Home Blog Page 1229

ជំនឿបុរាណដ៏ចម្លែកៗ! ដង្ហែកូនក្រមុំនៅម៉ោង ២ ទៀបភ្លឺ យកទៅរៀបការ!

0

ប្រទេសចិន៖ គូរស្នេហ៍ជនជាតិចិនរូបនេះ បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនមានការចាប់អារម្មណ៍ខ្លាំង ខណៈពួកគេរៀបចំពិធីមង្គលការនៅម៉ោង ២ កណ្តាលអាធ្រាត និងឱ្យកូនក្រមុំជិះលើគ្រែស្នែងហែរហមតាមដងផ្លូវ។

កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ យោងតាមគេហទំព័រអន្តរជាតិមួយបានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅខេត្ត Fujian ប្រទេសចិន នៅពេលដែលកូនក្រមុំបានតុបតែងមុខរួចរាល់ ហើយក្រុមគ្រួសារ និងសាច់ញាតិរបស់អ្នកទាំងពីរ បានជួបជុំគ្នានៅក្នុងផ្ទះកូនក្រមុំដើម្បីប្រារព្ធពិធីមង្គលការ។ បន្ទាប់មកនៅពេលរៀបមង្គលការរួច ក្រុមគ្រួសាររបស់កូនកំលោះក៏បានឱ្យកូនក្រមុំជិះគ្រែស្នែងដើម្បីដឹកទៅផ្ទះកូនកំលោះវិញ ដោយហែរហមកូនក្រមុំតាមដងផ្លូវនៅម៉ោង ២ ទៀបភ្លឺ ដែលមើលទៅដូចជារឿងភាគខ្លាំងណាស់ ប៉ុន្តែនេះជារឿងពិត ដោយសារគ្រួសារកូនកំលោះនូវតែប្រកាន់ភ្ជាប់ជំនឿបុរាណរបស់ប្រទេសចិន។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ នៅពេលចាកចេញពីផ្ទះកូនក្រមុំទៅផ្ទះកូនកំលោះ តាមដងផ្លូវគឺមានឧបស័គ្គជាច្រើនកើតឡើងដូចជា ធ្លាក់ភ្លៀង និងមានអាកាសធាតុត្រជាក់ ដែលធ្វើឱ្យគ្រួសារកូនកំលោះផ្លាស់ប្តូរសម្លៀកបំពាក់ ក៏ដូចជាបន្តដំណើរទៅមុខទៀត។ ដើមឡើយវាជាមង្គលការធម្មតានោះទេ ប៉ុន្តែនៅពេលគេថតរូបទៅទិដ្ឋភាពនៅក្នុងរូបថតមង្គលការនេះត្រូវបានហ៊ុព័ទ្ធដោយពពក និងអ័ព្ទ ហើយភ្ជាប់ជាមួយពន្លឺស្រអាប់ មើលទៅពិតជាគួរឱ្យខ្លាចខ្លាំងណាស់។

ទោះជាយ៉ាងណាក៏ដោយ រូបថតទាំងនេះត្រូវបានចែកចាយពេញបណ្តាញសង្គមក្នុងប្រទេសចិន ដោយអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិយ៉ាងដូច្នេះថា រូបភាពនេះមើលទៅដូចជាអ្វីមួយចេញពីភាពយន្តភ័យរន្ធត់។ អ្នកខ្លះថាពិធីដង្ហែកូនក្រមុំគឺស្រដៀងនឹង “ការរៀបការជាមួយខ្មោច” ចម្លែកណាស់។
គួរបញ្ជាក់ដែរថា ពិធីដង្ហែមង្គលការនៅពេលយប់គឺជាប្រពៃណីដើម្បីស្វាគមន៍កូនក្រមុំដែលគេអនុវត្តយ៉ាងទូលំទូលាយនៅតំបន់ខ្លះនៃប្រទេសចិន។ វាមកពីជំនឿបុរាណ ទំនៀមទម្លាប់នេះអាចការពាររឿងអាក្រក់មិនឱ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់គូស្វាមីភរិយាថ្មីថ្មោង។ គេជឿថា ការរៀបការពេលយប់នឹងនាំសំណាងល្អដល់កូនក្រមុំ និងធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍មានភាពរលូនល្អសម្រាប់គូស្នេហ៍ថ្មីថ្មោង៕

ប្រទេសថៃនឹងបញ្ជូនគ្រូ Muay Thai ទៅបង្ហាត់នៅក្រៅប្រទេស

0

ប្រទេសថៃ ៖ លោក Pimon Srivikorn ទីប្រឹក្សានាយករដ្ឋមន្ត្រី និងជាប្រធានអនុគណៈកម្មការជំរុញវិស័យឧស្សាហកម្មកីឡាប្រទេសថៃ បានលើកឡើងអំពីការជំរុញ Muay Thai ឱ្យក្លាយជា Soft Power ថា បច្ចុប្បន្ន ប្រទេសថៃបានធ្វើការយ៉ាងល្អ និងអាចបង្កើតស្តង់ដារគ្រូ Muay Thai បន្ថែមទៀត តាមរយៈការបង្កើតវគ្គបណ្តុះបណ្តាល, ការសាកល្បង និងការបង្កើតស្តង់ដារអន្តរជាតិ ដើម្បីឱ្យគ្រូ Muay Thai មានសមត្ថភាពទៅបង្រៀនកីឡានៅក្រៅប្រទេស ។ ហេតុនេះ វាអាចបង្កើតការងារ និងប្រាក់ចំណូល ក៏ដូចជាបន្ថែមគុណតម្លៃឱ្យបុគ្គលិកប្រដាល់របស់ប្រទេសថៃខ្លាំងឡើង ។

នៅខែមីនា ឆ្នាំ២០២៤ អាជ្ញាធរកីឡាប្រទេសថៃនឹងបង្កើតមជ្ឈមណ្ឌលសាកល្បងប្រកបដោយលក្ខណៈស្តង់ដារខ្លាំងឡើង ដើម្បីអាចផ្តល់វិញ្ញាបនបត្រគុណភាពគ្រូបង្រៀន Muay Thai ក្នុងនាមរដ្ឋាភិបាល ដែលទទួលបានការបញ្ជាក់ពីគណៈកម្មការកីឡាប្រដាល់, ក្រសួងទេសចរណ៍ និងកីឡា, នាយកដ្ឋានអភិវឌ្ឍន៍ជំនាញ និងក្រសួងការងារ ។ ហេតុនេះ វានឹងក្លាយជាកន្លែងប្រឡងដែលអាចបណ្តុះបណ្តាលគ្រូឱ្យមានសក្តានុពល និងពង្រីកទៅកាន់តំបន់ចំនួន៥ ដូចជា ៖ ឈៀងម៉ៃ, សុងក្លា, នគររាជសីម៉ា, ឈុនបុរី និងទីក្រុងបាងកក ។7 Reasons why Muay Thai is the Most Powerful Martial Art – YOKKAO

