Home Blog Page 1224

វិស័យទេសចរអវកាសរបស់ពិភពលោកកំពុងមានការប្រកួតប្រជែងខ្លាំង

0

បរទេស៖ ក្រុមហ៊ុននានាជុំវិញពិភពលោកកំពុងប្រជែងគ្នាដើម្បីបញ្ជូនអ្នកដំណើរទៅកាន់ទីអវកាសមុនគេ ដោយអ្នកចូលចិត្តអវកាសអាចស្វែងរកកន្លែងណាមួយក្នុងតម្លៃសមរម្យសម្រាប់ការហោះហើរ។

ក្រៅពីនិន្នាការនៃការធ្វើដំណើរជុំវិញពិភពលោក អតិថិជនដែលចូលចិត្តភាពសម្បូរបែបនៃអវកាសក៏កំពុងមានបំណងចង់បាននិន្នាការថ្មីមួយនោះ គឺវិស័យទេសចរណ៍អវកាស។ ប្រភេទនេះត្រូវបានបង្កើតឡើងនៅពេលដែលអ្នកទេសចរណាដែលមានទ្រពសម្បត្តិច្រើនលើសលប់ ហើយចង់សាកល្បងអ្វីដែលថ្មីៗនៅលើអាកាស នោះក្រុមហ៊ុននឹងដឹងអ្នកដំណើរទៅកាន់លំហរ ដើម្បីបំពេញបំណងរបស់អ្នកទេសចរ។Travelling to space could become mainstream in the next 18 to 60 months  says SpaceVIP founder, Roman Chiporukha - Arabian Business Traveller  travelling to space becomes mainstream

ការប្រណាំងដើម្បីបញ្ជូនអ្នកដំណើរទៅកាន់ទីអវកាសកំពុងត្រូវបានប្រកួតប្រជែងយ៉ាងស្វិតស្វាញដោយមហាសេដ្ឋីទាំងបីគឺ Richard Branson, Jeff Bezos និង Elon Musk ដើម្បីក្លាយជាអ្នកដឹកនាំដំបូងគេក្នុងវិស័យនេះ។ កាលពីឆ្នាំ២០០១ អ្នកជំនួញជនជាតិអាមេរិកម្នាក់ឈ្មោះ Dennis Tito គឺជាអ្នកទេសចរអវកាសដំបូងគេ ដោយបានចំណាយប្រាក់ ២០ លានដុល្លារអាមេរិកដើម្បីហោះហើរលើយានអវកាសរុស្ស៊ី ហើយចំណាយពេល ៧ ថ្ងៃនៅលើស្ថានីយ៍អវកាសអន្តរជាតិ (ISS)។A Guide to Space Tourism by Dr Prem Jagyasi – Definition, History, Legal  and Ethical aspects, astronaut's tips, pros and cons, and many more

ក្នុងឆ្នាំ២០២១ លោក Richard Branson និងស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានបោះជំហានយ៉ាងសំខាន់ ដោយពួកគេបានសាកល្បងការហោះហើររបស់មនុស្សដោយជោគជ័យទៅកាន់លំហ suborbital ។ នៅក្នុងឆ្នាំដដែលនោះ SpaceX Space Dragon របស់ Elon Musk ដែលត្រូវបានអភិវឌ្ឍជាមួយនឹងក្រុមហ៊ុនទេសចរណ៍អវកាស Axiom Space មានមូលដ្ឋាននៅទីក្រុង Houston ក៏បានធ្វើការហោះហើរស៊ីវិលជាលើកដំបូងដើម្បីនាំអ្នកទេសចរ ៤ នាក់ទៅកាន់ទីអវកាស ហើយត្រឡប់មកវិញដោយសុវត្ថិភាព។ ទោះជាយ៉ាងណា អ្នកដំណើរត្រូវចំណាយប្រាក់រហូតដល់ ៥៥ លានដុល្លារអាមេរិកក្នុងម្នាក់សម្រាប់ការហោះហើរ។Space Tourism Is Getting More Secretive - The Atlantic

ក្រុមហ៊ុន Virgin Galactic អះអាងថា បច្ចុប្បន្នមានមនុស្ស ៨០០ នាក់នៅក្នុងបញ្ជីរង់ចាំសម្រាប់ជើងហោះហើរអវកាស ដែលមានតម្លៃ ៨៦៨,០០០ ដុល្លារក្នុងមួយសំបុត្រ។ ទោះជាយ៉ាងណា នៅឆ្នាំនេះជើងហោះហើរបានឈប់ដំណើរការរហូតដល់ឆ្នាំ ២០២៦ ដើម្បីរង់ចាំខ្សែបន្ទាត់ថ្មីនៃយានអវកាស។ ការទាក់ទាញនាពេលបច្ចុប្បន្នសម្រាប់ភ្ញៀវទេសចរដែលហោះហើរទៅកាន់លំហអាកាសគឺមិនត្រឹមតែធ្វើឱ្យមានបដិវត្តន៍មួយចំនួនជុំវិញផែនដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំណាយពេលនៅលើ ISS ដោយមានបម្រើអាហារ និងកន្លែងស្នាក់នៅផងដែរ។ នេះត្រូវបានគេដឹងថា នាពេលអនាគតក្រុមហ៊ុននឹងអភិវឌ្ឍអាជីវកម្មថ្មីៗជាច្រើនដូចជា សាងសង់សណ្ឋាគារ និងភោជនីយដ្ឋាននៅក្នុងលំហជាដើម៕

