Home Blog Page 1228

ថៃ និងសិង្ហបុរី បានស្វាគមន៍ភ្ញៀវទេសចរចិនច្រើនបំផុតនៅដើមឆ្នាំនេះ

0

បរទេស៖ ភ្ញៀវទេសចរចិនបានសម្រុកទៅក្រៅប្រទេសក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ដោយសិង្ហបុរី និងថៃទទួលបានអត្ថប្រយោជន៍ច្រើនបំផុត ដោយសារគោលនយោបាយមិត្តភាព និងទិដ្ឋាការ។ ខណៈបច្ចុប្បន្នប្រទេសចិនក៏កំពុងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញដើម្បីទាក់ទាញភ្ញៀវទេសចរផងដែរ នេះបើយោងតាមគេហទំព័ររបស់ការិយាល័យក្រុមប្រឹក្សារដ្ឋនៃប្រទេសចិន។Return of Chinese Tourists to Thailand Has Pros, Cons

ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមគោលដៅអន្តរជាតិ សិង្ហបុរី និងថៃត្រូវបានចាត់ទុកថាជា “ប្រទេសដែលទទួលបានអត្ថប្រយោជន៍ច្រើនបំផុត” ក្នុងការទាក់ទាញភ្ញៀវទេសចរចិន ជាពិសេសបន្ទាប់ពីការផ្លាស់ប្តូរការលើកលែងទិដ្ឋាការទ្វេភាគី។ ភ្ញៀវទេសចរចិនទៅកាន់ប្រទេសសិង្ហបុរីដែលមានលិខិតឆ្លងដែនធម្មតា មិនត្រូវការទិដ្ឋាការរហូតដល់ ៣០ ថ្ងៃដើម្បីធ្វើដំណើរ ទៅសួរសុខទុក្ខសាច់ញាតិ ឬធ្វើការ។ គោលការណ៍លើកលែងទិដ្ឋាការនេះចូលជាធរមានចាប់ពីថ្ងៃទី ៩ ខែកុម្ភៈ មួយថ្ងៃមុនថ្ងៃចូលឆ្នាំ។ ចាប់ពីថ្ងៃទី ១ ខែមីនា កិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាងចិន និងថៃក៏ចូលជាធរមានផងដែរ។Thailand welcomes 1st group of Chinese tourists after China's optimized  COVID-19 strategy-Xinhua

លោក Fan Dongxiao នាយកនៃការធ្វើដំណើរអន្តរជាតិរយៈពេលខ្លីនៅវេទិកាធ្វើដំណើរតាមអ៊ីនធឺណិត Tuniu បាននិយាយថា សិង្ហបុរី ថៃ និងម៉ាឡេស៊ី “មានប្រជាប្រិយភាពយ៉ាងខ្លាំងជាមួយភ្ញៀវទេសចរចិន” ជាពិសេសបន្ទាប់ពីប្រទេសទាំងបីអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការទាំងអស់។ Dongxiao បានបន្តទៀតថា “គោលនយោបាយទិដ្ឋាការមិត្តភាពនឹងលើកកម្ពស់ទេសចរណ៍អន្តរជាតិ” ។ លោកបានបន្ថែមថា ដំណើរកម្សាន្តរយៈពេល ៥ ថ្ងៃទៅប្រទេសសិង្ហបុរី-ម៉ាឡេស៊ីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ គឺជារឿងមមារញឹកបំផុតសម្រាប់ក្រុមហ៊ុន។After opening borders, China presses Singapore for visa-free travel deal |  Reuters

ទោះជាយ៉ាងណា ប្រទេសមួយចំនួននៅអឺរ៉ុបក៏កំពុងក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកធ្វើដំណើរចិនផងដែរ ដោយសារចំនួនជើងហោះហើរកើនឡើង។ យោងតាមក្រុមអ្នកធ្វើដំណើរពិភពលោក Qunar បានការកក់កន្លែងនៅប្រទេសរុស្ស៊ី អេស្ប៉ាញ អ៊ីតាលី និងបារាំងសម្រាប់ថ្ងៃឈប់សម្រាកនិទាឃរដូវកំពុង “កើនឡើងជាបន្តបន្ទាប់” ។ គោលដៅនៅអឺរ៉ុបខាងជើងដែលមានទេសភាពព្រិលក្នុងរឿងនិទាន និង aurora borealis ដូចជាប្រទេសន័រវេស ហ្វាំងឡង់ ដាណឺម៉ាក និងអ៊ីស្លង់ក៏កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ Qunar ផងដែរ៕

គោលនយោបាយក្រសួងកសិកម្មថៃជំរុញឱ្យផលិតផលកសិកម្មមានតម្លៃ

0

ប្រទេសថៃ ៖ អ្នកនាង អាយ៉ារីន ផាន់រីត អ្នកនាំពាក្យក្រសួងកសិកម្មប្រទេសថៃបានលើកឡើងថា តម្លៃទិន្នផលកសិកម្មសំខាន់ៗជាច្រើនមុខបានកើនឡើងជាបន្តបន្ទាប់ ហើយបានធ្វើឱ្យកសិករពេញចិត្តយ៉ាងខ្លាំង ។ តម្លៃទិន្នផលកសិកម្មកើនឡើងនេះ ស្របតាមគោលនយោបាយទីផ្សារ និងការបង្កើនប្រាក់ចំណូលរបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Srettha Thavisin និងស្ថិតក្រោមការជំរុញរបស់លោក Thammanat Phromphao រដ្ឋមន្ត្រីក្រសួងកសិកម្ម ។