ជាមួយគ្នានេះ យើងនឹងបង្កើតមជ្ឈមណ្ឌលកណ្តាលសម្រាប់ទំនាក់ទំនងគ្នា ដើម្បីឱ្យគ្រូ Muay Thai ដែលចង់ទៅធ្វើការនៅក្រៅប្រទេស និងជនបរទេសដែលចាប់អារម្មណ៍មករៀន Muay Thai រួមទាំងជនបរទេសដែលចង់ជួលគ្រូ Muay Thai ទៅបង្រៀន គឺអាចទំនាក់ទំនងរួមគ្នាបាន ។ ក្រៅពីនេះ ប្រទេសថៃបានជំរុញ Muay Thai ឱ្យក្លាយទៅជា Soft Power តាមរយៈការរៀបចំថ្នាក់បង្រៀន Muay Thai ផងដែរ ។

ដូច្នេះ ប្រទេសថៃត្រូវបញ្ជូនកីឡាករប្រដាល់ថៃល្បីឈ្មោះទៅបង្ហាញខ្លួន និងបង្រៀនអំពីបច្ចេកទេសផ្សេងៗក្នុងរយៈពេល១ថ្ងៃ សម្រាប់អ្នកចាប់អារម្មណ៍ចង់រៀននៅក្រៅប្រទេស ហើយយើងនឹងចាប់ផ្តើមអនុវត្តនៅតំបន់អឺរ៉ុប និងប្រទេសក្នុងមជ្ឈិមបូព៌ា ។Muay Thai - Gymbangarang

លោក Pimon Srivikorn ទីប្រឹក្សានាយករដ្ឋមន្ត្រីបញ្ជាក់ថា នៅខែមេសា ឆ្នាំ២០២៤ ប្រទេសថៃនឹងបញ្ជូនគ្រូ Muay Thai ចំនួន៨នាក់ ដែលទទួលបានវិញ្ញាបនបត្រពីរដ្ឋាភិបាល ទៅបង្រៀន Muay Thai ដល់កងទ័ពប្រទេសអារ៉ាប៊ីសាអូឌីត ព្រមទាំងបង្រៀនកីឡាករប្រដាល់ជម្រើសជាតិរបស់អារ៉ាប៊ីសាអូឌីតផងដែរ តាមការស្នើសុំមកស្ថានទូតថៃនៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត ។

ហេតុនេះ វាជាការផ្សព្វផ្សាយវប្បធម៌ថៃទៅកាន់ពិភពលោក និងជាលទ្ធផលនៃ Soft Power ដែលជួយបង្កើតការងារ និងប្រាក់ចំណូលដល់គ្រូ Muay Thai ។ គ្រូម្នាក់ៗដែលធ្វើដំណើរទៅក្រៅប្រទេស នឹងទទួលបានប្រាក់ខែចាប់ពី៨ម៉ឺនបាត រហូតដល់១២ម៉ឺនបាតក្នុង១ខែ ហើយអាស្រ័យលើបទពិសោធន៍ និងលទ្ធផលការងាររបស់គ្រូម្នាក់ៗ ៕

កក់ក្តៅណាស់! Rosé និង Jisoo បង្ហាញក្តីស្រលាញ់ចំពោះគ្នាទោះពេលនេះមមាញឹកការងាររៀងខ្លួន

0

នៅថ្ងៃទី៣១ ខែមករា Jisoo បានបង្ហោះរូបភាពចំនួនពីរនៅលើ Instagram របស់នាងដែលបង្ហាញថា Rosé បានផ្ញើឡានកាហ្វេទៅកន្លែងថតដើម្បីគាំទ្រខ្សែភាពយន្តថ្មីរបស់នាងដែលកំពុងថត។ មិនត្រឹមតែប៉ុណ្ណោះ អ្នកដឹកនាំរឿងក៏បានចែករំលែករូបភាពបន្ថែមនៃឡានកាហ្វេ ដោយបង្ហាញពីព័ត៌មានលម្អិតនៃសាររបស់ Rosé សម្រាប់ Jisoo ទៀតផង។ ទង្វើនេះបានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងអ្នកទាំងពីរបើទោះបីជាមមាញឹកយ៉ាងណាក៏មិនភ្លេចគាំទ្រគ្នាទៅវិញទៅមកបង្ហាញភាពកក់ក្តៅរវាងគ្នានិងគ្នា។Jisoo????????×Rosé⚘ [Livestream On Intagram 2AM 24122020]#BLACKPINK #JISOO#ROSÉ | Kurucular, Fotoğraf, Gerçekler

ខ្សែភាពយន្តដែលមានការទន្ទឹងរង់ចាំយ៉ាងខ្លាំងនាពេលខាងមុខនេះមានចំណងជើងថា «Omniscient Reader» ដែលសម្តែងដោយ Lee Min Ho, Nana, Ahn Hyo Seop, Jisoo សមាជិកក្រុម BLACKPINK និងតារាល្បីៗមួយចំនួនទៀតបានចាប់ផ្តើមថតហើយ។ ខ្សែភាពយន្តនេះទទួលបានការចាប់អារម្មណ៍ច្រើន ដោយសារវាត្រូវបានផ្អែកលើប្រលោមលោកតាមអ៊ីនធឺណិតដ៏ពេញនិយមមានចំណងជើងថា «Omniscient Reader’s Viewpoint» ។ជាមួយនឹងការទន្ទឹងរង់ចាំជាច្រើន ការអាប់ដេតប្រព័ន្ធផ្សព្វផ្សាយសង្គមចុងក្រោយពី Jisoo បានបង្ហាញថាការថតរឿងបានចាប់ផ្តើមហើយ។

ទន្ទឹមនឹងការចាប់ផ្តើមថតរឿងថ្មីរបស់ Jisoo មិនបង្អង់យូរឡើង Rosé បានផ្ញើឡានកាហ្វេទៅកាន់សមាជិកក្រុមមុនគេ ខណៈអ្នកដឹកនាំរឿងបានបង្ហាញថា Rosé បានផ្តាំផ្ញើឱ្យក្រុមការងារជូនមើលថែ Jisoonie របស់នាងផង និងជូនពរឱ្យក្រុមការងារ និងតារាសម្តែងទាំងអស់ សំណាងល្អដែលខិតខំប្រឹងប្រែងថតក្នុងអាកាសធាតុត្រជាក់ក្នុងការថតរឿងថ្មីនេះ។ចំណែកឯ Jisoo វិញបានបង្ហោះរូបភាពខ្លួនឯងធ្វើដៃរូបបេះដូងនៅពីមុខឡានកាហ្វេ ហើយបាន tag ឱ្យ Rosé ដោយសរសេរ អរគុណចំពោះក្តីស្រលាញ់របស់ Rosé មានមកកាន់ខ្លួននិងធ្វើឱ្យខ្លួនកាន់តែកក់ក្តៅមានសុវត្ថិភាពក្នុងការថតរឿងថ្មីនេះ។BLACKPINK Jisoo and Rosé Dazzle in Ceci Korea Magazine Cover