ហ្វីលីពីនត្រៀមបង្កើនកម្លាំងកងទ័ពនៅលើកោះក្បែរតៃវ៉ាន់

0

ប្រទេសហ្វីលីពីន ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីនបានបញ្ជាឱ្យបង្កើនកម្លាំងកងទ័ពនៅលើកោះស្ថិតនៅភាគខាងជើងប្រទេស និងនៅក្បែរទឹកដីតៃវ៉ាន់ ដើម្បីបង្កើនសក្តានុពលការពារទឹកដីរបស់ហ្វីលីពីន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។Why Is the Philippines Building a Military Base Near Taiwan? | Asteria  Lending

កងទ័ពជើងទឹកហ្វីលីពីនលើកឡើងថា លោក Gilbert Teodoro រដ្ឋមន្ត្រីក្រសួងការពារជាតិបានអំពាវនាវឱ្យពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅលើប្រជុំកោះ Batanes ដែលស្ថិតនៅឆ្ងាយពីតៃវ៉ាន់ មិនដល់២០០គីឡូម៉ែត្រ ។ លោក Gilbert Teodoro និយាយបែបនេះ ក្នុងអំឡុងពេលលោកធ្វើដំណើរទៅសួរសុខទុក្ខកងទ័ពជើងទឹកនៅទីនោះ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។ លោកថ្លែងថា ៖ «យើងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៤ តទៅ គឺត្រូវបង្កើនការប្រតិបត្តិការរបស់កងទ័ពហ្វីលីពីន» ។South China Sea: Philippines to put military base near Taiwan in high gear  to tackle tensions with Beijing | South China Morning Post

ច្រកសមុទ្រ Bashi Channel បានបែងចែករវាងប្រជុំកោះភាគខាងជើងរបស់ហ្វីលីពីនជាមួយតៃវ៉ាន់ ត្រូវបានគេចាត់ទុកថា គឺជាច្រកសមុទ្រដ៏សំខាន់មួយផ្នែកយុទ្ធសាស្ត្រ (Choke Point) ដោយសារច្រកនេះជាផ្លូវឆ្លងកាត់របស់កប៉ាល់បើកបរទៅមករវាងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូង ។ រីឯកងទ័ពចិនបានបញ្ជូនកប៉ាល់ និងយន្តហោះមកប្រតិបត្តិការនៅច្រកសមុទ្រនេះជាប្រចាំ ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កងទ័ពហ្វីលីពីន និងអាមេរិកបានអនុវត្តបេសកកម្មឃ្លាំមើលរួមគ្នាក្នុងដែនទឹកភាគខាងជើងបំផុតរបស់ប្រជុំកោះហ្វីលីពីន ។How Washington is preparing for a Chinese invasion of Taiwan - Taipei Times

លោក Gilbert Teodoro រដ្ឋមន្ត្រីក្រសួងការពារជាតិបញ្ជាក់ថា ៖ «ប្រជុំកោះ Batanes ចាត់ទុកថា គឺជាការត្រួសត្រាយផ្លូវរបស់ហ្វីលីពីន ទាក់ទងនឹងមូលដ្ឋានទ័ពភាគខាងជើងប្រទេស» ។ ចំណែកកងទ័ពជើងទឹកនិយាយថា ៖ «ការមកកាន់កោះ Batanes របស់រដ្ឋមន្ត្រីក្រសួងការពារជាតិលើកនេះ គឺជាការបញ្ជាក់ពីស្មារតីស្នេហាជាតិរបស់ជនជាតិហ្វីលីពីនក្នុងការការពារទឹកដី និងសន្តិសុខជាតិ» ។

សារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីខែសីហា ឆ្នាំ២០២៣ ថា កងទ័ពអាមេរិកបានចរចាជាមួយប្រទេសហ្វីលីពីន ដើម្បីសុំអភិវឌ្ឍន៍កំពង់ផែសម្រាប់ជនស៊ីវិលនៅលើកោះ Batanes ។ វានឹងជួយបើកផ្លូវឱ្យអាមេរិកងាយស្រួលចូលមកកាន់កោះសំខាន់ផ្នែកយុទ្ធសាស្ត្រ និងជាតំបន់នៅក្បែរតៃវ៉ាន់ផងដែរ ។US, Philippines hold talks on boosting military capacity

កាលពីឆ្នាំ២០២៣ រដ្ឋាភិបាលហ្វីលីពីនបានអនុញ្ញាតឱ្យកងទ័ពអាមេរិកចូលទៅកាន់មូលដ្ឋានទ័ពហ្វីលីពីនច្រើនជាងមុន រួមទាំងមូលដ្ឋានទ័ពចំនួន៣កន្លែងផងដែរ ដែលមានទីតាំងនៅទល់មុខតៃវ៉ាន់ ។ រីឯប្រទេសចិនអះអាងថា តៃវ៉ាន់ គឺជាទឹកដីរបស់ខ្លួន ហើយចិនបានរិះគន់ការបង្កើនចំនួនទ័ពរបស់ហ្វីលីពីនថា គឺជាការបង្កាត់ភ្លើងបង្កឱ្យមានភាពតានតឹងក្នុងតំបន់ ។

គួរបញ្ជាក់ថា នៅប្រជុំកោះ Batanes គឺជាកន្លែងធ្វើសមយុទ្ធកងទ័ពរួមគ្នារបស់ហ្វីលីពីន និងអាមេរិក ក្រោមឈ្មោះ «Balikatan» ដែលមានកងទ័ពហ្វីលីពីន និងអាមេរិកចូលរួមធ្វើសមយុទ្ធជាង១៧.០០០នាក់ កាលពីឆ្នាំ២០២៣ ៕