អ្នកនាង អាយ៉ារីន ផាន់រីត បន្តថា ប្រទេសថៃបានផ្តោតលើការបង្ក្រាបយ៉ាងតឹងរ៉ឹងលើការនាំចូលទិន្នផលកសិកម្មខុសច្បាប់, ពន្លឿនការដោះស្រាយបញ្ហាតម្លៃទិន្នផលធ្លាក់ចុះ, បង្កើនប្រសិទ្ធភាពគ្រប់គ្រងទឹកប្រើប្រាស់ក្នុងអំឡុងពេលគ្រោះរាំងស្ងួត និងគ្មានភ្លៀងធ្លាក់គ្រប់គ្រាន់ ព្រមទាំងការលើកកម្ពស់ទិន្នផលកសិកម្មផងដែរ ។

ហេតុនេះ លទ្ធផលការអនុវត្តការងាររយៈពេល៤ខែកន្លងមកឃើញថា តម្លៃទិន្នផលកសិកម្មមួយចំនួនបានកើនឡើងជាបន្តបន្ទាប់ ដូចជា ៖ ស្រូវ, ដំឡូងមី, ជ័រកៅស៊ូ, ដូងប្រេង, ដូង, ម្នាស់, ទឹកដោះគោឆៅ និងសាច់ជ្រូក ហើយក្នុងចំណោមនោះ តម្លៃសាច់ជ្រូកបានកើនឡើង៤បាតក្នុង១គីឡូក្រាម ក្រោយពីអាជ្ញាធរបានបង្ក្រាបសាច់ជ្រូកនាំចូលខុសច្បាប់ និងត្រួតពិនិត្យកន្លែងរកស៊ីសាច់ជ្រូកខុសច្បាប់នៅទូទាំងប្រទេសថៃ ស្មើជាង២.០០០កន្លែង ។7 agrotourism projects to visit in Thailand | Responsible Thailand

ចំណែកជ័រកៅស៊ូ បើគិតត្រឹមថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ គឺកៅស៊ូបន្ទះមានតម្លៃជាមធ្យមស្មើនឹង៥៤.៨៩បាតក្នុង១គីឡូក្រាម គឺខ្ពស់ជាងតម្លៃនៅខែកញ្ញា ឆ្នាំ២០២៣ ដែលស្មើត្រឹមតែ៤៥.៥១បាតក្នុង១គីឡូក្រាម ។ ហេតុនេះ តម្លៃជ័រកៅស៊ូបានកើនឡើងជាបន្តបន្ទាប់ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការបង្ក្រាប និងត្រួតពិនិត្យការនាំចូលជ័រកៅស៊ូ និងទិន្នផលកសិកម្មខុសច្បាប់ពីប្រទេសជិតខាង ។ នេះជាលទ្ធផលដែលទទួលបានពីវិធានការគាំទ្រការប្រើប្រាស់ជ័រកៅស៊ូក្នុងប្រទេសថៃ ។The Official Rubber Tree Thread - Farming in Thailand Forum - Thailand  News, Travel & Forum - ASEAN NOW

លើសពីនេះ តម្លៃជ័រកៅស៊ូកើនឡើងដោយសារមានតម្រូវការនៅលើទីផ្សារ, ការងើបឡើងវិញនៃឧស្សាហកម្មក្នុង និងក្រៅប្រទេស ជាពិសេស ឧស្សាហកម្មយានយន្ត ។ រីឯទឹកដោះគោឆៅ បច្ចុប្បន្ន មានតម្លៃជាមធ្យមស្មើនឹង២០.២១បាតក្នុង១គីឡូក្រាម កើនឡើងលើសខែកញ្ញា ឆ្នាំ២០២៣ ដែលមានតម្លៃត្រឹមតែ១៩.៦៥បាតក្នុង១គីឡូក្រាម ។ ហេតុនេះ តម្លៃផលិតផលទាំងនេះកើនឡើងក្រោយពីក្រសួងកសិកម្មបានប្រកាសដំឡើងតម្លៃទឹកដោះគោនៅកន្លែងប្រមូលទិញទឹកដោះគោឆៅដើម្បីជួយកសិករ ។

ក្រសួងកសិកម្មក៏បានជំរុញដំណើរការការងារគ្រប់ផ្នែកតាមគោលនយោបាយ និងគម្រោងដែលបានត្រៀមទុក ដើម្បីលើកកម្ពស់គុណភាពទិន្នផលកសិកម្ម និងតម្លៃទិន្នផលកសិកម្ម, ដោះស្រាយបញ្ហាជីវភាពរស់នៅរបស់បងប្អូនពលរដ្ឋឱ្យល្អប្រសើរឡើង, វិស័យកសិកម្មរីកចម្រើន និងមានប្រាក់ចំណូលកើនឡើងជាលំដាប់ផងដែរ ៕

ស្វាយចន្ទីកម្ពុជា ជាប់ចំណាត់ថ្នាក់លំដាប់លេខ៣លើពិភពលោក

0

នៅក្នុងសន្និសីទស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤ ធ្វើឡើងនៅខេត្តសៀមរាប ថ្ងៃទី១ កុម្ភៈ ២០២៤ បានឱ្យដឹងថា កសិផលស្វាយចន្ទីរបស់កម្ពុជា ដែលទទួលបានចំណាត់ថ្នាក់លំដាប់ទី៣ ក្នុងពិភពលោក តាមរយៈអង្គការស្បៀង និងកសិកម្ម របស់អង្គការសហប្រជាជាតិ (FAO)។