អ្នកនិយមលេងអ៊ីនធឺណិតកូរ៉េបានបញ្ចេញមតិថា Rosé ពិតជាមានភាពផ្អែមល្ហែមណាស់អ្នកផ្សេងទៀតថាសមាជិក BLACKPINK ស្រលាញ់គ្នាទៅវិញទៅមកខ្លាំងណាស់ និងបានសរសើរពីទឹកចិត្តរបស់ Rosé ដែលតែងតែផ្តល់ភាពកក់ក្តៅទៅកាន់មិត្តភក្តិនិងបានផ្ញើឡានកាហ្វេនៅពេលមានការថតរឿង ខណៈពេល Jisoo ថតបទទោល Rosé ក៏បានទៅគាំទ្រផ្ទាល់ផងដែរ៕

 

Universal Music គំរាមដកបទ Taylor Swift និង BTS ចេញពី TikTok

0

បទចម្រៀងរបស់សិល្បករ Taylor Swift, BTS, Ariana Grande, The Weeknd, Lady Gaga, Nicki Minaj, Justin Bieber និងសិក្បករមួយចំនួនទៀតស្ថិតក្រោមការគ្រប់គ្រងរបស់ Universal Music Group (ហៅកាត់UMG)គ្រោងនឹងដកបទចម្រៀងទាំងអស់ ចេញពីវេទិកា TikTok នៅពេលកិច្ចសន្យាត្រូវបញ្ចប់។ កិច្ចសន្យារវាងក្រុមហ៊ុន និងបណ្តាញសង្គមនេះត្រូវបានចុះហត្ថលេខានៅឆ្នាំ២០២១ ដែលមានសុពលភាពដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

អ្នកតំណាង UMG ជឿជាក់ថា វាមិនអាចទៅរួចទេក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយ TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន Bytedance លើបញ្ហានៃតម្លៃរក្សាសិទ្ធិ។ ក្រុមហ៊ុនបានចោទបណ្តាញសង្គមនេះថារកលុយបានដោយផ្អែកលើការប្រឹងប្រែងរបស់សិល្បករ ប៉ុន្តែមិនបានបង់ថ្លៃសមរម្យ។ TikTok ទទួលបានប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម ២០ ពាន់លានដុល្លារនៅឆ្នាំនេះ ប៉ុន្តែបានស្នើសុំក្នុងអត្រាមួយដែលជាប្រភាគនៃអត្រាដែលស្រដៀងគ្នានឹងវេទិកាសង្គមសំខាន់ៗបង់។ UMG បាននិយាយថា TikTok មានត្រឹមតែ ១% នៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មរបស់ខ្លួនប៉ុណ្ណោះ ទោះបីជាសិល្បកររបស់ខ្លួនតំណាងឱ្យ ៨ ក្នុងចំណោមក្រុមចម្រៀង និងតារាចម្រៀងពេញនិយមបំផុតចំនួន ១០ នៅលើវេទិកាកាលពីឆ្នាំមុនក៏ដោយ។Taylor Swift, Drake, BTS and more may have their music taken off TikTok — here's why - OPBយោងតាមប្រភពពី Billboard នៅក្នុងលិខិតមួយទៅកាន់សិល្បករ និងតន្ត្រីករ UMG បាននិយាយថា TikTok ព្យាយាមបង្ខំក្រុមហ៊ុនឱ្យយល់ព្រមលើកិច្ចព្រមព្រៀងមិនយុត្តិធម៌ហើយវេទិកានេះគំរាមលុបចោលបទចម្រៀងពីសិល្បករថ្មី ដោយទុកតែចម្រៀងពីតារាធំៗ។ ក្រុមហ៊ុនក៏បានចោទប្រកាន់កម្មវិធីនេះថាបានព្យាយាមបង្កើតទីផ្សារតន្ត្រីដោយមិនមានតម្លៃសមរម្យសម្រាប់សិល្បករ។BTS Members: Everything to Know About the K-Pop Supergroup

ក្រៅពីបញ្ហាតម្លៃ UMG ក៏មានការព្រួយបារម្ភផងដែរថា TikTok រំលោភលើសិទ្ធិដោយអនុញ្ញាតឱ្យ AI បង្កើតផលិតផលតន្ត្រីជាច្រើនដោយផ្អែកលើទិន្នន័យដែលមាន។ ប្រតិបត្តិករមិនចាត់វិធានការសមហេតុផលដើម្បីការពារសិល្បករទេ ហើយថែមទាំងជួយសម្រួលដល់ការចែកចាយបទចម្រៀងដែលរំលោភសិទ្ធិអ្នកនិពន្ធទៀតផង។ ចម្រៀងដែលបង្កើតឡើងដោយ AI (បញ្ញាសិប្បនិមិត្ត) តែងតែមានការមើល និងការចែករំលែកច្រើននៅលើវេទិកានេះ។ បច្ចេកវិទ្យាអនុញ្ញាតឱ្យបញ្ញាសិប្បនិមិត្តធ្វើត្រាប់តាមសំឡេងរបស់តារាចម្រៀង កែតម្រូវសំឡេង និងសម្លេង និងទាញយកអត្ថប្រយោជន៍ពីទិន្នន័យដែលមានដើម្បីផលិតបទចម្រៀងថ្មីទាំងស្រុង។Universal Music Asks Spotify, Apple to Block AI Access To Songs – Billboard

នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ សហគមន៍អ្នកប្រើប្រាស់ TikTok បានចែករំលែកបទចម្រៀងដែលផលិតដោយ AI ដែលមានសំឡេងរបស់ Justin Bieber, Bad Bunny និង Daddy Yankee ។ ក្នុងនោះ Bad Bunny បាននិយាយថាលោកស្អប់បទចម្រៀងនោះ ហើយបានបញ្ចេញយោបល់ថាវាស្តាប់ទៅដូចជាបទចម្រៀងអេស្ប៉ាញដែលប្រមាថមើលងាយអ្នកគាំទ្ររបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ វីដេអូនេះបានទាក់ទាញអ្នកចូលចិត្តរាប់លាន មុនពេលត្រូវបានដកចេញពីវេទិកា។