វត្តមាន Rosé ចូលរួមប្រគំតន្រ្តី Taylor Swift ក្នុងទីក្រុងតូក្យូ ធ្វើឱ្យមានការចាប់អារម្មណ៍

0

Rosé សមាជិក BLACKPINK ដែលជាតារា K-pop ដ៏ល្បីល្បាញបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយទាំងក្នុងនិងក្រៅស្រុកបន្ទាប់ពីតារាចម្រៀងរូបនេះបង្ហាញខ្លួននៅឯការប្រគំតន្ត្រី Eras Tour របស់ Taylor Swift កាលពីរាត្រីថ្ងៃទី៧ កុម្ភៈ ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយសមាជិកក្រុម BLACKPINK រូបនេះក៏ដូចជាអ្នកគាំទ្រ Taylor Swift ដទៃទៀតពោរពេញភាពរីករាយនិងច្រៀងរាំតាមចង្វាក់ភ្លេងដែលប្រគំឡើង។

Rosé បានចែករំលែកវីដេអូនៅលើបណ្តាញសង្គម TikTok រយៈពេល៥ នាទីបន្ទាប់ពីកម្មវិធីដែលបង្ហាញឈុតខ្លីៗរបស់នាង និងមិត្តភ័ក្តិដែលកំពុងមើលការសម្តែងរបស់ Taylor Swift រួមជាមួយទស្សនិកជនដទៃទៀតនៅ Tokyo Dome ប្រទេសជប៉ុន។ ក្នុងវីដេអូ Rosé បានច្រៀងតាម Taylor Swift ដោយបានដាក់ចំណងជើងក្នុងឃ្លីបវីដេអូថា “១០ នាទីល្អបំផុតនៅតូក្យូ”( Best 10 minutes in tokyo )។Viral Video Sparks Rumours About Taylor Swift And BLACKPINK's Rose  Collaboration; Here's What We Know | HerZindagi

ពេលវេលាដ៏ផ្អែមល្ហែមនេះ គេក៏ចាំបានដែរថាកាលពីក្រុម BLACKPINK សម្តែងបទ “Pink Venom” នៅ VMAs ឆ្នាំ២០២២ Taylor Swift ដែលកំពុងកាន់ភេសជ្ជៈនៅក្នុងដៃបានហើបមាត់ និងបង្កើតក្បាច់រាំផ្ទាល់ខ្លួនរបស់នាងហើយវីដេអូនោះផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងដែលតារាចម្រៀងពិភពលោក ក៏ចូលចិត្តក្រុមចម្រៀងក្រុម BLACKPINK ដែរ ។Taylor Swift Dances Through Steamy Choreography Slip-Up in Tokyo - Parade

គួរបញ្ជាក់ថាការប្រគំតន្រ្តី «THE ERAS TOUR» របស់ Taylor Swift ជាការប្រគំតន្រ្តីលើកទី៦របស់នាងដោយចាប់ផ្តើមពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នឹងរៀបចំឡើងនៅបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះភាពយន្តឯកសារនៃដំណើរទេសចរណ៍លើកនេះរបស់នាងរកចំណូលបានលើស២៦១ លានដុល្លារ។ ចំណែកឯចំណូលនៃការលក់សំបុត្រវិញនឹងឈានទៅដល់ជាង ២ពាន់លានដុល្លារអាម៉េរិកនៅពេលបញ្ចប់ការប្រគំតន្រ្តី៕

 

 

@roses_are_rosie

Best 10 minutes in tokyo.

♬ original sound – ROSÉ – ROSÉ

ត្រូវដឹង! ច្បាប់សហរដ្ឋអាមេរិក បើកូនយើងធ្វើខុស ជាម្តាយឪពុក ក៏រងគ្រោះព្រោះតែមិនអើពើនឹងទង្វើរបស់កូនខ្លួន

0

សហរដ្ឋអាមេរិក ៖ តុលាការនៅរដ្ឋមីឈីហ្គែន សហរដ្ឋអាមេរិកបាន..កា..ត់..ទោ..ស..អ្នកស្រី Jennifer Crumbley អាយុ៤៥ឆ្នាំ មាន..ទោ..សពីបទ..ឃា..តក..ម្ម..ដោយអចេតនា ដោយសារអ្នកស្រីមានអាកប្បកិរិយាមិនអើពើចំពោះទង្វើខុសប្រក្រតីរបស់កូនប្រុសខ្លួន ហើយអ្នកស្រីពុំបានរកវិធីការពារហេតុការណ៍នេះទេ ។ អ្នកស្រី Jennifer Crumbley បានបណ្តោយឱ្យកូនប្រុសកា..ន់..អា..វុធ ថែមទាំងពុំបានហាមឃាត់ ឬដាស់តឿនកូនទៀតផង ។Jennifer Crumbley: Michigan gunman's mother found guilty of manslaughter

ហេតុនេះ ការព្រងើយកន្តើយរបស់អ្នកស្រី Jennifer Crumbley បានធ្វើឱ្យកូនប្រុសរបស់គាត់បង្កហេតុការណ៍បាញ់ប្រហារនៅក្នុងសាលារៀនមធ្យមសិក្សា Oxford កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ។ ហេតុការណ៍បាញ់ប្រហារនេះ បានបណ្តាលឱ្យកូនសិស្សស្លាប់ចំនួន៤នាក់ និងរងរបួស៧នាក់ទៀត ។ វាបានក្លាយជាករណីដំបូងគេនៅអាមេរិក ដែលយុវជនជាអ្នកប្រព្រឹត្តល្មើស ហើយអាណាព្យាបាលត្រូវទទួលទោសជាមួយកូនដែរ ។Jury finds school shooter's mother guilty of manslaughter