នៅកម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ៤៧ម៉ឺន ២ ៩៤៦ហិកតា និងទទួលបានទិន្នផលចំនួន ៧០ ៩៤១៩តោន ហើយនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅទីផ្សារអន្តជាតិបានប្រមាណ ៦៥៦០០០ តោន។ជាទូទៅ ស្វាយចន្ទី ផ្តើមចេញផ្កាតាំងពីខែធ្នូ រហូតដល់ ខែកុម្ភៈ អាស្រ័យទៅតាមពូជស្រាល កណ្តាល និងធ្ងន់ គឺអាចប្រមូលផលនៅក្នុងខែកុម្ភៈដល់ខែឧសភា។

នៅក្នុងមួយដើមមានផ្លៃជាមធ្យមគឺប្រមូលផលយ៉ាងតិច ៤ដង ដែលធ្វើឡើងតាមរយៈពេលមួយសប្តាហ៍ម្តង។ ការប្រមូលផល គួរប្រមូលផលយកផ្លែទុំ និងផ្លៃ ដែលធ្លាក់នៅលើដី បើប្រមូលផលផ្លែដែលមិនទាន់ទុំល្អ គ្រាប់ ដែលបានមកត្រូវ ស្វិតតូច គុណភាពទាប មិនអាចប្រើជាគ្រាប់ពូជបាន។សូមបញ្ជាក់ថា ស្វាយចន្ទីអាចនឹង មានអាយុ ៧០-១០០ឆ្នាំ តែទិន្នផលជា អតិបរិមា មិនលើសពី២៥ ឆ្នាំឡើយ។ ជាមធ្យម ៣-៥ ឆ្នាំឱ្យទិន្នផល ប្រមាណ ១-៣ គីឡូក្រាម ក្នុងមួយដើម អាយុពី ៦-១០ ឆ្នាំឱ្យទិន្នផលជាមធ្យម ៥-២០ គីឡូក្រាម ក្នុងមួយដើម និង អាយុ ១០ឡើងទៅ ឱ្យទិន្នផលជា មធ្យម ១០-៦០ គ.ក្រក្នុង មួយដើម៕

 

រឿងអាថ៌កំបាំង ៧ យ៉ាងដែលកើតឡើងក្នុងខ្លួនយើងនៅពេលគេង

0

តើអ្នកដឹងទេថា នៅពេលដែលយើងគេងនឹងមានរឿងអ្វីខ្លះកើតឡើងនៅក្នុងខ្លួនរបស់យើង? ពិតណាស់នៅពេលដែលយើងគេង យើងមិនដឹងទេថាតើរាងកាយរបស់យើងនឹងទៅជាយ៉ាងណា ហើយអ្នកប្រាកដជាចង់ដឹងហើយថារាងកាយក្នុងខ្លួនរបស់យើងនឹងដំណើរការយ៉ាងដូចម្តេចនៅពេលដែលយើងគេង។ ដូច្នេះបើយោងតាមលោក Bright Side បានស្រាវជ្រាវយ៉ាងហ្មត់ចត់នូវប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍នេះ ដោយគាត់បានបង្ហាញសកម្មភាពអាថ៌កំបាំងចំនួន ៧ ដែលកើតឡើងចំពោះរាងកាយរបស់យើងនៅពេលគេង៖

១.សាច់ដុំនឹងខ្វិន៖ នៅពេលដែលអ្នកធ្លាក់ចូលទៅក្នុងស្ថានភាព REM ដែលជាស្ថានភាពនៃការគេងលង់លក់បំផុត សាច់ដុំនៃអវយវៈនឹងត្រូវខ្វិនទាំងស្រុង និងមិនអាចធ្វើចលនាបានជាបណ្តោះអាសន្ន។What happens in your brain while you sleep? | Live Science

២.ភ្នែកផ្លាស់ទីក្នុងល្បឿនអតិបរមា៖ គ្រប់ដំណាក់កាលនៃការគេងមានតួនាទីរក្សាខួរក្បាលរបស់អ្នកឱ្យមានសុខភាពល្អ និងមានផាសុកភាព។ សរុបមក ការគេងមាន៥ដំណាក់កាល ហើយដំណាក់កាលនីមួយៗនឹងជ្រៅជាងដំណាក់កាលមុនៗ។ នៅពេលដែលយើងឆ្លងកាត់ដល់ដំណាក់កាលទី ៥ ភ្នែករបស់អ្នកនឹងផ្លាស់ទីជាបន្តបន្ទាប់ក្នុងល្បឿនអតិបរមា ប៉ុន្តែអ្នកនឹងមិនដឹងទេ ពីព្រោះអ្នកកំពុងជាប់ក្នុងសុបិន្ត។

៣.អ័រម៉ូនលូតលាស់ត្រូវបានបញ្ចេញ៖ អ័រម៉ូន HGH ដែលជាអរម៉ូនលូតលាស់របស់មនុស្ស ទទួលខុសត្រូវក្នុងការលើកកម្ពស់ការបង្កើតឡើងវិញនូវឆ្អឹង សាច់ដុំ និងជាលិកា។ នៅពេលអ្នកគេង ការផលិតអរម៉ូននេះត្រូវបានធ្វើឱ្យសកម្មពេញរាងកាយរបស់អ្នក ដែលវារួមចំណែកដល់ការព្យាបាលមុខរបួស និងការបង្កើតឡើងវិញនូវកោសិកាថ្មី។The Importance of Sleep and Improving Sleep Quality

