Home ព័ត៌មានអន្តរជាតិ ចិននាំចេញរថយន្តជាង៨២ម៉ឺនគ្រឿងក្នុងរយៈពេល២ខែដំបូង

ចិននាំចេញរថយន្តជាង៨២ម៉ឺនគ្រឿងក្នុងរយៈពេល២ខែដំបូង

51
0

ប្រទេសចិន ៖ សមាគមក្រុមហ៊ុនផលិតរថយន្តចិនបញ្ជាក់ថា ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៤ នេះ ចំនួនការនាំចេញរថយន្តរបស់ប្រទេសចិន ស្មើនឹង៨២ម៉ឺន២ពាន់គ្រឿង កើនឡើង៣០,៥% បើធៀបនឹងឆ្នាំ២០២៣ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ។

ការនាំចេញរថយន្តថាមពលថ្មីបានកើនឡើង៧,៥% បើធៀបនឹងឆ្នាំ២០២៣ ដែលស្មើត្រឹមតែ១៨ម៉ឺន២ពាន់គ្រឿងប៉ុណ្ណោះ ។ រីឯការនាំចេញរថយន្តប្រើប្រាស់ប្រេងឥន្ធនៈ កើនឡើង៣៩% ស្មើនឹង៦៤ម៉ឺនគ្រឿង ។https://www.thedrive.com/uploads/2023/01/27/GettyImages-1457912631-scaled.jpg?auto=webp

អ្នកជំនាញមកពីសមាគមក្រុមហ៊ុនផលិតរថយន្តចិនលើកឡើងថា ឧស្សាហកម្មយានយន្តរបស់ចិនមានសមត្ថភាពប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សារពិភពលោក តាមរយៈការច្នៃប្រឌិត, បច្ចេកវិទ្យា, ការគ្រប់គ្រងដើមទុន និងខ្សែសង្វាក់ឧស្សាហកម្មកើនឡើង ។https://c.files.bbci.co.uk/ECF1/production/_129775606_gettyimages-1477582042.jpg

Xu Haidong ជានាយករងក្រុមវិស្វកររបស់សមាគមក្រុមហ៊ុនផលិតរថយន្តចិននិយាយថា សមត្ថភាពនៃការប្រកួតប្រជែងរបស់រថយន្តចិនបានល្អប្រសើរឡើងជាបន្តបន្ទាប់ ខណៈតម្រូវការនៅទីផ្សារក្រៅប្រទេសកើនឡើងមិនឈប់ឈរ ។ ហេតុនេះ សមាគមសង្ឃឹមថា នៅឆ្នាំ២០២៤ ការនាំចេញរថយន្តរបស់ចិនទៅក្រៅប្រទេស នឹងកើនឡើងប្រមាណ២០% ។https://eastasiaforum.org/wp-content/uploads/2023/07/2023-07-06T000000Z_1592695012_MT1NURPHO000BN5Q7L_RTRMADP_3_ECONOMY-CHINA-scaled.jpg

ក្រៅពីនេះ សមាគមក្រុមហ៊ុនផលិតរថយន្តចិនបានបញ្ជាក់ផងដែរថា ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៤ ចំនួនការលក់រថយន្តរបស់ចិនបានកើនឡើង១១,១% បើធៀបនឹងឆ្នាំ២០២៣ ស្មើជាង៤លានគ្រឿង ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ចំនួនការនាំចេញរថយន្តរបស់ចិនបានកើនឡើង៥៧,៩% បើធៀបនឹងឆ្នាំ២០២២ ។ វាជាចំនួនខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រ ដែលចំនួនការនាំចេញរថយន្តស្មើជិត៥លានគ្រឿង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC8-_V793FkYk-xjKZ11-b7VAIgyJDlMSDc2Hu3HxIwMJX4B49itzxg3kdqcCiSfW0lm_tqtWHQmxfgzGDC7hXx4yMzMgHjjECttn3VevDMDTUSkAhPgyccx7AikyT6foGajoCFcW5K7-t-U4Roi_aW3LsVXDHx0r-bEUQxKEn_iLn0gN_w2ssU93DSHA/s2000/230515103249-china-car-exports-file-051023.jpg