លើសពីនេះ មិនមែនមានតែស្ត្រីជាម្តាយជនល្មើសប៉ុណ្ណោះទេដែលត្រូវទទួលទោស ប៉ុន្តែឪពុករបស់ជនល្មើស ឈ្មោះ James Crumbley ក៏ត្រូវបានតុលាការកាត់ក្តីឱ្យជាប់ទោសដូចគ្នាដែរ ដោយពួកគេត្រូវបានប្តឹងដាច់ដោយឡែកពីគ្នា ។ តុលាការនឹងចាប់ផ្តើមពិចារណារឿងក្តីនេះបន្តទៀតនៅខែមីនា ឆ្នាំ២០២៤ ហើយប្តី-ប្រពន្ធនេះអាចជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ ។Ethan Crumbley sentenced to life in prison without parole for killing 4  students in Michigan school shooting | CNN

តុលាការអាមេរិកពិចារណារឿងក្តីថា ស្ត្រីជាម្តាយបាននៅស្ងៀម និងព្រងើយកន្តើយចំពោះអាកប្បកិរិយាខុសប្រក្រតីរបស់កូនប្រុស ឈ្មោះ Ethan Crumbley អាយុ១៥ឆ្នាំ ។ តុលាការមានភស្តុតាងសំខាន់ គឺកូនប្រុសបានផ្ញើសារប្រាប់ម្តាយថា រូបគេចង់ឱ្យឪពុក-ម្តាយជួយដល់ខ្លួន និងទទួលស្តាប់បញ្ហាផ្លូវចិត្តរបស់ខ្លួន ។

អ្នកស្រី Jennifer Crumbley បានបដិសេធថា គាត់ពុំបានដឹងថា កូនប្រុសកាន់កាំភ្លើងទៅបង្កហេតុនៅសាលារៀននោះទេ ។ ប៉ុន្តែស្វាមីរបស់គាត់ គឺជាអ្នកនាំកូនទៅទិញកាំភ្លើង ដើម្បីធ្វើជាកាដូថ្ងៃខួបកំណើត ។ តុលាការបញ្ជាក់ថា បើទោះជាស្ត្រីជាម្តាយបដិសេធយ៉ាងណាក្តី ក៏គាត់ពុំអាចគេចផុតពីការទទួលខុសត្រូវបានទេ ៕

ប្រយ័ត្ន! ដុតផាវ អំឡុងថ្ងៃចូលឆ្នាំចិន នឹងប្រឈមមុខការជាប់ទោស

0

នាអំឡុងថ្ងៃចូលឆ្នាំចិន ពីថ្ងៃទី៩-១១ កុម្ភៈ ខាងមុខនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានណែនាំឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ករណីគ្រោះអគ្គិភ័យ ដោយហាមការដុតផាវ កាំជ្រួចគ្រប់ប្រភេទ។

អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ នឹងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។

ស្នងការដ្ឋានបសង្កត់ធ្ងន់ថា៖”ក្នុងករណីចំពោះជនណាបំពានលើសេចក្តីណែនាំនេះ ឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងអនុវត្តទៅតាមផ្លូវច្បាប់ ដោយជនល្មើសត្រូវទទួលទោសតាមច្បាប់ជាធរមាន”៕ដុតផាវគ្រាប់បែក Fireworks - YouTube

 

ជនជាតិវៀតណាម ៤នាក់ត្រូវបាន.ចោ.ទ.ប្រកាន់ពីបទ.លួ..ច.សម្ភារៈជាច្រើននៅក្នុងប្រទេសជប៉ុន

0

បរទេស៖ ប៉ូលីសជប៉ុនបានចាប់ខ្លួនជនជាតិវៀតណាម ៤នាក់ ដែលត្រូវបានចោទប្រកាន់ពីបទលួ..ចសម្ភារៈជាបន្តបន្ទាប់នៅរោងចក្រ Uniqlo ក្នុងប្រទេសជប៉ុនជាមួយនឹងការខាតបង់ប៉ាន់ស្មានប្រមាណ ១៣៥,០០០ ដុល្លារអាមេរិក។

កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាម The Japan Times បានឱ្យដឹងថា ប៉ូលីសខេត្ត Fukuoka បានចាប់ខ្លួនពលរដ្ឋវៀតណាម ៤នាក់ ក្នុងនោះបុរស ២នាក់ និងស្ត្រី ២នាក់ ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើចោរកម្មចំនួន ៦៧ ករណីនៅឯរោងចក្រ Uniqlo និងហាងលក់សំលៀកបំពាក់ផ្សេងទៀតក្នុងទីក្រុងតូក្យូ និងខេត្តចំនួនប្រាំពីរ រួមទាំង Osaka និង Fukuoka ផងដែរ។Four Vietnamese Citizens Arrested In Japan For Stealing In UNIQLO Outlet  Worth IDR 2.1 Billion

ក្នុងចំណោមមនុស្សទាំង ៤នាក់នោះមានឈ្មោះ Nguyen Hoang Anh អាយុ ៣៨ឆ្នាំ ដែលអាស័យដ្ឋានបច្ចុប្បន្នមិនស្គាល់ និងស្ត្រីពីរនាក់ក្នុងវ័យ ៣០ ឆ្នាំ។ ក្រុមនេះត្រូវបានគេនិយាយថាបានលួចវត្ថុចំនួន ៥.២៣៧ រួមទាំងអាវប្រណិតៗជាច្រើនទៀត ក្នុងអំឡុងពេលពួកគេចូលក្នុងប្រទេសជប៉ុនតាំងពីខែធ្នូ ឆ្នាំ២០១៨ ដល់ខែតុលា ឆ្នាំ២០២៣។Four Vietnamese arrested for repeated shoplifting at Uniqlo - The Japan  Times