ទោះយ៉ាងណា នៅក្នុងការឆ្លើយតបដ៏ខ្លាំងក្លាមួយ TikTok បានអះអាងថាក្រុមហ៊ុនតន្រ្តី UMG បានដាក់ «ការលោភលន់របស់ពួកគេលើសពីផលប្រយោជន៍របស់សិល្បករ និងអ្នកនិពន្ធបទចម្រៀង»៕

 

ក្រោយបង្ហើបរឿងអ្នកមានបានប្តីក្មេងជំពាក់លុយផ្នួងនិងផ្កាម្ចាស់គណនី សៀ ចៃយ៍ ត្រូវប៉ូលិសសក្តិ៣ហៅទៅជួបមេប៉ុស្តិ៍

0

បុរសម្នាក់ដែលជាម្ចាស់គណនី សៀ ចៃយ៍ បានបង្ហើបថាខ្លួនលោកត្រូវបានប៉ូលិសសក្តិ៣ហៅលោកទៅជួបមេប៉ុស្តិ៍បន្ទាប់ពីបង្ហោះ Status នៅលើបណ្តាញសង្គម។ រឿងនេះបានធ្វើឱ្យលោកញ័រសាច់យ៉ាងខ្លាំងជាមន្រ្តីនគរបាលយុត្តិធម៌ប៉ុន្តែបែរជាមិនដឹងច្បាប់ទម្លាប់ ខណៈលោកចោទសួរថាហៅលោកទៅជួបក្នុងគោលបំណងអ្វីបែរជាមិនមានពាក្យឆ្លើយតបលោកវិញ។

នៅលើបណ្តាញសង្គមទិកតុកម្ចាស់គណនី សៀ ចៃយ៍ បានចេញមកបង្ហោះវីដេអូបន្តទៀតបន្ទាប់ពីត្រូវបានប៉ូលិសសក្តិ៣ហៅលោកទៅជួបមេប៉ុស្តិ៍ក្រោយពីបង្ហោះសំណេរនៅលើបណ្តាញសង្គមទាក់ទងនិងអ្នកមានបានប្តីក្មេង បែរជាមិនទាន់សងលុយថ្លៃផ្នួងនិងផ្កាគេគ្រប់ចំនួន។ ក្នុងខ្លឹមសារវីដេអូ បុរសរូបនេះបាននិយាយថា លោកខឹងឡើងញ័រសាច់ ខលមករំខានលោករហូតដោយលោកបានចោទសួរថាបានលេខទូរសព្ទលោកមកពីណាទាក់ទងមករំខានបែបនេះគឺរំលោភសិទ្ធិប្រជាពលរដ្ឋហើយ។

គណនី សៀ ចៃយ៍ បន្តថា រឿងទី២លោកមិនទាន់បានញុំាបាយផងមកដល់ផ្ទះប៉ូលិសសក្តិ៣បាននិយាយថាមេប៉ុស្តិ៍ចង់ជួបលោក ខណៈលោកបានឆ្លើយតបវិញថាជួបរឿងអ្វី ដោយប៉ូលិសនោះថាឃើញលោកបង្ហោះ Status នៅលើបណ្តាញសង្គម។ រឿងនេះលោកបានឆ្លើយតបថាហ្វេកប៊ុករបស់លោកបង្ហោះ បង្ហោះតែលោកទេ តែហេតុអ្វីត្រូវហៅលោកទៅជួបតើក្នុងគោលបំណងអ្វី។ លោក បន្តទៀតថា ជាមន្រ្តីនគរបាលយុត្តិធម៌ពាក់ដល់សក្តិ៣ ត្រូវដឹងពីច្បាប់ទម្លាប់ បើចង់ចោទខ្លួនឬចង់ចាប់លោកក៏ត្រូវមានដីកា ព្រះរាជអាជ្ញាត្រឹមត្រូវដែរ ហើយបើចោទនិងចាប់លោកក្នុងគោលបំណងអ្វី។

ក្រោយពីលើកឡើងបែបនេះ ប៉ូលិសនោះបានត្រឹមឆ្លើយតបវិញថាខ្លួនត្រឹមតែជាកូនចៅគេទេ គេប្រាប់មកឱ្យជម្រាបលោកបើមានពេលអាចទៅជួបមេប៉ុស្តិ៍បានឬអត់?។ លោក សៀ ចៃយ៍ នៅបន្តជីកសួរដដែលថាហៅលោកទៅជួបក្នុងគោលបំណងអ្វី ប៉ុន្តែប៉ូលិសសក្តិ៣ឆ្លើយតបជាមួយលោកមិនចេញឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ គណនីហ្វេកប៊ុក សៀ ចៃយ៍ បានចេញមកបង្ហោះយ៉ាងដូច្នេះថា «អ្នកមានថ្លៃថ្នូរ បានប្តីក្មេងមុខមាត់អួតខ្លាំងណាស់ ជំពាក់លុយថ្លៃផ្នួង ជំពាក់លុយថ្លៃផ្កា គេចមុខមិនព្រមសងលុយគេ» និង ប្រយោគមួយទៀតមានអត្ថន័យថា«ជំរាបសួរ ម៉ាក់ក្មេក នេះខ្សែកពេជ្រកូនជូនម៉ាក់ (ហាមយកលក់ណា) ព្រោះកូននៅជំពាក់ថ្លៃផ្កាគេជាង ១ម៉ឺនដុល្លារទៀត ហើយថ្លៃភ្នួងនៅជិត ២ម៉ឺនដុល្លារទៀត សងលុយគ្នាខ្ញុំឱ្យគ្រប់ចំនួនផងអ្នកមានថ្លៃថ្នូរ»៕

 

តើអ្នកដឹងទេថា មហាសមុទ្រណាដែលក្តៅជាងគេបំផុតនៅលើផែនដី?

0

នៅលើផែនដី អាងមហាសមុទ្រត្រូវបានបែងចែកចេញជា ៥ ខណៈពួកវាមានសីតុណ្ហភាពខុសៗគ្នា ដោយមានខ្លះត្រជាក់ និងខ្លះទៀតក្តៅ។ ដូច្នេះហើយ តើអ្នកដឹងទេថា មហាសមុទ្រណាដែលក្តៅជាងគេ ហើយមួយណាដែលត្រជាក់ជាងគេ?