៤.ការកិនធ្មេញ៖ បាតុភូតនេះមិនកើតឡើងចំពោះមនុស្សគ្រប់គ្នាទេ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនក្រោកពីដំណេកនៅពេលព្រឹកដោយឈឺថ្គាម ដោយសារតែពួកគេកិនធ្មេញយ៉ាងខ្លាំងពេលកំពុងគេង។ ការកិនធ្មេញអាចជាលទ្ធផលនៃការខូចឆ្អឹងថ្គាម វាក៏អាចជាលទ្ធផលនៃឥទ្ធិពលផ្លូវចិត្ត ដែលជាវិធីមួយដើម្បីបញ្ចេញការរារាំងផ្លូវអារម្មណ៍ និងភាពតានតឹងដែលប្រមូលផ្តុំក្នុងរយៈពេលជាច្រើនថ្ងៃ។

៥.ការសុបិន្ត៖ វិទ្យាសាស្រ្តនៅតែមិនអាចពន្យល់ពីរបៀបដែលយើងបង្កើតសុបិន្តបានទេ ប៉ុន្តែតាមការស្រាវជ្រាវយើងអាចដឹងថាខួរក្បាលរបស់យើងនឹងបង្កើតក្តីសុបិន្តពីអ្វីដែលមាននៅក្នុងជីវិតប្រចាំថ្ងៃ និងការចងចាំដែលជ្រៅនៅក្នុងចិត្ត។Why You Don't Sleep as Well on Vacation—Plus, What to Do About It

៦.អាចឮការផ្ទុះភ្លាមៗ៖ ធ្លាប់ទេ គេងសុខៗស្រាប់តែមានអារម្មណ៍ថាមានការផ្ទុះដ៏ធំមួយដែលនឹងធ្វើឱ្យអ្នកភ្ញាក់ពីដំណេកនិងភ័យខ្លាចជាខ្លាំង ប៉ុន្តែតាមពិតទៅមិនមានអ្វីកើតឡើងទាល់តែសោះ។ អ្នកដែលមានរោគសញ្ញានេះមានអារម្មណ៍ដូចជាក្បាលរបស់ពួកគេកំពុងផ្ទុះ ឬពួកគេអាចឮសំឡេងខ្លាំងដូចគ្រាប់កាំភ្លើង។ រោគសញ្ញានេះមិនបង្កឱ្យមានការឈឺចាប់ខាងរាងកាយទេ ប៉ុន្តែវាអាចមានផលប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរ ។

៧.ខួរក្បាលបន្សាបជាតិពុល និងព្យាបាលខ្លួនឯង៖ បន្ទាប់ពីការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Rochester ជឿថា នៅពេលអ្នកគេង ខួរក្បាលរបស់អ្នកនឹងកម្ចាត់កាកសំណល់ដែលកកកុញនៅពេលថ្ងៃ។ យន្តការនេះត្រូវបានធ្វើឱ្យសកម្មនៅពេលយើងគេងហើយត្រូវបានគេហៅថាប្រព័ន្ធ Glymphatic។ វាមានតួនាទីលុបចោល ព័ត៌មានដែលគ្មានប្រយោជន៍ខ្លះៗ លើសពីនេះខួរក្បាលក៏នឹងចងចាំព័ត៌មានសំខាន់ៗ ក៏ដូចជាភ្ជាប់ទំនាក់ទំនងឡើងវិញផងដែរ៕What happens to our bodies when we are sleeping? | body+soul

មហាជនផ្ទុះកំហឹងជាថ្មី ក្រុមចែអំបិលម្ទេស ផលិតវីដេអូយកសត្វសុនកមកសម្ញែង

0

មិនមែនជាលើកទី១ហើយក៏មិនមែនជាលើកទី១០ ប៉ុន្តែគឺជាលើកទីរាប់ភ្លេចរបស់ក្រុមផលិតវីដេអូមិនសមភ្នែកទាល់តែសោះរបស់ក្រុម ចែអំបិលម្ទេស ដែលនៅតែបន្តផលិតមាតិការមិនគម្បីម្តងហើយម្តងទៀត ខណៈមកទល់ពេលនេះសមត្ថកិច្ចពាក់ព័ន្ធនៅតែមិនមានចំណាត់ការអ្វីទៅលើក្រុមនេះបាន រហូតមហាជនកើតក្តីខឹងសម្បារនិងចោទអាជ្ញាធរអសមត្ថភាព។

នាពេលថ្មីៗនេះតាមរយៈគណនី good.food.2024 ដែលបានបង្ហោះវីដេអូពីស្រ្តីពីរនាក់ដែលកំពុងហូបអាហារ ប៉ុន្តែបែរជាយកសត្វសុនកទាំងមូលមកសម្ញែងដើម្បីទាក់ទាញចំណាប់អារម្មណ៍ទោះបីដឹងថារូបភាពនេះមិនសមរម្យហើយត្រូវគេជេរក៏ដោយ ប៉ុន្តែនៅតែប្រព្រឹត្តដើម្បីតែម៉្យាងគឺ «លុយ»។ ស្រ្តីពីរនាក់នេះត្រូវបានមហាជនលើកឡើងថាគឺជាគ្នីគ្នារបស់ ចែអំបិលម្ទេស ព្រោះក្នុងវីដេអូភាគច្រើននៅលើអាខោននេះជាវីដេអូរបស់ ចែអំបិលម្ទេស ហើយគ្មានក្រុមផលិតវីដេអូក្នុងស្រុកណាហ៊ានផលិតវីដេអូបែបអសីលធម៌ក្រៅពីក្រុមនេះឡើយ។