នេះបើយោងតាមប៉ូលីសជប៉ុន បាននិយាយថា ជនជាតិវៀតណាម ៤ នាក់ក្នុងក្រុមបានសារភាពចំពោះការចោទប្រកាន់នេះ ដោយលើកឡើងពីបញ្ហាហិរញ្ញវត្ថុជាហេតុផលរបស់ពួកគេ។ ដូច្នេះរបស់របរដែលពួកគេលួច ភាគច្រើនត្រូវបានគេសង្ស័យថាបានលក់តាមទីផ្សារអនឡាញក្នុងប្រទេសវៀតណាម។

យោងតាមការស៊ើបអង្កេត ជនសង្ស័យបានកំណត់គោលដៅក្រុមហ៊ុន Uniqlo ព្រោះក្រុនហ៊ុននេះមានទំនិញជាច្រើនប្រភេទនៅក្នុងប្រទេសជប៉ុន។ ទោះជាយ៉ាងណាក៏ដោយ ប៉ូលីសនៃខេត្ត Fukuoka ដែលចាប់បានជនសង្ស័យ ក៏ទទួលបានដីកាចាប់ខ្លួនស្ត្រីអាយុ ៤០ ឆ្នាំរស់នៅក្នុងប្រទេសវៀតណាម ដោយចោទប្រកាន់នាងថាបានណែនាំជនសង្ស័យទាំង ៤ នាក់ខាងលើឱ្យប្រព្រឹត្តអំពើប្លន់ និងបានផ្តល់ការណែនាំដល់ក្រុម៕Vietnamese shoplifting syndicate jailed for theft of items worth almost  $45,000 | The Straits Times

រយៈពេល១ខែពេញ Tesla លក់រថយន្តអគ្គិសនីបានតែ១គ្រឿងគត់នៅកូរ៉េខាងត្បូង

0

ប្រទេសកូរ៉េខាងត្បូង ៖ វាជារឿងដ៏ក្រៀមក្រំយ៉ាងខ្លាំងសម្រាប់ក្រុមហ៊ុន Tesla នៅប្រទេសកូរ៉េខាងត្បូង ក្រោយពីក្រុមហ៊ុនលក់រថយន្តអគ្គិសនី (Electric Vehicle-EV) លំដាប់ពិភពលោកមួយនេះ មានចំនួនលក់រថយន្តប្រចាំខែមករា ឆ្នាំ២០២៤ ត្រឹមតែ១គ្រឿងប៉ុណ្ណោះនៅកូរ៉េខាងត្បូង ។Only a single Tesla was sold in South Korea in January, why? | Al Bawaba

ក្រុមហ៊ុនស្រាវជ្រាវរបស់កូរ៉េខាងត្បូង និងក្រសួងពាណិជ្ជកម្មលើកឡើងថា ចំនួនការលក់រថយន្តអគ្គិសនីបានតែ១គ្រឿងនេះ គឺជាចំនួនលក់ដ៏អាក្រក់បំផុត បើគិតចាប់ពីក្រុមហ៊ុន Tesla បានលក់រថយន្តអគ្គិសនីនៅកូរ៉េខាងត្បូង តាំងពីកក្កដា ឆ្នាំ២០២២ ។ ពេលនោះ រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla មិនបានលក់ដាច់សូម្បីតែ១គ្រឿង ។

មតិភាគច្រើនមានចម្ងល់ថា រថយន្តអគ្គិសនីមិនទទួលបានការពេញនិយមនៅប្រទេសកូរ៉េខាងត្បូង អាចបណ្តាលមកពីបញ្ហាសុវត្ថិភាព, តម្លៃ និងការខ្វះខាតស្ថានីយសាកថ្មរថយន្ត ។ កត្តាទាំងអស់នេះហើយ ទើបធ្វើឱ្យគ្មានតម្រូវការទិញរថយន្តអគ្គិសនីនៅកូរ៉េខាងត្បូង ។Tesla Sold Only One Car in Korea in January as EV Demand Weakens - Bloomberg

បច្ចុប្បន្ន បណ្តាក្រុមហ៊ុនផលិតរថយន្តបានប្រឈមជាមួយឧបសគ្គ នៅពេលការពេញនិយមប្រើប្រាស់រថយន្តអគ្គិសនីធ្លាក់ចុះនៅកូរ៉េខាងត្បូង ពីព្រោះអត្រាការប្រាក់កាន់តែខ្ពស់ និងអត្រាអតិផរណាបានធ្វើឱ្យពលរដ្ឋកូរ៉េខាងត្បូងកាត់បន្ថយការចំណាយរបស់ពួកគេ ។ ជាមួយគ្នានេះ ពលរដ្ឋកូរ៉េខាងត្បូងបារម្ភអំពីភ្លើងឆេះថ្មរថយន្ត និងខ្វះខាតស្ថានីយសាកថ្មរថយន្តអគ្គិសនី ប្រភេទ Fast Charge ផងដែរ ។