១.មហាសមុទ្រឥណ្ឌា (Indian Ocean)៖ មហាសមុទ្រឥណ្ឌា ត្រូវបានគេចាត់ទុកថាជាសមុទ្រដ៏ក្តៅបំផុតនៅលើផែនដី ដោយសារតែមួយផ្នែកធំរបស់វាស្ថិតនៅក្នុងតំបន់ត្រូពិច ដែលមានសីតុណ្ហភាពជាមធ្យមចន្លោះពី ២០ ទៅ ៣០ អង្សាសេ។Researchers Think They've Found a Mini Continent in the Indian Ocean |  Smart News| Smithsonian Magazine

២.មហាសមុទ្រប៉ាស៊ីហ្វិក (Pacific Ocean)៖ ប៉ាស៊ីហ្វិក ក៏ជាមហាសមុទ្រដែលត្រូវបានគេចាត់ទុកថាក្តៅបំផុតទីពីរនៅលើផែនដីផងដែរ ដោយសារតែវាស្ថិតនៅតំបន់ក្បែរខ្សែអេក្វាទ័រ ដែលមានកម្រិតសីតុណ្ហភាពឡើងដល់ជាង ៣០ អង្សាសេ។35 Gorgeously Wintry Views of The Pacific Ocean - LAmag - Culture, Food,  Fashion, News & Los Angeles

៣.មហាសមុទ្រអាត្លង់ទិច (Atlantic Ocean)៖ មហាសមុទ្រអាត្លង់តិច គ្របដណ្តប់លើផ្ទៃផែនដីជិត ២០ ភាគរយ។ មហាសមុទ្រនេះ មានកន្លែងខ្លះដែលស្ថិតក្រោមអាកាសធាតុត្រជាក់ខ្លាំង ដូចជានៅក្បែរតំបន់ប៉ូលជាដើម ខណៈនៅក្បែរខ្សែអេក្វាទ័រ គឺវាមានអាកាសធាតុបែបត្រូពិច។ ដូច្នេះសីតុណ្ហភាពជាមធ្យមរបស់មហាសមុទ្រអាត្លង់ទិច គឺចន្លោះ ២ ក្រោមសូន្យអង្សាសេ ទៅដល់ ៣០ អង្សាសេ។Nonlinear Effects of Wind on Atlantic Ocean Circulation - Eos

៤.មហាសមុទ្រខាងត្បូង (Southern Ocean)៖ នៅចំណាត់ថ្នាក់លេខ៤ នៃមហាសមុទ្រដែលត្រជាក់ជាងគេលើផែនដី គឺមហាសមុទ្រខាងត្បូង ដែលព័ទ្ធជុំវិញដោយទ្វីបទឹកកកអង់តាក់ទិច នៃប៉ូលខាងត្បូង។ មហាសមុទ្រនេះ មានសីតុណ្ហភាពជាមធ្យមចន្លោះ ២ក្រោមសូន្យអង្សាសេ ទៅដល់ ១០ អង្សាសេ។A Gateway to the Southern Ocean – Saildrone

៥.មហាសមុទ្រអាក់ទិច (Arctic Ocean)៖ មហាសមុទ្រអាក់ទិច ដែលស្ថិតនៅតំបន់ប៉ូលខាងជើង គឺជាមហាសមុទ្រត្រជាក់ជាងគេបង្អស់នៅលើពិភពលោក ហើយក៏ជាមហាសមុទ្រតូចបំផុតផងដែរ ជាមួយទំហំ ១៥,៥៥៨,០០០ គីឡូម៉ែត្រក្រឡា។ មហាសមុទ្រអាក់ទិច មានសីតុណ្ហភាពជាមធ្យមចន្លោះ ១ ទៅ ២ ក្រោមសូន្យអង្សាសេ ដែលនាំឱ្យវាទទួលបានរហស្សនាមថាជា មហាសមុទ្រទឹកកក៕Arctic Ocean: climate change is flooding the remote north with light – and  new species

កើតរឿងធំហើយ! រដ្ឋតិចសាស់សុំផ្តាច់ខ្លួនចេញពីសហរដ្ឋអាមេរិក

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន មើលទៅគេចមិនផុតពីរឿងរ៉ាវអាក្រក់ៗទេ ក្នុងអំឡុងពេលលោកធ្វើជាមេដឹកនាំសេតវិមានអស់រយៈពេលជិត៤ឆ្នាំ ។ លើសពីនេះ លោកអាចនឹងចុះចាញ់ក្នុងការបោះឆ្នោតប្រធានាធិបតីអាណត្តិទី២ នៅចុងឆ្នាំ២០២៤ នេះ បើទោះជាគូប្រជែងរបស់លោក គឺលោក ដូណាល់ ត្រាំ មានរឿងក្តីព្រហ្មទណ្ឌនៅតុលាការ ហើយអាចជាប់ពន្ធនាគារក្តី ។

ក្នុងអំឡុងពេលដឹកនាំប្រទេស លោក ចូ បៃឌិន មានតែភាពបរាជ័យ ហើយជនជាតិអាមេរិកនឹងមិនជ្រើសរើសលោកធ្វើជាប្រធានាធិបតីអាមេរិកបន្តទៀតទេ ពីព្រោះលោក ដូណាល់ ត្រាំ បានបង្កការខូចខាតយ៉ាងច្រើននៅសម័យមុន ដោយសារការធ្វើសង្គ្រាមសេដ្ឋកិច្ចជាមួយប្រទេសចិន ។Biden's team is blaming Iran for American deaths. How will the US respond?  - POLITICO

វិបត្តិដែលលោក ចូ បៃឌិន កំពុងប្រឈមនោះ គឺការចុះចាញ់ក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែនជាមួយរុស្ស៊ី ខណៈសហរដ្ឋអាមេរិកបានចំណាយប្រាក់រាប់លានដុល្លារអាមេរិកទៅក្នុងសង្គ្រាមនេះ ។ វាជាការវាយតម្លៃខុសខ្លាំងណាស់ ហើយគេរំពឹងថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី នឹងធ្វើឱ្យអាមេរិក និងអង្គការ NATO ឈ្នះសង្គ្រាម ។ វាជាការចុះចាញ់យ៉ាងខ្លាំងក្នុងសង្គ្រាមរយៈពេល២០ឆ្នាំ នៅប្រទេសអាហ្វហ្គានីស្ថាន ដែលកងទ័ពអាមេរិកបានរត់ចេញពីទីក្រុងកាប៊ុល នាពេលកន្លងមក ។ វាមិនខុសគ្នាពីការរត់គេចពីទីក្រុងសាយហ្គន ពេលចុះចាញ់សង្គ្រាមវៀតណាម នៅឆ្នាំ១៩៧៥ នោះទេ ។