ការយកសត្វសុនកមកសម្ញែងនេះត្រូវបានមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមផ្ទុះកំហឹងជាថ្មីព្រោះរូបភាពនេះពិតជាមិនសមភ្នែកទាល់តែសោះ ហើយទង្វើបែបនេះវាមិនត្រឹមតែប៉ះពាល់តែបុគ្គលនិងក្រុមប៉ុណ្ណោះទេ ប៉ុន្តែការផលិតមាតិកាប្រភេទនេះវាក៏ជះឥទ្ធិពលមកលើជនជាតិខ្មែរ និងប្រទេសជាតិទាំងមូលដូចគ្នា។
រហ្ស័សនាមជាចែអំបិលម្ទេស បុគ្គលនេះត្រូវបានមហាជនសម្លឹងឃើញថាជាញឹកញាប់តែងតែផលិតមាតិកាបែបញញើត គួរឱ្យខ្លាច និងគួរឱ្យស្អប់ខ្ពើម ទោះបីរបស់នោះរស់គួរឱ្យខ្ពើមរអើមយ៉ាងណានៅតែយកមកផលិតហូបជាមួយអំបិលម្ទេសដូចជា ជីងចក់ កូនកណ្តុរ និងរបស់ជាច្រើនទៀត។ ទន្ទឹមនឹងភាពគួរឱ្យខ្លាចរអារការផលិតវីដេអូរបស់ក្រុមនេះដែលយកសត្វសុនកមកថតនាថ្មីៗនេះទៀតសោតក៏ត្រូវបានមហាជននាំគ្នាសម្រុក Report ដូចគ្នានិងកើតចិត្តខឹងសម្បារជាថ្មីគ្មានអ្វីអាចធ្វើបានក្រៅពីនាំគ្នាជួយ Report ។

ការបន្តផលិតមាតិការបស់ក្រុមចែអំបិលម្ទេស ក្នុងរូបភាពមិនសមភ្នែកប្រជាពលរដ្ឋនៅមិនឃើញសមត្ថកិច្ចមានចំណាត់ការលើបុគ្គលនេះបាននៅឡើយ រហូតប្រជាពលរដ្ឋស្នើដល់អាជ្ញាធរជួយពិនិត្យលើរឿងនេះផង និងបានលើកឡើងជាចម្ងល់ដែរថាហេតុអ្វីបានជាបុគ្គលនេះនៅតែគន្លើនយ៉ាងនេះឬមួយអាជ្ញាធរអសមត្ថភាពមិនអាចធ្វើអ្វីបានទៅលើក្រុមចែអំបិលម្ទេស៕

 

សម្តេចតេជោ ហ៊ុន សែន ច្រានចោលព័ត៌មានលេចឮដែលថាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កំពុងព្យាបាលនៅស្រុកក្រៅ

0

នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារបញ្ជាក់ពីស្ថានភាពសុខភាពជំងឺរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖”នៅពេលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនមានសុខភាពប្រសើរឡើងវិញហើយ តែក្រុមគ្រូពេទ្យមិនទាន់អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យនៅឡើយទេ។”

ទន្ទឹមគ្នានេះសម្តេច ក៏បានច្រានចោលនូវព័ត៌មានមិនពិតមួយចំនួន ដែលថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត កំពុងបញ្ជូនទៅព្យាបាលនៅបរទេស”។
May be an image of 3 peopleយោងតាមសំណេរដែលបានបង្ហោះនៅលើបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖”២ថ្ងៃចុងក្រោយនេះ មានការផ្សព្វផ្សាយនូវព័ត៌មាន ដែលនិយាយពីភរិយាខ្ញុំមានជម្ងឺ។ នេះវាជារឿងពិតហើយ ក្រុមគ្រួសារខ្ញុំក៏គ្មានការលាក់បាំង និងក៏គ្មានការចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីដែរ។ កាលពី៤ថ្ងៃមុនភរិយាខ្ញុំដួលក្នុងបន្ទប់ សម្រាកធ្វើឱ្យប៉ះដល់ក្បាលដែលចាំបាច់ ត្រូវយកទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត។ បន្ទាប់ពីការពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ ពីគ្រូពេទ្យសុខភាពគាត់ល្អប្រសើរតែមិនទាន់ចាកចេញពីមន្ទីរពេទ្យនៅឡើយ ព្រោះត្រូវរង់ចាំការថតក្បាលជាលើកទី៣ ដើម្បីមើលសរសៃដែលរងនូវការប៉ះទង្គិចនោះ។ ការបង្កើតនូវព័ត៌មានថា ភរិយាខ្ញុំកំពុងបញ្ជូនទៅព្យាបាលនៅបរទេស គឺជារឿងមិនពិត។
ទូលព្រះបង្គំ សូមអរព្រះគុណថ្វាយហ្លួងម៉ែ ដែលបានយាងទៅសួរសុខទុក្ខភរិយាទូលព្រះបង្គំ ដែលជាបុត្រីធម៌ របស់ព្រះអង្គដល់មន្ទីរពេទ្យ។ សូមអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បងប្អូនជនរួមជាតិដែលចូលរួមកង្វល់ពីសុខភាពភរិយាខ្ញុំ។ ឆ្លៀតឱកាសនេះក៏សូមជូនសារ ទៅពួកអាក្រក់សូមបញ្ឈប់នូវការបំពុលព័ត៌មាន និងសូមយកចិត្តទុកដាក់ការពារសុខភាពខ្លួនឯងល្អជាងមកគិតពីក្រុមគ្រួសាររបស់ខ្ញុំ”៕

 

 

