ឋានសួគ៌បូកគោ ឬក៏គេច្រើនហៅថា ឧទ្យានជាតិព្រះមុនីវង្សបូកគោ ជាឋានសួគ៌នៃក្រុងធម្មជាតិ មានទីតាំងស្ថិតនៅក្នុងខេត្តកំពត គឺជារមណីយដ្ឋានដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវជាតិ និង អន្ដរជាតិ តាមរយៈនៅលើភ្នំនេះមានដូចជា វាលស្រែមួយរយ ទឹកធ្លាក់ និងអាចមើលទេសភាពមកខាងក្រោមយ៉ាងស្រស់ស្អាត និងអាចចាប់ពពកបានផងដែរ។

ក្រៅពីកន្លែងទេសចរទាំងនេះ ភ្ញៀវទេសចរណ៍ក៏អាចទៅកម្សាន្តនៅមាត់បឹង នៅលើភ្នំបូកគោ ដែលអនុញ្ញាតឱ្យភ្ញៀវទរសចរ សម្រាកបោះតង់ ស្ទួចត្រី និងជិះទូកកម្សាន្តបានយ៉ាងរីករាយ។https://scontent.fpnh1-1.fna.fbcdn.net/v/t39.30808-6/336887355_1901218843555724_2119504257470369782_n.jpg?_nc_cat=105&ccb=1-7&_nc_sid=5f2048&_nc_ohc=xrTZhB0_V5MAX85yenH&_nc_ht=scontent.fpnh1-1.fna&oh=00_AfCcix9wx8ZmFoMogMKUWckCLjmEqaexGO4sl0D0Nr40QQ&oe=65F96FB6

យូរៗម្តង គេសង្កេតឃើញមានអ័ព្ទចុះមកប៉ប្រះនឹងផ្ទៃបឹងបង្កើតបានជាផ្ទាំងទស្សនីយភាពដ៏គួរឱ្យទាក់ទាញ។ អាស្រ័យហេតុនេះហើយទើបធ្វើអោយទីនោះមានអាកាសធាតុត្រជាក់ និងមានបរិយាកាសស្រស់ស្រាយខុសប្លែកពីបឹងដទៃទៀត។
https://www.oknha.news/wp-content/uploads/2023/03/328989947_852859012476559_1429765636437666150_n-1024x767.jpg
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺនៅទីនោះក៏មានត្រីចិញ្ចឹមជាច្រើនក្បាល ដែលានពណ៌យ៉ាងស្រស់ស្អាត ហែលបង្អួតសម្រស់អោយភ្ញៀវទេសចរអាចគយគន់យ៉ាងរីករាយថែមទៀត៕

 https://scontent.fpnh1-2.fna.fbcdn.net/v/t31.18172-8/28827141_1252142588251850_8646243027996875893_o.jpg?_nc_cat=110&ccb=1-7&_nc_sid=5f2048&_nc_ohc=GdgAaMskmFEAX_S4ntM&_nc_ht=scontent.fpnh1-2.fna&oh=00_AfDQd_Nk05zNo1ihQPNfMbFYZE1_idyaW0_I63p08RgrMQ&oe=661C67EA