ចុងក្រោយ លោក ចូ បៃឌិន នឹងប្រឈមមុខជាមួយអភិបាលរដ្ឋតិចសាស់ ដែលបានប្រកាសថា នឹងមិនព្រមបើកព្រំដែនឱ្យជនភៀសខ្លួនមកពីអាមេរិកខាងត្បូងចូលក្នុងរដ្ឋតិចសាស់ជាដាច់ខាត ។ អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បានពង្រាយកម្លាំងការពារជាតិនៅតាមព្រំដែន ព្រមទាំងមានរបងលួសបន្លា ដើម្បីមិនឱ្យជនភៀសខ្លួនពីអាមេរិកខាងត្បូងឆ្លងកាត់ព្រំដែន ។DeSantis sending fresh troops to join Texas' border standoff with Biden  administration - Florida Phoenix

លោក ចូ បៃឌិន មានគោលនយោបាយដោះលែងជនភៀសខ្លួនពីព្រំដែនភាគខាងត្បូងប្រទេស រហូតដល់៧លាន២សែននាក់ ។ កាលពីខែធ្នូ ឆ្នាំ២០២៣ មានជនភៀសខ្លួនបានឆ្លងកាត់ព្រំដែនរហូតដល់៣សែននាក់ និងមានបញ្ហាជាច្រើនក្នុងការថែទាំពួកគេ ។

រដ្ឋនៅភាគខាងត្បូងមានព្រំដែនជាប់ជាមួយប្រទេសម៉ិកស៊ិកបានជួបបញ្ហាមិនឈប់ឈរ ដោយសារមិនអាចទប់ស្កាត់ជនភៀសខ្លួនបាន សូម្បីតែនៅសម័យរបស់លោក ដូណាល់ ត្រាំ ដែលមានការសាងសង់របងយ៉ាងវែងក្តី ប៉ុន្តែគេមិនអាចទប់ស្កាត់ជនភៀសខ្លួនអស់ទេ ដោយសារមានបញ្ហាថវិកា និងដីការបស់តុលាការកំពូល ។Joe Biden Could Seize Texas National Guard From Greg Abbott in Border Feud  : r/texas

វិបត្តិរវាងរដ្ឋតិចសាស់ជាមួយរដ្ឋាភិបាលកណ្តាលស្ទើរតែផ្ទុះឡើង នៅពេលរដ្ឋតិចសាស់ប្រកាសថា ខ្លួននឹងធ្វើជារដ្ឋឯករាជ្យ និងសុំផ្តាច់ខ្លួនចេញពីសហរដ្ឋអាមេរិក ។ កន្លងមក មានមន្ត្រីមកពីគណបក្ស Republican បានគាំទ្រការផ្តាច់ខ្លួននេះ រហូតដល់២៥នាក់ ។

រដ្ឋតិចសាស់គ្រោងប្រារព្ធខួបបុណ្យឯករាជ្យពីប្រទេសម៉ិកស៊ិក ដែលបានកើតឡើងកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ១៨៣៧ ។ ហេតុនេះ បើស្ថានការណ៍កាន់តែអាក្រក់ រដ្ឋតិចសាស់អាចឆ្លៀតឱកាសយកថ្ងៃតែមួយនេះដើម្បីផ្តាច់ខ្លួនពីសហរដ្ឋអាមេរិក ។ រដ្ឋតិចសាស់ មានពលរដ្ឋរស់នៅចំនួន៣៤លាននាក់ និងមានទំហំសេដ្ឋកិច្ចធំលំដាប់ទី២ បន្ទាប់ពីរដ្ឋកាលីហ្វ័រញ៉ា ដែលមានពលរដ្ឋចំនួន៤០លាននាក់ ។ ប៉ុន្តែរដ្ឋតិចសាស់មានផ្ទៃដីធំជាង ព្រមទាំងមានធនធានធម្មជាតិ ដូចជា ៖ ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ ។President Biden urged to federalize troops to prevent 'chaos' in Texas

នេះជាវិបត្តិផ្ទៃក្នុងរបស់សហរដ្ឋអាមេរិក ហើយអាចឈានទៅកើតសង្គ្រាមបាន ប្រសិនបើរដ្ឋតិចសាស់ប្រកាសផ្តាច់ខ្លួនចេញពីសហរដ្ឋអាមេរិក ហើយវាអាចធ្វើឱ្យរដ្ឋផ្សេងទៀត ដូចជា ៖ រដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋផ្លរីដា ប្រកាសផ្តាច់ខ្លួនដែរ ។ គេចាត់ទុកថា ទឹកដីសហរដ្ឋអាមេរិកមានប្រទេសចំនួន៤៨ នៅរួមគ្នា និងបង្កើតទៅជាសហរដ្ឋ ដោយមានរដ្ឋហាវ៉ៃ និងរដ្ឋអាឡាស្កា ស្ថិតនៅឆ្ងាយពីរដ្ឋផ្សេងៗ ។ ហេតុនេះ វាអាចមានបញ្ហាដូចគ្នាដែរ ដោយសារប្រទេសរុស្ស៊ីកំពុងទាមទារយករដ្ឋអាឡាស្កា ខណៈរុស្ស៊ីបានលក់រដ្ឋនេះឱ្យអាមេរិកក្នុងតម្លៃថោក ។

បើរដ្ឋតិចសាស់ប្រកាសផ្តាច់ខ្លួនពិតមែននោះ ហើយរដ្ឋផ្សេងទៀតដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំងធ្វើតាមដែរនោះ វានឹងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាមេរិក ។ រីឯអំណាចសេដ្ឋកិច្ច និងប្រភពធនធានធម្មជាតិរបស់អាមេរិក ក៏កាន់តែតិចជាងមុន ។KEEM ???? on X: "Texas is having a vote to leave the United States and become  its own country. This could happen as soon as 2023. - To all my Texas  followers,

នយោបាយអាមេរិកគ្រប់គ្រងដោយគណបក្សចំនួន២ គឺគណបក្ស Republicans និងគណបក្ស Democrats គិតចាប់តាំងពីថ្នាក់តំបន់ រហូតដល់ថ្នាក់អភិបាលរដ្ឋ ។ ហេតុនេះ វាបង្កើតបរិយាកាសប្រកួតប្រជែង និងមានបញ្ហាការប្រមូលផ្តុំក្រុមមនុស្ស ដូចជា ៖ ក្រុម Negroes និង Latinos ។

សហរដ្ឋអាមេរិកមានផ្ទៃដីធំទូលំទូលលាយ និងមានពលរដ្ឋរស់នៅមិនក្រោម៣៥០លាននាក់ទេ ឬស្មើប្រមាណ៤% នៃចំនួនពលរដ្ឋនៅលើពិភពលោក ។ អាមេរិកជាប្រទេសមហាអំណាចផ្នែកសេដ្ឋកិច្ច, មានអំណាចខាងអាវុធធ្វើសង្គ្រាម និងមានប្រាក់ដុល្លារគ្រប់គ្រងសេដ្ឋកិច្ចពិភពលោក ។ ទោះយ៉ាងណា អំណាចរបស់អាមេរិកកំពុងតែចុះខ្សោយ ព្រោះត្រូវប្រឈមមុខនឹងក្រុមប្រទេសផ្សេងៗ ដែលបានងាកទៅសេពគប់ជាមួយប្រទេសរុស្ស៊ី និងចិន ។Calls for "Texit" Are Growing. Will They Go Anywhere?