ប្លែកបន្តិច តែបានទទួលផលទាន់ចិត្ត! ដាំដើមចេកលើផ្លូវខូច ក្រើនរំលឹកដល់អជ្ញាធរ

0

បរទេស៖ បុរសម្នាក់នៅរដ្ឋ Sabah ប្រទេសម៉ាឡេស៊ី បានដាំដើមចេកក្នុងរណ្តៅមួយនៅផ្លូវក្បែរភូមិរបស់គាត់ ហើយបានបង្ហោះវាតាមអ៊ីនធឺណិត ដើម្បីក្រើនរំឭកដល់អាជ្ញាធរមូលដ្ឋានឱ្យចាត់វិធានការជួសជុលផ្លូវ។

លោក Mahathir Aripin បានបង្ហោះរូបភាពនៅលើទំព័រ Facebook របស់គាត់កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ អំពីដើមចេកឈរត្រង់ក្នុងប្រហោងផ្លូវដែលខូចៗ ដោយគាត់បានសរសេរថា “ខ្ញុំអាណិតអ្នកប្រើប្រាស់ផ្លូវ ទើបខ្ញុំដាំដើមចេកដើម្បីបាំងរន្ធផ្លូវ កុំឱ្យឃើញក្រលុក”។Malaysia man's viral stunt of planting banana tree in pothole gets road  repaired within hours | The Independent

បន្ទាប់មកមិនយូរប៉ុន្មាន នាយកដ្ឋានសាធារណការរដ្ឋ Sabah បានបញ្ជាក់ថា ខ្លួនបានបញ្ជូនកម្មករទៅដោះស្រាយបញ្ហាប្រហោងផ្លូវដែលខូចៗនោះហើយ។ ទោះជាយ៉ាងណា ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនមិនអាចជួសជុលផ្លូវឱ្យបានឆាប់ៗនោះទេ ព្រោះដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងតំបន់។

លោក Mahathir បានទទួលការកោតសរសើរ និងមានការគាំទ្រយ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនសម្រាប់សកម្មភាពដ៏ល្អរបស់គាត់។ គណនី Leon Chan បានអត្ថាធិប្បាយថាស្ថានភាពផ្លូវនៅរដ្ឋ Sabah គឺជាផ្លូវ “អាក្រក់បំផុតនៅក្នុងប្រទេសម៉ាឡេស៊ី” អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ អ្នកខ្លះទៀតក៏បាននិយាយលេងសើចថា លោក Mahathir គួរតែដាំទុរេនជំនួសចេកទើបជាការល្អ។Malaysia man's viral stunt of planting banana tree in pothole gets road  repaired within hours | The Independent

គួរបញ្ជាក់ដែរថា ផ្លូវដែលខូចដោយប្រឡាយជាច្រើនដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាធ្ងន់ធ្ងរនៅក្នុងប្រទេសម៉ាឡេស៊ី ។ ប្រធានសម្ព័ន្ធដើម្បីសុវត្ថិភាពសហគមន៍ លោក Tan Sri Lee Lam Thye បាននិយាយថា រដ្ឋាភិបាលក្នុងរយៈពេលជាច្រើនទស្សវត្សកន្លងមកនេះ មិនបានរកឃើញវិធីដើម្បីដោះស្រាយស្ថានភាពនេះទាំងស្រុងនោះទេ។

លោកបានបន្តទៀតថា “អាជ្ញាធរមូលដ្ឋានគួរតែមានក្រុមល្បាតចល័ត ដើម្បីត្រួតពិនិត្យផ្លូវជាបន្តបន្ទាប់ និងប្រកាសអំពីឧបទ្ទវហេតុនានាដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា”៕

តុលាការម៉ាឡេស៊ីកាត់.ទោ.សម្តាយ.ឱ្យជាប់គុ.ក.៣.ឆ្នាំពីបទជះទឹកក្តៅដាក់កូន

0

បរទេស៖ តុលាការនៅប្រទេសម៉ាឡេស៊ី បានកាត់ទោសម្តាយអាយុ ៣៨ឆ្នាំ ឱ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ពីបទជះទឹកក្តៅដាក់កូន ដោយសារខឹងកូនមើលរឿងអាស.អា.ភា.សកណ្តាលយប់។

កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ យោងតាមគេហទំព័រ FMT បានឱ្យដឹងថា តុលាការម៉ាឡេស៊ីបានកាត់ទោសស្ត្រីឈ្មោះ Sinar Harian អាយុ ៣៨ ឆ្នាំ ឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ បន្ទាប់ពីនាងបានជះទឹកក្តៅដាក់កូនប្រុសអាយុ ១៣ ឆ្នាំ ដែលជាកូនទីពីរ ក្នុងចំណោមកូនប្រាំនាក់របស់នាង បន្ទាប់ពីដឹងថាកូនរបស់នាងលួចលាក់ប្រើទូរស័ព្ទដៃ និងប្រើអ៊ីនធឺណិតមើលរឿងអាស.អា.ភាស។38yo M'sian Woman Pours Hot Water On Son Who Watched Porn On Her Phone |  WeirdKaya

នាងត្រូវបានចោទប្រកាន់ពីបទបង្ករបួសស្នាមដោយចេតនាលើកូនប្រុសអាយុ ១៣ ឆ្នាំរបស់នាងដោយការចាក់ទឹកដាំពុះនៅផ្ទះក្នុងតំបន់ស្នាក់នៅសង្កាត់ Sungai Udang ក្រុង Melaka វេលាម៉ោង ២ និង ៥៦ នាទីកណ្ដាលអាធ្រាតថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២ មកម្លេះ។ ប៉ុន្តែថ្មីៗនេះម្តាយមិត្តភ័ក្តិរបស់កុមារដែលរងរបួសនោះបានឃើញស្នាមរបួសលើកូនក្មេងម្នាក់នោះ ហើយទីបំផុតបានរាយការណ៍ពីហេតុការណ៍នេះទៅកាន់ប៉ូលីសតែម្តង។