មុននេះ ក្រុមហ៊ុន Tesla នៅកូរ៉េខាងត្បូងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលកំណត់ថា រថយន្តមានតម្លៃក្រោម៥៧លានវ៉ុន នឹងទទួលបានប្រាក់ឧបត្ថម្ភនេះ ។ ប៉ុន្តែកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋាភិបាលលើកឡើងថា នឹងកាត់បន្ថយចំនួនប្រាក់ឧបត្ថម្ភសម្រាប់រថយន្តដែលមានតម្លៃក្រោម៥៥លានវ៉ុន ។Tesla sells only 1 car in South Korea, Elon Musk company's woes continue

ហេតុនេះ វាបានធ្វើឱ្យរថយន្ត Tesla ដែលបច្ចុប្បន្ន មានតម្លៃថោកជាងការកំណត់នេះ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលកូរ៉េខាងត្បូងចំនួនពាក់កណ្តាលប៉ុណ្ណោះ ។ លើសពីនេះ និន្នាការប្រឆាំងចិនរបស់កូរ៉េខាងត្បូង បានធ្វើឱ្យពលរដ្ឋកូរ៉េខាងត្បូងភាគច្រើនគិតថា រថយន្ត Tesla ដែលផលិតនៅប្រទេសចិន មិនគួរទិញយកមកប្រើប្រាស់នៅកូរ៉េខាងត្បូងទេ ។

ទោះយ៉ាងណា យើងត្រូវតាមដានបន្តទៀតថា តើក្រុមហ៊ុន Tesla នឹងដោះស្រាយបញ្ហាទាំងនេះដោយរបៀបណា? ហើយតើក្រុមហ៊ុននេះនឹងអាចវាយលុកទីផ្សារកូរ៉េខាងត្បូង ដែលគេចាត់ទុកថា ជាប្រភពបច្ចេកវិទ្យាកំពូលលំដាប់ពិភពលោក ដោយរបៀបណា?South Korea fines Tesla $2.2 million for exaggerating driving range of EVs,  ET BrandEquity

Taylor Swift គំ.រា.ម.ប្តឹ.ង.និស្សិតម្នាក់ដែលតាមដានឯកជនភាពរបស់នាង

0

សហរដ្ឋអាមេរិក៖ មេធាវីរបស់ Taylor Swift បានស្នើឱ្យនិស្សិតវ័យ ២១ ឆ្នាំម្នាក់ឈ្មោះ Jack Sweeney បញ្ឈប់ការតាមដានការហោះហើរឯកជនភាពរបស់នាង និងតារាល្បីៗផ្សេងទៀត។

យោងតាម BBC ដែលបានចុះផ្សាយកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោក Jack Sweeney ដែលជានិស្សិតផ្នែកសរសេរកម្មវិធីកុំព្យូទ័រនៅសាកលវិទ្យាល័យ Central Florida បានទទួលសំបុត្រពីក្រុមហ៊ុនច្បាប់ Venable ក្នុងទីក្រុង Washington សហរដ្ឋអាមេរិក ដែលក្រុមហ៊ុនបានស្នើសុំឱ្យបញ្ឈប់ការតាមដានជើងហោះហើរឯកជនភាពរបស់ Taylor Swift ក្នុងខែកញ្ញា ឆ្នាំ២០២៣ មកម្លេះដោយក្រុមហ៊ុនធ្វើសកម្មភាពនេះក្រោមការអំពាវនាវរបស់អ្នកចម្រៀង។Taylor Swift threatens to sue student who tracks her private jet - BBC News

អ្នកតំណាងរបស់ Taylor Swift បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា Jack Sweeney បានប្រើប្រាស់ទិន្នន័យដែលមានជាសាធារណៈដើម្បីតាមដានការហោះហើរ និងការចុះចតនៃយន្តហោះដែលជាកម្មសិទ្ធិរបស់បុគ្គលល្បីៗជាច្រើន ដោយនិស្សិតនោះក៏បានចែករំលែកទីតាំងនៃយន្តហោះឯកជនរបស់ Taylor ផងដែរ។ មេធាវីរបស់ Taylor Swift ក៏បាននិយាយដែរថា ពត៌មាននេះគឺបានបង្កការគំរាមកំហែងដល់សុវត្ថិភាព និងសុខុមាលភាពរបស់ Swift និងតារាល្បីៗជាច្រើនទៀត។Who Is Jack Sweeney? Jet Tracker Targets Taylor Swift

និស្សិតរូបនេះត្រូវបានចោទប្រកាន់ពីបទ “តាមដាន និងបៀតបៀនសិល្បករ” ដោយបង្ហាញព័ត៌មានផ្ទាល់ខ្លួន បណ្តាលឱ្យខូចខាតផ្លូវកាយ និងផ្លូវចិត្តប៉ះពាល់ធ្ងន់ធ្ងរដល់តារាចម្រៀង និងក្រុមគ្រួសាររបស់នាង។ មេធាវីរបស់ Taylor បានបន្តទៀតថា ការប្រព្រឹត្តិអំពើបែបនេះវាគ្រាន់តែជាវីធីសាស្ត្ររកលុយរបស់និស្សិត ប៉ុន្តែវាពិតជាប៉ះពាល់ដល់សិទ្ធសេរីភាពឯកជនសម្រាប់កូនក្តីរបស់ខ្ញុំ។