ការគាំទ្រប្រទេសអ៊ីស្រាអែលក្នុងការធ្វើសង្គ្រាមសម្លាប់ពលរដ្ឋប៉ាឡេស្ទីន បានធ្វើឱ្យអាមេរិកស្ថិតនៅឯកោពីគេ ហើយការចុះចាញ់ក្នុងសង្គ្រាមរវាងប្រទេសអ៊ុយក្រែនជាមួយរុស្ស៊ី បានធ្វើឱ្យការជឿជាក់ក្នុងក្រុមប្រទេសអង្គការ NATO និងអឺរ៉ុបធ្លាក់ចុះ ។

បើរដ្ឋតិចសាស់បំបែកខ្លួនចេញពីអាមេរិកពិតមែន ត្រូវឆ្លើយសំណួរទៅកាន់ពិភពលោកថា ភាពជាអ្នកដឹកនាំពិភពលោកនឹងបញ្ចប់ ហើយគ្មានឱកាសទៀតទេ ។ ចំណុចសំខាន់ មេដឹកនាំប្រទេសក្រោយការបោះឆ្នោត មិនថាលោក ចូ បៃឌិន ឬលោក ដូណាល់ ត្រាំ តើជាបុគ្គលធ្វើឱ្យអាមេរិកល្អប្រសើរឡើង ឬទន់ខ្សោយជាងមុន ឬជាពេលវេលាដួលរលំប្រទេស ដូចហេតុការណ៍ធ្លាប់កើតឡើងនៅទីក្រុងរ៉ូម នាពេលមុននេះ ៕

អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យភ្លាមៗ ក្រោយលេចឮមានអ្នករំលោភយកដីរដ្ឋ៨ពាន់ហិចតា

0

អភិបាលខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ បានដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យទីតាំងដីដែលប្រជាពលរដ្ឋកំពុងតែរំលោភបំពាន យកដីធ្វើស្រែប្រាំង មានចំនួន ៨.០០០ហិចតា ដែលស្ថិតនៅតំបន់(ខ្វាក់ទោច ខ្វាក់ធំ) ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា៖” បច្ចុប្បន្នមានជនខិលខូចមួយចំនួន នៅតែរុករានទន្ទ្រាន រំលោភយកដីរដ្ឋ នៅតំបន់ហាមឃាត់មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយមិនគោរពទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា។ ការចុះត្រួតពិនិត្យនេះ ក្នុងគោលបំណង ការពិនិត្យបោះបង្គោលព្រំដីដែលឆ្វៀលហើយ និងមិនទាន់ឆ្វៀល។អភិបាលខេត្តកំពង់ធំរូបនេះ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលអាស្រ័យផលស្រែប្រាំងនៅដីតំបន់បី ដែលបានឆ្វៀលហើយ សូមរក្សាឱ្យបានល្អ ហាមជាដាច់ខាតមិនឱ្យបន្តការទន្ទ្រានយកដីរបស់រដ្ឋទៀតឡើយ ព្រោះវាធ្វើឱ្យបាត់បង់ព្រៃលិចទឹកដែលជាជម្រកនៃត្រី និងសត្វគ្រប់ប្រភេទផងដែរ៕

រោគសញ្ញា ៦ យ៉ាងបង្ហាញថាអ្នកមានផ្ទៃពោះ ដែលស្ត្រីទើបតែរៀបការថ្មីថ្មោងគួរតែដឹង

0

សម្រាប់ស្ត្រីដែលទើបតែរៀបការថ្មីថ្មោង ច្បាស់ណាស់ប្រាកដជាមិនដឹងថាខ្លួនមានផ្ទៃពោះនោះទេ ព្រោះរោគសញ្ញានៃការមានផ្ទៃពោះដំបូង គឺមានអាការ:ធម្មតាណាស់ ដែលគ្រប់គ្នាស្ទើរតែមិនដឹង។ ទោះជាយ៉ាងណា ប្រសិនបើអ្នកមានរោគសញ្ញា ៦ យ៉ាងនេះ កើតឡើងនោះមានន័យថា អ្នកនឹងជិតក្លាយជាម្តាយគេហើយ។

១.វដ្តរដូវប្រចាំខែមិនមក៖ វាគឺជារោគសញ្ញានៃការមានផ្ទៃពោះទូទៅបំផុត។ ជាធម្មតាស្ត្រីនឹងមករដូវរៀងរាល់ ២១-៣៥ ថ្ងៃម្តង ប៉ុន្តែប្រសិនបើរដូវរបស់អ្នកខកខាន បង្ហាញថាអ្នកអាចមានផ្ទៃពោះ។Is it normal to miss periods? | Ohio State Medical Center

២.ក្អួតចង្អោរ៖ រោគសញ្ញានេះជាធម្មតាចាប់ផ្តើមនៅចន្លោះសប្តាហ៍ទី ៤ និងទី ៦ នៃការមានផ្ទៃពោះ ដោយក្អួតចង្អោរជាធម្មតាកើតឡើងនៅពេលព្រឹក។ ប៉ុន្តែរោគសញ្ញានេះក៏អាចកើតឡើងពេញមួយថ្ងៃបានផងដែរ។ ចង្អោរ និងក្អួត គឺបណ្តាលមកពីការផ្លាស់ប្តូរអ័រម៉ូនក្នុងរាងកាយអំឡុងពេលមានផ្ទៃពោះ។Vomiting and diarrhea when pregnant: Is it serious?