ទោះជាយ៉ាងណា ម្តាយបានធ្វើការសុំទោសយ៉ាងទន់ភ្លន់ ដោយនាងបានបញ្ជាក់ថា នាងនៅមានកូនច្រើនទៀតត្រូវមើលថែក្នុងនោះកូនអាយុ ៦ ឆ្នាំជាកូនពិការ រួមទាំងមានកូនអាយុ ៤ឆ្នាំ និងកូនអាយុ ៦ខែទៀត។ ឧប្បត្តិហេតុនេះបានធ្វើឱ្យនាងប្រឈមមុខនឹងភាពតានតឹងយ៉ាងខ្លាំងក្នុងនាមជាអ្នកជំងឺវិកលចរិក ហើយត្រូវបង្កើនកម្រិតថ្នាំរបស់នាង ដោយមានការអនុញ្ញាតពីវេជ្ជបណ្ឌិតរបស់នាងពី ៥០mg ទៅ ១០០mg ជារៀងរាល់ថ្ងៃ។

យ៉ាងណាក៏ដោយ ព្រះរាជអាជ្ញារងសាធារណៈជន Nazrin Ali Rahim បានស្នើសុំឱ្យមានការកាត់ទោសសមល្មម ដើម្បីទុកជាមេរៀនដល់នាង និងសង្គម។ គួរបញ្ជាក់ដែរថា ស្ត្រីរូបនេះត្រូវបានចោទប្រកាន់តាមមាត្រា ៣២៦ នៃក្រមព្រហ្មទណ្ឌ ដែលចែងដាក់ពន្ធនាគាររហូតដល់ ២០ ឆ្នាំឯណោះ ប៉ុន្តែត្រូវកាត់បន្ថយមក ៣ ឆ្នាំវិញ និងពិន័យជាប្រាក់ផងដែរ៕

ពលរដ្ឋវៀតណាមដាក់ពាក្យទៅធ្វើការនៅកូរ៉េខាងត្បូងគេចពីភាពក្រីក្រ

0

ប្រទេសវៀតណាម ៖ ពលរដ្ឋវៀតណាមជាង១ម៉ឺននាក់មកពីខេត្ត Nghe An និងខេត្ត Ha Tinh ដែលស្ថិតនៅភាគខាងជើងប្រទេសវៀតណាម បាននាំគ្នាមកឈរតម្រង់ជួរយ៉ាងវែង ដើម្បីចុះឈ្មោះទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ដោយពួកគេសង្ឃឹមថា នឹងទទួលបានប្រាក់ខែខ្ពស់នៅទីនោះ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ។

នារីម្នាក់ឈ្មោះ Nguyen Thi Xuan អាយុ៣៦ឆ្នាំ និយាយថា នាងបានមករង់ចាំលេខរៀងតាំងពីព្រឹកព្រលឹម ទើបនាងមានឱកាសបំពេញឯកសារ និងបង់ថ្លៃសេវាចំនួន២៨ដុល្លារអាមេរិកក្នុងការចុះឈ្មោះទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ។Vietnam to send 15,400 workers to South Korea - VnExpress International

នាងនិយាយថា ៖ «ខ្ញុំធ្លាប់ទៅធ្វើការនៅតៃវ៉ាន់ និងទទួលបានប្រាក់ប្រមាណ៨១៩ដុល្លារអាមេរិក ហើយខ្ញុំបានត្រឡប់មកវៀតណាមវិញនៅឆ្នាំ២០២៣ ។ ខ្ញុំមានកូនក្នុងបន្ទុកចំនួន៣នាក់ ហើយខ្ញុំត្រូវចិញ្ចឹមពួកគេ ខណៈខ្ញុំ និងប្តី គ្មានការងារធ្វើជាប់លាប់ទេ ។ ហេតុនេះ ទើបខ្ញុំមកចុះឈ្មោះទៅធ្វើការនៅកូរ៉េខាងត្បូង ព្រោះសង្ឃឹមថា នឹងបានទៅធ្វើការផ្នែកកសិកម្មដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ» ។

អ្នកមកចុះឈ្មោះទៅធ្វើការនៅក្រៅប្រទេសលើកនេះ ភាគច្រើនពួកគេបានធ្វើដំណើរមកពីបណ្តាខេត្តឆ្ងាយៗ និងជិះរថយន្តក្រុងពី១០០គីឡូម៉ែត្រ ទៅ២៥០គីឡូម៉ែត្រ បន្ទាប់មក ពួកគេនាំគ្នាមកតម្រង់ជួរពេញ១ថ្ងៃ ។ លើសពីនេះ ពួកគេត្រូវស្វែងរកបន្ទប់ជួលផងដែរដើម្បីរង់ចាំចុះឈ្មោះធ្វើការ ហើយពេលចុះឈ្មោះរួចរាល់ ពួកគេបានជិះរថយន្តត្រឡប់ទៅផ្ទះវិញនៅព្រឹកបន្ទាប់ ។South Korea says no to Vietnamese workers from 10 provinces - VnExpress  International

នាយកមជ្ឈមណ្ឌលស្វែងរកការងារធ្វើប្រចាំខេត្ត Nghe An លើកឡើងថា នៅឆ្នាំ២០២៤ ខាងមជ្ឈមណ្ឌលបានទទួលពាក្យចុះឈ្មោះពលករទៅធ្វើការនៅក្រៅប្រទេស ស្មើជិត៦.០០០នាក់ ហើយចំនួននេះច្រើនជាងកាលពីឆ្នាំ២០២៣ ដែលស្មើប្រមាណ៣.៧០០នាក់ប៉ុណ្ណោះ ។ ហេតុនេះ នៅពេលមានអ្នកមកសុំចុះឈ្មោះច្រើន ធ្វើឱ្យបុគ្គលិកមជ្ឈមណ្ឌលត្រូវបំពេញការងារលើសម៉ោងជាច្រើនថ្ងៃ ។

