សក់គឺជាមន្តស្នេហ៍ម្យ៉ាងរបស់មនុស្សគ្រប់ភេទ មិនថាសក់ត្រង់ឬក៏រួញ វែងឬក៏ខ្លីមិនមែនជារឿងសំខាន់នោះទេតែចំណុចសំខាន់គឺស្ថិតនៅត្រង់ក្លិន។ តើអ្នកធ្លាប់ឬទេនៅពេលមាននរណាម្នាក់ដើរកាត់យើងហើយអ្នកទទួលបានក្លិនក្រអូបពីសក់របស់គេយើងក៏ចង់ងាកតាមហិតដែរមែនអត់? ជឿថាអ្នកណាក៏ចង់បានសក់ដែលមានក្លិនក្រអូបបែបនេះដែរ រហូតមានអ្នកខ្លះយកទឹកអប់មកបាញ់សក់ទៀតផង តែវិធីនេះមិនបានជួយឱ្យសក់របស់អ្នកក្រអូបជាប់បានយូរនោះទេ។ ដូច្នេះដើម្បីធ្វើឱ្យសក់របស់អ្នកមានក្លិនក្រអូបបានយូរ ចូរអ្នកអនុវត្តគន្លឹះសាមញ្ញដូចខាងក្រោម៖

១.ការពារសក់នៅពេលចូលផ្ទះបាយ៖ ជាការពិតណាស់ស្ត្រីគ្រប់រូបជៀសមិនផុតទេពីការចូលផ្ទះបាយដើម្បីចម្អិនអាហារ ឬអ្នកខ្លះទៀតធ្វើការនៅក្នុងបរិយាកាសអាហារ គឺជាសកម្មភាពដែលធ្វើឱ្យសក់របស់អ្នកមានក្លិនមិនល្អ ដែលជាប់ក្នុងរយៈពេលយូរ។ ដូច្នេះនៅពេលនេះ អ្នកគួរតែចងសក់របស់អ្នកឡើង ឬពាក់មួក ដើម្បីឱ្យសក់របស់អ្នកមានក្លិនក្រអូបបានយូរ។https://img.freepik.com/free-photo/woman-chef-cooking-vegetables-pan_1303-22287.jpg

២.សម្អាតវត្ថុដែលប៉ះនឹងសក់ជាប្រចាំ៖ វត្ថុដែលអាចប៉ះសក់រួមមាន មួក ស្រោមខ្នើយ ក្រាស់សិតសក់ និងបូរចង់សក់ជាដើម… បន្ទាប់ពីប្រើបានមួយរយៈ វានឹងចាប់ផ្តើមកកកុញញើស និងប្រេងលើស។ ផលិតផលទាំងនេះត្រូវលាងសម្អាតជាប្រចាំ ដើម្បីកម្ចាត់ក្លិនមិនល្អ និងមេរោគចេញពីស្បែកក្បាល។ ជាងនេះទៅទៀត នៅពេលដែលសក់របស់អ្នកប៉ះនឹងវត្ថុដែលស្អាត និងមានក្លិនក្រអូប វាក៏ជួយរក្សាក្លិនសក់របស់អ្នកបានមួយផ្នែកផងដែរ។https://media-cldnry.s-nbcnews.com/image/upload/t_fit-760w,f_auto,q_auto:best/newscms/2018_15/1325953/how-often-should-you-wash-your-hair-today-main-180320.jpg

៣.ប្រើសាប៊ូកក់សក់ និងក្រែមបន្ទន់ឱ្យបានត្រឹមត្រូវ៖ ដើម្បីបានសក់ស្អាត និងក្រអូបបានយូរ ដំបូងយើងត្រូវយកម៉ាស់អប់សក់ ឬប្រេងដូងមកលាបឱ្យសព្វសរសៃសក់ រួចទុកចោល១០ ទៅ ១៥នាទី។ បន្ទាប់មកត្រូវប្រើទឹកស្អាតលាងសក់ចេញឱ្យអស់ជាតិម៉ាស់ ក្រោយមកកក់សក់ជាមួយសាប៊ូចំនួនពីរដង ដោយកក់លើកទីមួយជាការលាងសំអាតជាតិកង្វក់ចេញពីសរសៃសក់ និងស្បែកក្បាល។ ហើយលើកទីពីរ ធ្វើឱ្យសក់របស់អ្នកទទួលបានការថែបំប៉ន និងក្លិនក្រអូបពីសាប៊ូ រួចប្រើក្រែមបន្ទន់សក់ប្រសិនបើចង់បានសក់ដែលមានសុខភាពល្អរឹងមាំ និងមានក្លិនក្រអូបបានយូរ ដោយអប់ទុកត្រឹម២ ទៅ ៣ នាទី ហើយលាងទឹកចេញឱ្យអស់ជាតិក្រែមបន្ទន់សក់ជាការស្រេច។
https://health.wordpress.clevelandclinic.org/wp-content/uploads/sites/3/2018/08/HowOftenToWashHair-1213680761-770x533-1.jpg
៤.ប្រើសេរ៉ូម៖ បន្ទាប់ពីកក់សក់រួចគួរប្រើសេរ៉ូមដើម្បីការពារសក់ពីកម្ដៅ ដូចជាកម្ដៅថ្ងៃ និងកម្ដៅពីការផ្លុំសក់ជាដើម។ សេរ៉ូមនិងជួយឱ្យសក់របស់អ្នកមានសុខភាពល្អមិនផុយស្រួយ នៅពេលសក់របស់អ្នកមានសុខភាពល្អការចាប់ក្លិនក្រអូបក៏ជាប់បានយូរដូចគ្នាផងដែរ៕