៣.នោមញឹកញាប់៖ រោគសញ្ញានេះជាធម្មតាចាប់ផ្តើមនៅចន្លោះសប្តាហ៍ទី ៤-៦ នៃការមានផ្ទៃពោះ ដោយសារតែបរិមាណឈាមកើនឡើង ធ្វើឱ្យតម្រងនោមត្រូវធ្វើការកាន់តែខ្លាំង និងផលិតទឹកនោមកាន់តែច្រើន។frequent urination during early pregnancy | causes of frequent urination  during pregnancy - The Pulse

៤.ឈឺក្បាល៖ រោគសញ្ញានេះជាធម្មតាចាប់ផ្តើមនៅចន្លោះសប្តាហ៍ទី ១ និងទី ២ នៃការមានផ្ទៃពោះ។ នេះគឺដោយសារតែកម្រិតនៃអ័រម៉ូន estrogen និង progesterone កើនឡើង បណ្តាលឱ្យសរសៃឈាមពង្រីក និងបណ្តាលឱ្យឈឺក្បាល។Headaches During Pregnancy | Early Pregnancy Headaches

៥.អស់កម្លាំង៖ រោគសញ្ញានេះជាធម្មតាចាប់ផ្តើមនៅចន្លោះសប្តាហ៍ទី ១-២ នៃការមានផ្ទៃពោះ។ នេះគឺដោយសារតែរាងកាយត្រូវការថាមពលបន្ថែម ដើម្បីគាំទ្រដល់ការលូតលាស់របស់ទារក។The Best Natural Ways to Fight Pregnancy Fatigue

៦.ឈឺសុដន់៖ ពេលចាប់ផ្តើមមានផ្ទៃពោះ វានឹងមានការឈឺចាប់ខ្លាំងនៅបរិវេណខាងក្នុងសុដន់ ហើយទំហំនៃសុដន់នឹងរីកធំជាងមុន ជាមួយនឹងសរសៃប៉ោងនៅលើសុដន់ និងមានស្នាមតូចៗលេចឃើញឡើង កើតនៅតំបន់ក្បាលដោះ លើសពីនេះទៀតក្បាលសុដន់មានភាពរសើប ឬស្រៀវជាដើម៕

មិនគួររំលងសោះ! ដំណើរកំសាន្តចំនួន ១០កន្លែងដែលទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរក្នុងឆ្នាំ ២០២៤

0

ជាការពិតណាស់ សម្រាប់ភ្ញៀវទេចរណាដែលចង់ទទួលបានបទពិសោធន៍ធ្វើដំណើរដ៏ល្អបំផុតដែលមិនអាចបំភ្លេចបាន ក៏ដូចជាមិនចង់ខ្ជះខ្ជាយពេលវេលាច្រើន រួមទាំងចង់ស្វែងយល់ពីពិភពលោកកាន់តែច្បាស់ អ្នកអាចទៅទស្សនាកម្សាន្ត និងបង្កើតអនុស្សាវរី នៅកន្លែងកំពូលទាំង ១០ ដូចខាងក្រោមនេះ។ នេះបើយោងតាម National Geographic ដែលបានប្រកាសពីបទពិសោធន៍ធ្វើដំណើរ “ល្អបំផុត” ចំនួន ១០ សម្រាប់ឆ្នាំ ២០២៤ ដែលស្ថិតនៅក្នុងបញ្ជី “គោលដៅដ៏ល្អបំផុតរបស់ពិភពលោក”។ បទពិសោធន៍ទាំងនេះមានចាប់ពីគោលដៅល្បីៗ រហូតដល់កន្លែងដែលមិនសូវស្គាល់។Eight of the best value destinations from world's top 50 you can visit in  2024 - you won't have heard of at least one | The Sun

១.ជិះសេះដើម្បីរុករកសាហ្វារីនៅប្រទេសកេនយ៉ាHorseback riding safaris in Kenya | Equus Journeys២.ការរត់ម៉ារ៉ាតុងអូឡាំពិកនៅទីក្រុងប៉ារីសប្រទេសបារាំងMarathon pour tous Paris 2024" Live streaming in Paris 31/10/2021 - YouTube៣.ជិះស្គីនៅតំបន់បេតិកភណ្ឌ UNESCO ក្នុងរដ្ឋ GeorgiaWhy Georgia is Europe's most underrated skiing destination | CNN៤.មើលសត្វខ្លាឃ្មុំនៅឧទ្យានជាតិ Katmai រដ្ឋ Alaska សហរដ្ឋអាមេរិកMeet the Bears at Katmai National Park៥.ស្តាប់តន្ត្រីបន្តផ្ទាល់នៅទីក្រុង Kyoto ប្រទេសជប៉ុន10 Essential Things to Do in Kyoto on a Trip to Japan | Goway Travel៦.ដំណើរកម្សាន្តតាមដងទន្លេ Magdalena ក្នុងប្រទេសកូឡុំប៊ីColombia: project launched to restock Magdalena River with fish | Enel  Green Power៧.ជិះស្គីលើផ្លូវលេខ 66 ក្នុងរដ្ឋ New Mexico សហរដ្ឋអាមេរិកRoute 66 Road Trip: Where to Stop From Chicago to Santa Monica៨.ទៅមើលផ្ទាំងគំនូរថ្មនៅប្រទេសអាល់ហ្សេរីAlgeria៩.មុជទឹកជាមួយត្រីឆ្លាមនៅឆ្នេរ Coral Coast ប្រទេសអូស្ត្រាលីSWIM WITH THE WHALE SHARKS | Exmouth & Coral Bay Swim Tours១០.ឡើងលើភ្នំភ្លើងនៅប៉ាណាម៉ា។37 Amazing Hikes In Panama: The Hiker's Guide

សម្រាប់បញ្ជីនៃបទពិសោធន៍ធ្វើដំណើរកំពូលទាំង ១០ ដែលត្រូវបានជ្រើសរើសដោយអ្នករុករក National Geographic អ្នកថតរូប និងអ្នកកែសម្រួល ដើម្បីចងក្រងចំណាត់ថ្នាក់នេះ អ្នកនិពន្ធបានប្រឹក្សាយោបល់ជាមួយអ្នកជំនាញសកលតាំងពីខែមេសាមកម្លេះ ដែលនេះធ្វើឱ្យបញ្ជីនេះកាន់តែមានលក្ខណៈពិសេស ហើយអ្នកទស្សនានឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរឱ្យឆាប់ដល់គោលដៅ។

នេះបើយោងតាមអ្នកតំណាងទស្សនាវដ្តីបាននិយាយថា “យើងមិនគ្រាន់តែនិយាយអំពីទីតាំងប៉ុណ្ណោះទេ ប៉ុន្តែផ្តោតលើបទពិសោធន៍ដែលអ្នកអាចធ្វើបាននៅទីនោះ ដោយបង្កើតអនុស្សាវរីល្អឥតខ្ចោះមិនអាចបំភ្លេចបាន”។ លើសពីនេះ បញ្ជីនេះក៏ត្រូវបានចាត់ថ្នាក់តាមលំដាប់លំដោយពីខ្ពស់ទៅទាបផងដែរ ដើម្បីជួយអ្នកអានបង្កើនប្រសិទ្ធភាពអាទិភាពរបស់ពួកគេសម្រាប់ការធ្វើដំណើរ៕