លោក Van Van Long អាយុ៣០ឆ្នាំ និយាយថា លោកបានជិះរថយន្តក្រុងមកពីទីក្រុងមួយទៀតជាមួយអាកាសធាតុត្រជាក់ខ្លាំង ដើម្បីមកចុះឈ្មោះក្នុងគម្រោងធ្វើការ ។ កន្លងមក លោកធ្លាប់ទៅធ្វើការនៅប្រទេសឡាវ ប៉ុន្តែទទួលបានប្រាក់ខែមិនទៀងទាត់ ទើបលោកក៏សម្រេចចិត្តរៀនភាសាកូរ៉េ ។ លោកសង្ឃឹមថា នឹងបានទៅធ្វើការនៅទីនោះផ្នែកផលិត និងអាចសន្សំប្រាក់ទុកការប្រពន្ធនាថ្ងៃអនាគត ។ លោកថា ៖ «បើសំណាងល្អ ខ្ញុំអាចឆ្លងកាត់ការជ្រើសរើស និងទទួលបានការងារនៅកូរ៉េខាងត្បូង ខ្ញុំនឹងអាចរកប្រាក់បានជាង៤០លានដុងក្នុង១ខែ» ។Vietnamese second largest group in South Korea's foreign workforce -  VnExpress International

នៅឆ្នាំ២០២៤ គេរំពឹងថា នឹងមានការជ្រើសរើសពលករជាង១៥.៤០០នាក់ចូលក្នុងគម្រោងការងារ ក្នុងនោះផ្នែកផលិត នឹងទទួលពលករជាង១១.២០០នាក់, ផ្នែកសំណង់ ២០០នាក់, ផ្នែកកសិកម្ម ៩០០នាក់ និងនេសាទ ៣.០០០នាក់ ។ ផ្នែកកសិកម្ម និងនេសាទ គេនឹងជ្រើសរើសក្រុមជនជាតិភាគតិច និងអ្នករស់នៅតំបន់មួយចំនួនដែលមានជីវភាពខ្វះខាត ។

ហេតុនេះ អ្នកមកដាក់ពាក្យទៅធ្វើការទាំងអស់ត្រូវឆ្លងកាត់ការធ្វើតេស្តចំនួន២លើក ហើយគ្មានការធានាថា តើពួកគេនឹងត្រូវជ្រើសរើសឬក៏អត់ ។ ហេតុនេះ បុគ្គលិកមជ្ឈមណ្ឌលបានណែនាំឱ្យពួកគេធ្វើការបន្តសិន ក្នុងអំឡុងពេលរង់ចាំលទ្ធផល ។ កន្លងមក មានពលករវៀតណាមរាប់ម៉ឺននាក់ចេញទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ប៉ុន្តែមានពលករមួយចំនួនបានសម្រេចចិត្តរស់នៅទីនោះដោយខុសច្បាប់ និងធ្វើការបន្ថែមទៀត ទើបធ្វើឱ្យតំបន់មួយចំនួនលុបចោលគម្រោងនេះ ៕

ខ្លាំងមែន! បុកមនុស្សស្លាប់២នាក់ ស្នងការកោះហៅ មិនព្រមចូលខ្លួនដោះស្រាយ តែឱ្យមេធាវីមកជំនួស

0

នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានជូនដំណឹងជាសាធារណៈដល់ម្ចាស់រថយន្ដ Ford មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ “កម្ពុជា-MENGPECH” ដើម្បីចូលខ្លួន មកដោះស្រាយតាមផ្លូវច្បាប់ នៅក្នុងករណីបុកស្លាប់មនុស្ស២នាក់។

ក្រោយមកនៅថ្ងៃទី១ ខែកុម្ភៈលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រកាសថា៖”ម្ចាស់ឡាន Ford ដែលបុកអ្នកជិះម៉ូតូស្លាប់ នៅស្រុកដងទង់ ខេត្តកំពត កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បានឱ្យមេធាវីតំណាង ចូលមកដោះស្រាយជំនួស។ ក៏ប៉ុន្តែលោកស្នងការ បានផ្តាំមេធាវី តាមហ្វេសប៊ុក ឱ្យយកវត្ថុតាង ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ និងឱ្យម្ចាស់ឡាន Ford ចូលខ្លួនមកបំភ្លឺពីគ្រោះថ្នាក់នោះ”។

ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ដោយអ្នកបើកឡាន Ford ពណ៌ស បុកមនុស្សស្លាប់ ២នាក់ នៅស្រុកដងទង់ ខេត្តកំពត រួចក៏បានគេចខ្លួនចេញពីកន្លែងកើតហេតុ។

ជុំវិញករណីនេះ លោកស្នងការបានកំណត់ឱ្យម្ចាស់រថយន្ដបង្កនេះ ត្រូវចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ នៅស្នងការដ្ឋាននគរបាល ខេត្តកំពត ដោយមិនអនុញ្ញាតឱ្យមេធាវីមកតែម្នាក់ឯងដូច្នេះទេ។

យោងតាមឯកសារ ម្ចាស់ឡាន Ford នេះ មានឈ្មោះ ផល្លា ស៊ីម៉េង រស់នៅភូមិ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល៕