយដល់ការសិក្សារបស់សិស្សានុសិស្ស ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគាត់ឱ្យកាន់តែរីកចម្រើននាពេលអនាគត ដោយផ្សារភ្ជាប់នូវបច្ចេកវិទ្យាក្នុងការគាំទ្រដល់ការអប់រំ និងការរីកលូតលាស់បញ្ញារបស់កុមារ។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhliR2m4Wd4MX4UT_aQzRNbKECoWMLzxa-lFVfrE0-h1C-aRkwmLBZtx_EZbC6DGEnumlYsPwnCCDMTyAU7fp7BT-gANz117sBeVWHMXw60N7FbBTYGJCIlE_nPk_Z5WrYgSHieHLlyxtRgFYBf-YWQ-Ld-0IA9Tbfn3JynOgQ5RTFtMFQ9zZNl_EASx5w/s4240/DSC03964.JPG

សូមបញ្ជាក់ដែរថា នេះមិនមែនជាលើកទី១ សម្រាប់ក្រុមហ៊ុន សាមសុងកម្ពុជា នោះទេដែលធ្វើយុទ្ធនាការសប្បុរសធម៌មួយនេះ ពោលគឺធ្វើឡើងជារៀងរាល់ឆ្នាំ ហើយក្រុមហ៊ុនបានប្ដេជ្ញាបន្តសកម្មភាពនេះដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍសង្គមជាតិទាំងមូល និងដើម្បីជួយឱ្យកុមារកម្ពុជា ទទួលបានចំណេះជំនាញច្បាស់លាស់ប្រកបដោយភាពវៃឆ្លាត ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ចូលប្រឡូកក្នុងទីផ្សារការងារប្រកបដោយទំនុកចិត្តនៅពេលអនាគត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnqedTw8ni69N5HZxMopGqZTCU2nsPD79P1GBbGQzEyz-jQrFf2LLrI7AHhA1wRDCHm_qnSoXO-pYTNmCYyAh98MwtP3J2uSQQFmms3HzCxWfrq5pVRK3UElOrpkCWTZWGX-evJQgbnctErNyo0UlAKgMUToyQ2goFbnuPFehIHWgvPcOc6ObLP_ne1Q0/s4240/DSC03972.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqX8AtGzkAQD_jG2WohOy22smG37GMap3JtoYnz3rsL7noE8nSSE8bCN-TrIPe2jdKk_PL2pHAKIk_LDOqkWofTfIo_hFqI0T92ScbSRabsO5R47kcXOd3P7JDShoatvhFBrQYVhbbIS7UaZTYkozgXEuiUepHXrB1DhTFk6j2nMJ68SUFvzBY3hZiED4/s4240/DSC04007.JPG