ទោះជាយ៉ាងណាក៏ដោយ លោក Jack Sweeney បានចាត់ទុកលិខិតទាមទាររបស់ក្រុមអ្នកច្បាប់ថាជាការប៉ុនប៉ងបង្ខំឱ្យគាត់បញ្ឈប់ការចែករំលែកទិន្នន័យដែលជាសាធារណៈរួចទៅហើយ។ គាត់បាននិយាយថាគណនីរបស់គាត់គ្រាន់តែផ្តល់ផែនទីបង្ហាញផ្លូវមិនពេញលេញនៃទីក្រុងដែល Taylor អាចទៅទស្សនា ស្រដៀងទៅនឹងការប្រកាសរបស់សិល្បករអំពីការប្រគុំតន្ត្រី ឬហ្គេម NFL ដែលនាងអាចនឹងចូលរួមនោះទេ។ Jack បាននិយាយថាសំបុត្រនេះត្រូវបានផ្ញើនៅពេលដែល Taylor Swift ប្រឈមមុខនឹងការរិះគន់ចំពោះការបំពុលបរិស្ថានដោយសារតែការបំភាយកាបូនពីជើងហោះហើររបស់នាង។Taylor Swift threatens to sue student who tracks her private jets ahead of  anticipated Super Bowl dash | Ents & Arts News | Sky News

គួរបញ្ជាក់ដែរថា បច្ចុប្បន្នជើងហោះហើររបស់ Taylor Swift កំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំង ខណៈដែលនាងតែងតែហោះហើរទៅកាន់កន្លែងប្រកួតប្រជែងរបស់មិត្តប្រុស Travis Kelce របសនាង។ នៅឆ្នាំ២០២២ ការហោះហើរឯកជនរបស់តារាចម្រៀងវ័យ ៣៤ ឆ្នាំរូបនេះក៏បានក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គម ដោយមនុស្សជាច្រើននិយាយអំពីកម្រិតកាបូនដែលបញ្ចេញក្នុងពេលធ្វើដំណើរនីមួយៗដែលបង្កឱ្យមានការបំពុល។ ពួកគេបានចាត់ថ្នាក់នាងនៅលើកំពូលតារាងនៃអ្នកសិល្បៈល្បីៗដែលជះឥទ្ធិពលអវិជ្ជមានដល់បរិស្ថានដោយសារតែការប្រើប្រាស់យន្តហោះឯកជនសម្រាប់ការធ្វើដំណើររយៈពេលខ្លី ដូចទៅនឹង Kim Kardashian និង Drake ផងដែរ៕

ញាក់សាច់! ព្រះកាយច័ន្ទ ទាក់ទងទៅ រ៉េត សារីតា និង អ៊ិន លក្ខិណា ត្រៀមបំបុ.កយកមកុដថ្នាក់ជាតិ

0

Miss Grand Phnom Penh 2024 ពិតជាមិនធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនខកចិត្តនោះទេបន្ទាប់ពីឈ្នះមកុដតំណាងរាជធានីភ្នំពេញ ព្រះកាយច័ន្ទ បង្ហើបប្រាប់ថានាង បានទាក់ទងទៅកាន់ រ៉េត សារីតា ឱ្យជួបបង្ហាត់ខាងភាសា និង អ៊ិន លក្ខិណា ឱ្យជួយបង្រៀនការដើររបស់ខ្លួនដើម្បីបំបុកយកមកុដ Miss Grand Cambodia2024។

មហិច្ឆតាពិតជាខ្ពស់ពិតមែនក្នុងការឈានជើងប្រកួតក្នុងវិស័យបវរកញ្ញាលើកដំបូងរបស់ ព្រះកាយច័ន្ទ ក្នុងគោលបំណងតំណាងប្រទេសជាតិទាំងមូលចូលរួមប្រកួតលើឆាកអន្តរជាតិ និងបានតាំងចិត្តថាក្រៅពីកម្មវិធី Miss Grand នាងសុំមិនទៅប្រកួតកម្មវិធីផ្សេងឡើយ។ យ៉ាងណាមិញ ព្រះកាយច័ន្ទ ទទួលជ័យជម្នះជំហានដំបូងហើយបន្ទាប់ពីបានប្រកួតឈ្នះជា Miss Grand Phnom Penh 2024កាលពីយប់ថ្ងៃទី២ កុម្ភៈ។

ស្របពេលបានក្លាយជា Miss Grand Phnom Penh 2024 មិនបង្អង់យូរ ព្រះកាយច័ន្ទ ស្ទុះស្ទារទាក់ទងទៅកញ្ញា រ៉េត សារីតា និង អ៊ិន លក្ខិណា ភ្លាមៗដើម្បីជួយបង្ហាត់បង្រៀនបន្ថែមលើវិស័យបវរកញ្ញាត្រៀមបំបុកយកមកុដថ្នាក់ជាតិមួយតង់ទៀត។

តាមការឱ្យដឹងពី ព្រះកាយច័ន្ទ បានទម្លាយប្រាប់អ្នកគាំទ្រដោយមិនលាក់លៀមថានាងបានទាក់ទងទៅកាន់រៀមច្បង រ៉េត សារីតា ហើយរង់ចាំតែការយល់ព្រមពី រ៉េត សារីតា ប៉ុណ្ណោះដើម្បីជួយបង្ហាត់បង្រៀននាងបន្ថែមទាក់ទងនឹងភាសាអាចថាជា រ៉េត សារីតា ផ្ទាល់ ឬជា រ៉េត ស្រីនាថ ជាប្អូនស្រីរបស់ រ៉េត សារីតាក៏បាន។
មិនត្រឹមតែបានទាក់ទងទៅកាន់ Miss Universe Cambodia 2020 ប៉ុណ្ណោះទេតែ ព្រះកាយច័ន្ទ ក៏បានទាក់ទងទៅកាន់ អ៊ិន លក្ខិណា ជួយបង្រៀនការដើរ ( Catwalks) លើវិស័យបវរកញ្ញាឱ្យកាន់តែមានភាពទាក់ទាញ ខណៈ អ៊ិន លក្ខិណា ក៏បានឆ្លើយយល់ព្រមជួយបង្រៀនហើយ។

ជាមួយគ្នានេះ ព្រះកាយច័ន្ទ បានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងបន្ទាប់ពីទំនាក់ទំនងទៅកាន់ អ៊ិន លក្ខិណា ភ្លាមមានការឆ្លើយតបភ្លាមៗ និងបានសរសើរលំដាប់រងទី៣ Miss Grand Cambodia 2023 រូបនេះជាមនុស្សបើកចិត្តទូលាយក្នុងការចែករំលែកចំណេះដឹងខ្លួនឯងទៅកាន់អ្នកដទៃមានចិត្តបរិសុទ្ធស្អាតទាំងខាងក្រៅនិងខាងក្នុង៕

 

 

 

ក្រុមហ៊ុន សាមសុងកំពុងស្វែងរកនិស្សិតឆ្នើមដើម្បីបង្ហាញទេពកោសល្យដ៏អស្ចារ្យក្នុងកម្មវិធី Galaxy Campus Friends

0

(ភ្នំពេញ) ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៤៖ ក្រុមហ៊ុនអេឡិចត្រូនិកសាមសុង ប្រចាំប្រទេសកម្ពុជា បានរៀបចំកម្មវិធី Galaxy Campus Friends នៅសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ជាមួយនឹងការតាំងបង្ហាញមុខងារបច្ចេកវិទ្យា Galaxy AI ថ្មីៗបំពាក់លើកំពូលស្មាតហ្វូន Galaxy S24 Series ចាប់ពីថ្ងៃទី 7 កុម្ភ: ដល់ថ្ងៃទី 7 ខែ មីនា ឆ្នាំ 2024 នេះ!
កម្មវិធី Galaxy Campus Friends នេះ ក៏នឹងមានការអញ្ជើញចូលរួមពីអ្នកតំណាងទូរស័ព្ទដៃរបស់សាមសុង គឺ កញ្ញា ស៊ីន យូប៊ីន ដែលនឹងធ្វើការចែករំលែកបទពិសោធន៍ដ៏អស្ចារ្យអំពីការអភិវឌ្ឍខ្លួនឯង និងការប្រឈមនឹងបញ្ហាឱ្យទទួលបានជោគជ័យ ក្នុងគោលបំណងលើកទឹកចិត្ត និងជម្រុញឱ្យនិស្សិតបើកចំហ និងយកឈ្នះលើបញ្ហាប្រឈមរបស់ពួកគេ។

ជាពិសេស នឹងមានការធ្វើបទបង្ហាញអំពីគន្លឹះសំខាន់ខ្លះៗនៃការប្រើប្រាស់មុខងារ AI បំពាក់លើកំពូលស្មាតហ្វូន Galaxy S24 Series ដែលជួយសម្រួលដល់ការសិក្សាស្រាវជ្រាវរបស់និស្សិតឱ្យកាន់តែមានប្រសិទ្ធភាព និងងាយស្រួលដូចជា៖

1. Circle to Search with Google៖ ផ្ដល់ភាពងាយស្រួលដល់និស្សិតក្នុងការសិក្សាស្រាវជ្រាវរកទិន្នន័យបន្ថែមបានយ៉ាងរហ័ស
2. Note/Writing Assist៖ និស្សិតអាចកែសម្រួលអក្សរសរសេរដោយដៃទៅជាអក្សរពុម្ព និងអាចកែសម្រួលលើអត្ថបទបានយ៉ាងងាយស្រួល និងកាន់តែរហ័សជាមួយប៊ិក S Pen ដែលជាជំនួយការដ៏ពិសេស
3. Recording Assist៖ អាចថតសំឡេង ហើយលោតចេញជាអក្សរដោយគ្រាន់តែប្រើប្រាស់មុខងារ Transcript Assist អ្វីដែលកាន់តែពិសេសពីកម្មវិធី Galaxy Campus Friend គឺសិស្សនិស្សិតអាចចូលរួមប្រកួតប្រជែង ដោយគ្រាន់តែបង្កើតវីដេអូខ្លីៗបង្ហាញពីភាពច្នៃប្រឌិតរបស់ខ្លួនដើម្បីមានឱកាសក្លាយជាតំណាងផលិតផលក្រុមហ៊ុន សាមសុង (Samsung Ambassador) និងអាចក្លាយជាបុគ្គលិករបស់ក្រុមហ៊ុន សាមសុង ថែមទៀតផង ហើយនេះគឺជាការលើកទឹកចិត្តដ៏រំភើបអស្ចារ្យបំផុតដល់និស្សិតកម្ពុជាយើង។
សូមបញ្ជាក់ថា គោលបំណងដ៏សំខាន់នៃកម្មវិធី Galaxy Campus Friend ពីសាមសុង គឺដើម្បីពង្រឹងជំនាញ និងជួយសម្រួលដល់ការសិក្សាស្រាវជ្រាវសម្រាប់និស្សិតនៅកម្ពុជាឱ្យកាន់តែរីកចម្រើនឆាប់រហ័សឆ្ពោះទៅមុខ ពិសេស ការផ្ដល់ឱកាសការងារថ្មីៗជាច្រើនដល់និស្សិតនាពេលអនាគតថែមទៀតផង។

ក្រុមហ៊ុនសាមសុងក៏បានបញ្ជាក់ទៀតថានឹងពង្រីកកម្មវិធីនេះទៅសាលាផ្សេងៗឱ្យបានច្រើននាពេលអនាគត។